ថ្នាក់​សិក្ខាសាលា
ការទទួល​យក និង​ការបំពេញ​ការហៅ ៖ ការបម្រើ​ដូចជា​ព្រះអង្គ​សង្គ្រោះ


« ការទទួល​យក និង​ការបំពេញ​ការហៅ ៖ ការបម្រើ​ដូចជា​ព្រះអង្គ​សង្គ្រោះ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ២០២៦ )

« ការទទួល​យក និង​ការបំពេញ​ការហៅ ៖ ការបម្រើ​ដូចជា​ព្រះអង្គ​សង្គ្រោះ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

ដើម្បី​កម្លាំង​នៃ​យុវជន ៖ មេរៀនទី ១៧៦

ការទទួល​យក និង​ការបំពេញ​ការហៅ

ការបម្រើ​ដូចជា​ព្រះអង្គ​សង្គ្រោះ

Young women in class

ការហៅ​គឺជា​ឱកាស​ដ៏​អស្ចារ្យ​ដើម្បី​រីកចម្រើន​សមត្ថភាព ហើយ​ចូល​មក​កាន់តែ​ជិត​ព្រះអម្ចាស់ ។ ប៉ុន្តែ​សិស្ស​មួយ​ចំនួន​អាច​មាន​អារម្មណ៍​ស្ទាក់ស្ទើរ​ក្នុង​ការទទួល​យក​ការហៅ​នៅពេល​នេះ ឬ​នៅពេល​អនាគត ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​បម្រើ​ការហៅ​របស់​ពួកគេ​ដូចជា​ព្រះអង្គសង្រ្គោះ ។

ការរៀបចំ​សិស្ស ៖ ពិចារណា​ផ្តល់​សាច់រឿង​ខាងក្រោម និង​សំណួរ​ទាំងឡាយ​ដល់​សិស្ស ។ អញ្ជើញ​ពួកគេ​ឲ្យ​ស្រមៃមើល​អ្វី​ដែល​ពួកគេ​នឹង​និយាយ ។

សកម្មភាព​រៀនសូត្រ​ដែល​អាចមាន

តើអ្នកនឹង​មានអារម្មណ៍​បែបណា ?

សូម​ពិចារណា​ចាប់ផ្តើម​ថ្នាក់​ដោយ​ការចែកចាយ​សាច់រឿង​ដូច​ខាងក្រោម ហើយ​សួរ​សំណួរ​ដូច​ខាងក្រោម ។ វា​អាច​ជា​ការសមរម្យ​ក្នុង​ការផ្លាស់ប្តូរ​សាច់រឿង​នេះ​ដើម្បី​ធ្វើ​ឲ្យ​វា​កាន់​តែ​ទាក់ទង​ជាមួយ​សិស្ស ។

យុវនារី​ម្នាក់​ឈ្មោះ អេវើលីន នឹង​ទៅ​ជួប​ជាមួយ​សមាជិក​នៃ​គណៈប៊ីស្សព ។ ពេល​គាត់​អញ្ជើញ​នាង​មក​ជួប គាត់​បានមាន​ប្រសាសន៍​ថា គាត់​មាន​ការហៅ​មួយ​ដែល​គាត់​ចង់​ឲ្យ​នាង​ពិចារណា ។ នាង​មិន​ដែល​មាន​ការហៅ​ពី​មុន​មក​ទេ ។

ប្រសិនបើ​ចាំបាច់ សូម​ពន្យល់​ថា « ព្រះអម្ចាស់​ហៅ​បុរស និង​ស្ដ្រី​ទាំងឡាយ​ឲ្យ​បម្រើ​នៅក្នុង​សាសនាចក្រ​នៅ​សព្វថ្ងៃ​នេះ តាមរយៈ​ការអញ្ជើញ​ដ៏​បំផុស​គំនិត​របស់​អ្នកបម្រើ​របស់​ទ្រង់ ។ ឱកាស​ទាំងនេះ​ដើម្បី​បម្រើ​គឺ​ត្រូវ​បាន​ស្គាល់​ថា ការហៅ » ( General Handbook: Serving in The Church of Jesus Christ of Latter-day Saints, 30.0 បណ្ណាល័យ​ដំណឹងល្អ ) ។

  • តើ​ការហៅ​មួយ​ចំនួន​អ្វីខ្លះ​ដែល អ៊ីវីលីន អាច​ត្រូវ​បាន​សុំ​ឲ្យ​បំពេញ ?

