ថ្នាក់​សិក្ខាសាលា
និក្ខមនំ ១—ការគោរព​ប្រតិបត្តិ​ព្រះ​នៅពេល​ប្រឈមមុខ​នឹង​ការប្រឆាំង


ក្មេងស្រី​ម្នាក់​មើលទៅ​ព្រួយចិត្ត​នៅ​ចំណោម​មិត្តភក្ដិ​នៅឯ​ពិធី​ជប់លៀង​មួយ

និក្ខមនំ ១–៦; មេរៀន​ទី ៣៨

និក្ខមនំ ១

ការគោរព​ប្រតិបត្តិ​ព្រះ​នៅពេល​ប្រឈមមុខ​នឹង​ការប្រឆាំង

សូម​មើល « សិក្សា​ព្រះគម្ពីរ » ដើម្បី​ជួយ​រៀបចំ​ខ្លួន​អ្នក​ខាង​វិញ្ញាណ​ដើម្បី​រៀនសូត្រ ។

ផារ៉ោន​នៃ​ស្រុក​អេស៊ីព្ទ​បាន​យក​ពួកសាសន៏​អ៊ីស្រាអែល​ធ្វើជា​ទាសករ ហើយ​បញ្ជា​ឲ្យ​ឆ្មប​ទាំងអស់​សម្លាប់​កូនប្រុស​សាសន៍​អ៊ីស្រាអែល​នៅពេល​កើត ។ ឆ្មប​ទាំងនេះ​បាន​ជ្រើសរើស​មិន​ស្តាប់​បង្គាប់​ផារ៉ោន ដោយសារ​សេចក្ដី​គោរព​កោតក្រែង​របស់​ពួកគេ​ចំពោះ​ព្រះ ។ ដូច​ស្ត្រី​ដ៏​ស្មោះត្រង់​ទាំងនេះ​ដែរ យើង​ក៏​អាច​ជ្រើសរើស​ទុកចិត្ត​លើ​ព្រះ ទោះជា​ស្ថិត​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​ក៏​ដោយ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​មាន​បំណង​ប្រាថ្នា​ដាក់​ព្រះ​ជា​អាទិភាព​ទីមួយ ។

សិក្សា​ព្រះគម្ពីរ

ប្រធាន រ័សុល អិម ណិលសុន បាន​ពិពណ៌នា​អំពី​បុគ្គលិក​លក្ខណៈ​នៃ​ពួកសិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ ៖

ប្រធាន រ័សុល អិម ណិលសុន

សិស្ស​ពិត​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ស្ម័គ្រចិត្ត​ឈរ​ឡើង បញ្ចេញ​មតិ ហើយ​ខុស​ពី​មនុស្ស​នៃ​លោកិយ ។ ពួកគេ​ពុំ​ខ្លាច មាន​ការលះបង់ និង​ភាពក្លាហាន ។ ( « Drawing the Power of Jesus Christ into Our Lives » Liahona ខែ​ឧសភា ឆ្នាំ​២០១៧ ទំព័រ​៤០–៤១ )

ហេតុអ្វី​ត្រូវ​មាន​ចិត្ត​ក្លាហាន​ដើម្បី​ធ្វើ​តាម​របៀប​ដែល​ប្រធាន ណិលសុន បាន​ពិពណ៌នា ? តើ​អ្នក​គិត​ថា ហេតុអ្វី​បានជា​វា​សំខាន់​ក្នុង​ការធ្វើតាម​ប្រសាសន៍​ណែនាំ​របស់​ប្រធាន ណិលសុន ?

គំរូ​ដ៏​សុចរិត

ផារ៉ោន​ទត​មើល​នគរ​របស់​ទ្រង់

បងប្អូន​បង្កើត​របស់​យ៉ូសែប ក្រុមគ្រួសារ​របស់​ពួកគេ និង​ឪពុក​របស់​ពួកគេ​បាន​ផ្លាស់​ទីលំនៅ​ទៅ​ស្រុក​អេស៊ីព្ទ ។ អ្វីៗ​បាន​ដំណើរការ​ល្អ​សម្រាប់​មនុស្ស​ជាច្រើន​ជំនាន់ ។ កូនចៅ​អ៊ីស្រាអែល​មាន​កូនចៅ​ជាច្រើន ។ នៅ​ទីបំផុត ស្ដេច​ផារ៉ោន​ថ្មី​បាន​ចាប់ផ្តើម​មាន​ព្រះទ័យ​ថា​រង​ការគំរាមកំហែង​ដោយសារ​ចំនួន​នៃ​ពួកសាសន៍​អ៊ីស្រាអែល ( ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​សាសន៍​ហេព្រើរ​ផងដែរ ) ។ ស្ដេច​ផារ៉ោន​បាន​ចាប់ផ្តើម​ចាត់​វិធានការណ៍ ដើម្បី​គ្រប់គ្រង​ពួកសាសន៍​ហេព្រើរ ។

