ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១៤៨ ៖ វាយតម្លៃ​ការរៀនសូត្រ​របស់​អ្នក​ទី ៩—យេរេមា–យ៉ូអែល


យុវវ័យ​កំពុង​អាន​ព្រះគម្ពីរ

វាយតម្លៃ​ការរៀនសូត្រ​របស់​អ្នក​ទី ៩ ៖ មេរៀន​ទី ១៤៨

វាយតម្លៃ​ការរៀនសូត្រ​របស់​អ្នក​ទី ៩

យេរេមា–យ៉ូអែល

សូម​មើល « សិក្សា​ព្រះគម្ពីរ » ដើម្បី​ជួយ​រៀបចំ​ខ្លួន​អ្នក​ខាង​វិញ្ញាណ​ដើម្បី​រៀនសូត្រ ។

ការគិត​ពិចារណា និង​ការវាយតម្លៃ​ពី​ការអភិវឌ្ឍ​ខាង​វិញ្ញាណ​របស់​យើង ជួយ​យើង​ឲ្យ​ក្លាយជា​សិស្ស​ដ៏​ប្រសើរ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​គិត​ពិចារណា​ពី​គោលដៅ​ទាំងឡាយ ដែល​អ្នក​បាន​ដាក់ និង​ការរីកចម្រើន​ដែល​អ្នក​បាន​ដកពិសោធន៍ ក្នុង​អំឡុង​ការសិក្សា​របស់​អ្នក​ពី​គម្ពីរ​យេរេមា​ដល់​គម្ពីរ​យ៉ូអែល ។

រំឭក​បទគម្ពីរ​ឡើងវិញ

ព្រះយេស៊ូវ​គ្រីស្ទ

សូម​ជញ្ជឹងគិត​អំពី​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​នរណា​ជា​មនុស្ស​ដែល​អ្នក​បាន​ព្យាយាម​ធ្វើតាម ? តើ​អ្នក​បាន​រៀន​អ្វីខ្លះ មកពី​ការធ្វើតាម​ពួកគេ ?

  • តើ​មាន​របៀប​ណាខ្លះ ដែល​អ្នក​ព្យាយាម​ធ្វើតាម​ព្រះអង្គ​សង្គ្រោះ ?

  • តើ​អ្នក​បាន​រៀន​អ្វីខ្លះ​នៅក្នុង​ថ្នាក់​សិក្ខាសាលា ឬ​ក្នុង​ការសិក្សា​ផ្ទាល់ខ្លួន​របស់​អ្នក ដែល​កំពុង​ជួយ​អ្នក​ឲ្យ​ធ្វើតាម​ព្រះអង្គ​សង្គ្រោះ ?

មេរៀន​នេះ​ទាំងមូល​នឹង​អនុញ្ញាត​ឲ្យ​អ្នក​រំឭក​ឡើងវិញ​នូវ​អ្វី​មួយ​ចំនួន​ដែល​អ្នក​បាន​រៀន​នៅក្នុង​ថ្នាក់​សិក្ខាសាលា ។ សូម​ផ្អាក ហើយ​យាង​អញ្ជើញ​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​ជួយ​អ្នក​រៀន​ស្គាល់​របៀប​ដែល​អ្នក​កំពុង​រៀន និង​រីកចម្រើន ។ សូម​គិត​ពិចារណា​ពី​របៀប​ដែល​អ្នក​អាច​ធ្វើតាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ ដើម្បី​ប្រែក្លាយ​កាន់តែ​ដូច​ទ្រង់ ។

សូម​ពិនិត្យ​ជម្រើស​សិក្សា​ខាងក្រោម​នេះ​ឡើងវិញ ។ សូម​រើស​យក​ជម្រើស​មួយ ឬ​ច្រើន ។

ជម្រើស ក

តើ​ខ្ញុំ​អាច​ពន្យល់​ពី​ការព្យាករ​អំពី​ការស្ដារ​ឡើងវិញ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នៅ​ថ្ងៃ​ចុងក្រោយ​បាន​ដោយ​របៀប​ណា ?

ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ពីរ​នាក់​នៅ​ប្រទេស​ហ្វីលីពីន

សូម​ស្រមៃ​ថា អ្នក​គឺជា​អ្នកផ្សព្វផ្សាយ​សាសនា​ម្នាក់ ហើយ​អ្នក​កំពុង​រៀបចំ​ខ្លួន​បង្រៀន​មេរៀន​មួយ អំពី​ការស្ដារ​ឡើងវិញ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ អ្នក​សម្រេច​ចិត្ត​ថា​នឹង​បង្កើត​ផែនការ​មេរៀន​សាមញ្ញ​មួយ​អំពី​អ្វី​ដែល​អ្នក​នឹង​បង្រៀន ។

រូបតំណាង​សៀវភៅ​កត់ចំណាំនៅក្នុង​សៀវភៅ​កត់ចំណាំ​របស់​អ្នក សូម​បំពេញ​ផែនការ​មេរៀន​របស់​អ្នក ដោយ​ប្រើ​ជំហាន​ដូច​ខាងក្រោម​នេះ ៖

  1. សូម​អាន​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ អេសាយ ២៩:១៣–១៤, អេសេគាល ៣៧:១៥–១៧ និង ដានីយ៉ែល ២:៤៤–៤៥ ។ សូម​រំឭក​ឡើងវិញ​នូវ​អ្វី​ដែល​អ្នក​អាច​បាន​គូសសម្គាល់ ឬ​សរសេរ​នៅក្នុង​ព្រះគម្ពីរ ឬ​នៅក្នុង​សៀវភៅ​កត់ចំណាំ​របស់​អ្នក ។

  2. សូម​ពន្យល់​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់​មួយ ឬ​ច្រើន​អំពី​ការស្ដារ​ឡើងវិញ​នៃ​ដំណឹងល្អ​របស់​ព្រះអង្គ​សង្រ្គោះ ។

  3. សូម​សរសេរ​ហេតុផល​ពីរ ឬ​បី​ថា ហេតុអ្វី​បានជា​ចាំបាច់​មាន​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​នៅលើ​ផែនដី​នា​សព្វថ្ងៃ​នេះ ។

  4. សូម​ចែកចាយ​អារម្មណ៍​របស់​អ្នក​អំពី​ការស្ដារ​ឡើងវិញ​នៃ​ដំណឹងល្អ​របស់​ព្រះអង្គ​សង្រ្គោះ​នៅ​ថ្ងៃ​ចុងក្រោយ ។

ជម្រើស ខ

តើ​ខ្ញុំ​អាច​ទទួល​អារម្មណ៍​ពី​សេចក្ដីពិត​នៃ​បេសកកម្ម​ដ៏ទេវភាព​របស់​ខ្ញុំ​បាន​ដោយ​របៀប​ណា ?

គំនូរ​ស្រមោល​នៃ​យុវនារី​ម្នាក់​ដែល​កំពុង​មើល​ថ្ងៃ​លិច

តើ​អ្នក​អាច​គិតពី​បទពិសោធន៍​ណាមួយ​នៅក្នុង​ជីវិត​របស់​អ្នក ដែល​អាច​បង្ហាញ​ថា ព្រះ​ស្គាល់​អ្នក និង​មាន​ការទទួល​ខុសត្រូវ​ជាក់លាក់​សម្រាប់​អ្នក​ដែរ​ឬ​ទេ ? ប្រសិនបើ​អ្នក​បាន​ទទួល​ពរជ័យ​អយ្យកោ​របស់​អ្នក​ហើយ អ្នក​អាច​មើល​វា ហើយ​រកមើល​ពាក្យ ឬ​ឃ្លា​ណាមួយ​ដែល​បង្ហាញ​ពី​ការណ៍​នេះ ។

ដើម្បី​ជួយ​អ្នក​ឲ្យ​ចងចាំ​អ្វី​ដែល​អ្នក​បាន​រៀន​អំពី​គោលបំណង​ដ៏ទេវភាព​របស់​អ្នក សូម​រំឭក​ឡើងវិញ​ក្នុង​វគ្គ​បទគម្ពីរ​ខាងក្រោម​នេះ ៖

ជា​ផ្នែក​មួយ​នៃ « មេរៀន​ទី ១៣០ ៖ យេរេមា ១ » អ្នក​ប្រហែលជា​បាន​បំពេញ​ការវាយតម្លៃ​ខាងក្រោម​នេះ ដើម្បី​ជួយ​អ្នក​ឲ្យ​វាស់ស្ទង់​ការរីកចម្រើន និង​ការផ្លាស់ប្តូរ​បំណង​ប្រាថ្នា​របស់​អ្នក ។

តើ​អ្នក​នឹង​វាយតម្លៃ​ខ្លួនឯង​យ៉ាង​ដូចម្ដេច ( ១ = ពិត​អំពី​ខ្ញុំ; ១០ = មិន​ពិត​អំពី​ខ្ញុំ ) ស្ដីពី​សេចក្តី​ថ្លែងការណ៍​ខាងក្រោម​នេះ ?

