ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៥៥ ៖ វាយតម្លៃ​ការរៀនសូត្រ​របស់​អ្នក​ទី​៣—និក្ខមនំ និង​លេវីវិន័យ


« និក្ខមនំ ៣៥–៤០; លេវីវិន័យ ១; ៤; ១៦; ១៩ ៖ មេរៀន​ទី ៥៥ ៖ វាយតម្លៃ​ការរៀនសូត្រ​របស់​អ្នក​ទី ៣—និក្ខមនំ និង​លេវីវិន័យ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញា​ចាស់ សម្រាប់​សិស្ស​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ​២០២៦ )

យុវជន​កំពុង​ជញ្ជឹង​គិត

និក្ខមនំ ៣៥–៤០; លេវីវិន័យ ១; ៤; ១៦; ១៩ ៖ មេរៀន​ទី ៥៥

វាយតម្លៃ​ការរៀនសូត្រ​របស់​អ្នក​ទី ៣

និក្ខមនំ និង​លេវីវិន័យ

សូម​មើល « សិក្សា​ព្រះគម្ពីរ » ដើម្បី​ជួយ​រៀបចំ​ខ្លួន​អ្នក​ខាង​វិញ្ញាណ​ដើម្បី​រៀនសូត្រ ។

ការជញ្ជឹង​គិត និង​ការវាយតម្លៃ​ទៅលើ​ការរៀនសូត្រ​ខាង​វិញ្ញាណ​របស់​អ្នក អាច​ជួយ​អ្នក​ឲ្យ​ខិតទៅ​កាន់តែ​ជិត​ព្រះអង្គ​សង្គ្រោះ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​គិត​ពិចារណា​ពី​គោលដៅ​ទាំងឡាយ ដែល​អ្នក​បាន​ដាក់ និង​ការរីកចម្រើន​ដែល​អ្នក​បាន​ដកពិសោធន៍ ក្នុង​អំឡុង​ការសិក្សា​របស់​អ្នក​អំពី​ព្រះគម្ពីរ​សញ្ញា​ចាស់ ។

រំឭក​បទគម្ពីរ​ឡើងវិញ

តារាង​ប្រៀបធៀប​បន្ទាត់​សិល្បៈ

នៅលើ​បន្ទាត់​មួយ​ក្នុង​សៀវភៅ​កត់​ចំណាំ​របស់​អ្នក សូម​គូរ​រូប​មនុស្ស​បី​នាក់ ឬ​រូប​មនុស្ស​ចង្កឹះ​បី ដូច​រូបភាព​ខាងលើ ។ រូប​មនុស្ស​ចង្កឹះ​ទាំងនេះ​តំណាង​ឲ្យ​ខ្លួន​អ្នក​ក្នុង​កំណែ​បី​ខុសៗ​គ្នា ។ បន្ទាត់​នេះ​តំណាង​ឲ្យ​អាយុ​ជីវិត​របស់​អ្នក ។ នៅ​ខាងក្រោម​រូប​មនុស្ស​ចង្កឹះ​ដែល​ត្រូវ​គ្នា សូម​សរសេរ​ស្លាក​ឈ្មោះ​មួយ ៖ អតីតកាល បច្ចុប្បន្នកាល និង អនាគតកាល ។

អែលឌើរ ជេ ដេវណ៍ ខួនីស្ស នៃ​ពួកចិតសិប​នាក់ បាន​ពិពណ៌នា​ការប្រៀបធៀប​ដែល​យើង​អាច​ធ្វើ​បាន ដើម្បី​ជួយ​យើង​ឲ្យ​ស្គាល់​ការរីកចម្រើន​ខាង​វិញ្ញាណ​របស់​យើង ៖

អែលឌើរ ជេ ដេវណ៍ ខួនីស្ស

តែ​បើ​យើង​ចង់​ប្រៀបធៀប​នោះ ចូរ​ឲ្យ​យើង​ប្រៀបធៀប​ថា​តើ​ពីមុន និង​ឥឡូវនេះ យើង​មាន​សភាព​ខុសគ្នា​ដូចម្ដេច​ខ្លះ—ហើយ​ថា​តើ​យើង​ចង់ក្លាយ​ជា​មនុស្ស​បែបណា​នា​ពេល​អនាគត ។ ( « Am I Good Enough? Will I Make It? » Liahona ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ទំព័រ​៣៣ )

