ថ្នាក់​សិក្ខាសាលា
អេសាយ ៦០–៦៦ ៖ ការសោយរាជ្យ​ក្នុង​សហស្សវត្សរ៍របស់​ព្រះអង្គសង្គ្រោះ


« អេសាយ ៦០–៦៦ ៖ ការសោយរាជ្យ​ក្នុង​សហស្សវត្សរ៍របស់​ព្រះអង្គសង្គ្រោះ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ២០២៦ )

« អេសាយ ៦០–៦៦ ៖ ការសោយរាជ្យ​ក្នុង​សហស្សវត្សរ៍របស់​ព្រះអង្គសង្គ្រោះ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

អេសាយ ៥៨–៦៦ ៖ មេរៀន​ទី ១២៩

អេសាយ ៦០–៦៦

ការសោយរាជ្យ​ក្នុង​សហស្សវត្សរ៍​របស់​ព្រះអង្គសង្គ្រោះ

One oil on paper painting.  Shows the figure of Christ in white robes, hands extended to the sides.  Clouds, sun and moon in the background.  Figure is rising from brown tomb.  Green tree on right side.

ជាមួយនឹង​ពិភពលោក​ដ៏​ចលាចល​នេះ យើង​ទាំងអស់​គ្នា​ចង់​បាន​គ្រា​ដែល​មាន​សេចក្តីសុខសាន្ត ។ ព្រះយេស៊ូវគ្រីស្ទ​ដែល​ជា​ព្រះអង្គសង្គ្រោះ​នឹង​យាង​មក​ផែនដី​វិញ ហើយ​សោយរាជ្យ​អស់​មួយ​ពាន់ឆ្នាំ ដោយ​ចាប់ផ្ដើម​នូវ​គ្រា​ដ៏​មាន​សេចក្តីសុខសាន្ត ។ អេសាយ​បាន​ព្យាករ​អំពី​សម័យកាល​នេះ ដែល​ត្រូវ​បាន​ហៅថា​សហស្សវត្សរ៍ ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​មាន​អារម្មណ៍​រំភើប​សម្រាប់​ការយាង​មក​ជា​លើក​ទីពីរ និង​ការសោយរាជ្យ​ក្នុង​សហស្សវត្សរ៍របស់​ព្រះអង្គសង្គ្រោះ ។

ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​ជញ្ជឹងគិត​អំពី​អ្វី​ដែល​ពួកគេ​ដឹង​អំពី​ការយាង​មក​ជា​លើក​ទីពីរ និង​ការសោយរាជ្យ​ក្នុង​សហស្សវត្សរ៍​របស់​ព្រះអង្គ​សង្គ្រោះ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ជញ្ជឹងគិត ប្រសិនបើ​ពួកគេ​ទន្ទឹងរង់ចាំ​ថ្ងៃ​នោះ ហើយ​ហេតុអ្វី ។ ពួកគេ​អាច​សួរ​ឪពុក ឬ​ម្តាយ ឬ​មជ្ឈិមវ័យ​ដែល​ទុកចិត្ត​ថា​តើ​ពួកគេ​មាន​អារម្មណ៍​យ៉ាងណា​ចំពោះ​ការ​យាង​មកវិញ​របស់​ព្រះអង្គ​សង្គ្រោះ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

សហស្សវត្សរ៍

ដើម្បី​ជួយ​សិស្ស​យល់​ពី​មូលហេតុ​ដែល​ការយាង​ត្រឡប់​មក​វិញ​របស់​ព្រះអង្គ​សង្គ្រោះ​នឹង​ជា​ពរជ័យ​មួយ​ក្នុង​ជីវិត​របស់​យើង សូម​ពិចារណា​ចាប់ផ្តើម​ដោយ​ការសួរ​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​ពិភពលោក​នេះ​មាន​បញ្ហា​អ្វីខ្លះ​ដែល​អ្នក​ចង់​ផ្លាស់ប្តូរ ?

