« អេសាយ ៥៤ ៖ ‹ យើងអាណិតអាសូរដល់ឯង ដោយសេចក្តីសប្បុរស › » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
« អេសាយ ៥៤ ៖ ‹ យើងអាណិតអាសូរដល់ឯង ដោយសេចក្តីសប្បុរស › » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
អេសាយ ៥០–៥៧ ៖ មេរៀនទី ១២៥
អេសាយ ៥៤
« យើងអាណិតអាសូរដល់ឯង ដោយសេចក្តីសប្បុរស »
មនុស្សអាចមានអារម្មណ៍ថាត្រូវគេបោះបង់ចោល ហើយនៅម្នាក់ឯងពេលខ្លះ ។ ពេលខ្លះមនុស្សប្រហែលជាគិតថា ព្រះមិនគង់នៅទីនេះសម្រាប់ពួកគេទេ ។ ដោយសារវង្សនៃអ៊ីស្រាអែលបានបំពានលើសេចក្ដីសញ្ញាដែលពួកគេបានធ្វើជាមួយនឹងព្រះយេហូវ៉ា ពួកគេត្រូវបានខ្ចាត់ខ្ចាយ ។ ពួកគេប្រហែលជាមានអារម្មណ៍ថាព្រះបានបោះបង់ចោលពួកគេហើយ ។ ទោះយ៉ាងណាក៏ដោយ តាមរយៈព្យាការីអេសាយ ព្រះអម្ចាស់បានរំឭកដល់រាស្ត្រក្នុងសេចក្ដីសញ្ញារបស់ទ្រង់ទាំងនៅពេលនោះ និងឥឡូវនេះ ថាទ្រង់នឹងទទួលពួកគេដោយអាណិតអាសូរជាខ្លាំង ហើយប្រទានឲ្យពួកគេនូវភាពសុខសាន្ដ ។ មេរៀននេះអាចជួយសិស្សឲ្យទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់ និងការតាំងចិត្តរបស់ព្រះអង្គសង្គ្រោះចំពោះពួកគេ ។
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យអាន អេសាយ ៥៤ ដោយរកមើលពាក្យ និងឃ្លាដែលពួកគេនឹងចែកចាយជាមួយនរណាម្នាក់ដែលមានអារម្មណ៍ឯកោ ឬបោះបង់ចោល ។
សកម្មភាពរៀនសូត្រដែលអាចមាន
អារម្មណ៍ត្រូវគេបោះបង់ចោល
សូមពិចារណាចាប់ផ្តើមថ្នាក់រៀន ដោយការចែកចាយសាច់រឿងដូចខាងក្រោមនេះ ។ សិស្សអាចជ្រើសរើសកំណែនៃសាច់រឿងនេះ ដើម្បីផ្តោតលើបុគ្គលម្នាក់ៗ ឬសាច់រឿងមួយសម្រាប់សិស្សក្នុងថ្នាក់ទាំងមូល ។ សិស្សនឹងមានឱកាសឆ្លើយតបទៅនឹងសាច់រឿងដែលពួកគេបានជ្រើសរើសនៅចុងបញ្ចប់នៃមេរៀននេះ ។
កាឡូសមានអារម្មណ៍ឯកោ និងបោះបង់ចោលដោយសារ ….
