ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១៦៣ ៖ ការធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ​ដើម្បី​ស្វែងរក​ចម្លើយ—ការឆ្ពោះ​ទៅមុខ ការ​ទុក​ចិត្ត​លើ​ព្រះអម្ចាស់


មិត្តភក្តិ​ម្នាក់​បាន​ឱប​យុវនារី​ម្នាក់​អង្គុយ​លើ​រទេះ​រុញ

ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ៖ មេរៀន​ទី ១៦៣

ការធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ​ដើម្បី​ស្វែងរក​ចម្លើយ

ការឆ្ពោះ​ទៅមុខ ការ​ទុក​ចិត្ត​លើ​ព្រះអម្ចាស់

សូម​មើល « សិក្សា​ព្រះគម្ពីរ » ដើម្បី​ជួយ​រៀបចំ​ខ្លួន​អ្នក​ខាង​វិញ្ញាណ​ដើម្បី​រៀនសូត្រ ។

អ្នកឡើង​ភ្នំ​អេវឺរេស

នៅ​ឆ្នាំ២០០១ អៀរិក វែលហីមម៉េយ័រ បាន​ទៅ​ដល់​កំពូល​ភ្នំ​អេវឺរេស ។ ខណៈ​ដែល​មនុស្ស​ជា​ច្រើន​បាន​ជោគជ័យ​នៅ​ចំពោះ​មុខ​គាត់ មាន​អ្វី​មួយ​ដែល​ធ្វើ​ឲ្យ​ការឡើង​ភ្នំ​របស់​គាត់​ពិសេស ។ អៀរិក​មាន​ភ្នែក​ពិការ ។

អៀរិក​អាច​បញ្ចប់​ការឡើង​ភ្នំ​បាន ពីព្រោះ​គាត់​ដឹង​ថា គាត់​អាច​ទុក​ចិត្ត​ក្រុម​អ្នកជំនាញ​របស់​គាត់​ដើម្បី​ណែនាំ​គាត់ ។ ក្នុង​អំឡុង​នៃ​ការឡើង​ភ្នំ​ដ៏​ងាយស្រួល អៀរិក​បានពឹងផ្អែក​លើ​កណ្តឹង​ដែល​ចង​ជាប់​នឹង​អ្នកឡើង​ភ្នំ​ម្នាក់​នៅ​ពី​មុខ​គាត់ ។ អំឡុង​ពេល​កំពុង​ជួប​ការលំបាក​នឹង​ការឡើងភ្នំ មគ្គទេសក៍​បានណែនាំ​គាត់​ពី​កន្លែង​ដែល​ត្រូវ​ដាក់​ជើង​របស់​គាត់​ដើម្បី​បោះ​ជំហាន​នីមួយៗ ។

នៅពេល​យើង​កំពុង​រុករក​ផ្លូវដើរ​នៅក្នុង​ឧបសគ្គ​ក្នុង​ជីវិត​របស់​យើង នោះ​យើង​អាច​ទុក​ចិត្ត​លើ​ព្រះវរបិតាសួគ៌ ព្រះយេស៊ូវគ្រីស្ទ និង​ពួក​អ្នកបម្រើ​ដែល​បាន​ជ្រើសរើស​របស់​ទ្រង់​ទាំងទ្វេ​ដើម្បី​ដឹកនាំ​យើង ។ ព្រះគម្ពីរ​មាន​ដំណើររឿង​ជាច្រើន​អំពី​បុគ្គល​ដែល​ទុក​ចិត្ត​លើ​ព្រះ ហើយ​ធ្វើ​សកម្មភាព​ដោយ​សេចក្តីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ដើម្បី​សម្រេច​បាន​នូវ​រឿង​ដ៏​អស្ចារ្យ ។

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​អ្នក​ឲ្យ​ទុកចិត្ត​ព្រះ និង​ធ្វើ​សកម្មភាព​ដោយ​សេចក្តីជំនឿ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ នៅ​ពេល​អ្នក​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​នៃ​ដំណឹងល្អ​របស់​អ្នក ។

រៀន​អំពី​របៀប​ធ្វើ

ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ

រូបតំណាង​ស្លាកសូម​អាន​យ៉ាង​ហោច​ណាស់​ពីរ នៃ​ឧទាហរណ៍​ដូច​ខាងក្រោម ។ សូម​រកមើល​ពាក្យ ឬ​ឃ្លា​នៅក្នុង​រឿង​នីមួយៗ ដែល​បង្ហាញ​ពី​របៀប​ដែល​បុគ្គល​ម្នាក់ៗ​បាន​ទុក​ចិត្ដ​លើ​ព្រះ ។ សូម​ដាក់​ស្លាក​អ្វី​ដែល​អ្នក​ស្វែងរក​ដូចជា « ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ » ។