អ្នក​អាច​សរសេរ​ឃ្លា​ខាងក្រោម​មួយ​ចំនួន​នៅលើ​ក្ដារខៀន ដើម្បី​ជួយ​សិស្ស​គិត​អំពី​ចម្លើយ ៖

  • មូលហេតុ​ដែល​មនុស្ស​យំ ឬ​ឈឺចាប់

  • ឧទាហរណ៍​ពី​អំពើហិង្សា ភាពអយុត្តិធម៌ ឬ​ការ​បំផ្លិចបំផ្លាញ

  • ឥទ្ធិពល​របស់​សាតាំង

សូម​ចំណាយ​ពេល​បន្តិច​ដើម្បី​ជញ្ជឹងគិត​ពី​បញ្ហា​ណា​មួយ​នៅ​ក្នុង​ជីវិត​របស់​អ្នក ឬ​ក្នុង​ជីវិត​របស់​មនុស្ស​ដែល​អ្នក​ស្រឡាញ់​ដែល​អ្នក​ប្រាថ្នា​ចង់​ផ្លាស់ប្តូរ ។ នៅពេល​អ្នក​សិក្សា​ថ្ងៃនេះ សូម​ស្វែងរក​ការណែនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​អ្នក​ស្វែងរក​សេចក្ដីពិត​ដែល​អាច​ជួយ​យើង និងជួយ​ពិភពលោក ។

ជំពូក​ចុងក្រោយ​នៃ​គម្ពីរអេសាយ

សូម​បង្ហាញ​រូបភាព​នៃ​ការយាងមក​ជា​លើក​ទីពីរ​របស់​ព្រះអង្គ​សង្គ្រោះ ហើយ​ពន្យល់ថា​ព្រះគម្ពីរ​បង្រៀន​ថា នៅពេល​អនាគត ព្រះអង្គសង្គ្រោះ​នឹង​យាង​មក​ផែនដី​វិញ ហើយ​សោយរាជ្យ​សម្រាប់​មួយ​ពាន់​ឆ្នាំ ។ អំឡុងពេល​នេះ​ត្រូវបាន​ហៅ​ថា សហស្សវត្សរ៍ ។

ជំពូក​ចុង​ក្រោយ​នៅ​ក្នុង​គម្ពីរ​អេសាយ​មាន​នូវ​ការ​បង្រៀន និង​ការ​ព្យាករ​អំពី ការ​យាង​មក​ជាលើក​ទីពីរ​របស់​ព្រះអង្គ​សង្គ្រោះ និង​សហស្សវត្សរ៍ ។

សូម​អាន​ខគម្ពីរ​ខាង​ក្រោម​នេះ ដោយ​គូសចំណាំ​ឃ្លា​ដែល​ជួយ​ឲ្យ​អ្នក​មាន​អារម្មណ៍​រំភើប​ចំពោះ​ការ​យាង​មក​វិញ​របស់​ព្រះអង្គសង្គ្រោះ ៖

  • អេសាយ ៦០:១៨–២០

  • អេសាយ ៦២:១១–១២

  • អេសាយ ៦៥:១៧–២៥

    សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ឃ្លា​មួយ​ចំនួន​ដែល​ពួកគេ​បាន​រក​ឃើញ ហើយ​មូលហេតុ​ដែល​ពួកគេ​ទន្ទឹង​រង់ចាំ​ព្រះអង្គសង្គ្រោះ​ប្រទាន​ពរដល់​ពួកគេ ។ សិស្ស​អាច​ចែកចាយ​ឃ្លា​ដែល​បង្ហាញ​ថា​ព្រះអង្គសង្គ្រោះ​នឹង​យក​ឈ្នះ​លើ​បញ្ហា​របស់​ពិភពលោក ។ ទាំងនេះ​គឺជា​ឧទាហរណ៍​មួយ​ចំនួន ៖

    • « នៅក្នុង​ស្រុក​ឯង​នឹង​មិន​ដែល​ឮ​និយាយ​ពី​សេចក្តី​ច្រឡោត​ទៀត » ឡើយ ( អេសាយ ៦០:១៨ )

    • « គ្រា​នៃ​សេចក្តី​សោកសៅ​របស់​ឯង​នឹង​ផុត​ទៅ » ( អេសាយ ៦០:២០ )

    • « នឹង​លែង​ឮ​សំឡេង​យំ និង​សម្រែក​ទៀត » ( អេសាយ ៦៥:១៩ )

    • « សត្វ​ទាំង‌ឡាយ​នឹង​មិន​បៀត‌បៀន ឬ​បំផ្លាញ​អ្វីទៀត​ឡើយ » ( អេសាយ ៦៥:២៥ )