-
គាត់មានអំពើបាប ហើយមិនជឿថាព្រះនឹងអត់ទោសឲ្យគាត់ចំពោះអ្វីដែលគាត់បានធ្វើឡើយ ។
-
ថ្មីៗនេះគាត់បានផ្លាស់ទៅតំបន់ថ្មីមួយ ហើយកំពុងមានការលំបាកក្នុងការរាប់អានមិត្តភក្តិ ។
-
គាត់មិនមានអារម្មណ៍ថាការអធិស្ឋានរបស់គាត់ត្រូវបានឆ្លើយតបនោះទេ ។
សូមគិតអំពីអ្វីដែលអ្នកអាចនិយាយទៅកាន់ កាឡូស ដើម្បីជួយគាត់ ។ សូមគិតពិចារណាអំពីអ្វីដែលអ្នកចង់ឲ្យគាត់ដឹងអំពីព្រះយេស៊ូវគ្រីស្ទ ។
អ្នកក៏ប្រហែលជាចង់អញ្ជើញសិស្សឲ្យគិតអំពីស្ថានភាពរបស់ពួកគេ និងរបៀបដែលពួកគេបានឆ្លើយតប ប្រសិនបើពួកគេមានអារម្មណ៍ឯកោ ឬបោះបង់ចោល ។
ដើម្បីជួយសិស្សឲ្យយល់ពីបរិបទនៃ អេសាយ ៥៤ អ្នកប្រហែលជាចង់បង្ហាញសិស្សនូវរូបភាព « The Kingdoms of Israel and Judah at a Glance » នៅពេលអ្នកពន្យល់កថាខណ្ឌខាងក្រោម ( សូមមើលផងដែរ មេរៀនទី ៨៨ ៖ ពង្សាវតារក្សត្រ ទី២ ១៧; ២៤–២៥ ) ។
នៅក្នុងជីវិតរបស់អេសាយ លោកបានមើលឃើញការខ្ចាត់ខ្ចាយនៃនគរអ៊ីស្រាអែលភាគខាងជើង ដោយសារតែអំពើទុច្ចរិតរបស់ប្រជាជនក្នុងនគរនោះ ( សូមមើល ពង្សាវតារក្សត្រ ទី២ ១៧:៦–២៣ ) ។ លោកក៏បានព្យាករថា ដោយសារតែអំពើទុច្ចរិតរបស់នគរយូដាភាគខាងត្បូង នោះនគរនេះក៏ត្រូវបានត្រួតត្រាផងដែរ ( សូមមើល អេសាយ ៣៩:៥–៧ ) ។ ដោយសារហេតុនេះ មនុស្សជាច្រើនក្នុងវង្សអ៊ីស្រាអែលប្រហែលជាមានអារម្មណ៍ថាព្រះបានបោះបង់ចោល ។
នៅក្នុង អេសាយ ៥៤ អេសាយបានព្យាករអំពីអ្វីដែលព្រះអម្ចាស់នឹងធ្វើសម្រាប់រាស្ត្រក្នុងសេចក្ដីសញ្ញារបស់ទ្រង់ ។ ក្រោយមកព្រះអង្គសង្គ្រោះបានប្រើជំពូកនេះដើម្បីបង្រៀនសាសន៍នីហ្វៃពីរបៀបដែលទ្រង់នឹងទទួលអ៊ីស្រាអែលនៅថ្ងៃចុងក្រោយ ( សូមមើល នីហ្វៃទី៣ ២២ ) ។
នៅពេលអ្នកសិក្សា អេសាយ ៥៤ សូមស្តាប់ការបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីជួយអ្នកឲ្យដឹងពីអារម្មណ៍របស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទអំពីទំនាក់ទំនងរបស់ពួកគេជាមួយនឹងអ្នក ។
ការសន្យារបស់ព្រះអម្ចាស់ចំពោះរាស្ដ្ររបស់ទ្រង់
អ្នកអាចនឹងចង់រំឭកសិស្សថា អេសាយតែងតែប្រើរូបភាពក្នុងការសរសេររបស់គាត់ ។ ការផ្អាកដើម្បីគិតអំពីមេរៀនដែលបានរៀនពីរូបភាពដែលលោកបានបញ្ចូល អាចយាងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធឲ្យបង្រៀនយើងអំពីសារលិខិតរបស់ព្រះអម្ចាស់នៅក្នុងព្រះគម្ពីរទាំងនេះ ។ នៅក្នុង អេសាយ ៥៤ អេសាយបានប្រើរូបភាពនៃទំនាក់ទំនងអាពាហ៍ពិពាហ៍ ដើម្បីបង្រៀនអំពីទំនាក់ទំនងនៃសេចក្ដីសញ្ញារបស់ព្រះអម្ចាស់ជាមួយវង្សអ៊ីស្រាអែល ។ ប្ដីតំណាងឲ្យព្រះអង្គសង្គ្រោះ ហើយប្រពន្ធតំណាងឲ្យវង្សអ៊ីស្រាអែល ។ អ្នកប្រហែលជាចង់បែងចែកអំណានខគម្ពីរមួយសំណុំបន្ទាប់ ទៅជាផ្នែកតូចៗដូចជា ខទី ១–៤, ៥–៨, ៩–១០, ១៣, ១៧ ។ ដើម្បីជួយសិស្សឲ្យយល់កាន់តែច្បាស់ពីអ្វីដែលពួកគេកំពុងអាន អ្នកអាចផ្អាកបន្ទាប់ពីអានខគម្ពីរនីមួយៗ ហើយអញ្ជើញសិស្សឲ្យសួរសំណួរ ។
អ្នកអាចស្វែងរកព័ត៌មានអំពីពាក្យ និងឃ្លាមួយចំនួននៅក្នុងខគម្ពីរទាំងនេះនៅក្នុងផ្នែកធនធានបន្ថែមទាំងឡាយ ។
សូមអាន អេសាយ ៥៤:១–១០, ១៣, ១៧ ដោយរកមើលអ្វីដែលព្រះយេស៊ូវគ្រីស្ទបានសន្យាជាមួយរាស្ត្រក្នុងសេចក្ដីសញ្ញារបស់ទ្រង់ ។
-
តើរូបភាពនៃប្ដី និងប្រពន្ធបង្រៀនអ្នកអ្វីខ្លះអំពីទំនាក់ទំនងរបស់ព្រះអម្ចាស់ជាមួយនឹងវង្សអ៊ីស្រាអែល ?