រូបតំណាង​សៀវភៅ​កត់ចំណាំសូម​គិត​ពី​របៀប​ដែល​ការសិក្សា​ព្រះគម្ពីរ​សញ្ញា​ចាស់​របស់​អ្នក​បាន​ជួយ និង​អាច​បន្ដ​ជួយ​ឲ្យ​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​ព្រះ​បាន​កាន់តែ​រឹងមាំ​ឡើង ។ ដើម្បី​ជួយ​ដល់​កិច្ចការ​នេះ សូម​ឆ្លើយ​នឹង​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កត់​ចំណាំ​របស់​អ្នក ៖

  • តើ​អ្នក​បាន​រៀន​អ្វីខ្លះ​អំពី​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ តាមរយៈ​ការសិក្សា​របស់​អ្នក​អំពី​ព្រះគម្ពីរ​សញ្ញា​ចាស់ ដែល​បាន​ពង្រឹង​ដល់​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​ទ្រង់​ទាំងទ្វេ ?

  • តើ​អ្នក​អាច​ធ្វើ​អ្វីខ្លះ ដើម្បី​ពង្រឹង​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​នឹង​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ នៅពេល​អ្នក​បន្ត​សិក្សា​ព្រះគម្ពីរ​សញ្ញា​ចាស់ ?

រូបតំណាង​សៀវភៅ​កត់ចំណាំសូម​គិត​ពី​របៀប​នានា​ដែល​អ្នក​បាន​កែប្រែ​ខុស​ពីមុន បើ​ប្រៀប​នឹង​ថ្ងៃនេះ ។ នៅក្រោម​រូប​មនុស្ស​ចង្កឹះ​ដែល​មាន​ឈ្មោះ​ថា អតីតកាល សូម​សរសេរ​ពាក្យ​ទាំងឡាយ ដែល​ពិពណ៌នា​អំពី​សភាព​មនុស្ស​ដែល​អ្នក​ធ្លាប់​មាន ។ នៅក្រោម​រូប​មនុស្ស​ចង្កឹះ​ដែល​មាន​ឈ្មោះ​ថា បច្ចុប្បន្នកាល សូម​សរសេរ​ពាក្យ​ទាំងឡាយ ដែល​ពិពណ៌នា​អំពី​សភាព​មនុស្ស​ដែល​អ្នក​កំពុង​មាន ។ បន្ទាប់​មក សូម​ពិចារណា​ពី​សភាព​មនុស្ស​ដែល​អ្នក​សង្ឃឹម​ថា​នឹង​ប្រែក្លាយ បន្ទាប់ពី​អ្នក​បញ្ចប់​ការសិក្សា​ព្រះគម្ពីរ​សញ្ញា​ចាស់ ។ នៅក្រោម​រូប​មនុស្ស​ចង្កឹះ​ដែល​មាន​ឈ្មោះ​ថា អនាគតកាល សូម​សរសេរ​ពាក្យ​ទាំងឡាយ ដែល​ពិពណ៌នា​អំពី​សភាព​ដែល​អ្នក​ចង់​ប្រែក្លាយ ។ ហេតុអ្វី​បានជា​វា​ជា​ជំនួយ​ដើម្បី​ធ្វើការ​ពិចារណា​ពី​ការរីកចម្រើន ឬ​ស្វែងរក​ការរីកចម្រើន ?

សូម​ពិនិត្យ​ជម្រើស​សិក្សា​ខាងក្រោម​នេះ​ឡើងវិញ ។ សូម​រើស​យក​ជម្រើស​មួយ ឬ​ច្រើន ។

ជម្រើស ក

តើ​ព្យាការី​របស់​ព្រះអម្ចាស់​មាន​តួនាទី​អ្វីខ្លះ ?

ហេណុក ណូអេ និង​ម៉ូសេ

រូបតំណាង​សៀវភៅ​កត់ចំណាំដើម្បី​ពិនិត្យ​មើល​តួនាទី​ផ្សេងៗ​របស់​ព្យាការី​នៃ​ព្រះអម្ចាស់ សូម​សិក្សា​វគ្គ​បទគម្ពីរ​មួយ​ចំនួន ឬ​ទាំងអស់ ខាងក្រោម​នេះ ។ នៅក្នុង​សៀវភៅ​កត់ចំណាំ​របស់​អ្នក សូម​ធ្វើ​បញ្ជី​តួនាទី ឬ​ការទទួល​ខុសត្រូវ​ទាំងឡាយ ដែល​អ្នក​ឃើញ​ថា ព្រះអម្ចាស់​ប្រទាន​ដល់​ពួកព្យាការី​របស់​ទ្រង់ ។ នៅពេល​អ្នក​សិក្សា សូម​ជញ្ជឹងគិត​ពី​មូលហេតុ​ដែល​វា​សំខាន់​ក្នុង​ការយល់ដឹង​អំពី​តួនាទី​ទាំងនេះ ។

