ថ្នាក់​សិក្ខាសាលា
មេរៀនទី ១៦៤ ៖ ការពិនិត្យមើល​ប្រធាន​បទ និង​សំណួរ​នៃ​ដំណឹងល្អ​ដោយ​ទស្សនវិស័យ​ដ៏​អស់កល្ប​មួយ—ការខិតខំ​មើលឃើញ​អ្វីៗ​ដូចដែល​ព្រះអម្ចាស់​ទត​ឃើញ​អ្វីៗទាំងនោះ


យុវនារី​ម្នាក់​កំពុង​អធិស្ឋាន

ចំណេះចំណាន​ខាង​គោលលទ្ធិ ៖ ការស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​ខ្ញុំ ៖ មេរៀន​ទី ១៦៤

ការពិនិត្យ​មើល​ប្រធាន​បទ និង​សំណួរ​នៃ​ដំណឹងល្អ​ដោយ​ទស្សនវិស័យ​ដ៏​អស់កល្ប​មួយ

ការខិតខំ​មើលឃើញ​អ្វីៗ​ដូចដែល​ព្រះអម្ចាស់​ទត​ឃើញ​អ្វីៗទាំងនោះ

សូម​មើល « សិក្សា​ព្រះគម្ពីរ » ដើម្បី​ជួយ​រៀបចំ​ខ្លួន​អ្នក​ខាង​វិញ្ញាណ​ដើម្បី​រៀនសូត្រ ។

ខាង​ឆ្វេង ៖ ផ្ទះ​នៅ​ទីក្រុង​ឡុងដ៍ ខាងស្ដាំ ៖ ផ្លូវ​ដែក​នៅ​ក្រោម​ខាង​មុខ​ផ្ទះ​ក្លែងក្លាយ

នៅ​ផ្ទះលេខ​ ២៣-២៤ ផ្លូវ Leinster Gardens ក្នុង​ទីក្រុង​ឡុងដ៍ មាន​រូបរាង​ស្ទើរតែ​ល្អ​ឥតខ្ចោះ ។ ប៉ុន្តែ​វា​ក៏​មាន​អាថ៌​កំបាំង​មួយ​ផងដែរ ៖ ផ្ទះ​ទាំង​ពីរ​នោះ​មិន​មែន​ពិត​ទេ ។

នៅពេល​ដែល​ទីក្រុង​ឡុងដ៍​បានសាងសង់​រថភ្លើង​ក្រោម​ដី​នៅក្នុង​ទសវត្សរ៍​ឆ្នាំ១៨៦០ វា​ត្រូវការ​បង្កើត​កន្លែង​សម្រាប់​រន្ធ​ខ្យល់ ។ ផ្ទះ​ពីរ​នៅ Leinster Gardens ត្រូវ​បាន​សម្រេច​ឲ្យ​រុះរើ ប៉ុន្តែ​អ្នក​ស្រុក​ព្រួយ​បារម្ភ​ថា​រន្ធ​ខ្យល់​នឹង​ធ្វើ​ឲ្យ​ម្ដុំ​នោះ​មើល​ទៅ​រញ៉េរញ៉ៃ ។ ដំណោះ​ស្រាយ​របស់​ពួកគេ​គឺ​សាងសង់​ផ្ទាំង​បាំង​ពីមុខ​នៅ​ខាង​មុខ​ផ្ទះ ។ មក​ដល់​សព្វ​ថ្ងៃ​នេះ នៅ​ខាង​មុខ​ផ្ទះ​នេះ​មើល​ទៅ​ដូចជា​ផ្ទះ​សមសួន​ខ្លាំង​មួយ​អ៊ីចឹង ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ទិដ្ឋភាព​ពី​ខាងក្រោយ​បង្ហាញ​អំពី​ឥដ្ឋ​ចាស់ៗ និង​រន្ធ​ដ៏​ធំ​មួយ ដែល​រថភ្លើង​ឆ្លងកាត់​រៀង​រាល់​១០–១៥ នាទី​ម្តង ។

