ថ្នាក់​សិក្ខាសាលា
និក្ខមនំ ២–៤—« យើង​នឹង​នៅ​ជាមួយ​នឹង​មាត់​ឯង »


ព្រះអម្ចាស់​បង្ហាញ​ព្រះកាយ​ដល់​ម៉ូសេ

និក្ខមនំ ១–៦; មេរៀន​ទី ៣៩

និក្ខមនំ ២–៤

« យើង​នឹង​នៅ​ជាមួយ​នឹង​មាត់​ឯង »

សូម​មើល « សិក្សា​ព្រះគម្ពីរ » ដើម្បី​ជួយ​រៀបចំ​ខ្លួន​អ្នក​ខាង​វិញ្ញាណ​ដើម្បី​រៀនសូត្រ ។

នៅពេល​យើង​ប្រឈម​មុខ​នឹង​ការលំបាក ព្រះអម្ចាស់​នឹង​ដឹកនាំ​យើង​ដោយ​សេចក្តី​ស្រឡាញ់ តាមរយៈ​ពួក​ព្យាការី​របស់​ទ្រង់ ។ នៅក្រោម​រជ្ជកាល​របស់​ផារ៉ោន កូនចៅ​អ៊ីស្រាអែល​បាន​ពុះពារ​ក្នុង​សេវកភាព ហើយ​បាន​អំពាវនាវ​ដល់​ព្រះអម្ចាស់ ។ ព្រះអម្ចាស់​បាន​ឮ​ការអំពាវនាវ​របស់​ពួកគេ ហើយ​បាន​ហៅ​ម៉ូសេ ដែល​ជា​ព្យាការី​ឲ្យ​ជួយ​ពួកគេ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​ទុកចិត្ត និង​ធ្វើតាម​ព្យាការី​ដែល​នៅរស់​របស់​ព្រះអម្ចាស់ ។

សិក្សា​ព្រះគម្ពីរ

គេ​ឧស្សាហ៍​ដកស្រង់ ឬ​លើកឡើង​អំពី​ព្យាការី​ម៉ូសេ​នៅក្នុង​ព្រះគម្ពីរ​ណាស់ ។ នីហ្វៃ​បាន​ក្រើន​រំឭក​ពួកបងប្រុស​របស់​លោក​ឲ្យ « មាន​កម្លាំង​ខ្លាំង​ដូច​លោក​ម៉ូសេ » ( នីហ្វៃ​ទី​១ ៤:២ ) ។ ព្រះអម្ចាស់​បាន​រៀបចំ និង​ហៅ​ម៉ូសេ​ជា​ព្យាការី ដើម្បី​ជួយ​រំដោះ​ពួកសាសន៍​អ៊ីស្រាអែល ។

អែលឌើរ អាឡែន ឌី ហៃនី នៃ​ពួកចិតសិប​នាក់ បាន​ពន្យល់ ៖

អែលឌើរ អាឡែន ឌី ហែនី

ព្យាការី​គឺជា​មនុស្ស​ម្នាក់​ដែល​ព្រះ​បាន​រៀបចំ បាន​ហៅ បាន​កែ​តម្រូវ បាន​បំផុស​គំនិត បាន​បន្ទោស បាន​បន្សុទ្ធ និង​បាន​គាំទ្រ​ដោយ​ផ្ទាល់ ។ ( « ព្យាការី​ដែល​នៅរស់​សម្រាប់​ថ្ងៃ​ចុងក្រោយ » លីអាហូណា ខែ​ឧសភា ឆ្នាំ​២០២៣ ទំព័រ​២៥ )

