« ដើម្បីកម្លាំងនៃយុវជន ៖ ការធ្វើការជ្រើសរើស ៖ ទិដ្ឋភាពទូទៅ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
« ដើម្បីកម្លាំងនៃយុវជន ៖ ការធ្វើការជ្រើសរើស ៖ ទិដ្ឋភាពទូទៅ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
ដើម្បីកម្លាំងនៃយុវជន ៖ ការធ្វើការជ្រើសរើស
ដើម្បីកម្លាំងនៃយុវជន ៖ ការធ្វើការជ្រើសរើស
ទិដ្ឋភាពទូទៅ
ព្រះយេស៊ូវគ្រីស្ទគឺជាកម្លាំងនៃយុវជន ។ យើងអាចមើលទៅទ្រង់ និងគោលលទ្ធិរបស់ទ្រង់ នៅពេលយើងធ្វើការជ្រើសរើស ។ ការស្គាល់អត្តសញ្ញាណ និងគោលបំណងដ៏ទេវភាពរបស់យើងក្នុងនាមជាកូនរបស់ព្រះ និងការកំណត់គោលដៅអាចជួយយើងឲ្យក្លាយដូចជាទ្រង់កាន់តែខ្លាំងឡើង ។ ការបង្រៀនរបស់ព្រះអង្គសង្គ្រោះអាចជួយយើងទទួលខុសត្រូវលើការប្រើប្រាស់បច្ចេកវិទ្យារបស់យើង ។ ពរជ័យអយ្យកោរបស់យើងអាចជួយយើងមានអារម្មណ៍ថាសេចក្តីស្រឡាញ់របស់ព្រះ និងប្រកាសពូជពង្សរបស់យើងនៅក្នុងវង្សនៃអ៊ីស្រាអែល ។ ការទទួលយក និងបំពេញការហៅរបស់សាសនាចក្រអាចជួយយើងបម្រើអ្នកដទៃដូចដែលព្រះអង្គសង្គ្រោះបានធ្វើ ។
ការផ្ដល់យោលបល់ស្តីពីល្បឿនបង្រៀន ៖ មេរៀនទាំងនេះអាចបង្រៀននៅចំណុចណាមួយក្នុងឆ្នាំសិក្សាក៏បាន ឬក្នុងអំឡុងសប្តាហ៍ណាមួយនៅក្នុងល្បឿន ចូរមកតាមខ្ញុំ ។ យោបល់មួយចំនួនត្រូវបានផ្តល់ឲ្យដូចខាងក្រោម ។
រៀបចំខ្លួនបង្រៀន
សេចក្តីណែនាំដើម្បីកម្លាំងនៃយុវជន
ការផ្ដល់យោលបល់ស្តីពីល្បឿនបង្រៀន ៖ មេរៀននេះប្រើយ៉ូសែបនៃស្រុកអេស៊ីព្ទជាឧទាហរណ៍ពីនរណាម្នាក់ដែលបានធ្វើការជ្រើសរើសដ៏បំផុសគំនិតដោយផ្អែកលើព្រះយេស៊ូវគ្រីស្ទ និងគោលលទ្ធិរបស់ទ្រង់ ។ អ្នកអាចពិចារណាបង្រៀនមេរៀននេះនៅជិតពេលដូចគ្នាដែលអ្នកបង្រៀនមេរៀនទី ៣៤ ៖ « លោកុប្បត្តិ ៣៩ » ។
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សអនុវត្តការប្រើប្រាស់ ដើម្បីកម្លាំងនៃយុវជន ៖ សេចក្តីណែនាំដើម្បីធ្វើការជ្រើសរើស ដើម្បីធ្វើការជ្រើសរើសដែលបំផុសគំនិត ដោយផ្អែកលើព្រះយេស៊ូវគ្រីស្ទ និងគោលលទ្ធិរបស់ទ្រង់ ។
