ថ្នាក់​សិក្ខាសាលា
អេសាយ ៥៨–៦៦ ៖ ទិដ្ឋភាពទូទៅ


« អេសាយ ៥៨–៦៦ ៖ ទិដ្ឋភាពទូទៅ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ២០២៦ )

« អេសាយ ៥៨–៦៦ ៖ ទិដ្ឋភាពទូទៅ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

អេសាយ ៥៨–៦៦

អេសាយ ៥៨–៦៦

ទិដ្ឋភាព​ទូទៅ

តាមរយៈ​អេសាយ ព្រះអម្ចាស់​បានសន្យា​ចំពោះ​អស់​អ្នក​ដែល​តម​អាហារ ហើយ​រក្សា​ថ្ងៃឈប់​សម្រាក​ឲ្យ​បរិសុទ្ធ ។ អេសាយ​ក៏​បាន​ព្យាករ​អំពី​បេសកកម្ម​របស់​ព្រះអង្គសង្គ្រោះ ការយាង​មក​ជា​លើក​ទីពីរ និង​សហស្សវត្សរ៍​ផងដែរ ។

រូបតំណាង​ថ្នាក់​សិក្ខាសាលាជួយ​សិស្ស​ឲ្យ​ស្គាល់​សេចក្តី​ស្រឡាញ់ ព្រះចេស្តា និង​សេចក្តីមេត្តា​ករុណា​របស់​ព្រះអម្ចាស់​នៅក្នុង​ជីវិត​របស់​ពួកគេ ។ វា​ជា​ការល្អ​ដើម្បី​ស្គាល់​ពី​សេចក្តីស្រឡាញ់ ព្រះចេស្តា និង​សេចក្តីមេត្តាករុណា​របស់​ព្រះអង្គសង្គ្រោះ ប៉ុន្តែ​យើង​ក៏​ត្រូវ​ដឹង​ពី​របៀប​ដក​ពិសោធ នូវ​រឿង​ទាំង​នោះ​ផងដែរ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​គិតពិចារណា​ពី​បទពិសោធន៍​ផ្ទាល់ខ្លួន​ទាំងឡាយ នៅពេល​ពួកគេ​បានឃើញ​សេចក្ដី​ស្រឡាញ់ ព្រះចេស្ដា និង​សេចក្ដី​មេត្តា​ករុណា​របស់​ព្រះអម្ចាស់ អាច​ជួយ​ពួកគេ​ឲ្យ​មាន​អារម្មណ៍​កាន់តែ​ខិតជិត​ទ្រង់ ។ ឧទាហរណ៍​មួយ​នៃ​របៀប​ធ្វើ​បែបនេះ អាច​រក​បាន​នៅក្នុង​មេរៀន​ទី ១២៨ ៖ « អេសាយ ៦១ » ។ ដើម្បី​ស្វែងយល់​បន្ថែម សូម​មើល « ជួយ​សិស្សឲ្យ​ទទួល​ស្គាល់​សេចក្តីស្រឡាញ់ ព្រះចេស្តា និង​សេចក្តី​មេត្តា​ករុណា​របស់​ព្រះអម្ចាស់​នៅក្នុង​ជីវិត​របស់​ពួកគេ » ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ [ ឆ្នាំ២០២២ ] ទំព័រ ៨ ) ។

រៀបចំ​ខ្លួន​បង្រៀន

ព័ត៌មាន​ខាងក្រោម​ផ្តល់​ឲ្យ​អ្នក​នូវ​គំនិត​ខ្លះៗ​អំពី​អ្វី​ដែល​អ្នក​អាច​ត្រូវ​រៀបចំ​ទុកជាមុន​សម្រាប់​មេរៀន​នីមួយៗ ។

អេសាយ ៥៨:១–១២

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​មាន​បំណង​ប្រាថ្នា​ចង់​តមអាហារ​តាម​របៀប​របស់​ព្រះអម្ចាស់ ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​ជញ្ជឹងគិត​ពី​អារម្មណ៍​របស់​ពួកគេ​អំពី​ការ​តមអាហារ និង​មូលហេតុ​នៃ​ការតម​អាហារ ។ ពួកគេ​ក៏​អាច​ស្នើសុំ​ឪពុកម្តាយ ឬ​មិត្តភក្តិ​ដែល​ទុកចិត្ត​ឲ្យ​ចែកចាយ​គំនិត និង​អារម្មណ៍​របស់​ពួកគេ​ផងដែរ ។

