ថ្នាក់​សិក្ខាសាលា
អេសាយ ៤០–៤៣ ៖ ព្រះ​លួងលោម​ប្រជារាស្រ្ត​របស់​ទ្រង់


« អេសាយ ៤០–៤៣ ៖ ព្រះ​លួងលោម​ប្រជារាស្រ្ត​របស់​ទ្រង់ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ២០២៦ )

« អេសាយ ៤០–៤៣ ៖ ព្រះ​លួងលោម​ប្រជារាស្រ្ត​របស់​ទ្រង់ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

អេសាយ ៤០–៤៣ ៖ មេរៀន​ទី ១១៩

អេសាយ ៤០–៤៣

ព្រះ​លួងលោម​ប្រជារាស្រ្ត​របស់​ទ្រង់

Jesus is standing on a hill. You can see the sun in the background

ព្រះ​នឹង​មិន​បោះបង់​ចោល​បុត្រាបុត្រី​នៃ​សេចក្តីសញ្ញា​របស់​ទ្រង់​ទេ ។ តាមរយៈ​ព្យាការី​អេសាយ​របស់​ទ្រង់ ព្រះ​បាន​លួងលោម​អ្នក​ដែល​នៅ​ទីបំផុត​ត្រូវ​ចាប់​ជា​ឈ្លើយ​នៅ​ក្រុង​បាប៊ីឡូន ។ ព្រះ​បាន​ប្រទាន​ដល់​យើង ជា​រាស្ដ្រ​នៃ​សេចក្ដី​សញ្ញា​របស់​ទ្រង់​នៅ​ថ្ងៃ​នេះ ជា​ពាក្យ​លួងលោម​ដូច​គ្នា ៖ « កុំឲ្យ​ភ័យខ្លាច​ឡើយ ដ្បិត​យើង​នៅជាមួយ​នឹងឯង » ( អេសាយ ៤១:១០ ) ។ មេរៀននេះ​អាច​ជួយ​សិស្ស​ឲ្យ​ទទួល​អារម្មណ៍​លួងលោម​របស់​ព្រះ ។

ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន ឬ​ស្ដាប់​ពាក្យ​នៃ​ខគម្ពីរ​មួយ​ចំនួន ឬ​ទាំងអស់​នៅក្នុង​ទំនុកតម្កើង « How Firm a Foundation » ( Hymns—for Home and Church ) ។ សូម​ឲ្យ​ពួកគេ​សម្គាល់​ពាក្យ ឬ​ឃ្លា​ដែល​ផ្តល់​ការលួងលោម ហើយ​មក​ថ្នាក់​រៀន​ដោយ​ត្រៀមខ្លួន​ដើម្បី​ចែកចាយ ។

សកម្មភាព​រៀនសូត្រ​ដែល​អាចមាន

ភាព​ភ័យ​ខ្លាច​ពុំ​មែន​ជា​រឿង​ថ្មី​នោះ​ទេ

សូម​ពិចារណា​ចាប់ផ្តើម​ថ្នាក់​ដោយ​បង្ហាញ​សេចក្តី​ថ្លែងការណ៍ និង​សំណួរ​ដូច​ខាងក្រោម ។ សិស្ស​អាច​ត្រូវ​បាន​អញ្ជើញ​ឲ្យ​សរសេរ​ចម្លើយ​របស់​ពួកគេ​នៅលើ​ក្ដារខៀន ។

អែលឌើរ រ៉ូណល អេ រ៉ាសបាន ក្នុង​កូរ៉ុមនៃ​ពួកសាវក​ដប់ពីរ​នាក់​បានចែកចាយ​ការសង្កេតឃើញ​ដូច​ខាងក្រោម ៖

Official Portrait (as of June 2016) of Elder Ronald A. Rasband of the Quorum of the Twelve Apostles.

