ថ្នាក់​សិក្ខាសាលា
អេសាយ ៤៩ ៖ « យើង​បាន​ចារិក​ឯង​ទុក​នៅ​ផ្ទៃ​បាត​ដៃ​របស់​យើង​ហើយ »


« អេសាយ ៤៩ ៖ ‹ យើង​បាន​ចារិក​ឯង​ទុក​នៅ​ផ្ទៃ​បាត​ដៃ​របស់​យើង​ហើយ › » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ២០២៦ )

« អេសាយ ៤៩ ៖ ‹ យើង​បាន​ចារិក​ឯង​ទុក​នៅ​ផ្ទៃ​បាត​ដៃ​របស់​យើង​ហើយ › » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

អេសាយ ៤០–៤៩ ៖ មេរៀន​ទី ១២១

អេសាយ ៤៩

« យើង​បាន​ចារិក​ឯង​ទុក​នៅ​ផ្ទៃ​បាត​ដៃ​របស់​យើង​ហើយ »

The Christus statue in the Salt Lake North Visitors' Center. The sculpture portrays the resurrected Jesus Christ standing with His arms slightly extended. The wounds of the Crucifixion are visible in the hands, feet and side of the figure. The holdings include details of various parts (such as the hands or feet) of the sculpture.

ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ស្គាល់​អ្នក​ដោយ​ផ្ទាល់ និង​ដោយ​ឥតខ្ចោះ ។ ប៉ុន្តែ​ពេលខ្លះ​យើង​ឃើញ​បញ្ហា​ប្រឈម​នៃ​ជីវិត​រមែងស្លាប់ និង​យំ « ព្រះយេហូវ៉ា​ទ្រង់​បាន​បោះបង់​ចោល​ខ្ញុំ​ទេ » ( សូមមើល អេសាយ ៤៩:១៤ ) ។ ពាក្យ​របស់​អេសាយ​ធានា​ដល់​យើង​ថា យើង​ត្រូវ​បានឆ្លាក់​នៅលើ​ព្រះហស្ដ​របស់​ព្រះអង្គ​សង្គ្រោះ ហើយ​នឹង​មិន​ត្រូវ​បាន​បោះបង់​ចោល ឬ​បំភ្លេច​ចោល​ឡើយ ( សូម​មើល អេសាយ ៤៩:១៦ ) ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​ទទួល​អារម្មណ៍​ថា ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ស្រឡាញ់​យើង ហើយ​នឹង​មិន​ភ្លេច​យើង​ឡើយ ។

ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​មក​ថ្នាក់​រៀន ដោយ​បានជញ្ជឹងគិត​ពី​បទពិសោធន៍​ដែល​ពួកគេ​មាន​អារម្មណ៍​ថា ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​បាន​ចងចាំ​ពួកគេ ។ ពួកគេ​អាច​នឹង​សួរ​សមាជិក​គ្រួសារ ឬ​មិត្តភក្តិ​អំពី​បទពិសោធន៍​នៃ​អារម្មណ៍​ចងចាំ​ដោយ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។

សកម្មភាព​រៀនសូត្រ​ដែល​អាចមាន

ព្រះអម្ចាស់​បានចងចាំ

សូម​ពិចារណា​ចាប់ផ្ដើម​ថ្នាក់​ដោយ​ការដាក់​បង្ហាញ​រូបភាព​នៃ​ផ្កា​តូចៗ​ដែល​ហៅ​ថា « កុំ​ភ្លេច​ខ្ញុំ » ។

Three forget-me-flowers

ដោយ​ចែកចាយ​អនុស្សាវរីយ៍​ពី​កុមារភាព ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ដែល​កាល​នោះ​នៅក្នុង​គណៈប្រធាន​ទីមួយ​បាន​ប្រសាសន៍ ៖

21:42
Official portrait of Elder Dieter F. Uchtdorf of the Quorum of the Twelve Apostles, 2006.Called as Second Counselor in the First Presidency, 3 February 2008.Made official portrait in 2008 replacing portrait taken in 2004.

