ថ្នាក់​សិក្ខាសាលា
ការអនុវត្ត​ចំណេះចំណាន​ខាង​គោលលទ្ធិ​ទី ៨ ៖ អនុវត្ត​សេចក្តីពិត​នៅក្នុង​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាងគោលលទ្ធិ និង​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ


« ការអនុវត្ត​ចំណេះចំណាន​ខាង​គោលលទ្ធិ​ទី ៨ ៖ អនុវត្ត​សេចក្តីពិត​នៅក្នុង​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ និង​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ២០២៦ )

« ការអនុវត្ត​ចំណេះចំណាន​ខាង​គោលលទ្ធិ​ទី ៨ ៖ អនុវត្ត​សេចក្តីពិត​នៅក្នុង​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ និង​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

អេសាយ ៤០–៤៩ ៖ មេរៀន​ទី ១២២

ការអនុវត្ត​ចំណេះចំណាន​ខាង​គោលលទ្ធិ​ទី ៨

អនុវត្ត​សេចក្តីពិត​នៅក្នុង​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ និង​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ

Teen reading scriptures

ចំណេះ​ចំណាន​ខាងគោលលទ្ធិ​ជួយ​សិស្ស​ឲ្យ​ស្ថាបនា​ជីវិត​របស់​ពួកគេ​នៅលើ​គ្រឹះ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​អនុវត្ត​សេចក្តីពិត​ដែល​មាន​នៅក្នុង​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ និង​គោលការណ៍​ដ៏​ទេវភាព​នៃ​ការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ ។

ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្រាវជ្រាវ​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ ហើយ​ជ្រើសរើស​វគ្គ​បទគម្ពីរ​ពីរ ឬ​បី​ដែល​ពួកគេ​មាន​អារម្មណ៍​ថា​អាច​អនុវត្ត​បាន​ចំពោះ​ស្ទើរតែ​គ្រប់​ស្ថានភាព​ដែល​ក្មេង​វ័យ​ជំទង់​អាច​ប្រឈមមុខ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

ការរំឭក​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ៖ អនុវត្ត

សូមពិចារណា​ចែក​ក្រដាស​តូចមួយ​ដល់សិស្ស​ម្នាក់ៗ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​សរសេរ​ការពិពណ៌នា​សង្ខេប​ខ្លី​មួយ​អំពី​ស្ថានភាព​លំបាកមួយ​ដែល​ពួកគេ​ស្គាល់​នរណា​ម្នាក់​កំពុង​ប្រឈម​មុខ ហើយ​បន្ទាប់មក​ដាក់​ក្រដាស​របស់​ពួកគេ​ក្នុង​ធុង​មួយ ។ សុំ​ឲ្យ​សិស្ស​កុំ​បញ្ចូល​ឈ្មោះ ឬ​ព័ត៌មាន​លម្អិត​ដែល​មាន​លក្ខណៈ​ផ្ទាល់​ខ្លួន​ពេក ព្រោះ​សិស្ស​ផ្សេងទៀត​នឹង​អាន​ក្រដាស​របស់​ពួកគេ ។

បន្ទាប់​មក ចាត់​សិស្ស​ជា​ដៃគូ ។ ឲ្យ​ដៃគូ​នីមួយៗ​ជ្រើសរើស​ក្រដាស​ពីរ​ពី​ធុង ហើយ​បំពេញ​ជំហាន​ទាំង​បី​ខាង​ក្រោម ។

  1. ពិនិត្យ​មើល​នូវ​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ក្នុង​ព្រះគម្ពីរ​សញ្ញាចាស់​ដោយ​ប្រើ​បញ្ជី​នៅ​ក្នុង ឯកសារ​គោល​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ ( ឆ្នាំ២០២៣ ) ។

  2. ពិភាក្សា​អំពី​របៀប​ដែល​វគ្គ​ផ្សេងៗ​អាច​អនុវត្ត​ចំពោះ​ស្ថានភាព​យ៉ាង​ហោច​ណាស់​មួយ​នៅលើ​ក្រដាស​របស់​អ្នក ។ ( អ្នក​ក៏​អាច​ប្រើ​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ពី​ព្រះគម្ពីរ​ផ្សេងទៀត​ផងដែរ ) ។

  3. សូម​ចែកចាយ​ពី​របៀប​ដែល​ការអនុវត្ត​ការបង្រៀន​នៅ​ក្នុង​វគ្គ​បទគម្ពីរ​ទាំងនោះ​អាច​ពង្រឹង​ទំនាក់ទំនង​របស់​ពួកគេ​ជាមួយ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។

