ថ្នាក់​សិក្ខាសាលា
មេរៀនទី ១៧០ ៖ ការធ្វើ​ការប្រៀបធៀប


ក្រុមប្រឹក្សា​ដ៏​ធំ​មហិមា

The Grand Council [ ក្រុមប្រឹក្សា​ដ៏​ធំ​មហិមា ] ដោយ រ៉ូប៊ើត ធី បារែត

ជំនាញ​សិក្សា​ព្រះគម្ពីរ ៖ មេរៀនទី ១៧០

ការធ្វើការ​ប្រៀបធៀប

សូម​មើល « សិក្សា​ព្រះគម្ពីរ » ដើម្បី​ជួយ​រៀបចំ​ខ្លួន​អ្នក​ខាង​វិញ្ញាណ​ដើម្បី​រៀនសូត្រ ។

ធ្វើ​ការប្រៀបធៀប​ទៅនឹង​សេចក្តីពិត​ដែល​បង្កប់​ន័យ​ដែល​បាន​រកឃើញ​ពី​ក្នុង​ព្រះគម្ពីរ

ទេវតា​បានប្រាប់​ទៅ​នីហ្វៃ​ថា ព្រះគម្ពីរ​មាន​នូវ​សេចក្តីពិត « ដ៏​ច្បាស់ និង​ពិសេសៗ » ( នីហ្វទី១ ១៣:២៦ ) ។ ទោះជា​យ៉ាង​ណា​ក៏ដោយ ពេលខ្លះ​វា​អាច​ជា​ការលំបាក​ក្នុង​ការស្វែងរក​សេចក្តីពិត​ទាំងនេះ ឬ​ពិបាក​មាន​អារម្មណ៍​ថា បទគម្ពីរ​នេះ​ប្រកប​ដោយ​អត្ថន័យ ។ មាន​ជំនាញ​ដែល​អាច​ជួយ​អ្នក​ឲ្យ​ស្វែងរក​សេចក្តីពិត​ដែល​បានលាក់​នៅក្នុង​ព្រះគម្ពីរ ។

តើ​អ្នក​អាច​ប្រាប់​ពី​អ្វី​ដែល​មាន​នៅក្នុង​ចាន​ទាំងនេះ​បាន​ទេ ?

អំបិល និង​ស្ករ​នៅក្នុង​ចាន

ចាន​នៅ​ខាងឆ្វេង​មាន​អំបិល ។ ចាន​នៅខាង​ស្តាំ​មាន​ស្ករ ។ សូម​ស្រមៃ​ថា អ្នក​អាច​ប៉ះ និង​ភ្លក់​រសជាតិ​វា​បាន ។ តើ​ការប្រៀបធៀប​តាម​របៀប​នេះ អាច​ជួយ​អ្នក​ឲ្យ​ដឹង​ថា​ពួកវា​ជា​អ្វី​ដែរ​ឬទេ ?

ស្រដៀង​គ្នា​នេះ​ដែរ នៅពេល​យើង​ធ្វើ​ការប្រៀបធៀប​នៅក្នុង​ព្រះគម្ពីរ យើង​អាច​យល់​កាន់តែ​ច្បាស់ និង​មាន​អំណរគុណ​ចំពោះ​ការបង្រៀន​ដ៏​មាន​តម្លៃ​ជាច្រើន​របស់​ព្រះអង្គ​សង្គ្រោះ ។ យើង​អាច​មើលឃើញ​យ៉ាងច្បាស់​ពី​របៀប​ដែល​ទ្រង់​ប្រទានពរ​ដល់​ជីវិត​របស់​យើង នៅពេល​យើង​រស់នៅ​តាម​ការបង្រៀន​ទាំងនេះ ។

នៅពេល​អ្នក​រៀន​អំពី​ឧបករណ៍​សិក្សា​ព្រះ​គម្ពីរ​នេះ សូមបើក​ចិត្ត​ចំពោះ​ចំណាប់​អារម្មណ៍​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​អាច​ជួយ​អ្នក​ឲ្យ​ស្គាល់​ពី​របៀប​ដែល​អ្នក​អាច​ធ្វើ​ឲ្យ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​កាន់តែ​មាន​អត្ថន័យ ។