រូបតំណាង​សៀវភៅ​កត់ចំណាំសូម​ហាត់​ពន្យល់​ពី​តួនាទី​ផ្សេងគ្នា​របស់​ព្យាការី និង​របៀប​ដែល​ពួកលោក​ភ្ជាប់​យើង​ទៅនឹង​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​ជ្រើសរើស​សកម្មភាព​មួយ ក្នុង​ចំណោម​សកម្មភាព​ប្រាំ​ខាងក្រោម​នេះ ដើម្បី​បំពេញ​នៅក្នុង​សៀវភៅ​កត់​ចំណាំ​របស់​អ្នក ៖

  1. សូម​ពន្យល់​ពី​តួនាទី​របស់​ព្យាការី​របស់​ព្រះអម្ចាស់​ដល់​ថ្នាក់​អង្គការ​បឋមសិក្សា ដែល​មាន​កុមារ​អាយុ​ប្រាំពីរ​ឆ្នាំ ។

  2. សូម​ពន្យល់​ពី​តួនាទី​របស់​ព្យាការី​របស់​ព្រះអម្ចាស់​ដល់​មនុស្ស​ម្នាក់​ដែល​មាន​អាយុ​ស្របាល​អ្នក ដែល​មិន​ដឹង​ថា ព្យាការី​ជា​នរណា​នោះ​ទេ ។

  3. សូម​សរសេរ សេចក្តីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ឬ​អត្ថបទ Bible Dictionary សម្រាប់​ពាក្យ « ព្យាការី » ។

  4. សូម​សរសេរ​ការពិពណ៌នា​អំពី​ការងារ​សម្រាប់​ព្យាការី ។

  5. សូម​បង្កើត​ផែនទី​គំនិត ។ សូម​គូរ​រង្វង់​នៅ​កណ្ដាល​ទំព័រ​មួយ និង​សរសេរ​ពាក្យ ព្យាការី នៅ​ខាង​ក្នុង ។ នៅ​ជុំវិញ​រង្វង់​នោះ សូម​គូស​រង្វង់​ផ្សេង​ទៀត ហើយ​សរសេរ​ក្នុង​រង្វង់​នីមួយៗ​នូវ​តួនាទី​របស់​ពួក​ព្យាការី ឬ​មូលហេតុ​ដែល​ពួក​ព្យាការី​មាន​សារៈសំខាន់ ។ សូម​គូរ​បន្ទាត់ពី​រង្វង់​មេ​ទៅ​រង្វង់​នីមួយៗ ។

ជម្រើស ខ

តើ​ខ្ញុំ​អាច​ពឹងផ្អែក​លើ​ព្រះអម្ចាស់​ដើម្បី​ទទួល​បាន​កម្លាំង និង​ការរំដោះ​ដោយ​របៀប​ណា ?

នំបុ័ង

សូម​គិត​អំពី​អ្វី​ដែល​អ្នក​បាន​រៀន​អំពី​ការពឹងផ្អែក​លើ​ព្រះអម្ចាស់​ដើម្បី​ទទួល​បាន​កម្លាំង និង​ការរំដោះ ។ តើ​អ្នក​នៅ​ចងចាំ​អ្វីខ្លះ​អំពី​អំណោយទាន​នៃ​នំម៉ាន៉ា​របស់​ព្រះអម្ចាស់​ដល់​ពួកសាសន៏​អ៊ីស្រាអែល ? ដើម្បី​ជួយ​អ្នក​ឲ្យ​ចងចាំ សូម​ពិនិត្យ​មើល​សំណួរ​ត្រូវ ឬ​ខុស​នៅ​ខាងក្រោម​នេះ​ឡើងវិញ ( មកពី « មេរៀន​ទី ៤៧ ៖ និក្ខមនំ ១៦ » ) ។

សូម​អាន​សេចក្តី​ថ្លែងការណ៍​ខាងក្រោម​អំពី​នំម៉ាន៉ា ។ សូម​បើក​ទៅ និក្ខមនំ ១៦:១៤–៣១, ៣៥ ហើយ​កំណត់​ថា តើ​សេចក្តី​ថ្លែងការណ៍​ទាំងនេះ​ត្រូវ ឬ​ខុស ។ សូម​ពិនិត្យ​មើល​ចម្លើយ​របស់​អ្នក​នៅក្នុង​ខគម្ពីរ​ទាំងនេះ នៅ​ជាប់​នឹង​សេចក្តី​ថ្លែងការណ៍​នីមួយៗ ។ សូម​គិត​ពី​អ្វី​ដែល​សេចក្ដី​លម្អិត​ទាំងនេះ​បង្រៀន​អ្នក​អំពី​ការពឹងផ្អែក​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។

