ថ្នាក់​សិក្ខាសាលា
ដើម្បី​កម្លាំង​នៃ​យុវជន ៖ ការភ្ជាប់​ជម្រើស​របស់​យើង​ជាមួយ​ព្រះ​គ្រីស្ទ


« ដើម្បី​កម្លាំង​នៃ​យុវជន ៖ ការភ្ជាប់​ជម្រើស​របស់​យើង​ជាមួយ​ព្រះ​គ្រីស្ទ⁠ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ២០២៦ )

« ដើម្បី​កម្លាំង​នៃ​យុវជន ៖ ការភ្ជាប់​ជម្រើស​របស់​យើង​ជាមួយ​ព្រះ​គ្រីស្ទ⁠ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

ដើម្បី​កម្លាំង​នៃ​យុវជន ៖ ការធ្វើការ​ជ្រើសរើស ៖ មេរៀនទី ១៧១

សេចក្តី​ណែនាំ​ដើម្បី​កម្លាំង​នៃ​យុវជន

ការភ្ជាប់​ជម្រើស​របស់​យើង​ជាមួយ​ព្រះ​គ្រីស្ទ

For Strength of Youth Guide

ពេញ​មួយ​ជីវិត​របស់​យើង យើង​ធ្វើ​ការជ្រើសរើស​ឥត​ឈប់ឈរ ។ នៅពេល​យើង​មាន​អារម្មណ៍​វិលវល់​ក្នុង​ការ​ធ្វើ​ការសម្រេចចិត្ត​ដ៏​ត្រឹមត្រូវ ព្រះយេស៊ូវគ្រីស្ទ និង​គោលលទ្ធិ​របស់​ទ្រង់​អាច​នាំមក​នូវ​កម្លាំង និង​ការណែនាំ​ដល់​យើង ។ ដើម្បី​កម្លាំង​នៃ​យុវជន ៖ សេចក្តីណែនាំ​ដើម្បី​ធ្វើ​ការ​ជ្រើសរើស គឺជា​កន្លែង​មួយ​ដែល​យើង​អាច​ទៅ ដើម្បី​ស្វែងរក​សេចក្តីពិត​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ និង​គោលលទ្ធិ​របស់​ទ្រង់ ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​អនុវត្ត​ការប្រើប្រាស់​សៀវភៅ​ណែនាំ ដើម្បី​កម្លាំង​នៃ​យុវជន ដើម្បី​ធ្វើ​ការជ្រើសរើស​ដែល​បំផុសគំនិត ដោយ​ផ្អែកលើ​ព្រះយេស៊ូវគ្រីស្ទ និង​គោលលទ្ធិ​របស់​ទ្រង់ ។

ការរៀបចំ​សិស្ស ៖ អញ្ជើញ​សិស្ស​ឲ្យ​ពិនិត្យ​ឡើងវិញ​នូវ​ផ្នែក​មួយ​នៃ​ការជ្រើសរើស​របស់​ពួកគេ​នៅក្នុង ដើម្បី​កម្លាំង​នៃ​យុវជន ។ សិស្ស​អាច​ពិចារណា​ពី​របៀប​ដែល​ការបង្រៀន​របស់​ព្រះយេស៊ូវគ្រីស្ទ​នៅក្នុង​ផ្នែក​នោះ​អាច​ជួយ​ពួកគេ​ធ្វើ​ការសម្រេចចិត្ត​ដែល​បំផុសគំនិត ។

សកម្មភាព​រៀនសូត្រ​ដែល​អាចមាន

ព្រះយេស៊ូវគ្រីស្ទ​គឺជា​សិលា​របស់​ខ្ញុំ

ពីមុន​ចាប់ផ្ដើម​មេរៀន​នេះ សូម​ចែក​កូន​សៀវភៅ ដើម្បី​កម្លាំង​នៃ​យុវជន ៖ សេចក្តីណែនាំ​ដើម្បី​ធ្វើ​ការ​ជ្រើសរើស ដល់​សិស្ស ឬ​ជួយ​ពួកគេ​មើល​នៅលើ​កំណែ​អេឡិចត្រូនិច នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ ។

សូម​ពិចារណា​ចាប់ផ្ដើម​ថ្នាក់​ដោយ​ការដាក់បង្ហាញ​រូបភាព​បង្គោលភ្លើង​នៅ​អំឡុងពេល​មាន​ព្យុះ ។

Light house with big waves crashing
  • តើ​គោលការណ៍​ដំណឹងល្អ​អ្វីខ្លះ ដែល​អ្នក​អាច​បង្រៀន​នរណា​ម្នាក់​ដោយ​ប្រើ​រូបភាព​នេះ ?

