ដើម្បីកម្លាំងនៃយុវជន ៖ ការធ្វើការជ្រើសរើស ៖ មេរៀនទី ១៧៤
ការទទួលខុសត្រូវលើបច្ចេកវិទ្យា
« ចូរយើងប្រុងប្រយ័ត្ន និងកុំធ្វេសប្រហែសក្នុងការប្រើប្រាស់បច្ចេកវិទ្យារបស់យើង »
សូមមើល « សិក្សាព្រះគម្ពីរ » ដើម្បីជួយរៀបចំខ្លួនអ្នកខាងវិញ្ញាណដើម្បីរៀនសូត្រ ។
បន្ទាប់ពីគ្រោះមហន្តរាយភ្លើងឆេះព្រៃនៅភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ា ក្រុមសិស្សានុសិស្សថ្នាក់វិទ្យាល័យមួយក្រុមបានបង្កើតឧបករណ៍ដែលជួយអ្នកពន្លត់អគ្គីភ័យឲ្យរក្សារាងកាយមានភាពត្រជាក់ ។ គំរូកាបូបស្ពាយប្រើអំពូល LED ជាបច្ចេកវិទ្យាឆ្លាតវៃ សម្ភារធន់នឹងភ្លើង និងបំពង់សម្រាប់បូមទឹកត្រជាក់ ដែលជួយកាត់បន្ថយសីតុណ្ហភាពរាងកាយ ប្រសិនបើវាក្តៅពេក ។
ព្រះវិញ្ញាណនៃព្រះអម្ចាស់បានជះឥទ្ធិពលលើការជឿនលឿនផ្នែកបច្ចេកវិទ្យាជាច្រើនដើម្បីបន្តកិច្ចការរបស់ទ្រង់ ។ ប្រសិនបើយើងប្រុងប្រយ័ត្ន និងប្រកបដោយគោលបំណងនៅពេលប្រើប្រាស់វា នោះព្រះអម្ចាស់អាចធ្វើឲ្យបច្ចេកវិទ្យាក្លាយជាពរជ័យដល់យើង និងអ្នកដទៃទៀត ។ តើអ្នកប្រើបច្ចេកវិទ្យាអ្វីជាប្រចាំ ហើយមានអារម្មណ៍ថាមានអំណរគុណចំពោះបច្ចេកវិទ្យានោះ ?
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកឲ្យប្រើប្រាស់ការបង្រៀនរបស់ព្រះយេស៊ូវគ្រីស្ទដើម្បីវាយតម្លៃការប្រើប្រាស់បច្ចេកវិទ្យារបស់អ្នក ។
រៀនអំពីរបៀបធ្វើ
ការសម្រេចចិត្តអំពីការប្រើប្រាស់បច្ចេកវិទ្យា
តើអ្នកអាចដឹងដោយរបៀបណាថា តើបច្ចេកវិទ្យាអ្វីដែលសមរម្យ ឬមិនសមរម្យប្រើនោះ ?