  1. ព្យាការី​អេលីយ៉ា និង​ស្ត្រី​នៃ​ក្រុង​សារិបតា​ក្នុង​អំឡុង​ពេល​មាន​អំណត់ ( ពង្សាវតាក្សត្រ ទី១ ១៧:៧–១៦ )

  2. ណាម៉ាន់​កំពុង​ស្វែងរក​ការប្រោស​ឲ្យ​ជា​ពី​រោគ​ឃ្លង់​របស់​គាត់ ( ពង្សាវតាក្សត្រ ទី២ ៥:១–៣, ៩–១៥ )

  3. ការ​អំពាវនាវ​របស់​ហេណុក​ឲ្យ​ផ្សាយ​ដំណឹង​ល្អ ( ម៉ូសេ ៦:២៦–២៨, ៣១, ៣៧–៣៩; ៧:១២–១៣ )

ការសិក្សា​ស៊ីជម្រៅ ៖ សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ស្ថានភាព​របស់​ណាម៉ាន់ សូមមើល Bible Dictionary « Leprosy » ។

ខណៈ​ដែល​ដំណើររឿង​ក្នុង​ព្រះគម្ពីរ​ជា​ញឹកញាប់​រួមបញ្ចូល​ការធ្វើ​សកម្មភាព​ដោយ​សេចក្តី​ជំនឿ​ដ៏​អស្ចារ្យ មាន​របៀប​សាមញ្ញ​ជា​ច្រើន​ដើម្បី​ទទួល​បាន​ព្រះចេស្ដា​របស់​ព្រះ​ដោយ​ការធ្វើ​សកម្មភាព​ដោយ​សេចក្តី​ជំនឿ ។

អែលឌើរ អេឌ្រាន អូឆាវ នៃ​ពួកចិតសិប​នាក់ បានបង្រៀន ៖

12:17
អែលឌើរ អេឌ្រាន អូឆាវ

បើ​បងប្អូន​ក្រឡេក​មើល​ត្រទ្បប់​បកក្រោយ​វិញ​ពី​ជីវិត​របស់​បងប្អូន នោះ​ខ្ញុំ​ជឿ​ថា បងប្អូន​នឹង​ឃើញ​ថា បងប្អូន​បាន​អនុវត្ត​សេចក្ដី​ជំនឿ​ជាច្រើន​ដង​នៅក្នុង​ជីវិត​របស់​បងប្អូន ។ ការចូលរួម​ក្នុង​សាសនាចក្រ​នេះ​គឺជា​សកម្មភាព​នៃ​សេចក្ដី​ជំនឿ ។ ការទូល​ទៅ​ព្រះវរបិតា​សួគ៌​នៅក្នុង​ការអធិស្ឋាន​គឺជា​សកម្មភាព​នៃ​សេចក្ដី​ជំនឿ ។ ការអាន​ព្រះគម្ពីរ​គឺជាសកម្មភាព​នៃ​សេចក្ដី​ជំនឿ ។ ការស្ដាប់​សារលិខិត​នៅក្នុង​សន្និសីទ​ទូទៅ​នេះ​គឺ​ជា​សកម្មភាព​នៃ​សេចក្ដី​ជំនឿ ។ ដូចជា​ប្រធាន រ័សុល អិម ណិលសុន បាន​មាន​ប្រសាសន៍​ថា « សូម​កុំ​បន្ថយ​សេចក្ដី​ជំនឿ ដែល​បងប្អូន​មាន​រួច​ទៅហើយ​នោះ​ឡើយ » ។ ( « តើ​ផែនការ​នេះ​ដំណើរការ​ដែរឬទេ ? » លីអាហូណា ខែឧសភា ឆ្នាំ២០២២ ទំព័រ ៤៧ )

រូបតំណាង​ស្លាកសេចក្តីជំនឿ ការអធិស្ឋាន ការអាន​បទគម្ពីរ

តើ​មាន​របៀប​សាមញ្ញ​អ្វី​ខ្លះ​ដែល​អ្នក​បាន​ធ្វើ​សកម្មភាព​ដោយ​សេចក្តីជំនឿ​កាល​ពី​អតីត ?