កំណត់​និយមន័យ​ពាក្យ ។ ការដឹង​ពី​អត្ថន័យ​នៃ​ពាក្យ​ទាំងឡាយ នឹង​ជួយ​អ្នក​ឲ្យ​យល់ពី​ដំបូន្មាន​របស់​ព្រះអម្ចាស់​នៅក្នុង​ព្រះគម្ពីរ ។ សូម​ចំណាយ​ពេល​រៀន​ពី​អត្ថន័យ​នៃ​ពាក្យ​ទាំងឡាយ ដែល​អ្នក​មិន​យល់ ។ អ្នក​អាច​ប្រើ​មុខងារ ផ្ដល់​និយមន័យ នៅក្នុង​កម្មវិធី​បណ្ណាល័យ​ដំណឹងល្អ ឬ​វចនានុក្រម​បាន ។ នៅក្នុង​ជំពូក​នេះ វា​អាច​មាន​ប្រយោជន៍​ក្នុង​ការដឹង​ពី​និយមន័យ​នៃ​ពាក្យ​ដូច​ខាងក្រោម​នេះ ៖

  • ឆ្មប ៖ ស្ត្រី​ដែល​ជួយ​សម្រាល​កូន

  • កំពុង​តែ​សម្រាល ៖ ពេល​ដែល​ស្ត្រី​កំពុង​បង្កើត​កូន

  • កោតខ្លាច​ដល់​ព្រះ ៖ ការមាន​គារវភាព ឬ​គោរព​ដល់​ព្រះ

រូបតំណាង​គូសសម្គាល់
សូម​អាន និក្ខមនំ ១:៧–២១ ។ សូម​រកមើល​សេចក្ដីពិត​អំពី​ព្រះអម្ចាស់ ។ សូម​ប្រើ​ជំនាញ​គូសសម្គាល់​បទគម្ពីរ​ណាមួយ ដែល​អ្នក​បាន​អនុវត្ត​នៅ​ឆ្នាំ​នេះ ។

រូបតំណាង​កត់​ចំណាំ
សូម​សរសេរ​កំណត់​ចំណាំ​មួយ​នៅក្បែរ​ខគម្ពីរ​ក្នុង និក្ខមនំ ១ អំពី​សេចក្ដីពិត​ដែល​អ្នក​មាន​អារម្មណ៍​ថា​វា​សំខាន់ ។ ប្រសិនបើ​អ្នក​ពិបាក​រកឃើញ​សេចក្ដីពិត អ្នក​អាច​បំពេញ​ឃ្លា​នេះ​បាន « ប្រសិនបើ​ខ្ញុំ​ទុកចិត្ត​លើ​ព្រះអម្ចាស់ … » ហើយ​សរសេរ​វា​នៅក្បែរ ខទី ២០ ។

តើ​អ្នក​គិត​ថា ឆ្មប​បាន​ដឹង​អ្វីខ្លះ​អំពី​ព្រះអម្ចាស់ ដែល​បាន​ជំរុញ​ពួកគេ​ឲ្យ​ធ្វើ​អ្វី​ដែល​ពួកគេ​បាន​ធ្វើ ? នៅក្នុង​ខគម្ពីរ​ទាំងនេះ តើ​មាន​អ្វី​ទៅ ដែល​អាច​ជំរុញ​ចិត្ត​នរណា​ម្នាក់​ដែល​អាច​ឆ្ងល់​ថា តើ​ពួកគេ​គួរ​ដាក់​ព្រះ​ជា​ទីមួយ លើស​អស់​ទាំង​សម្ពាធ​ផ្សេងៗ​ដែល​ពួកគេ​ឆ្លងកាត់​ដែរ​ឬទេ ?

