ថ្នាក់​សិក្ខាសាលា
អត្តសញ្ញាណ និង​គោលបំណង​ដ៏​ទេវភាព​របស់​យើង ៖ ខ្ញុំ​ជា​កូន​របស់​ព្រះ


« អត្តសញ្ញាណ និង​គោលបំណង​ដ៏​ទេវភាព​របស់​យើង ៖ ខ្ញុំ​ជា​កូន​របស់​ព្រះ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ២០២៦ )

« អត្តសញ្ញាណ និង​គោលបំណង​ដ៏​ទេវភាព​របស់​យើង ៖ ខ្ញុំ​ជា​កូន​របស់​ព្រះ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

ដើម្បី​កម្លាំង​នៃ​យុវជន ៖ ការធ្វើ​ការជ្រើសរើស ៖ មេរៀនទី ១៧៣

អត្តសញ្ញាណ និង​គោលបំណង​ដ៏​ទេវភាព​របស់​យើង

ខ្ញុំ​ជា​កូន​របស់​ព្រះ

For the Strength of Youth Pamphlet

ក្រុម​យុវនារី​នៃ​សាសនាចក្រ​ទូទាំង​ពិភពលោក​ប្រកាស​ថា « ខ្ញុំ​គឺជា​បុត្រី​សំណព្វ​របស់​ព្រះបិតាមាតា​សួគ៌​ដែល​មាន​និស្ស័យ​នៃ​ព្រះ និង​ជោគវាសនា​ដ៏​អស់​កល្ប​ជានិច្ច » ( « បាវចនា​យុវនារី » ) ។ ក្រុមយុវជន​ប្រកាស​ថា « ខ្ញុំ​ជា​បុត្រា​សំណព្វ​របស់​ព្រះ ហើយ​ទ្រង់​មាន​ការងារ​ឲ្យ​ខ្ញុំ​ធ្វើ » ( « បាវចនា​កូរ៉ុម​បព្វជិតភាព​អើរ៉ុន » ) ។ មេរៀន​នេះ​នឹង​ផ្តល់​ឱកាស​ឲ្យ​សិស្ស​គិតពិចារណា​ពី​អត្តសញ្ញាណ និង​គោលបំណង​ដ៏​ទេវភាព​របស់​ពួកគេ ។

ការរៀបចំ​សិស្ស ៖ អញ្ជើញ​សិស្ស​គិតពិចារណា​ពី​បន្ទាត់​ដំបូង​នៃ « បាវចនា​យុវនារី» ឬ « បាវចនា​កូរ៉ុម​បព្វជិតភាព​អើរ៉ុន » ។ ពួកគេ​អាច​ព្យាយាម​ទន្ទេញ​វា ឬ​រំឭក​វា​ច្រើន​ដង​ពេញ​មួយ​ថ្ងៃ ។ សិស្ស​អាច​ចែកចាយ​ពី​របៀប​ដែល​ការធ្វើ​បែប​នេះ​មាន​ឥទ្ធិពល​លើ​អាកប្បកិរិយា ឬ​សកម្មភាព​របស់​ពួកគេ ។

សកម្មភាព​រៀនសូត្រ​ដែល​អាចមាន

ខ្ញុំ​ជា​កូន​របស់​ព្រះ !

នៅ​ដើម​នៃ​វគ្គ​សិក្សា​ថ្នាក់​សិក្ខាសាលា​នេះ​មាន​មេរៀន​ព្រះគម្ពីរ​សញ្ញាចាស់​ជាច្រើន ដែល​និយាយ​អំពី​អត្តសញ្ញាណ និង​គោលបំណង​ដ៏​ទេវភាព​របស់​យើង ។ ឧទាហរណ៍ មេរៀនទី ៣ ៖ « អ័ប្រាហាំ ៣ » មេរៀន​ទី ៤ ៖ « ម៉ូសេ ១:១–១១ » មេរៀនទី ៥ ៖ « ម៉ូសេ ១:១២–២៦ » និង មេរៀនទី ៨ ៖ « លោកុប្បត្តិ ១:២៦–២៧ » ។ មេរៀន​នេះ​នឹង​រំឭក​ឡើងវិញ​នូវ​សេចក្តីពិត​អំពី​អត្តសញ្ញាណ​ដ៏​ទេវភាព​ពី​មេរៀន​ក្នុង​ព្រះគម្ពីរ​សញ្ញាចាស់​ផ្សេង​ទៀត ។ អាច​រំឭក​មេរៀន​នេះ​ឡើងវិញ ប្រសិនបើ​សិស្ស​បាន​រៀន​មេរៀន​ទាំងនេះ​ហើយ ឬ​រំឭក​មេរៀន​ជាមុន ដែល​ពួកគេ​នឹង​សិក្សា​នៅ​ពេលក្រោយ​នៅក្នុង​ថ្នាក់​សិក្ខាសាលា ។