បន្ទាប់ពី​ទុក​ពេល​គ្រប់គ្រាន់​ហើយ​នោះ សូម​អញ្ជើញ​ឲ្យ​ដៃគូ​ទាំងឡាយ​ចែកចាយ​ដល់​សិស្ស​ក្នុង​ថ្នាក់​នូវ​អ្វី​ដែល​ពួកគេ​បានពិភាក្សា ។

ប្រសិនបើ​សិស្ស​ត្រូវការ​ជំនួយ​ក្នុង​ការស្វែងរក​នូវ​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាងគោលលទ្ធិ​ដែល​អនុវត្ត​ចំពោះ​ស្ថានភាព​របស់​ពួកគេ នោះ​អ្នក​អាច​ណែនាំ​ពួកគេ​ទៅ​កាន់​វគ្គបទគម្ពីរ​ដែល​អាច​អនុវត្ត​ចំពោះ​ស្ថានភាព​ជាច្រើន​ដូចជា សុភាសិត ៣:៥–៦នីហ្វៃទី២ ៣២:៣ ។

សកម្មភាព​នេះ​គួរ​តែ​ចំណាយ​ពេល​ត្រឹម​តែ ១០–១៥ នាទី​ប៉ុណ្ណោះ ដើម្បី​ទុក​ពេល​ឲ្យ​សិស្ស​រៀន និង​អនុវត្ត​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ​សម្រាប់​មេរៀន​ដែល​មិន​ទាន់​បានរៀន ។

រៀន និង​អនុវត្ត​តាម​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ

មេរៀន​ដែល​មិន​ទាន់​បានរៀន​គឺ​ក្នុង​គោលបំណង​ចង់​ជួយ​សិស្ស​ឲ្យ​អនុវត្ត​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ​ទៅនឹង​ស្ថានភាព​ជាក់ស្តែង​មួយ ។

សូម​ពិចារណា​បង្ហាញ​រូបភាព​យុវនារី និង​សាច់រឿង​ដូច​ខាង​ក្រោម ។

សាច់រឿង​អាច​នឹង​មាន​អារម្មណ៍​ប្រាកដនិយម​ជាង បើ​អ្នក​ទុក​ផ្នែក​ដែល​បានគូស​បន្ទាត់​នៅ​ទទេ ហើយ​អញ្ជើញ​សិស្ស​ឲ្យ​បំពេញ​ចន្លោះ​នោះ​ជាមួយ​នឹង​គោលលទ្ធិ និង​បទដ្ឋាន​សាសនាចក្រ​ដែល​ទាក់ទង​នឹង​ជីវិត​របស់​ពួកគេ ។

Beautiful Latin Young Woman sitting by side of road

នៅពេល​ដែល ជូលីតា នៅ​ក្មេង នាង​សន្មត​ថា​មនុស្ស​ភាគច្រើន​យល់ស្រប​ជាមួយនឹង​ការបង្រៀន​របស់​ព្រះយេស៊ូវគ្រីស្ទ​ដែល​នាង​បាន​រៀន​នៅក្នុង​ផ្ទះ​របស់​នាង និង​នៅ​ឯ​ព្រះវិហារ ។ ឥឡូវ​នេះ នាង​កំពុង​រៀន​នៅ​វិទ្យាល័យ វា​ហាក់​ដូច​ជា​ផ្ទុយ​ពី​នោះ ។ មនុស្ស​ភាគច្រើន​ដែល​នាង​ស្គាល់​ហាក់​ដូចជា​មិន​យល់ស្រប​នឹង​គោលលទ្ធិ និង​បទដ្ឋាន​ដែល​បាន​បង្រៀន​នៅក្នុង​ដំណឹង​ល្អ​ដែល​បានស្ដារ​ឡើងវិញ​របស់​ព្រះយេស៊ូវគ្រីស្ទ​ទេ ។

ឧទាហរណ៍ មិត្តរួមថ្នាក់​របស់​នាង​ជាច្រើន​នាក់​សើចចំអក​ចំពោះ​ជំនឿ​របស់​នាង​លើ ពួក​ព្យាការី​ដែល​នៅរស់ សូម្បីតែ​មិត្តភក្តិ​មួយ​ចំនួន​របស់​នាង​ក៏​មិន​អាច​យល់​បានថា​ហេតុអ្វី​បានជា​នាង​ជ្រើសរើស​មិន​ចូលរួម​ក្នុង សកម្មភាព​អសីលធម៌ និង​ការកម្សាន្ត​នានា ។

