ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៥៤ ៖ លេវីវិន័យ ផ្នែក​ទី ២—ពលិកម្ម​សម្រាប់​ព្រះអម្ចាស់


« មេរៀន​ទី ៥៤ ៖ លេវីវិន័យ ផ្នែក​ទី ២—ពលិកម្ម​សម្រាប់​ព្រះអម្ចាស់ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញា​ចាស់ សម្រាប់​សិស្ស​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ​២០២៦ )

កិច្ចការ​ពិធីបរិសុទ្ធ​សម្រាប់​យុវវ័យ​នៅ​ព្រះវិហារ​បរិសុទ្ធ ទីក្រុង​ធូសាន រដ្ឋ​អារីហ្សូណា

និក្ខមនំ ៣៥–៤០; លេវីវិន័យ ១; ៤; ១៦; ១៩ ៖ មេរៀន​ទី ៥៤

លេវីវិន័យ ផ្នែក​ទី ២

ពលិកម្ម​សម្រាប់​ព្រះអម្ចាស់

សូម​មើល « សិក្សា​ព្រះគម្ពីរ » ដើម្បី​ជួយ​រៀបចំ​ខ្លួន​អ្នក​ខាង​វិញ្ញាណ​ដើម្បី​រៀនសូត្រ ។

អ៊ីស្រាអែល​ពី​បុរាណ​បាន​ធ្វើ​ពិធី ដែល​ជា​និមិត្តរូប​ពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់ ។ នៅក្នុង​ចំណោម​ក្បួនច្បាប់​ទាំងនេះ មាន​ការធ្វើ​យញ្ញបូជា​នៃ​ដង្វាយដុត ។ ដង្វាយ​ទាំងនេះ​ក៏​បង្ហាញ​នូវ​ការតាំងចិត្ត​ដ៏​ខ្ជាប់ខ្ជួន​របស់​សាសន៏​អ៊ីស្រាអែល ដើម្បី​ធ្វើ​ពលិកម្ម​គ្រប់យ៉ាង​ដែល​ព្រះអម្ចាស់​បាន​សុំ​ពី​ពួកគេ​ផងដែរ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​ស្គាល់​នូវ​ពលិកម្ម​ដែល​អ្នក​អាច​ធ្វើ​បាន ដើម្បី​ប្រែក្លាយ​កាន់តែ​ដូចជា​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។

សិក្សា​ព្រះគម្ពីរ

តើ​របស់​បី​យ៉ាង​ណាខ្លះ​ដែល​មាន​នៅក្នុង​ជីវិត​របស់​អ្នក ដែល​អ្នក​ពិតជា​ឲ្យ​តម្លៃ ឬ​ស្រឡាញ់​ខ្លាំង ? តើ​អ្នក​អាច​គិតពី​ស្ថានភាព​មួយ ដែល​អ្នក​អាច​មាន​ឆន្ទៈ​បោះបង់​ចោល​វា​ដែរ​ឬ​ទេ ?

អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ពន្យល់ ៖

14:16
អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ

ដើម្បី ពលិកម្ម មាន​ន័យ​ថា​ត្រូវ​លះបង់​អ្វីមួយ​ដើម្បី​អ្វីមួយ​ផ្សេងទៀត​ដែល​មាន​តម្លៃ​ខ្ពស់​ជាង ។ កាលពី​បុរាណ រាស្ដ្រ​របស់​ព្រះ​បាន​បូជាយញ្ញ​សត្វ​ដំបូង​ក្នុង​ក្រោល​របស់​ខ្លួន​ដើម្បី​គោរព​ដល់​ព្រះមែស៊ី​ដែល​នឹង​យាងមក ។ នៅក្នុង​ប្រវត្តិ​សាស្រ្ត​ទាំងមូល ពួកបរិសុទ្ធ​ដ៏​ស្មោះត្រង់​បាន​លះបង់​បំណង​ប្រាថ្នា ភាព​សុខស្រួល និង​សូម្បី​តែ​ជីវិតខ្លួន ដើម្បី​ព្រះអង្គ​សង្គ្រោះ ។

