ថ្នាក់​សិក្ខាសាលា
អេសាយ ៤៤–៤៧ ៖ « ក្រៅ​ពី​យើង​គ្មាន​ព្រះ​ណា​ទៀត​ឡើយ »


« អេសាយ ៤៤–៧ ៖ ‹ ក្រៅ​ពី​យើង​គ្មាន​ព្រះ​ណា​ទៀត​ឡើយ › » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ២០២៦ )

« អេសាយ ៤៤–៤៧ ៖ ‹ ក្រៅ​ពី​យើង​គ្មាន​ព្រះ​ណា​ទៀត​ឡើយ › » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

អេសាយ ៤០–៤៩ ៖ មេរៀនទី ១២០

អេសាយ ៤៤–៤៧

« ក្រៅ​ពី​យើង​គ្មាន​ព្រះ​ណា​ទៀត​ឡើយ »

Second Coming

ជា​រៀង​រាល់​ថ្ងៃ យើង​ប្រឈមមុខ​នឹង​ឥទ្ធិពល​ដែល​ប្រឈម​នឹង​ការលះបង់​របស់​យើង​ចំពោះ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។ ប្រឈមមុខ​នឹង​ការល្បួង​ស្រដៀង​គ្នា ពួក​សាសន៍​អ៊ីស្រាអែល​ខ្លះ​នៅ​សម័យ​អេសាយ​បានងាក​ទៅ​ថ្វាយបង្គំ​ប្រភព​ផ្សេង​ទៀត ។ ជា​ការឆ្លើយតប ព្រះអម្ចាស់​ដោយ​សេចក្ដីស្រឡាញ់ ប៉ុន្តែ​យ៉ាង​ច្បាស់​បាន​ព្រមាន​ពួក​សាសន៍​អ៊ីស្រាអែល​កុំ​ឲ្យ​ថ្វាយបង្គំ​ព្រះ​ក្លែងក្លាយ ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ដាក់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​មុន​មនុស្ស​គ្រប់​គ្នា ឬ​អ្វី​ផ្សេង​ទៀត​នៅក្នុង​ជីវិត​របស់​ពួកគេ ។

ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​អ្វី​ដែល​ពួកគេ​បាន​រៀន​ពេញ​មួយ​ការសិក្សា​ព្រះគម្ពីរ​សញ្ញា​ចាស់ ។ បន្ទាប់មក សូម​អញ្ជើញ​ពួកគេ​ឲ្យ​ជញ្ជឹងគិត​ថា « តើ​អ្វី​ដែល​ខ្ញុំ​បានរៀន​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​បានបង្កើន​បំណង​ប្រាថ្នា​របស់​ខ្ញុំ​ដើម្បី​ដាក់​ទ្រង់​ទាំងទ្វេ​ជា​អាទិភាព​ក្នុង​ជីវិត​របស់​ខ្ញុំ​ដោយ​របៀប​ណា ? »

សកម្មភាព​រៀនសូត្រ​ដែល​អាចមាន

ការគោរព​បូជា​វីរបុរស

សូម​ពិចារណា​ចាប់ផ្ដើម​ថ្នាក់​ដោយ​ការសួរ​សិស្ស​នូវ​សំណួរ​ដូច​ខាងក្រោម ។

  • ប្រសិនបើ​អ្នក​ត្រូវ​ស្ទង់មតិ​ក្មេង​វ័យ​ជំទង់​ក្នុង​តំបន់​របស់​យើង​ថា​តើ​វីរបុរស​របស់​ពួកគេ​ជា​នរណា តើ​អ្នក​គិត​ថា​ពួកគេ​អាច​រួមបញ្ចូល​នរណា​ខ្លះ ?