  • ខ្ញុំ​ជឿ​ថា ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ស្គាល់​ខ្ញុំ​ច្បាស់​ជាង​នរណាៗ​ផ្សេងទៀត​ទាំងអស់ ។

  • ខ្ញុំ​ជឿ​ថា ទ្រង់​ទាំងទ្វេ​បាន​ប្រទាន​ដល់​ខ្ញុំ​នូវ​គោលបំណង​ដ៏​ទេវភាព ដែល​ខ្ញុំ​អាច​សម្រេច​បាន​ដោយ​មាន​ជំនួយ​ពី​ទ្រង់​ទាំងទ្វេ ។

  • ខ្ញុំ​ចង់​ដឹង និង​ចង់​បំពេញ​បេសកកម្មភាព​ដ៏​ទេវភាព ដែល​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ប្រទាន​ឲ្យ​ខ្ញុំ ។

រូបតំណាង​សៀវភៅ​កត់ចំណាំនៅក្នុង​សៀវភៅ​កត់ចំណាំ​របស់​អ្នក សូម​វាយតម្លៃ​ការរីកចម្រើន​របស់​អ្នក​នៅលើ​សេចក្តី​ថ្លែងការណ៍​ទាំងបី​ខាងលើ​នេះ ។ សូម​កត់ត្រា​អ្វី​ដែល​អ្នក​បាន​រៀន និង​បាន​ដក​បទពិសោធន៍​ដែល​ជះឥទ្ធិពល​លើ​ជំនឿ និង​បំណង​ប្រាថ្នា​របស់​អ្នក ។

ជម្រើស គ

តើ​ខ្ញុំ​អាច​ចូលរួម​ក្នុង​ការប្រមូល​ផ្ដុំ​អ៊ីស្រាអែល​ដោយ​របៀប​ណា ?

នៅក្នុង​អំឡុង « មេរៀន​ទី ១៣២ ៖ យេរេមា ១៦ » អ្នក​បាន​ធ្វើ​ផែនការ​ផ្ទាល់ខ្លួន​មួយ ដើម្បី​ចែកចាយ​ដំណឹងល្អ​របស់​ព្រះអង្គ​សង្គ្រោះ​ជាមួយ​អ្នកដទៃ ។ អ្នក​ប្រហែលជា​បាន​រកឃើញ​ការបំផុស​គំនិត​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ អំពី​មនុស្ស​ដែល​អ្នក​អាច​ចែកចាយ​ដំណឹងល្អ​ជាមួយ​បាន ។

សូម​អាន យេរេមា ១៦:១៤–១៦ ដើម្បី​ជួយ​អ្នក​ឲ្យ​ចងចាំ​មេរៀន​នេះ និង​ផែនការ​របស់​អ្នក ។

ដ្យាក្រាម​នៃ​ការបំផុស​គំនិត​អំពី​ការចែកចាយ​ដំណឹងល្អ

រូបតំណាង​សៀវភៅ​កត់ចំណាំនៅក្នុង​សៀវភៅ​កត់ចំណាំ​របស់​អ្នក ឬ​នៅលើ​ក្រដាស​មួយ​សន្លឹក សូម​បង្កើត​ក្រាហ្វិច​មួយ​ដែល​ស្រដៀង​នឹង​ក្រាហ្វិច​ខាងលើ​នេះ ។ សូម​បំពេញ​ក្នុង​ប្រអប់​ទាំងនេះ​សម្រាប់​ការបំផុស​គំនិត​នីមួយៗ ។

ចែកចាយ​ការរៀនសូត្រ​របស់​អ្នក

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​អ្នក​ឲ្យ​គិត​ពិចារណា​ពី​គោលដៅ​ទាំងឡាយ ដែល​អ្នក​បាន​ដាក់ និង​ការរីកចម្រើន​ដែល​អ្នក​បាន​ដកពិសោធន៍ ក្នុង​អំឡុង​ការសិក្សា​របស់​អ្នក​ពី​គម្ពីរ​យេរេមា​ដល់​គម្ពីរ​យ៉ូអែល ។

រូបតំណាង​ចែកចាយសូម​ចែកចាយ​ចំណុច​មួយ នៃ​អ្វី​ខាងក្រោម​នេះ​ជាមួយ​គ្រូបង្រៀន​របស់​អ្នក ៖

  • ផែនការ​មេរៀន​របស់​អ្នក​ដើម្បី​បង្រៀន​អំពី​ការស្ដារ​ឡើងវិញ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

  • ការឆ្លើយតប​របស់​អ្នក​ចំពោះ​អ្វី​ដែល​អ្នក​បាន​រៀន និង​បាន​ដក​បទពិសោធន៍​ដែល​ជះឥទ្ធិពល​លើ​ជំនឿ និង​បំណង​ប្រាថ្នា​របស់​អ្នក ។

  • ការឆ្លើយតប​របស់​អ្នក​ចំពោះ​ការបំផុស​គំនិត​នៅក្នុង​ក្រាហ្វិច​នេះ ។