ភាព​ភ័យ​ខ្លាច​ពុំ​មែន​ជា​រឿង​ថ្មី​នោះ​ទេ ។ ពួក​សាវក​របស់​ព្រះយេស៊ូវគ្រីស្ទ កាល​នៅ​លើ​សមុទ្រ​កាលីឡេ បាន​មាន​ការ​ភ័យ​ខ្លាច​ចំពោះ​« ខ្យល់​ព្យុះ​ជា​ខ្លាំង ហើយ​រលក » នៅ​យប់​នោះ ( ម៉ាកុស ៤:៣៤ ) ។ សព្វ​ថ្ងៃនេះ ក្នុង​នាម​ជា​ពួក​សាវក​របស់​ទ្រង់ យើង​ក៏​មាន​ការ​ភ័យ​ខ្លាច​ដែរ ។ ( « Be Not Troubled » Liahona ខែវិច្ឆិកា ឆ្នាំ២០១៨ ទំព័រ ១៨ )

  • តើ​មនុស្ស​ទូទាំង​ពិភពលោក​មាន​ការភ័យខ្លាច​អ្វីខ្លះ រួមទាំង​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ អាច​នឹង​មាន​ការភ័យខ្លាច ?

បន្ទាប់ពី​សិស្ស​បាន​រាយបញ្ជី​ការភ័យខ្លាច​ផ្សេងៗ សូម​ចែកចាយ​សេចក្ដីថ្លែងការណ៍​របស់​អែលឌើរ រ៉ាសបោន ដែល​រួម​មាន​ការភ័យខ្លាច​ដែល​លោក​បានឃើញ​នៅក្នុង​ពិភពលោក​សព្វ​ថ្ងៃ​នេះ ។ អ្នក​អាច​បន្ថែម​អ្វី​មួយ​ចំនួន​ទាំងនេះ​ទៅក្នុង​បញ្ជី​នៅលើ​ក្តារខៀន ។

អែលឌើរ រ៉ាសបាន បានបន្ត ៖

15:41
Official Portrait (as of June 2016) of Elder Ronald A. Rasband of the Quorum of the Twelve Apostles.

ពួក​យុវមជ្ឈិម​វ័យ​របស់​យើង​ភ័យ​ខ្លាច​ដើម្បី​ធ្វើ​ការតាំង​ចិត្ត​ផ្សេងៗ​ដូចជា ការ​រៀបការ​ជា​ដើម ។ អ្នកដែល​បាន​រៀបការ​ថ្មីថ្មោង … អាចមាន​ការភ័យខ្លាចក្នុងការមាន​កូននៅក្នុង​ពិភពលោក​ដែល​សម្បូរ​ទៅដោយ​អំពើទុច្ចរិត ។ ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ភ័យ​ខ្លាច​ចំពោះ​រឿង​ច្រើន​យ៉ាង ជាពិសេស​ការ​និយាយ​នឹង​មនុស្ស​ដែល​ពុំ​ស្គាល់ ។ ពួក​ស្ត្រី​មេម៉ាយ​ភ័យ​ខ្លាច​ចំពោះ​ការរស់នៅ​តែ​ម្នាក់​ឯង ។ ពួក​យុវវ័យ​ជំទង់ៗ​ភ័យ​ខ្លាច​ថា មិត្តភក្តិរបស់​ខ្លួន​ពុំ​រាប់រក កុមារ​តូចៗ​ខ្លាច​ថ្ងៃ​បើក​បវេសនកាល​នៅ​សាលា និស្សិត​នៅ​សាកលវិទ្យាល័យ​ភ័យ​ខ្លាច​ចំពោះ​លទ្ធផល​នៃ​ការ​ប្រឡង ។ យើង​ភ័យ​ខ្លាច​ចំពោះ​ភាព​បរាជ័យ ការ​បដិសេធ ការ​ខក​ចិត្ត និង​អ្វីៗ​ដែល​ពុំ​បានដឹង ។ យើង​ភ័យ​ខ្លាច​ចំពោះ​ព្យុះ​សង្ឃរា ការ​រញ្ជួយ​ដី និង​អគ្គី​ភ័យ​ដែល​បំផ្លិច​បំផ្លាញ​ដែនដី និង​ជីវិត​របស់​យើង ។ យើង​ភ័យ​ខ្លាច​ចំពោះ​ការ​ពុំ​ត្រូវការ​បាន​គេ​ជ្រើស​រើស ហើយ​ក្នុង​ស្ថានភាព​ផ្សេង​ទៀត យើង​ភ័យ​ខ្លាច​ចំពោះ​ការត្រូវ​បាន​គេ​ជ្រើស​រើស ។ យើង​ភ័យ​ខ្លាច​ចំពោះ​ការ​ពុំ​ល្អ​គ្រប់​គ្រាន់ យើង​ភ័យ​ខ្លាច​ថា ព្រះអម្ចាស់​គ្មាន​ពរជ័យ​ឲ្យ​យើង​ទេ ។ យើង​ភ័យ​ខ្លាច​ចំពោះ​ការ​ផ្លាស់​ប្ដូរ ហើយ​ការ​ភ័យ​ខ្លាច​របស់​យើង​អាច​នាំ​ឲ្យ​មាន​សភាព​កាន់​តែ​វឹកវរ​ខ្លាំង​ឡើង ។ តើ​ខ្ញុំ​បាន​រៀបរាប់​ពី​ការ​ភ័យខ្លាច​អស់​ហើយ​ឬ​នៅ ? ( « Be Not Troubled » Liahona ខែវិច្ឆិកា ឆ្នាំ២០១៨ ទំព័រ ១៨ )