បន្ទាប់មក សូម​អញ្ជើញ​សិស្ស​ឲ្យ​ធ្វើ​ដូច​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ។

បង្កើត​បញ្ជី​វីរបុរស​ផ្ទាល់ខ្លួន​របស់​អ្នក ។ ដាក់​ផ្កាយ​មួយ​នៅ​ក្បែរ​អ្នក​ដែល​ហាក់​ដូចជា​មាន​ឥទ្ធិពល​បំផុត​ក្នុង​ជីវិត​របស់​អ្នក ។

ប៊ីស្សព ដបុលយូ គ្រីស្តូហ្វើរ វ៉តឌែល នៃ​គណៈប៊ីស្សព​ប្រធាន​បានចែកចាយ​ដំបូន្មាន​ដូច​ខាងក្រោម​អំពី​វីរបុរស​របស់​យើង ។

10:8
W. Christopher Waddell Official portrait 2017

កាលខ្ញុំ​នៅក្មេង វីរបុរស​ដំបូង​របស់ខ្ញុំ​គឺ​ក្រុម​អត្តពលិក ។ ខ្ញុំ​ចងចាំ​កាលពី​ក្មេង ខ្ញុំ​ប្រមូល​កាត​កីឡាវាយ​កូនបាល់​ជាមួយ​នឹង​រូបភាព និង​ស្ថិតិ​របស់​ក្រុម​កីឡាករ​វាយកូលបាល់ មេជ័រ លីក ។ « ការគោរព​បូជា​វីរបុរស » កាល​ជា​កុមារភាព​អាច​ជា​ង​សប្បាយ និង​ស្លូតត្រង់ ដូចជា​ពេល​កុមារ​ស្លៀកពាក់​តាម​វីរបុរស​ដែលពួក​គេចូល​ចិត្ត ក្នុង​ពិធីបុណ្យ​ហាឡូវិន​ជាដើម ។ ទោះជា​យើង​កោតសរសើរ និង​គោរព​ដល់​វីរភាព​របស់​បុរស និង​ស្ត្រី​ដែលមាន​ទេពកោសល្យ និង​មាន​សមត្ថភាព និង​ការរួមចំណែក​ដ៏​អស្ចារ្យ​ក្តី ក៏​កម្រិត​នៃការ « ការសាទរ » នោះ​បើ​ជ្រុល​ហួស​ហេតុពេក​វា​អាច​ប្រៀបដូចជា កូនចៅ​អ៊ីស្រាអែល ថ្វាយបង្គំ​រូប​គោ​មាស នៅ​វាលខ្សាច់​នៃ​ភ្នំ​ស៊ីណាយ​អ៊ីចឹង​ដែរ ។ …

វីរបុរស —អង់អាច​របស់​យើង​ក្នុង​ពេលបច្ចុប្បន្ន និង​ជារៀង​រហូត​គឺជា ព្រះយេស៊ូវគ្រីស្ទ ហើយ​អ្វីមួយ ឬ​នរណាម្នាក់ ដែល​បង្វែរ​យើងចេញ​ពីការបង្រៀន​របស់​ទ្រង់ ដូច​មាន​ក្នុង​ព្រះគម្ពីរ និង​តាមរយៈ​ពាក្យសម្ដី​របស់ព្យាការី​នៅរស់ វា​អាច​ជះឥទ្ធិពល​អវិជ្ជមាន​ដល់ការ​រីកចម្រើន​របស់​យើង​នៅលើ​ផ្លូវ​នៃ​សេចក្ដីសញ្ញា ។ ( « លើសពី​វីរបុរស​ធម្មតា » Liahona ខែវិច្ឆិកា ឆ្នាំ២០២៣ ទំព័រ ៩០ )

  • តើ​អ្នក​ចាប់​អារម្មណ៍​អ្វី​ខ្លះ​មក​ពី​សេចក្តី​ថ្លែងការណ៍​របស់​ប៊ីស្សព វ៉តឌែល ?

    ដើម្បី​ជួយ​សិស្ស​វាយតម្លៃ​កន្លែង​ដែល​ពួកគេ​ដាក់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​នៅក្នុង​ជីវិត​របស់​ពួកគេ អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​មើល​ត្រឡប់​ទៅ​ក្រោយ​វិញ​នូវ​បញ្ជី​វីរបុរស​របស់​ពួកគេ នៅពេល​ពួកគេ​ពិចារណា​សំណួរ​ខាងក្រោម​ដោយ​ស្ងៀមស្ងាត់ ។

  • តើ​មាន​វីរបុរស​ណាម្នាក់​នៅក្នុង​បញ្ជី​របស់​អ្នក បង្អាក់​អ្នក​ពី​ការថ្វាយបង្គំ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ដែរ​ឬ​ទេ ?

