ថ្នាក់​សិក្ខាសាលា
មេរៀនទី​១៧៣ ៖ អត្តសញ្ញាណ និង​គោលបំណង​ដ៏​ទេវភាព​របស់​យើង—ខ្ញុំ​ជា​កូន​របស់​ព្រះ


កូនសៀវភៅ​ដើម្បី​កម្លាំង​នៃ​យុវជន

ដើម្បី​កម្លាំង​នៃ​យុវជន ៖ ការធ្វើ​ការជ្រើសរើស ៖ មេរៀនទី ១៧៣

អត្តសញ្ញាណ និង​គោលបំណង​ដ៏​ទេវភាព​របស់​យើង

ខ្ញុំ​ជា​កូន​របស់​ព្រះ

សូម​មើល « សិក្សា​ព្រះគម្ពីរ » ដើម្បី​ជួយ​រៀបចំ​ខ្លួន​អ្នក​ខាង​វិញ្ញាណ​ដើម្បី​រៀនសូត្រ ។

យុវនារី​ម្នាក់​ក្នុង​ថ្នាក់​របស់​អ្នក​ហាក់​ដូច​ជា​ចេះ​បន្តិចបន្តួច​នូវ​អ្វី​គ្រប់​យ៉ាង ។ នាង​លេង​បាល់​ទាត់ ទទួល​បាន​ចំណាត់​ថ្នាក់​ល្អ មាន​អ្នក​តាម​ដាន​នៅលើ​បណ្ដាញ​សង្គម ហើយ​ច្រៀង​ក្នុង​ក្រុម​ចម្រៀង​របស់​សាសនាចក្រ ។ នៅ​ផ្ទះ​នាង​មើល​ប្អូន​ប្រុស​របស់​នាង​ពេល​ឪពុក​ម្តាយ​នាង​មិន​នៅ ហើយ​ចំណាយ​ពេល​ជាមួយ​ជីដូន​ជីតា​របស់​នាង ។ នាង​ជា​មិត្ត​ដែល​មាន​ចិត្ត​អត់​ធ្មត់ និង​ចេះ​យល់​ចិត្ត ។ ប៉ុន្តែ​អ្វី​ដែល​អ្នក​មិន​ដឹង​នោះ​គឺ​ពេលខ្លះ​នាង​មាន​អារម្មណ៍​ច្របូក​ច្របល់​ថា​នាង​គឺ​ជា​នរណា​ឲ្យ​ពិតប្រាកដ ។ តើ​នាង​ជា​កីឡាករ​បាល់ទាត់ ជា​និសិត្ស ឬ​ជា​អ្នក​មាន​ឥទ្ធិពល​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ឬ ? វា​អាច​ជា​ការពិបាក​ដើម្បី​ស្វែងយល់​ណាស់ ។

គិត​អំពី​ជីវិត​របស់​អ្នក ។ តើ​អ្នក​ដាក់​ស្លាក​អ្វីខ្លះ​នៅលើ​ខ្លួន​អ្នក ? វា​អាច​ជា​ការល្អ​ក្នុង​ការកត់ត្រា​ការណ៍​ទាំងនេះ​នៅ​កន្លែង​ណា​មួយ ដើម្បី​អ្នក​អាច​មើល​វា​នៅ​ពេល​ក្រោយ ។ នៅពេល​អ្នក​សិក្សា សូម​រកមើល​របៀប​ដែល​ព្រះអម្ចាស់​ចង់​ឲ្យ​អ្នក​មើលឃើញ​ខ្លួនឯង ។ សូម​ឲ្យ​ព្រះវិញ្ញាណ​បរិសុទ្ធ​ជួយ​អ្នក​ឲ្យ​មើលឃើញ​ខ្លួនឯង​ដូច​ដែល​ព្រះវរបិតាសួគ៌​ធ្វើ ។

គោលបំណង​មេរៀន ៖ ដើម្បី​ផ្តល់​ឲ្យ​អ្នក​នូវ​ឱកាស​ដើម្បី​គិតពិចារណា​ពី​អត្តសញ្ញាណ និង​គោលបំណង​ដ៏​ទេវភាព​របស់​អ្នក ។