រូបតំណាង​គូសសម្គាល់
ព្រះអម្ចាស់​បាន​រៀបចំ​ម៉ូសេ​ឲ្យ​ក្លាយជា​ព្យាការី​មួយ​រូប ។ សូម​អាន​វគ្គ​បទគម្ពីរ​ខាងក្រោម ហើយ​រកមើល​របៀប​ដែល​ព្រះអម្ចាស់​បាន​រៀបចំ​លោក ។ អ្នក​អាច​គិត​អំពី​បទពិសោធន៍​ដែល​ម៉ូសេ​បាន​មាន មនុស្ស​ដែល​លោក​បាន​ស្គាល់ និង​របៀប​ដែល​ព្រះអម្ចាស់​បាន​ដឹកនាំ​ម៉ូសេ​ឲ្យ​រៀបចំ​ខ្លួន​ជួយ​រំដោះ​ពួកសាសន៍​អ៊ីស្រាអែល ។ សូម​គូសសម្គាល់​អ្វី​ដែល​អ្នក​ចាប់​អារម្មណ៍ ។

  • និក្ខមនំ ២:១–៦

  • និក្ខមនំ ២:១០

  • និក្ខមនំ ៣:១–៦

បរិបទ ។ ការបកប្រែ​ដោយ យ៉ូសែប ស្ម៊ីធ នៃ និក្ខមនំ ៣:២ ផ្លាស់ប្ដូរ​ឃ្លា « ទេវតា​នៃ​ព្រះយេហូវ៉ា » ទៅជា « វត្តមាន​នៃ​ព្រះអម្ចាស់ » ។ នោះ​គឺជា​ព្រះយេស៊ូវ​គ្រីស្ទ [ ព្រះយេហូវ៉ា ] នៅក្នុង​សណ្ឋាន​មុន​ព្រះជន្ម​លើ​ផែនដី​របស់​ទ្រង់ ដែល​បាន​យាង​មក​ជួប និង​មាន​បន្ទូល​ជាមួយ​ម៉ូសេ ។

សូម​គិត​ពី​របៀប​ដែល​រឿង​ទាំងនេះ​បាន​ជួយ​ម៉ូសេ​ឲ្យ​រៀបចំ​ខ្លួន ដើម្បី​ជួយ​រំដោះ​កូនចៅ​អ៊ីស្រាអែល​ពី​ផារ៉ោន ។

សូម​ពិនិត្យ​ជម្រើស​សិក្សា​ខាងក្រោម​នេះ​ឡើងវិញ ។ សូម​រើស​យក​ជម្រើស​មួយ ឬ​ច្រើន ។ បន្ទាប់​មក សូម​បញ្ចប់​ផ្នែក ឥឡូវ​ត្រូវ​ធ្វើ​ដូចម្តេច​ទៀត ? នៅ​ចុង​បញ្ចប់​នៃ​មេរៀន​នេះ ។

ជម្រើស ក

តើ​ពាក្យ​សម្ដី​របស់​ព្យាការី​ភ្ជាប់​ខ្ញុំ​ទៅនឹង​ព្រះយេស៊ូវ​គ្រីស្ទ​យ៉ាង​ដូចម្តេច ?

រូបតំណាង​គូសសម្គាល់
សូម្បីតែ​បន្ទាប់ពី​បាន​ដឹង​ពី​ព្រះ និង​ការសន្យា​របស់​ទ្រង់​ហើយ​ក៏ដោយ ក៏​ម៉ូសេ​នៅតែ​មាន​ការព្រួយ​បារម្ភ​អំពី​ការហៅ​របស់​គាត់​ដែរ ។ សូម​អាន និក្ខមនំ ៤:១០–១៥ ហើយ​រកមើល​របៀប​ដែល​ព្រះអម្ចាស់​បាន​ដោះស្រាយ​កង្វល់​របស់​ម៉ូសេ ។ សូម​គូសសម្គាល់​អ្វី​ដែល​អ្នក​រកឃើញ ។

នៅក្នុង និក្ខមនំ ៤:១៥ ព្រះអម្ចាស់​បាន​សន្យា​ថា ទ្រង់​នឹង​ប្រទាន​ព្រះបន្ទូល​របស់​ទ្រង់​ដល់​ម៉ូសេ ។ ការណ៍​នេះ​ជួយ​យើង​ឲ្យ​ឃើញ​ថា ព្រះអម្ចាស់​ថ្លែង​ព្រះបន្ទូល​របស់​ទ្រង់​តាមរយៈ​ព្យាការី​របស់​ទ្រង់ ។