  • តើ​ការបង្ហាញ​អំណរគុណ​មាន​ឥទ្ធិពល​អ្វីខ្លះ​មក​លើ​យើង ?

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ជញ្ជឹងគិត​ថាតើ​ពួកគេ​អាច​ទាក់ទង​នឹង​ការភ័យខ្លាច​ណា​មួយ​ដែល​បានរាយ​បញ្ជី ឬ​ដើម្បី​គិត​អំពី​ការភ័យខ្លាច​របស់​ពួកគេ​ផ្ទាល់ ។ សូម​ចែកចាយ​បរិបទ​ខាងក្រោម​នេះ​ដើម្បី​ជួយ​សិស្ស​មើលឃើញ​ពី​កាលៈទេសៈ​ដែល​អាច​បណ្ដាល​ឲ្យ​ពួក​សាសន៍​អ៊ីស្រាអែល​ភ័យខ្លាច ។

អេសាយ​បានទស្សន៍ទាយ​អំពី​ការបំផ្លិចបំផ្លាញ និង​ការចាប់​ជា​ឈ្លើយ​ដែល​នឹង​ធ្លាក់​លើ​អ៊ីស្រាអែល និង​យូដា ។ នៅ​ដើម អេសាយ ៤០ ព្រះ​បានបំផុសគំនិត​អេសាយ​ឲ្យ​សរសេរ​ទៅកាន់​ពួក​សាសន៍​យូដា​នៅ​ពេល​អនាគត​ដ៏​យូរអង្វែង ដែល​នឹង​ត្រូវ​រស់នៅ​ក្នុង​ការ​ជាប់​ឃុំឃាំង ។

  • តើ​មនុស្ស​ម្នាក់​ដែល​ជាប់​ឃុំឃាំង​អាច​នឹង​មាន​ការភ័យខ្លាច ឬ​កង្វល់​អ្វីខ្លះ ?

សូម​អាន អេសាយ ៤០:១–២ ដោយ​រកមើល​សារលិខិត​ដែល​ព្រះ​បានណែនាំ​អេសាយ​ឲ្យ​ចែកចាយ​ដល់​រាស្រ្ត​នៃ​សេចក្តីសញ្ញា​របស់​ទ្រង់ ។

  • តើ​គុណលក្ខណៈ ឬ​ចរិកលក្ខណៈ​អ្វីខ្លះ​នៃ​ព្រះ​ដែល​អ្នក​រៀន​ពី​ខគម្ពីរ​ទាំងនេះ ?

សូម​ចែកចាយ​សាក្សី​របស់​អ្នក​ថា ព្រះ​លួងលោម​រាស្ដ្រ​នៃ​សេចក្ដីសញ្ញា​របស់​ទ្រង់​នៅ​សម័យ​យើង ។ សូម​ពិចារណា​ដាក់បង្ហាញ​រូបភាព​ដូច​ខាងក្រោមនេះ ។ សិស្ស​អាច​គូរ​រូប​នេះ ឬ​អ្វី​ដែល​ស្រដៀង​នេះ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ។ អញ្ជើញ​ពួកគេ​ឲ្យ​គូសចំណាំ​នៅលើ​គំនូរ​របស់​ពួកគេ ដើម្បី​ឆ្លើយ​សំណួរ​ដែល​ភ្ជាប់​មក​ជាមួយ ។

ការលួងលោម​ការភ័យខ្លាច

  • ជាទូទៅ នៅលើ​រង្វាស់​នេះ តើ​អ្នក​នឹង​ដាក់​អារម្មណ៍​របស់​អ្នក​អំពី​ជីវិត​របស់អ្នក​នៅពេល​នេះ​នៅ​ត្រង់​ណា ?

