ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១១២ ៖ វាយតម្លៃ​ការរៀនសូត្រ​របស់​អ្នក​ទី ៧—យ៉ូប–សាស្ដា


ស្ត្រី​ម្នាក់​កំពុង​សិក្សា​បទគម្ពីរ និង​សរសេរ​ក្នុង​សៀវភៅ​កំណត់​ចំណាំ

សុភាសិត ១–៤; ១៥–១៦; ២២; ៣១; សាស្ដា ១–៣; ១១–១២ ៖ មេរៀន​ទី ១១២

វាយតម្លៃ​ការសិក្សា​របស់​អ្នក​ទី ៧

យ៉ូប—សាស្ដា

សូម​មើល « សិក្សា​ព្រះគម្ពីរ » ដើម្បី​ជួយ​រៀបចំ​ខ្លួន​អ្នក​ខាង​វិញ្ញាណ​ដើម្បី​រៀនសូត្រ ។

ការពិចារណា និង​ការវាយតម្លៃ​ពី​ការរៀនសូត្រ​ខាង​វិញ្ញាណ​របស់​អ្នក អាច​ជួយ​អ្នក​ឲ្យ​ខិតទៅ​កាន់តែ​ជិត​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​គិត​ពិចារណា​ពី​គោលដៅ​ទាំងឡាយ​ដែល​អ្នក​បាន​ដាក់ និង​ការរីកចម្រើន​ដែល​អ្នក​បាន​ដកពិសោធន៍ ក្នុង​អំឡុង​ការសិក្សា​របស់​អ្នក​នាពេល​ថ្មីៗ​នេះ​អំពី​ព្រះគម្ពីរ​សញ្ញា​ចាស់ ។

រំឭក​បទគម្ពីរ​ឡើងវិញ

បុរស​ពីរនាក់​កំពុង​ត្រួត​ពិនិត្យ​មើល​ឧបករណ៍​ពន្លត់​អគ្គីភ័យ

អគារ​ជាច្រើន​មាន​ឧបករណ៍​ពន្លត់​អគ្គីភ័យ​សម្រាប់​គ្រា​អាសន្ន ។ ទោះ​យ៉ាងណា ឧបករណ៍​ពន្លត់​អគ្គីភ័យ​នីមួយៗ​ត្រូវតែ​បាន​ត្រួត​ពិនិត្យ​ជាទៀងទាត់ ដើម្បី​ប្រាកដ​ថា វា​នៅតែ​អាច​ប្រើ​បាន ។

ហេតុអ្វី​បានជា​ការត្រួត​ពិនិត្យ​ជា​ទៀងទាត់​នូវ​កិច្ចការ​ខាងក្រោម​នេះ​មាន​សារៈសំខាន់ ? តើ​អាច​នឹង​មាន​អ្វី​កើតឡើង ប្រសិនបើ​យើង​មិន​ចំណាយពេល​ពិនិត្យ​មើល​វា​ទេ​នោះ ?

  • យានយន្ត

  • ដំណើរ​រីកចម្រើន​ឆ្ពោះទៅ​បញ្ចប់​ការសិក្សា​នៅ​វិទ្យាល័យ

  • សុខភាព​រាងកាយ ( ឧទាហរណ៍ ភ្នែក ត្រចៀក ធ្មេញ និង​សុខភាព​ទូទៅ )

វា​ក៏​សំខាន់​ផងដែរ ដើម្បី​ពិនិត្យ​មើល​ការរីកចម្រើន​ខាង​វិញ្ញាណ​របស់​អ្នក​ជាទៀងទាត់ ។ តើ​វា​អាច​មាន​ប្រយោជន៍​ក្នុង​ការសម្គាល់​មើល​ការរីកចម្រើន​ដែល​យើង​កំពុង​មាន ក៏​ដូចជា​ការកែតម្រូវ​ដែល​យើង​អាច​ធ្វើ​បាន​ដោយ​របៀបណា ?

រូបតំណាង​សៀវភៅ​កត់ចំណាំ សូម​ចំណាយ​ពេល​ដើម្បី​ពិនិត្យមើល​ពី​របៀប​ដែល​ការសិក្សា​ព្រះគម្ពីរ​សញ្ញា​ចាស់​របស់​អ្នក បាន​ជួយ​អ្នក​ឲ្យ​រីកចម្រើន​ខាង​វិញ្ញាណ​នៅ​ឆ្នាំ​នេះ ។ នៅពេល​អ្នក​ពិនិត្យ​មើល​ការរីកចម្រើន​របស់​អ្នក អ្នក​អាច​ជញ្ជឹងគិត ឬ សរសេរ​ចម្លើយ​របស់​អ្នក​ចំពោះ​សំណួរ​មួយ ឬ​ច្រើន ខាងក្រោម​នេះ ៖

  • តើ​អ្នក​បាន​រៀន​អ្វីខ្លះ​អំពី​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ដែលមាន​សារៈសំខាន់​ចំពោះ​អ្នក ?

