ថ្នាក់​សិក្ខាសាលា
អេសាយ ៥១–៥២ ៖ « ចូរ​ប្រុង​ស្តាប់​តាម​យើង »


« អេសាយ ៥១–៥២ ៖ ‹ ចូរ​ប្រុង​ស្តាប់​តាម​យើង › » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ២០២៦ )

« អេសាយ ៥១–៥២ ៖ ‹ ចូរ​ប្រុង​ស្តាប់​តាម​យើង › » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

អេសាយ ៥០–៥៧ ៖ មេរៀន​ទី ១២៣

អេសាយ ៥១–៥២

« ចូរ​ប្រុង​ស្តាប់​តាម​យើង »

Jesus Christ reaching out his hand near water outdoors, closeup

តាមរយៈ​អេសាយ ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ទៅកាន់​រាស្ត្រ​ក្នុង​សេចក្ដីសញ្ញា​របស់​ទ្រង់ ទាំង​កាលពី​បុរាណ និង​នៅ​សម័យ​នេះ ។ ទ្រង់​បាន​បន្ត​ការសន្យា​ដ៏​ថ្លៃថ្លា​ដល់​ពួកគេ ប្រសិនបើ​ពួកគេ​ជ្រើសរើស​ស្តាប់​តាម​ការអញ្ជើញ​ដែល​ពេញ​ដោយ​ក្តី​ស្រឡាញ់​របស់​ទ្រង់ ។ ក្នុង​នាម​ជា​រាស្ត្រ​ក្នុង​សេចក្ដីសញ្ញា​របស់​ទ្រង់ ព្រះអម្ចាស់​បាន​បន្ត​ការសន្យា និង​ការអញ្ជើញ​ដូចគ្នា​ទាំងនេះ​ដល់​យើង​ដែរ ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ស្តាប់​តាម​ការអញ្ជើញ​របស់​ព្រះអង្គ​សង្គ្រោះ ។

ការរៀបចំ​សិស្ស ៖ អញ្ជើញ​សិស្ស​ឲ្យ​ជញ្ជឹងគិត​នៅពេល​ដែល​ពួកគេ ឬ​នរណា​ម្នាក់​ដែល​ពួកគេ​ស្គាល់​បាន​គោរព​តាម​ការអញ្ជើញ ឬ​បទបញ្ញត្តិ​ណាមួយ​របស់​ព្រះអម្ចាស់ ហើយ​បាន​ទទួល​ពរ ។ មេរៀន​នេះ​នឹង​ផ្តល់​ឱកាស​ដល់​សិស្ស​ដែល​ស្ម័គ្រចិត្ត​ចែកចាយ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

តើ​អ្នក​ស្តាប់​តាម​នរណា ?

សូម​ពិចារណា​សរសេរ​លើ​ក្ដារខៀន​អំពី​បុគ្គល​ដែល​រៀបរាប់​ខាងក្រោម​នេះ ឬ​អ្នក​ផ្សេង​ទៀត​ដែល​អ្នក​មាន​អារម្មណ៍​ថា​មាន​ឥទ្ធិពល​សម្រាប់​ក្មេង​វ័យ​ជំទង់ ។

ឪពុក ឬ​ម្តាយ មិត្តភក្តិ គ្រូបង្រៀន គ្រូបង្វឹក អ្នក​មាន​ឥទ្ធិពល​លើ​បណ្តាញ​សង្គម តារាល្បី

  • តើ​អ្នក​គិត​ថា​នរណា​ដែល​ក្មេង​វ័យ​ជំទង់​ទំនង​ជា​ស្ដាប់ និង​ធ្វើ​តាម​ដំបូន្មាន​របស់​ពួកគេ ? ហេតុអ្វី ?

  • ហេតុ​អ្វី​បាន​ជា​នរណា​ដែល​យើង​ស្តាប់ និង​ធ្វើ​តាម​មាន​សារៈ​សំខាន់ ?