  • តើ​អ្នក​នឹង​ដាក់​អារម្មណ៍​របស់អ្នក​អំពី​អនាគត​នៅ​ត្រង់​ណា ?

នៅពេល​អ្នក​សិក្សា រកមើល​អ្វី​ដែល​ព្រះ​បង្រៀន​ថា អាច​ជួយ​អ្នក​ដកពិសោធន៍ ការលួងលោម របស់ទ្រង់​បន្ថែម​ទៀត ។ ប្រសិនបើ​អ្នក​អាន ឬ​ឮ​អ្វីមួយ​ដែល​អ្នក​គិត​ថា​អាច​នឹង​នាំ​មក​នូវ​ការលួងលោម នោះ​គំនិត​ទាំងនោះ​អាច​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ​កំពុងទាក់ទង​នឹង​អ្នក ។ សូម​ពិចារណា​កត់ត្រា​ការយល់ដឹង​ទាំងនេះ​នៅ​ជិត​គំនូរ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​របស់​អ្នក ។

ព្រះ​លួងលោម​ប្រជារាស្រ្ត​របស់ទ្រង់

ដើម្បី​ជួយ​លួងលោម​រាស្រ្ត​នៃ​សេចក្ដីសញ្ញា​របស់​ទ្រង់ ព្រះ​បានបំផុស​គំនិត​អេសាយ​ឲ្យ​បង្រៀន​រឿង​ជា​ច្រើន​អំពី​ទ្រង់ អេសាយ ៤០–៤៣ ។ អ្នក​នឹង​មាន​ឱកាស​ដើម្បី​កំណត់​ស្វែងរក​សេចក្តីពិត​មួយ​ចំនួន​នេះ ហើយ​ពិចារណា​អំពី​របៀប​ដែល​វា​អាច​ជួយ​លួងលោម​អ្នក​ដែល​ភ័យខ្លាច ។

បង្ហាញ​ការណែនាំ​ខាងក្រោម ហើយ​ពន្យល់​ថា​សិស្ស​នឹង​មាន​ឱកាស​បំពេញ​សកម្មភាព​នេះ​នៅពេល​ក្រោយ​នៅក្នុង​មេរៀន​នេះ ។

ដោយប្រើ​អត្ថបទ​ពី​អេសាយ សូម​បង្កើត​សារ​ខ្លី​មួយ​ដែល​អាច​លួងលោម​នរណា​ម្នាក់​ដែល​ភ័យខ្លាច ។ សូម​បញ្ចូល​អ្វី​ដូច​ខាងក្រោម​នេះ ៖

ជំហាន​ទី ១ ។ ពាក្យ ឬ​ឃ្លា​ចេញពី​វគ្គ​បទគម្ពីរ​ដែល​អាច​ជួយ​នរណា​ម្នាក់​ទទួល​អារម្មណ៍​លួងលោម​ពី​ព្រះ ។ សង្ខេប​អ្វីៗ​ទាំងនេះ​ទៅជា​សេចក្តីថ្លែងការណ៍​នៃ​សេចក្តីពិត​សាមញ្ញ​មួយ ។

ជំហាន​ទី ២ ។ បទគម្ពីរ ទំនុកតម្កើង ឬ​សេចក្តីថ្លែងការណ៍​ពី​អ្នក​ដឹកនាំ​សាសនាចក្រ ដើម្បី​គាំទ្រ​ការបង្រៀន​នៅក្នុង​វគ្គបទគម្ពីរ​នេះ ។

ជំហានទី ៣ ។ បទពិសោធន៍​ផ្ទាល់ខ្លួន ឬ​គំរូ​សម័យ​ទំនើប​ដែល​បង្ហាញ​ពី​របៀប​ដែល​ការដឹង​ការណ៍​នេះ​អំពី​ព្រះ​អាច​នាំ​មក​នូវ​ការលួងលោម ។

គំរូ

មុន​ពេល​សិស្ស​បំពេញ​សកម្មភាព​នេះ សូម​ពន្យល់​ថា​អ្នក​នឹង​ផ្តល់​គំរូ​មួយ​ដោយ​ប្រើប្រាស់ អេសាយ ៤១:១០–១៤ ។ ខាងក្រោម​នេះ​គឺជា​របៀប​មួយ​ដែល​អាច​បង្ហាញ​ជំហាន​ទាំងនេះ ។ សូម​បន្ត​បង្ហាញ​ជំហាន​ទាំង​បី ហើយ​បញ្ជាក់​ឲ្យ​ច្បាស់​ជាមួយ​សិស្ស​នៅពេល​អ្នក​បង្ហាញ​ជំហាន​នីមួយៗ ។