  • វីដេអូ ៖ « Fast Offerings: A Simple Commandment with a Marvelous Promise » ( ៣:០១ )

អេសាយ ៥៨:១៣–១៤

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​គោរព​ព្រះអម្ចាស់​នៅ​ថ្ងៃ​ឈប់​សម្រាក ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​គិតពិចារណា​អំពី​អ្វី​ដែល​ពួកគេ​បាន​ដឹង​រួច​ហើយ​អំពី​ការថ្វាយបង្គំ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​នៅ​ថ្ងៃ​ឈប់​សម្រាក ។ ពួកគេ​អាច​ធ្វើ​បញ្ជី​នៃ​អ្វី​ដែល​ពួកគេ​មាន​អារម្មណ៍​ថា ពួកគេ​ធ្វើ​បាន​ល្អ​ដើម្បី​ធ្វើ​ឲ្យ​ថ្ងៃឈប់​សម្រាក​បាន​បរិសុទ្ធ ។

  • វីដេអូ ៖ « ថ្ងៃ​ឈប់​សម្រាក​ជា​ថ្ងៃ​មួយ​ដ៏​សប្បាយ » ( ១៤:៤៦ ) ចាប់ពី​នាទី​ទី ៣:២៧ ដល់ ៤:៤១

អេសាយ ៦១

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​បង្កើន​ទំនុកចិត្ត​របស់​ពួកគេ​លើ​ព្រះ​សមត្ថភាព​របស់​ព្រះអង្គសង្គ្រោះ​ក្នុងការ​ព្យាបាល រំដោះ និង​លួងលោម​យើង ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​ជញ្ជឹងគិត​អំពី​ភស្តុតាង​ដែល​ពួកគេ​បាន​ឃើញ​នៅ​ក្នុង​ជីវិត​របស់​ពួកគេ ឬ​ជីវិត​របស់​អ្នក​ដទៃ ដែល​ព្រះយេស៊ូវ​គ្រីស្ទ​ប្រោស​ឲ្យ​ជា លួងលោម និង​លើករាស្រ្តទ្រង់​ឡើង​នៅ​ថ្ងៃនេះ ។ សូម​ស្នើ​ពួកគេ​ឲ្យ​មក​រៀន​ដោយ​រៀបចំ​ខ្លួន​ដើម្បី​ចែកចាយ​គំនិត​របស់​ពួកគេ ។

  • មាតិកា​ដែល​ត្រូវ​បង្ហាញ ៖ ការអញ្ជើញ​ឲ្យ​ស្វែងរក​វិវរណៈ​ផ្ទាល់ខ្លួន ពេល​កំពុង​សិក្សា អេសាយ ៦១ ។

  • រូបភាព ៖ រូបភាព​ស្ត្រី​ម្នាក់​ដែល​មាន​ជំងឺ​ធ្លាក់​ឈាម

  • វីដេអូ ៖ « Feeling the Lord’s Love and Goodness in Trials » ( ៤:១៨ )

អេសាយ ៦០–៦៦

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​ឲ្យ​មាន​អារម្មណ៍​រំភើប​សម្រាប់​ការយាង​មក​ជា​លើក​ទីពីរ និង​ការសោយរាជ្យ​ក្នុង​សហស្សវត្សរ៍​របស់​ព្រះអង្គ​សង្គ្រោះ ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​ជញ្ជឹងគិត​អំពី​អ្វី​ដែល​ពួកគេ​ដឹង​អំពី​ការយាង​មក​ជា​លើក​ទីពីរ និង​ការសោយរាជ្យ​ក្នុង​សហស្សវត្សរ៍​របស់​ព្រះអង្គ​សង្គ្រោះ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ជញ្ជឹងគិត ប្រសិនបើ​ពួកគេ​ទន្ទឹងរង់ចាំ​ថ្ងៃ​នោះ ហើយ​ហេតុអ្វី ។ ពួកគេ​អាច​សួរ​ឪពុក ឬ​ម្តាយ ឬ​មជ្ឈិមវ័យ​ដែល​ទុកចិត្ត​ថា​តើ​ពួកគេ​មាន​អារម្មណ៍​យ៉ាងណា​ចំពោះ​ការ​យាង​មកវិញ​របស់​ព្រះអង្គ​សង្គ្រោះ ។

  • រូបភាព ៖ ការយាងមក​ជាលើក​ទីពីរ​របស់​ព្រះយេស៊ូវ​គ្រីស្ទ