ចំណេះចំណានខាងគោលលទ្ធិ ៖ ការស្វែងរកចម្លើយចំពោះសំណួររបស់ខ្ញុំ ៖ មេរៀនទី ១៦១
ការពង្រឹងមូលដ្ឋានគ្រឹះខាងវិញ្ញាណរបស់អ្នក
សេចក្តីណែនាំស្តីពីចំណេះចំណានខាងគោលលទ្ធិ
សូមមើល « សិក្សាព្រះគម្ពីរ » ដើម្បីជួយរៀបចំខ្លួនអ្នកខាងវិញ្ញាណដើម្បីរៀនសូត្រ ។
អាណា និង វឺរ៉ូនីកា គឺជាមិត្តដ៏ល្អនឹងគ្នា ។ ទាំងពីរនាក់គឺជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ អាណាហាក់ដូចជាមិនសូវចាប់អារម្មណ៍នឹងដំណឹងល្អទេ ហើយមិនចូលរៀនថ្នាក់សិក្ខាសាលាទេ ។ ពេលដើរលេងជាមួយគ្នា អាណាបានប្រាប់វឺរ៉ូនីកាថា ពេលនាងកំពុងដើរទៅសាលារៀន មាននរណាម្នាក់បានឲ្យកូនសៀវភៅមួយដល់នាង ។ វាមានព័ត៌មានដែលវិះគន់ពីសាសនាចក្រ ។ អាណាបាននិយាយថា អ្វីដែលនាងបានរកឃើញនោះហាក់ដូចជាមិនសមរម្យ ។ នាងចង់ដឹងថាតើ វឺរ៉ូនីកា គិតយ៉ាងណាដែរ ។ នៅក្នុងគំនិតរបស់នាង វឺរ៉ូនីកាភ័យស្លន់ស្លោ ។
-
តើអ្នកធ្លាប់អាន ឬឮអ្វីមួយអំពីសាសនាចក្រដែលសាកល្បងសេចក្តីជំនឿរបស់អ្នកដែរឬទេ ? តើអ្នកធ្វើអ្វីខ្លះដើម្បីរក្សាភាពស្មោះត្រង់ចំពោះព្រះអម្ចាស់ នៅពេលមានរឿងនេះកើតឡើង ?
របៀបដែលយើងដោះស្រាយបញ្ហាប្រឈម សំណួរ និងកង្វល់នៅក្នុងជីវិតរបស់យើង អាចនាំយើងទៅជិតព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ឬឆ្ងាយពីទ្រង់ ។
វឺរ៉ូនីកាបានគិតអំពីអ្វីដែលជួយនាងឲ្យរក្សាភាពស្មោះត្រង់នោះ ។ នាងបានគិតអំពីសកម្មភាពដូចជាការអធិស្ឋាន ការអានព្រះគម្ពីរ និងការទៅព្រះវិហារ ។ ប៉ុន្តែនៅពេលនោះ មានអ្វីមួយលេចធ្លោចេញមក ។
វីរ៉ូនីកាបាននិយាយដោយជឿជាក់ ៖ « វាជាវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ » ។
អាណាមើលទៅស្រឡាំងកាំង ។ « អីគេគោលលទ្ធិ ? »
« ចំណេះចំណានខាងគោលលទ្ធិ ។ វាជាអ្វីមួយដែលយើងធ្វើនៅក្នុងថ្នាក់សិក្ខាសាលា ។ វាជួយខ្ញុំជាមួយរឿងបែបនេះ ។ វាជួយខ្ញុំឲ្យបន្តផ្ដោតលើព្រះយេស៊ូវ » ។
ចំណាប់អារម្មណ៍របស់អាណា បានស្ដែងឃើញយ៉ាងច្បាស់ ។ « អ៊ីចឹង តើអ្វីទៅជាចំណេះចំណានខាងគោលលទ្ធិ ? »
នៅពេលអ្នករៀនអំពីចំណេះចំណានខាងគោលលទ្ធិនៅថ្ងៃនេះ សូមបើកចិត្តចំពោះអ្វីដែលព្រះវិញ្ញាណបរិសុទ្ធអាចនឹងបង្រៀនអ្នក ។ សូមព្យាយាមដឹងពីរបៀបដែលចំណេះចំណានខាងគោលលទ្ធិអាចជួយអ្នកឲ្យឆ្លើយតបនឹងព័ត៌មានដែលមិនបានរំពឹងទុកដោយសេចក្តីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ ហើយជួយអ្នកដទៃឲ្យធ្វើដូចគ្នា ។
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកឲ្យយល់អំពីរបៀបដែលចំណេះចំណានខាងគោលលទ្ធិអាចផ្តល់ពរជ័យដល់ជីវិតរបស់អ្នក និងរបៀបដែលវាអាចជួយអ្នកឲ្យស្ថាបនាគ្រឹះខាងវិញ្ញាណរបស់អ្នកលើព្រះយេស៊ូវគ្រីស្ទ ។
រៀនអំពីរបៀបធ្វើ
ការស្ថាបនាគ្រឹះរបស់អ្នកនៅលើព្រះយេស៊ូវគ្រីស្ទ
សូមអានកថាខណ្ឌពីរដំបូងនៅក្រោម « សេចក្តីណែនាំស្ដីពីចំណេះចំណានខាងគោលលទ្ធិ » នៅក្នុង ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ២០២៣ ) ។ សូមរកមើលថា តើចំណេះចំណានខាងគោលលទ្ធិមានគោលបំណងជួយយើងឲ្យធ្វើអ្វីខ្លះ ។
តើអ្នកនឹងសង្ខេបគោលបំណងនៃចំណេះចំណានខាងគោលលទ្ធិនេះយ៉ាងដូចម្ដេច ?
