ថ្នាក់​សិក្ខាសាលា
មេរៀនទី ១៦៩ ៖ សកម្មភាព​ដែល​យាង​អញ្ជើញ​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​គង់នៅ​ក្នុង​ការសិក្សា​ព្រះគម្ពីរ—ការបង្កើត​បរិយាកាស​សម្រាប់​ព្រះវិញ្ញាណ​ដើម្បី​បង្រៀន


យុវនារី​ម្នាក់​កំពុង​អាន​ព្រះគម្ពីរ

ជំនាញ​សិក្សា​ព្រះគម្ពីរ ៖ មេរៀន​ទី ១៦៩

សកម្មភាព​ដែល​យាង​អញ្ជើញ​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​គង់នៅ​​ក្នុង​ការសិក្សា​ព្រះគម្ពីរ

ការបង្កើត​បរិយាកាស​សម្រាប់​ព្រះវិញ្ញាណ​ដើម្បី​បង្រៀន

សូម​មើល « សិក្សា​ព្រះគម្ពីរ » ដើម្បី​ជួយ​រៀបចំ​ខ្លួន​អ្នក​ខាង​វិញ្ញាណ​ដើម្បី​រៀនសូត្រ ។

នៅក្នុង​កីឡា បរិយាកាស​ដែល​អ្នក​ប្រកួតប្រជែង​អាច​បង្កើត​ភាពខុសគ្នា​យ៉ាង​ខ្លាំង ។ ការស្រាវជ្រាវ​បង្ហាញ​ថា ជា​មធ្យម​ក្រុម​ទាំងឡាយ​គឺ​មាន​២០​ភាគរយ​ទំនង​ជា​ឈ្នះ នៅពេល​លេង​នៅ​ទីលាន​ប្រកួត​ក្នុង​កន្លែង​របស់​ពួកគេ ។ បាតុភូត​នេះ​ត្រូវ​បានស្គាល់​ថា​ជា​អត្ថប្រយោជន៍​លេង​នៅ​លើ​ទីលាន​ជា​ម្ចាស់​ផ្ទះ ។ ដូចជា​នៅក្នុង​កីឡា​ដែរ កន្លែង​ដែល​អ្នក​សិក្សា​ដំណឹងល្អ​ជះឥទ្ធិពល​ដល់​របៀប​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​ជួយ​អ្នក​ឲ្យ​យល់ និង​ប្រើ​ព្រះគម្ពីរ ។

គោលបំណង​មេរៀន ៖ ដើម្បី​អនុវត្ត​ជំនាញ​ដែល​យាង​អញ្ជើញ​ព្រះវិញ្ញាណ​បរិសុទ្ធ​មក​ក្នុង​ការសិក្សា​ព្រះគម្ពីរ ។

រៀន​អំពី​របៀប​ធ្វើ

សកម្មភាព​ដែល​យាងអញ្ជើញ​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​គង់នៅ​ក្នុង​ការសិក្សា​ព្រះគម្ពីរ

យុវនារី​ពីរ​នាក់​កំពុង​អាន​ព្រះគម្ពីរ

ជា​ធម្មតា​គ្រួសារ​របស់ អាដា អាន​ព្រះគម្ពីរ​ជាមួយគ្នា ប៉ុន្តែ​នាង​ចង់​អាន​ព្រះគម្ពីរ​ឲ្យ​បានទៀងទាត់​ជាងមុន​ដោយ​ខ្លួន​នាង​ផ្ទាល់ ។ បន្ទាប់ពី​បាន​ទៅ​សាលារៀន ធ្វើការ និង​ជួយ​ម្តាយ​របស់​នាង​ធ្វើ​អាហារ​ពេល​ល្ងាច និង​បងប្អូន​របស់​នាង​ហើយ នាង​រំភើប​ចិត្ត​ជាខ្លាំង ។ អាដា​មាន​អារម្មណ៍​ថា​មាន​សំណាង ប្រសិនបើ​នាង​ឆ្លៀត​ពេល​អាន​ខគម្ពីរ​ពីរ​បី​ខ​នៅ​ថ្ងៃ​អាទិត្យ ។