ប្រសិនបើ​សិស្ស​ត្រូវការ​ជំនួយ អ្នក​អាច​សួរ​ពួកគេ​ថា​តើ​ព្យុះ ឬ​សិលា​អាច​តំណាង​ឲ្យ​អ្វី ប្រសិនបើ​បង្គោលភ្លើង​តំណាង​ឲ្យ​ជីវិត​របស់​យើង ។ សិស្ស​អាចនឹង​ចែកចាយ​គោលការណ៍​ផ្សេងៗ​គ្នា ។ សូម​អរគុណ​ពួកគេ​សម្រាប់​ការចូលរួម​ចំណែក​ក្នុង​ការពិភាក្សា ។

សូម​អាន ទំនុក​ដំកើង ៦២:៥–៧ ដោយ​រកមើល​ពី​របៀប​ដែល​ពាក្យពេចន៍​នៅ​ក្នុង​ទំនុកដំកើង​នេះ​ទាក់ទង​នឹង​រូបភាព​បង្គោលភ្លើង ។

  • ហេតុអ្វី​បាន​ជា​សិលា​ជា​ការពិពណ៌នា​ដ៏​ល្អ​សម្រាប់​ព្រះយេស៊ូវគ្រីស្ទ ?

សូម​អាន​សេចក្តីថ្លែងការណ៍​ខាងក្រោម​ពី​អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់ ដោយ​រកមើល​ពី​របៀប​ដែល​យើង​អាច​ធ្វើ​ឲ្យ​ព្រះយេស៊ូវគ្រីស្ទ ជា​សិលា​របស់​យើង ។

Official portrait of Elder Dieter F. Uchtdorf of the Quorum of the Twelve Apostles, 2006.Called as Second Counselor in the First Presidency, 3 February 2008.Made official portrait in 2008 replacing portrait taken in 2004.

រាល់​ពេល​ដែល​អ្នក​ធ្វើ​ការជ្រើសរើស​សុចរិត​ដោយ​ផ្អែក​លើ​សេចក្តីពិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​របស់​ព្រះអង្គ​សង្គ្រោះ នោះ​អ្នក​បង្ហាញ​ថា អ្នក​ចង់​បាន​ទ្រង់​គង់​នៅ​ក្នុង​ជីវិត​របស់​អ្នក ។ ការជ្រើសរើស​ទាំង​នោះ​បាន​បើក​ទ្វារ​ស្ថានសួគ៌ ហើយ​កម្លាំង​របស់​ទ្រង់​នឹង​ចូល​មក​ក្នុង​ជីវិត​របស់​អ្នក ។ …

… ស្រដៀង​គ្នា​នេះ​ដែរ ពេល​យើង​ស្ថាបនា​ជីវិត​របស់​យើង វា​សំខាន់​ក្នុង​ការធ្វើ​ការជ្រើសរើស​ឲ្យ​បាន​ល្អ ។ ហើយ​វា​សំខាន់​ដើម្បី​យល់​ពី​សេចក្តីពិត​ដ៏​នៅ​អស់កល្ប​របស់​ព្រះអង្គ​សង្គ្រោះ ។ ប៉ុន្តែ​កម្លាំង​ដែល​យើង​នឹង​ត្រូវការ​ដើម្បី​ទប់ទល់​នឹង​ព្យុះ​ជីវិត​កើតឡើង នៅពេល​យើង ភ្ជាប់ ជម្រើស​របស់​យើង​ជាមួយ​ព្រះ​យេស៊ូវ​គ្រីស្ទ និង​គោលលទ្ធិ​របស់​ទ្រង់ ។ នោះ​ជា​អ្វី​ដែល ដើម្បី​កម្លាំង​នៃ​យុវជន ជួយ​យើង​ធ្វើ ។ ( « ដើម្បី​កម្លាំង​នៃ​យុវជន ៖ សារលិខិត​របស់​ព្រះអង្គ​សង្រ្គោះ​ផ្ញើ​មក​កាន់​អ្នក » ដើម្បី​កម្លាំង​នៃ​យុវជន ខែមីនា ឆ្នាំ២០២៤ ទំព័រ ៣៨ )

  • តើ​យើង​អាច​រៀន​អ្វីខ្លះ​ចេញពី​អែលឌើរ អុជដូហ្វ ?

