« អេសាយ ៤០–៤៩ ៖ ទិដ្ឋភាពទូទៅ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
« អេសាយ ៤០–៤៩ ៖ ទិដ្ឋភាពទូទៅ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
អេសាយ ៤០–៤៩
អេសាយ ៤០–៤៩
ទិដ្ឋភាពទូទៅ
ពួកសាសន៍អ៊ីស្រាអែលជាច្រើននៅសម័យអេសាយបានមើល និងថ្វាយបង្គំប្រភពផ្សេងក្រៅពីព្រះ ។ អេសាយបានជួយពួកគេឲ្យយល់ពីសេចក្តីសប្បុរសដ៏ពោរពេញដោយសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គសង្គ្រោះ ហើយថាអស់អ្នកដែលងាកមករកទ្រង់មិនចាំបាច់ខ្លាចឡើយ ។
បង្រៀនចេញពីព្រះគម្ពីរ និងប្រសាសន៍របស់ពួកព្យាការីថ្ងៃចុងក្រោយ ។ នៅពេលការបង្រៀនផ្អែកលើព្រះគម្ពីរ និងប្រសាសន៍របស់ពួកព្យាការីថ្ងៃចុងក្រោយ សិស្សនឹងទំនងជាទទួលអារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធថ្លែងទីបន្ទាល់អំពីសេចក្ដីពិតដែលពួកគេកំពុងរៀន ។ អ្នកអាចស្វែងរកឧទាហរណ៍មួយនៃរបៀបធ្វើវាក្នុងមេរៀនទី ១២១ ៖ « អេសាយ ៤៩ » ។
សម្រាប់ព័ត៌មានបន្ថែមទៀតអំពីរបៀបដែលព្រះអង្គសង្គ្រោះបានធ្វើកិច្ចការនេះ សូមមើល « ព្រះអម្ចាស់បានបង្រៀនចេញពីព្រះគម្ពីរ » ( ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ [ ឆ្នាំ២០២២ ] ទំព័រ ២១ ) ។
រៀបចំខ្លួនបង្រៀន
ព័ត៌មានខាងក្រោមផ្តល់ដល់អ្នកនូវគំនិតខ្លះៗអំពីអ្វីដែលអ្នកអាចត្រូវរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។
អេសាយ ៤០–៤៣
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សទទួលបានការលួងលោមរបស់ព្រះ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យអាន ឬស្ដាប់ពាក្យនៃខគម្ពីរមួយចំនួន ឬទាំងអស់នៅក្នុងទំនុកតម្កើង « How Firm a Foundation » ( Hymns—for Home and Church ) ។ សូមឲ្យពួកគេសម្គាល់ពាក្យ ឬឃ្លាដែលផ្តល់ការលួងលោម ហើយមកថ្នាក់រៀនដោយត្រៀមខ្លួនដើម្បីចែកចាយ ។
-
មាតិកាដែលត្រូវបង្ហាញ ៖ សេចក្តីថ្លែងការណ៍ពីអែលឌើរ រ៉ាសបាន និងសំណួរមួយដែលមានបន្ទាប់ពីនោះនៅឯដើមមេរៀន ជំហានទាំងបី និងការណែនាំសម្រាប់សិក្សាវគ្គបទគម្ពីរនៅក្នុង អេសាយ ៤០–៤៣
-
រូបភាព ៖ ក្រាហ្វិកនៃការបន្តការភ័យខ្លាច និងការលួងលោម
-
វីដេអូ ៖ « ចូរកុំឲ្យមានចិត្តថប់បារម្ភឡើយ » ( ១៥:៤១ ) ចាប់ពីនាទីទី ១:៣៨ ដល់ ២:៥៣ « How Firm a Foundation » ( ៣:៤៩ ) « ចូលមកកាន់តែជិតព្រះអង្គសង្គ្រោះ » ( ១៥:០៣ ) ចាប់ពីនាទីទី ៣:០៦ ដល់ ៣:៤៣
អេសាយ ៤៤–៤៧
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សដាក់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទមុនមនុស្សគ្រប់គ្នា ឬអ្វីផ្សេងទៀតនៅក្នុងជីវិតរបស់ពួកគេ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យគិតអំពីអ្វីដែលពួកគេបានរៀនពេញមួយការសិក្សាព្រះគម្ពីរសញ្ញាចាស់ ។ បន្ទាប់មក សូមអញ្ជើញពួកគេឲ្យជញ្ជឹងគិតថា « តើអ្វីដែលខ្ញុំបានរៀនអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបានបង្កើនបំណងប្រាថ្នារបស់ខ្ញុំដើម្បីដាក់ទ្រង់ទាំងទ្វេជាអាទិភាពក្នុងជីវិតរបស់ខ្ញុំដោយរបៀបណា ? »
-
វីដេអូ ៖ « លើសពីវីរបុរសធម្មតា » ( ១០:០៧ ) ចាប់ពីនាទីទី ៣:១១ ដល់ ៤:៥០
-
រូបភាព ៖ ព្រះយេស៊ូវគ្រីស្ទ
-
សំណៅមេរៀន ៖ « ការដាក់ផែនការ »
អេសាយ ៤៩
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សឲ្យទទួលអារម្មណ៍ថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទស្រឡាញ់យើង ហើយនឹងមិនភ្លេចយើងឡើយ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យមកថ្នាក់រៀន ដោយបានជញ្ជឹងគិតពីបទពិសោធន៍ដែលពួកគេមានអារម្មណ៍ថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបានចងចាំពួកគេ ។ ពួកគេអាចនឹងសួរសមាជិកគ្រួសារ ឬមិត្តភក្តិអំពីបទពិសោធន៍នៃអារម្មណ៍ចងចាំដោយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
-
រូបភាព ៖ ផ្កាកុំភ្លេចខ្ញុំ ព្រះអង្គសង្គ្រោះនៅលើឈើឆ្កាង ស្នាមនៅលើព្រះហស្ដរបស់ព្រះអង្គសង្គ្រោះ
-
វីដេអូ ៖ « Forget Me Not » ( ២១:៤២ ) ចាប់ពីនាទីទី ១៦:៣១ ដល់ ១៦:៤៩ និងចាប់ពីនាទីទី ១៦:៤៨ ដល់ ១៧:២៥ « Jesus Is Scourged and Crucified » ( ៤:៤៤ ) ចាប់ពីនាទីទី ២:៣១ ដល់ ៣:១១ « Jesus Christ Appears at the Temple | 3 Nephi 11:1–17 » ( ៥:៣៧ ) ចាប់ពីនាទីទី ២:២៣ ដល់ ៤:៥៧
-
សំណៅមេរៀន ៖ « យើងនឹងមិនភ្លេចអ្នកឡើយ »
ការអនុវត្តចំណេះចំណានខាងគោលលទ្ធិទី ៨
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សឲ្យអនុវត្តសេចក្តីពិតដែលមាននៅក្នុងវគ្គចំណេះចំណានខាងគោលលទ្ធិ និងគោលការណ៍ដ៏ទេវភាពសម្រាប់ការទទួលបានចំណេះដឹងខាងវិញ្ញាណ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យស្រាវជ្រាវវគ្គចំណេះចំណានខាងគោលលទ្ធិ ហើយជ្រើសរើសវគ្គបទគម្ពីរពីរ ឬបីដែលពួកគេមានអារម្មណ៍ថាអាចអនុវត្តបានចំពោះស្ទើរតែគ្រប់ស្ថានភាពដែលក្មេងវ័យជំទង់អាចប្រឈមមុខ ។
-
សម្ភារសម្រាប់សិស្ស ៖ ក្រដាសតូចមួយសម្រាប់សិស្សម្នាក់ៗ ធុងសម្រាប់ដាក់ក្រដាសតូចៗ
-
រូបភាព ៖ យុវនារី
-
មាតិកាដែលត្រូវបង្ហាញ ៖ សាច់រឿងរបស់យុវនារីម្នាក់ សំណួរបីនៅក្រោមចំណងជើង « ប្រព្រឹត្តដោយសេចក្តីជំនឿ »