ហ្សូរី មាន​កាលវិភាគ​ដ៏​មមាញឹក​ជាមួយ​សាលា និង​បាល់​ទាត់ ។ នាង​បាន​ព្យាយាម​កែលម្អ​ការសិក្សា​ព្រះគម្ពីរ​របស់​នាង បន្ទាប់ពី​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា​របស់​នាង​បានអញ្ជើញ​នាង​ឲ្យ​អាន​ព្រះគម្ពីរ​ជា​រៀង​រាល់​ថ្ងៃ ។ ហ្សូរី​បានក្រោក​ពី​ព្រលឹម​ដើម្បី​សិក្សា​ព្រះគម្ពីរ​មុន​ពេល​នាង​ទៅ​សាលា​រៀន ។

តើ អាដា និង ហ្សូរី មាន​អ្វី​ដូចគ្នា​ខ្លះ ? តើ​មាន​សកម្មភាព​មួយ​ចំនួន​អ្វីខ្លះ​ដែល​អាច​ជះឥទ្ធិពល​វិជ្ជមាន ឬ​អវិជ្ជមាន​ដល់​ការសិក្សា​ព្រះគម្ពីរ​របស់​ពួកគេ ?

យើង​ទាំង​អស់​គ្នា​ធ្លាប់​មាន​នូវ​គ្រា នៅពេល​ដែល​យើង​បាន​ចាប់ផ្ដើម​ការសិក្សា​ព្រះគម្ពីរ​តាម​របៀប​ធម្មតាៗ និង​ចាប់ផ្ដើម​តាម​របៀប​ដែល​ប្រុងប្រយ័ត្ន ។ នៅពេល​អ្នក​ប្រឹងប្រែង​ដោយ​មាន​គោលបំណង​ដើម្បី​ចាប់ផ្ដើម​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​ដោយ​យក​ចិត្ត​ទុកដាក់ នោះ​ព្រះវរបិតាសួគ៌​នឹង​ជួយ​ដល់​អ្នក មិន​ថា​អ្នក​ស្ថិតក្នុង​កាលៈទេសៈ​បែប​ណា​នោះ​ទេ ។ ទ្រង់​នឹង​បញ្ជូន​ព្រះវិញ្ញាណ​បរិសុទ្ធ​មក​ជួយ​អ្នក​ឲ្យ​ស្គាល់​សេចក្តីពិត​នៅក្នុង​ព្រះគម្ពីរ ហើយ​អនុវត្ត​បទគម្ពីរ​នៅក្នុង​ជីវិត​របស់​អ្នក ( សូមមើល នីហ្វៃទី២ ៣២:៣, ៥ និង យ៉ូហាន ១៤:២៦ ) ។

តើ​ពរជ័យ​អ្វីខ្លះ​ដែល​អាច​កើតចេញ​ពី​ការយាង​អញ្ជើញ​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​គង់នៅ​ក្នុង​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ? តើអ្វី​ទៅ​ដែល​បាន​ជួយ​អ្នក​យាង​អញ្ជើញ​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​គង់នៅ​ក្នុង​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ? តើ​ការណ៍​អ្វី​ខ្លះ​ដែល​អ្នក​បាន​សាកល្បង ដែល​ហាក់​ដូចជា​មិន​ដំណើរការ ?

រូបតំណាង​សៀវភៅ​កត់ចំណាំអ្នក​អាច​កត់ត្រា​គំនិត​របស់​អ្នក​នៅក្នុង​សៀវភៅ​កត់ចំណាំ​របស់​អ្នក ។

មាន​របៀប​ជាច្រើន​ដើម្បី​យាងអញ្ជើញ​ព្រះវិញ្ញាណ​បរិសុទ្ធ​មក​ក្នុង​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។ មេរៀន​នេះ​នឹង​ពន្យល់​ពី​របៀប​បី​យ៉ាង​ដែល​អ្នក​អាច​សាកល្បង​បាន ។ នៅពេល​អ្នក​សិក្សា​ថ្ងៃនេះ សូម​យក​ចិត្ត​ទុកដាក់​ចំពោះ​គំនិត ឬ​ចំណាប់​អារម្មណ៍​ដែល​អាច​ជួយ​អ្នក​ឲ្យយាងអញ្ជើញ​ព្រះវិញ្ញាណ​បរិសុទ្ធ​គង់នៅ​ក្នុង​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន​របស់​អ្នក​កាន់តែ​ប្រសើរ ។

ការសិក្សា​ស៊ីជម្រៅ ៖ ប្រធាន ហែនរី ប៊ី អាវរិង នៃ​គណៈប្រធាន​ទីមួយ បាន​ចែកចាយ​ដំបូន្មាន​នៅ​ឯ​ការប្រជុំ​ធម្មនិដ្ឋាន « How to Invite the Holy Ghost » ។

