ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៩៨ ៖ យ៉ូប ១៤; ១៩—« ខ្ញុំ​ដឹង​ថា អ្នក​ដែល​លោះ​ខ្ញុំ​ទ្រង់​មាន​ព្រះជន្ម​រស់នៅ »


ព្រះយេស៊ូវ​គ្រីស្ទ​ដែល​មាន​ព្រះជន្ម​រស់​ឡើងវិញ​គង់​នៅ​ច្រកចូល​ឧទ្យាន​ផ្នូរ

យ៉ូប ១–៣; ១២–១៤; ១៩; ២១–២៤; ៣៨–៤០; ៤២ ៖ មេរៀន​ទី ៩៨

យ៉ូប ១៤; ១៩

« ខ្ញុំ​ដឹង​ថា អ្នក​ដែល​លោះ​ខ្ញុំ​ទ្រង់​មាន​ព្រះជន្ម​រស់នៅ »

សូម​មើល « សិក្សា​ព្រះគម្ពីរ » ដើម្បី​ជួយ​រៀបចំ​ខ្លួន​អ្នក​ខាង​វិញ្ញាណ​ដើម្បី​រៀនសូត្រ ។

វា​អាច​ពិបាក​នឹង​រកឃើញ​សេចក្តី​សង្ឃឹម​នៅ​អំឡុង​ពេល​មាន​ឧបសគ្គ ។ ការស្លាប់​របស់​មនុស្ស​ជាទី​ស្រឡាញ់​អាច​ជា​រឿង​ពិបាក​ខ្លាំង​មួយ ។ ព្រះវរបិតា​សួគ៌​បាន​បញ្ជូន​ព្រះរាជបុត្រា​ទ្រង់ គឺ​ព្រះយេស៊ូវ​គ្រីស្ទ ឲ្យ​មក​ធ្វើ​ពលិកម្ម​ដ៏ធួន​យ៉ាង​អស្ចារ្យ ។ ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ​បាន​បញ្ចប់​ដោយ​ការរស់​ឡើងវិញ​របស់​ទ្រង់​ចេញពី​ផ្នូរ ។ យើង​អាច​មាន​សេចក្តី​សង្ឃឹម​បាន ដោយសារតែ​ការរស់​ឡើងវិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​យល់ពី​សេចក្តី​សង្ឃឹម​ដែល​កើត​មាន​បាន តាមរយៈ​ការមាន​ព្រះជន្ម​រស់​ឡើងវិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

សិក្សា​ព្រះគម្ពីរ

ប្រធាន ថូម៉ាស អេស ម៉នសុន ( ឆ្នាំ​១៩២៧–២០១៨ ) បាន​បម្រើ​ក្នុង​កងទ័ព​ជើងទឹក​សហរដ្ឋ​អាមេរិក​អំឡុង​សង្គ្រាម​លោក​លើក​ទី​២ ។ អាតធឺ ផាតថុន ដែល​ជា​មិត្តភក្ដិ​កាលពី​កុមារភាព​របស់​លោក បាន​ស្លាប់​នៅក្នុង​សង្គ្រាម ។ ប្រធាន ម៉នសុន បាន​ចែកចាយ​បទពិសោធន៍​របស់​លោក ពេល​ទៅ​ផ្ទះ​របស់ អាតធឺ បន្ទាប់ពី​បាន​ឮ​ដំណឹង​នេះ ៖

ប្រធាន ថូម៉ាស អេស ម៉នសុន

ដោយ​មាន​ការអធិស្ឋាន​ក្នុង​ដួងចិត្ត​របស់​ខ្ញុំ ខ្ញុំ​បាន​ដើរ​លើ​ផ្លូវ​ដែល​ធ្លាប់​ស្គាល់​ទៅកាន់​ផ្ទះ​របស់ ផាតថុន ដោយ​ងឿងឆ្ងល់​ថាតើ​ពាក្យសម្តី​លួងលោម​អ្វី​អាច​ចេញ​ពី​មាត់ ដែល​ត្រឹម​តែ​ជា​ក្មេង​ប្រុស​ម្នាក់ ។