សូម​ពិចារណា​ចាប់ផ្តើម​ថ្នាក់​ដោយ​បង្ហាញ​កញ្ចក់​មួយ​ដល់​សិស្ស ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ពិភាក្សា​សំណួរ​ខាងក្រោម​ជាមួយ​នឹង​ដៃគូ ៖

  • តើ​អ្នក​មើល​កញ្ចក់​ញឹកញាប់​ប៉ុនណា​ពេញ​មួយ​ថ្ងៃ ?

  • តើ​អ្នក​គិត​អ្វី​ជា​ធម្មតា នៅពេល​អ្នក​មើល​រូប​របស់​អ្នក​នៅក្នុង​កញ្ចក់ ?

ចូរ​ពិចារណា​ផ្ដល់​សេចក្ដីថ្លែង​ការណ៍​ខាងក្រោម​នេះ​ដល់​សិស្ស​ម្នាក់ៗ ៖

អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់បាន​ផ្ដល់​ការអញ្ជើញ​ដូច​ខាងក្រោម​ដល់​យុវវ័យ ៖

14:10
Official portrait of Elder Gary E. Stevenson of the Quorum of the Twelve Apostles, 2015.

ក្មួយៗ​ជាច្រើន​ចាប់ផ្តើម​ថ្ងៃ​របស់ខ្លួន​ដោយ​ការឈរ​នៅមុខ​កញ្ចក់ ។ ថ្ងៃស្អែក សប្តាហ៍នេះ ឆ្នាំនេះ ជានិច្ចកាល ចូរ​ឈរ​មួយ​សន្ទុះ នៅពេល​ខ្លួនឯង​មើល​ក្នុងកញ្ចក់​នោះ ។ ចូរ​គិត​ក្នុង​ចិត្ត ឬ​បើ​ក្មួយៗ​ចូលចិត្ត ចូរ​និយាយ​ខ្លាំងៗថា ៖ « មើល​ខ្ញុំ​ចុះ ! ខ្ញុំ​អស្ចារ្យ​ណាស់ ! ខ្ញុំ​ជា​កូន​របស់​ព្រះ ! ទ្រង់​ស្គាល់​ខ្ញុំ ! ទ្រង់​ស្រឡាញ់​ខ្ញុំ ! » ( « ការ​បំផុសគំនិត​ពីព្រះវិញ្ញាណ » លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២៣ ទំព័រ ៤៥ )

ដើម្បី​គូសបញ្ជាក់​ពី​ការអញ្ជើញ​របស់​អែលឌើរ ស្ទីវ៉ែនសុន នោះ​អ្នក​អាចអញ្ជើញ​សិស្ស​ឲ្យ​ក្រោកឈរ ហើយ​សូត្រ​សេចក្តីថ្លែងការណ៍​របស់​លោក​ជាមួយ​គ្នា ដោយ​ចាប់ផ្តើម​ដោយ « មើល​ខ្ញុំ​ចុះ ! ខ្ញុំ​អស្ចារ្យ​ណាស់ ! »

សូម​ផ្ដល់​ពេល​ឲ្យ​សិស្ស​គ្រប់គ្រាន់​ដើម្បី​ជញ្ជឹងគិត​ដូច​ខាងក្រោម ៖

  • តើ​អ្នក​គិត​ថា​សេចក្តី​ថ្លែងការណ៍​របស់​អែលឌើរ ស្ទីវ៉ែនសុន គឺ​ពិត​អំពី​អ្នក​ដែរ​ឬ​ទេ ? ហេតុអ្វី​ពិត ឬ​ហេតុអ្វី​មិន​ពិត ?