នៅពេល​ដែល​សិស្ស​អាន​ខគម្ពីរ​ខាងក្រោម នោះ​អ្នក​ប្រហែល​ជា​ចង់​ចង្អុល​បង្ហាញ​ថា អ្នកសរសេរ​ព្រះគម្ពីរ​តែងតែ​និយាយ​ពាក្យគន្លឹះ និង​គំនិត​ដដែលៗ ដើម្បី​បញ្ជាក់​ពី​គំនិត​សំខាន់ៗ ។ សិស្ស​របស់​អ្នក​អាច​អនុវត្ត​ការស្វែងរក​ពាក្យ​គន្លឹះ និង​ឃ្លា​ដដែលៗ​ជាមួយ​នឹង​ខគម្ពីរ​ខាងក្រោម ។

សូមអាន អេសាយ ៥១:១, ៤, ៧ ដោយ​រកមើល​ថាតើ​នរណា​ដែល​ព្រះអម្ចាស់​បាន​ទូន្មាន​រាស្ត្រ​ក្នុង​សេចក្ដី​សញ្ញា​របស់​ទ្រង់​ឲ្យ​ស្តាប់ និង​ធ្វើតាម ។ អ្នក​អាច​គូស​ចំណាំ​អ្វី​ដែល​អ្នក​រកឃើញ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។ ប្រសិនបើ​សិស្ស​ត្រូវការ​ជំនួយ​ដើម្បី​យល់ដឹង​ពី​ពាក្យ ស្ដាប់​តាម សូម​ពិចារណា​ពន្យល់​ថា ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ថា ពាក្យ​ស្តាប់តាម មាន​ន័យ​ថា « ស្ដាប់​ដោយ​បំណង​ចិត្ត​គោរព​តាម » ( « Hear Him » Liahona ខែឧសភា ឆ្នាំ២០២០ ទំព័រ ៨៩ ) ។

  • ហេតុអ្វី​បាន​ជា​មាន​នរណា​ម្នាក់​ចង់​ស្តាប់ ហើយ​ធ្វើ​តាម​ការទូន្មាន​របស់​ព្រះអង្គ​សង្គ្រោះ​ជាជាង​អ្នក​ដទៃ ?

សូម​ជញ្ជឹងគិត​អំពី​បញ្ហា​ប្រឈម ការព្រួយបារម្ភ ឬ​សំណួរ​ទាំងឡាយ​ដែល​អ្នក​ប្រហែល​ជា​មាន​នៅក្នុង​ជីវិត​របស់​អ្នក ។ សូម​ពិចារណា​ពី​វិធី​ដែល​អ្នក​អាច​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការស្តាប់​តាម​ដំបូន្មាន និង​ការអញ្ជើញ​របស់​ព្រះអង្គសង្គ្រោះ នៅពេល​អ្នក​សិក្សា អេសាយ ៥១–៥២ ។

« ចូរ​ប្រុង​ស្តាប់​តាម​យើង »

សូម​អាន អេសាយ ៥១:១–២ ដោយ​រកមើល​រូបភាព និង​និមិត្តរូប​ដែល​អេសាយ​បាន​ប្រើ​ដើម្បី​ពិពណ៌នា​អំពី​ការអញ្ជើញ​ពី​ព្រះអម្ចាស់ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បាន​រកឃើញ និង​អ្វី​ដែល​ពួកគេ​មាន​អារម្មណ៍​ថា​រូបភាព​ទាំងនេះ​មាន​អត្ថន័យ ។

សូម​ពន្យល់​ថា ឃ្លា​ដើម្បី « ចូរ​មើល​ចំ​ទៅ​ឯ​ថ្មដា ជា​ទី​ដែល​បាន​ដាប់​ឯង​រាល់​គ្នា​ចេញ​មក » និង​ដើម្បី​មើល​ទៅ​អ័ប្រាហាំ និង​សារ៉ា ( អេសាយ ៥១:១–២ ) សំដៅ​ទៅ​លើ​ការអញ្ជើញ​របស់​ព្រះអម្ចាស់​ឲ្យ​ចងចាំ​អ័ប្រាហាំ និង​សារ៉ា ដែល​ព្រះ​បាន​ធ្វើ​សេចក្ដីសញ្ញា​របស់​ទ្រង់ ( ឬ​ហៅ​ម្យ៉ាង​ទៀត​ថា សេចក្ដី​សញ្ញា​អ័ប្រាហាំ ) ។ ការណ៍នេះ​បញ្ជាក់​ថា យើង​គួរ​ចងចាំ​ដើម្បី​រក្សា​សេចក្ដី​សញ្ញា​ដូចគ្នា​នេះ​ជាមួយ​នឹង​ព្រះ ។

អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​សេចក្ដីថ្លែងការណ៍​មិន​ពេញលេញ​ខាងក្រោម​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ៖ នៅពេល​យើង​រក្សា​សេចក្ដីសញ្ញា​របស់​យើង​ជាមួយ​ព្រះអម្ចាស់ នោះ​ទ្រង់​នឹង … ។

  • តើ​វា​មាន​ន័យ​យ៉ាងណា​ចំពោះ​អ្នក​ក្នុង​ការ​រក្សា​សេចក្ដីសញ្ញា​របស់​យើង​ជាមួយ​ព្រះអម្ចាស់ ?

សូមអាន អេសាយ ៥១:៣ ដោយ​រកមើល​ពរជ័យ​ដែល​ព្រះអង្គ​សង្គ្រោះ​បានសន្យា ប្រសិនបើ​យើង​ស្តាប់​តាម​ទ្រង់ ដើម្បី​រក្សា​សេចក្តី​សញ្ញា​របស់​យើង ។

  • តើ​អ្នក​បាន​រកឃើញ​អ្វីខ្លះ ?

    សិស្ស​អាច​បន្ថែម …ប្រទានពរ​ដល់​យើង​ដោយ​ការលួងលោម អំណរ និង​សេចក្តី​រីករាយ ចំពោះ​សេចក្តី​ថ្លែងការណ៍​មិន​ពេញលេញ​នេះ ។

  • តើ​អ្នក​គិត​ថា​ការ​រក្សា​សេចក្ដីសញ្ញា​របស់​យើង​ជាមួយ​ព្រះអម្ចាស់​ជួយ​យើង​ឲ្យ​ទទួល​បាន​ការ​លួងលោម អំណរ និង​សេចក្តី​រីករាយ​របស់​ទ្រង់​យ៉ាង​ដូចម្ដេច ?

ការអញ្ជើញ និង​ពរជ័យ

សូម​បង្កើត ឬ​បង្ហាញ​តារាង​ខាងក្រោម​នៅលើ​ក្ដារខៀន ។ សិស្សក៏អាច​ចម្លងវា​ចូលនៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ​ផងដែរ ។ ជា​ឧទាហរណ៍ អ្នក​ប្រហែល​ជា​ចង់​បន្ថែម​អ្វី​ដែល​សិស្ស​បាន​រក​ឃើញ​នៅ​ក្នុង អេសាយ ៥១:១–៣ ។ ឧទាហរណ៍ អ្នក​អាច​បន្ថែម « រក្សា​សេចក្ដីសញ្ញា​របស់​យើង​ជាមួយ​នឹង​ព្រះអម្ចាស់ » ទៅនឹង​ជួរឈរ​ខាងឆ្វេង និង « ប្រទានពរ​ដល់​ពួកយើង​ដោយ​ការលួងលោម អំណរ និង​សេចក្តី​រីករាយ » ទៅនឹង​ជួរឈរ​ខាងស្តាំ ។

អេសាយ​បាន​កត់ត្រា​ការអញ្ជើញ និង​ការសន្យា​ជាច្រើន​ពី​ព្រះអម្ចាស់​នៅ​ក្នុង អេសាយ ៥១–៥២ ។ កត់ត្រា​ការអញ្ជើញ និង​ការសន្យា​ដែល​អ្នក​រកឃើញ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​របស់អ្នក នៅពេល​អ្នក​សិក្សា​ជំពូក​ទាំង​នេះ ។