    ការ​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​គូសចំណាំ​ឃ្លា​នៅក្នុង​បទគម្ពីរ​ដែល​មិត្ត​រួមថ្នាក់​របស់​ពួកគេ​ចែកចាយ​ក៏​អាច​មាន​ប្រសិទ្ធភាព​ផងដែរ ។

  • តើ​អ្នក​នឹង​សង្ខេប​អ្វី​ដែល​ព្រះអង្គសង្គ្រោះ​នឹង​ធ្វើ​សម្រាប់​រាស្រ្ត​របស់​ទ្រង់ នៅពេល​ទ្រង់​យាង​ត្រឡប់​មក​វិញ​ដោយ​របៀប​ណា ?

សិស្ស​អាច​ចែកចាយ​សេចក្តីពិត​ផ្សេងៗ​គ្នា ។ សេចក្តីពិត​មួយ​ប្រហែល​ជា​ស្រដៀង​ដូច​ខាងក្រោម ៖ ដោយសារ​ព្រះអង្គ​សង្គ្រោះ រាស្រ្ត​របស់​ទ្រង់​នឹង​រីករាយ​នឹង​សុភមង្គល ភាពសុខសាន្ដ និង​ភាពរុងរឿង​ក្នុង​អំឡុង​សហស្សវត្សរ៍ ។ សូម​ពិចារណា​សរសេរ​គោលការណ៍​នេះ ឬ​គោលការណ៍​មួយ​ដែល​ដូច​គោលការណ៍​នេះ​នៅលើ​ក្ដារខៀន​ដោយ​ប្រើ​ពាក្យសម្តី​របស់​សិស្ស ។

ការពង្រឹង​ការយល់ដឹង

សូម​មើល​រូបភាព​ការយាងមក​ជា​លើក​ទីពីរ​របស់​ព្រះអង្គសង្គ្រោះ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ចងចាំ​អ្វី​ដែល​ពួកគេ​ដឹង និង​ទទួល​អារម្មណ៍​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។

  • ហេតុអ្វី​បាន​ជា​អ្នក​គិត​ថា ការ​មាន​ព្រះយេស៊ូវគ្រីស្ទ​នៅលើ​ផែនដី​នឹង​នាំ​ទៅ​រក​សុភមង្គល ភាពសុខសាន្ដ និង​អំណរ ?

សូម​ចំណាយ​ពេល​បន្តិច ដើម្បី​ជញ្ជឹងគិត​នូវ​សំណួរ​ទាំងឡាយ​ដែល​អ្នក​មាន​អំពី​សហស្សវត្សរ៍ និង​ពរជ័យ​នៃការ​យាងមក​របស់​ព្រះអង្គសង្គ្រោះ ។ ព្រះអម្ចាស់​បាន​បើក​សម្ដែង​បន្ថែម​ទៀត​លើ​ប្រធានបទ​នោះ ។

សូម​ពិចារណា​បង្ហាញសំណួរ​ខាងក្រោម​នេះ ។

ជ្រើសរើស​សំណួរ​ផ្ទាល់ខ្លួន​មួយ ឬ​ពីរ​អំពី​សហស្សវត្សរ៍ ឬ​សំណួរ​ខាងក្រោម​ដែល​អ្នក​ចាប់អារម្មណ៍​បំផុត ។ ចំណាយ​ពេល​ជា​ច្រើន​នាទី​ដើម្បី​ស្វែងរក​ចម្លើយ​ក្នុង​បទគម្ពីរ និង​ប្រភព​ដែល​បាន​តែងតាំង​ដ៏​ទេវភាព ។ ផ្នែក​ដែល​មាន​ចំណង​ជើង​ថា « សហស្សវត្សរ៍ » នៅ​ក្នុង សេចក្តីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ និង Topics and Questions នៅ​គេហទំព័រ ChurchofJesusChrist.org អាច​មាន​ប្រយោជន៍ ។