  • តើ​មាន​ដំណើររឿង​ព្រះគម្ពីរ ឬ​ការបង្រៀន​ជាក់លាក់​ដែល​មាន​ឥទ្ធិពល​ដល់​អ្នក​ដែរ​ឬទេ ? ប្រសិនបើ​ដូច្នេះ តើ​តាម​របៀប​ណា ?

  • តើ​អ្នក​សប្បាយចិត្ត​នឹង​ការរីកចម្រើន​ដែល​អ្នក​កំពុង​ធ្វើ​ដែរ​ឬ​ទេ ? តើ​អ្វី​បាននាំ​ឲ្យ​មាន​វា ឬ​តើ​អ្នក​អាច​ធ្វើ​អ្វី​ដើម្បី​ជួយ​អ្នក​ទទួល​បាន​លទ្ធផល​ដែល​អ្នក​ស្វែងរក ?

សូម​ពិនិត្យ​ជម្រើស​សិក្សា​ខាងក្រោម​នេះ​ឡើងវិញ ។ សូម​រើស​យក​ជម្រើស​មួយ ឬ​ច្រើន ។

ជម្រើស ក

តើ​ការរស់​ឡើងវិញ​គឺជា​ផ្នែក​មួយ​នៃ​ផែនការ​របស់​ព្រះវរបិតា​សួគ៌​ដោយ​របៀប​ណា ?

ព្រះយេស៊ូវ​ដែល​មាន​ព្រះជន្ម​រស់​ឡើងវិញ​គង់នៅ​ខាងក្រៅ​ផ្នូរ

សូម​ស្រមៃ​ថា នរណាម្នាក់​ដែល​អ្នក​ស្គាល់ សួរ​អ្នក​នូវ​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​យើង​នឹង​រស់​ម្តងទៀត​បន្ទាប់ពី​យើង​ស្លាប់​ឬ ?

នៅក្នុង « មេរៀន​ទី ៩៨ ៖ យ៉ូប ១៤; ១៩ » អ្នក​អាច​សរសេរ​កថាខណ្ឌ​មួយ​ទុក​ជា​ការឆ្លើយតប​ទៅនឹង​សំណួរ​របស់​យ៉ូប ៖ « បើ​មនុស្ស​ស្លាប់​ទៅ តើ​នឹង​មាន​ជីវិត​រស់​ឡើង​ទៀត​ឬ ? » ( យ៉ូប ១៤:១៤ ) ។ សូម​ពិនិត្យមើល​កថាខណ្ឌ​នោះ​នៅក្នុង​សៀវភៅ​កត់ចំណាំ​របស់​អ្នក ។ បន្ទាប់មក សូម​អាន​បទគម្ពីរ​បី ឬ​ច្រើន នៅ​ខាងក្រោម​នេះ ដើម្បី​ជួយ​អ្នក​ឲ្យ​គិត​បន្ថែម​ទៀត​អំពី​របៀប​ដែល​អ្នក​នឹង​ឆ្លើយ​សំណួរ​នោះ ៖

  • កូរិនថូស ទី១ ១៥:២០–២២ ( ប៉ុល​ពន្យល់​ពី​ការរស់​ឡើងវិញ​របស់​ព្រះគ្រីស្ទ )

  • ម៉ូសាយ ១៦:៧–៨ ( អ័ប៊ីណាដៃ​ជួយ​ប្រជាជន​របស់​ស្ដេច​ណូអេ​ឲ្យ​យល់ពី​ឥទ្ធិពល​នៃ​ការរស់​ឡើងវិញ​របស់​ព្រះគ្រីស្ទ )

  • អាលម៉ា ១១:៤២–៤៤ ( អាមូលេក​ពន្យល់​ពី​ការរស់​ឡើងវិញ​ដល់​ប្រជាជន​អាំម៉ូណៃហា )

  • ហេលេមិន ១៤:១៧ ( សាំយូអែល​សាសន៍​លេមិន​បង្រៀន​អំពី​ការរស់​ឡើងវិញ )

  • មរ៉ូណៃ ៧:៤១ ( មរមន​បង្រៀន​ប្រជាជន​របស់​លោក​អំពី​ការរស់​ឡើងវិញ )

រូបតំណាង​សៀវភៅ​កត់ចំណាំសូម​ជ្រើសរើស​សាច់រឿង​មួយ​ក្នុង​ចំណោម​សាច់រឿង​ខាងក្រោម ។ នៅក្នុង​សៀវភៅ​កត់ចំណាំ​របស់​អ្នក សូម​កត់ត្រា​របៀប​ដែល​អ្នក​នឹង​ពន្យល់​ពី​ការរស់​ឡើងវិញ និង​តួនាទី​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នៅក្នុង​ការរស់​ឡើងវិញ​នេះ ។

