« អេសាយ ៥០–៥៧ ៖ ទិដ្ឋភាពទូទៅ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
« អេសាយ ៥០–៥៧ ៖ ទិដ្ឋភាពទូទៅ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
អេសាយ ៥០–៥៧
អេសាយ ៥០–៥៧
ទិដ្ឋភាពទូទៅ
មូលហេតុមួយដែលពាក្យរបស់អេសាយមានអនុភាពខ្លាំងគឺទីបន្ទាល់របស់គាត់អំពីព្រះយេស៊ូវគ្រីស្ទ ។ សារលិខិតរបស់អេសាយទៅកាន់អ៊ីស្រាអែលពីបុរាណ និងសម័យទំនើបគឺ « សេចក្តីអំណរនិងសេចក្តីរីករាយ » ( អេសាយ ៥១:៣ ) ។ តាមរយៈពាក្យសម្តីរបស់អេសាយ ព្រះអង្គសង្គ្រោះបានបន្តការអញ្ជើញឲ្យ « ចូរប្រុងស្តាប់តាមយើង » ( អេសាយ ៥១:១, ៤, ៧ ) ហើយបានសន្យាថានឹងលួងលោមដល់រាស្ត្រក្នុងសេចក្ដីសញ្ញារបស់ទ្រង់ ( អេសាយ ៥១:៣, ១២; ៥២:៩ ) ។ អេសាយបានព្យាករអំពី « មនុស្សទូទុក្ខ ហើយក៏ធ្លាប់ស្គាល់សេចក្តីឈឺចាប់ » ( អេសាយ ៥៣:៣ ) ដែលត្រូវ « ទ្រង់ត្រូវរបួស ដោយព្រោះអំពើរំលងរបស់យើង » និង « ត្រូវវាយជាំ ដោយព្រោះអំពើទុច្ចរិតរបស់យើង » ( អេសាយ ៥៣:៥ ) ។ ទោះជាយ៉ាងណា « យើងរាល់គ្នាបានប្រោសឲ្យជា ដោយសារស្នាមរំពាត់នៅអង្គទ្រង់ » ( អេសាយ ៥៣:៥ ) ។ ចំពោះអស់អ្នកដែលមានអារម្មណ៍ថា ត្រូវបានគេ « បោះបង់ចោលហើយ ដែលមានចិត្តគ្នាន់ក្នាញ់ » ( អេសាយ ៥៤:៦ ) ព្រះប្រោសលោះសន្យានូវ « សេចក្តីសប្បុរសដ៏នៅអស់កល្បជានិច្ច » « ប្រោសមេត្តា » និង « សេចក្តីសញ្ញាពីសេចក្តីមេត្រី [ របស់ទ្រង់ ] » ( អេសាយ ៥៤:៨,១០ ) ។ ដូចព្រះអង្គសង្គ្រោះផ្ទាល់បានថ្លែងទីបន្ទាល់ថា « ពាក្យពេចន៍របស់អេសាយជាពាក្យដ៏មហិមា » ( នីហ្វៃទី៣ ២៣:១ ) ។
សូមជួយអ្នករៀនឲ្យទទួលខុសត្រូវលើការរៀនសូត្ររបស់ពួកគេ ។ ពេលខ្លះ គ្រូបង្រៀនមានអារម្មណ៍ចាំបាច់ដើម្បីប្រាប់សិស្សនូវអ្វីដែលពួកគេគួរដឹង ។ ទោះជាយ៉ាងណាក៏ដោយ រឿងមួយដែលមានឥទ្ធិពលបំផុតដែលគ្រូបង្រៀនអាចធ្វើបានគឺជួយសិស្សឲ្យទទួលខុសត្រូវលើការរៀនសូត្ររបស់ពួកគេ ។ ព្រះអង្គសង្គ្រោះតែងតែស្វែងរករបៀបដើម្បីធ្វើការណ៍នេះដោយសួរសំណួរទាំងនោះដែលទ្រង់បានបង្រៀន ហើយអញ្ជើញពួកគេឲ្យធ្វើ ។ សម្រាប់ព័ត៌មានបន្ថែមទៀតអំពីរបៀបដែលព្រះអង្គសង្គ្រោះបានធ្វើការណ៍នេះ សូមមើល « ព្រះអង្គសង្គ្រោះបានជួយអ្នកដទៃឲ្យទទួលខុសត្រូវលើការរៀនសូត្ររបស់ពួកគេ » ( ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ [ ឆ្នាំ២០២២ ] ទំព័រ ២៤–២៥ ) ។