កាល​នៅ​ក្មេង ពេល​ខ្ញុំ​មើល​ផ្កា​កុំ​ភ្លេច​ខ្ញុំ ពេលខ្លះ​ខ្ញុំ​មាន​អារម្មណ៍​ថា​ដូច​ជា​ផ្កា​នោះ តូច ហើយ​មិន​សំខាន់ ។ ខ្ញុំ​ឆ្ងល់​ថា​តើ​គ្រួសារ​ខ្ញុំ ឬ​ព្រះវរបិតាសួគ៌​របស់​ខ្ញុំ​នឹង​បំភ្លេច​ខ្ញុំ​ឬ​អត់ ។ ( « Forget Me Not » Liahona ខែវិច្ឆិកា ឆ្នាំ២០១១ ទំព័រ ១២២ )

  • តើ​មាន​ហេតុផល​អ្វីខ្លះ​ដែល​ក្មេង​វ័យ​ជំទង់​អាច​នឹង​ទទួល​អារម្មណ៍​អ្នក​ដទៃ ឬ​ព្រះវរបិតាសួគ៌​ភ្លេច​ពួកគេ ?

  • តើ​អ្នក​ដឹង​អ្វីខ្លះ​រួចទៅ​ហើយ អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ដែល​អ្នក​ចង់​ចែកចាយ​ជាមួយ​នរណា​ម្នាក់​ដែល​មាន​អារម្មណ៍​ថា​ពួកគេ​ត្រូវ​បាន​បំភ្លេច​ចោល ?

អែលឌើរ អុជដូហ្វ បាន​បន្ដ ៖

21:42
Official portrait of Elder Dieter F. Uchtdorf of the Quorum of the Twelve Apostles, 2006.Called as Second Counselor in the First Presidency, 3 February 2008.Made official portrait in 2008 replacing portrait taken in 2004.

ជា​ច្រើន​ឆ្នាំ​ក្រោយ​មក ខ្ញុំ​អាច​មើល​ទៅ​ក្មេង​ប្រុស​រូប​នោះ​វិញ​ដោយ​ភាពទន់ភ្លន់ និង​ក្តីមេត្តា ។ ហើយ​ខ្ញុំ​ដឹង​ឥឡូវ​នេះ—ថា​ខ្ញុំ​មិន​ត្រូវ​បានបំភ្លេច​ឡើយ ។ ហើយ​ខ្ញុំ​ដឹង​អ្វីមួយ​ផ្សេង​ទៀត ៖ ក្នុង​នាម​ជា​សាវក​របស់​លោកចៅហ្វាយ ដែល​ជា​ព្រះ​យេស៊ូវ​គ្រីស្ទ​របស់​យើង ខ្ញុំ​សូម​ប្រកាស​ដោយ​ច្បាស់លាស់ និង​ដោយ​ជឿជាក់​អស់​ពី​ដួងចិត្ត​របស់​ខ្ញុំ—អ្នក​ក៏​ដូច្នោះ​ដែរ ! អ្នក​ពុំ​ត្រូវ​បានបំភ្លេច​ចោល​ឡើយ ។ ( « Forget Me Not » Liahona ខែវិច្ឆិកា ឆ្នាំ២០១១ ទំព័រ ១២២ )

សូម​ពិចារណា​បទពិសោធន៍​ផ្ទាល់ខ្លួន​របស់អ្នក​ជាមួយ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ នៅពេល​អ្នក​ឆ្លើយ​សំណួរ​ខាងក្រោម ៖

  • តើ​អ្នក​មាន​ទំនុកចិត្ត​កម្រិត​ណា​ថា​ទ្រង់​ទាំងទ្វេ​ស្គាល់ និង​ចងចាំ​អ្នក ?

  • តើ​បទពិសោធន៍​អ្វីខ្លះ​ដែល​អ្នក ឬ​នរណា​ម្នាក់​ដែល​អ្នក​ស្គាល់​ធ្លាប់​មាន ដែល​ជួយ​អ្នក​ឲ្យ​យល់​កាន់តែ​ច្បាស់​ពី​របៀប​ដែល​ទ្រង់​ទាំងទ្វេ​ស្គាល់ និង​ចងចាំ​អ្នក​យ៉ាងល្អ​ឥតខ្ចោះ ?