-
ការរៀបចំសិស្ស ៖ អញ្ជើញសិស្សឲ្យពិនិត្យឡើងវិញនូវផ្នែកមួយនៃការជ្រើសរើសរបស់ពួកគេនៅក្នុង ដើម្បីកម្លាំងនៃយុវជន ។ សិស្សអាចពិចារណាពីរបៀបដែលការបង្រៀនរបស់ព្រះយេស៊ូវគ្រីស្ទនៅក្នុងផ្នែកនោះអាចជួយពួកគេធ្វើការសម្រេចចិត្តដែលបំផុសគំនិត ។
-
សម្ភារសម្រាប់សិស្ស ៖ កូនសៀវភៅ ដើម្បីកម្លាំងនៃយុវជន
-
មាតិកាដែលត្រូវបង្ហាញ ៖ រូបភាពបង្គោលភ្លើងក្នុងអំឡុងពេលព្យុះ
-
វីដេអូ ៖ « Joseph in Egypt » ( ២:៥១ ) ចាប់ពីនាទីទី ០:០០ ដល់ ០:៤១
-
សំណៅមេរៀន ៖ « ការភ្ជាប់ជម្រើសរបស់យើងជាមួយព្រះយេស៊ូវគ្រីស្ទ និងគោលលទ្ធិរបស់ទ្រង់ »
ការដាក់គោលដៅ
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សឲ្យចូលរួមព្រះអម្ចាស់នៅពេលពួកគេដាក់ និងសម្រេចគោលដៅផ្ទាល់ខ្លួនរបស់ពួកគេ ។
-
ការរៀបចំសិស្ស ៖ អញ្ជើញសិស្សឲ្យពិចារណាអំពីគោលដៅរយៈពេលវែង និងរយៈពេលខ្លីដែលពួកគេចង់សម្រេចបាន ។ ពួកគេក៏អាចសួរអ្នកដែលពួកគេស្គាល់ពីអ្វីដែលពួកគេបានរៀនអំពីការដាក់ និងសម្រេចបានគោលដៅ ។
-
មាតិកាដែលត្រូវបង្ហាញ ៖ ដ្យាក្រាមនៃគោលដៅដែលមានរយៈពេលបីខែ មួយឆ្នាំ និងប្រាំឆ្នាំ
-
សំណៅមេរៀន ៖ « គោលការណ៍សម្រាប់ការដាក់ និងសម្រេចគោលដៅ »
អត្តសញ្ញាណ និងគោលបំណងដ៏ទេវភាពរបស់យើង
ការផ្ដល់យោលបល់ស្តីពីល្បឿនបង្រៀន ៖ ប្រធានបទនៃអត្តសញ្ញាណ និងគោលបំណងដ៏ទេវភាពត្រូវបានសង្កត់ធ្ងន់យ៉ាងខ្លាំងនៅប៉ុន្មានសប្តាហ៍ដំបូងនៃវគ្គសិក្សានេះ ។ ប្រសិនបើថ្នាក់បង្រៀននៅអំឡុងសប្តាហ៍ទាំងនោះ អ្នកអាចពិចារណាបង្រៀនមេរៀននេះនៅចុងឆ្នាំ ដើម្បីផ្តល់ការសង្កត់ធ្ងន់បន្ថែមនៅពេលក្រោយនៅក្នុងវគ្គសិក្សានេះ ។ ប្រសិនបើថ្នាក់មិនមានបង្រៀននៅអំឡុងពេលប៉ុន្មានសប្តាហ៍ដំបូងនោះទេ អ្នកអាចបង្រៀនមេរៀននេះនៅដើមឆ្នាំវិញ ដើម្បីផ្តល់ឲ្យសិស្សនូវទិដ្ឋភាពទូទៅនៃខ្លឹមសារមួយចំនួនដែលពួកគេអាចខកខាន ។