-
តើព្រះនាម និងព្រះបរមងាររបស់ព្រះអង្គសង្គ្រោះនៅក្នុង ខទី ៥ បង្រៀនអ្វីខ្លះអំពីទ្រង់ ?
អ្នកអាចនឹងចង់បែងចែកពេលវេលាដើម្បីអនុញ្ញាតឲ្យសិស្សចែកចាយពាក្យ និងឃ្លាដ៏មានអត្ថន័យពីខគម្ពីរទាំងនេះ ហើយពិភាក្សាអំពីអ្វីដែលពាក្យ និងឃ្លាទាំងនេះបង្រៀនអំពីព្រះអម្ចាស់ ។ ពួកគេអាចធ្វើបែបនេះជាថ្នាក់ទាំងមូល ឬជាក្រុមតូចៗបាន ។
សូមសរសេរ ព្រះយេស៊ូវគ្រីស្ទ ជាព្រះប្រោសលោះរបស់យើង… នៅលើក្តារខៀន ហើយអញ្ជើញសិស្សឲ្យបំពេញសេចក្តីថ្លែងការណ៍ដោយប្រើអ្វីដែលពួកគេរកឃើញនៅក្នុង អេសាយ ៥៤:៤–១០, ១៣, ១៧ ។
-
តើមានរបៀបអ្វីខ្លះដែលអ្នកអាចបញ្ចប់សេចក្តីថ្លែងការណ៍ ព្រះយេស៊ូវគ្រីស្ទជាព្រះប្រោសលោះរបស់យើង… ?
សិស្សអាចបញ្ចប់សេចក្តីថ្លែងការណ៍តាមរបៀបជាច្រើនរួមមាន ៖
ព្រះយេស៊ូវគ្រីស្ទជាព្រះប្រោសលោះរបស់យើង …
-
នឹងទទួលរាស្ត្ររបស់ទ្រង់ដោយសេចក្ដីមេត្តាករុណា ។
-
មានសេចក្ដីសប្បុរសដល់រាស្ដ្ររបស់ទ្រង់ដ៏នៅអស់កល្បជានិច្ច ។
-
នឹងបំពេញសេចក្ដីសញ្ញាដែលទ្រង់បានធ្វើជាមួយនឹងរាស្ត្ររបស់ទ្រង់ ។
-
សន្យានូវសេចក្ដីសុខសាន្ត ។
នៅពេលសិស្សមើលបទគម្ពីរទាក់ទងនឹងជីវិតរបស់ពួកគេ ពួកគេទំនងជាយល់អំពីរបៀបដែលគោលលទ្ធិរបស់ព្រះអង្គសង្គ្រោះអនុវត្តចំពោះពួកគេផ្ទាល់ ។ សំណួរខាងក្រោម ឬសំណួរផ្សេងទៀតដែលអ្នកប្រហែលជាគិត អាចជួយពួកគេឲ្យពិភាក្សាអំពីភាពទាក់ទងនៃសេចក្តីពិតដែលពួកគេបានរកឃើញ ។
-
-
តើសេចក្តីពិតមួយណាដែលអ្នកគិតថាអាចជួយយុវវ័យនាពេលសព្វថ្ងៃនេះបានច្រើនជាងគេ ? ហេតុអ្វី ?