នៅពេល​អ្នក​សិក្សា អេសាយ ៤៩ ថ្ងៃនេះ សូម​ស្វែងរក​ចំណាប់​អារម្មណ៍​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែល​ថ្លែង​ទីបន្ទាល់​ថា ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​នឹង​មិន​ភ្លេច​អ្នក​ឡើយ ។

ព្រះអម្ចាស់​នឹង​មិន​ភ្លេច​ស៊ីយ៉ូន​ឡើយ

អ្នក​អាច​ចង្អុល​បង្ហាញ​ថា ជួនកាល​អេសាយ​សរសេរ​តាម​របៀប​ដែល​ពាក្យ​របស់លោក​អាច​បង្ហាញ​ដោយ​មនុស្ស​ផ្សេងៗ​គ្នា រួមទាំង​ព្រះអង្គសង្គ្រោះ អេសាយ​ផ្ទាល់ អ៊ីស្រាអែល​ដែល​បាន​ចុះ​សេចក្តីសញ្ញា​ពី​បុរាណ ឬ​សូម្បីតែ​អ៊ីស្រាអែល​ដែល​បាន​ចុះ​សេចក្តីសញ្ញា​នៅ​សម័យ​ទំនើប​ផងដែរ ។ ដោយសារ​រចនាបថ​កំណាព្យ​នេះ ការសរសេរ​របស់​អេសាយ​អាច​អនុវត្ត​បាន​យ៉ាង​ទូលំទូលាយ​ចំពោះ​បរិយាកាស និង​កាលៈទេសៈ​ផ្សេងៗ ។ ហេតុដូច្នេះ​ហើយ​បាន​ជា​នីហ្វៃ​មាន​អារម្មណ៍​មាន​ទំនុកចិត្ត​ក្នុង​ការ​ប្រដូច​ពាក្យ​របស់​អេសាយ​ទៅ​នឹង​ខ្លួន​លោក និង​ប្រជាជន​របស់​លោក ( សូមមើល នីហ្វៃទី១ ១៩:២៣ ) ។

អ្នក​ក៏​អាច​នឹង​ពន្យល់​ដល់​សិស្ស​ថា នៅពេល​ទ្រង់​បានហៅ​អេសាយ​ឲ្យ​ផ្សាយ​ពី​ការប្រែចិត្ត នោះ​ព្រះអម្ចាស់​ជ្រាប​ថា​សារលិខិត​នឹង​មិន​ទទួល​បាន​យ៉ាង​ល្អទេ ( សូមមើល អេសាយ ៦:៩–១០ ) ។ អ្នក​អាច​សួរ​សិស្ស​ថា​តើ​ពួកគេ​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​កិច្ចការ​ស្រដៀង​គ្នា​នេះ ។

សូម​អាន អេសាយ ៤៩:៤–៥ ដោយ​គិត​អំពី​មូលហេតុ​ដែល​អេសាយ​ប្រហែលជា​មាន​អារម្មណ៍​បែប​នេះ ។ បន្ទាប់មក​សូម​អាន​វា​ដោយ​គិត​អំពី​របៀប​ដែល​រាស្ដ្រ​នៃ​សេចក្ដីសញ្ញា​របស់​ព្រះ​អាច​មាន​អារម្មណ៍​បែប​នេះ ។

  • សូម្បី​តែ​ពេល​យើង​រងទុក្ខ តើ​ខគម្ពីរ​ទាំងនេះ​ជួយ​យើង​ចងចាំ​អ្វីខ្លះ​អំពី​ព្រះអម្ចាស់ ?

សូម​អាន អេសាយ ៤៩:១៣–១៦ ដោយ​រកមើល​អ្វី​ដែល​ព្រះអម្ចាស់​ចង់​ឲ្យ​រាស្រ្ត​នៃ​សេចក្តីសញ្ញា​របស់​ទ្រង់ ( ស៊ីយ៉ូន ) យល់ ។

  • តើ​អ្នក​នឹង​សង្ខេប​សេចក្តីថ្លែងការណ៍​អំពី​សេចក្ដីពិត​ដោយ​របៀប​ណា ?

សិស្ស​អាច​ប្រើ​ពាក្យសម្តី​របស់​ពួកគេ​ផ្ទាល់ ប៉ុន្តែ​សូម​ជួយ​ពួកគេ​ឲ្យ​ស្គាល់​សេចក្តីពិត​ថា ព្រះអម្ចាស់​ស្រឡាញ់​យើង ហើយ​នឹង​មិន​ភ្លេច​យើង ឬ​បោះបង់​យើង​ចោល​ឡើយ ។

ក្នុង​ការរៀបចំ​សម្រាប់​សកម្មភាព​សៀវភៅ​កំណត់ហេតុ​ខាងក្រោម អ្នក​អាច​ដាក់បង្ហាញ​រូបភាព​ព្រះអង្គសង្គ្រោះ​នៅលើ​ឈើឆ្កាង និង​ស្នាម​ដែកគោល​នៅលើ​ព្រះហស្ត​ដែល​បាន​មាន​ព្រះជន្ម​រស់ឡើងវិញ​របស់​ទ្រង់ ។

Christ hanging on a cross at Calvary. Two thieves, also hanging on crosses are at the left and right of Christ. Numerous observers, including Mary, the mother of Christ, Mary Magdalene, other mourners and Roman soldiers are gathered around the crosses. Thunder clouds are gathering in the sky.
Jesus Christ’s hands showing the nail prints from his crucifixion in Jerusalem.

សូម​ពិចារណា​ចាក់​ភ្លេង​តិចៗ ដើម្បី​យាងអញ្ជើញ​ព្រះវិញ្ញាណ នៅពេល​សិស្ស​សរសេរ ។

ធ្វើ​សេចក្ដី​យោង ឬ​ភ្ជាប់ អេសាយ ៤៩:១៦ ជាមួយ យ៉ូហាន ១៩:១៥–១៩ និង នីហ្វៃទី៣ ១១:១០–១៥ ។ សូម​អាន​វគ្គ​បទគម្ពីរ​ទាំងនេះ​ដោយ​យឺតៗ ដោយ​គូស​ចំណាំ​ពាក្យ និង​ឃ្លា​ដែល​ជួយ​អ្នក​ទទួល​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់​ដែល​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​មាន​ចំពោះ​អ្នក ។ រកមើល​ការបង្រៀន​ដែល​ជួយ​អ្នក​ឲ្យ​យល់​ពី​មូលហេតុ​ដែល​ទ្រង់ទាំងទ្វេ​នឹង​មិន​ភ្លេច ឬ​បោះបង់​អ្នក​ចោល​ឡើយ ។

ដើម្បី​ជួយ​សិស្ស​មើលឃើញ​ពី​អ្វី​ដែល​ពួកគេ​អាន​នៅក្នុង យ៉ូហាន ១៩ និង នីហ្វៃទី៣ ១១ អ្នក​អាច​បង្ហាញ​វីដេអូ « Jesus Is Scourged and Crucified » ចាប់ពី​នាទីទី ២:៣១ ដល់ ៣:១១ និង « Jesus Christ Appears at the Temple | នីហ្វៃទី៣ ១១:១–១៧ » ចាប់ពី​នាទីទី ២:២៣ ដល់ ៤:៥៧ ពី​គេហទំព័រ ChurchofJesusChrist.org ។

4:45
5:38

ទ្រង់​នឹង​មិន​ភ្លេច​យើង​ឡើយ

នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក សូម​សរសេរ​កថាខណ្ឌ​ដែល​ពន្យល់​ពី​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​មាន​បន្ទូល « យើង​បាន​ចារឹក [ អ្នក ] ទុក​នៅ​ផ្ទៃ​បាត​ដៃ របស់​យើង ហើយ » ( អេសាយ ៤៩:១៦ ) ។

រូបតំណាង​ថ្នាក់​សិក្ខាសាលានៅពេល​ដែល​សេចក្តីពិត​នៅក្នុង​ព្រះគម្ពីរ​ក៏​ត្រូវ​បានបង្រៀន​ដោយ​ព្យាការី​ដែល​នៅរស់ នោះ​សិស្ស​អាច​យល់​កាន់តែ​ច្បាស់​អំពី​ភាពទាក់ទង​នៃ​ការបង្រៀន​ទាំងនេះ​នៅក្នុង​ជីវិត​របស់​ពួកគេ​សព្វ​ថ្ងៃ​នេះ ។ សំណៅ​មេរៀន​ខាងក្រោម​ផ្តល់​នូវ​មធ្យោបាយ​មួយ​ដើម្បី​ជួយ​សិស្ស​បង្កើត​ទំនាក់ទំនង​ទាំងនេះ ។ ( សម្រាប់​ការបំពាក់​បំប៉ន​បន្ថែម​អំពី​ការអញ្ជើញ​ដែល​ជួយ​ភ្ជាប់​សិស្ស​ទៅនឹង​ប្រសាសន៍​របស់​ព្យាការី សូមមើល « បង្រៀន​ចេញ​ពី​ព្រះគម្ពីរ និង​ប្រសាសន៍​របស់​ពួកព្យាការី​ថ្ងៃ​ចុងក្រោយ » នៅក្នុង ជំនាញ​អភិវឌ្ឍន៍​គ្រូបង្រៀន ) ។

