ថ្នាក់​សិក្ខាសាលា
មេរៀនទី ១៦៦ ៖ ការផ្តោត​លើ​ព្រះយេស៊ូវគ្រីស្ទ​នៅក្នុង​ព្រះគម្ពីរ—ការស្វែងរក​និមិត្តសញ្ញា និង​គុណលក្ខណៈ​របស់​ព្រះអង្គសង្គ្រោះ


សិស្ស​យុវមជ្ឈិមវ័យ​កាន់​ព្រះគម្ពីរ រូបភាព​ព្រះយេស៊ូវគ្រីស្ទ

ជំនាញ​សិក្សា​ព្រះគម្ពីរ ៖ មេរៀន​ទី ១៦៦

ការផ្ដោត​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ​នៅក្នុង​ព្រះគម្ពីរ

ការស្វែងរក​និមិត្តសញ្ញា និង​គុណលក្ខណៈ​របស់​ព្រះអង្គសង្គ្រោះ

សូម​មើល « សិក្សា​ព្រះគម្ពីរ » ដើម្បី​ជួយ​រៀបចំ​ខ្លួន​អ្នក​ខាង​វិញ្ញាណ​ដើម្បី​រៀនសូត្រ ។

អ្នកបាញ់​កាំភ្លើង​អូឡាំពិច​ដែល​មាន​ឈ្មោះ​ថា ម៉ាធ្យូ អ៊ិមម៉ុនស៍ បាន​មេដាយ​ក្នុង​ព្រឹត្តិការណ៍​បាញ់​កាំភ្លើង​ផ្សេងៗ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក្នុង​អំឡុង​ពេល​ព្រឹត្តិការណ៍​មួយ អ៊ិមម៉ុនស៍​បាន​ជួប​ប្រទះ​នឹង​បញ្ហា ។ គាត់​នៅ​ចំណាត់​ថ្នាក់​លេខ​មួយ ហើយ​គ្រាន់តែ​ត្រូវការ​ការបាញ់​ដ៏​ល្អ​មួយ​ប៉ុណ្ណោះ​ដើម្បី​ឈ្នះ ។ ការ​តម្រង់​បាញ់​របស់គាត់​គឺ​ល្អ​ឥតខ្ចោះ ។ ការបាញ់​នោះ​បាន​ទម្លុះ​ចំ​កណ្តាល​ផ្ទាំង​ស៊ីប​ដូច​បំណង ។ គួរ​ឲ្យ​ស្ដាយ អ៊ិមម៉ុនស៍ បានកំណត់​គោលដៅ​ខុស ។ ជំនួស​ឲ្យ​ការកត់ត្រា​ថា​ជា​ការបាញ់​ចំ​គោលដៅ គ្រាប់​ដែល​បាញ់​ទៅនោះ​បាន​កត់ត្រា​ថា​បាញ់​ខុស ដោយ​ទម្លាក់ អ៊ិមម៉ុនស៍ ចេញពី​ចំណាត់​ថ្នាក់​លេខ​មួយ ។

ការកំណត់​គោលដៅ​ត្រឹមត្រូវ​អាច​ជួយ​អ្នក​ឲ្យ​សម្រេច​បាន​នូវ​គោលដៅ​របស់​អ្នក ។ តើ​អ្នក​មាន​គោលបំណង​អ្វី ពេល​អ្នក​សិក្សា​ព្រះគម្ពីរ ? តើ​អ្នក​សង្ឃឹម​ចង់​បាន​អ្វី​ខ្លះ​ពី​ការសិក្សា​នេះ ? នៅពេល​អ្នក​សិក្សា​នៅ​ថ្ងៃនេះ សូម​យាង​អញ្ជើញ​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​ជួយ​អ្នក​រៀន​បាន​ច្រើន​ពី​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​អ្នក​ឲ្យ​ផ្ដោត​ទៅលើ​ព្រះអង្គ​សង្រ្គោះ ខណៈដែល​កំពុង​សិក្សា​ព្រះគម្ពីរ ។