រូបតំណាង​តំណ​ភ្ជាប់
សូម​អាន គោលលទ្ធិ និង​សេចក្តីសញ្ញា ១:៣៧–៣៨ ។ ព្រះអម្ចាស់​បង្រៀន​ជាថ្មី​ម្តងទៀត​ថា ទ្រង់​មាន​បន្ទូល​តាមរយៈ​ព្យាការី​របស់​ទ្រង់ ។ សូម​ភ្ជាប់​ខគម្ពីរ​ទាំងនេះ​ទៅនឹង និក្ខមនំ ៤:១៥ ។

អែលឌើរ នែល អិល អាន់ឌើរសិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ចែកចាយ ៖

អែលឌើរ នែល អិល អាន់ឌើរសិន

ព្យាការី​ពុំ​ឈរ​នៅ​ចន្លោះ​រវាង​បងប្អូន និង​ព្រះអង្គ​សង្គ្រោះ​ទេ ។ ផ្ទុយ​ទៅវិញ លោក​ឈរ​នៅ​ក្បែរ​បងប្អូន ហើយ​ចង្អុល​បង្ហាញ​ផ្លូវ​ឆ្ពោះ​ទៅរក​ព្រះអង្គ​សង្គ្រោះ ។ ( « The Prophet of God » Liahona ខែ​ឧសភា ឆ្នាំ​២០១៨ ទំព័រ ២៧ )

សូម​ជញ្ជឹង​គិត​ពី​របៀប​ដែល​ការដឹង​ពី​រឿង​នេះ​អំពី​ព្យាការី ជួយ​អ្នក​ទុកចិត្ត​លើ​ការដឹកនាំ​របស់​ពួកលោក ។

ជម្រើស ខ

តើ​ខ្ញុំ​អាច​ពង្រឹង​ទីបន្ទាល់​របស់​ខ្ញុំ​ដោយ​របៀប​ណា​ថា ព្រះអម្ចាស់​ដឹកនាំ​ព្យាការី​របស់​ទ្រង់ ?

រូបតំណាង​គូសសម្គាល់
សូម​អាន និក្ខមនំ ៣:១៤ ។ សូម​គូសសម្គាល់​អ្វី​ដែល​ព្រះអម្ចាស់​មាន​បន្ទូល​ប្រាប់​ម៉ូសេ​ឲ្យ​ប្រាប់​ទៅ​ប្រជាជន ។

ព្រះបរមងារ​មួយ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​គឺ « យើង​ជា​ព្រះ​ដ៏​ជា​ព្រះ » ( និក្ខមនំ ៣:១៤ ) ។ វា​មាន​ឫស​ពាក្យ​ដូចគ្នា​នឹង​ព្រះយេស៊ូវ​ដែរ ។ ពាក្យ​នេះ​បកប្រែ​ថា « ទ្រង់​ជា​ព្រះ​ដ៏​ជា​ព្រះ » ឬ « ពិតជា​មាន​ព្រះជន្ម​នៅ » ( Bible Dictionary « Jehovah » ) ។ តួនាទី​មួយ​ក្នុង​ចំណោម​តួនាទី​ជាច្រើន​របស់​ព្យាការី គឺ​ដើម្បី​ថ្លែង​ទីបន្ទាល់​ថា ពិតជា​មាន​ព្រះគ្រីស្ទ ហើយ​ថា​ទ្រង់​ស្រឡាញ់​យើង ។ ហេតុអ្វី​បានជា​វា​មាន​អត្ថប្រយោជន៍​ក្នុង​ការដឹង​ថា ពិតជា​មាន​ព្រះអម្ចាស់ ហើយ​ទ្រង់​មាន​វត្តមាន​គង់​នៅ​ជានិច្ច ?