រៀន​អំពី​របៀប​ធ្វើ

ស្លាក​ដែល​សំខាន់​បំផុត

ប្រធាន រ័សុល អិម ណិលសុន បានសរសេរ​អំពី​សារៈសំខាន់​នៃ​របៀប​ដែល​យើង​ដាក់​ស្លាក​ខ្លួន​យើង ៖

ប្រធាន រ័សុល អិម ណិលសុន

ស្លាកទាំងឡាយ​អាច​មាន​ភាពរីករាយ ហើយ​ប្រាប់​ពី​ការគាំទ្រ​របស់​ក្មួយៗ​ចំពោះ​រឿង​វិជ្ជមាន​ជាច្រើន ។ ប៉ុន្តែ​បើ​មាន​ស្លាក​ណាមួយ​ជំនួស​ឲ្យ​អត្តសញ្ញាណ​ដ៏​សំខាន់​បំផុត​របស់​ក្មួយៗ នោះ​លទ្ធផល​អាច​ជា​គ្រោះថ្នាក់​ខាង​វិញ្ញាណ ។ ខ្ញុំ​ជឿថា បើ​ព្រះអម្ចាស់​មានបន្ទូល​ទៅកាន់​ក្មួយៗ​ដោយ​ផ្ទាល់ … រឿង​ដំបូង​ដែល​ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​ក្មួយៗ​យល់​នោះ​គឺ អត្តសញ្ញាណ​ពិត​របស់​ក្មួយៗ ។ ឱ ក្មួយៗ​ជា​ទីស្រឡាញ់ ក្មួយៗ​គឺ​ជា​បុត្រាបុត្រី​ខាងវិញ្ញាណ​របស់​ព្រះ​ពិត​ប្រាកដមែន ។

គ្មាន​ការ​កំណត់​អត្តសញ្ញាណ​ណា​មួយ​គួរ​ប្ដូរ ជំនួស ឬ​មាន​អាទិភាព​ខ្លាំង​ជាង​ងារ​ដ៏​និរន្តរ៍​ទាំង​បី​នេះ​ឡើយ ៖

  • បុត្រ​របស់​ព្រះ

  • បុត្រ​នៃ​សេចក្ដី​សញ្ញា

  • សិស្ស​នៃ​ព្រះយេស៊ូវគ្រីស្ទ

ការ​កំណត់​អត្តសញ្ញាណ​ណាមួយ​ដែល​មិន​សមស្រប​នឹង​ងារ​ជាគោល​ទាំងបី​នេះ នឹង​ធ្វើ​ឲ្យ​ក្មួយ​អស់​សង្ឃឹម​នៅ​ទីបំផុត ។ ពិតណាស់ ៖ សក្ដានុពល​របស់​ក្មួយៗ​គឺ​ទេវភាព ។ តាមការ​ខិតខំ​ស្វែងរក​ដ៏​ឧស្សាហ៍​របស់​ក្មួយ នោះ​ព្រះ​នឹង​បំភ្លឺ​អំពី​បុគ្គល​ដែល​ក្មួយ​នឹង​ប្រែក្លាយ ។ ( Instagramថ្ងៃទី​២០ ខែ​កក្កដា ឆ្នាំ​២០២២ នៅលើ instagram.com/russellmnelson )

សូម​ចងចាំ​ថា ព្រះវិញ្ញាណបរិសុទ្ធ​អាច​ជួយ​អ្នក​ទទួល​អារម្មណ៍ និង​ដឹង​ថា អ្នក​គឺជា​បុត្រ​របស់​ព្រះ ( សូមមើល រ៉ូម ៨:១៦ ) ។

កំណត់​និយមន័យ​ពាក្យ ។ ការដឹង​ពី​អត្ថន័យ​នៃ​ពាក្យ និង​គំនិត​ទាំងឡាយ​អាច​ធ្វើ​ឲ្យ​ការយល់ដឹង​របស់​អ្នក​កាន់តែ​ស៊ី​ជម្រៅ ។ សម្រាប់​ហេតុផល​នេះ វា​អាច​មាន​ប្រយោជន៍​ក្នុង​ការដឹង​ពី​និយមន័យ​នៃ​ពាក្យ​ដូច​ខាងក្រោម​នេះ ៖