សូម​ពិនិត្យ​ជម្រើស​សិក្សា​ខាងក្រោម​នេះ​ឡើងវិញ ។ សូម​រើស​យក​ជម្រើស​មួយ ឬ​ច្រើន ។ បន្ទាប់​មក សូម​បញ្ចប់​ផ្នែក ឥឡូវ​ត្រូវ​ធ្វើ​ដូចម្តេច​ទៀត ? នៅ​ចុង​បញ្ចប់​នៃ​មេរៀន​នេះ ។

ជម្រើស ក

តើ​នឹង​មាន​ពរជ័យ​អ្វីខ្លះ​កើតឡើង នៅពេល​យើង​ដាក់​ព្រះ​ជា​អាទិភាព​ទីមួយ ?

ព្រះ​សព្វព្រះទ័យ​ចង់​ប្រទានពរ​ដល់​យើង នៅពេល​យើង​ដាក់​ទ្រង់​ជា​អាទិភាព​ទីមួយ សូម្បីតែ​នៅពេល​យើង​ប្រឈមមុខ​នឹង​ការប្រឆាំង​ក៏​ដោយ ។ សូម​រំឭក​ដំណើររឿង​ពីរ ខាងក្រោម​នៅក្នុង​ព្រះគម្ពីរ ឬ​វីដេអូ​នេះ ហើយ​រកមើល​របៀប​ដែល​ព្រះ​បាន​ប្រទាន​ពរជ័យ​ដល់​មនុស្ស​ដទៃ​ដែល​ដាក់​ទ្រង់​ជា​អាទិភាព​ទីមួយ ។

សូម​រំឭក​ខគម្ពីរ​ខាងក្រោម​នេះ​ឡើងវិញ និង​អ្វីៗ​ដែល​អ្នក​អាច​នឹង​បាន​គូស​សម្គាល់​នៅក្នុង​ខគម្ពីរ​ទាំងនោះ ៖

« Be Valiant in Courage, Strength, and Activity » ពី​នាទី​ទី ១:២០ ដល់​នាទី​ទី ៥:១៣

10:35

រូបតំណាង​សៀវភៅ​កត់ចំណាំ
សូម​គិត​អំពី​មនុស្ស​ដែល​អ្នក​បាន​ស្គាល់​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ ។ ប្រសិន​បើ​វា​ជួយ​បាន សូម​បើក​មើល​សៀវភៅ​កត់​ចំណាំ​របស់​អ្នក​ម្ដងទៀត ។ សូម​រកមើល​គំរូ​យ៉ាង​ហោច​ណាស់​មួយ​អំពី​មនុស្ស​ដែល​ដាក់​ព្រះ​ជា​អាទិភាព​ទីមួយ ថ្វីបើ​មាន​ការប្រឆាំង​ក៏​ដោយ ( ដូចជា​ណូអេ​ជាដើម​នៅក្នុង លោកុប្បត្តិ ៦–៩ ) ។ សូម​កត់ត្រា​របៀប​មួយ ឬ​ច្រើន ដែល​ព្រះអម្ចាស់​បាន​ប្រទានពរ​ដល់​ពួកគេ ដោយសារ​ការដាក់​ទ្រង់​ជា​អាទិភាព​ទីមួយ ។

ជម្រើស ខ

តើ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ដាក់​ព្រះវរបិតា​សួគ៌​ជា​អាទិភាព​ទីមួយ​ដោយ​របៀប​ណា ?

ព្រះរាជកុមារ​យេស៊ូវ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ

រូបតំណាង​សៀវភៅ​កត់ចំណាំ
ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​គំរូ​ដ៏ល្អ​ឥតខ្ចោះ​នៃ​ការធ្វើតាម​ព្រះវរបិតា​សួគ៌ ។ សូម​គិត​ពី​គ្រា​មួយ ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ធ្វើ​សកម្មភាព​ដោយ​ភាពក្លាហាន​យ៉ាង​ខ្លាំង​ដូចជា​ពួកឆ្មប​ដែរ ។

សូម​ធ្វើ​គម្រោង​មេរៀន​ដែល​បង្រៀន​រយៈពេល​ប្រាំ​នាទី អំពី​ការដាក់​ព្រះ​ជា​អាទិភាព​ទីមួយ ។ សូម​រួមបញ្ចូល​អ្វី​ខាងក្រោម​នេះ ៖

  • ដំណើររឿង​អំពី​ភាពក្លាហាន​របស់​ព្រះគ្រីស្ទ

  • បុគ្គលិក​លក្ខណៈ​ពីរ ឬ​បី​ដែល​អ្នក​មាន​អារម្មណ៍​ថា បាន​ជួយ​ព្រះអង្គ​សង្គ្រោះ​ឲ្យ​ដាក់​ព្រះវរបិតា​សួគ៌​ជា​អាទិភាព​ទីមួយ ។

ឥឡូវ​ត្រូវ​ធ្វើ​ដូចម្តេច​ទៀត ?