នៅពេល​អ្នក​សិក្សា​វគ្គ​បទគម្ពីរ​នៅក្នុង​មេរៀន​នេះ សូម​ជញ្ជឹងគិត​ពី​របៀប​ដែល​វា​ទាក់ទង​នឹង​អ្នក ។ នៅពេល​ដែល​អ្នក​ធ្វើ​ដូច្នេះ នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ជួយ​បញ្ជាក់ឡើងវិញ ឬ​បង្កើន​ទំនុកចិត្ត​របស់​អ្នក​អំពី​អត្តសញ្ញាណ និង​គោលបំណង​ដ៏​ទេវភាព​របស់​អ្នក ។

ឧទាហរណ៍​មួយ​ដកស្រង់​ពី​បទគម្ពីរ

សូម​ពិចារណា​គូរ​តារាង​ខាង​ក្រោម​នៅលើ​ក្ដារខៀន ហើយ​អញ្ជើញ​សិស្ស​ឲ្យ​ចម្លង​វា​ចូល​ទៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​ពួកគេ ។ អ្នក​អាច​កាត់បន្ថយ​ចំនួន​វគ្គ​បទគម្ពីរ​ដែល​សិស្ស​នឹង​សិក្សា​តាម​តម្រូវការ​របស់​សិស្ស​របស់អ្នក ឬ​ម៉ោង​ដែល​មាន​ក្នុង​ថ្នាក់ ។

យើង​រៀន​ច្រើន​អំពី​អត្តសញ្ញាណ និង​គោលបំណង​ដ៏​ទេវភាព​របស់​យើង​ពី​បទពិសោធន៍ និង​ការបង្រៀន​របស់​មនុស្ស​នៅក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ ។ ថ្វីបើ​វគ្គ​បទគម្ពីរ​ទាំងនេះ​ជាច្រើន​និយាយ​អំពី​មនុស្ស​នៅក្នុង​ព្រះគម្ពីរ​សញ្ញាចាស់​ក៏​ដោយ ក៏​សេចក្តីពិត​នេះ​អាច​អនុវត្ត​ចំពោះ​យើង​ផងដែរ ។

មុន​ពេល​សិស្ស​ចាប់ផ្តើម​សិក្សា​វគ្គបទគម្ពីរ​ទាំងនេះ វា​អាច​មាន​ប្រយោជន៍​ក្នុង​ការសិក្សា​វគ្គ​ណា​មួយ​ជាមួយ​គ្នា ។ ខាងក្រោម​នេះ​គឺជា​របៀប​មួយ​ដែល​អ្នក​អាច​ធ្វើ​ការណ៍​នេះ​បាន ។

សូម​អាន ម៉ូសេ ១:៣, ៦, ១២–១៣ ហើយ​រកមើល​ភាព​ខុសគ្នា​ដែល​វគ្គបទគម្ពីរ​នេះ​បាន​ធ្វើ​ឡើង​ចំពោះ​ម៉ូសេ ដើម្បី​ដឹង​ថា​លោក​ជា​កូន​របស់​ព្រះ ។

  • តើ​អ្នក​បាន​រក​ឃើញ​អ្វីខ្លះ ?

សិស្ស​អាច​ចែកចាយ​សេចក្តីពិត​ដូចជា ខ្ញុំ​ជា​កូន​របស់​ព្រះ ហើយ​ទ្រង់​មាន​ការងារ​សម្រាប់​ខ្ញុំ​ធ្វើដឹងថា ខ្ញុំ​ជា​កូន​របស់​ព្រះ អាច​ជួយ​ខ្ញុំ​យក​ឈ្នះ​លើ​ការល្បួង ។ នៅលើ​ក្ដារខៀន គូរ​រូប​ព្រួញ​ចេញពី ម៉ូសេ ១:៣, ៦, ១២–១៣ ទៅ​កាន់​រង្វង់​ថ្មី ។ សរសេរ​សេចក្តីពិត​ទាំងនេះ ឬ​សិស្ស​ផ្សេង​ទៀត​ប្រហែលជា​បាន​កំណត់​នៅក្នុង​រង្វង់ថ្មី​ទាំងនេះ ។ សិស្ស​អាច​ត្រូវបាន​អញ្ជើញ​ឲ្យ​ធ្វើ​កិច្ចការ​ដូចគ្នា​នេះ​នៅក្នុង​សៀវភៅកំណត់​ហេតុ​ការ​សិក្សា​របស់ពួកគេ ។