សិស្ស​របស់​អ្នក​មួយ​ចំនួន​ប្រហែល​ជា​មិន​មាន​ទំនាក់ទំនង​ល្អ​ជាមួយ ជូលីតា ទេ ។ អ្នក​អាច​សុំ​ឲ្យ​អ្នកស្ម័គ្រចិត្ត​ដែល​បានឆ្លងកាត់​នឹង​ស្ថានភាព​ស្រដៀងគ្នា​នេះ ឲ្យ​ពិពណ៌នា​អំពី​អារម្មណ៍ និង​អ្វី​ដែល​ពិបាក​ប្រឈមមុខ ។ អ្នក​អាច​លើកឡើង មិន​ថា​ពួកគេ​មាន ឬ​គ្មាន​បទពិសោធន៍​ស្រដៀងគ្នា​នឹង​ជូលីតា ឬអត់​នោះ​ទេ គោលបំណង​នៃ​សាច់រឿង​នេះ​គឺ​ដើម្បី​អនុញ្ញាត​ឲ្យ​ពួកគេ​អនុវត្ត​ប្រើប្រាស់​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ និង​គោលលទ្ធិ​ដែល​ពួកគេ​បានរៀនក្នុងពេល​ថ្មីៗ​នេះ ។

សុំ​ឲ្យ​សិស្ស​ពិនិត្យមើល​គោលការណ៍​នៅក្នុង​កថាខណ្ឌ​ទី ៥–១២ នៃ​ផ្នែក « ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ » នៅ​ក្នុង ឯកសារគោល​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ ដោយ​រកមើល​គោលការណ៍​ដែល​អាច​ជួយ​នរណាម្នាក់​ដែល​ជួបប្រទះ​ស្ថានភាព​ស្រដៀង​ទៅនឹង​ជូលីតា ។

នៅពេល​សិស្ស​បញ្ចប់​ការពិនិត្យមើល​រួចហើយ សូម​អនុញ្ញាត​ឲ្យ​សិស្ស​មាន​ពេល​ច្រើន​ដើម្បី​ពិភាក្សា​អំពី​គោលការណ៍​ដែល​ពួកគេ​មាន​អារម្មណ៍​ថា អាច​ជួយដល់​ជូលីតា​បាន ។

ផ្អែកលើ​ការពិភាក្សា​របស់​ពួកគេ អ្នក​អាច​ជ្រើសរើស​ផ្នែក​ពី​សម្ភារ​មេរៀន​ដែល​មិន​ទាន់​បានរៀន ដែល​អាច​ជួយ​សិស្ស​របស់​អ្នក​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ ។

ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ

សូម​ពិចារណា​ដាក់​បង្ហាញ​សំណួរ​ខាង​ក្រោម​នេះ ហើយ​អញ្ជើញ​សិស្ស​ឲ្យ​ពិភាក្សា​ពី​ចម្លើយ​របស់​ពួកគេ​នៅក្នុង​ក្រុម​តូចៗ ។ សូម​ដើរ​ចុះឡើង​ជុំវិញ​បន្ទប់ ហើយ​ស្តាប់​ការពិភាក្សា​របស់​ពួកគេ បន្ថែម​ការយល់ដឹង ឬ​ការណែនាំ​តាម​តម្រូវការ ។

  • តើ​ស្ថានភាព​របស់​ជូលីតា​អាច​ជា​ឱកាស​សម្រាប់​នាង ដើម្បី​ពង្រឹង​សេចក្តីជំនឿ​របស់​នាង​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ការតាំងចិត្ត​ចំពោះ​សាសនាចក្រ​របស់​ទ្រង់​ដោយ​របៀបណា ?

  • តើ​នាង​អាច​មាន​អារម្មណ៍​ចង់​ធ្វើ​អ្វី ដែល​អាច​នាំ​នាង​ងាក​ចេញ​ឆ្ងាយ​ពី​ព្រះយេស៊ូវគ្រីស្ទ ?

  • តើ​អ្នក​នឹង​ផ្តល់​យោបល់​ដល់​នាង​ឲ្យ​ដោះស្រាយ​ការល្បួង​ទាំងនោះ​ដោយ​សេចក្តីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​យ៉ាង​ដូចម្តេច ?

