ថ្នាក់​សិក្ខាសាលា
អេសាយ ៥៣ ៖ ព្រះ​យេស៊ូវ​គ្រីស្ទ​បាន « ទ្រាំទ្ររង​អស់ទាំង​សេចក្ដី​ឈឺចាប់​របស់​យើង ហើយ​បាន​ទទួលផ្ទុក​អស់​ទាំង​សេចក្ដី​ទុក្ខព្រួយ​របស់​យើង »


« អេសាយ ៥៣ ៖ ព្រះ​យេស៊ូវ​គ្រីស្ទ​បាន ‹ ទ្រាំទ្ររង​អស់ទាំង​សេចក្ដី​ឈឺចាប់​របស់​យើង ហើយ​បាន​ទទួលផ្ទុក​អស់​ទាំង​សេចក្ដី​ទុក្ខព្រួយ​របស់​យើង › » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ២០២៦ )

« អេសាយ ៥៣ ៖ ព្រះ​យេស៊ូវ​គ្រីស្ទ​បាន ‹ ទ្រាំទ្ររង​អស់ទាំង​សេចក្ដី​ឈឺចាប់​របស់​យើង ហើយ​បាន​ទទួលផ្ទុក​អស់​ទាំង​សេចក្ដី​ទុក្ខព្រួយ​របស់​យើង › » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

អេសាយ ៥០–៥៧ ៖ មេរៀន​ទី ១២៤

អេសាយ ៥៣

ព្រះ​យេស៊ូវ​គ្រីស្ទបាន « ទ្រាំទ្ររង​អស់ទាំង​សេចក្ដី​ឈឺចាប់​របស់​យើង ហើយ​បាន​ទទួលផ្ទុក​អស់​ទាំង​សេចក្ដី​ទុក្ខព្រួយ​របស់​យើង »

Jesus Christ Carries His Cross through the streets on His way to be crucified on Calvary Hill. An angel shows this experience to Nephi after he inquires about Lehi's vision.

ការ​លំបាក​នៃ​ជីវិត​រមែង​ស្លាប់​របស់​យើង​អាច​បណ្តាល​ឲ្យ​យើង​ងឿងឆ្ងល់​ថា​តើ​មាន​នរណា​ម្នាក់​យល់​ពី​អ្វី​ដែល​យើង​កំពុង​ជួបប្រទះ​ឬ​ទេ ហើយ​តើ​មាន​នរណា​ម្នាក់​អាច​ជួយ​យើង​បាន​ទេ ។ តាមរយៈ​ការពលិកម្ម​ធួន​របស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទ​បាន​ទទួល​អារម្មណ៍​គ្រប់​យ៉ាង​ដែល​យើង​អាច​ជួប​ប្រទះ​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ ។ តាមរយៈ​ដង្វាយ​ធួន​របស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទ​អាច​ជួយ​យើង​ក្នុង​ការ​រងទុក្ខ​របស់​យើង ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​មាន​អារម្មណ៍​ដឹងគុណ​ចំពោះ​អ្វី​ដែល​ព្រះអង្គសង្គ្រោះ​បាន​ធ្វើ​សម្រាប់​ពួកគេ​តាមរយៈ​ដង្វាយធួន​របស់​ទ្រង់ ។

ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​ធ្វើការ​ទន្ទេញ​សេចក្តីយោង​ចំណេះ​ចំណាន​ខាងគោលលទ្ធិ អេសាយ ៥៣:៣–៥ និង​ឃ្លា​បទគម្ពីរ​គន្លឹះ « [ ព្រះយេស៊ូវគ្រីស្ទ ] ទ្រង់​បាន​ទ្រាំទ្រ រង​អស់​ទាំង​សេចក្តី​ឈឺ​ចាប់​របស់​យើង ហើយ​បាន​ទទួល​ផ្ទុក​អស់​ទាំង​សេចក្តី​ទុក្ខ​ព្រួយ​របស់​យើង​ពិត » ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