  1. មាន​នំម៉ាន៉ា​គ្រប់គ្រាន់​ឲ្យ​មនុស្ស​គ្រប់គ្នា​បរិភោគ ( សូម​មើល ខទី ១៦–១៨ ) ។

  2. ពួកសាសន៍​អ៊ីស្រាអែល​អាច​ទុក​នំម៉ាន៉ា​ទាំងអស់​ដែល​ពួកគេ​ចង់​បាន​នោះ ( សូម​មើល ខទី ១៩–២០ ) ។

  3. បើ​ពួកគេ​ប្រមូល​នំម៉ាន៉ា​មិន​ទាន់​ពី​ព្រឹក​ព្រលឹម​ទេ នោះ​ព្រះអាទិត្យ​នឹង​ធ្វើឲ្យ​នំ​នេះ​រលាយ​អស់ ( សូម​មើល ខទី ២១ ) ។

  4. នំ​ម៉ាន៉ា​បាន​ធ្លាក់​មក​ជារៀងរាល់​ថ្ងៃ​ពេញ​មួយ​សប្ដាហ៍ ( សូមមើល ខទី ២៥–២៧ ) ។

  5. នំ​ម៉ាន៉ា​មាន​រសជាតិ​ដូច​នំ​ដែល​ធ្វើ​ពី​ទឹកឃ្មុំ ( សូមមើល ខទី ៣១ ) ។

  6. ព្រះអម្ចាស់​បាន​ប្រទាន​នំ​ម៉ាន៉ា​ដល់​ពួកសាសន៍​អ៊ីស្រាអែល​អស់​រយៈពេល​៤០​ឆ្នាំ ( សូម​មើល ខទី ៣៥ ) ។

រូបតំណាង​សៀវភៅ​កត់ចំណាំសូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កត់​ចំណាំ​របស់​អ្នក ៖

  • តើ​អ្នក​នឹង​ប្រៀបធៀប​បំណង​ប្រាថ្នា​បច្ចុប្បន្ន​របស់​អ្នក​ក្នុង​ការពឹងផ្អែក​លើ​ព្រះអម្ចាស់​ប្រចាំថ្ងៃ ជាមួយ​នឹង​អារម្មណ៍​របស់​អ្នក​កាលពី​ប៉ុន្មាន​សប្តាហ៍​មុន​យ៉ាង​ដូចម្ដេច​ដែរ ?

  • ប្រសិនបើ​អ្នក​សង្កេត​ឃើញ​ថា មាន​ការរីកចម្រើន តើ​អ្នក​គិត​ថា តើ​មាន​អ្វីខ្លះ​ដែល​រួមចំណែក​ដល់​ការផ្លាស់ប្តូរ​នោះ ?

  • បើ​អ្នក​បាន​សង្កេត​ឃើញ​ថា មិន​មាន​ការរីកចម្រើន​ទេ តើ​អ្នក​អាច​ធ្វើ​អ្វីខ្លះ​ខុសគ្នា​ពី​នោះ ?

ចែកចាយ​ការរៀនសូត្រ​របស់​អ្នក

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​អ្នក​ឲ្យ​គិត​ពិចារណា​ពី​គោលដៅ​ទាំងឡាយ ដែល​អ្នក​បាន​ដាក់ និង​ការរីកចម្រើន​ដែល​អ្នក​បាន​ដកពិសោធន៍ ក្នុង​អំឡុង​ការសិក្សា​របស់​អ្នក​អំពី​ព្រះគម្ពីរ​សញ្ញា​ចាស់ ។

រូបតំណាង​ចែកចាយសូម​ចែកចាយ​រឿង​មួយ ឬ​ច្រើន នៃ​អ្វី​ខាងក្រោម​នេះ​ជាមួយ​គ្រូបង្រៀន ឬ​សិស្ស​ក្នុង​ថ្នាក់​របស់​អ្នក ៖

  • សកម្មភាព​ដែល​អ្នក​បាន​ធ្វើ ដែល​ពន្យល់​ពី​តួនាទី​របស់​ព្យាការី​នៃ​ព្រះអម្ចាស់ ។

  • ការរីកចម្រើន​របស់​អ្នក​ដែល​ពឹងផ្អែក​លើ​ព្រះអម្ចាស់​ដើម្បី​ទទួល​បាន​កម្លាំង និង​ការរំដោះ ។