ទ្វារ​បាន​បើក ហើយ​អ្នកស្រី ផាតថុន បាន​ឱប​ខ្ញុំ​ដូចជា​គាត់​ឱប​កូន​ប្រុស​របស់​គាត់ ។ …

[ បន្ទាប់ពី​បាន​អធិស្ឋាន​ជាមួយ​គ្នា ] អ្នកស្រី ផាតថុន បាន​សម្លឹង​មើល​ភ្នែក​របស់​ខ្ញុំ ហើយ​មាន​ប្រសាសន៍ ៖ « ថមមី ខ្ញុំ​មិនមែន​ជា​សមាជិក​សាសនាចក្រ​ទេ ប៉ុន្តែ​ក្មួយ​គឺជា​សមាជិក​នៃ​សាសនាចក្រ​នេះ ។ សូម​ប្រាប់​មីង​មក​ថា​តើ អាតធឺ នឹង​រស់​ម្ដង​ទៀត​ដែរ​ឬ​ទេ ? » ( « Mrs. Patton—The Story Continues » Liahona ខែ​វិច្ឆិកា ឆ្នាំ​២០០៧ ទំព័រ ២២ )

តើ​អ្នក​ដឹង​អ្វីខ្លះ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ដែល​អាច​ផ្ដល់​ជា​ការលួងលោម និង​សេចក្ដី​សង្ឃឹម​ដល់​អ្នកស្រី ផាតថុន បាន ?

រូបគំនូរ​ភ្លើង​ឆេះ​ផ្ទះ​របស់​យ៉ូប

យ៉ូប​ជា​បុរស​សុចរិត​ម្នាក់​ដែល​មាន​ទុក្ខ​លំបាក​យ៉ាង​ខ្លាំង ។ លោក​បាន​បាត់បង់​ទ្រព្យសម្បត្តិ​របស់​លោក កូន​របស់​លោក​ទាំង​១០​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ពេល​ដែល​ផ្ទះ​មួយ​ខ្នង​បាន​រលំ​លើ​ពួកគេ ហើយ​លោក​មាន​ការឈឺចាប់​ខាង​សាច់ឈាម​យ៉ាង​ខ្លាំង ។ តើ​អ្នក​អាច​មាន​សំណួរ​អ្វីខ្លះ ប្រសិនបើ​អ្នក​ជា​យ៉ូប ?

រូបតំណាង​គូសសម្គាល់សូម​អាន យ៉ូប ១៤:១០, ១៤ ។ សូម​គូស​សម្គាល់​សំណួរ​ពីរ​ដែល​យ៉ូប​មាន នៅពេល​លោក​ស្វែងរក​សេចក្តី​សង្ឃឹម​ក្នុង​អំឡុង​ទុក្ខលំបាក​របស់​លោក ។ បន្ទាប់​មក សូម​អាន យ៉ូប ១៩:២៣–២៧ ហើយ​រកមើល​ចម្លើយ​ដែល​យ៉ូប​ឆ្លើយ​សំណួរ​របស់​លោក ។

រូបតំណាង​កត់​ចំណាំយ៉ូប​បាន​ដឹង​ថា ដោយសារតែ​ព្រះយេស៊ូវ​គ្រីស្ទ យើង​នឹង​រស់​ឡើងវិញ ហើយ​ឃើញ​ព្រះ​ម្ដងទៀត ។ សូម​សរសេរ​កំណត់ចំណាំ​មួយ​នៅជាប់​នឹង យ៉ូប ១៩:២៥–២៦ ជាមួយ​សេចក្ដីពិត​នេះ ។ តើ ខទី ២៣ និង ២៤ អាច​បង្រៀន​យើង​អ្វីខ្លះ​អំពី​អារម្មណ៍​របស់​យ៉ូប​អំពី​សេចក្ដីពិត​នេះ ?

ប្រធាន ដាល្លិន អេក អូក ក្នុង​គណៈ​ប្រធាន​ទីមួយ បាន​ចែកចាយ​របៀប​មួយ​ចំនួន​ដែល​ចំណេះដឹង​របស់​យើង​អំពី​ការរស់​ឡើងវិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ អាច​នាំឲ្យ​យើង​មាន​នូវ​សេចក្តី​សង្ឃឹម ៖

ប្រធាន ដាល្លិន អេក អូក

ដំណើរ​រស់ឡើង​វិញ​ពី​សេចក្តី​ស្លាប់​គឺ​ជា​កត្តាដ៏​ចាំបាច់​ផ្ទាល់ខ្លួន​ដែល​ធានា​ដល់​សេចក្តី​ជំនឿ​របស់​យើង ។ វា​បន្ថែម​អត្ថន័យ​ដល់​គោលលទ្ធិ​របស់​យើង បន្ថែម​ការលើក​ទឹកចិត្ត​ដល់​អាកប្បកិរិយា និង​បន្ថែម​សេចក្តី​សង្ឈឹម​ចំពោះ​អនាគត​របស់​យើង ។ …

ដំណើរ​រស់​ឡើងវិញ​ផ្ដល់​ដល់​យើង​នូវ​ទស្សនវិស័យ និង​កម្លាំង​ដើម្បី​តស៊ូ​នឹង​ឧបសគ្គ​ក្នុង​ជីវិត​រមែងស្លាប់​នេះ ដែល​យើង​ម្នាក់ៗ និង​មនុស្ស​ដែល​យើង​ស្រឡាញ់​ត្រូវ​ប្រឈម ។ ការរស់ឡើង​វិញ​ផ្តល់​ឲ្យ​យើង​នូវ​របៀប​ថ្មី​មួយ​ដើម្បី​គិត​អំពី​ភាពទន់ខ្សោយ​ខាង​រាងកាយ ស្មារតី ឬ​ខាង​សតិអារម្មណ៍ ដែល​យើង​មាន​តាំងពី​កំណើត ឬ​ទទួល​បាន​នៅក្នុង​ជីវិត​រមែងស្លាប់​នេះ ។ វា​ផ្តល់​ដល់​យើង​នូវ​កម្លាំង​ដើម្បី​តស៊ូ​នឹង​ការសោកសៅ ការបរាជ័យ និង​ការខូចចិត្ត ។ ពីព្រោះតែ​យើង​ម្នាក់ៗ​ត្រូវបាន​ធានា​ពី​ការរស់ឡើងវិញ នោះ​យើង​ដឹង​ថា ភាពទន់ខ្សោយ​នៃ​ជីវិត​រមែងស្លាប់ និង​ការប្រឆាំង​ទាំងនេះ​គឺ​គ្រាន់តែ​មួយរយៈ​ប៉ុណ្ណោះ ។ ( « តើ​ព្រះអង្គ​សង្គ្រោះ​របស់​យើង​បាន​ធ្វើ​អ្វីខ្លះ​សម្រាប់​យើង ? » លីអាហូណា ខែ​ឧសភា ឆ្នាំ​២០២១ ទំព័រ ៧៥ )

សូម​ពិនិត្យ​ជម្រើស​សិក្សា​ខាងក្រោម​នេះ​ឡើងវិញ ។ សូម​រើស​យក​ជម្រើស​មួយ ឬ​ច្រើន ។

ជម្រើស ក

តើ​សេចក្តី​ជំនឿ​លើ​ការរស់​ឡើងវិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ អាច​ផ្តល់​សេចក្តី​សង្ឃឹម​ដល់​ខ្ញុំ​យ៉ាង​ដូចម្តេច ?