បទពិសោធន៍​ក្នុង​ជីវិត

ដើម្បី​ជួយ​សិស្ស​ពិចារណា​អំពី​អ្វី​ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​ឆ្លងកាត់ សម្រាប់​ពួកគេ​ដែលជា​ផ្នែក​នៃ​ដង្វាយធួន​របស់​ទ្រង់ សូម​ពិចារណា​ពី​ការសរសេរ​ថា « គ្មាន​នរណា​ម្នាក់​យល់​ថា​វា​បែប​ណា​នោះ​ទេ ។ គ្មាន​នរណា​ម្នាក់យល់​ទេ » នៅ​លើ​ក្តារខៀន ។

  • តើ​បទពិសោធន៍​អ្វីខ្លះ​ដែល​មនុស្ស​អាច​មាន​ដែល​អាច​បណ្តាល​ឲ្យ​ពួកគេ​គិត​បែប​នេះ ?

សូម​ពិចារណា​សរសេរ​ចម្លើយ​របស់​សិស្ស​ដាក់​នៅ​លើ​ក្ដារ​ខៀន ។ សូម​ទុក​ពេល​ឲ្យ​សិស្ស​បីបួន​នាក់​ចែកចាយ ។

បន្ទាប់មក សូម​បង្ហាញ​ការបំផុស​គំនិត និង​សំណួរ​ខាង​ក្រោម​នេះ ។

សូម​ពិចារណា​ឆ្លើយ​សំណួរ​របស់​អ្នក​ខាងក្រោម ៖

  • តើ​បទពិសោធន៍​អ្វី​ខ្លះ​ដែល​ខ្ញុំ​បាន​មាន ឬ​អាច​មាន​ដែល​អាច​ធ្វើ​ឲ្យ​ខ្ញុំ​គិត​បែប​នេះ ?

  • តើ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី នៅពេល​ខ្ញុំ​មាន​អារម្មណ៍​បែបនេះ ? ហេតុអ្វី ?

សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​យាង​អញ្ជើញ​ព្រះវិញ្ញាណបរិសុទ្ធ​គង់​នៅ​ក្នុង​ការសិក្សា​របស់ពួកគេ នៅពេល​ពួកគេ​រៀន​អំពី​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ឆ្លងកាត់ និង​របៀប​ដែល​ទ្រង់​អាច​ជួយ​ពួកគេ ។

ដង្វាយធួន​របស់​ព្រះអង្គសង្គ្រោះ

តាមរយៈ​ដង្វាយធួន​របស់​ទ្រង់ ព្រះយេស៊ូវគ្រីស្ទ​ជ្រាបដឹង និង​យល់​យ៉ាង​ឥតខ្ចោះ​ពី​បទពិសោធន៍​នៃ​ជីវិត​របស់​យើង ។ នៅ​ក្នុង អេសាយ ៥៣ ព្យាការី​អេសាយ​បាន​បង្រៀន​អំពី​ការពលិកម្ម​ធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ។

រូបតំណាង​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ អេសាយ ៥៣:៣–៥ គឺ​ជា​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ ។ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​គូសចំណាំ​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​តាម​របៀប​ដែល​ងាយ​ចំណាំ ដើម្បី​ឲ្យ​ពួកគេ​អាច​ងាយ​រក​វា​ឃើញ ។

សិស្ស​អាច​ទទួល​បាន​ការលួងលោម ហើយ​ធ្វើ​ឲ្យ​ទំនាក់ទំនង​របស់​ពួកគេ​កាន់តែ​ស៊ីជម្រៅ​ជាមួយ​នឹង​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ តាមរយៈ​ការសិក្សា​ផ្ទាល់ខ្លួន​អំពី អេសាយ ៥៣ ។ សកម្មភាព​ខាងក្រោម​គឺជា​របៀប​មួយ​ដែល​អ្នក​អាច​ឲ្យ​សិស្ស​សិក្សា អេសាយ ៥៣ ។