ការលុប​បំបាត់​ការរំខាន

ស្ត្រី​ពីរ​នាក់​កំពុង​ប្រើប្រាស់​ថេប្លេត

ពេល​ខ្លះ​ការរំខាន​ដូចជា​ទូរសព្ទ​របស់​អ្នក និង​កន្លែង​ជុំវិញ​អាច​ពិបាក​នឹង​ចៀសវាង ។ ប៉ុន្តែ​មាន​របៀប​ដែល​មាន​ប្រសិទ្ធភាព​ក្នុង​ការគ្រប់គ្រង​វា ។ សូម្បីតែ​ព្រះអង្គ​សង្គ្រោះ ព្រះយេស៊ូវគ្រីស្ទ​ក៏​ឆ្លងកាត់​ការរំខាន​ដែរ ។ ប៉ុន្តែ​ទ្រង់​នៅ​តែ​ផ្តោត​អារម្មណ៍​បាន ។

រូបតំណាង​គូសសម្គាល់សូម​អាន ម៉ាថាយ ១៤:២២–២៣ ។ សូម​គូសសម្គាល់​អ្វី​ដែល​អ្នក​បានរៀន​ពី​ទ្រង់​អំពី​ការលុប​បំបាត់​ការរំខាន ។

រូបតំណាង​កត់​ចំណាំនៅ​ជិត​នឹង ខទី ២៣ សូម​ធ្វើ​កំណត់ចំណាំ​ឆ្លើយតប​ទៅនឹង​សំណួរ​មួយ ឬ​ច្រើន​ខាងក្រោម ៖

  • ហេតុអ្វី​បានជា​អ្នកគិត​ថា ការលុប​បំបាត់​ការរំខាន​អាច​ជួយ​យាង​អញ្ជើញ​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​គង់នៅ​ក្នុង​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ?

  • តើ​មាន​រឿង​ជាក់លាក់​អ្វីខ្លះ​ដែល​អ្នក​អាច​ធ្វើ​បាន ដើម្បី​លុប​បំបាត់​ការរំខាន ?

ការអធិស្ឋាន

ការអធិស្ឋាន​ទៅកាន់​ព្រះវរបិតា​សួគ៌ គឺជា​វិធី​ដ៏មាន​ប្រសិទ្ធភាព​មួយ​ដើម្បី​យាង​អញ្ជើញ​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​គង់នៅ​ក្នុង​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។

ប្រធាន ដាល្លិន អេក អូក នៃគណៈប្រធាន​ទីមួយ បាន​ចែកចាយ​ពីរបៀប​ដែល​លោក​ប្រើ​ការអធិស្ឋាន ដើម្បី​យាង​អញ្ជើញ​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​គង់នៅក្នុង​ការសិក្សា​ព្រះគម្ពីរ​របស់​លោក ។

1:9
ប្រធាន ដាល្លិន អេក អូក

មុនពេល​ខ្ញុំ​ចាប់ផ្តើម​អាន​ព្រះគម្ពីរ​ជារៀង​រាល់ថ្ងៃ ខ្ញុំ​លំឱនកាយ ហើយ​ទូលសូម​ព្រះអម្ចាស់​ឲ្យ​ប្រទានពរ​ដល់​ខ្ញុំ ថា​ខ្ញុំ​នឹង​មាន​ព្រះវិញ្ញាណ​របស់​ទ្រង់​ដើម្បី​បំភ្លឺ​ខ្ញុំ​អំពី​អត្ថន័យ​នៃ​អ្វីដែល​ខ្ញុំ​នឹង​អាន និង​គង់នៅ​ជាមួយ​ខ្ញុំ​ពេញមួយ​ថ្ងៃ​ដើម្បី​ជួយ​ខ្ញុំ​ធ្វើការ​សម្រេច​ចិត្ត និង​ទប់ទល់​នឹង​ការល្បួង ។ ខ្ញុំ​សូម​លើក​ទឹកចិត្ត​អ្នក​ឲ្យ​អនុវត្ត​បែបនេះ ។ ( « ២.៣.១. I Love My Daily Scripture Study » Welcome to Seminary [ ឆ្នាំ២០១២ ] )

រូបតំណាង​ស្លាកការអធិស្ឋាន វិវរណៈ ការសិក្សា

រូបតំណាង​សៀវភៅ​កត់ចំណាំសូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កត់​ចំណាំ​របស់​អ្នក ៖

  • តើ​ការចាប់ផ្ដើម​ការសិក្សា​ព្រះគម្ពីរ​ដោយ​ការអធិស្ឋាន​បង្ហាញ​ដល់​ព្រះវរបិតាសួគ៌​ថា អ្នក​ចង់​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ទ្រង់​យ៉ាង​ដូចម្ដេច ?