សម្រាប់ឧទាហរណ៍អំពីរបៀបដែលអ្នកអាចជួយសិស្សរបស់អ្នកទទួលយកការទទួលខុសត្រូវចំពោះការរៀនសូត្ររបស់ពួកគេ សូមមើល មេរៀនទី ១២៣ « អេសាយ ៥១–៥២ » ។
រៀបចំខ្លួនបង្រៀន
ព័ត៌មានខាងក្រោមផ្តល់ឲ្យអ្នកនូវគំនិតខ្លះៗអំពីអ្វីដែលអ្នកអាចត្រូវរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។
អេសាយ ៥១–៥២
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សស្តាប់តាមការអញ្ជើញរបស់ព្រះអង្គសង្គ្រោះ ។
-
ការរៀបចំសិស្ស ៖ អញ្ជើញសិស្សឲ្យជញ្ជឹងគិតនៅពេលដែលពួកគេ ឬនរណាម្នាក់ដែលពួកគេស្គាល់បានគោរពតាមការអញ្ជើញ ឬបទបញ្ញត្តិណាមួយរបស់ព្រះអម្ចាស់ ហើយបានទទួលពរ ។ មេរៀននេះនឹងផ្តល់ឱកាសដល់សិស្សដែលស្ម័គ្រចិត្តចែកចាយ ។
-
មាតិកាដែលត្រូវបង្ហាញ ៖ បញ្ជីបុគ្គលដែលសិស្សអាចស្តាប់តាម តារាងអំពីការអញ្ជើញ និងការសន្យារបស់ព្រះអង្គសង្គ្រោះចំពោះរាស្ត្រក្នុងសេចក្ដីសញ្ញារបស់ទ្រង់
-
សំណៅមេរៀន ៖ « ការអញ្ជើញ និងការសន្យារបស់ព្រះអម្ចាស់ចំពោះរាស្ត្រក្នុងសេចក្ដីសញ្ញារបស់ទ្រង់ »
អេសាយ ៥៣
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សឲ្យមានអារម្មណ៍ដឹងគុណចំពោះអ្វីដែលព្រះអង្គសង្គ្រោះបានធ្វើសម្រាប់ពួកគេតាមរយៈដង្វាយធួនរបស់ទ្រង់ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យធ្វើការទន្ទេញសេចក្តីយោងចំណេះចំណានខាងគោលលទ្ធិ អេសាយ ៥៣:៣–៥ និងឃ្លាបទគម្ពីរគន្លឹះ « [ ព្រះយេស៊ូវគ្រីស្ទ ] ទ្រង់បានទ្រាំទ្រ រងអស់ទាំងសេចក្តីឈឺចាប់របស់យើង ហើយបានទទួលផ្ទុកអស់ទាំងសេចក្តីទុក្ខព្រួយរបស់យើងពិត » ។
-
សំណៅមេរៀន ៖ « ការយល់ដឹងអំពីអេសាយ ៥៣ »
-
មាតិកាដែលត្រូវបង្ហាញ ៖ ការបំផុសគំនិតឲ្យឆ្លុះបញ្ចាំង និងសំណួរនៅដើមមេរៀននេះ សេចក្តីថ្លែងការណ៍របស់អែលឌើរ ដេវីឌ អេ បែដណា
-
វីដេអូ ៖ « រែកបន្ទុករបស់ពួកគេយ៉ាងងាយ » ( ១៦:២៣ ) ចាប់ពីនាទីទី ១២:១៥ ដល់ ១៣:២២ « He Will Give You Help » ( ៤:៤៣ )
អេសាយ ៥៤
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សឲ្យទទួលអារម្មណ៍ស្រឡាញ់ និងការតាំងចិត្តរបស់ព្រះអង្គសង្គ្រោះចំពោះពួកគេ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យអាន អេសាយ ៥៤ ដោយរកមើលពាក្យ និងឃ្លាដែលពួកគេនឹងចែកចាយជាមួយនរណាម្នាក់ដែលមានអារម្មណ៍ឯកោ ឬបោះបង់ចោល ។
-
រូបភាព ៖ « The Kingdoms of Israel and Judah at a Glance »
-
វីដេអូ ៖ « ទេវតានៅក្នុងកញ្ចក់ » ( ៥:៤៧ )