    ចម្លើយ​ដែល​អាច​មាន​មួយ​ចំនួន​គឺ​នៅក្នុង​គណៈប្រធាន​ថ្នាក់ នៅក្នុង​គណៈកម្មការ​អ្នក​ផ្សព្វផ្សាយ​សាសនា និង​ពង្ស​ប្រវត្តិ​នៅក្នុង​វួដ​របស់​អ្នក និង​ជា​អ្នកផ្ដល់​ការងារបម្រើ​ទៅ​នរណា​ម្នាក់​នៅក្នុង​វួដ​របស់​អ្នក ។

  • តើ អ៊ីវីលីន អាច​មាន​អារម្មណ៍​យ៉ាង​ណា ? ហេតុអ្វី ?

    ឧទាហរណ៍​មួយ​ចំនួន​ដែល​សិស្ស​អាច​ចែកចាយ​អាច​រួមបញ្ចូល​ថា នាង​ខ្លាច​ថា​នាង​ប្រហែលជា​ធ្វើ​មិន​បាន​ល្អ ថា​នាង​ព្រួយបារម្ភ​អំពី​ការទទួល​ខុសត្រូវ​ផ្សេង​ទៀត​ខណៈពេល​ដែល​នាង​រវល់​រួចហើយ ឬ​ថា​នាង​រំភើប​ក្នុង​ការបម្រើ​ព្រោះ​នាង​កំពុងស្វែងរក​របៀប​ផ្សេង​ទៀត​ដើម្បី​ជួយ​អ្នកដទៃ ។

  • តើ​អ្នក​ចង់​ឲ្យ អ៊ីវីលីន ដឹង​អំពី​ការទទួលយក និង​ការបំពេញ​ការហៅ​អ្វី ?

សូម​ចំណាយ​ពេល​បន្តិច​ដើម្បី​ជញ្ជឹងគិត​ពី​របៀប​ដែល​អ្នក​បាន​រៀបចំ​ខ្លួន​ដើម្បី​ទទួល​យក និង​បំពេញ​ការហៅ​មួយ ។ នៅពេល​អ្នក​សិក្សា​មេរៀន​នេះ សូម​ស្វែងរក​ការណែនាំ​ពី​ព្រះអម្ចាស់​ដើម្បី​រៀន ហើយ​ទទួល​អារម្មណ៍​ថា​អ្វី​ដែល​នឹង​ជួយ​អ្នក​បាន​ល្អ​បំផុត​ឲ្យ​ទទួល​យក និង​បម្រើ​ការហៅ ។

ហេតុអ្វី​បាន​ជា​យើង​ទទួល​យក និង​បំពេញ​ការហៅ

អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បានបង្រៀន​មូលហេតុ​មួយ​ដែល​យើង​ទទួល​យក និង​បំពេញ​ការហៅ ៖

19:39
Official portrait of Elder Dieter F. Uchtdorf of the Quorum of the Twelve Apostles, 2006.Called as Second Counselor in the First Presidency, 3 February 2008.Made official portrait in 2008 replacing portrait taken in 2004.