ការអញ្ជើញ​របស់​ព្រះអម្ចាស់​ទៅកាន់​រាស្ត្រ​ក្នុង​សេចក្ដី​សញ្ញា​របស់​ទ្រង់

ការសន្យា​របស់​ព្រះអម្ចាស់​ទៅកាន់​រាស្ត្រ​ក្នុង​សេចក្ដី​សញ្ញា​របស់​ទ្រង់

ការអញ្ជើញ​របស់​ព្រះអម្ចាស់​ទៅកាន់​រាស្ត្រ​ក្នុង​សេចក្ដី​សញ្ញា​របស់​ទ្រង់

ការសន្យា​របស់​ព្រះអម្ចាស់​ទៅកាន់​រាស្ត្រ​ក្នុង​សេចក្ដី​សញ្ញា​របស់​ទ្រង់

រូបតំណាង​ថ្នាក់​សិក្ខាសាលាសំណៅ​មេរៀន ៖ « ការអញ្ជើញ និង​ការសន្យា​របស់​ព្រះអម្ចាស់​ចំពោះ​រាស្ត្រ​ក្នុង​សេចក្ដី​សញ្ញា​របស់​ទ្រង់ »​អាច​ជួយ​សិស្ស​ឲ្យ​ស្គាល់ និង​យល់ពី​ការអញ្ជើញ និង​ពរជ័យ​របស់​ព្រះអម្ចាស់​មកកាន់​យើង ។

វិធី​មួយ​ដើម្បី​ជួយ​សិស្ស​សិក្សា​សំណៅ​មេរៀន​គឺ​ត្រូវ​រៀបចំ​ពួកគេ​ជា​ក្រុម​តូចៗ ។ ក្រុម​នីមួយៗ​អាច​ជ្រើសរើស​ផ្នែក​មួយ​នៃ​សំណៅ​មេរៀន​នេះ​ដើម្បី​សិក្សា និង​រៀបចំ​ចែកចាយ​អ្វី​ដែល​ពួកគេ​បានរៀន ។ បន្ទាប់​ពី​ផ្ដល់​ពេល​គ្រប់គ្រាន់​ហើយ សូម​រៀបចំ​ថ្នាក់​ជា​ក្រុម​ថ្មីៗ​ជាមួយ​នឹង​សិស្ស​ដែល​បាន​សិក្សា​បណ្ដុំ​ខគម្ពីរ​ផ្សេងៗ​គ្នា ។ បន្ទាប់មក សិស្ស​ម្នាក់ៗ​អាច​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន​ជាមួយ​ក្រុម​ថ្មី​របស់​ពួកគេ ។

នៅពេល​ដែល​ក្រុម​ពិភាក្សា​អំពី​អ្វី​ដែល​ពួកគេ​បាន​រកឃើញ សូម​អញ្ជើញ​ពួកគេ​ឲ្យ​បន្ថែម​ទៅក្នុង​តារាង​នៅ​លើ​ក្តារខៀន ។ សូម​ពិចារណា​ពិភាក្សា​អំពី​ការអញ្ជើញ ឬ​ពរជ័យ​ជាក់លាក់​ដែល​សិស្ស​គិត​ថា​មាន​អត្ថន័យ ។ សំណួរ​ដូច​ខាងក្រោម​អាច​ជួយ​បាន ៖

  • តើ​ការអញ្ជើញ​ទាំងនេះ​បង្រៀន​អ្នក​អ្វីខ្លះ​អំពី​អត្ថន័យ​នៃ​ការរក្សា​សេចក្ដីសញ្ញា​របស់អ្នក ?

  • តើ​ពរជ័យ​ណាមួយ​របស់​ព្រះអម្ចាស់​ដែល​អ្នក​ពិតជា​ចង់បាន ? ហេតុអ្វី ?

  • តើ​ការអញ្ជើញ​របស់​ព្រះអម្ចាស់​មួយណា​ដែល​អ្នក​គិត​ថា​នឹង​ជួយ​អ្នក​ទទួល​បាន​ពរជ័យ​ដែល​អ្នក​ស្វែងរក ?