សូមអាន អេសាយ ៥៣:១–១២ និង អាលម៉ា ៧:១១–១៣ ដោយ​រកមើល ៖

  • អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បានឆ្លងកាត់ ជា​ផ្នែក​នៃ​ដង្វាយធួន​របស់​ទ្រង់ និង

  • អ្វី​ដែល​ព្រះអង្គសង្គ្រោះ​អាច​ធ្វើ​សម្រាប់​ខ្ញុំ ដោយសារ​ដង្វាយធួន​របស់​ទ្រង់ ។

អ្នក​ប្រហែល​ជា​ចង់​បង្កើត​ជួរ​ឈរ​ពីរ​នៅ​លើ​ទំព័រ​ទទេ​មួយ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ដើម្បី​កត់ត្រា​នូវ​អ្វី​ដែល​អ្នក​រក​ឃើញ ។

អ្វី​ដែល​ព្រះអង្គសង្គ្រោះ​បានឆ្លងកាត់

អ្វី​ដែល​ព្រះអង្គសង្គ្រោះ​អាច​ធ្វើ​សម្រាប់​ខ្ញុំ

រូបតំណាង​ថ្នាក់​សិក្ខាសាលា ពាក្យ និង​ឃ្លា​មួយ​ចំនួន​នៅក្នុង អេសាយ ៥៣ ប្រហែលជា​សិស្ស​ពិបាក​យល់ ។ បើ​ដូច្នេះ អ្នក​ប្រហែលជា​ចង់​បង្ហាញ​សំណៅ​មេរៀន​ដែល​ភ្ជាប់​មក​ជាមួយ​ដែល​មាន​ចំណងជើង​ថា « ការ​យល់ដឹង​អំពី អេសាយ ៥៣ » ឬ​ផ្តល់​សំណៅ​មេរៀន​ដើម្បី​ឲ្យ​សិស្ស​មើល​នៅពេល​ពួកគេ​សិក្សា ។ ជាជម្រើស​ផ្សេងទៀត អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​ប្រើ​លេខយោង ឬ​វចនានុក្រម ដើម្បី​បញ្ជាក់​ពាក្យ ឬ​ឃ្លា​ដែល​មិន​ធ្លាប់​ស្គាល់ ។

នៅពេល​សិស្ស​សិក្សា អាលម៉ា ៧:១២ វា​អាច​មាន​ប្រយោជន៍​សម្រាប់​ពួកគេ​ដើម្បី​ដឹងថា​ពាក្យ ជួយ អាច​រៀបរាប់​ពី​របៀប​ដែល​ព្រះអង្គសង្គ្រោះ​យក​ចិត្ត​ទុកដាក់​ចំពោះ​យើង ។ « ដើម្បី​ជួយ មាន​ន័យ​ថា ត្រូវការ ‹ ជំនួយ › » ( Jeffrey R. Holland « He Hath Filled the Hungry with Good Things » Ensign ខែវិច្ឆិកា ឆ្នាំ១៩៩៧ ទំព័រ ៦៦ ) ។

បន្ទាប់ពី​ផ្តល់​ពេល​ឲ្យ​សិស្ស​សិក្សា​គ្រប់គ្រាន់​ហើយ សូម​រៀបចំ​ពួកគេ​ជា​ក្រុម​តូចៗ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ពិភាក្សា និង​សង្ខេប​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន​ពី​ការសិក្សា​របស់​ពួកគេ ។ សិស្ស​ពីរបី​ក្រុម​អាច​ចែកចាយ​សេចក្តី​សង្ខេប​របស់​ពួកគេ​ជាមួយ​សិស្ស​នៅក្នុង​ថ្នាក់​បាន ។ សិស្ស​អាច​ស្វែងរក​សេចក្តីពិត​ដូច​ជា ៖

  • ព្រះយេស៊ូវគ្រីស្ទ​បាន​លើក​ដាក់​មក​លើ​រូប​អង្គទ្រង់​នូវ​សេចក្ដី​ទុក្ខព្រួយ ការឈឺចាប់ ជំងឺ ទុក្ខវេទនា និង​សេចក្តី​ឈឺចាប់ ហើយ​រងទុក្ខ​ដោយសារ​អំពើ​បាប​របស់​យើង ដែល​ជា​ផ្នែក​នៃ​ដង្វាយធួន​របស់​ទ្រង់ ។