ប្រសិនបើ​សិស្ស​អាច​ទទួល​អត្ថប្រយោជន៍​មកពី​ការពិភាក្សា​ជាច្រើន​អំពី​សេចក្ដីពិត​នេះ សូមពិចារណា​ការប្រើ​សម្ភារ​មកពី​មេរៀន​ទី ៤ ៖ « ម៉ូសេ ១–១១ » និង​មេរៀន​ទី ៥ ៖ « ម៉ូសេ ១:១២–២៦ » ។

  • តើ​ការ​ដឹង​សេចក្ដី​ពិត​ទាំងនេះ​បាន​ធ្វើ​ឲ្យ​មាន​ភាពខុសប្លែក​ក្នុង​ជីវិត​របស់​អ្នក​យ៉ាង​ដូចម្ដេច ( ឬ​តើ​វា​អាច​ធ្វើ​ឲ្យ​មាន​ភាពខុសប្លែក​យ៉ាងដូចម្ដេច ) ?

  • តើ​ព្រះ​អាច​មាន​កិច្ចការ​អ្វីខ្លះ​ដើម្បី​ឲ្យ​អ្នក​សម្រេច​បាន ?

ការសិក្សា និង​ការពិភាក្សា​របស់សិស្ស

សូម​ពិចារណា​បែងចែក​សិស្ស​ជាគូៗ ឬ​ជាក្រុម​តូចៗ ហើយ​ផ្ដល់​ការណែនាំ​ខាងក្រោម ។ អ្នក​អាច​កែសម្រួល​ការណែនាំ​នេះ​តាម​ពេលវេលា​ដែល​ថ្នាក់​មាន ។

កំណត់ចំណាំ ៖ អ្នក​អាច​អញ្ជើញ​សិស្ស​ដែលអាន លោកុប្បត្តិ ១:២៦–២៧ ឲ្យ​មើល​កថាខណ្ឌ​ទីពីរ​នៃ « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក »​ផងដែរ សម្រាប់​គំនិត​យោបល់​បន្ថែមទៀត ។ ប្រសិនបើ​សិស្ស​មិនស្គាល់​ដំណើររឿង​របស់​ម្ចាស់ក្សត្រី​អេសធើរ​ទេ សូម​ពិចារណា​ពន្យល់​ថា នាង​គឺជា​ស្ត្រី​សាសន៍​យូដា​នៅ​ពើស៊ី ដែល​បាន​ប្រថុយ​ជីវិត​របស់​នាង ដើម្បី​ជួយ​សង្រ្គោះ​រាស្ដ្រ​របស់​ព្រះអម្ចាស់​ពី​ការបំផ្លិច​បំផ្លាញ ។

  1. សូម​អាន​វគ្គ​បទគម្ពីរ​លើតារាង​ដែល​នៅសល់​ចំនួន​បី ឬ​ច្រើន ។

  2. នៅលើ​តារាង​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក សូម​គូស​ព្រួញ​ចេញពី​បទគម្ពីរ​នីមួយៗ​ដែល​អ្នក​អាន ។ គូរ​រង្វង់​ថ្មី​នៅចុង​បញ្ចប់​នៃ​ព្រួញ​ទាំងនេះ ។

  3. នៅក្នុង​រង្វង់​ថ្មី​ទាំងនេះ សូម​សរសេរ​នូវអ្វី​ដែល​បទគម្ពីរ​នោះ​បង្រៀន​អំពី​អត្តសញ្ញាណ ឬ​គោលបំណង​ដ៏​ទេវភាព​របស់អ្នក ។