  • មិត្ត​រួមថ្នាក់​ម្នាក់​នៅ​សាលារៀន ដែល​ចង់​ដឹងពី​អ្វី​ដែល​សាសនាចក្រ​របស់​យើង​បង្រៀន​អំពី​ជីវិត​បន្ទាប់ពី​សេចក្តី​ស្លាប់

  • មិត្តភក្តិ​ម្នាក់​នៅ​កន្លែង​ធ្វើការ​ដែល​ទើប​តែ​ដឹង​ថា បងប្អូន​បង្កើត​របស់​ពួកគេ​មាន​ជំងឺ​ធ្ងន់ធ្ងរ

  • កុមារ​តូចៗ​នៅក្នុង​ថ្នាក់​អង្គការ​បឋម​សិក្សា

  • ការឡើង​និយាយ​នៅក្នុង​ពិធីបុណ្យ​សព​របស់​ជីដូន ឬ​ជីតា​របស់​អ្នក

ជម្រើស ខ

តើ​ខ្ញុំ​មាន​បំណង​ប្រាថ្នា​ក្លៀវក្លា​ប៉ុនណា​ដែរ ក្នុង​ការថ្វាយបង្គំ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ?

ព្រះវរបិតា​សួគ៌​ពន្យល់​ពី​ការបង្ក​បង្កើត​ផែនដី​ដល់​បុត្រា​បុត្រី​ខាង​វិញ្ញាណ​របស់​ទ្រង់

ជា​ផ្នែក​នៃ « មេរៀន​ទី ១០១ ៖ បុព្វកថា​ទៅកាន់​ទំនុក​ដំកើង ផ្នែក​ទី ២ » អ្នក​ប្រហែល​ជា​បាន​ចាប់ផ្តើម​ធ្វើ​វីដេអូ តែង​កំណាព្យ ការគូររូប meme ឬ​ការបង្ហាញ​ពី​គំនិត និង​អារម្មណ៍​ផ្សេងទៀត​របស់​អ្នក​អំពី​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។

រូបតំណាង​សៀវភៅ​កត់ចំណាំសូម​ចំណាយ​ពេល​បន្តិច​ដើម្បី​គិត​អំពី​បទពិសោធន៍​ដែល​អ្នក​បាន​មាន ពេល​ធ្វើ​កិច្ចការ​នេះ ។ សូម​យាង​អញ្ជើញ​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​ជួយ​អ្នក​រំឭក​ពី​អារម្មណ៍​ដែល​អ្នក​បាន​បង្ហាញ ។ នៅពេល​អ្នក​រួចរាល់​ហើយ សូម​ឆ្លើយសំណួរ​ខាងក្រោម​នៅក្នុង​សៀវភៅ​កត់​ចំណាំ​របស់​អ្នក ៖

  • តើ​អ្នក​បាន​រៀន ឬ​មាន​អារម្មណ៍​អ្វីខ្លះ​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ចាប់តាំងពី​អ្នក​បានបង្កើត​ការបង្ហាញ​អារម្មណ៍​នៃ​ការថ្វាយបង្គំ​នេះ ?

  • តើ​មាន​ការផ្លាស់ប្ដូរ​អ្វីខ្លះ ដែល​អ្នក​បានកត់​សម្គាល់​ពី​របៀប​ដែល​អ្នក​គិត ឬ​មាន​អារម្មណ៍​ចំពោះ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ចាប់តាំងពី​អ្នក​បានបង្កើត​វា​មក ? តើ​អ្នក​មាន​អារម្មណ៍​បែបណា​នៅ​ថ្ងៃ​នេះ ?

  • ការមើល​គម្រោង​របស់​អ្នក តើ​អ្នក​នឹង​បន្ថែម​អ្វី ? តើ​អ្នក​នឹង​ផ្លាស់ប្តូរ​អ្វី ?

ចែកចាយ​ការរៀនសូត្រ​របស់​អ្នក

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​អ្នក​ឲ្យ​គិតពិចារណា​អំពី​គោលដៅ​ទាំងឡាយ​ដែល​អ្នក​បានដាក់ និង​ការរីកចម្រើន​ដែល​អ្នក​បាន​ដក​ពិសោធន៍ អំឡុង​ពេល​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់​របស់​អ្នក​នា​ពេល​ថ្មីៗ​នេះ ។

រូបតំណាង​ចែកចាយសូម​ចែកចាយ​ចំណុច​មួយ នៃ​អ្វី​ខាងក្រោម​នេះ​ជាមួយ​គ្រូបង្រៀន​របស់​អ្នក ៖

  • ការពន្យល់​របស់​អ្នក​អំពី​ការរស់​ឡើងវិញ និង​តួនាទី​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​ការរស់​ឡើងវិញ សម្រាប់​សាច់រឿង​ដែល​អ្នក​បាន​ជ្រើសរើស ។

  • អារម្មណ៍​របស់​អ្នក​អំពី​គម្រោង​របស់​អ្នក ដើម្បី​បង្ហាញ​អារម្មណ៍​របស់​អ្នក​អំពី​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។