  • តាមរយៈ​ព្រះយេស៊ូវគ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់ យើង​អាច​ទទួល​បាន​ការ​អភ័យទោស និង​ប្រោស​ឲ្យ​ជា ។

ដង្វាយធួន​របស់​ព្រះអង្គសង្គ្រោះ​គឺ​សម្រាប់​ខ្ញុំ

សូម​អាន អេសាយ ៥៣:៣–៦ ឡើងវិញ​ដោយ​ស្ងៀមស្ងាត់​ទៅ​កាន់​ខ្លួនឯង ប៉ុន្តែ​លើកនេះ ជំនួស​ឈ្មោះ​របស់​អ្នក ខ្ញុំ ឬ របស់ខ្ញុំ ទៅនឹង​ពាក្យ របស់យើង យើង និង យើង ។

  • តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ ឬ​តើ​អ្នក​សម្គាល់​ឃើញ​អ្វី​ខ្លះ​ដែល​អ្នក​មិន​ធ្លាប់​ធ្វើ​ពីមុន​ដោយ​ការ​កំណត់​ខគម្ពីរ​ទាំងនេះ​ឲ្យ​មាន​លក្ខណៈ​ផ្ទាល់ខ្លួន ?

ប្រសិនបើ​សិស្ស​អាច​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការសិក្សា​បន្ថែម​អំពី របៀប​ដែល​ព្រះអង្គសង្គ្រោះ​ផ្ទាល់​បាន​ឆ្លងកាត់ ការ​រងទុក្ខ​របស់​យើង ដែល​ជា​ផ្នែក​នៃ​ដង្វាយធួន​របស់​ទ្រង់ នោះ​អ្នក​ក៏​អាច​ឲ្យ​សិស្ស​សិក្សា​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដកស្រង់ពី​អែលឌើរ បែដណា ផងដែរ ។ សូម​ពិចារណា​បង្ហាញ​សេចក្ដីថ្លែងការណ៍​ដកស្រង់​ពី​អែលឌើរ បែដណា ហើយ​អញ្ជើញ​សិស្ស​ឲ្យ​រកមើល​ពាក្យ ឬ​ឃ្លា​នៅក្នុង​សេចក្ដីថ្លែងការណ៍​នេះ ដែល​ជួយ​ពួកគេ​យល់​អំពី​ព្រះអង្គសង្គ្រោះ និង​ដង្វាយធួន​របស់​ទ្រង់ ។

អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​បង្រៀន​អំពី​របៀប​ដែល​ការពលិកម្ម​របស់​ព្រះអង្គ​សង្គ្រោះ​មាន​លក្ខណៈ​ផ្ទាល់ខ្លួន​ជ្រាលជ្រៅ​កម្រិតណា ៖

16:23
Elder David A. Bednar, Quorum of the Twelve Apostles official portrait. 2020.