ពិនិត្យ​មើល​គោលគំនិត និង​សំណួរ​ទាំងឡាយ​ដោយ​ទស្សនវិស័យ​ដ៏​អស់កល្ប​មួយ

ការណែនាំ​ខាងក្រោម​អនុញ្ញាត​ឲ្យ​សិស្ស​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។⁠ សូម​រង់ចាំ​រហូត​ដល់​ពួកគេ​បាន​បញ្ចប់​ជំហាន​នីមួយៗ មុន​នឹង​ផ្តល់​ជំហាន​បន្តបន្ទាប់​នីមួយៗ ។

( បន្ថែម​ពី​លើ​ការ​ពិនិត្យមើល កថាខណ្ឌទី ៨ នៅ​ក្នុង ឯកសារគោល​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ ក្នុង​ជំហានទី ១ អ្នក​ក៏​អាច​ផ្តល់​ឲ្យ​សិស្ស​ពីរបី​នាទី​ដើម្បី​សិក្សា​ផ្នែក « ប្រឹក្សា​នឹង​ធនធាន​ដែល​អាច​ទុកចិត្ត​បាន » នៃ ការស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​អ្នក [ បណ្ណាល័យ​ដំណឹងល្អ ប្រធានបទ និងសំណួរ ] ) ។

  1. កត់ត្រា​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក​នូវ​សេចក្តី​ថ្លែងការណ៍​មួយ​ពី​កថាខណ្ឌ​ទី ៨ នៃផ្នែក « ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ » នៅ​ក្នុង ឯកសារគោល​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ ដែល​អ្នក​គិតថា​អាច​ជួយ ជូលីតា ហើយ​មូលហេតុអ្វី ។

  2. សូម​ដើរ​ចុះឡើង​ជុំវិញ​បន្ទប់ ហើយ​ស្វែងរក​សិស្ស​ផ្សេង​ទៀត​ដែល​ជ្រើសរើស​យក​សេចក្តីថ្លែងការណ៍​ដូចគ្នា​នឹង​អ្នក ។ សូម​ពិភាក្សា​អំពី​របៀប​ដែល​វា​អាច​ជួយ​ដល់​ជូលីតា ។

  3. បន្ថែម​ទៅ​ក្នុង​ទំព័រ​សៀវភៅ​កំណត់ហេតុ​របស់​អ្នក​នូវ​ការយល់ដឹង​ដ៏​មាន​អត្ថន័យ​ដែល​សិស្ស​ម្នាក់​ទៀត​បាន​ចែកចាយ​ជាមួយ​អ្នក ។

  4. សូម​ដើរ​ចុះឡើង​ជុំវិញ​បន្ទប់​ម្តងទៀត ហើយ​ស្វែងរក​សិស្ស​ម្នាក់​ដែល​ជ្រើសរើស​យក​សេចក្តីថ្លែងការណ៍​ខុស​ពី​អ្នក ។ សូម​ចែកចាយ​ការយល់ដឹង​ពី​សៀវភៅ​កំណត់ហេតុ​របស់​អ្នក ។

នៅពេល​សិស្ស​ធ្វើ​សកម្មភាព​នេះ​រួចរាល់​ហើយ អ្នក​អាច​ស្នើសុំ​អ្នកស្ម័គ្រចិត្ត​ឲ្យ​ចែកចាយ​ការយល់ដឹង​ដែល​មិត្តរួមថ្នាក់​របស់​ពួកគេ​បាន​បង្រៀន​ដល់​ពួកគេ ។ អ្នក​ក៏​អាច​អញ្ជើញ​ពួកគេ​ឲ្យ​កត់ត្រា​ចំណាប់​អារម្មណ៍​ដែល​ពួកគេ​អាច​ទទួលបាន​សម្រាប់​ជីវិត​ផ្ទាល់ខ្លួន​របស់​ពួកគេ ។

ស្វែងរក​ការយល់ដឹង​បន្ថែម​តាមរយៈ​ប្រភព​ដែល​បាន​តែងតាំង​ដ៏​ទេវភាព

ការបន្ថែម​ចំណុច​ខាងក្រោម​ទៅក្នុង​សាច់រឿង​របស់​ជូលីតា អាច​ជួយ​សិស្ស​រៀបចំខ្លួន​ដើម្បី​ពិភាក្សា​អំពី​សារៈសំខាន់​នៃ​ប្រភព​ដែល​យើង​ងាក​ទៅ​រក​ក្នុង​ជីវិត​របស់​យើង ។