  4. ពិភាក្សា​ជាមួយ​ក្រុម​របស់​អ្នក​ពី​របៀប​ដែល​ការបង្រៀន​ទាំងនេះ​បាន​ប៉ះពាល់​ដល់​ជីវិត​របស់​អ្នក ឬ​របៀប​ដែល​វា​អាច​ធ្វើឲ្យ​មាន​ភាពខុស​ប្លែក ។

នៅពេល​សិស្ស​បាន​បញ្ចប់ អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​បន្ថែម​សេចក្ដីពិត​មួយចំនួន​ដែល​ពួកគេ​បាន​រៀន​ទៅក្នុង​តារាង​នៅលើ​ក្ដារខៀន ។

ខាងក្រោមនេះ​គឺជា​សេចក្តីពិត​ដែល​សិស្ស​អាច​កំណត់ រួម​ជាមួយនឹង​មេរៀន​អម​មក​ជាមួយ ។

អ័ប្រាហាំ ៣:២២–២៣ ។ ខ្ញុំ​បាន​រស់នៅ​ជាមួយ​ព្រះវបិតាសួគ៌​ក្នុង​នាម​ជា​បុត្រាបុត្រី​វិញ្ញាណ​របស់​ទ្រង់ ពីមុន​ខ្ញុំ​បាន​កើត​មក ។ សូមមើល​មេរៀន​ទី ៣ ៖ « អ័ប្រាហាំ ៣ » ។

អ័ប្រាហាំ ៣:២៤–២៦ ។ ខ្ញុំ​ត្រូវ​បាន​បញ្ជូន​មក​ផែនដី​ដើម្បី​មើល​ថា តើ​ខ្ញុំ​នឹង​រក្សា​នូវ​ព្រះបញ្ញត្តិ​របស់​ព្រះ​ឬ​ទេ ។

លោកុប្បត្តិ ១:២៦–២៧ ។ ខ្ញុំ​ជា​កូន​របស់​ព្រះវរបិតា​ព្រះវរមាតា​សួគ៌ ដែល​បាន​បង្កើត​តាម​រូប​ព្រះអង្គ​ទ្រង់ ។ សូមមើល​មេរៀន​ទី ៨ ៖ « លោកុប្បត្តិ ១:២៦–២៧ » ។ សូម​មើល​កថាខណ្ឌ​ទីពីរ​នៃ « ក្រុម​គ្រួសារ ៖ ការ​ប្រកាស​ដល់​ពិភពលោក »​ផងដែរ ។

នាងអេសធើរ ៤:១៤ ។ ព្រះវបិតាសួគ៌​ដាក់​ខ្ញុំ​នៅក្នុង​ស្ថានភាព​ដែល​ខ្ញុំអាច​ជួយ​សម្រេច​ការងារ​របស់​ទ្រង់ ។ សូមមើល​មេរៀន​ទី ៩៤ ៖ « នាង​អេសធើរ វគ្គទី ១ » ។

ទំនុកដំកើង ៨២:៦ ។ ខ្ញុំ​ជា​កូន​របស់​ព្រះ ហើយ​ដែល​មាន​សក្តានុពល​ដើម្បី​ក្លាយ​ដូច​ជា​ទ្រង់ ។

យេរេមា ១:៥ ។ មុន​ពេល​ខ្ញុំ​កើត ព្រះអម្ចាស់​បាន​ស្គាល់​ខ្ញុំ ហើយ​បាន​ផ្តល់​ឲ្យ​ខ្ញុំ​នូវ​ទំនួល​ខុសត្រូវ​ជាក់លាក់​ដើម្បី​បំពេញ​នៅក្នុង​ជីវិត​រមែង​ស្លាប់ ។ សូមមើល​មេរៀន​ទី ១៣០ ៖ « យេរេមា ១ » ។

ម៉ាឡាគី ២:១០ ។ យើង​ទាំងអស់​គ្នា​គឺជា​បុត្រាបុត្រី​របស់​ព្រះ យើង​គួរតែ​ប្រព្រឹត្តិ​ចំពោះ​គ្នា​ទៅវិញ​ទៅមក​ដោយ​សណ្តាន​ចិត្ត​ល្អ ។