សូម​អាន អេសាយ ៤១:១០–១៤ ដោយ​ស្វែងរក​ព្រះបន្ទូល​នៃ​ការលួងលោម​របស់​ព្រះ​ចំពោះ​រាស្ដ្រ​នៃ​សេចក្ដីសញ្ញា​របស់​ទ្រង់ ។ សូម​កត់ចំណាំ​ថា​ពាក្យ ដង្កូវ នៅក្នុង ខទី ១៤ អាច​មាន​ន័យ​ថា ស្លូតបូត និង​រាបទាប ។

ជំហាន​ទី ១

  • តើ​ពាក្យ ឬ​ឃ្លា​អ្វីខ្លះ​ដែល​អ្នក​គិត​ថា​អាច​លួងលោម ? ហេតុអ្វី ?

  • តើ​អ្នក​នឹង​សង្ខេប​វា​ទៅជា​សេចក្តីថ្លែងការណ៍​នៃ​សេចក្តីពិត​សាមញ្ញ​មួយ​ដោយ​របៀប​ណា?

នៅក្នុង​ពាក្យពេចន៍​របស់​ពួកគេ សិស្ស​អាច​រកឃើញ​អ្វី​មួយ​ដូចជា ៖ យើង​មិន​ចាំបាច់​ភ័យខ្លាច​ទៀត​ទេ ព្រោះ​ព្រះ​នឹង​គង់​នៅ​ជា​មួយ ហើយ​ពង្រឹង​រាស្ដ្រ​នៃ​សេចក្ដី​សញ្ញា​របស់​ទ្រង់ ។

ជំហាន​ទី ២

ដើម្បី​ជួយ​សិស្ស​យល់​ពី​សេចក្ដីពិត​នេះ សូម​ពិចារណា​ពី​ការច្រៀង ឬ​ស្តាប់​បទ « How Firm a Foundation » ( Hymns—for Home and Church ) ជា​ថ្នាក់រៀន​ទាំងមូល ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​រកមើល ហើយ​ចែកចាយ​ពាក្យ ឬ​ឃ្លា​ដែល​ពួកគេ​រកឃើញ​ការលួងលោម ។ អាស្រ័យលើ​ពេលវេលា អ្នក​អាច​ច្រៀង​តែ​ឃ្លា​ទី ៣ និង​ទី ៧ ប៉ុណ្ណោះ ។ អ្នក​ក៏​អាច​អញ្ជើញ​សិស្ស​ឲ្យ​ភ្ជាប់ អេសាយ ៤១:១០ ទៅនឹង​ឃ្លា​ទី ៣ នៃ​ទំនុកតម្កើង​នេះ​នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ​ផងដែរ ។

3:60
  • តើ​ការដឹង​ថា​ព្រះ​នឹង​គង់​នៅ​ជាមួយ និង​ពង្រឹង​យើង អាច​ជួយ​យើង​មិន​ឲ្យ​ភ័យខ្លាច​ដោយ​របៀប​ណា ?

អែលឌើរ នែល អិល អាន់ឌើរសិន ក្នុង​កូរ៉ុម​នៃពួកសាវក​ដប់ពីរ​នាក់​បាន​ចែកចាយ​ពី​របៀប​ដែល​ទំនាក់ទំនង​របស់​យើង​ជា​មួយ​ព្រះអម្ចាស់​អាច​ជួយ​យើង​មិន​ឲ្យ​ភ័យខ្លាច ៖

15:4
Former Official portrait of Elder Neil L. Andersen of the Quorum of the Twelve Apostles, 2010, August.   Replaced September 2019.