  1. តើ​វា​មានន័យ​យ៉ាង​ណា​ដែល​ព្រះអម្ចាស់​នឹង « បង្កើត​ផ្ទៃ​មេឃ​ថ្មី ហើយ​នឹង​ផែនដី​ថ្មី » ? ( អេសាយ ៦៥:១៧ ) ។ សូម​អាន គោលលទ្ធិ និង​សេចក្ដីសញ្ញា ៨៨:២៥–២៦ និង មាត្រា​នៃ​សេចក្ដី​ជំនឿ ១:១០ ។ សូម​គិត​អំពី​អ្វី​ដែល​ខគម្ពីរ​ទាំងនេះ​បង្រៀន​អំពី​ព្រះចេស្ដា​របស់​ព្រះអង្គសង្គ្រោះ និង​អារម្មណ៍​របស់​ទ្រង់​ចំពោះ​ពួក​សុចរិត ។

  2. តើ​នឹង​មាន​សេចក្តីស្លាប់​ក្នុង​អំឡុង​សហស្សវត្ស​រ៍ដែរ​ឬ​ទេ ? តើ​វា​មាន​ន័យ​យ៉ាង​ណា​ដែល​ថា ដោយសារ​ព្រះអង្គ​សង្គ្រោះ​នោះ​កូន​តូចៗ « ស្លាប់​ក្នុង​អាយុ ១០០ ឆ្នាំ » ? ( អេសាយ ៦៥:២០ ) ។ សូម​អាន គោលលទ្ធិ និង​សេចក្តីសញ្ញា ១០១:២៩–៣១ ហើយ​ជញ្ជឹងគិត​ពី​អ្វី​ដែល​ខគម្ពីរ​ទាំងនេះ​បង្រៀន​អ្នក​អំពី​ព្រះចេស្ដា​របស់​ព្រះអង្គ​សង្គ្រោះ ។

  3. តើ​នឹង​មាន​អ្វី​កើតឡើង​ចំពោះ​សាតាំង ដោយសារ​ការ​យាង​មក​របស់​ព្រះអង្គ​សង្គ្រោះ ? សូម​អាន​ខគម្ពីរ​មួយ​ចំនួន​ដូច​ខាងក្រោម​នេះ ៖ គោលលទ្ធិ និង​សេចក្ដីសញ្ញា ៤៥:៥៥, ១០១:២៨, នីហ្វៃទី១ ២២:២៦ និង វិវរណៈ ២០:១–៣ ។ សូម​គិត​ពី​អ្វី​ដែល​ខគម្ពីរ​ទាំងនេះ​បង្រៀន​អ្នក​អំពី​ព្រះអម្ចាស់ ។

  4. តើ​ព្រះអង្គ​សង្គ្រោះ​នឹង​មាន​តួនាទី​អ្វីខ្លះ​ក្នុង​អំឡុង​សហស្សវត្សរ៍ ? តើ​ទ្រង់​នឹង​ធ្វើ​អ្វីខ្លះ ? សូម​អាន គោលលទ្ធិ និង​សេចក្ដីសញ្ញា ២៩:១១ និង ៤៥:៥៩ និង មាត្រា​នៃ​សេចក្ដី​ជំនឿ ១:១០ ។

  5. តើ​ព្រះអម្ចាស់​បាន​បើក​សម្ដែង​អ្វី​ខ្លះ​អំពី​សហស្សវត្សរ៍ ? សូម​អាន​ខគម្ពីរ​មួយ​ចំនួន​ដូច​ខាងក្រោម​នេះ ៖ គោលលទ្ធិ និង​សេចក្ដីសញ្ញា ៤៥:៥៤, ៥៦–៥៨; ១០១:២៦–២៩ និង « Millennium » នៅ​ក្នុង Topics and Questions នៅ​គេហទំព័រ ChurchofJesusChrist.org ។

សូម​ឲ្យ​សិស្ស​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន ។ សូម​ពិចារណា​អំពី​របៀប​ដែល​អ្វី​ដែល​ពួកគេ​បាន​រៀន​ជួយ​បង្កើន​ក្តីរំភើប​របស់​ពួកគេ​សម្រាប់​ការ​យាង​មកវិញ​របស់​ព្រះអង្គសង្គ្រោះ និង​សហស្សវត្សរ៍ ។

ប្រសិនបើ​សិស្ស​សួរ​ពី​អត្ថន័យ​ដែល​ថា​សាតាំង​នឹង​ត្រូវ​បាន « ស្រាយ​វា​លែង​បន្តិច » ( វិវរណៈ ២០:៣ ) នៅ​ខាង​ចុង​សហស្សវត្សរ៍ សូម​អញ្ជើញ​ពួកគេ​ឲ្យ​អាន គោលលទ្ធិ និង​សេចក្ដីសញ្ញា ៨៨:១១១–១១៥ ។