អ្វីៗ​ដែល​យើង​ទាំងអស់​គ្នា​មាន ទោះ​តូច ឬ​ធំក្តី យើង​ត្រូវតែ​ពលិកម្ម ដើម្បី​យើង​អាច​ដើរ​តាម​ព្រះយេស៊ូវ​គ្រីស្ទ​កាន់តែ​ពេញលេញ ។ ពលិកម្ម​របស់​យើង​បង្ហាញ​ពី​អ្វី​ដែល​យើង​ពិតជា​ផ្ដល់​តម្លៃ ។ ពលិកម្ម​គឺជា​រឿង​ពិសិដ្ឋ និង​ជាទី​គោរព​មកពី​ព្រះអម្ចាស់ ។ ( « ដោយ​ស្មោះ​អស់ពី​ចិត្ត​របស់​យើង » លីអាហូណា ខែ​ឧសភា ឆ្នាំ​២០២២ ទំព័រ ១២៤ )

សូម​ពិចារណា​ធ្វើការ​អធិស្ឋាន​ស្ងាត់ៗ ។ សូម​ទូល​សូម​ឲ្យ​ព្រះវរបិតា​សួគ៌​ជួយ​អ្នក​យល់ពី​អ្វី​ដែល​ទ្រង់​ចង់​ឲ្យ​អ្នក​ដឹង និង​ធ្វើ ទាក់ទង​ទៅ​នឹង​ពលិកម្ម​ផ្ទាល់ខ្លួន​របស់​អ្នក ។

ដង្វាយ​ដុត

នៅក្នុង លេវីវិន័យ ១ ព្រះអម្ចាស់​បាន​បង្គាប់​ពួកសាសន៏​អ៊ីស្រាអែល​ឲ្យ​ធ្វើ​ដង្វាយ​ដុត ។ ពួកសង្ឃ​បាន​ថ្វាយ​ដង្វាយ​នេះ​ជា​ប្រចាំ​ថ្ងៃ ។ ដង្វាយ​ទាំងនោះ​ជា​និមិត្តរូប​នៃ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ ។ ដង្វាយ​ទាំងនេះ​ក៏​ជា​ទីសម្គាល់​មួយ​នៃ​ការប្ដេជ្ញា​ដ៏​ខ្ជាប់ខ្ជួន​របស់​សាសន៏​អ៊ីស្រាអែល​ចំពោះ​ព្រះអម្ចាស់​ផងដែរ ។

រូបតំណាង​គូសសម្គាល់សូម​អាន លេវីវិន័យ ១:៣, ៨–៩ ។ សូម​រកមើល​ពាក្យ និង​ឃ្លា​ដែល​អាច​ទាក់ទង​នឹង​ពលិកម្ម ដែល​យើង​អាច​ធ្វើ​បាន​សម្រាប់​ព្រះអម្ចាស់​នៅ​ថ្ងៃ​នេះ ។ សូម​ប្រាកដ​ថា​បាន​គូសសម្គាល់​ឃ្លា​នេះ « គេ​ត្រូវ​នាំ​យក​ដង្វាយ​នោះ​ទៅ​ថ្វាយ​ឲ្យ​បាន​ជា​ទី​គាប់ » ។ តើ​អ្នក​អាច​រៀន​សេចក្ដីពិត​អ្វីខ្លះ​អំពី​ពលិកម្ម​ចេញពី​ឃ្លា​នេះ ?

រូបតំណាង​កត់​ចំណាំនៅ​ជាប់​ឃ្លា​បន្ទាប់​ទៀត​នៅក្នុង លេវីវិន័យ ១:៨–៩ សូម​សរសេរ​កំណត់​ចំណាំ​អំពី​អត្ថន័យ​ជា​និមិត្តរូប​មួយ​ចំនួន​ដែល​អាច​មាន ។

« ក្បាល » « ខ្លាញ់ » « អាការៈ​ខាង​ក្នុង » និង « ជើង​ទាំង​ប៉ុន្មាន » ( ខទី ៨–៩ )

ផ្នែក​ខុសៗ​គ្នា​នៃ​សត្វ​អាចជា​និមិត្តរូប​នៃ​ការថ្វាយ​ដល់​ព្រះអម្ចាស់​នូវ​អ្វី​ដែល​ទ្រង់​បង្គាប់ រួមមាន​ដួងចិត្ត គំនិត និង​រាងកាយ​របស់​យើង ។