អ្នកអាចកត់ត្រានៅក្នុងកំណត់ចំណាំនៅជិតនឹងកថាខណ្ឌនេះនូវសេចក្តីពិតដូចតទៅ ៖ ចំណេះចំណានខាងគោលលទ្ធិជួយខ្ញុំស្ថាបនាគ្រឹះរបស់ខ្ញុំនៅលើព្រះយេស៊ូវគ្រីស្ទ ។
-
តើអ្នកគិតថា ការស្ថាបនាគ្រឹះរបស់អ្នកលើព្រះយេស៊ូវគ្រីស្ទមានន័យបែបណា ?
-
ហេតុអ្វីបានជាវាល្អសម្រាប់មនុស្សដើម្បីស្ថាបនាជីវិតរបស់ពួកគេនៅលើព្រះយេស៊ូវគ្រីស្ទ និងការបង្រៀនរបស់ទ្រង់ ?
ការសិក្សាស៊ីជម្រៅ ៖ ដើម្បីសិក្សាបន្ថែមអំពីមូលហេតុដែលយើងគួរស្ថាបនាជីវិតរបស់យើងលើព្រះយេស៊ូវគ្រីស្ទ អ្នកអាចសិក្សាដូចតទៅនេះ ៖ ទំនុកដំកើង ១១៨:២២; ម៉ាថាយ ២១:៤២; កិច្ចការ ៤:១១ និង ហេលេមិន ៥:១២ ។
ព្យាការីជាច្រើនបានមានប្រសាសន៍អំពីសារៈសំខាន់នៃការស្ថាបនាជីវិតរបស់យើងនៅលើព្រះយេស៊ូវគ្រីស្ទ ។ សូមអានវគ្គបទគម្ពីរដូចខាងក្រោមនេះ ។ សូមគូសសម្គាល់ពរជ័យដែលអាចកើតមាន នៅពេលយើងជ្រើសរើសស្ថាបនាជីវិតរបស់យើងលើទ្រង់ ។
-
អេសាយ ២៨:១៦ ( កំណត់ចំណាំ ៖ ឃ្លា រួសរាន់ អាចមានន័យថា « ប្រញាប់ » ឬ « ការភ័យខ្លាច » ) ។
នៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក សូមកត់ត្រាពរជ័យដែលអ្នកបានដកពិសោធ នៅពេលអ្នកបានស្ថាបនាជីវិតរបស់អ្នកនៅលើព្រះយេស៊ូវគ្រីស្ទ ។ ប្រសិនបើវាពិបាក អ្នកអាចបន្ថែមអ្វីមួយចំនួនដែលអ្នកបានរកឃើញពីវគ្គបទគម្ពីរដែលអ្នកបានអានក្នុងអេសាយ និងយ៉ាកុប ។
ប្រសិនបើមាន សូមមើលវីដេអូ « What Is Doctrinal Mastery? » ( ៣:៥៦ ) ។
ប្រធាន អិម រ័សុល បាឡឺដ ( ឆ្នាំ១៩២៨–២០២៣ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានចែកចាយជាមួយពួកអ្នកអប់រំសាសនាដូចតទៅនេះ ៖
[ ចំណេះចំណានខាងគោលលទ្ធិផ្ដោត ] ទៅលើការស្ថាបនា និងការពង្រឹងដល់សេចក្ដីជំនឿរបស់សិស្សយើងទៅលើព្រះយេស៊ូវគ្រីស្ទ ហើយការពារពួកគេដោយសមត្ថភាពកាន់តែខ្លាំងដើម្បីរស់នៅ និងអនុវត្តដំណឹងល្អនៅក្នុងជីវិតពួកគេ ។ ពេលប្រើបទគម្ពីរ និងពាក្យសម្ដីរបស់ពួកព្យាការី ពួកគេនឹងរៀនអំពីរបៀបដើម្បីធ្វើសកម្មភាពដោយសេចក្ដីជំនឿទៅលើព្រះគ្រីស្ទ ដើម្បីទទួលបានចំណេះដឹងខាងវិញ្ញាណ និងការយល់ដឹងអំពីដំណឹងល្អរបស់ទ្រង់ ។ ហើយពួកគេនឹងមានឱកាសដើម្បីរៀនអំពីរបៀបអនុវត្តគោលលទ្ធិនៃព្រះគ្រីស្ទ និងគោលការណ៍នៃដំណឹងល្អចំពោះសំណួរ និងឧបសគ្គនានាដែលពួកគេស្ដាប់ឮ និងមើលឃើញជារៀងរាល់ថ្ងៃនៅក្នុងចំណោមមិត្តភក្ដិ និងប្រព័ន្ធផ្សព្វផ្សាយសង្គម ។