អ្នក​អាច​ជ្រើសរើស​សេចក្តីថ្លែងការណ៍​មួយចំនួន​ដែល​សិស្ស​បាន​សរសេរ​នៅលើ​ក្ដារខៀន ហើយ​ពិភាក្សា​វា​ដោយ​ប្រើសម្ភារ​ចេញពី​មេរៀន​ដែល​ត្រូវគ្នា ។ សូមមើល​ចុង​មេរៀន​នេះ​សម្រាប់​កំណែ​ពេញលេញ​នៃ​ក្រាហ្វិក​នេះ ។ ឬ​អ្នក​អាច​សួរ​សំណួរ​មួយ ឬ​ច្រើន​ដូចត​ទៅនេះ ៖

  • ហេតុអ្វី​បាន​ជា​អ្នក​គិត​ថា ការដឹង​សេចក្ដីពិត​នេះ​មាន​សារៈសំខាន់ ?

  • តើ​បទពិសោធន៍​អ្វីខ្លះ​ដែល​បាន​ជួយ​អ្នក​ឲ្យ​ជឿថា រឿងនេះ​គឺជា​ការពិត ?

  • តើ​ការដឹង​ពី​អត្តសញ្ញាណ និង​គោលបំណង​ដ៏​ទេវភាព​របស់​អ្នកដទៃ​អាច​មាន​ឥទ្ធិពល​លើ​របៀប​ដែល​យើង​ប្រព្រឹត្ត​ចំពោះ​ពួកគេ​ដោយ​របៀប​ណា ?

អ្នក​អាច​បង្ហាញ​សេចក្តី​ថ្លែងការណ៍​នេះ​ជា​ផ្នែក​មួយ​នៃ​ការពិភាក្សា​អំពី​សំណួរ​មុនៗ ៖

ប្រធាន រ័សុល អិម ណិលសុន បាន​អង្វរ​យើង​ឲ្យ​គោរព​ដល់​កូនចៅ​គ្រប់រូប​របស់​ព្រះ នៅពេល​លោក​បាន​មានប្រសាសន៍ ៖

18:52
Official portrait of President Russell M. Nelson taken January 2018

យើង​ម្នាក់ៗ​មាន​សក្តានុពល​ដ៏​ទេវភាព ពីព្រោះ​យើង​ម្នាក់ៗ​គឺ​ជា​បុត្រ​របស់​ព្រះ ។ យើង​ម្នាក់ៗ​មាន​សិទ្ធិ​ស្មើ​គ្នា​នៅក្នុង​ព្រះនេត្រ​ទ្រង់ ។ ការបញ្ចូល​សេចក្តីពិត​នេះ​គឺ​មាន​អត្ថន័យ​ជ្រាលជ្រៅ​ណាស់ ។ បងប្អូន​ប្រុសស្រី សូម​ស្តាប់​ដោយ​យកចិត្ត​ទុក​ដាក់​នូវ​អ្វី​ដែល​ខ្ញុំ​នឹង​ថ្លែង​នៅពេល​បន្តិច​ទៀត​នេះ ។ ព្រះ​ពុំ​បាន​សព្វព្រះទ័យ​ពូជ​សាសន៍​មួយ ជាង​ពូជសាសន៍​មួយ​ទៀត​នោះ​ទេ ។ គោលលទ្ធិ​របស់​ទ្រង់​អំពី​បញ្ហា​នេះ​គឺ​ច្បាស់លាស់​ណាស់ ។ ទ្រង់​អញ្ជើញ​មនុស្ស ទាំងអស់ ឲ្យ​មក​រកទ្រង់ « ទាំង​ខ្មៅ និង​ស ទាំង​បាវ​គេ និង​សេរី ទាំង​ប្រុស និង​ស្រី » [ នីហ្វៃទី២ ២៦:៣៣ ] ។

ខ្ញុំ​សូម​បញ្ជាក់​ដល់​អ្នក​ថា ជំហរ​របស់​អ្នក​ចំពោះ​ព្រះភក្រ្ត​ព្រះ​គឺ​មិន​ត្រូវ​បាន​កំណត់​ដោយ​ពណ៌​សម្បុរ​របស់​អ្នក​នោះ​ឡើយ ។ ការសព្វ​ព្រះទ័យ ឬ​មិន​សព្វ​ព្រះទ័យ​ជាមួយ​ព្រះ​គឺ​អាស្រ័យ​ទៅ​លើ​ការលះបង់​របស់​អ្នក​ចំពោះ​ព្រះ និង​បទបញ្ញត្តិ​របស់​ទ្រង់ ហើយ​មិនមែន​ដោយ​ពណ៌​សម្បុរ​របស់​អ្នក​នោះ​ឡើយ ។