ប្រធាន រ័សុល អិម ណិលសុន បាន​ប្រកាស ៖

ប្រធាន រ័សុល អិម ណិលសុន

ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ ដែល​សាសនាចក្រ​នេះ​គឺជា​របស់​ទ្រង់ ចាត់តាំង​ពួក​ព្យាការី និង​ពួក​សាវក​ឲ្យ​ចែកចាយ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ ហើយ​បង្រៀន​ក្រឹត្យវិន័យ​របស់​ទ្រង់ ។ …

សូម​ទូលសួរ​ដល់​ព្រះវរបិតាសួគ៌​របស់​បងប្អូន ថា​បើ​ពួក​យើង​ពិត​ជា​សាវក និង​ព្យាការី​របស់​ព្រះអម្ចាស់​មែន​ឬ​ទេ ។ សូម​ទូលសួរ​ថា​តើ​យើង​បាន​ទទួល​វិវរណៈ​អំពី​រឿង​នេះ និង​រឿង​ផ្សេង​ទៀត​ដែរ​ឬ​ទេ ។ ( « The Love and Laws of God » [ ការប្រជុំ​ធម្មនិដ្ឋាន​នៅ​សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ថ្ងៃ​១៧ ខែ​កញ្ញា ឆ្នាំ​២០១៩ ] ទំព័រ​៣, ៥ នៅលើ​គេហទំព័រ speeches.byu.edu )

សូម​ពិចារណា​ពី​ទីបន្ទាល់​ផ្ទាល់​ខ្លួន​របស់​អ្នក​អំពី​ព្យាការី​របស់​ព្រះអម្ចាស់ ។

ឥឡូវ​ត្រូវ​ធ្វើ​ដូចម្តេច​ទៀត ?

យុវជន​កំពុង​មើល​សន្និសីទ​ទូទៅ​នៅលើ​ថេប្លេត

សូម​អាន និក្ខមនំ ៤:៣០–៣១ ហើយ​រកមើល​របៀប​ដែល​ប្រជាជន​បាន​ឆ្លើយតប​នឹង​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​តាមរយៈ​ព្យាការី​របស់​ទ្រង់ ។

ប្រធាន អិម រ័សុល បាឡឺដ ( ឆ្នាំ​១៩២៨–២០២៣ ) ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​មាន​ប្រសាសន៍ ៖

ប្រធាន អិម រ័សុល បាឡឺដ

នៅពេល​យើង​ស្ដាប់​ដំបូន្មាន​របស់​ព្រះអម្ចាស់ ដែល​បង្ហាញ​តាមរយៈ​ប្រសាសន៍​របស់​ប្រធាន​នៃ​សាសនាចក្រ នោះ​ការឆ្លើយតប​របស់យើង​គួរ​តែ​វិជ្ជមាន និង​ឆាប់​រហ័ស ។ ( « His Word Ye Shall Receive » Ensign ខែ​ឧសភា ឆ្នាំ​២០០១ ទំព័រ​៦៥ )

រូបតំណាង​ចែកចាយសូម​ស្វែងរក​សារលិខិត​បច្ចុប្បន្ន​មកពី​ព្យាការី និង​ពួកសាវក ( ការចុះផ្សាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម សុន្ទរកថា​សន្និសីទ​ទូទៅ និង​ផ្សេងៗ​ទៀត ) ។ សូម​ស្វែងរក​ការបង្រៀន​នានា​ដែល​មាន​សារៈសំខាន់​ចំពោះ​អ្នក ។ សូម​ចែកចាយ​ការបង្រៀន​នោះ​ជាមួយ​មនុស្ស​ជាទី​ស្រឡាញ់ ។ សូម​ពន្យល់​ពី​របៀប​ដែល​វា​បំផុស​គំនិត​អ្នក​ឲ្យ​ទុកចិត្ត និង​ធ្វើតាម​ព្យាការី​ដែល​នៅរស់​របស់​ព្រះអម្ចាស់ ។