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​អ្នក​ឲ្យ​ធ្វើការ​ប្រៀបធៀប​នៅ​ក្នុង​ព្រះគម្ពីរ ដើម្បី​ស្វែងរក​សេចក្តីពិត​ដែល​បង្កប់​ន័យ ។

រៀន​អំពី​របៀប​ធ្វើ

ជំនាញ ៖ ការធ្វើ​ការប្រៀបធៀប

ការធ្វើការ​ប្រៀបធៀប​នៅក្នុង​ព្រះគម្ពីរ​មាន​ន័យ​ថា កត់សម្គាល់​ពី​ភាពស្រដៀង​គ្នា និង​ភាព​ខុស​គ្នា​រវាង​ដំណើររឿង គំនិត ឬ​មនុស្ស ។ ការប្រៀបធៀប​ទាំងនេះ​អាច​ជួយ​អ្នក​ឲ្យ​រកឃើញ​សេចក្តីពិត​ដែល​បានបង្កប់​ន័យ ( សេចក្តីពិត​ដែល​បើ​មិន​ធ្វើ​ការប្រៀបធៀប​ទេ នោះ​យើង​មិន​អាច​យល់​បាន​ឡើយ ) ។ អ្នក​អាច​ធ្វើ​ការប្រៀបធៀប​នៅក្នុង​ខគម្ពីរ​មួយ នៅក្នុង​ជំពូក​មួយ ឬ​នៅក្នុង​គម្ពីរ​ជាច្រើន ។ ការធ្វើ​បែប​នេះ​អាច​ធ្វើ​ឲ្យ​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន​របស់​អ្នក​បានរីកចម្រើន​ឡើង ។ ការណ៍​នេះ​អាច​ជួយ​ឲ្យ​ការយល់ដឹង​របស់អ្នក​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់​មាន​កាន់តែ​ស៊ីជម្រៅ ។

ការសិក្សា​ស៊ីជម្រៅ ៖ ជា​ការរំឭក​ថា​អ្វី​ទៅ​ជា​គោលការណ៍​ទាំងឡាយ សូមមើល « ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ » ដោយ​អែលឌើរ រីឆាដ ជី ស្កត ( ឆ្នាំ១៩២៨–២០១៥ ) ។

រូបតំណាង​សៀវភៅ​កត់ចំណាំការសួរ​ខ្លួន​ឯង​នូវ​សំណួរ​ខាងក្រោម​អាច​ជួយ​អ្នក​ធ្វើ​ការប្រៀបធៀប ។ អ្នក​ប្រហែល​ជា​ចង់​កត់ត្រា​វា​នៅក្នុង​សៀវភៅ​កត់ចំណាំ​របស់​អ្នក​ដោយ​មាន​ចំណង​ជើង​ថា « ជំនាញ​សិក្សា​ព្រះគម្ពីរ ៖ ការធ្វើ​ការប្រៀបធៀប » ។

  1. តើ​ដំណើររឿង គំនិត ឬ​មនុស្ស​នៅក្នុង​ដំណើររឿង​នេះ​ស្រដៀង​គ្នា​យ៉ាង​ដូចម្តេច ? តើ​វា​ខុសគ្នា​យ៉ាង​ដូចម្ដេច ?

  2. តើ​យើង​អាច​រៀន​អ្វីខ្លះ​ចេញមក​ពី​ការប្រៀបធៀប​នេះ ?

  3. តើ​អ្វី​ដែល​ខ្ញុំ​រៀន​ពី​ការប្រៀបធៀប​នេះ អាច​ជួយ​ដល់​ខ្ញុំ​នៅ​សព្វថ្ងៃ​នេះ​បាន​យ៉ាង​ដូចម្តេច ?

  4. តើ​អ្វី​ដែល​ខ្ញុំ​រៀន​អាច​ជួយ​ខ្ញុំ​ឲ្យ​ស្រឡាញ់ ឬ​ធ្វើ​តាម​ព្រះអម្ចាស់​បន្ថែមទៀត​ដោយ​របៀប​ណា ?