ការ​ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ​អំពី​សំណួរ​នៃ​ដំណឹងល្អ

ក្មេង​ប្រុស​ម្នាក់​កំពុងគិត​អំពី​សំណួរ

សំណួរ​ពិបាកៗ​អំពី​ដំណឹងល្អ​បង្ហាញ​ពី​ឱកាស​ដើម្បី​ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ ។

ការ​មាន​សំណួរ ឬ​កង្វល់​អំពី​ព្រះវរបិតាសួគ៌ ព្រះយេស៊ូវគ្រីស្ទ ឬ​ដំណឹងល្អ​របស់​ទ្រង់​គឺ​ជា​រឿង​ធម្មតា ។ ការធ្វើ​សកម្មភាព​ដោយ​សេចក្តី​ជំនឿ​អាច​ជួយ​អ្នក​ឲ្យ​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​ពិបាកៗ ខណៈ​ដែល​នៅ​ជិត​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។

រូបតំណាង​គូសសម្គាល់សូម​អាន កថាខណ្ឌ​ទី ៥, ៦ និង ៧ នៃ​ផ្នែក « ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ » នៃ ឯកសារ​គោល​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ ( ឆ្នាំ២០២៣ ) ។ សម្រាប់​កថាខណ្ឌ​នីមួយៗ សូម​គូសសម្គាល់​យ៉ាង​ហោច​ណាស់​ឃ្លា​មួយ ដែល​បំពេញ​សេចក្តីថ្លែងការណ៍​ខាងក្រោម ៖

  • នៅពេល​ប្រឈម​មុខ​នឹង​សំណួរ ឬ​កង្វល់​អំពី​ដំណឹងល្អ យើង​អាច​ធ្វើ​សកម្មភាព​ដោយ​សេចក្តីជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​បាន ដោយ …

អនុវត្ត

យុវជន​ពីរ​នាក់​កំពុង​អាន​ព្រះគម្ពីរ​មរមន​ជាមួយគ្នា

រូបតំណាង​សៀវភៅ​កត់ចំណាំសូម​ស្រមៃ​ថា អ្នក​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ផ្តល់​ដំបូន្មាន​ដល់​នរណា​ម្នាក់​ដែល​មាន​សំណួរ ឬ​កង្វល់​អំពី​ដំណឹងល្អ ។ សូម​រៀបចំ​អ្វី​ដែល​អ្នក​នឹង​និយាយ​ដោយ ការបំពេញ​អ្វី​ខាងក្រោម​នេះ​យ៉ាងហោច​ណាស់​ពីរ នៅក្នុង​សៀវភៅ​កត់ចំណាំ​របស់​អ្នក ៖

  1. ស្វែងរក​របៀប​ដែល​បុគ្គល​រូប​នេះ​អាច​ធ្វើ​សកម្មភាព​ដោយ​សេចក្តីជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ដោយ​ការ​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ៖

    • តើ​ការកាន់តាម​បទបញ្ញត្តិ​របស់​ព្រះ​នឹង​ជួយ​ពួកគេ​យ៉ាង​ដូចម្ដេច នៅពេល​ពួកគេ​បន្ត​ស្វែងរក​ចម្លើយ ?

    • តើ​អ្នក​សង្ឃឹម​ថា បុគ្គល​រូប​នេះ​បាន​ស្គាល់ ឬ​ចងចាំ​អ្វីខ្លះ​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ?

    • តើ​គាត់ ឬ​នាង​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​បង្ហាញ​ការ​ទុក​ចិត្ត​លើ​ទ្រង់​ទាំងទ្វេ ?

  2. ស្វែងរក​យ៉ាង​ហោច​ណាស់​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​មួយ ឬ​វគ្គបទគម្ពីរ​ផ្សេង​ទៀត ដែល​អាច​ជួយ​បុគ្គល​រូប​នេះ​ធ្វើ​សកម្មភាព​ដោយ​សេចក្តីជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។

  3. សូម​ស្វែងរក​សេចក្តី​ថ្លែងការណ៍​មួយ​ដោយ​ថ្នាក់​ដឹកនាំ​សាសនាចក្រ ដែល​អាច​ជួយ​បុគ្គល​រូប​នេះ​ឲ្យ​ធ្វើ​សកម្មភាព​ដោយ​សេចក្តីជំនឿ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ។

ចែកចាយ​គំនិត​របស់​អ្នក

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​អ្នក​ឲ្យ​ធ្វើ​សកម្មភាព​ដោយ​សេចក្តីជំនឿ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ នៅ​ពេលពួកគេ​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​នៃ​ដំណឹងល្អ​របស់​ពួកគេ ។

រូបតំណាង​ចែកចាយសូម​ចែកចាយ អ្វី​ដូច​ខាងក្រោម​នេះ​ជាមួយ​នឹង​គ្រូបង្រៀន ឬ​ថ្នាក់​របស់​អ្នក ៖

  • សំណេរ​ដែល​អ្នក​បានសរសេរ​នៅក្នុង​សៀវភៅ​កត់ចំណាំ​ផ្នែក « អនុវត្ត » ។

កំណត់​ចំណាំ

  1. Erik Weihenmayer Touch the Top of the World: A Blind Man’s Journey to Climb Farther Than the Eye Can See: My Story ( ញូវ យ៉ក ៖ Penguin ឆ្នាំ​២០០២ ) ។