រូបតំណាង​ថ្នាក់​សិក្ខាសាលានៅពេល​សិស្ស​ឆ្លើយតប សូម​ស្តាប់​ដោយ​យក​ចិត្ត​ទុក​ដាក់​នូវ​អ្វី​ដែល​ពួកគេ​និយាយ ហើយ​គិត​អំពី​វិធី​ដើម្បី​ឲ្យ​សិស្ស​ចូលរួម​នៅក្នុង​ការ​ពិភាក្សា​កាន់តែ​ច្រើន ។ នៅពេល​ដែល​គ្រូបង្រៀន​ព្យាយាម​ទប់​ខ្លួនឯង​កុំឲ្យ​ឆ្លើយតប​ទៅនឹង​រាល់​មតិយោបល់ និង​សំណួរ ហើយ​ផ្ទុយ​ទៅ​វិញ អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ឆ្លើយតប នោះ​ពួកគេ​អាច​ជួយ​បង្កើត​ទម្លាប់​មួយ​ដែល​សិស្ស​ឆ្លើយតប​​គ្នា​ទៅ​វិញទៅមក ។ ការណ៍​នេះ​អាច​ជួយ​ឲ្យបន្ត​ការផ្តោត​អារម្មណ៍​លើ​សិស្ស និង​បង្កើន​ការចូលរួម​របស់​សិស្ស ។

វិធី​មួយ​ក្នុង​ការធ្វើ​កិច្ចការ​នេះ គឺ​ដោយ​ការសួរ​សំណួរ​តាមដាន​ដូចជា ៖

  • តើ​នរណា​មាន​បទពិសោធន៍​ទាក់ទង​នឹង​អ្វី​ដែល​បាន​ចែកចាយ ?

  • តើ​អ្វី​ដែល​អ្នក​ចាប់​អារម្មណ៍​ចំពោះ​មតិយោបល​នោះ ?

( សម្រាប់​ការបំពាក់​បំប៉ន​បន្ថែម​លើការ​ព្យាយាម​ទប់​ខ្លួនឯង​កុំឲ្យ​ឆ្លើយតប​ទៅនឹង​រាល់​មតិយោបល់ និងសំណួរ សូមមើល៖ « ព្យាយាម​ទប់​ខ្លួនឯង​កុំឲ្យ​ឆ្លើយតប​ទៅនឹង​រាល់​មតិយោបល់ និង​សំណួរ ហើយ​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ឆ្លើយតប​វិញ » នៅ​ក្នុង ជំនាញ​អភិវឌ្ឍន៍​គ្រូបង្រៀន ) ។

ការ​ស្តាប់​តាម​ព្រះអម្ចាស់

សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​អ្វី​ដែល​ពួកគេ​បាន​រៀន​ពី​ព្រះវរបិតា​ដែល​គង់​នៅ​ស្ថានសួគ៌​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ​អំពី​មេរៀន​នេះ ។ ខាងក្រោម​នេះ​គឺជា​របៀប​មួយ​ដែល​អ្នក​អាច​ធ្វើ​ការណ៍​នេះ​បាន ។

សូម​ជញ្ជឹងគិត​ពី​អ្វី​ដែល​អ្នក​បាន​រៀន​នៅ​ថ្ងៃ​នេះ និង​ការអញ្ជើញ ឬ​ការប្រឹក្សា​ណា​មួយ​ដែល​អ្នក​ទទួល​អារម្មណ៍​ថា ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​បាន​ប្រទាន​ដល់​អ្នក​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក សូម​ពិចារណា​ពី​សំណួរ​ដូច​ខាងក្រោម​នេះ ៖

  • តើ​អ្នក​មាន​អារម្មណ៍​យ៉ាងណា​ដែល​ព្រះអម្ចាស់​កំពុង​អញ្ជើញ​អ្នក​ឲ្យ​ធ្វើ​អ្វី​ដើម្បី​ទទួល​បាន​ជំនួយ​របស់​ទ្រង់​ជាមួយ​នឹង​បញ្ហា​ប្រឈម កង្វល់ ឬ​សំណួរ​ទាំង​ឡាយ​របស់​អ្នក ?