ទោះជា​មាន​ឥទ្ធិពល​លោកិយ​កើន​ឡើង​នៅ​ជុំវិញ​ខ្លួន​យើង​ក្តី ក៏​យើង​ពុំ​ចាំ​បាច់​ភ័យ​ខ្លាច​ឡើយ ។ ព្រះអម្ចាស់​នឹង​មិន​ដែល​បោះបង់​រាស្ដ្រ​ក្នុង​សេចក្ដី​សញ្ញា​របស់​ទ្រង់​ចោល​ឡើយ ។ មាន​អំណាច​តបស្នង​មកវិញ​នៃ​អំណោយទាន​ខាង​វិញ្ញាណ និង​ការដឹកនាំ​ដ៏ទេវភាព​សម្រាប់​ពួកសុចរិត ។ ប៉ុន្ដែ​ពរជ័យ​បន្ថែម​នៃ​អំណាច​ខាង​វិញ្ញាណ​នេះ មិន​នៅ​មាំមួន​ជាមួយ​យើង ដោយ​ព្រោះតែ​យើង​គឺជា​ផ្នែក​មួយ​នៃ​ជំនាន់​នេះ​ឡើយ ។ វា​នឹង​នៅ​មាំមួន នៅពេល​យើង​ពង្រឹង​សេចក្ដី​ជំនឿ​របស់​យើង​លើ​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​កាន់​តាម​ព្រះបញ្ញត្តិ​របស់​ទ្រង់ កាល​យើង​រៀន​ស្គាល់ និង​ស្រឡាញ់​ទ្រង់ ។ ( នែល អិល អាន់ឌើរសិន « ចូល​មក​កាន់តែ​ជិត​ព្រះអង្គ​សង្គ្រោះ » លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២២ ទំព័រ ៧៣–៧៤ )

ជំហាន​ទី ៣

  • តើ​នៅពេល​ណា​ដែល​អ្នក​មាន​អារម្មណ៍​ថា ព្រះ​បាន​គង់នៅ​ជាមួយ​អ្នក ឬ​បានពង្រឹង​អ្នក ?

សារលិខិត​នៃ​ការលួងលោម

សូម​ផ្តល់​ពេលវេលា​ដល់​សិស្ស​ដើម្បី​រៀបចំ​សារ​លួងលោម​ខ្លីៗ​របស់​ពួកគេ ។ ពួកគេ​អាច​ធ្វើ​ដូចនេះ​តែ​រៀងៗខ្លួន ឬ​ជាមួយ​នឹង​ដៃគូ​ម្នាក់ ។

សូម​ជ្រើសរើស​បណ្ដុំ​នៃ​ខគម្ពីរ​មួយ​ខាងក្រោម ។ បង្កើត​សារ​ខ្លីៗ​មួយ​ដែល​អាច​លួងលោម​អ្នក​ដែល​ភ័យខ្លាច ។ អនុវត្ត​តាម​ជំហាន​ទាំងបី​ដើម្បី​ធ្វើ​ការណ៍​នេះ ។

អេសាយ ៤០:៩–១១

អេសាយ ៤០:២៨–៣១

អេសាយ ៤១:១៧–២០

អេសាយ ៤២:៥–៧

អេសាយ ៤៣:១–២

អេសាយ ៤៣:២៥–២៦

នៅពេល​សិស្ស​រួចរាល់​ហើយ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​សារលិខិត​នៃ​ការលួងលោម​របស់​ពួកគេ​ជា​ក្រុម ឬ​ជា​មួយ​សិស្ស​ក្នុង​ថ្នាក់ ។ ប្រសិនបើ​សិស្ស​ចែកចាយ​ទំនុកតម្កើង​ជា​ផ្នែក​នៃ​សារ​របស់​ពួកគេ នោះ​អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​ជ្រើសរើស​ខគម្ពីរ​ដែល​គាំទ្រ​អ្វី​ដែល​ពួកគេ​បានចែកចាយ ។ សូម​ច្រៀង​ឃ្លា​នោះ​ជាមួយ​គ្នា​ជា​ថ្នាក់ ។ អ្នក​អាច​ធ្វើ​វា​ឡើងវិញ​បាន អាស្រ័យ​លើ​ពេលវេលា​ដែល​អ្នក​មាន ។

សេចក្ដី​បញ្ចប់

សូម​ទុក​ពេល​ឲ្យ​សិស្ស​ជញ្ជឹងគិត​ពី​អ្វី​ដែល​ពួកគេ​បានរៀន​អំពី​ព្រះ ដែល​អាច​នាំ​មក​នូវ​ការលួងលោម​ដល់​ពួកគេ ។ សូម​រំឭក​ពួកគេ​ថា ការយល់ដឹង​ទាំងនេះ​អាច​ត្រូវបាន​បំផុសគំនិត​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​បង្រៀន និង​ថ្លែង​ទីបន្ទាល់​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​កត់ត្រា​គំនិត​របស់​ពួកគេ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ។