លោកុប្បត្តិ ៤២–៥០; មេរៀនទី ៣៧
វាយតម្លៃការរៀនសូត្ររបស់អ្នក ទី២
លោកុប្បត្តិ ១២–៥០; អ័ប្រាហាំ ១–២
សូមមើល « សិក្សាព្រះគម្ពីរ » ដើម្បីជួយរៀបចំខ្លួនអ្នកខាងវិញ្ញាណដើម្បីរៀនសូត្រ ។
ការពិចារណា និងការវាយតម្លៃពីការរៀនសូត្រខាងវិញ្ញាណរបស់អ្នក អាចជួយអ្នកឲ្យខិតទៅកាន់តែជិតព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ មេរៀននេះមានគោលបំណង ដើម្បីជួយអ្នកឲ្យគិតពិចារណាអំពីគោលដៅដែលអ្នកបានដាក់ និងការរីកចម្រើនដែលអ្នកបានទទួល ក្នុងអំឡុងពេលដែលអ្នកសិក្សា លោកុប្បត្តិ ១២–៥០ និង អ័ប្រាហាំ ១–២ ។
រំឭកបទគម្ពីរឡើងវិញ
ការទទួលស្គាល់ការរីកចម្រើនខាងវិញ្ញាណរបស់អ្នក អាចជួយអ្នកក្នុងការខិតខំប្រឹងប្រែងរបស់អ្នក ដើម្បីក្លាយជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទបាន ។
សូមមើលទៅដើមឈើទាំងពីរនេះដោយប្រុងប្រយ័ត្ន ។ សូមពិចារណាពីភាពខុសគ្នា និងភាពស្រដៀងគ្នា ។
សូមស្រមៃថា ទាំងនេះគឺជារូបភាពដើមឈើតែមួយដែលថតក្នុងពេលពីរបីឆ្នាំឃ្លាតពីគ្នា ។
-
តើយើងអាចប្រៀបធៀបរូបភាពទាំងនេះនៃដើមឈើមួយដើម ទៅនឹងការរីកចម្រើនខាងវិញ្ញាណរបស់យើង ដើម្បីក្លាយកាន់តែដូចជាព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ?
-
តើយើងអាចដឹងតាមវិធីណាខ្លះថា យើងកំពុងរីកចម្រើនខាងវិញ្ញាណ និងប្រែក្លាយកាន់តែដូចជាព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបានកម្រិតណាហើយនោះ ?
នៅពេលខ្លះ អ្នកអាចមើលឃើញការរីកចម្រើនខាងវិញ្ញាណបាន ដោយការពិនិត្យឡើងវិញនូវអ្វីដែលអ្នកបានរៀនអំពីព្រះ និងរបៀបដែលអារម្មណ៍របស់អ្នកអំពីទ្រង់បានផ្លាស់ប្តូរ ។
សូមចំណាយពេលពីរបីនាទី ហើយពិនិត្យមើលសៀវភៅកត់ចំណាំរបស់អ្នករកមើលអ្វីដែលអ្នកបានរៀន ដកពិសោធន៍ ឬអនុវត្តទៅក្នុងជីវិតរបស់អ្នក ចេញពីការសិក្សារបស់អ្នកនៅឆ្នាំនេះ ។ សូមមើលកំណត់ចំណាំ និងចំណារពន្យល់របស់អ្នកនៅក្នុងព្រះគម្ពីររបស់អ្នកផងដែរ ។ នៅពេលអ្នកបានបញ្ចប់ សូមឆ្លើយសំណួរខាងក្រោមនៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក ៖
-
តើអ្នកកំពុងរៀនសូត្រអ្វីខ្លះនៅក្នុងថ្នាក់សិក្ខាសាលា ដែលជួយអ្នកឲ្យរីកចម្រើនខាងវិញ្ញាណ និងប្រែក្លាយកាន់តែដូចជាព្រះយេស៊ូវគ្រីស្ទ ?
-
តើមានភស្ដុតាងនៃការរីកចម្រើនខាងវិញ្ញាណអ្វីខ្លះ ដែលអ្នកបានសង្កេតឃើញនៅក្នុងជីវិតរបស់អ្នក ?
សូមពិនិត្យជម្រើសសិក្សាខាងក្រោមនេះឡើងវិញ ។ សូមរើសយកជម្រើសមួយ ឬច្រើន ។
ជម្រើស ក
តើអាពាហ៍ពិពាហ៍ដ៏នៅអស់កល្បជានិច្ចនៅក្នុងផែនការរបស់ព្រះវរបិតាសួគ៌មានសារៈសំខាន់អ្វីខ្លះ ?
សូមរកមើលនៅក្នុងសៀវភៅកត់ចំណាំរបស់អ្នកនូវរូបភាព ដែលអ្នកអាចបានគូរនៅក្នុងមេរៀនទី ២៩ ៖ « លោកុប្បត្តិ ២៤ » ។
សូមរំឭកខគម្ពីរខាងក្រោមនេះឡើងវិញ និងអ្វីៗដែលអ្នកអាចនឹងបានគូសសម្គាល់នៅក្នុងខគម្ពីរទាំងនោះ ៖
-
លោកុប្បត្តិ ១:២៧–២៨
-
លោកុប្បត្តិ ២:១៨, ២១–២៤
សូមពិចារណាអំពីសាច់រឿងខាងក្រោម ៖
ថ្ងៃនេះនៅសាលារៀន អ្នកបាននិយាយអំពីផែនការអនាគតជាមួយមិត្តភក្តិមួយចំនួន ។ អ្នកបានលើកឡើងថា អាពាហ៍ពិពាហ៍គឺជាផ្នែកមួយនៃផែនការជាច្រើនរបស់អ្នក ។ មិត្តភក្តិរបស់អ្នកម្នាក់បានសួរថា « ឯងជាមនុស្សមានសក្តានុពលជាច្រើនសម្រាប់អាជីពការងារ ។ ហេតុអ្វីបានជាឯងចង់រៀបការទៅវិញ ? »
ដោយប្រើអ្វីដែលអ្នកបានរៀនអំពីអាពាហ៍ពិពាហ៍ដ៏នៅអស់កល្បជានិច្ចនៅក្នុងផែនការរបស់ព្រះវរបិតាសួគ៌ តើអ្នកនឹងឆ្លើយតបទៅមិត្តភក្តិរបស់អ្នកយ៉ាងដូចម្ដេច ?
សូមចែកចាយជាមួយនរណាម្នាក់ដែលអ្នកទុកចិត្តពីរបៀបដែលអ្នកបានសម្រេចចិត្តឆ្លើយតប ។
ជម្រើស ខ
តើសេចក្តីសញ្ញាអ័ប្រាហាំគឺជាអ្វី ?
នៅក្នុង « មេរៀនទី ២៣ ៖ លោកុប្បត្តិ ១២; ១៧ » និង « មេរៀនទី ២៤ ៖ អ័ប្រាហាំ ២:៩–១១ » អ្នកបានរៀនអំពីសេចក្ដីសញ្ញាអ័ប្រាហាំ ។ សូមរំឭកវគ្គបទគម្ពីរខាងក្រោមនេះមួយចំនួន និងកំណត់ចំណាំរបស់អ្នកមកពីសៀវភៅកត់ចំណាំរបស់អ្នកឡើងវិញ ៖
ពរជ័យដែលព្រះអម្ចាស់បានសន្យាប្រទានដល់អ័ប្រាហាំ
-
លោកុប្បត្តិ ១២:២; ១៧:១–២, ៤–៦
-
លោកុប្បត្តិ ១២:៣; ១៧:៧
-
លោកុប្បត្តិ ១២:៧; ១៧:៨
ពរជ័យដែលព្រះអម្ចាស់បានសន្យាប្រទានដល់ខ្ញុំ
សូមបង្កើតសំណួរត្រូវ/ខុស ដែលមានសំណួរយ៉ាងហោចណាស់ប្រាំអំពីសេចក្ដីសញ្ញាអ័ប្រាហាំ ។ សូមចែកចាយសំណួរទាំងនោះជាមួយគ្រូបង្រៀនរបស់អ្នក មិត្តភក្ដិម្នាក់ ឬមនុស្សម្នាក់ទៀតដែលអ្នកទុកចិត្ត ។ បន្ទាប់ពីពួកគេឆ្លើយសំណួរហើយ សូមពន្យល់ប្រាប់ពួកគេថា ហេតុអ្វីបានជាសេចក្តីថ្លែងការណ៍នីមួយៗត្រូវ ឬខុស ។
ជម្រើស គ
តើខ្ញុំអាចចូលរួមក្នុងការប្រមូលផ្ដុំអ៊ីស្រាអែលដោយរបៀបណា ?
កាលអ្នកបានសិក្សាមេរៀនទី ២៤ ៖ « អ័ប្រាហាំ ២:៩–១១ » អ្នកអាចបានរៀបចំផែនការដើម្បីចូលរួមក្នុងការប្រមូលផ្តុំអ៊ីស្រាអែល តាមរយៈការចែកចាយដំណឹងល្អ ការជួយអ្នកដទៃឲ្យចុះ និងរក្សាសេចក្ដីសញ្ញា ឬការផ្ដល់ពរជ័យដល់អ្នកដទៃតាមរយៈកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ។
សូមពិចារណាអំពីសាច់រឿងខាងក្រោម ៖
ថ្ងៃនេះនៅសាលារៀន អ្នកបាននិយាយអំពីផែនការអនាគតជាមួយមិត្តភក្តិមួយចំនួន ។ អ្នកបានលើកឡើងថា អាពាហ៍ពិពាហ៍គឺជាផ្នែកមួយនៃផែនការជាច្រើនរបស់អ្នក ។ មិត្តភក្តិរបស់អ្នកម្នាក់បានសួរថា « ឯងជាមនុស្សមានសក្តានុពលជាច្រើនសម្រាប់អាជីពការងារ ។ ហេតុអ្វីបានជាឯងចង់រៀបការទៅវិញ ? »
ដោយប្រើអ្វីដែលអ្នកបានរៀនអំពីអាពាហ៍ពិពាហ៍ដ៏នៅអស់កល្បជានិច្ចនៅក្នុងផែនការរបស់ព្រះវរបិតាសួគ៌ តើអ្នកនឹងឆ្លើយតបទៅមិត្តភក្តិរបស់អ្នកយ៉ាងដូចម្ដេច ?
សូមចែកចាយជាមួយនរណាម្នាក់ដែលអ្នកទុកចិត្តពីរបៀបដែលអ្នកបានសម្រេចចិត្តឆ្លើយតប ។
ចែកចាយការរៀនសូត្ររបស់អ្នក
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកឲ្យគិតពិចារណាអំពីគោលដៅដែលអ្នកបានដាក់ និងការរីកចម្រើនដែលអ្នកបានទទួល ក្នុងអំឡុងពេលដែលអ្នកសិក្សា លោកុប្បត្តិ ១២–៥០ និង អ័ប្រាហាំ ១–២ ។
សូមចែកចាយរឿងមួយ ឬច្រើន នៃអ្វីខាងក្រោមនេះជាមួយគ្រូបង្រៀន ឬសិស្សក្នុងថ្នាក់របស់អ្នក ៖
-
ចម្លើយរបស់អ្នកទៅកាន់មិត្តរបស់អ្នកចេញពីជម្រើស ក ។
-
សំណួរត្រូវ/ខុស ដែលអ្នកបានបង្កើតអមជាមួយនឹងការពន្យល់អំពីមូលហេតុដែលវាត្រូវ ឬក៏ខុស ។
-
បទពិសោធន៍របស់អ្នកក្នុងការចូលរួមនៅក្នុងការប្រមូលផ្ដុំអ៊ីស្រាអែល ។