រ៉ានឌល អិល រិដ ជាអតីតទីប្រឹក្សាទីពីរនៅក្នុងគណៈប្រធានយុវជនទូទៅ បានមានប្រសាសន៍ ៖
ជម្រើសរបស់អ្នកនឹងកំណត់ថា បច្ចេកវិទ្យានឹងចម្រើនដល់អ្នក ឬធ្វើឲ្យអ្នកក្លាយទៅជាទាសកររបស់វា ។ ( « The Choice Generation » Liahona ខែឧសភា ឆ្នាំ២០១៤ ទំព័រ ៥៧ )
បច្ចេកវិទ្យា សិទ្ធិជ្រើសរើស
សូមអានវគ្គបទគម្ពីរដូចខាងក្រោមនេះ ។ សូមគូសសម្គាល់ពាក្យ ឬឃ្លាដែលបង្ហាញថា ព្រះអម្ចាស់នឹងប្រទានជំនួយដើម្បីដឹកនាំយើងនៅក្នុងជីវិតរបស់យើង ។
-
និក្ខមនំ ១៣:២១–២២
-
ទំនុកដំកើង ១១៩:១០៥
-
អេសាយ ២:៣, ៥
អ្នកអាចដាក់តំណភ្ជាប់វគ្គបទគម្ពីរទាំងនេះជាមួយគ្នាបាន ។
សូមសរសេរកំណត់ចំណាំមួយនៅជាប់នឹងវគ្គបទគម្ពីរជាមួយនឹងការឆ្លើយតបរបស់អ្នកចំពោះសំណួរខាងក្រោមនេះ ៖
-
តើការដឹងពីសេចក្ដីពិតនេះជះឥទ្ធិពលទៅលើរបៀបដែលអ្នកជ្រើសរើសប្រើប្រាស់បច្ចេកវិទ្យាដោយរបៀបណា ?
សូមចំណាយពេលបន្តិច ហើយពិចារណាពីរបៀបដែលអ្នកប្រើបច្ចេកវិទ្យា និងអ្វីដែលណែនាំពីរបៀបដែលអ្នកជ្រើសរើសប្រើប្រាស់វានៅពេលបច្ចុប្បន្ននេះ ។ នៅពេលសិក្សានៅថ្ងៃនេះ សូមយកចិត្តទុកដាក់លើការបំផុសគំនិតមកពីព្រះវិញ្ញាណ ។
ការទទួលខុសត្រូវលើបច្ចេកវិទ្យា
សាសនាចក្របានបង្កើតធនធានមួយសម្រាប់យុវវ័យ ដែលហៅថា ការទទួលខុសត្រូវលើបច្ចេកវិទ្យា ។ គោលការណ៍សំខាន់ៗចំនួនបីរបស់វាអាចជួយអ្នកបាន នៅពេលអ្នកព្យាយាមធ្វើការសម្រេចចិត្តកាន់តែប្រសើរអំពីការប្រើប្រាស់បច្ចេកវិទ្យារបស់អ្នក ។
-
គោលបំណង ។ ខ្ញុំអាចប្រើបច្ចេកវិទ្យាដោយមានគោលបំណង ។ វាមិនគ្រប់គ្រងលើខ្ញុំនោះទេ ។
-
ផែនការ ។ នៅពេលដែលខ្ញុំរៀបចំផែនការជាមុន ខ្ញុំមានអារម្មណ៍ល្អប្រសើរ និងធ្វើការជ្រើសរើសកាន់តែប្រសើរ ។
-
ផ្អាក ។ វាមិនអីទេសម្រាប់ខ្ញុំក្នុងការផ្អាក និងឈប់សម្រាក ។
សូមមើលវីដេអូ « Taking Charge of Technology: The Challenge » ( ៣:១៨ ) ។ សូមរកមើលមូលហេតុដែលមនុស្សអាចមានអារម្មណ៍ញៀនខ្លាំងចង់ប្រើបច្ចេកវិទ្យា ។
យើងអាចប្រើប្រាស់គោលការណ៍នៃគោលបំណង ការដាក់ផែនការ និងការផ្អាក ដើម្បីជួយយើងប្រើប្រាស់បច្ចេកវិទ្យាឲ្យបានល្អ ។ មេរៀនដែលនៅសេសសល់នឹងផ្តោតលើការមានគោលបំណងមួយ ។