  • តើ​មាន​ចំណាប់អារម្មណ៍ សកម្មភាព ឬ​វត្ថុ​ណា​មួយ​ដែល​អាច​រំខាន​អ្នក​ពី​ការថ្វាយបង្គំ​ទ្រង់​ទាំងទ្វេ​ដែរ​ឬ​ទេ ?

នៅពេល​សិស្ស​រៀបចំ​សិក្សា​ការបង្រៀន​របស់​អេសាយ​ថ្ងៃនេះ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ស្តាប់​ការចាប់អារម្មណ៍​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​អំពី​របៀប​ដែល​ពួកគេ​អាច​ដាក់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ជា​អាទិភាព​ក្នុង​ជីវិត​របស់​ពួកគេ ។

គ្មាន​ព្រះ​ឯ​ណា​ទៀត​ទេ

សូម​ពន្យល់​ថា កូនចៅ​នៃ​អ៊ីស្រាអែល​នៅ​សម័យ​អេសាយ​បានពុះពារ​ដើម្បី​ដាក់​ព្រះអម្ចាស់​ជា​អាទិភាព​ក្នុង​ជីវិត​របស់​ពួកគេ ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​បែរ​ទៅ​រក​ព្រះ​ក្លែងក្លាយ​ដូច​ជា​រូប​ព្រះ​ដើម្បី​សុំ​ជំនួយ ។

សូម​ពិចារណា​អញ្ជើញ​ដៃគូ ឬ​ក្រុម​តូចៗ​ឲ្យ​អាន​ខគម្ពីរ​ខាងក្រោម ហើយ​បង្កើត​ការសង្ខេប​មួយ​ឃ្លា​អំពី​អ្វី​ដែល​ពួកគេ​បានរៀន ។

សូម​អាន អេសាយ ៤៤:៦, ៨ និង ៤៦:៩ ដោយ​រកមើល​អ្វី​ដែល​ព្រះអម្ចាស់​ចង់​ឲ្យ​កូនចៅ​អ៊ីស្រាអែល​យល់​អំពី​ការផ្តោត​អារម្មណ៍​នៃ​ការថ្វាយបង្គំ​របស់​ពួកគេ ។

សូម​អញ្ជើញ​សិស្ស​មួយ​ចំនួន​ឲ្យ​ចែកចាយ​សេចក្ដី​សង្ខេប​នៃ​អ្វី​ដែល​ក្រុម​របស់​ពួកគេ​បាន​រៀន ។ ប្រសិនបើ​ពួកគេ​មិន​ចែកចាយ​វា​ដោយ​ឯកឯង​ទេ សូម​ជួយ​សិស្ស​ឲ្យ​ស្គាល់​សេចក្តីពិត​ស្រដៀង​គ្នា​នឹង​ព័ត៌មាន​ខាងក្រោម​នេះ ៖ គ្មាន​នរណា​ម្នាក់ និង​គ្មាន​អ្វី​នៅលើ​ផែនដី​នេះ​អាច​ប្រៀបធៀប​នឹង​ព្រះយេស៊ូវគ្រីស្ទ​បាន​ឡើយ ។

ដោយ​ជា​ផ្នែក​មួយ​នៃ​ការពិភាក្សា​របស់អ្នក នោះ​អ្នក​អាច​ចង្អុលបង្ហាញ​ថា អេសាយ ៤៤:៦ មាន​ព្រះបរមងារ​ជាច្រើន​សម្រាប់​ព្រះ​យេស៊ូវ​គ្រីស្ទ ។ អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​អ្វី​ដែល​ព្រះបរមងារ​ទាំងនេះ​បង្រៀន​យើង​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។