  • តើ​អ្នក​អាច​និយាយ​អ្វីខ្លះ​នៅក្នុង​ការអធិស្ឋាន​ទៅកាន់​ព្រះវរបិតា​សួគ៌​មុនពេល​សិក្សា​ព្រះគម្ពីរ ?

ការជញ្ជឹង​គិត​អំពី​បទគម្ពីរ

យុវនារី​ម្នាក់​អង្គុយ​នៅ​ខាងក្រៅ​កាន់​ព្រះគម្ពីរ

សេចក្ដី​ណែនាំ​ដល់​បទគម្ពីរទាំងឡាយ​បង្រៀន​ថា ការពិចារណា​គឺជា​ការ « ភាវនា​ដ៏​ជ្រាលជ្រៅ គឺ​តែងតែ​គិត​អំពី​បទគម្ពីរ ឬ​អំពី​ការណ៍​នានា​នៃ​ព្រះ ។ នៅ​ពេល​ធ្វើ​រួម​នឹង​ការ​អធិស្ឋាន នោះ​ការ​រំពឹងគិត​អំពី​ការណ៍​នានា​នៃ​ព្រះ​នឹង​អាច​នាំ​មក​នូវ​វិវរណៈ និង​យោបល់​យ៉ាង​ប្រចក្ស » ( សេចក្ដី​ណែនាំ​ដល់​បទគម្ពីរទាំងឡាយ « រំពឹងគិត » នៅក្នុង​បណ្ណាល័យ​ដំណឹង​ល្អ ) ។

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃពួកសាវក​ដប់ពីរ​នាក់ បាន​ពិពណ៌នា​ពី​សភាព​នៃ​ការជញ្ជឹង​គិត​អំពី​បទគម្ពីរ ។

11:21
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

ពេលខ្លះ​វា​ជា​រឿង​ល្អ​មួយ ក្នុងការ​អាន​ព្រះគម្ពីរ នៅក្នុង​ពេល​កំណត់​ណា​មួយ ដើម្បី​ដឹង​ន័យ​ទូទៅ​នៃ​សារលិខិត​នោះ ប៉ុន្ដែ​ចំពោះ​ការប្រែចិត្ត​ជឿ​វិញ អ្នក​គួរតែ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ចំនួន​ពេលវេលា​ដែល​អ្នក​បាន​ចំណាយ​លើ​ព្រះគម្ពីរ ជាង​គិត​អំពី​ចំនួន​ពេលវេលា​ដែល​អ្នក​ចំណាយ​ដើម្បី​អាន​នៅក្នុង​ពេល​នោះ ។ ខ្ញុំ​ឃើញ​ថា ពេលខ្លះ​អ្នក​អាន​ពីរ​បី​ខគម្ពីរ ឈប់​ដើម្បី​ជញ្ជឹងគិត​អំពី​ខគម្ពីរ​ទាំងនោះ អាន​ខគម្ពីរ​នេះ​ម្តងទៀត​ដោយ​យកចិត្ត​ទុកដាក់ ហើយ​នៅពេល​បងប្អូន​គិត​អំពី​អត្ថន័យ​របស់​វា សូម​អធិស្ឋាន​ដើម្បី​ទទួល​បាន​ការយល់ដឹង ដោយ​សួរ​សំណួរ​នៅក្នុង​គំនិត​របស់​អ្នក រង់ចាំ​ការបំផុស​គំនិត​ខាងវិញ្ញាណ រួច​សរសេរ​ទុក​នូវ​ការបំផុស​គំនិត និង​ការយល់ដឹង​ដែល​នឹង​កើត​មាន​ដើម្បី​ឲ្យ​អ្នក​អាច​ចងចាំ ហើយ​រៀនសូត្រ​បាន​កាន់តែ​ប្រសើរ​ឡើង ។ ការសិក្សា​របៀប​នេះ អ្នក​ប្រហែល​មិន​អាន​ច្រើន​ជំពូក ឬ​ច្រើន​ខគម្ពីរ​នោះទេ​នៅក្នុង​រយៈពេល​កន្លះម៉ោង ប៉ុន្ដែ​អ្នក​នឹងទុក​កន្លែង​មួយ​សម្រាប់​ព្រះបន្ទូល​នៃ​ព្រះ​នៅក្នុង​ដួងចិត្ត​របស់អ្នក ហើយ​ទ្រង់​នឹង​មាន​ព្រះបន្ទូល​មកកាន់​អ្នក ។ ( « When Thou Art Converted » Liahona ខែ​ឧសភា ឆ្នាំ​២០០៤ ទំព័រ ១១ )