រៀន​អំពី​របៀប​ធ្វើ

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បានកំណត់​គោលបំណង​ដ៏​សំខាន់​នៃ​ព្រះគម្ពីរ ។ សូម​អាន​សេចក្តីថ្លែងការណ៍ ឬ​មើល​វីដេអូ​ពី​សុន្ទរកថា « The Blessing of Scripture » ។

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

នៅទី​បញ្ចប់នេះ គោលបំណង​ដ៏​សំខាន់​បំផុត​របស់​ព្រះគម្ពីរ​ទាំងអស់​គឺ ដើម្បី​បំពេញ​ព្រលឹង​យើង​ដោយ​សេចក្ដី​ជំនឿ​លើ​ព្រះ ជា​ព្រះវរបិតា និង​លើ​ព្រះរាជបុត្រា​របស់​ទ្រង់​គឺ​ព្រះយេស៊ូវ​គ្រីស្ទ—សេចក្ដី​ជំនឿ​ដែល​ថា គឺពិត​ជាមាន​ទ្រង់​ទាំង​ទ្វេ ជា​សេចក្ដី​ជំនឿ​លើ​ផែនការ​របស់​ព្រះវរបិតា​សម្រាប់​ជីវិត​អមតៈ និង​ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច​របស់​យើង ជា​សេចក្ដី​ជំនឿ​លើ​ដង្វាយធួន និង​ការមាន​ព្រះជន្មរស់​ឡើង​វិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដែល​ធ្វើ​ឲ្យ​ផែនការ​នៃ​សុភមង្គល​អាច​កើត​ឡើង ជា​សេចក្ដី​ជំនឿ​ដើម្បី​ធ្វើ​ឲ្យ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ក្លាយ​ជា​ផ្លូវ​នៃ​ជីវិត​របស់​យើង និង​ជា​សេចក្ដី​ជំនឿ​ដើម្បី​មក​ស្គាល់ « ព្រះ​ពិត​តែ​មួយ និង​ព្រះយេស៊ូវ​គ្រីស្ទ​ដែល [ ទ្រង់​បាន ] ចាត់​ឲ្យ​មកផង » ( យ៉ូហាន ១៧:៣ ) ។ ( « The Blessing of Scripture » Liahona ខែឧសភា ឆ្នាំ២០១០ ទំព័រ ៣៤ )

រូបតំណាង​ស្លាកព្រះគម្ពីរ សេចក្តីជំនឿ

15:36

មេរៀន​នេះ​បង្រៀន​អ្នក​ពី​របៀប​ផ្តោតលើ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​ព្រះយេស៊ូវគ្រីស្ទ ។ ដោយសារ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​បាន​រួបរួម​គ្នា​យ៉ាង​ល្អឥតខ្ចោះ នោះ​គុណលក្ខណៈ​របស់​ព្រះគ្រីស្ទ​ក៏​អនុវត្ត​ចំពោះ​ព្រះវរបិតាសួគ៌​ផងដែរ ( សូមមើល យ៉ូហាន ៦:៣៨; ១០:៣០; ១៤:៧–៩ ) ។ សម្រាប់​ជំនាញ​នីមួយៗ អ្នក​នឹង​រៀន​អំពី​ជំនាញ​នោះ មើល​ឧទាហរណ៍ ហើយ​បន្ទាប់មក​មាន​ឱកាស​អនុវត្ត​វា ។

រូបតំណាង​សៀវភៅ​កត់ចំណាំសូម​កត់ត្រា​ជំនាញ​នីមួយៗ​នៅក្នុង​សៀវភៅ​កត់ចំណាំ ដើម្បី​អ្នក​អាច​យោង​ទៅលើ​វា​នៅ​ពេល​ក្រោយ ។