ដោយសារ​មនុស្ស​ជាច្រើន​មិន​យល់ស្រប​នឹង​នាង ជូលីតា​ចាប់ផ្តើម​ងឿងឆ្ងល់​ថាតើ​គោលលទ្ធិ និង​បទដ្ឋាន​ដែល​បានបង្រៀន​នៅក្នុងសាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​គឺ​ពិត​ជាមក​ពី​ព្រះ​ឬអត់ ។

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ពិភាក្សា​ការបំផុសគំនិត​ខាងក្រោម​ជាមួយ​នឹង​ដៃគូ ។

  • មនុស្ស និង​ប្រភព​ដែលជូលីតា​ប្រើ​ដើម្បី​ស្វែងរក​ព័ត៌មាន គឺ​មាន​សារៈសំខាន់​ពីព្រោះ …

  • ខ្ញុំ​នឹង​ផ្ដល់​ដំបូន្មាន​ឲ្យ​ជូលីតា រកមើល​ចម្លើយ​ដោយ​ចូល​ទៅកាន់ … ហើយ​ផ្ទុយ​នឹង​ការ​រកមើល​ចម្លើយ​ដោយ​ការចូល​ទៅ​កាន់ …

នៅពេល​ដែល​ដៃគូ​ទាំងឡាយ​បានពិភាក្សា​រួចរាល់​ហើយ សូម​អញ្ជើញ​អ្នកស្ម័គ្រចិត្ត​ឲ្យ​ចែកចាយ​ពី​អ្វី​ដែល​ពួកគេ​បានរៀន​ក្នុងថ្នាក់ ។ អ្នក​អាច​នឹង​សុំ​សិស្ស​ឲ្យ​ចែកចាយ​ពី​មូលហេតុ​ដែល​ពួកគេ​ឆ្លើយ​តាមរបៀប​ដែល​ពួកគេ​បាន​ធ្វើ ។ សូម​ពិចារណា​ជួយ​សិស្ស​ឲ្យ​យល់​ថា ប្រភព​ដែល​ពួកគេ​ងាក​ទៅ​រក អាច​នាំ​ពួកគេ​ខិតជិត ឬ​ឆ្ងាយ​ពី​ព្រះវរបិតាសួគ៌ ។

ដើម្បី​ផ្តល់​ឲ្យ​សិស្ស​នូវ​ការអនុវត្ត​ក្នុងការ​ស្វែងរក​ការយល់ដឹង​បន្ថែម​តាមរយៈ​ប្រភព​ដែល​បាន​តែងតាំង​ដ៏​ទេវភាព ដៃគូ​ទាំងឡាយ​ក៏​អាច​ស្វែងរក និង​ចែកចាយ​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាងគោលលទ្ធិ​ដែល​អាច​ជួយ​ដល់​ជូលីតា​ផងដែរ ។ ឧទាហរណ៍​នៃ​វគ្គ​បទគម្ពីរ​ដែល​ពួកគេ​អាច​ប្រើ​រួមមាន យ៉ូស្វេ ២៤:១៥; សុភាសិត ៣:៥–៦; អេសាយ ៥:២០; ម៉ាថាយ ៥:១៤–១៦ និង គោលលទ្ធិ និង​សេចក្ដីសញ្ញា ៦:៣៦ ។

ការអនុវត្ត​ផ្ទាល់ខ្លួន

អ្នក​អាចនឹង​បញ្ចប់​ថ្នាក់​ដោយ​ការអញ្ជើញ​សិស្ស​ឲ្យ​ឆ្លើយ​សំណួរ​មួយ​ក្នុង​ចំណោម​សំណួរ​ខាងក្រោម​នេះ ដែល​មាន​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់ពួកគេ​ប្រកប​ដោយ​ការអធិស្ឋាន ។ សូម​លើកទឹកចិត្ត​ពួកគេ​ឲ្យ​យកចិត្ត​ទុកដាក់​ចំពោះ​ចំណាប់​អារម្មណ៍​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​ពួកគេ​ជញ្ជឹងគិត និង​សរសេរ ។

  • តើ​អ្នក​គិត​ថា​ព្រះវរបិតាសួគ៌​ចង់​ឲ្យ​អ្នក​ធ្វើ​អ្វីខ្លះ​ពី​អ្វី​ដែល​អ្នក​បានរៀន ឬ​ទទួល​អារម្មណ៍​នៅ​ថ្ងៃនេះ ?

  • តើ​ការជ្រើសរើស​ធ្វើ​តាម​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ​ក្នុង​ជីវិត​របស់​អ្នក​អាច​ជះឥទ្ធិពល​ដល់​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​យ៉ាង​ដូចម្ដេច ?