ឧទាហរណ៍

ការធ្វើការ​ប្រៀបធៀប​អាច​ជួយ​ឲ្យ​ការយល់ដឹង​របស់​អ្នក​អំពី​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​កាន់តែ​ស៊ីជម្រៅ ។ សូម​មើល​ការពិពណ៌នា​ខាងក្រោម​នៃ​ក្រុមប្រឹក្សា​នៅ​ស្ថានសួគ៌ ។ មុនពេល​ផែនដី​បានបង្កើត​ឡើង នោះ​ព្រះវរបិតាសួគ៌​បានចែកចាយ​ផែនការ​របស់​ទ្រង់​សម្រាប់​យើង ( សូមមើល អ័ប្រាហាំ ៣:២១–២៦ ) ។ ប៉ុន្តែ​ត្រូវតែ​មាន​ព្រះអង្គសង្គ្រោះ​មួយ​អង្គ ។ ព្រះយេស៊ូវ​គ្រីស្ទ ( ព្រះយេហូវ៉ា ) បាន​ស្ម័គ្រ​ព្រះទ័យ​ធ្វើ​ជា​ព្រះអង្គសង្រ្គោះ​របស់​យើង ( សូមមើល អ័ប្រាហាំ ៣:២៧ ) ហើយ​ព្រះវរបិតាសួគ៌​បាន​ជ្រើសរើស​ទ្រង់ ។ សាតាំង ( លូស៊ីហ្វើរ ) បានជ្រើសរើស​បះបោរ​ប្រឆាំង​នឹង​ផែនការ​របស់​ព្រះវរបិតា ( សូមមើល ម៉ូសេ ៤:៣–៤ ) ។ យើង​អាច​ប្រៀបធៀប​ទង្វើ​របស់​ព្រះយេស៊ូវ និង​លូស៊ីហ្វើរ ដើម្បី​ស្វែងយល់​បន្ថែម​អំពី​ព្រះយេស៊ូវគ្រីស្ទ ។

សូម​អាន ម៉ូសេ ៤:១–៤ ហើយ​រកមើល​របៀប​ដែល​ព្រះយេស៊ូវគ្រីស្ទ និង​សាតាំង​បានឆ្លើយតប​ទៅ​កាន់​ព្រះ ។ សូម​ពិនិត្យមើល​ចម្លើយ​ដែល​អាច​មាន​ចំពោះ​សំណួរ​ដែល​បានរៀបរាប់​ខាងលើ ។ អ្នក​អាច​ធ្វើ​ការកត់ចំណាំ​នៅ​ជិត​នឹង ម៉ូសេ ៤:១–៤ ហើយ​សង្ខេប​អ្វី​ដែល​អ្នក​បានរៀន ។

  1. តើ​ដំណើររឿង គំនិត ឬ​មនុស្ស​នៅក្នុង​ដំណើររឿង​នេះ​ស្រដៀង​គ្នា​យ៉ាង​ដូចម្តេច ? តើ​វា​ខុសគ្នា​យ៉ាង​ដូចម្ដេច ?

    ភាពខុសគ្នា ៖ ព្រះយេស៊ូវ​ចង់​ធ្វើ​តាម​ព្រះ ហើយ​ថ្វាយ​សិរីល្អ​ដល់​ទ្រង់ ។ សាតាំង​ចង់​បានសិរីល្អ​សម្រាប់​ខ្លួន​ឯង ។

  2. តើ​យើង​អាច​រៀន​អ្វីខ្លះ​ចេញមក​ពី​ការប្រៀបធៀប​នេះ ?

    ព្រះយេស៊ូវគ្រីស្ទ​ស្រឡាញ់​ព្រះ ហើយ​ចង់​ឲ្យ​ព្រះហឫទ័យ​ទ្រង់​បាន​សម្រេច ។ សាតាំង​បាន​បះបោរ​ប្រឆាំង​នឹង​ព្រះ និង​ផែនការ​របស់​ទ្រង់ ហើយ​វា​ចង់​ឲ្យ​យើង​មាន​ទុក្ខ​វេទនា​ដូចជា​វា​ដែរ ( សូមមើល នីហ្វៃទី២ ២:២៧ ) ។

  3. តើ​អ្វី​ដែល​ខ្ញុំ​រៀន​ពី​ការប្រៀបធៀប​នេះ អាច​ជួយ​ដល់​ខ្ញុំ​នៅ​សព្វថ្ងៃ​នេះ​បាន​យ៉ាង​ដូចម្តេច ?

    ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ចង់​បាន​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​ខ្ញុំ ។ សាតាំង​ចង់​ឲ្យ​ខ្ញុំ​មិន​គោរព​តាម​បទបញ្ញត្តិ​របស់​ព្រះ ហើយ​ក្លាយ​ជា​ឈ្លើយ​ដូច​វា​ដែរ ។

  4. តើ​អ្វី​ដែល​ខ្ញុំ​រៀន​អាច​ជួយ​ខ្ញុំ​ឲ្យ​ស្រឡាញ់ ឬ​ធ្វើ​តាម​ព្រះអម្ចាស់​បន្ថែមទៀត​ដោយ​របៀប​ណា ?

    ការមើលឃើញ​ទង្វើ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ជួយ​ខ្ញុំ​ឲ្យ​ដឹង​ថា ទ្រង់​ស្រឡាញ់​ព្រះវរបិតាសួគ៌ ហើយ​ទ្រង់​ទាំងទ្វេ​ចង់​បាន​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​ខ្ញុំ ។

អនុវត្ត

ឥឡូវ​នេះ​ជា​ឱកាស​របស់​អ្នក​ដើម្បី​អនុវត្ត​ការប្រៀបធៀប !

  1. សូម​ជ្រើសរើស​ដំណើររឿង​ព្រះគម្ពីរ​មួយ ដូច​ខាងក្រោម ។

  2. សូម​អនុវត្ត​ការប្រៀបធៀប​ដោយ​ឆ្លើយ​សំណួរ​ដែល​បាន​សរសេរ​នៅ​ខាងលើ ក៏​ដូចជា​សំណួរ​ផ្សេង​ទៀត​ដែល​ព្រះវិញ្ញាណ​បំផុសគំនិត​អ្នក​ឲ្យ​ទូល​សួរ​ផងដែរ ។

  3. រូបតំណាង​សៀវភៅ​កត់ចំណាំសូម​កត់ត្រា​នៅក្នុង​សៀវភៅ​កត់ចំណាំ​របស់​អ្នក​នូវ​អ្វី​ដែល​អ្នក​បាន​រៀន នៅពេល​អ្នក​សិក្សា ។

យ៉ូស្វេ និង​កាលែប ៖ អ្នក​ស៊ើបការណ៍​ដែល​ស្តាប់​បង្គាប់

របាយការណ៍​របស់​អ្នក​ស៊ើបការណ៍​១២​នាក់ ។ ម៉ូសេ​បាន​បញ្ជូន​អ្នក​ស៊ើបការណ៍​១២​នាក់ ឲ្យ​ទៅ​សិក្សា​ពី​ដែនដី​នៃ​សាសន៍​កាណាន ដើម្បី​មើល​ថាតើ​ដែនដី និង​ប្រជាជន​នេះ​យ៉ាង​ណា​ដែរ ( សូមមើល ជនគណនា ១៣:១៧–២០ ) ។ នៅពេល​ពួកគេ​ត្រឡប់​ទៅវិញ អ្នក​ស៊ើបការណ៍​១០​នាក់ បាន​ផ្ដល់​របាយការណ៍​ផ្សេង​ពី​របាយការណ៍​ដែល​កាលែប និង​យ៉ូស្វេ ( អ្នក​ស៊ើបការណ៍​ពីរ​នាក់​ទៀត) បានផ្ដល់ ។ សូម​អាន ជនគណនា ១៣:២៦–៣៣; ១៤:៦–៩ ដោយ​ប្រៀបធៀប​របាយការណ៍​ផ្សេងគ្នា​ទាំងនេះ ។

រូបតំណាង​គូសសម្គាល់នៅពេល​អ្នក​សិក្សា អ្នក​អាច​គូសសម្គាល់​ព័ត៌មាន​លម្អិត​សំខាន់ៗ​ដែល​ជួយ​អ្នក​ធ្វើ​ការប្រៀបធៀប ។