គោលបំណងមេរៀន ៖ មេរៀននេះនឹងផ្តល់ឱកាសឲ្យសិស្សគិតពិចារណាពីអត្តសញ្ញាណ និងគោលបំណងដ៏ទេវភាពរបស់ពួកគេ ។
-
ការរៀបចំសិស្ស ៖ អញ្ជើញសិស្សគិតពិចារណាពីបន្ទាត់ដំបូងនៃ « បាវចនាយុវនារី» ឬ « បាវចនាកូរ៉ុមបព្វជិតភាពអើរ៉ុន » ។ ពួកគេអាចព្យាយាមទន្ទេញវា ឬរំឭកវាច្រើនដងពេញមួយថ្ងៃ ។ សិស្សអាចចែកចាយពីរបៀបដែលការធ្វើបែបនេះមានឥទ្ធិពលលើអាកប្បកិរិយា ឬសកម្មភាពរបស់ពួកគេ ។
-
សម្ភារដែលត្រូវបង្ហាញ ៖ កញ្ចក់
-
ឯកសារសម្រាប់សិស្ស ៖ ច្បាប់ចម្លងនៃសេចក្តីថ្លែងការណ៍ខាងក្រោមសម្រាប់សិស្សម្នាក់ៗ
ក្មួយៗជាច្រើនចាប់ផ្តើមថ្ងៃរបស់ខ្លួនដោយការឈរនៅមុខកញ្ចក់ ។ ថ្ងៃស្អែក សប្តាហ៍នេះ ឆ្នាំនេះ ជានិច្ចកាល ចូរឈរមួយសន្ទុះ នៅពេលខ្លួនឯងមើលក្នុងកញ្ចក់នោះ ។ ចូរគិតក្នុងចិត្ត ឬបើក្មួយៗចូលចិត្ត ចូរនិយាយខ្លាំងៗថា ៖ « មើលខ្ញុំចុះ ! ខ្ញុំអស្ចារ្យណាស់ ! ខ្ញុំជាកូនរបស់ព្រះ ! ទ្រង់ស្គាល់ខ្ញុំ ! ទ្រង់ស្រឡាញ់ខ្ញុំ ! » ( ហ្គែរី អ៊ី ស្ទីវ៉ែនសុន « ការបំផុសគំនិតពីព្រះវិញ្ញាណ » លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២៣ ទំព័រ ៤៥ )
-
វីដេអូ ៖ « ការបំផុសគំនិតពីព្រះវិញ្ញាណ » ចាប់ពីនាទីទី ១៣:០៨ ដល់ ១៣:៣៨ « ទុកឲ្យព្រះឈ្នះ » ចាប់ពីនាទីទី ១០:៤០ ដល់ ១២:២៣
-
មាតិកាដែលត្រូវបង្ហាញ ៖ តារាងដែលរួមបញ្ចូលទាំងសារលិខិតក្នុងវគ្គបទគម្ពីរក្នុងព្រះគម្ពីរសញ្ញាចាស់ អំពីអត្តសញ្ញាណដ៏ទេវភាព សេចក្តីណែនាំសម្រាប់សិស្សនៅក្នុងផ្នែក « ការសិក្សា និងការពិភាក្សារបស់សិស្ស » នៃមេរៀននេះ
ការទទួលខុសត្រូវលើបច្ចេកវិទ្យា
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សឲ្យប្រើការបង្រៀនរបស់ព្រះយេស៊ូវគ្រីស្ទដើម្បីវាយតម្លៃការប្រើប្រាស់បច្ចេកវិទ្យារបស់ពួកគេ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យគិតអំពីការប្រើប្រាស់បច្ចេកវិទ្យារបស់ពួកគេ និងឥទ្ធិពលដែលអាចកើតមានលើពួកគេ និងអ្នកដទៃ ។ ដើម្បីជួយជាមួយបញ្ហានេះ សិស្សមួយចំនួនអាចពិនិត្យមើលឧបករណ៍របស់ពួកគេសម្រាប់ការកំណត់ ឬកម្មវិធីដែលអាចបង្ហាញថាតើមានឧបករណ៍ ឬកម្មវិធីកំពុងតែប្រើប្រាស់ប៉ុន្មាន ។