  • អត្តសញ្ញាណ ៖ ចរិត​លក្ខណៈ​ដែល​កំណត់​ថា​អ្នក​ជា​នរណា ឬ​ជា​អ្វី

  • គោលបំណង ៖ ហេតុផល​អ្វីមួយ ( ឬ​នរណា​ម្នាក់ ) ដែល​បានបង្កើត​ឡើង ឬ​សម្រាប់​អ្វី​ដែល​វា​មាន

យើង​រៀន​បន្ថែម​ទៀត​អំពី​អត្តសញ្ញាណ និង​គោលបំណង​ដ៏​ទេវភាព​របស់​អ្នក​ពី​បទពិសោធន៍ និង​ការបង្រៀន​របស់​មនុស្ស​នៅក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ ។ សូម​អាន ម៉ូសេ ១:៣, ៦, ១២–១៣, ១៦–១៨ ។ សូម​រកមើល​ពី​របៀប​ដែល​ចំណេះដឹង​របស់​ម៉ូសេ​ថា លោក​គឺជា​បុត្រ​របស់​ព្រះ​បាន​ប្រាប់​ការឆ្លើយតប​របស់​លោក ។

រូបតំណាង​កត់​ចំណាំសរសេរ​កំណត់ចំណាំ​មួយ​ជាប់​នឹង ខទី ២១ ។ នៅក្នុង​កំណត់ចំណាំ សូម​បំពេញ​ប្រយោគ​ខាងក្រោម ៖

  • ការដឹងថា​ខ្ញុំ​ជា​បុត្រ​របស់​ព្រះ​អាច​ជួយ​ខ្ញុំ …

រូបតំណាង​ស្លាកសូម​អាន និង​ដាក់​ស្លាក​បួន ឬ​ច្រើន​ជាង​នេះ នៃ​វគ្គបទគម្ពីរ​ខាងក្រោម​ថា​ជា « អត្តសញ្ញាណ​ដ៏​ទេវភាព » ។ ថ្វីបើ​វគ្គ​បទគម្ពីរ​ទាំងនេះ​និយាយ​អំពី​មនុស្ស​នៅក្នុង​ព្រះគម្ពីរ​សញ្ញាចាស់​ក៏​ដោយ ក៏​សេចក្តីពិត​នេះ​អាច​អនុវត្ត​ចំពោះ​យើង​ផងដែរ ។

ការមើល​ឃើញ​អ្នកដទៃ​ជា​បុត្រ​របស់​ព្រះ

ការមើល​ឃើញ​ខ្លួន​ឯង​ជា​បុត្រ​របស់​ព្រះ​អាច​ផ្លាស់ប្តូរ​របៀប​ដែល​អ្នក​មើល និង​ប្រព្រឹត្ត​ចំពោះ​ខ្លួន​ឯង និង​អ្នក​ដទៃ ។

ប្រធាន រ័សុល អិម ណិលសុន បាន​អង្វរ​យើង​ឲ្យ​គោរព​ដល់​កូនចៅ​គ្រប់រូប​របស់​ព្រះ នៅពេល​លោក​បាន​មានប្រសាសន៍ ៖