    នៅពេល​សិស្ស​ចែកចាយ សូម​ជួយ​ពួកគេ​ស្វែងរក​សេចក្តីពិត ដូចជា​សេចក្តីពិត​មួយ​នេះ ៖ យើង​ទទួល​បាន​កម្លាំង​មកពី​ព្រះ​យេស៊ូវគ្រីស្ទ នៅពេល​យើង​ភ្ជាប់​ជម្រើស​របស់​យើង​ជាមួយ​ទ្រង់ និង​គោលលទ្ធិ​របស់​ទ្រង់ ។ អ្នក​ប្រហែលជា​ចង់​សរសេរ​សេចក្ដីពិត​នេះ​នៅលើ​ក្ដារខៀន ។

  • តើ​អ្នក​គិត​ថា ការភ្ជាប់​ជម្រើស​របស់​យើង​ជាមួយ​ព្រះយេស៊ូវ​គ្រីស្ទ និង​គោលលទ្ធិ​របស់​ទ្រង់​មាន​ន័យ​ដូចម្ដេច ?

សិស្ស​អាច​នឹង​ចែកចាយ​រឿង​ដូចជា​ការធ្វើ​តាម​គំរូ​របស់​ព្រះយេស៊ូវគ្រីស្ទ ធ្វើ​ការជ្រើសរើស​ដោយផ្អែកលើ​ការបង្រៀន​របស់​ទ្រង់ ឬ​ការអធិស្ឋាន​ទូល​សុំ​ការណែនាំ​ពី​ព្រះវរបិតាសួគ៌​ពេល​ធ្វើ​ការសម្រេចចិត្ត ។

សូម​ធានា​ថា​សិស្ស​យល់​ពី ដើម្បី​កម្លាំង​នៃ​យុវជន ៖ សេចក្តីណែនាំ​ដើម្បី​ធ្វើ​ការ​ជ្រើសរើស គឺជា​ឧបករណ៍​មួយ​ដែល​ជួយ​យើង​ភ្ជាប់​ជម្រើស​របស់​យើង​ជាមួយ​ព្រះ​យេស៊ូវ​គ្រីស្ទ ។

អ្នក​ក៏​អាច​ចែកចាយ​សេចក្តី​ថ្លែងការណ៍​ដូច​ខាងក្រោម​មកពី​អែលឌើរ អុជដូហ្វ ។

អែលឌើរ អុជដូហ្វ បាន​ពន្យល់​ពី​សភាព​ដើម្បី​ភ្ជាប់​ជម្រើស​របស់​យើង​ជាមួយ​នឹង​ព្រះយេស៊ូវគ្រីស្ទ និង​គោលលទ្ធិ​របស់​ទ្រង់ ។

Official portrait of Elder Dieter F. Uchtdorf of the Quorum of the Twelve Apostles, 2006.Called as Second Counselor in the First Presidency, 3 February 2008.Made official portrait in 2008 replacing portrait taken in 2004.

មិត្តភក្តិ​របស់​អ្នក​អាច​នឹង​ដឹង​ថា​អ្នក​នឹង​មិន​បោកប្រាស់ ឬ​កុហក​ឡើយ ហើយ​ថា​អ្នក​យក​ចិត្ត​ទុកដាក់​លើ​ការអប់រំ ។ ប៉ុន្តែ តើ​ពួកគេ​ដឹង​ទេ​ថា នេះ​គឺ​ដោយសារ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្រៀន​ថា « សេចក្តី​ពិត​នោះ​នឹង​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា​បាន​រួច » ? [ យ៉ូហាន ៨:៣២; « សេចក្ដី​ពិត​នោះ​នឹង​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា​បាន​រួច » ដើម្បី​កម្លាំង​នៃ​យុវជន ខែមីនា ឆ្នាំ២០២៤ ទំព័រ ៣០] ។ ( « ដើម្បី​កម្លាំង​នៃ​យុវជន ៖ សារលិខិត​របស់​ព្រះអង្គ​សង្រ្គោះ​ផ្ញើ​មក​កាន់​អ្នក » ដើម្បី​កម្លាំង​នៃ​យុវជន ខែមីនា ឆ្នាំ២០២៤ ទំព័រ ៣៨ )

  • តើ​ការភ្ជាប់​ជម្រើស​របស់​យើង​ជាមួយ​ព្រះយេស៊ូវគ្រីស្ទ​អាច​ពង្រឹង​យើង​ដើម្បី​ទប់ទល់​នឹង​ព្យុះ​ជីវិត​ដោយ​របៀបណា ?