« ដុត​ទាំងអស់​នៅលើ​អាសនា » ( ខទី ៩ )

ការដុត​សត្វ​ទាំងមូល​នៅលើ​អាសនា​អាច​តំណាង​ឲ្យ​ការតាំងចិត្ត​ទាំងស្រុង​ចំពោះ​ព្រះអម្ចាស់ ។

« ក្លិន​ឈ្ងុយ​ដល់​ព្រះយេហូវ៉ា » ( ខទី ៩ )

ការណ៍​នេះ​អាច​មាន​ន័យ​ថា ពលិកម្ម​របស់​យើង​គឺ​មាន​ក្លិន​ឈ្ងុយ និង​គាប់​ព្រះហឫទ័យ​ដល់​ព្រះវរបិតា​សួគ៌ និង​ព្រះអង្គ​សង្គ្រោះ ។

ការរស់នៅ​តាម​ក្រឹត្យវិន័យ​នៃ​ពលិកម្ម​ក្នុង​ជំនាន់​របស់​យើង

យញ្ញបូជា​សត្វ និង​ការឆ្កាង

បន្ទាប់ពី​ពលិកម្ម​ដ៏​ធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ត្រូវបាន​បំពេញ ទ្រង់​បាន​កែសម្រួល​ប្រភេទ​នៃ​ពលិកម្ម​ដែល​ទ្រង់​បាន​បង្គាប់​ឲ្យ​រាស្រ្ត​ទ្រង់​ធ្វើ ( សូម​មើល នីហ្វៃ​ទី​៣ ៩:១៩–២០ ) ។ ទោះជា​បច្ចុប្បន្ន​នេះ យើង​មិន​បូជា​សត្វ​ក៏​ដោយ ក៏​ព្រះអម្ចាស់​នៅ​តែ​បង្គាប់​ឲ្យ​រាស្រ្ត​របស់ទ្រង់​ធ្វើ​ពលិកម្ម​ដដែល ។

ស៊ីស្ទើរ ត្រេស៊ី វ៉ាយ ប្រោនីង ទីប្រឹក្សា​ទីពីរ​ក្នុង​គណៈប្រធាន​អង្គការ​បឋមសិក្សា​ទូទៅ បាន​បង្រៀន ៖

ស៊ីស្ទើរ ប្រោនីង

នៅពេល​យើង​នាំ​ដង្វាយ​របស់​យើង​មក​កាន់​ព្រះអង្គ​សង្គ្រោះ នោះ​យើង​ត្រូវ​បាន​អញ្ជើញ​ឲ្យ​មើល​ឃើញ​ព្រះយេស៊ូវ​កាន់​តែ​ច្បាស់​ឡើង​នៅ​ក្នុង​ជីវិត​របស់​យើង កាល​យើង​បន្ទាប​ខ្លួន​ចុះចូល​ឆន្ទៈ​របស់​យើង​តាម​ទ្រង់ ដើម្បី​ទទួល​ស្គាល់ និង​យល់ពី​ការចុះចូល​ដ៏ឥតខ្ចោះ​របស់​ទ្រង់​ទៅ​តាម​ព្រះទ័យ​របស់​ព្រះវរបិតា ។ ( « ការមើលឃើញ​ព្រះយេស៊ូវ​គ្រីស្ទ​កាន់តែ​ច្បាស់​នៅក្នុង​ជីវិត​របស់​យើង » លីអាហូណា ខែ​វិច្ឆិកា ឆ្នាំ​២០២២ ទំព័រ ១៤ )

រូបតំណាង​គូសសម្គាល់សូម​សិក្សា​វគ្គបទគម្ពីរ​ពីរ ឬ​ច្រើន ខាងក្រោម​នេះ ។ សូម​គូសសម្គាល់​អ្វី​ដែល​ខគម្ពីរ​ទាំងនេះ​ស្នើ​ពី​អ្វី​ដែល​យើង​អាច​ថ្វាយ​បាន ទុកជា​ពលិកម្ម​បូជា​សម្រាប់​ព្រះអម្ចាស់ ។

  • រ៉ូម ១២:១–២ ( សំបុត្រ​ពី​សាវក​ប៉ុល​ទៅកាន់​ប្រជាជន​នៅ​រ៉ូម )