-
មាតិកាដែលត្រូវបង្ហាញ ៖ រូបភាពរបស់មនុស្សនៅលើផ្លូវបំបែក សេចក្តីណែនាំសម្រាប់សិស្សនៅក្នុងផ្នែក « ការប្រើប្រាស់បច្ចេកវិទ្យាដោយមានគោលបំណង » នៃមេរៀន
-
សម្ភារសម្រាប់សិស្ស ៖ កូនសៀវភៅ ដើម្បីកម្លាំងនៃយុវជន
-
វីដេអូ ៖ « អំណាចដើម្បីយកឈ្នះមារសត្រូវ » ចាប់ពីនាទីទី ៣:១២ ដល់ ៣:៤៦
ពរជ័យអយ្យកោ
មតិយោបល់ពីល្បឿនបង្រៀន ៖ អ្នកអាចពិចារណាបង្រៀនមេរៀននេះបន្ទាប់ពីមេរៀនទី ៣៥ ៖ « លោកុប្បត្តិ ៤២–៤៥ » ។ យ៉ាកុប ( ឬអ៊ីស្រាអែល ) ផ្ដល់ពរជ័យអយ្យកោទៅដល់កូនចៅរបស់លោក លោកុប្បត្តិ ៤៨–៤៩ ។
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សឲ្យយល់ពីរបៀបដែលពរជ័យអយ្យកោគឺជាការបង្ហាញពីសេចក្តីស្រឡាញ់របស់ព្រះ និងការប្រកាសពីពូជពង្សនៅក្នុងវង្សនៃអ៊ីស្រាអែល ។
-
ការរៀបចំសិស្ស ៖ សូមពិចារណាអញ្ជើញសិស្សឲ្យធ្វើអ្វីមួយដូចខាងក្រោមពីមុនថ្នាក់ ៖ ( ១ ) អានពរជ័យអយ្យកោរបស់ពួកគេ ឬ ( ២ ) សួរអ្នកដែលបានទទួលពរជ័យអយ្យកោរបស់ពួកគេឲ្យចែកចាយពីរបៀបដែលពរជ័យរបស់ពួកគេបានជួយពួកគេ ។
-
វីដេអូ ៖ « Bethany’s Story » ( ១១:០៨ ) ចាប់ពីនាទីទី ៧:១៨ ដល់ ៨:៥៥
ការទទួលយក និងការបំពេញការហៅ
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សបម្រើដូចជាព្រះអង្គសង្គ្រោះនៅក្នុងការហៅរបស់ពួកគេ ។
-
ការរៀបចំសិស្ស ៖ ពិចារណាផ្តល់សាច់រឿងខាងក្រោម និងសំណួរទាំងឡាយដល់សិស្ស ។ អញ្ជើញពួកគេឲ្យស្រមៃមើលអ្វីដែលពួកគេនឹងនិយាយ ។
-
តើការហៅមួយចំនួនអ្វីខ្លះដែល អ៊ីវីលីន អាចត្រូវបានសុំឲ្យបំពេញ ?
-
តើ អ៊ីវីលីន អាចមានអារម្មណ៍យ៉ាងណា ? ហេតុអ្វី ?
-
តើអ្នកចង់ឲ្យ អ៊ីវីលីន ដឹងអំពីការទទួលយក និងការបំពេញការហៅអ្វី ?
-
-
វីដេអូ ៖ « ជឿ ស្រឡាញ់ ធ្វើ » ចាប់ពីនាទីទី ១១:០០ ដល់ ១២:០៨
-
សំណៅមេរៀន ៖ « ការបម្រើឲ្យដូចជាព្រះអង្គសង្រ្គោះ »