សូមគិតពិចារណាថាតើសេចក្តីពិតមួយណាដែលមានអត្ថន័យបំផុតសម្រាប់អ្នកផ្ទាល់ ។
-
តើអ្នកគិតថាព្រះយេស៊ូវគ្រីស្ទបំពេញការសន្យាទាំងនេះនៅថ្ងៃសព្វនេះដោយរបៀបណា ?
ប្រធាន ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានថ្លែងទីបន្ទាល់ ៖
… ដូច្នោះនៅលើពិភពលោកមួយដែលមាន « ខ្យល់ព្យុះបោកឥតមានសេចក្ដីកម្សាន្ដចិត្ត » ដូចដែលព្រះយេហូវ៉ាមានបន្ទូល តើយើងអាចរកឃើញអ្វីដែលទ្រង់បានហៅថា « សេចក្ដីសញ្ញានៃ … សេចក្តីមេត្រី » យ៉ាងដូចម្តេច ? យើងរកឃើញវាតាមរយៈការងាកទៅរកទ្រង់ដែលមានបន្ទូលថា ទ្រង់នឹងមេត្តាដល់យើង « ដោយសេចក្ដីសប្បុរសដ៏អស់កល្បជានិច្ចវិញ » ។ ( « នោះមិនមែនដូចជាលោកីយ៍ឲ្យទេ » លីអាហូណា ខែឧសភា ឆ្នាំ២០២១ ទំព័រ ៣៦ )
-
តើអ្នកកំពុងរៀនសូត្រអ្វីខ្លះអំពីរបៀបដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទមានអារម្មណ៍ចំពោះអ្នក ?
ដើម្បីជួយសិស្សមើលឃើញគំរូមួយអំពីរបៀបដែលព្រះអម្ចាស់ប្រមូលរាស្ត្ររបស់ទ្រង់ដោយសេចក្ដីមេត្តាករុណា ហើយជួយពួកគេឲ្យមានអារម្មណ៍ថា ពួកគេមានចំណែកនៅក្នុងសាសនាចក្ររបស់ទ្រង់ សូមពិចារណាមើលវីដេអូ « Angels in the Mirror » ( ៥:៤៧ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។ បន្ទាប់មក សូមអញ្ជើញសិស្សឲ្យចែកចាយអ្វីដែលពួកគេចាប់អារម្មណ៍ ។
បង្ហាញពីការរៀនសូត្រ
សកម្មភាពខាងក្រោមមានគោលបំណងជួយសិស្សឲ្យបង្ហាញពីអ្វីដែលពួកគេបានរៀន និងទទួលអារម្មណ៍អំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទពីការសិក្សា អេសាយ ៥៤ ។ ជ្រើសរើសវិធីសាស្រ្តនៃការឆ្លើយតបដែលសមស្របបំផុតនឹងតម្រូវការនៃថ្នាក់របស់អ្នក ។ ឧទាហរណ៍មួយចំនួនអំពីអ្វីដែលអ្នកអាចធ្វើបាន រួមមានការអញ្ជើញសិស្សឲ្យដើរតួក្នុងស្ថានភាព សរសេរសារជាអក្សរដើម្បីផ្ញើ ឬបង្កើតគំនូររឿងកំប្លែងនៃការសន្ទនាជាមួយកាឡូស ។
សូមរំឭកហេតុអ្វីបានជា កាឡូស មានអារម្មណ៍ថាត្រូវគេបោះបង់ចោល ហើយនៅម្នាក់ឯង ។ សូមគិតអំពីអ្វីដែលអ្នកអាចចែកចាយជាមួយគាត់ពីអ្វីដែលអ្នកបានរៀននៅក្នុង អេសាយ ៥៤ ។ តើមានបទពិសោធន៍ផ្ទាល់ខ្លួនដែលអ្នកអាចចែកចាយជាមួយគាត់ដែរឬទេ ?
-
តើអ្នកចង់ចងចាំអ្វីខ្លះអំពីព្រះអង្គសង្គ្រោះពីការសិក្សារបស់អ្នកអំពី អេសាយ ៥៤ ?
អ្នកក៏ប្រហែលជាចង់ចែកចាយទីបន្ទាល់របស់អ្នកអំពីព្រះអង្គសង្គ្រោះ អំពីគំនិត និងអារម្មណ៍របស់អ្នកខណៈពេលសិក្សា អេសាយ ៥៤ ។