ព្រះនាម និង​ព្រះ​បរមងារ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ខណៈ​ដែល​អ្នក​មិន​អនុវត្ត​វា​នៅ​ថ្ងៃ​នេះ របៀប​មួយ​ទៀត​ដើម្បី​ផ្ដោត​លើ​ព្រះយេស៊ូវគ្រីស្ទ​នៅក្នុង​ព្រះគម្ពីរ គឺ​ស្វែងរក​ព្រះនាម និង​ព្រះបរមងារ​ដែល​មនុស្ស​ប្រើ​សម្រាប់​ទ្រង់​នៅក្នុង​ព្រះគម្ពីរ ។ ព្រះនាម និង​ព្រះបរមងារ​ទាំងនេះ​ជួយ​យើង​រៀន​អំពី​បុគ្គលិកលក្ខណៈ និង​គុណ​លក្ខណៈ​របស់​ទ្រង់ ។

ជំនាញ ៖ រកមើល​និមិត្តសញ្ញា​នៃ​ព្រះអង្គសង្គ្រោះ ហើយ​ពិចារណា​ពី​អត្ថន័យ​របស់​វា

ព្រះគម្ពីរ​មាន​និមិត្តសញ្ញា​នៃ​ព្រះអង្គសង្គ្រោះ​ជាច្រើន ។ និមិត្តសញ្ញា​នៃ​ព្រះអង្គសង្គ្រោះ​គឺ​ជា​វត្ថុ ឬ​របស់របរ​ដែល​អាច​រំឭក​យើង​អំពី​តួនាទី​របស់​ព្រះអង្គសង្គ្រោះ​នៅ​ក្នុង​ជីវិត​របស់​យើង ។ សម្រាប់​ជំនាញ​នេះ សូម​រកមើល​ទីសម្គាល់​ដែល​រំឭក​អ្នក​អំពី​ព្រះអង្គសង្គ្រោះ ហើយ​សួរ ៖

  • តើ​ព្រះអង្គសង្គ្រោះ​ដូច​ជា​និមិត្ត​សញ្ញា​នេះ​យ៉ាង​ដូចម្ដេច ?

  • តើ​ការ​ប្រៀបធៀប​ព្រះអង្គសង្គ្រោះ​ទៅ​នឹង​និមិត្តសញ្ញា​នេះ​ជួយ​ខ្ញុំ​ឲ្យ​យល់​ពី​របៀប​ដែល​ព្រះអង្គសង្គ្រោះ​អាច​ជួយ​ខ្ញុំ​ក្នុង​ជីវិត​របស់​ខ្ញុំ​យ៉ាង​ដូចម្តេច ?

ឧទាហរណ៍

តាម​រយៈ​ព្យាការី​យេរេមា ព្រះអម្ចាស់​បាន​ប្រើ​និមិត្តសញ្ញា​ដ៏​មាន​ឥទ្ធិពល ដើម្បី​បង្រៀន​យើង​អំពី​ទ្រង់ ។ សូម​អាន យេរេមា ២:១៣; ១៧:១៣ ហើយ​ស្វែងរក​និមិត្តរូប​មួយ​អំពី​ព្រះអង្គ​សង្គ្រោះ ។

ប្រភព​ទឹក

នៅក្នុង​វគ្គបទគម្ពីរ​នេះ ប្រភព​ទឹក​នៃ​ទឹករស់​ត្រូវ​បាន​ប្រើ​ជា​និមិត្តរូប​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​គិត​អំពី​អ្វី​ដែល​និមិត្តរូប​នេះ​អាច​ជួយ​អ្នក​ឲ្យ​យល់​អំពី​ទ្រង់ ។ អ្នក​អាច​ពិចារណា​សំណួរ​ដូច​តទៅ​នេះ ៖ តើ​ទឹក​ប្រើប្រាស់​សម្រាប់​អ្វីខ្លះ ? តើ​ព្រះអង្គ​សង្គ្រោះ​ប្រៀប​ដូច​ជា​ទឹក​តាម​វិធី​ទាំងនេះ​យ៉ាង​ដូចម្ដេច ? តើ​ព្រះអង្គ​សង្គ្រោះ​មាន​សារៈសំខាន់​ដូច​ទឹក​យ៉ាង​ដូចម្ដេច ? ហេតុអ្វី​បាន​ជា​យើង​អាច​ត្រូវ​ការ​ទ្រង់​ញឹកញាប់​ដូចជា​យើង​ត្រូវ​ការ​ទឹក ?