រូបតំណាង​សៀវភៅ​កត់ចំណាំ
កំណត់ត្រា​នៅក្នុង​សៀវភៅ​កត់​ចំណាំ​របស់​អ្នក​អំពី​របៀប​ដែល​អ្នក​នឹង​បន្ត​ស្តាប់ និង​អនុវត្ត​តាម​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​តាមរយៈ​ព្យាការី​របស់​ទ្រង់ ។ ប្រសិនបើ​មាន​ប្រយោជន៍ សូម​ប្រើ​គំនិត​ខាងក្រោម​នេះ ៖

  • ការអនុវត្ត​តាម​ដំបូន្មាន​ជាក់លាក់​របស់​ព្យាការី​មក​ពី​សុន្ទរកថា​សន្និសីទ​ទូទៅ​ថ្មីៗ​នេះ ។

  • ការសិក្សា​ប្រសាសន៍​ទាំងឡាយ​របស់​ពួកព្យាការី​កាន់តែ​ញឹកញាប់ ដូចជា​ការស្តាប់​សុន្ទរកថា​សន្និសីទ​ទូទៅ​រាល់​ព្រឹក ខណៈពេល​រៀបចំ​ខ្លួន​ទៅ​សាលារៀន ។

  • ការបង្កើត​ផែនការ​សិក្សា​សុន្ទរកថា​សន្និសីទ​ទូទៅ​ថ្មីៗ​បំផុត​របស់​សមាជិក​ម្នាក់ៗ​ក្នុង​គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ។ ( ប្រសិនបើ​អ្នក​មាន​លទ្ធភាព​ប្រើ​ឌីជីថល អ្នក​អាច​ប្រើ​មុខងារ ផែនការ​សិក្សា នៅលើ​កម្មវិធី​បណ្ណាល័យ​ដំណឹងល្អ​បាន ) ។

ជា​ផ្នែក​មួយ​នៃ​ផែនការ​របស់​អ្នក សូម​កត់ត្រា​នូវ​ឧបសគ្គ​ដែល​អ្នក​គិត​ថា អ្នក​អាច​នឹង​ប្រឈម​មុខ ។ សម្រាប់​ឧបសគ្គ​នីមួយៗ សូម​សរសេរ​ពី​របៀប​ដែល​អ្នក​អាច​នឹង​យក​ឈ្នះ​លើ​ឧបសគ្គ​នោះ​បាន ។

ចែកចាយ​គំនិត​របស់​អ្នក

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​អ្នក​ឲ្យ​ទុកចិត្ត និង​ធ្វើតាម​ព្យាការី​ដែល​នៅរស់​របស់​ព្រះអម្ចាស់ ។

រូបតំណាង​ចែកចាយសូម​ចែកចាយ​រឿង​មួយ ឬ​ច្រើន នៃ​អ្វី​ខាងក្រោម​នេះ​ជាមួយ​គ្រូបង្រៀន ឬ​សិស្ស​ក្នុង​ថ្នាក់​របស់​អ្នក ៖

  • ផែនការ​របស់​អ្នក​ដើម្បី​ស្ដាប់ ហើយ​អនុវត្ត​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​តាមរយៈ​ពួកព្យាការី​របស់​ទ្រង់​នៅក្នុង​ជីវិត​របស់​អ្នក​ផ្ទាល់ ។

  • ឃ្លា ឬ​ការបង្រៀន​ដែល​អ្នក​បាន​រកឃើញ​មកពី​ព្យាការី និង​ពួក​សាវក ។ សូម​ពន្យល់​ពី​របៀប​ដែល​វា​បំផុស​គំនិត​អ្នក​ឲ្យ​ធ្វើតាម​ព្យាការី ។

  • អ្វីមួយ​ជាក់លាក់​ដែល​អ្នក​បាន​ធ្វើ​ដើម្បី​សម្រេច​គោលបំណង​មេរៀន​នេះ ។

  • មាន​សំណួរ​ណាមួយ​ដែល​មេរៀន​នេះ​បាន​ធ្វើឲ្យ​អ្នក​ឆ្ងល់​ដែរ​ឬទេ ។ តើ​អ្នក​នឹង​ព្យាយាម​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​អ្នក​ដោយ​របៀប​ណា ?