18:52
ប្រធាន រ័សុល អិម ណិលសុន

យើង​ម្នាក់ៗ​មាន​សក្តានុពល​ដ៏​ទេវភាព ពីព្រោះ​យើង​ម្នាក់ៗ​គឺ​ជា​បុត្រ​របស់​ព្រះ ។ យើង​ម្នាក់ៗ​មាន​សិទ្ធិ​ស្មើ​គ្នា​នៅក្នុង​ព្រះនេត្រ​ទ្រង់ ។ ការបញ្ចូល​សេចក្តីពិត​នេះ​គឺ​មាន​អត្ថន័យ​ជ្រាលជ្រៅ​ណាស់ ។ បងប្អូន​ប្រុសស្រី សូម​ស្តាប់​ដោយ​យកចិត្ត​ទុក​ដាក់​នូវ​អ្វី​ដែល​ខ្ញុំ​នឹង​ថ្លែង​នៅពេល​បន្តិច​ទៀត​នេះ ។ ព្រះ​ពុំ​បាន​សព្វព្រះទ័យ​ពូជ​សាសន៍​មួយ ជាង​ពូជសាសន៍​មួយ​ទៀត​នោះ​ទេ ។ គោលលទ្ធិ​របស់​ទ្រង់​អំពី​បញ្ហា​នេះ​គឺ​ច្បាស់លាស់​ណាស់ ។ ទ្រង់​អញ្ជើញ​មនុស្ស ទាំងអស់ ឲ្យ​មក​រកទ្រង់ « ទាំង​ខ្មៅ និង​ស ទាំង​បាវ​គេ និង​សេរី ទាំង​ប្រុស និង​ស្រី » ។

ខ្ញុំ​សូម​បញ្ជាក់​ដល់​អ្នក​ថា ជំហរ​របស់​អ្នក​ចំពោះ​ព្រះភក្រ្ត​ព្រះ​គឺ​មិន​ត្រូវ​បាន​កំណត់​ដោយ​ពណ៌​សម្បុរ​របស់​អ្នក​នោះ​ឡើយ ។ ការសព្វ​ព្រះទ័យ ឬ​មិន​សព្វ​ព្រះទ័យ​ជាមួយ​ព្រះ​គឺ​អាស្រ័យ​ទៅ​លើ​ការលះបង់​របស់​អ្នក​ចំពោះ​ព្រះ និង​បទបញ្ញត្តិ​របស់​ទ្រង់ ហើយ​មិនមែន​ដោយ​ពណ៌​សម្បុរ​របស់​អ្នក​នោះ​ឡើយ ។

ខ្ញុំ​សោកស្តាយ​ដែល​បងប្អូន​ប្រុសស្រី មាន​ស្បែកខ្មៅ​របស់យើង​នៅទូទាំង​ពិភពលោក​បាន​ស៊ូទ្រាំ​នឹងការឈឺចាប់ នៃ​ការរើសអើង និង​ការប្រកាន់​ពូជសាសន៍​នេះ ។ នៅថ្ងៃនេះ ខ្ញុំ​សូមអំពាវនាវ​ដល់​សមាជិក​របស់​យើង​នៅគ្រប់​ទីកន្លែង​ឲ្យ​នាំមុខ​នៅក្នុង​ការបោះបង់ចោល​នូវ​អាកប្បកិរិយា និង​សកម្មភាព​នៃ​ការរើសអើង​នេះ ។ ខ្ញុំ​សូម​អង្វរ​បងប្អូន​ឲ្យ​លើក​កម្ពស់​ដល់​ការគោរព​បុត្រាបុត្រី​របស់​ព្រះ​ទាំងអស់ ។

សំណួរ​សម្រាប់​យើង​ម្នាក់ៗ​គឺ​ដូចគ្នា ដោយមិនគិតពូជ​សាសន៍​នោះ​ទេ ។ តើ​បងប្អូន​ស្ម័គ្រចិត្ត​ទុក​ឲ្យ​ព្រះ​ឈ្នះ​នៅ​ក្នុង​ជីវិត​របស់​បងប្អូន​ដែរ​ឬទេ ? ( « Let God Prevail » Liahona ខែ​វិច្ឆិកា ឆ្នាំ​២០២០ ទំព័រ ៩៤ )

រូបតំណាង​ស្លាកអត្តសញ្ញាណ​ដ៏​ទេវភាព ទុក​ឲ្យ​ព្រះ​ឈ្នះ ការគោរព

តើ​ការមើលឃើញ​អ្នកដទៃ​ថា​ជា​បុត្រ​របស់​ព្រះ​នឹង​ជួយ​អ្នក​ឲ្យ​ធ្វើ​តាម​ដំបូន្មាន​របស់​ព្រះអម្ចាស់​ដូច​ដែល​ប្រធាន ណិលសុន បាន​ចែកចាយ​ដោយ​របៀប​ណា ?