រូបតំណាង​ថ្នាក់​សិក្ខាសាលាសូម​ពិចារណា​ប្រើប្រាស់​សំណៅ​មេរៀន « យើង​នឹង​មិន​បំភ្លេច​ឯង​ទេ » ដើម្បី​ជួយ​ពង្រឹង​ការយល់ដឹង​របស់​សិស្ស​ថា ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​នឹង​មិន​ភ្លេច​ពួកគេ​ឡើយ ។ អ្នក​អាច​ដាក់​សម្រង់​មួយ​ចំនួន ឬ​ទាំងអស់​នៃ​សម្រង់ និង​សេចក្តីយោង​បទគម្ពីរ​ពី​សំណៅ​មេរៀន​នៅ​ជុំវិញ​បន្ទប់ ។

សម្រង់​ដ៏​មាន​ប្រយោជន៍​ផ្សេង​ទៀត​មាន​នៅក្នុង​ធនធាន​បន្ថែម​ទាំងឡាយ។

សិស្ស​អាច​ដើរ​ជុំវិញ​បន្ទប់​ដោយ​ស្ងាត់ស្ងៀម ដោយ​អាន​សម្រង់ និង​វគ្គ​បទគម្ពីរ​មួយ​ចំនួន ។ ពួកគេ​អាច​បន្ថែម​ទៅ​កថាខណ្ឌ​ដែល​ពួកគេ​បាន​សរសេរ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​របស់​ពួកគេ ។

ដោយ​ជា​ផ្នែក​នៃ​សកម្មភាព សូម​ពិចារណា​សុំ​ឲ្យ​សិស្ស​សរសេរ​អ្វី​ដែល​ពួកគេ​បាន​រៀន​នៅ​ក្នុង​មេរៀន​ថ្ងៃ​នេះ​នៅលើ​ក្ដារខៀន ។ សិស្ស​អាច​អាន​អ្វី​ដែល​អ្នក​ផ្សេង​ទៀត​បាន​សរសេរ និង​បន្ថែម​ការយល់ដឹង​ទៅ​ក្នុង​សរសេរ​សៀវភៅ​កំណត់ហេតុ​របស់​ពួកគេ ។

ចែកចាយ​ពី​អ្វី​ដែល​អ្នក​មាន​អារម្មណ៍

នៅពេល​សិស្ស​បានសិក្សា​សំណៅ​មេរៀន​រួចរាល់​ហើយ នោះ​អ្នក​ស្ម័គ្រចិត្ត​អាច​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រកឃើញ​ថា​មាន​អត្ថន័យ​ពី​សម្រង់​បទគម្ពីរ និង​ការយល់ដឹង​ផ្ទាល់ខ្លួន ។

ដើម្បី​បញ្ចប់​ថ្នាក់ អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​ឆ្លើយ​សំណួរ​ខាងក្រោម​ទាំង​ជាមួយ​ដៃគូ ជា​ក្រុម​តូចៗ ឬ​ជាមួយ​សិស្ស​ក្នុង​ថ្នាក់ ។

  • តើ​អ្នក​សង្ឃឹម​ថា​នឹង​ចងចាំ​អ្វីខ្លះ​ពី​អ្វី​ដែល​អ្នក​បានរៀន និង​មាន​អារម្មណ៍​នៅពេល​អ្នកសិក្សា អេសាយ ៤៩ នៅ​សព្វថ្ងៃ​នេះ ?

  • តើ​មាន​អ្វីខ្លះ​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​ចងចាំ​ថា ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​នឹង​មិន​ភ្លេច​អ្នក​ទេ ?