នៅក្នុង អេសាយ ៤៤–៤៦ ព្រះអម្ចាស់​ពិពណ៌នា​អំពី​ការថ្វាយបង្គំ​ក្លែងក្លាយ​របស់​ពួក​សាសន៍​អ៊ីស្រាអែល ។ ទ្រង់​រំឭក​ប្រជាជន​ថា ពួកគេ​បានបង្កើត បានថ្វាយបង្គំ និង​បានអធិស្ឋាន​ដល់​រូបព្រះ​ដែល​ធ្វើ​ពី​ឈើ​ដូចគ្នា ដែល​ពួកគេ​ធ្លាប់​ដើម្បី​បង្កាត់​ជា​ភ្លើង និង​ចម្អិន​ម្ហូប​អាហារ ។ ហើយ​នៅពេល​ដែល​ពួក​សាសន៍​អ៊ីស្រាអែល​ត្រូវ​បាន​ចាប់​ធ្វើ​ជា​ឈ្លើយ សត្វ​របស់​ពួកគេ​បានពុះពារ​ដើម្បី​ទាញ​រទេះ​ដែល​មាន​ទម្ងន់​ធ្ងន់​ពី​រូបព្រះ​ដែល​មនុស្ស​បានធ្វើ​របស់​ពួកគេ ។

សូម​អាន អេសាយ ៤៤:១៤–១៩ និង អេសាយ ៤៦:១–២ ដោយ​រកមើល​ការពិពណ៌នា​របស់​ព្រះអម្ចាស់​អំពី​រូបព្រះ​ពី​បុរាណ ដែល​អាច​អនុវត្ត​ចំពោះ​អ្វីៗ​ដែល​បង្វែរ​អារម្មណ៍​មនុស្ស​ចេញពី​ព្រះអម្ចាស់​ក្នុង​ជំនាន់​របស់​យើង ។ ( វា​អាច​មាន​ប្រយោជន៍​ដើម្បី​ដឹង​ថា​រូប​ព្រះ​ពីរ​ដែល​ពួកគេ​ថ្វាយបង្គំ​មាន​ឈ្មោះ​ថា ព្រះបាល និង ព្រះនេបូរ ) ។

  • តើ​អ្នក​បាន​រក​ឃើញ​អ្វីខ្លះ ?

    អ្នក​អាច​សរសេរ​ឃ្លា « តើ​គួរ​ឲ្យ​យើង​ក្រាប​ចុះ​ចំពោះ​ដុំ​ឈើ​ឬ​អី ? » ( អេសាយ ៤៤:១៩ ) នៅលើ​ក្ដារខៀន ។ សុំ​ឲ្យ​សិស្ស​ចែកចាយ​អ្វី​ដែល​សំណួរ​នេះ​មាន អត្ថន័យ តាម​ពាក្យពេចន៍​របស់​ពួកគេ​ផ្ទាល់ ។

    បន្ទាប់មក លុប​ឃ្លា « ដុំ​ឈើ » ចេញពី​សំណួរ​នេះ ដោយ​ទុក « តើ​គួរ​ឲ្យ​យើង​ក្រាប​ចុះ  ? »

    សូម​អញ្ជើញ​សិស្ស​ឲ្យ​ឡើងមក​លើ​ក្ដារខៀន ហើយ​បញ្ចប់​ប្រយោគ​តាម​របៀប​ដែល​អនុវត្ត​ចំពោះ​មនុស្ស​នៅ​ជំនាន់​របស់​យើង ។

  • តើ​អ្វី​ទៅ​ជា​គ្រោះថ្នាក់​នៃ​ការដាក់​មនុស្ស​ទាំងនេះ ឬ​អ្វីៗ​ពីមុន​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ?

  • ហេតុអ្វី​បាន​ជា​វា​អាច​ជា​ការលំបាក​ក្នុង​ការដាក់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ជា​អាទិភាព​ក្នុង​ជីវិត​របស់​យើង​ជានិច្ច ?

ការដាក់​ព្រះយេស៊ូវគ្រីស្ទ​ជា​អាទិភាព

ដើម្បី​ជួយ​សិស្ស​ដាក់​ព្រះអង្គសង្គ្រោះ​ជា​អាទិភាព​ក្នុង​ជីវិត​របស់​ពួកគេ អ្នក​អាច​បង្ហាញ​រូបភាព​ព្រះយេស៊ូវគ្រីស្ទ ដូចជា​រូប​នៅដើម​មេរៀន​នេះ នៅ​កណ្តាល​ក្ដារខៀន ។ នៅពេល​សិស្ស​ធ្វើ​សកម្មភាព​ខាងក្រោម ពួកគេ​អាច​សរសេរ​គុណលក្ខណៈ​ដែល​ពួកគេ​រកឃើញ​ជុំវិញ​រូបភាព​នោះ ។

សូម​សិក្សា​វគ្គបទគម្ពីរ​ខាងក្រោម​នេះ​យ៉ាង​ហោចណាស់​ឲ្យ​បាន​ពីរ ។ នៅពេល​អ្នក​អាន​ខគម្ពីរ​យឺតៗ និង​ដោយ​ប្រុងប្រយ័ត្ន សូម​រកមើល​អ្វី​ដែល​យើង​អាច​រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ ដែល​ផ្តល់​ឲ្យ​យើង​នូវ​ទំនុកចិត្ត​ដើម្បី​ដាក់​ទ្រង់​ជា​អាទិភាព​នៅក្នុង​ជីវិត​របស់​យើង ។

  • អេសាយ ៤៤:១–៤

  • អេសាយ ៤៤:២១–២៣

  • អេសាយ ៤៤:២៤–២៥

  • អេសាយ ៤៥:២០–២២

  • អេសាយ ៤៦:៣–៥

    អ្នក​អាច​សុំ​សិស្ស​ឲ្យ​បន្ថែម​គុណលក្ខណៈ​ផ្សេងទៀត​នៅលើ​ក្ដារខៀន ដែល​ពួកគេ​ដឹង​អំពី​ព្រះយេស៊ូវគ្រីស្ទ​ពី​បទពិសោធន៍​របស់ពួកគេ ឬ​ពី​បទគម្ពីរ​ផ្សេង​ទៀត ។

    ដើម្បី​ជួយ​សិស្ស​ចែកចាយ​គំនិត​របស់​ពួកគេ​អំពី​ព្រះចេស្ដា​ដែល​មិន​អាច​ប្រៀបផ្ទឹម​បាន​នៃ​ព្រះយេស៊ូវគ្រីស្ទ អ្នក​អាច​នឹង​សួរ​សំណួរ​ខាងក្រោម​នេះ ។

  • តើ​ការយល់ដឹង​អំពី​សេចក្តីពិត​ទាំងនេះ​អំពី​ព្រះយេស៊ូវគ្រីស្ទ​អាច​ជួយ​នរណា​ម្នាក់​ដែល​ពិបាក​ដាក់​ទ្រង់​ជា​អាទិភាព​ក្នុង​ជីវិត​របស់​ពួកគេ​ដោយ​របៀបណា ?

  • តើ​អ្នក​មាន​បទពិសោធន៍​អ្វីខ្លះ ដែល​បាន​ជួយ​អ្នក​ដាក់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ជា​អាទិភាព​ក្នុង​ជីវិត​អ្នក ?

ផែនការ​ដាក់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ជា​អាទិភាព

រូបតំណាង​ថ្នាក់​សិក្ខាសាលា ដើម្បី​ជួយ​សិស្ស​បង្កើត​ផែនការ​មួយ ដើម្បី​ដាក់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ឲ្យ​បាន​ពេញលេញ​ជា​ដំបូង​ក្នុង​ជីវិត​របស់​ពួកគេ អ្នក​អាច​ប្រើ​សំណៅ​មេរៀន​ដែល​មាន​ចំណងជើង​ថា « ការដាក់​ផែនការ » ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ស្តាប់​ពី​ចំណាប់​អារម្មណ៍​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​ពួកគេ​កំណត់​នូវ​អ្វី​ដែល​ពួកគេ​ចង់​ធ្វើ ដើម្បី​សម្រេច​គោលដៅ​របស់​ពួកគេ ។