សូម​សម្ភាស​នរណាម្នាក់​ដែល​អ្នក​ស្គាល់ ។ សូម​ចែកចាយ​ជាមួយ​ពួកគេ​នូវ​ដំណើររឿង​អំពី​ពួកឆ្មប​សាសន៍​ហេព្រើរ ។ បន្ទាប់មក សូម​សួរ​សំណួរ​ដូច​ខាងក្រោម​នេះ ៖

  • តើ​អ្នក​ធ្លាប់​ត្រូវ​ឈរ​ការពារ​គុណតម្លៃ​របស់​អ្នក ពេល​ប្រឈម​មុខ​នឹង​ការប្រឆាំង​ដែរ​ឬ​ទេ ? ប្រសិនបើ​ធ្លាប់ តើ​មាន​អ្វី​កើតឡើង​ទៅ ?

  • តើ​ព្រះ​បាន​ប្រទានពរ​ដល់​អ្នក​ដោយ​របៀប​ណា នៅពេល​អ្នក​ដាក់​ទ្រង់​ជា​អាទិភាព​ទីមួយ​នោះ ?

  • តើ​អ្នក​ចង់​ផ្ដល់​ពាក្យ​លើក​ទឹកចិត្ត​អ្វីខ្លះ ដល់​នរណាម្នាក់​ដែល​បាន​រង​សម្ពាធ​ដោយសារ​ជំនឿ​របស់​ពួកគេ​នោះ ?

រូបតំណាង​សៀវភៅ​កត់ចំណាំ
សូម​សរសេរ​បទពិសោធន៍​របស់​អ្នក​នៅក្នុង​សៀវភៅ​កត់ចំណាំ​របស់​អ្នក ។ សូម​សរសេរ​ចម្លើយ​របស់​អ្នក​ចំពោះ​សំណួរ​ខាងក្រោម ៖

  • តើ​អ្នក​បាន​រៀន ឬ​ទទួល​អារម្មណ៍​អ្វីខ្លះ​នៅ​ថ្ងៃនេះ ដែល​អាច​ជួយ​អ្នក​ឲ្យ​មាន​ទំនុក​ចិត្ត​ថា ព្រះ​នឹង​ប្រទាន​ពរ​ដល់​អ្នក នៅពេល​អ្នក​ជ្រើសរើស​ដាក់​ទ្រង់​ជា​អាទិភាព​ទីមួយ ?

ចែកចាយ​គំនិត​របស់​អ្នក

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​អ្នក​ឲ្យ​មាន​បំណង​ប្រាថ្នា​ដាក់​ព្រះ​ជា​អាទិភាព​ទីមួយ ។

រូបតំណាង​ចែកចាយសូម​ចែកចាយ​រឿង​មួយ ឬ​ច្រើន នៃ​អ្វី​ខាងក្រោម​នេះ​ជាមួយ​គ្រូបង្រៀន ឬ​សិស្ស​ក្នុង​ថ្នាក់​របស់​អ្នក ៖

  • បទពិសោធន៍​របស់​អ្នក​ក្នុង​ការសម្ភាស​នរណា​ម្នាក់ អំពី​ពរជ័យ​នៃ​ការដាក់​ព្រះ​ជា​អាទិភាព​ទីមួយ ។

  • គម្រោង​មេរៀន​របស់​អ្នក ។

  • អ្វីមួយ​ជាក់លាក់​ដែល​អ្នក​បាន​ធ្វើ​ដើម្បី​សម្រេច​គោលបំណង​មេរៀន​នេះ ។

  • មាន​សំណួរ​ណាមួយ​ដែល​មេរៀន​នេះ​បាន​ធ្វើឲ្យ​អ្នក​ឆ្ងល់​ដែរ​ឬទេ ។ តើ​អ្នក​នឹង​ព្យាយាម​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​អ្នក​ដោយ​របៀប​ណា ?