ការសិក្សាស៊ីជម្រៅ ៖ អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានផ្ដល់ដំបូន្មានទាក់ទងនឹងការធ្វើការសម្រេចចិត្តអំពីការប្រើប្រាស់បច្ចេកវិទ្យានៅក្នុងវីដេអូ « Things As They Really Are » ( ៣:២៧ ) ។
អនុវត្តការទទួលខុសត្រូវលើបច្ចេកវិទ្យា
ដើម្បីជួយយើងឲ្យប្រើប្រាស់បច្ចេកវិទ្យាដោយមានគោលបំណង នោះយើងអាចងាកទៅរកព្រះអម្ចាស់ និងដំបូន្មានរបស់ទ្រង់ដែលមាននៅក្នុងព្រះគម្ពីរ និងប្រសាសន៍របស់ពួកព្យាការីទ្រង់ ។ ដោយផ្អែកលើការបង្រៀនរបស់ព្រះអម្ចាស់ យើងអាចបង្កើតសំណួរដើម្បីវាយតម្លៃការប្រើប្រាស់បច្ចេកវិទ្យារបស់យើង និងជួយយើងឲ្យប្រើប្រាស់ឲ្យកាន់តែមានគោលបំណង ។
សូមជ្រើសរើសវគ្គបទគម្ពីរចំនួនបី ខាងក្រោម ។ នៅពេលអ្នកធ្វើដូច្នេះ សូមបំពេញសំណួរមួយ ឬពីរនៃសំណួរដូចតទៅនេះ ៖
-
តើការប្រើប្រាស់បច្ចេកវិទ្យាតាមរបៀបនេះនឹង … ?
-
តើការប្រើប្រាស់បច្ចេកវិទ្យារបស់ខ្ញុំរំខានខ្ញុំពី … ?
ឧទាហរណ៍
នៅក្នុង នីហ្វៃទី២ ៩:៥១ ព្យាការីយ៉ាកុបបានពន្យល់ថា យើងគួរតែស្វែងរកអ្វីៗដែលនាំមកនូវសេចក្តីសោមនស្ស មិនមែននាំមកនូវភាពទទេនោះទេ ។ យើងអាចប្រើដំបូន្មាននេះដើម្បីបំពេញសេចក្តីថ្លែងការណ៍នេះបាន ៖ « តើការប្រើប្រាស់បច្ចេកវិទ្យាតាមរបៀបនេះនឹងនាំមកនូវសេចក្តីសោមនស្ស ឬភាពទទេ ? »
-
ម៉ាថាយ ២២:៣៦–៣៩ ។ ព្រះយេស៊ូវបង្រៀនបញ្ញត្តិយ៉ាងសំខាន់ពីរ ។
-
មរ៉ូណៃ ៧:៤៥ ។ មរ៉ូណៃចែកចាយការបង្រៀនរបស់ឪពុកលោកគឺមរមនអំពីសេចក្តីសប្បុរស ។
-
គោលលទ្ធិ និងសេចក្ដីសញ្ញា ៥០:២៣–២៥ ។ ព្រះអម្ចាស់បង្រៀនអំពីពន្លឺ ។
-
គោលលទ្ធិ និងសេចក្ដីសញ្ញា ៦៣:១៦ ។ ព្រះអម្ចាស់ព្រមានអំពីការប្រព្រឹត្តសហាយស្មន់ ។
-
សូមអានកថាខណ្ឌមួយ នៃកថាខណ្ឌបួន ដែលនៅក្រោមចំណងជើង « ការអញ្ជើញ » នៃផ្នែក « ដើរក្នុងពន្លឺរបស់ព្រះ » នៃ ដើម្បីកម្លាំងនៃយុវជន ៖ សេចក្តីណែនាំដើម្បីធ្វើការជ្រើសរើស ( ឆ្នាំ២០២៣ ) ។
ការសិក្សាស៊ីជម្រៅ ៖ ប្រសិនបើអ្នកមានជំនួយបន្ថែមដើម្បីមើលពីចំណុចដែលអ្នកស្ថិតនៅជាមួយបច្ចេកវិទ្យា សូមព្យាយាមធ្វើ តេស្តនេះដែលដកស្រង់ចេញពីលីអាហូណា ខែមីនា ឆ្នាំ២០២៤ ។