រូបតំណាង​សៀវភៅ​កត់ចំណាំសូម​ស្រមៃ​ថា អ្នក​ស្ថិត​នៅក្នុង​ស្ថានភាព​របស់​ប្រធាន ម៉នសុន ។ នៅក្នុង​សៀវភៅ​កត់ចំណាំ​របស់​អ្នក សូម​សរសេរ​កថាខណ្ឌ​ខ្លី​មួយ ដើម្បី​ឆ្លើយ​សំណួរ របស់​លោកស្រី ផាតថុន ៖ « តើ អាតធឺ នឹង​រស់​ម្ដង​ទៀត​ដែរ​ឬ​ទេ ? »

យើង​អាច​ពង្រឹង​ពាក្យសម្តី​ដែល​យើង​និយាយ ឬ​សរសេរ ដោយ​ភ្ជាប់​វា​ជាមួយ​នឹង​ព្រះបន្ទូល​របស់​ព្រះអង្គ​សង្គ្រោះ និង​ពួកព្យាការី​របស់​ទ្រង់ ។ របៀប​មួយ​ដែល​យើង​អាច​ធ្វើ​ការណ៍​នេះ​បាន គឺ​ដោយ​ការដកស្រង់​ឃ្លា​ពី​ព្រះគម្ពីរ ។

សូម​បំពេញ​ជំហាន​ទាំងនេះ ដោយ​ប្រើ​កថាខណ្ឌ​ដែល​អ្នក​បាន​សរសេរ​ឆ្លើយតប​នឹង សំណួរ​របស់​អ្នកស្រី ផាតថុន ៖

  1. សូម​បន្ថែម​ប្រយោគ​មួយ ឬ​ពីរ​បន្ថែម​ទៀត ដោយ​ប្រើ​ពាក្យ ឬ​ឃ្លា​ពី​បទគម្ពីរ​ផ្សេងៗ ។ សូម​ពិចារណា​ប្រើ​ខគម្ពីរ​ខាងក្រោម​នេះ​ពីរ​បី ឬ​ពិនិត្យ​មើល​ក្នុង​ស្លាក « ការរស់​ឡើងវិញ » ។ ប្រសិនបើ​អ្នក​មិន​មាន​ស្លាក « ការរស់​ឡើងវិញ » នៅឡើយ​ទេ ខគម្ពីរ​ទាំងនេះ​អាច​ជួយ​អ្នក​ឲ្យ​ចាប់ផ្តើម​បាន ។

  2. សូម​បន្ថែម​ប្រយោគ​មួយ ឬ​ពីរ​បន្ថែម​ទៀត ដោយ​ប្រើ​ពាក្យ ឬ​ឃ្លា​ពី​បទគម្ពីរ ឬ​សេចក្ដី​ថ្លែងការណ៍​ផ្សេងទៀត​របស់​ថ្នាក់​ដឹកនាំ​សាសនាចក្រ ។ ដើម្បី​ធ្វើ​ដូច្នេះ​បាន អ្នក​អាច​ស្វែងរក​ពាក្យ « រស់​ឡើងវិញ, ដំណើរ​រស់​ឡើងវិញ » នៅក្នុង សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយប្រធានបទ និង​សំណួរ ។ អ្នក​ក៏​អាច​ពិនិត្យ​មើល​ទំព័រ ៤៨, ៥៥–៥៦ និង ៥៨ នៃ ​ប្រកាស​ដំណឹងល្អ​របស់​យើង ៖ មគ្គុទេសក៍​ចែកចាយ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ( ឆ្នាំ​២០២៣ ) បាន​ផងដែរ ។

  3. សូម​ពិចារណា​មើល​វីដេអូ « Because of Him » ( ២:៤៤ ) ហើយ​រកមើល​ឃ្លា​ដែល​អ្នក​អាច​បន្ថែម​ទៅក្នុង​កថាខណ្ឌ​នេះ ទៅកាន់​អ្នកស្រី ផាតថុន ។

    2:44

ជម្រើស ខ

តើ​មាន​អ្វី​កើតឡើង​នៅ​ចន្លោះ​ការស្លាប់ និង​ការរស់​ឡើងវិញ ?