រូបតំណាង​កត់​ចំណាំនៅ​ជិត​នឹង​ខគម្ពីរ​មួយ​ក្នុង​ចំណោម​ខគម្ពីរ​ដែល​និយាយ​អំពី​ទឹក សូម​សរសេរ​កំណត់ចំណាំ​ដែល​ពន្យល់​ពី​របៀប​ដែល​ប្រភពទឹក​នៃ​ទឹករស់​តំណាង​ឲ្យ​ព្រះយេស៊ូវ​គ្រីស្ទ ឬ​អ្នក​អាច​ដាក់​ស្លាក​វគ្គ​បទគម្ពីរ​នោះ​ថា​ជា « និមិត្តរូប​នៃ​ព្រះយេស៊ូវគ្រីស្ទ » ។

អនុវត្ត

សូម​អាន បទគម្ពីរ​មួយ​ដូច​ខាងក្រោម ។ សូម​ស្វែងរក​និមិត្តរូប​នៃ​ព្រះអង្គសង្គ្រោះ ហើយ​សួរ​ខ្លួន​ឯង​នូវ​សំណួរ​ពីរ​ដែល​បាន​លើក​ឡើង​ពី​មុន ។

  • សាំយូអែល ទី២ ២២:២–៤

  • អេសាយ ២៥:៤ចំណាំ ៖ ពាក្យ ទ្រង់ សំដៅ​លើ​ព្រះអម្ចាស់ ) ។

  • ម៉ាទ្បាគី ៣:២–៣

រូបតំណាង​តំណ​ភ្ជាប់សូម​ដាក់​ស្លាក​វគ្គ​បទគម្ពីរ​នេះ​ជាមួយ​នឹង « និមិត្តរូប​នៃ​ព្រះយេស៊ូវគ្រីស្ទ » ឬ​សរសេរ​កំណត់​ចំណាំ​ពន្យល់​អំពី​អ្វី​ដែល​អ្នក​បានរៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ​ពី​និមិត្តរូប​នេះ ។

ជំនាញ ៖ រកមើល​អ្វី​ដែល​យើង​អាច​រៀន​អំពី​ព្រះអង្គ​សង្គ្រោះ​ពី​សកម្មភាព និង​ព្រះបន្ទូល​របស់​ទ្រង់

យើង​ក៏​អាច​ផ្ដោត​លើ​ព្រះអង្គ​សង្គ្រោះ​ផងដែរ នៅពេល​យើង​សិក្សា​ព្រះគម្ពីរ​ដោយ​រកមើល​សកម្មភាព និង​ព្រះបន្ទូល​របស់​ទ្រង់​នៅក្នុង​ព្រះគម្ពីរ ។ នៅពេល​អ្នក​អាន​ព្រះគម្ពីរ សូម​សួរ​ខ្លួន​ឯង​នូវ​សំណួរ​ដូច​ខាងក្រោម​នេះ ៖

  • តើ​ព្រះបន្ធូល ឬ​សកម្មភាព​ទាំងនេះ​បង្រៀន​ខ្ញុំ​អ្វីខ្លះ​អំពី​ព្រះអង្គសង្គ្រោះ ?

  • តើ​ព្រះបន្ទូល ឬ​សកម្មភាព​ទាំងនេះ​ជួយ​ខ្ញុំ​ឲ្យ​យល់​ពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​អាច​ជួយ​ខ្ញុំ​ក្នុង​ជីវិត​របស់​ខ្ញុំ​បាន​ដោយ​របៀបណា ?