ដូច​ជា​ផ្ទះ​ទាំងនោះ​ដែរ ប្រធានបទ​នៃ​ដំណឹង​ល្អ​ខ្លះ​អាច​យល់​បាន នៅពេល​ដំណឹងល្អ​ស្វែងយល់​ពី​ទស្សនៈ​ផ្សេងៗ​គ្នា ។ ទស្សនវិស័យ​ដ៏​អស់កល្ប​មួយ ។

គោលបំណង​មេរៀន ៖ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​ពិនិត្យមើល​គោលគំនិត និង​សំណួរ​ទាំងឡាយ​ដោយ​ទស្សនវិស័យ​ដ៏​អស់​កល្ប​មួយ ។

រៀន​អំពី​របៀប​ធ្វើ

សារៈសំខាន់​នៃ​ទស្សនវិស័យ​ដ៏​អស់​កល្ប​មួយ

ដូចជា​នៅក្នុង​ករណី​នៅ​ផ្ទះលេខ​ ២៣–២៤ ផ្លូវ Leinster Gardens ដែរ ទស្សនវិស័យ​ជះឥទ្ធិពល​លើ​របៀប​ដែល​យើង​មើលទៅ​សំណួរ​នៃ​ដំណឹងល្អ ។

រូបតំណាង​គូសសម្គាល់សូម​អាន កថាខណ្ឌ​ទី ៨–១០ នៅក្នុង​ផ្នែក « ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ » នៃ ឯកសារ​គោល​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ ( ឆ្នាំ២០២៣ ) ។ នៅក្នុង​កថាខណ្ឌ​នីមួយៗ សូម​គូស​ចំណាំ​អ្វី​ដែល​អ្នក​រៀន​អំពី​ការពិនិត្យមើល​គោលគំនិត និង​សំណួរ​ដោយ​មាន​​ទស្សនវិស័យ​ដ៏​អស់កល្ប​មួយ ។

ការពិនិត្យ​មើល​សំណួរ​របស់​អ្នក​ដោយ​ទស្សនវិស័យ​ដ៏​អស់កល្ប​មួយ នឹង​ជួយ​អ្នក​ឲ្យ​មើល​ឃើញ​វា​កាន់តែ​ដូចជា​ព្រះអម្ចាស់​ទតមើល ។

គន្លឹះ​ក្នុង​ការសិក្សា ៖ ផ្នែក​នៃ ឯកសារគោល​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ មាន​សំណួរ​ពីរ​ដែល​អាច​ជួយ​អ្នក​ឲ្យ​មើល​ឃើញ​អ្វីៗ​ពី​ទស្សនវិស័យ​ដ៏​អស់កល្ប​មួយ ។ ប្រសិនបើ​អ្នក​ប្រើប្រាស់​បណ្ណាល័យ​ដំណឹងល្អ វា​អាច​មាន​ប្រយោជន៍​ដើម្បី​ដាក់​ស្លាក ( រូបតំណាង​ស្លាក ) សំណួរ​ដូចជា « ទស្សនវិស័យ​ដ៏​អស់កល្ប » ឬ « សំណួរ​ពី​ដំណឹងល្អ » ដើម្បី​អ្នក​អាច​រកឃើញ​ដោយ​ងាយស្រួល​នូវ​ធនធាន​នេះ នៅពេល​ក្រោយ​អ្នក​ប្រឈម​មុខ​នឹង​ការប្រឈម​នៃ​សំណួរ​ពី​ដំណឹងល្អ ។

ប្រធាន រ័សុល អិម ណិលសុន បាន​ពន្យល់​ពី​របៀប​ការរក្សា​ទស្សនវិស័យ​ដ៏​អស់កល្ប​មួយ ( « ការគិត​ដល់​សេឡេស្ទាល » ) អាច​ផ្ដល់​ពរ​ដល់​យើង ៖