នៅក្នុង​កិច្ចការ​របស់​ព្រះអង្គសង្គ្រោះ ជារឿយៗ​វា​ជា​កិច្ចការ​តូចតាច និង​ងាយ​ដែល « [ ទើប ]​នាំ​ឲ្យ​កើត​កិច្ចការ​ដ៏​ធំៗ​បាន » [ អាលម៉ា ៣៧:៦ ] ។

យើង​ដឹង​ថា វា​តម្រូវ​ឲ្យ​មាន​ការអនុវត្ត​ច្រំដែលៗ ដើម្បី​ធ្វើ​ឲ្យ​យើង​ពូកែ​ខាង​ផ្នែក​អ្វី​មួយ ។ ទោះជា​ការផ្លុំ​ប៉ី ទាត់​បាល់​ឲ្យ​ចូល​ហ្គោល ជួសជុល​ឡាន ឬ​សូម្បីតែ​ការ​បើក​យន្តហោះ​ក្តី មាន​តែ​តាមរយៈ​ការអនុវត្ត​ប៉ុណ្ណោះ ទើប​យើង​អាច​បាន​ពូកែ​ឡើង ។

អង្គការ​ដែល​ព្រះអង្គសង្គ្រោះ​របស់​យើង​បាន​បង្កើត​នៅលើ​ផែនដី—គឺ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ—ជួយ​យើង​ឲ្យ​ធ្វើ​កិច្ចការ​នោះ ។ សាសនាចក្រ​នេះ​ផ្តល់​កន្លែង​មួយ​ឲ្យ​យើង​អនុវត្ត​ការរស់នៅ ក្នុង​របៀប​មួយ​ដែល​ទ្រង់​បាន​បង្រៀន និង​ផ្តល់​ពរ​ដល់​មនុស្ស​ដទៃ​តាម​របៀប​ដែល​ទ្រង់​បាន​ប្រទាន​ពរ ។

ក្នុងនាម​ជា​សមាជិក​សាសនាចក្រ យើង​ត្រូវបាន​ផ្តល់​ឲ្យ​នូវ​ការហៅ​បម្រើ ការទទួលខុសត្រូវ និង​ឱកាស​ឲ្យ​យើង​ឈោង​ទៅ​ជួយ​មនុស្ស​ដទៃ​ដោយ​ក្តីអាណិតអាសូរ និង​ផ្តល់​ការងារ​បម្រើ ។ ( « Believe, Love, Do » Liahona ខែវិច្ឆិកា ឆ្នាំ២០១៨ ទំព័រ ៤៨ )

  • តើ​អ្នក​នឹង​សង្ខេប​អ្វី​ដែល​អែលឌើរ អុជដូហ្វ បង្រៀន​ដោយ​របៀប​ណា ?

    សិស្ស​អាច​នឹង​លើកឡើង​អំពី​សេចក្ដីពិត​ជាច្រើន ។ សូម​ឲ្យ​ពួកគេ​ពន្យល់​ពី​មូលហេតុ​ដែល​សេចក្ដីពិត​ទាំងនេះ​សំខាន់ ។ ប្រសិនបើ​សិស្ស​មិន​បាន​លើកឡើង​ពី​ការណ៍​នេះ​ដោយ​ខ្លួន​ឯង​ទេ សូម​សរសេរ​សេចក្តីពិត​ខាងក្រោម​នៅលើ​ក្ដារខៀន ៖ ការហៅ​ក្នុង​សាសនាចក្រ​គឺជា​ឱកាស​ដើម្បី​ផ្ដល់​ពរ និង​បម្រើ​អ្នក​ដទៃ ដូចជា​ព្រះអង្គសង្រ្គោះ​បាន​ធ្វើ ។

    សូម​ពិចារណា​ដាក់បង្ហាញ​រូបភាព​ព្រះអង្គសង្រ្គោះ ហើយ​សួរ​សំណួរ​ដូច​ខាងក្រោម ។ សិស្ស​អាច​សរសេរ​ចម្លើយ​របស់​ពួកគេ​នៅ​ជុំវិញ​រូបភាព​ព្រះអង្គ​សង្គ្រោះ ។

  • តើ​នៅពេល​ណា​ដែល​នរណា​ម្នាក់​បម្រើ​អ្នក​ដូចជា​ព្រះអង្គ​សង្គ្រោះ ? តើ​វា​មាន​ឥទ្ធិពល​អ្វីខ្លះ​មក​លើ​អ្នក ?