ឧទាហរណ៍

យើង​អាច​រៀន​អំពី​ព្រះអង្គ​សង្គ្រោះ​ដោយ​សិក្សា​ដំណើររឿង​របស់​សាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ ។ បុរស​សុចរិត​ទាំង​បី​នាក់​នេះ​ត្រូវ​បាន​គេ​បោះ​ចូល​ក្នុង​គុក​ភ្លើង ដោយសារ​ពួកគេ​បដិសេធ​មិន​គោរព​បូជា​រូប​មាស​ដែល​ស្តេច​នេប៊ូក្នេសា​បាន​បង្កើត ( សូម​មើល ដានីយ៉ែល ៣:១៣–២២ ) ។

រូបតំណាង​គូសសម្គាល់សូម​អាន ដានីយ៉ែល ៣:២៣–២៥ ហើយ​រកមើល​អ្វី​ដែល​ព្រះអង្គសង្គ្រោះ​បាន​ធ្វើ​នៅក្នុង​ខគម្ពីរ​ទាំងនេះ ។ ( កំណត់ចំណាំ ៖ មនុស្ស​ទី​បួន​នៅក្នុង​ឡ​គឺ​ព្រះយេស៊ូវគ្រីស្ទ ) ។

សូម​គិត​អំពី​សកម្មភាព​របស់​ព្រះអង្គ​សង្គ្រោះ ។ ហេតុអ្វី​បាន​ជា​ទ្រង់​ធ្វើ​កិច្ចការ​នេះ ? តើ​ទង្វើ​របស់​ទ្រង់​បង្រៀន​អ្នក​អ្វីខ្លះ​អំពី​ទ្រង់ ? ទង្វើ​របស់​ព្រះអង្គសង្រ្គោះ​ជួយ​អ្នក​ឲ្យ​មើល​ឃើញ​ថា ព្រះយេស៊ូវ​គ្រីស្ទ​ស្រឡាញ់​យើង និង​គង់​នៅ​ជាមួយ​យើង​នៅក្នុង​ជីវិត​នេះ ។

អនុវត្ត

រូបតំណាង​កត់​ចំណាំសូម​អាន​វគ្គ​បទគម្ពីរ​មួយ ខាងក្រោម ។ សូម​គូស​ចំណាំ​អ្វី​ដែល​ព្រះអម្ចាស់​បាន​មាន​បន្ទូល ឬ​បាន​ធ្វើ ។ នៅ​ជិត​នឹង​វគ្គបទគម្ពីរ​នេះ សូម​សរសេរ​កំណត់ចំណាំ​មួយ ដែល​រួមបញ្ចូល​នូវ​អ្វី​ដែល​អ្នក​បានរៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ ចេញពី​អ្វី​ដែល​ទ្រង់​បានធ្វើ ឬ​បាន​មាន​បន្ទូល ។

  • សាំយូអែល ទី១ ១៦:៦–៧ ។ សាំយូអែល​កំពុង​ព្យាយាម​ស្វែងរក​ស្តេច​ថ្មី​របស់​អ៊ីស្រាអែល ។

  • អេសាយ ១:១៦–១៨ ។ ប្រជាជន​អ៊ីស្រាអែល​បាន​ធ្លាក់​ក្នុង​អំពើ​បាប ។

  • អេសាយ ៥៣:៣–៥ ។ ការព្យាករ​អំពី​ដង្វាយធួន​របស់​ព្រះអង្គសង្គ្រោះ ។

ចែកចាយ​គំនិត​របស់​អ្នក

គោលបំណង​មេរៀន ៖ មេរៀន​នេះ​មាន​គោលបំណង​ជួយ​អ្នក​ឲ្យ​ផ្ដោត​ទៅលើ​ព្រះអង្គ​សង្រ្គោះ ខណៈដែល​កំពុង​សិក្សា​ព្រះគម្ពីរ ។

រូបតំណាង​ចែកចាយសូម​ចែកចាយ អ្វី​ដូច​ខាងក្រោម​នេះ​ជាមួយ​នឹង​គ្រូបង្រៀន ឬ​ថ្នាក់​របស់​អ្នក ៖

  • អ្វី​ដែល​អ្នក​បាន​រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ នៅពេល​អ្នក​អនុវត្ត​ជំនាញ​ទាំងឡាយ ។