ឥឡូវ​ត្រូវ​ធ្វើ​ដូចម្តេច​ទៀត ?

អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ផ្ដល់​ការអញ្ជើញ​ដូច​ខាងក្រោម​ដល់​យុវវ័យ ៖

14:10
អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន

ក្មួយៗ​ជាច្រើន​ចាប់ផ្តើម​ថ្ងៃ​របស់ខ្លួន​ដោយ​ការឈរ​នៅមុខ​កញ្ចក់ ។ ថ្ងៃស្អែក សប្តាហ៍នេះ ឆ្នាំនេះ ជានិច្ចកាល ចូរ​ឈរ​មួយ​សន្ទុះ នៅពេល​ខ្លួនឯង​មើល​ក្នុងកញ្ចក់​នោះ ។ ចូរ​គិត​ក្នុង​ចិត្ត ឬ​បើ​ក្មួយៗ​ចូលចិត្ត ចូរ​និយាយ​ខ្លាំងៗថា ៖ « មើល​ខ្ញុំ​ចុះ ! ខ្ញុំ​អស្ចារ្យ​ណាស់ ! ខ្ញុំ​ជា​កូន​របស់​ព្រះ ! ទ្រង់​ស្គាល់​ខ្ញុំ ! ទ្រង់​ស្រឡាញ់​ខ្ញុំ ! » ( « ការ​បំផុសគំនិត​ពីព្រះវិញ្ញាណ » លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២៣ ទំព័រ ៤៥ )

រូបតំណាង​ស្លាកអត្តសញ្ញាណ​ដ៏​ទេវភាព និស្ស័យ​នៃ​ព្រះ

សូម​ពិចារណា​ធ្វើ​តាម​ការណែនាំ​របស់​អែលឌើរ ស្ទីវ៉ែនសុន ឥឡូវនេះ ! ខណៈ​ដែល​វា​អាច​មាន​អារម្មណ៍​ឆ្គង ឬ​មិន​ស្រួល​នៅពេល​ដំបូង វា​មាន​អំណាច​ពិតប្រាកដ​ក្នុង​ការនិយាយ​ពី​សេចក្តីពិត​ទាំងនេះ​ឲ្យ​ឮៗ ។

រូបតំណាង​សៀវភៅ​កត់ចំណាំការស្ដាប់ ឬ​អាន​ទំនុក​ច្រៀង​នូវ​បទ « ខ្ញុំ​ជា​កូន​របស់​ព្រះ » ។ នៅពេល​អ្នក​ធ្វើ​ដូច​នេះ សូម​ស្ដាប់​ពាក្យ ឬ​ឃ្លា​ដែល​ថ្លែង​ទីបន្ទាល់​ថា​អ្នក និង​អ្នក​ដទៃ​ទៀត​គឺជា​បុត្រ​ជា​ទីស្រឡាញ់​របស់​ព្រះ ។ សូម​សរសេរ​ឃ្លា​មួយ​ទៀត​ពី​បទ​ចម្រៀង​នេះ ដោយ​ប្រើ​អ្វី​ដែល​អ្នក​បានរៀន​ពី​ព្រះគម្ពីរ ថ្នាក់​ដឹកនាំ​សាសនាចក្រ និង​ព្រះវិញ្ញាណ​បរិសុទ្ធ ។

ចែកចាយ​គំនិត​របស់​អ្នក

គោលបំណង​មេរៀន ៖ ដើម្បី​ផ្តល់​ឲ្យ​អ្នក​នូវ​ឱកាស​ដើម្បី​គិតពិចារណា​ពី​អត្តសញ្ញាណ និង​គោលបំណង​ដ៏​ទេវភាព​របស់​អ្នក ។

រូបតំណាង​ចែកចាយសូម​ចែកចាយ អ្វី​ដូច​ខាងក្រោម​នេះ​ជាមួយ​នឹង​គ្រូបង្រៀន ឬ​ថ្នាក់​របស់​អ្នក ៖

  • ឃ្លា​ដែល​អ្នក​បាន​សរសេរ​ពី​បទ « ខ្ញុំ​ជា​កូន​របស់​ព្រះ » ។