19:15
ប្រធាន រ័សុល អិម ណិលសុន

នៅពេល​បងប្អូន​ប្រឈមមុខ​នឹង​បញ្ហា សូម​គិត​ដល់​សេឡេស្ទាល ! នៅពេល​ជួប​នឹង​ការល្បួង សូម​គិត​ដល់​សេឡេស្ទាល ! នៅពេល​ជីវិត ឬ​មនុស្ស​ជា​ទីស្រឡាញ់​បំបាក់​ទឹកចិត្ត​បងប្អូន សូម​គិត​ដល់​សេឡេស្ទាល ! នៅពេល​នរណា​ម្នាក់​ស្លាប់​មុន​កាល​កំណត់ សូម​គិត​ដល់​សេឡេស្ទាល ។ នៅពេល​នរណា​ម្នាក់​មាន​ជំងឺ​កាចសាហាវ សូម​គិត​ដល់​សេឡេស្ទាល ។ នៅពេល​សម្ពាធ​ជីវិត​គ្រប​ដណ្ដប់​លើ​បងប្អូន សូម​គិត​ដល់​សេឡេស្ទាល ! ( « គិត​ដល់​សេឡេស្ទាល ! » លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២៣ ទំព័រ ១១៨ )

រូបតំណាង​ស្លាកគិត​ដល់​សេឡេស្ទាល ទស្សនវិស័យ​ដ៏​អស់កល្ប សំណួរ​ពី​ដំណឹងល្អ

ឧទាហរណ៍​នៃ​ទស្សនវិស័យ​ដ៏​អស់កល្ប​មួយ

រូបតំណាង​ស្លាកសូម​ជ្រើសរើស​ឧទាហរណ៍​មួយ ខាងក្រោម​ដើម្បី​អាន ។ សូម​ជញ្ជឹងគិត​ពី​របៀប​ដែល​ទស្សនៈ​របស់​មនុស្ស​ម្នាក់ៗ​មាន​ឥទ្ធិពល​លើ​ដំណើររឿង​របស់​ពួកគេ ។ សូម​ដាក់​ស្លាក​អ្វី​ដែល​អ្នក​រកឃើញ​ថា​ជា « ទស្សនវិស័យ​ដ៏​អស់កល្ប » ។

  1. លោក​អ័ដាម និង​នាង​អេវ៉ា​ពន្យល់​ពី​ការធ្លាក់ ម៉ូសេ ៥:១០–១១ ។

  2. យ៉ូប​ចែកចាយ​ទីបន្ទាល់​របស់​លោក​អំឡុង​ពេល​ការសាកល្បង យ៉ូប ១៩:២៥–២៦ ។

  3. ព្រះយេស៊ូវគ្រីស្ទ​បង្ហាញ​ពី​អារម្មណ៍​របស់​ទ្រង់​នៅក្នុង​គែតសេម៉ានី លូកា ២២:៤១–៤៤ ។

រូបតំណាង​កត់​ចំណាំនៅ​ជិត​នឹង​បទគម្ពីរ​ដែល​អ្នក​បាន​អាន សូម​ធ្វើ​កំណត់​ចំណាំ​ដែល​ឆ្លើយ​សំណួរ​មួយ​ក្នុង​ចំណោម​សំណួរ​ខាងក្រោម ៖

  • តើ​ភស្ដុតាង​អ្វី​ខ្លះ​ដែល​អ្នក​បាន​ឃើញ​ថា បុគ្គល​រូប​នេះ​បាន​មើល​ស្ថានភាព​របស់​លោក​នៅក្នុង​បរិបទ​នៃ​ផែនការ​នៃ​សេចក្ដីសង្គ្រោះ​របស់​ព្រះវរបិតាសួគ៌ ?

  • តើ​អារម្មណ៍​របស់​បុគ្គល​រូប​នេះ​ចំពោះ​ព្រះ​មាន​ឥទ្ធិពល​យ៉ាង​ណា ទៅលើ​របៀប​ដែល​គាត់​បានមើល​ទៅ​ស្ថានភាព​នោះ ?