គិត​អំពី​ស្ថានភាព​ដែល​អ្នក​កំពុង​ប្រឈម​មុខ​នា​ពេល​បច្ចុប្បន្ន ឬ​គិត​ថា​នឹង​ប្រឈមមុខ​នា​ពេល​អនាគត ដែល​អាច​តម្រូវ​ឲ្យ​អ្នក​ធ្វើការ​ជ្រើសរើស​ដ៏​ពិបាក ។ សូម​ពិចារណា​ពី​របៀប​ដែល​ព្រះ​យេស៊ូវគ្រីស្ទ និង​គោលលទ្ធិ​របស់​ទ្រង់​អាច​ជួយ​អ្នក ។

ស្ដាប់​តាម​ការបំផុសគំនិត​នៃ​ព្រះវិញ្ញាណ​នៅពេល​អ្នក​អនុវត្ត​ការភ្ជាប់​ជម្រើស​របស់​អ្នក​ជាមួយ​ព្រះ​យេស៊ូវ​គ្រីស្ទ ដោយ​មាន​ជំនួយ​ពី​សៀវភៅណែនាំ ដើម្បី​កម្លាំង​នៃ​យុវជន ។

រចនាសម្ព័ន្ធ​នៃ​សៀវភៅណែនាំ

គោលបំណង​នៃ​ផ្នែក​នេះ​គឺ​ដើម្បី​ជួយ​សិស្ស​ឲ្យ​ស្គាល់​ពី​របៀប​សៀវភៅ​ណែនាំ ដើម្បី​កម្លាំង​នៃ​យុវជន ត្រូវបាន​រៀបចំ​ឡើង ។ ប្រសិនបើ​សិស្ស​របស់​អ្នក​ស្គាល់​សៀវភៅ​ណែនាំ​នេះ​រួចហើយ អ្នក​អាច​រំលង​ផ្នែក​នេះ ហើយ​ចូល​ទៅកាន់​ផ្នែក​គំរូ ។

សូម​ឲ្យ​សិស្ស​យោង​ទៅ​ក្រាហ្វិក​នៅ​ខាងក្រោម « ធ្វើ​ការជ្រើសរើស​ដែល​បំផុសគំនិត » នៅក្នុង​សៀវភៅ​ណែនាំ ឬ​ដាក់បង្ហាញ​ព័ត៌មាន​ខាងក្រោម​នៅលើ​ក្រាហ្វិក ។

« នៅក្នុង ដើម្បី​កម្លាំង​នៃ​យុវជន អ្នក​នឹង​រកឃើញ​ការបង្រៀន​ជាច្រើន​របស់​ព្រះយេស៊ូវ​គ្រីស្ទ និង​ព្យាការី​ទាំងឡាយ​របស់​ទ្រង់ ។ ដោយ​មាន​សេចក្តីពិត​ទាំងនេះ​ជា​មគ្គទេសក៍​របស់​អ្នក នោះ​អ្នក​អាច​ធ្វើ​ការជ្រើសរើស​ដែល​បំផុតគំនិត ដែល​នឹង​ផ្ដល់​ពរ​ដល់​អ្នក​ឥឡូវ​នេះ និង​រហូត​ដល់​ភាពអស់កល្ប​ជានិច្ច » ( « ធ្វើ​ការជ្រើសរើស​ដែល​បំផុសគំនិត » ដើម្បី​កម្លាំង​នៃ​យុវជន ៖ សេចក្តីណែនាំ​ដើម្បី​ធ្វើ​ការ​ជ្រើសរើស [ ឆ្នាំ២០២២ ] ទំព័រ ៤ ) ។ សៀវភៅណែនាំ​នេះ​ចែកចេញ​ជា​ប្រធានបទ​ផ្សេងៗ​គ្នា ហើយ​ប្រធានបទ​នីមួយៗ​មាន​បី​ផ្នែក ៖