គ្មាន​ការឈឺចាប់​ខាង​សាច់ឈាម ការរង​របួស​ខាងវិញ្ញាណ និង​ការឈឺ​ចិត្ត​ក្នុង​ព្រលឹង ការចុក​ចាប់ ជំងឺ ឬ​ភាពទន់​ខ្សោយ​ណា​ដែល​អ្នក ឬ​ខ្ញុំ​ជួប​ក្នុងជីវិត​នេះ ដែល​ព្រះអង្គ​សង្គ្រោះ​មិន​ធ្លាប់​បាន​មាន​បទពិសោធន៍​ជាមុន​នោះទេ ។ នៅក្នុង​គ្រា​នៃ​ភាពទន់ខ្សោយ​មួយ យើង​អាច​នឹង​ស្រែក​ឡើង​ថា « គ្មាន​នរណា​ម្នាក់​ស្គាល់​ពី​អារម្មណ៍​នេះ​ទេ ។ គ្មាន​នរណា​ម្នាក់យល់​ទេ » ។ ប៉ុន្តែ​ព្រះរាជបុត្រា​នៃ​ព្រះ​ត្រាស់​ដឹង​និង​យល់​ដ៏​ឥត​ខ្ចោះ ដ្បិត​ទ្រង់​បាន​ដឹង និង​រែក​បន្ទុក​របស់​យើង​ម្នាក់ៗ ។ ហើយ​ព្រោះ​តែ​ពលិកម្ម​ដ៏​និរន្តរ៍ និង​ដ៏​នៅ​អស់​កល្ប​ជានិច្ច​របស់​ទ្រង់ ( សូម​មើល អាលម៉ា ៣៤:១៤ ) នោះ​ទើប​ទ្រង់​មាន​ការយល់​ដឹង​ដ៏​ឥតខ្ចោះ ហើយ​អាច​លាត​ព្រះហស្ដ​នៃ​សេចក្តី​មេត្តា​កុរណា​របស់​ទ្រង់​មក​រក​យើង ។ ទ្រង់​អាច​ឈោង​ព្រះហស្ដ ប៉ះ ជួយ​សង្គ្រោះ ប្រោស និង​ពង្រឹង​យើង ហួស​ពី​អ្វីៗ​ដែល​យើង​អាច​ធ្វើ​បាន ហើយ​ជួយ​យើង​ឲ្យ​ធ្វើ​អ្វី​ដែល​យើង​មិន​អាច​ធ្វើ​បាន ដោយ​ការពឹង​តែទៅ​លើ​អំណាច​យើង​ផ្ទាល់​នោះ ។ ( « Bear Up Their Burdens with Ease » Liahona ខែ ឧសភា ឆ្នាំ​២០១៤ ទំព័រ ៩០ )

  • តើ​អ្នក​នឹង​និយាយ​អ្វីខ្លះ​ទៅ​កាន់​នរណា​ម្នាក់​ដែល​មាន​អារម្មណ៍​ថា​គ្មាន​នរណា​យល់​ពី​អ្វី​ដែល​ពួកគេ​កំពុង​ឆ្លងកាត់​នោះ ? សូម​ព្យាយាម​ប្រើ​ពាក្យ ឬ​ឃ្លា​ពី អេសាយ ៥៣, អាលម៉ា ៧:១១–១៣ និង​សេចក្តីថ្លែងការណ៍​ដកស្រង់ពី​អែលឌើរ បែដណា ។

ការគិតពិចារណា​អំពី​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ

សំណួរ​ខាងក្រោម​អាច​ជួយ​សិស្ស​គិតពិចារណា​អំពី​ការដឹងគុណ​របស់​ពួកគេ​ចំពោះ​ដង្វាយធួន​របស់​ព្រះអង្គសង្គ្រោះ ។ ជួយ​សិស្ស​ឲ្យ​ឆ្លើយ​តប​នឹង​សំណួរ​ដោយ​ផ្តល់​ពេល​ពីរ​បី​នាទី​ដើម្បី​ជញ្ជឹងគិត ឬ​សរសេរ​ចម្លើយ​របស់​ពួកគេ ។

ការ​ផ្តល់​ពេល​វេលា​ដល់​សិស្ស​ដើម្បី​ជញ្ជឹងគិត អាច​ជួយ​ពួកគេ​ឲ្យ​គិតពិចារណា​អំពី​ទំនាក់ទំនង​របស់​ពួកគេ​ជាមួយ​ព្រះយេស៊ូវគ្រីស្ទ ។ សូម​ពិចារណា​លេង​តន្ត្រី​ស្រទន់ៗ និង​ពិសិដ្ឋ នៅពេល​សិស្ស​ជញ្ជឹងគិត ឬ​សរសេរ​គំនិត​របស់​ពួកគេ ។