ខ្ញុំ​សោកស្តាយ​ដែល​បងប្អូន​ប្រុសស្រី មាន​ស្បែកខ្មៅ​របស់យើង​នៅទូទាំង​ពិភពលោក​បាន​ស៊ូទ្រាំ​នឹងការឈឺចាប់ នៃ​ការរើសអើង និង​ការប្រកាន់​ពូជសាសន៍​នេះ ។ នៅថ្ងៃនេះ ខ្ញុំ​សូមអំពាវនាវ​ដល់​សមាជិក​របស់​យើង​នៅគ្រប់​ទីកន្លែង​ឲ្យ​នាំមុខ​នៅក្នុង​ការបោះបង់ចោល​នូវ​អាកប្បកិរិយា និង​សកម្មភាព​នៃ​ការរើសអើង​នេះ ។ ខ្ញុំ​សូម​អង្វរ​បងប្អូន​ឲ្យ​លើក​កម្ពស់​ដល់​ការគោរព​បុត្រាបុត្រី​របស់​ព្រះ​ទាំងអស់ ។

សំណួរ​សម្រាប់​យើង​ម្នាក់ៗ​គឺ​ដូចគ្នា ដោយមិនគិតពូជ​សាសន៍​នោះ​ទេ ។ តើ បងប្អូន ស្ម័គ្រចិត្ត​ទុក​ឲ្យ​ព្រះ​ឈ្នះ​នៅ​ក្នុង​ជីវិត​របស់​បងប្អូន​ដែរ​ឬទេ ? ( « Let God Prevail » Liahona ខែ​វិច្ឆិកា ឆ្នាំ​២០២០ ទំព័រ ៩៤ ) ។

សេចក្ដី​បញ្ចប់

សូម​ស្រមៃ​ថា ពេល​អ្នក​ចេញ​ពី​ថ្នាក់​សិក្ខាសាលា សិស្ស​ម្នាក់​ទៀត​បាន​និយាយ ៖ « ខ្ញុំ​មិន​សូវជឿ​អំពី​អ្វី​ដែល​យើង​បាន​រៀន​ថ្ងៃ​នេះ​ទេ ។ តើ​អ្នក​ពិត​ជា​ជឿ​អ្វីៗ​ទាំងអស់​អំពី​អត្តសញ្ញាណ និង​គោលបំណង​ដ៏ទេវភាព​របស់​យើង​ដែរទេ ? »

ជញ្ជឹងគិត​ពី​រឿង​ដែល​អ្នក​ប្រហែលជា​បានរៀន និង​ទទួល​អារម្មណ៍ ។ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក សូម​សរសេរ​ការឆ្លើយតប​ខ្លី​មួយ​ដែល​អ្នក​អាច​ចែកចាយ​ជាមួយ​មិត្ត​របស់​អ្នក ។

សូម​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​ចែកចាយ​ពី​អ្វី​ដែល​ពួកគេ​បាន​សរសេរ ។ សូម​លើកទឹក​ចិត្ត​សិស្ស​ឲ្យ​ដាក់​សេចក្តីថ្លែងការណ៍​របស់​អែលឌើរ ស្ទីវ៉ែនសុន នៅលើ​កញ្ចក់​ដែល​ពួកគេ​ប្រើជា​ញឹកញាប់ ដើម្បី​ពួកគេ​អាច​ធ្វើ​តាម​ការអញ្ជើញ​របស់​លោក ។ រូបភាព​ខាងក្រោម​ផ្តល់​នូវ​គំនិត​មួយ​ចំនួន​អំពី​របៀប​ដែល​តារាង​ពេញលេញ​អាច​លេចឡើង​បន្ទាប់ពី​សិស្ស​បញ្ចប់​សកម្មភាព​សិក្សា​នេះ ។