  • ហេតុអ្វី​បាន​ជា​នរណា​ម្នាក់​ចង់​បម្រើ​អ្នក​ដទៃ​ដូចជា​ព្រះអង្គ​សង្គ្រោះ​បានធ្វើ ទោះបី​ជា​ពួកគេ​អាច​នឹង​មាន​ការភ័យខ្លាច​ក្នុង​ការទទួល​យក​ការហៅ​មួយ​ក៏ដោយ​នោះ ?

  • តើ​ការហៅ​ជួយ​យើង​រៀន​ដើម្បី​ផ្ដល់​ពរ និង​បម្រើ​អ្នក​ដទៃ​ដូចជា​ព្រះអង្គ​សង្គ្រោះ​តាម​របៀប​ណាខ្លះ ?

ការបម្រើ​ឲ្យ​ដូចជា​ព្រះអង្គ​សង្រ្គោះ

សកម្មភាព​ខាងក្រោម​អាច​ជួយ​សិស្ស​ឲ្យ​យក​ឈ្នះ​លើ​ការស្ទាក់ស្ទើរ​ដែល​ពួកគេ​អាច​មាន​អំពី​ការបម្រើ​ការហៅ ឬ​ស្វែងរក​របៀប​ដែល​ពួកគេ​អាច​កែលម្អ​នៅក្នុង​ការខិតខំ​ប្រឹងប្រែង​របស់​ពួកគេ​ដើម្បី​បំពេញ​ការហៅ ។ ពួកគេ​អាច​ធ្វើ​វា​ដោយ​ខ្លួនឯង ឬ​នៅក្នុង​ក្រុម​តូចៗ ៖

សិក្សា​គំរូ​មួយ ឬ​ច្រើន​នៅក្នុង​សំណៅ​មេរៀន ដែល​អ្នក​មាន​អារម្មណ៍​ថា អាច​ជួយ​អ្នក នៅពេល​អ្នក​ពិចារណា​ទទួល​យក និង​បំពេញ​ការហៅ​នៅក្នុង​សាសនាចក្រ​របស់​ព្រះអង្គ​សង្គ្រោះ ។

រូបតំណាង​ថ្នាក់​សិក្ខាសាលា សូម​ផ្ដល់​ឲ្យ​សិស្ស​នូវ​សកម្មភាព​មួយ ឬ​ច្រើន​នៅក្នុង​សំណៅ​មេរៀន ៖ « ការបម្រើ​ឲ្យ​ដូចជា​ព្រះអង្គ​សង្រ្គោះ » ។

បន្ទាប់ពី​សិស្ស​ធ្វើ​សកម្មភាព​នេះ​រួចរាល់​ហើយ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បានរៀន និង​ពី​របៀប​ដែល​វា​ប៉ះពាល់​ដល់​បំណងប្រាថ្នា​របស់​ពួកគេ​ផ្ទាល់​ក្នុង​ការទទួល​យក និង​ព្យាយាម​បម្រើ​ការហៅ ដូចជា​ព្រះអង្គ​សង្គ្រោះ ។

សូម​ពិចារណា​ការច្រៀង ឬ​ការស្ដាប់​បទចម្រៀង « ខ្ញុំ​ព្យាយាម​ក្លាយ​ដូច​ព្រះយេស៊ូវ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៤០-៤១ ) ។ បន្ទាប់មក សូម​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​ការណ៍​មួយ​ដែល​ពួកគេ​ចង់​ធ្វើ​ដើម្បី​បម្រើ​ការហៅ​របស់​ពួកគេ​ដូចជា​ព្រះអង្គ​សង្គ្រោះ​ឥឡូវនេះ ឬ​នៅ​ពេល​អនាគត ។