អនុវត្ត

សូម​មើល​វីដេអូ « Examining Questions with an Eternal Perspective » ( ២:៥៦ ) ។ ក្នុង​វីដេអូ​នេះ យុវនារី​ម្នាក់​ពិនិត្យ​មើល​សំណួរ​ថា « ប្រសិនបើ​ពិត​ជា​មាន​ព្រះ​ដ៏​ពេញ​ដោយ​សេចក្ដី​ស្រឡាញ់​មែន ហេតុអ្វី​ទ្រង់​អនុញ្ញាត​ឲ្យ​មនុស្ស​រងទុក្ខ ? »

2:56

រូបតំណាង​សៀវភៅ​កត់ចំណាំសូម​សរសេរ​សំណួរ ឬ​ស្ថានភាព​ដែល​ក្មេង​វ័យ​ជំទង់​អាច​ប្រឈម​មុខ ដែល​នឹង​មាន​ប្រយោជន៍​ក្នុង​ការ​មើលឃើញ​ដោយ​ទស្សនវិស័យ​ដ៏​អស់កល្ប​មួយ ។ អ្នក​អាច​ពិចារណា​អំពី​ប្រធានបទ​ខាងក្រោម​នេះ​ដើម្បី​ជួយ​អ្នក​ចាប់ផ្តើម ៖ ព្រហ្មចារីភាព ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ ការ​ស្លាប់ តម្លៃ​នៃ​ព្រលឹង ឬ​អាពាហ៍ពិពាហ៍ ។

សូម​ឆ្លើយ​សំណួរ​ខាងក្រោម​មកពី កថាខណ្ឌ​ទី ៨ នៃ​ផ្នែក « ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ » នៅក្នុង ឯកសារ​គោល​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ ។ សូម​ផ្តោតលើ​សំណួរ ឬ​ស្ថានភាព​ដែល​អ្នក​បាន​សរសេរ ។

  • តើ​ខ្ញុំ​ដឹង​អ្វី​ខ្លះ​អំពី​ព្រះវរបិតាសួគ៌ ផែនការ​របស់ទ្រង់ និង របៀប​ដែល​ទ្រង់​ប្រព្រឹត្ត​ចំពោះ​បុត្រាបុត្រី​របស់ទ្រង់ ?

  • តើ​ការបង្រៀន​ដំណឹង​ល្អ​អ្វី​ខ្លះ​ដែល​ទាក់ទង ឬ​បញ្ជាក់​គោល​គំនិត ឬ​បញ្ហា​នេះ ?

ព្រះវរបិតាសួគ៌​អាច​ជួយ​យើង​មើលឃើញ​អ្វីៗ​ដោយ​ទស្សនៈ​របស់​ទ្រង់ នៅពេល​យើង​ងាក​ទៅរក​ទ្រង់ ។ នៅពេល​អ្នក​មាន​អារម្មណ៍​ថា អ្នក​មិន​ទាន់​អាច​មើល​ឃើញ​អ្វី​ដែល​ទ្រង់​ទត​ឃើញ​នោះ អ្នក​នៅ​តែ​អាច​ទុក​ចិត្ត​លើ​ទ្រង់​បាន ( សូមមើល សុភាសិត ៣:៥–៦ ) ។

ចែកចាយ​គំនិត​របស់​អ្នក

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​អ្នក​ឲ្យ​ពិនិត្យមើល​គោលគំនិត និង​សំណួរ​ដោយ​ទស្សនវិស័យ​ដ៏​អស់​កល្ប​មួយ ។

រូបតំណាង​ចែកចាយសូម​ចែកចាយ អ្វី​ដូច​ខាងក្រោម​នេះ​ជាមួយ​នឹង​គ្រូបង្រៀន ឬ​ថ្នាក់​របស់​អ្នក ៖

  • របៀប​ដែល​ការរក្សា​ទស្សនវិស័យ​ដ៏​អស់​កល្ប​មួយ​អាច​ជួយ​បាន នៅពេល​អ្នក​មាន​សំណួរ ឬ​កង្វល់ ។