ប្រាជ្ញា​របស់​សាឡូម៉ូន

Solomon’s Wisdom [ ប្រាជ្ញា​របស់​សាឡូម៉ូន ] ដោយ ស៊ីវ៉ឺរីណូ ប៉ារ៉ាលឌី

រជ្ជកាល​នៃ​ស្តេច​សាឡូម៉ូន ។ ស្តេច​សាឡូម៉ូន​បាន​ធ្វើ​ជា​ស្តេច​បន្ទាប់ ក្រោយពី​បិតា​របស់​ទ្រង់ ដាវីឌ​បាន​សុគត ។ បំណងប្រាថ្នា​របស់​សាឡូម៉ូន និង​ការសន្យា​របស់​ព្រះអម្ចាស់​ចំពោះ​ទ្រង់​បាន​ផ្លាស់ប្តូរ​បន្តិច​ម្តងៗ ។ សូម​អាន ពង្សាវតាក្សត្រ ទី១ ៣:៣, ៧–១២; ១១:៤–៦, ៩–១១ ដែល​ប្រៀបធៀប​បំណង​ប្រាថ្នា​របស់​សាឡូម៉ូន និង​ការសន្យា​របស់​ព្រះអម្ចាស់​ចំពោះ​ទ្រង់​នៅ​ដើម និង​នៅ​ក្រោយ​រជ្ជកាល​របស់​ទ្រង់ ។

រូបតំណាង​ស្លាកនៅពេល​អ្នក​សិក្សា អ្នក​អាច​ដាក់​ស្លាក​វគ្គ​បទគម្ពីរ​ទាំងឡាយ​ថា « បំណងប្រាថ្នា » ។

ការប្រកាសដំណឹង​ទៅកាន់​អ្នក​គង្វាល

Annunciation to the Shepherds [ ការប្រកាសដំណឹង​ទៅកាន់​អ្នក​គង្វាល ] ដោយ ឌេល ផាសុន

ពួក​អ្នក​គង្វាល​នៃ​សាសន៍​អ៊ីស្រាអែល ។ តាមរយៈ​ព្យាការី​របស់​ទ្រង់ អេសេគាល ព្រះអម្ចាស់​បានប្រឹក្សា​អ្នកដឹកនាំ​អ៊ីស្រាអែល ហៅ​ពួកគេ​ថា « ពួក​អ្នក​គង្វាល​នៃ​សាសន៍​អ៊ីស្រាអែល » ( អេសេគាល ៣៤:២ ) ។ សូម​អាន អេសេគាល ៣៤:២–៦, ១១–១៦ ហើយ​ប្រៀបធៀប​ពួក​អ្នក​គង្វាល​នៃ​សាសន៍​អ៊ីស្រាអែល ដែល​ជា​អ្នក​គង្វាល​ល្អ​របស់​យើង ។

រូបតំណាង​ស្លាកនៅពេល​អ្នក​សិក្សា អ្នក​អាច​ដាក់ស្លាក​វគ្គបទគម្ពីរ​ថា « ព្រះបរមងារ​របស់​ព្រះយេស៊ូវគ្រីស្ទ » ។

ចែកចាយ​គំនិត​របស់​អ្នក

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​អ្នក​ឲ្យ​ធ្វើការ​ប្រៀបធៀប​នៅ​ក្នុង​ព្រះគម្ពីរ ដើម្បី​ស្វែងរក​សេចក្តីពិត​ដែល​បង្កប់​ន័យ ។

រូបតំណាង​ចែកចាយសូម​ចែកចាយ អ្វី​ដូច​ខាងក្រោម​នេះ​ជាមួយ​នឹង​គ្រូបង្រៀន ឬ​ថ្នាក់​របស់​អ្នក ៖

  • បទពិសោធន៍​របស់​អ្នក​ក្នុង​ការធ្វើ​ការប្រៀបធៀប នៅពេល​អ្នក​សិក្សា​ព្រះគម្ពីរ ។ អ្នក​អាច​ដាក់បញ្ចូល​នូវ​អ្វី​ដែល​មាន​ប្រយោជន៍ និង​បញ្ហាប្រឈម​ណា​មួយ​ដែល​អ្នក​បាន​ប្រឈម​មុខ ។