  • អោមណៃ ១:២៦ ( ទីបន្ទាល់​របស់​អាម៉ាលេកៃ មុនពេល​ប្រគល់​ផ្ទាំង​ចំណារ​ឲ្យ​ស្តេច​បេនយ៉ាមីន )

  • នីហ្វៃ​ទី​៣ ៩:១៩–២០ ( ព្រះសូរសៀង​របស់​ព្រះគ្រីស្ទ​មាន​បន្ទូល​ទៅកាន់​ពួកសាសន៍​នីហ្វៃ )

  • គោលលទ្ធិ និង​សេចក្ដីសញ្ញា ៤:២ ( វិវរណៈ​ដែល​បាន​ប្រទាន​តាមរយៈ​យ៉ូសែប ស្ម៊ីធ )

រូបតំណាង​សៀវភៅ​កត់ចំណាំសូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ មួយ ឬ​ច្រើន នៅក្នុង​សៀវភៅ​កត់​ចំណាំ​របស់​អ្នក ៖

  • តើ​ការធ្វើ​ពលិកម្ម​តាម​របៀប​ទាំងនេះ អាច​ជួយ​យើង​ឲ្យ​កាន់តែ​ប្រែក្លាយ​ដូចជា​ព្រះអង្គ​សង្គ្រោះ​ដោយ​របៀប​ណា ?

  • ហេតុអ្វី​បានជា​ពេលខ្លះ​វា​អាច​ជា​ការលំបាក ក្នុង​ការលះបង់​អ្វី​ដែល​ព្រះអម្ចាស់​បាន​សុំពី​យើង ?

សូម​ពិនិត្យ​ជម្រើស​សិក្សា​ខាងក្រោម​នេះ​ឡើងវិញ ។ សូម​រើស​យក​ជម្រើស​មួយ ឬ​ច្រើន ។

ជម្រើស ក

តើ​ខ្ញុំ​អាច​ធ្វើ​ពលិកម្ម​អ្វីខ្លះ ?

សូម​សិក្សា​ធនធាន ចំនួន​ពីរ ឬ​ច្រើន ពី​ធនធាន​ចំនួន​បី​ខាងក្រោម​នេះ ។ សូម​ចងចាំ​ពី​អ្វី​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ អាច​នឹង​បំផុស​គំនិត​អ្នក​ឲ្យ​ធ្វើការ​លះបង់ ។

  1. ពង្សាវតារក្សត្រ ទី១ ១៧:៨–១៦ ( ស្ត្រី​មេម៉ាយ​នៅ​ក្រុង​សារិបតា )

  2. « Overcoming Challenges » ( ៥:០២ )

    5:2
  3. អែលឌើរ នែល អេ ម៉ាក់ស្វែល ( ឆ្នាំ​១៩២៦–២០០៤ ) ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖

អែលឌើរ នែល អេ ម៉ាក់ស្វែល

ទង្វើ​ពិតប្រាកដ​នៃ​ការលះបង់​ផ្ទាល់ខ្លួន​គឺ​មិនមែន​ឥឡូវ​នេះ​ទេ ហើយ​ក៏​មិនមែន​ជា​ការដាក់​សត្វ​នៅ​លើ​អាសនា​នោះ​ដែរ ។ ផ្ទុយទៅវិញ វា​គឺជា​ឆន្ទៈ​មួយ​ដើម្បី​ដាក់​សត្វ​ដែល​នៅក្នុង​ខ្លួន​យើង​នៅលើ​អាសនា—បន្ទាប់មក​មើល​វា​ឲ្យ​ដុត​ឆេះ​អស់​ដោយ​ស្ម័គ្រចិត្ត ! នោះ​ហើយ​គឺជា​ការ « ថ្វាយ​ដល់ [ ព្រះអម្ចាស់ ] នូវ​ចិត្ត​សង្រេង និង​វិញ្ញាណ​ទន់ទាប​វិញ » ( នីហ្វៃ​ទី​៣ ៩:២០ ) ។ ( Meek and Lowly [ ឆ្នាំ​១៩៨៧ ] ទំព័រ ៩៤ )

រូបតំណាង​កត់​ចំណាំសូម​បំពេញ​សេចក្ដី​ថ្លែងការណ៍​ពីរ ឬ​ច្រើន ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កត់​ចំណាំ​របស់​អ្នក ។