រូបតំណាង​ស្លាកដូច​យ៉ូប​ដែរ អ្នក​ប្រហែលជា​មាន​សំណួរ​អំពី​អ្វី​ដែល​នឹង​កើតឡើង បន្ទាប់ពី​យើង​ស្លាប់​ទៅ ។ ដើម្បី​ជួយ​អ្នក​ឲ្យ​រៀនសូត្រ សូម​សិក្សា​សំណួរ និង​សេចក្ដីយោង​បទគម្ពីរ​ខាងក្រោម​នេះ ។ សូម​ដាក់​ស្លាក​វគ្គបទគម្ពីរ​ដែល​អ្នក​សិក្សា​ថា « ការរស់​ឡើងវិញ » ឬ​ប្រើ​ស្លាក​ផ្សេងទៀត​ដែល​អ្នក​បាន​ជ្រើសរើស ។

ប្រធាន ដាល្លិន អេក អូក ក្នុង​គណៈប្រធាន​ទីមួយ បាន​បង្រៀន ៖

ប្រធាន ដាល្លិន អេក អូក

សម្រាប់​សំណួរ​ទាំងអស់​អំពី​ពិភព​វិញ្ញាណ ខ្ញុំ​សូម​ផ្ដល់​យោបល់​ចម្លើយ​ពីរ ។ ទីមួយ ចូរ​ចងចាំ​ថា ព្រះ​ស្រឡាញ់​បុត្រា​បុត្រី​ទ្រង់ ហើយ​ពិត​ជា​នឹង​ធ្វើ​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​យើង​ម្នាក់ៗ ។ ទីពីរ ចូរ​ចងចាំ​ពី​ការបង្រៀន​ក្នុង​ព្រះគម្ពីរ​ប៊ីប​ដែល​គេ​ស្គាល់ ដែល​បាន​ជួយ​ខ្ញុំ​ច្រើន​បំផុត​ឲ្យ​ដោះស្រាយ​នឹង​សំណួរ​ជា​ច្រើន​ដែល​មិន​មាន​ចម្លើយ ៖

« ចូរ​ទីពឹង​ដល់​ព្រះយេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ត កុំ​ឲ្យ​ពឹងផ្អែក​លើ​យោបល់​របស់​ខ្លួន​ឡើយ ។

ត្រូវ​ឲ្យ​ទទួល​ស្គាល់​ទ្រង់​នៅ​គ្រប់​ទាំង​ផ្លូវ​ឯង​ចុះ នោះ​ទ្រង់​នឹង​តម្រង់​អស់​ទាំង​ផ្លូវច្រក​របស់​ឯង » ( សុភាសិត ៣:៥–៦ ) ។ ( « Trust in the Lord » Liahona ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ទំព័រ ២៨ )

ប្រសិនបើ​មាន សូម​មើល​វីដេអូ « What Happens after We Die? » ( ១:៤០ ) ។

1:41

ចែកចាយ​គំនិត​របស់​អ្នក

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​អ្នក​ឲ្យ​យល់ពី​សេចក្តី​សង្ឃឹម​ដែល​កើត​មាន​បាន តាមរយៈ​ការមាន​ព្រះជន្ម​រស់​ឡើងវិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

រូបតំណាង​ចែកចាយសូម​ចែកចាយ​រឿង​មួយ ឬ​ច្រើន នៃ​អ្វី​ខាងក្រោម​នេះ​ជាមួយ​គ្រូបង្រៀន ឬ​សិស្ស​ក្នុង​ថ្នាក់​របស់​អ្នក ៖

  • កថាខណ្ឌ​ដែល​អ្នក​បាន​សរសេរ​ទៅ​អ្នកស្រី ផាតថុន ។

  • អ្វី​ដែល​អ្នក​បាន​រៀន​អំពី​ការរស់​ឡើងវិញ និង​ព្រះយេស៊ូវ​គ្រីស្ទ​ចេញពី​ការសិក្សា​របស់​អ្នក ។

  • អ្វីមួយ​ជាក់លាក់​ដែល​អ្នក​បាន​ធ្វើ​ដើម្បី​សម្រេច​គោលបំណង​មេរៀន​នេះ ។

  • មាន​សំណួរ​ណាមួយ​ដែល​មេរៀន​នេះ​បាន​ធ្វើឲ្យ​អ្នក​ឆ្ងល់​ដែរ​ឬទេ ។ តើ​អ្នក​នឹង​ព្យាយាម​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​អ្នក​ដោយ​របៀប​ណា ?