រូបតំណាង​ស្លាកបទគម្ពីរ វិវរណៈ ការសិក្សា

អ្នក​អាច​អនុវត្ត​ជំនាញ​សិក្សា​ព្រះគម្ពីរ​ទាំងនេះ​រយៈពេល​ពីរ​បី​នាទី ដោយ​ធ្វើតាម​ជំហាន​ដូច​ខាងក្រោម ។ សូម​ធ្វើ​តាម​ពេលវេលា​របស់​អ្នក នៅពេល​អ្នក​សិក្សា ។ អ្នក​មិន​ចាំបាច់​ត្រូវ​បញ្ចប់​ខគម្ពីរ​ទាំងអស់​នេះ​ទេ ។

  1. ពិនិត្យ ឬ​ផ្លាស់ប្តូរ​បរិយាកាស​ជុំវិញ​របស់​អ្នក ។ សូម​លុប​បំបាត់​ការរំខាន​ណា​មួយ ។

  2. មុន​ពេល​អ្នក​ចាប់ផ្តើម សូម​ចាប់ផ្តើម​ដោយ​ការអធិស្ឋាន ។ សូម​មើល​សេចក្តីថ្លែងការណ៍​ខាងលើ​ដោយ​ប្រធាន ដាល្លិន អេក អូក នៃ​គណៈប្រធាន​ទីមួយ សម្រាប់​អ្វីៗ​ជាក់លាក់​ដែល​អ្នក​អាច​អធិស្ឋាន​ទូល​សូម​បាន ។

  3. ចំណាយពេល​ប្រាំ​នាទី​អាន និង​ជញ្ជឹងគិត អេសាយ ៥៥:១–៣, ៨–១១ ឬ​វគ្គ​បទគម្ពីរ​ដែល​អ្នក​ជ្រើសរើស ។

  4. អាន​ខគម្ពីរ​ពីរបី​ខ ហើយ​ឈប់​ដើម្បី​ពិចារណា​អំពី​អ្វី​ដែល​អ្នក​បានអាន ។

  5. អាន​បទគម្ពីរ​ទាំងនេះ​ម្តងទៀត​ដោយ​ប្រុងប្រយ័ត្ន ។

  6. អធិស្ឋាន​ទូល​សូម​ការយល់ដឹង និង​សួរ​សំណួរ​ដែល​ផុស​ឡើង​នៅក្នុង​គំនិត ។

  7. រង់ចាំ​គំនិត យោបល់ ឬ​ចំណាប់​អារម្មណ៍ បន្ទាប់មក​កត់ត្រា​វា​ទុក​ដើម្បី​ចងចាំ​វា និង​ស្វែងយល់​បន្ថែម ។

ចែកចាយ​គំនិត​របស់​អ្នក

គោលបំណង​មេរៀន ៖ ដើម្បី​អនុវត្ត​ជំនាញ​ដែល​យាង​អញ្ជើញ​ព្រះវិញ្ញាណ​បរិសុទ្ធ​មក​ក្នុង​ការសិក្សា​ព្រះគម្ពីរ ។

រូបតំណាង​ចែកចាយសូម​ចែកចាយ អ្វី​ដូច​ខាងក្រោម​នេះ​ជាមួយ​នឹង​គ្រូបង្រៀន ឬ​ថ្នាក់​របស់​អ្នក ៖

  • អ្វី​ដែល​អ្នក​បានរៀន ឬ​បាន​មាន​អារម្មណ៍​នៅ​ថ្ងៃ​នេះ ដែល​អ្នក​ចង់​ចែកចាយ​ជាមួយ អាដា និង ហ្សូរី ។