  1. សេចក្តីពិត​ដ៏​អស់កល្ប​ជានិច្ច ឬ​គោលលទ្ធិ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​បាន​ស្តារ​ឡើងវិញ

  2. ការអញ្ជើញ ឲ្យ​ធ្វើ​សកម្មភាព​តាម​សេចក្តី​ពិត​ទាំងនោះ

  3. ពរជ័យ​ដែល​បាន​សន្យា ដែល​ព្រះអម្ចាស់​ប្រទាន​ដល់​អស់ អ្នក​ដែល​រស់នៅ​តាម​ការបង្រៀន​របស់​ទ្រង់

គំរូ​នៃ​ដំណើរការ

ផ្នែក​នេះ​ប្រើ​ឧទាហរណ៍​ពី​យ៉ូសែប​នៅ​ស្រុក​អេស៊ីព្ទ រត់គេច​ចេញពី​ប្រពន្ធ​របស់​ប៉ូទីផារ និង​ផ្នែក « រូបកាយ​របស់​អ្នក​គឺ​ពិសិដ្ឋ » ពី ដើម្បី​កម្លាំង​នៃ​យុវជន ជា​គំរូ​សម្រាប់​របៀប​ប្រើប្រាស់​សៀវភៅ​ណែនាំ​នេះ​ដើម្បី​ធ្វើការ​ជ្រើសរើស​ដែល​បំផុសគំនិត ។

អ្នក​អាច​នឹង​ដាក់បង្ហាញ​រូបភាព​យ៉ូសែប​ដែល​រត់​គេច​ពី​ប្រពន្ធ​របស់​ប៉ូទីផារ ហើយ​សួរ​សិស្ស​ពី​អ្វី​ដែល​ពួកគេ​ចងចាំ​អំពី​រឿង​នោះ ។ បើ​ចាំបាច់ សូម​ពន្យល់​ថា ពេល​កំពុង​បម្រើ​នៅក្នុង​ផ្ទះ​របស់​ប៉ូទីផារ យ៉ូសែប​ប្រឆាំង​ដោយ​ស្មោះត្រង់​ជាមួយ​ប្រពន្ធ​របស់​ប៉ូទីផារ​អូសទាញ​ឲ្យ​មាន​ទំនាក់ទំនង​ផ្លូវភេទ ( សូមមើល លោកុប្បត្តិ ៣៩:១–៨ ) ។ ឬ​សិស្ស​គួរតែ​មើល « Joseph in Egypt » ( ២:៥១ ) ចាប់ពី​នាទី​ទី ០:០០ ដល់ ០:៤១ ។

2:50

សូម​អាន លោកុប្បត្តិ ៣៩:៩–១២ ដោយ​រកមើល​ពី​របៀប​ដែល​យ៉ូសែប​បានភ្ជាប់​ជម្រើស​របស់​លោក​ជាមួយ​ព្រះយេស៊ូវគ្រីស្ទ និង​គោលលទ្ធិ​របស់​ទ្រង់ ។

  • តើ​អ្នក​បាន​រក​ឃើញ​អ្វីខ្លះ ?

សូម​ពិចារណា​បង្កើត​ក្រុម​ដែល​មាន​សិស្ស​បី​នាក់ ។ អញ្ជើញ​សមាជិក​ក្រុម​នីមួយៗ​ឲ្យ​ជ្រើសរើស​លេខ​ផ្សេងៗ​គ្នា​ពី​មួយ​ទៅ​បី ដែល​នឹង​ឆ្លើយតប​ទៅនឹង​សំណួរ​មួយ​ក្នុង​ចំណោម​សំណួរ​ខាងក្រោម ។

សិក្សា​ផ្នែក « រូបកាយ​របស់​អ្នក​គឺ​ពិសិដ្ឋ » នៅក្នុង ដើម្បី​កម្លាំង​នៃ​យុវជន ជាមួយនឹង​ការផ្ដោត​ដូច​ខាងក្រោម ៖

  1. តើ « សេចក្តីពិត​ដ៏​អស់កល្ប​ជានិច្ច » ដែល​អ្នក​គិតថា​បាន​ជួយ​យ៉ូសែប​ធ្វើ​ការជ្រើសរើស​ដែល​លោក​បាន​ធ្វើ ?