  • ពលិកម្ម​មួយ​ដែល​ខ្ញុំ​កំពុង​ធ្វើ​សម្រាប់​ព្រះវរបិតា​សួគ៌​គឺ …

  • អ្វីមួយ​ដែល​ខ្ញុំ​នឹង​ចាប់ផ្ដើម ឬ​ឈប់​ធ្វើ​ដើម្បី​បង្ហាញ​ឆន្ទៈ​របស់​ខ្ញុំ ក្នុង​ការធ្វើ​ពលិកម្ម​សម្រាប់​ព្រះអម្ចាស់​គឺ …

  • អ្វីមួយ​ដែល​ខ្ញុំ​បាន​រៀន​នៅ​ថ្ងៃនេះ ដែល​នឹង​ជួយ​ខ្ញុំ​ឲ្យ​ធ្វើការ​ផ្លាស់ប្តូរ​នេះ​គឺ …

ជម្រើស ខ ៖

តើ​ខ្ញុំ​អាច​បង្កើន​ឆន្ទៈ​របស់​ខ្ញុំ ដើម្បី​ធ្វើ​ពលិកម្ម​យ៉ាង​ដូចម្តេច ?

សូម​សិក្សា​ធនធាន ចំនួន​មួយ ឬ​ច្រើន ពី​ធនធាន​ចំនួន​បី​ខាងក្រោម​នេះ ។ សូម​រកមើល​ការយល់ដឹង​នានា ដែល​អាច​ជួយ​អ្នក​ឲ្យ​ស្ម័គ្រចិត្ត​លះបង់​អ្វីៗ ដែល​ព្រះអម្ចាស់​សុំពី​អ្នក ។

  1. ម៉ាកុស ១២:៤១–៤៤ ( ដង្វាយ​របស់​ស្ត្រី​មេម៉ាយ )

  2. អាលម៉ា ២២:១៣–១៩, ២២–២៣ ( ស្តេច​សាសន៍​លេមិន )

  3. « Treasure in Heaven: The John Tanner Story » ( ៨:១៦–១៨:៤៣ )

    20:32

រូបតំណាង​សៀវភៅ​កត់ចំណាំនៅក្នុង​សៀវភៅ​កត់ចំណាំ​របស់​អ្នក សូម​កត់ត្រា​ការយល់ដឹង​ចំនួន​បី​ដែល​អ្នក​បាន​មាន សំណួរ​ពីរ​ដែល​អ្នក​មាន និង​របៀប​មួយ​ដែល​អ្នក​អាច​លះបង់​ដើម្បី​ក្លាយជា​កាន់តែ​ដូចជា​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។

ចែកចាយ​គំនិត​របស់​អ្នក

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​អ្នក​ឲ្យ​ស្គាល់​នូវ​ពលិកម្ម​ដែល​អ្នក​អាច​ធ្វើ​បាន ដើម្បី​ប្រែក្លាយ​កាន់តែ​ដូចជា​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។

រូបតំណាង​ចែកចាយសូម​ចែកចាយ​រឿង​មួយ ឬ​ច្រើន នៃ​អ្វី​ខាងក្រោម​នេះ​ជាមួយ​គ្រូបង្រៀន ឬ​សិស្ស​ក្នុង​ថ្នាក់​របស់​អ្នក ៖

  • ទីបន្ទាល់​របស់​អ្នក​អំពី​សារៈសំខាន់​នៃ​ពលិកម្ម ។

  • ការយល់ដឹង ឬ​សំណួរ​មួយ​របស់​អ្នក ឬ​របៀប​មួយ​ដែល​អ្នក​អាច​លះបង់​ដើម្បី​ក្លាយ​កាន់តែ​ដូចជា​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។

  • អ្វីមួយ​ជាក់លាក់​ដែល​អ្នក​បាន​ធ្វើ​ដើម្បី​សម្រេច​គោលបំណង​មេរៀន​នេះ ។

  • មាន​សំណួរ​ណាមួយ​ដែល​មេរៀន​នេះ​បាន​ធ្វើឲ្យ​អ្នក​ឆ្ងល់​ដែរ​ឬទេ ។ តើ​អ្នក​នឹង​ព្យាយាម​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​អ្នក​ដោយ​របៀប​ណា ?