គំនិតផ្តួចផ្តើមនេះគឺត្រូវបានបំផុសគំនិត និងទាន់ពេលវេលា ។ វានឹងមានឥទ្ធិពលដ៏អស្ចារ្យលើយុវវ័យរបស់យើង ។ ( « ឱកាស និងការទទួលខុសត្រូវរបស់គ្រូបង្រៀន ស៊ី.អ៊ី.អេស. នៅក្នុងសតវត្សរ៍ទី ២១ » [ ជំនួបជាមួយអ្នកមានសិទ្ធិអំណាចទូទៅ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ ] នៅក្នុងបណ្ណាល័យដំណឹងល្អ )
ចំណេះចំណានខាងគោលលទ្ធិ
សូមឆ្លើយតបទៅនឹងសំណួរដែលទាក់ទងនឹងអ្នក ៖
-
ប្រសិនបើអ្នកមិនធ្លាប់បានដឹងពីចំណេះចំណានខាងគោលលទ្ធិពីមុនមក ៖ តើអ្នកគិតថា ចំណេះចំណានខាងគោលលទ្ធិអាចមានឥទ្ធិពលលើជីវិតរបស់អ្នកយ៉ាងដូចម្ដេច ?
-
ប្រសិនបើអ្នកធ្លាប់ដឹងពីចំណេះចំណានខាងគោលលទ្ធិ ៖ តើចំណេះចំណានខាងគោលលទ្ធិបានមានឥទ្ធិពលលើរបៀបដែលអ្នកឆ្លើយនឹងសំណួរអំពីដំណឹងល្អយ៉ាងដូចម្ដេច ?
ការប្រើប្រាស់វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ
នៅចាំពី អាណា និង វឺរ៉ូនីកា ទេ ? សូមដាក់ខ្លួនអ្នកនៅក្នុងកន្លែងរបស់វឺរ៉ូនីកា ។ សូមរៀបចំការឆ្លើយតបដែលលើកទឹកចិត្តដល់អាណា ។ សូមរកមើលវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិមួយចំនួន ហើយអាន ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ។ សូមប្រើវាដើម្បីលើកទឹកចិត្តដល់ អាណា ដើម្បីឲ្យនាងស្ថាបនាគ្រឹះរបស់នាងនៅលើព្រះយេស៊ូវគ្រីស្ទ ។ សូមកត់ត្រាការឆ្លើយតបរបស់អ្នកនៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក ។
ចែកចាយគំនិតរបស់អ្នក
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយអ្នកឲ្យយល់អំពីរបៀបដែលចំណេះចំណានខាងគោលលទ្ធិអាចផ្តល់ពរជ័យដល់ជីវិតរបស់អ្នក និងជួយអ្នកឲ្យសង់គ្រឹះខាងវិញ្ញាណរបស់អ្នកលើព្រះយេស៊ូវគ្រីស្ទ ។
សូមចែកចាយ អ្វីដូចខាងក្រោមនេះជាមួយនឹងគ្រូបង្រៀន ឬថ្នាក់របស់អ្នក ៖
-
ការឆ្លើយតបរបស់អ្នកទៅកាន់អាណា ។