  2. តើ​យ៉ូសែប​បាន​ធ្វើតាម « ការអញ្ជើញ » អ្វីខ្លះ ?

  3. តើ « ពរជ័យ​ដែល​បាន​សន្យា » អ្វី​ដែល​អ្នក​គិតថា យ៉ូសែប​បាន​ដកពិសោធន៍ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​នឹង​ដៃគូ​របស់​ខ្លួន​អំពី​អ្វី​ដែល​ពួកគេ​បានរកឃើញ ។ អ្នក​អាច​ចង្អុល​បង្ហាញ​ថា ទោះ​បី​យ៉ូសែប​ត្រូវ​បាន​ចាប់​ដាក់​ក្នុង​គុក​សម្រាប់​ការសម្រេច​ចិត្ត​រត់​គេច​ចេញ​ពី​ប្រពន្ធ​របស់​ប៉ូទីផារ​ក៏​ដោយ ក៏​ព្រះអម្ចាស់​នៅ​តែ​គង់នៅ​ជាមួយ​គាត់​ដែរ ( សូមមើល លោកុប្បត្តិ ៣៩:២០–២១; ៤១:៣៨–៤៨ ) ។

អនុវត្ត

រូបតំណាង​ថ្នាក់​សិក្ខាសាលា ផ្ដល់​ឱកាស​ឲ្យ​សិស្ស​ដើម្បី​អនុវត្ត​ប្រើប្រាស់​គំរូ​ដែល​បាន​រៀបចំ​ឡើង​នៅក្នុង ដើម្បី​កម្លាំង​នៃ​យុវជន ៖ សេចក្តីណែនាំ​ដើម្បី​ធ្វើ​ការ​ជ្រើសរើស ជាមួយ​នឹង​ស្ថានភាព​របស់​ពួកគេ​ផ្ទាល់ ។ សូម​ពិចារណា​ប្រើប្រាស់​សំណៅ​មេរៀន « ការភ្ជាប់​ជម្រើស​របស់​យើង​ជាមួយ​ព្រះយេស៊ូវគ្រីស្ទ និង​គោលលទ្ធិ​របស់​ទ្រង់ » » ដើម្បី​ធ្វើ​ដូច្នេះ ។

បន្ទាប់ពី​សិស្ស​បានបំពេញ​សំណៅ​មេរៀន​នោះ​ហើយ អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​ពី​របៀប​ដែល​ពួកគេ​ត្រូវ​បានពង្រឹង​ដោយ​ព្រះយេស៊ូវគ្រីស្ទ នៅពេល​ពួកគេ​បានភ្ជាប់​ជម្រើស​របស់​ពួកគេ​ជាមួយ​ទ្រង់ និង​គោលលទ្ធិ​របស់ទ្រង់ ។

អ្នក​អាច​យោង​ទៅ​ម្តងទៀត​នូវ ទំនុក​ដំកើង ៦២:៥–៧ ។ បន្ទាប់មក សូម​ពិចារណា​សួរ​សំណួរ​សិស្ស​ដូច​តទៅ​នេះ ។

  • តើ​ប្អូន​បាន​រៀន​អ្វីខ្លះ​នៅ​ថ្ងៃ​នេះ​អំពី​ការភ្ជាប់​ទំនាក់ទំនង​ជាមួយ​ព្រះយេស៊ូវគ្រីស្ទ និង​គោលលទ្ធិ​របស់​ទ្រង់​នៅក្នុង​ការសម្រេចចិត្ត​របស់​ប្អូន ?

សូម​ពិចារណា​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​ពី​ព្រះ​យេស៊ូវ​គ្រីស្ទ ។ អ្នក​អាច​បញ្ចប់​ថ្នាក់​ដោយ​ប្រើ​សេចក្តីថ្លែងការណ៍​មកពី​ផ្នែក « ព្រះ​យេស៊ូវ​គ្រីស្ទ​នឹង​ជួយ​អ្នក » នៅក្នុង ដើម្បី​កម្លាំង​នៃ​យុវជន ។ លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​ភ្ជាប់​ជម្រើស​របស់​ពួកគេ​ជាមួយ​ទ្រង់ និង​គោលលទ្ធិ​របស់​ទ្រង់ ។