ការវាយតម្លៃការប្រើប្រាស់បច្ចេកវិទ្យារបស់អ្នក
អែលឌើរ ភីទើរ អិម ចនសិន នៃពួកចិតសិបនាក់ បានបង្រៀនដូចខាងក្រោមអំពីរបៀបដែលការប្រើប្រាស់បច្ចេកវិទ្យារបស់យើងអាចភ្ជាប់យើងទៅនឹងព្រះអម្ចាស់ និងព្រះចេស្ដារបស់ទ្រង់ ។
ការជឿនលឿនខាងបច្ចេកវិទ្យាទាំងនេះគឺអស្ចារ្យណាស់ ប៉ុន្តែបើយើងពុំប្រុងប្រយ័ត្ន វាអាចអូសទាញយើងចេញពីការបំពេញសក្ដានុពលដ៏ទេវភាពរបស់យើងបាន ។ ការប្រើប្រាស់ទាំងនេះបានត្រឹមត្រូវ អាចនាំមកនូវព្រះចេស្ដាពីស្ថានសួគ៌ ។ …
ចូរយើងប្រុងប្រយ័ត្ន ហើយកុំធ្វេសប្រហែសប្រើប្រាស់បច្ចេកវិទ្យារបស់យើងឡើយ ។ សូមស្វែងរកជាបន្តបន្ទាប់នូវវិធីដែលបច្ចេកវិទ្យាអាចនាំយើងខិតទៅជិតព្រះអង្គសង្គ្រោះ ហើយអនុញ្ញាតឲ្យយើងសម្រេចកិច្ចការរបស់ទ្រង់ ពេលយើងរៀបចំខ្លួនសម្រាប់ការយាងមកជាលើកទីពីររបស់ទ្រង់ ។ ( « Power to Overcome the Adversary » Liahona ខែវិច្ឆិកា ឆ្នាំ២០១៩ ទំព័រ ១១០, ១១១ )
ការធ្វើការជ្រើសរើស សិទ្ធិជ្រើសរើស បច្ចេកវិទ្យា
នៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក សូមរៀបរាប់របៀបមួយចំនួនដែលអ្នកប្រើប្រាស់បច្ចេកវិទ្យា ។ ដោយប្រើប្រាស់សំណួរដែលអ្នកបានបង្កើត សូមវាយតម្លៃការប្រើប្រាស់បច្ចេកវិទ្យាផ្ទាល់ខ្លួនរបស់អ្នក ។ សូមគិតអំពីអ្វីដែលអ្នកកំពុងធ្វើបានល្អ និងកន្លែងដែលអ្នកអាចកែលម្អបាន ។ ព្រះអម្ចាស់មានព្រះទ័យចង់ជួយអ្នកដាក់ផែនការដោយប្រុងប្រយ័ត្នក្នុងការប្រើប្រាស់បច្ចេកវិទ្យារបស់អ្នក ។ សូមសរសេរចំណាប់អារម្មណ៍ណាមួយដែលអ្នកអាចនឹងទទួលបានពីព្រះវិញ្ញាណបរិសុទ្ធ ។
ចែកចាយគំនិតរបស់អ្នក
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកឲ្យប្រើប្រាស់ការបង្រៀនរបស់ព្រះយេស៊ូវគ្រីស្ទដើម្បីវាយតម្លៃការប្រើប្រាស់បច្ចេកវិទ្យារបស់អ្នក ។
សូមចែកចាយ អ្វីដូចខាងក្រោមនេះជាមួយនឹងគ្រូបង្រៀន ឬថ្នាក់របស់អ្នក ៖
-
សំណួរត្រិះរិះពិចារណាមួយដែលអ្នកបានបង្កើតចេញពីការសិក្សារបស់អ្នក និងរបៀបដែលវាជួយអ្នកឲ្យវាយតម្លៃការប្រើប្រាស់បច្ចេកវិទ្យារបស់អ្នក ។