ដោយ​ប្រើប្រាស់​នូវ​អ្វី​ដែល​អ្នក​បាន​រៀន​នៅថ្ងៃនេះ​អំពី​ព្រះអង្គសង្គ្រោះ និង​ដង្វាយធួន​របស់​ទ្រង់ តើ​អ្នក​នឹង​ឆ្លើយតប​យ៉ាងណា​ចំពោះ​សំណួរ​ខាងក្រោម ៖

  • ហេតុអ្វី​បាន​ជា​ព្រះយេស៊ូវគ្រីស្ទ​ជា​អង្គ​ដ៏​ល្អ​បំផុត​ក្នុង​ការ​ងាក​ទៅ​រក នៅពេល​អ្នក​ឆ្លងកាត់​នឹងសេចក្ដី​ទុក្ខព្រួយ សេចក្ដី​ឈឺចាប់ ឬ​ការឈឺចាប់ ?

  • តើ​អ្នក ឬ​នរណា​ម្នាក់​ដែល​អ្នក​ស្គាល់​បាន​ទទួល​អារម្មណ៍​ពី​ការ​លួងលោម​របស់​ព្រះអង្គ​សង្គ្រោះ ពេល​កំពុង​ឆ្លងកាត់​នឹង​សេចក្ដី​ទុក្ខព្រួយ សេចក្ដី​ឈឺចាប់ ឬ​ការឈឺចាប់​យ៉ាង​ដូចម្ដេច ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បាន​ជញ្ជឹងគិត ។ នៅពេល​ដែល​ពួកគេ​ចែកចាយ​បទពិសោធន៍ សូម​យក​ចិត្ត​ទុកដាក់ និង​លើក​ទឹក​ចិត្ត ។

ការ​ស្តាប់​បទពិសោធន៍​របស់​អ្នក​ដទៃ​អាច​រៀបចំ​សិស្ស​ឲ្យ​ចែកចាយ​បទពិសោធន៍​របស់​ពួកគេ​ផ្ទាល់ ។ សូម​ពិចារណា​ចែកចាយ​បទពិសោធន៍​ផ្ទាល់ខ្លួន ឬ​មើល « He Will Give You Help » ( ៤:៤៣ ) ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។ វីដេអូ​នេះ​បង្ហាញ​ពី​របៀប​ដែល​យុវជន​ម្នាក់​បាន​រក​ឃើញ​ជំនួយ​យក​ឈ្នះ​លើ​សេចក្ដីឈឺចាប់​តាមរយៈ​ព្រះយេស៊ូវគ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់ ។

4:43

សូម​អរគុណ​សិស្ស​សម្រាប់​ការ​ចែកចាយ​គំនិត និង​អារម្មណ៍​របស់​ពួកគេ ។ អ្នក​ក៏​អាច​ចែកចាយ​គំនិត និង​អារម្មណ៍​របស់​អ្នក​អំពី​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ​ផងដែរ ។

ទន្ទេញ

អ្នក​អាច​ចង់​ជួយ​សិស្ស​ឲ្យ​ទន្ទេញ​សេចក្ដីយោង​ចំណេះចំណាន​ខាង​គោលលទ្ធិ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​អំឡុង​មេរៀន​នេះ ហើយ​រំឭក​វា​ក្នុង​មេរៀន​ក្រោយៗ​ទៀត ។ ឃ្លា​បទគម្ពីរ​គន្លឹះ​សម្រាប់ អេសាយ ៥៣:៣–៥ « [ ព្រះ​យេស៊ូវ​គ្រីស្ទ ] ទ្រាំទ្រ រង​អស់​ទាំង​សេចក្តី​ឈឺ​ចាប់​របស់​យើង ហើយ​បាន​ទទួល​ផ្ទុក​អស់​ទាំង​សេចក្តី​ទុក្ខ​ព្រួយ​របស់​យើង » ។ គំនិត​សម្រាប់​សកម្មភាព​ទន្ទេញ មាន​នៅក្នុង​ឯកសារ​ឧបសម្ព័ន្ធ​ដែល​នៅក្រោម « សកម្មភាព​រំឭក​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ឡើងវិញ » ។