ស្រមៃ​នូវ​អ្វី​ដែល​អ្នក​បាន​រៀន

នៅពេល​ខ្លះការ​ស្រមៃ​នូវ​អ្វី​ដែល​អ្នក​កំពុង​រៀន​អាច​មាន​ប្រសិទ្ធភាព​ ។ បិទ​ភ្នែក​របស់​អ្នក ហើយ​ស្រមៃ​នូវ​អ្វី​ដែល​អ្នក​បាន​រៀន​អំពី​ព្រះអង្គសង្គ្រោះ និង​នៅពេល​ដែល​ទ្រង់​សោយរាជ្យ​នៅលើ​ផែនដី​ក្នុង​អំឡុង​សហស្សវត្សរ៍ ។ អធិស្ឋាន​ទូលសូម​ជំនួយ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​ធ្វើ​ឲ្យ​សកម្មភាព​នេះ​មាន​អត្ថន័យ​សម្រាប់​អ្នក ។ សូម​ស្រមៃ​មើល​ការយាងមកវិញ​របស់ព្រះអង្គ​សង្គ្រោះ​ និង​របៀប​ដែល​ទ្រង់​អាច​នឹង​ប្រទានពរ​ដល់​អ្នក មនុស្ស​ជា​ទីស្រឡាញ់ និង​មនុស្ស​លោក​ទាំងអស់ ។

អ្នក​អាច​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ពី​អែលឌើរ អាន់ឌើរសិន ដោយ​អញ្ជើញ​សិស្ស​ឲ្យ​ស្រមៃ​មើល​នូវ​អ្វី​ដែល​ពួកគេ​បាន​ឮ ។

អែលឌើរ នែល អិល អាន់ឌើរសិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ថ្លែង​ទីបន្ទាល់ ៖

Former Official portrait of Elder Neil L. Andersen of the Quorum of the Twelve Apostles, 2010, August.   Replaced September 2019.

គំនិត​អំពី​ការយាង​មក​របស់​ទ្រង់​ធ្វើ​ឲ្យ​ព្រលឹង​ខ្ញុំ​រំភើប​ណាស់ ។ វា​នឹង​ក្លាយជា​ការណ៍​អស្ចារ្យ​ណាស់ ! ព្រំដែន និង​ភាព​ធំ​សម្បើម ភាព​ធំធេង និង​សិរី​រុងរឿង​នេះ​នឹង​មាន​លើស​ពី​ភ្នែក​នៃ​ជីវិត​រមែង​ស្លាប់​ដែល​ធ្លាប់​បាន​ឃើញ ឬ​បាន​ជួប​ប្រទះ ។

… ទ្រង់​នឹង​យាង​មក « លើ​ពពក​នៅ​លើ​មេឃ បំពាក់​ដោយ​ព្រះចេស្តា និង​សិរី​ល្អ​ជា​ខ្លាំង ជាមួយ​នឹង​ពួក​ទេវតា​បរិសុទ្ធ​ទាំងអស់ » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៤៥:៤៤ ) ។

… យើង​នឹង​លុត​ជង្គង់​ចុះ​ដោយ​គាវរភាព « ហើយ​ព្រះ​អម្ចាស់​ទ្រង់​នឹង​បន្លឺ​សំឡេង​របស់​ទ្រង់ ហើយ​អស់​ទាំង​ចុង​ផែនដី​នឹង​បាន​ឮ » ( គោលលទ្ធិ និង​សេចក្តីសញ្ញា ៤៥:៤៩ ) …

បន្ទាប់​មក​ការជួបជុំ​គ្នា​នៃ​ពួកទេវតា​ស្ថានសួគ៌ និង​ពួក​បរិសុទ្ធ​នៅ​លើ​ផែនដី​ដែល​នឹង​មិន​អាច​បំភ្លេច​បាន​នឹង​មក​ដល់ ( សូម​មើល ម៉ូសេ ៧:៦៣ ) ។ ប៉ុន្តែ​អ្វី​ដែល​សំខាន់​បំផុត​នោះ អេសាយ​បាន​ប្រកាស​ថា « ហើយ​អស់​ទាំង​ចុង​ផែនដី បាន​ឃើញ​សេចក្តី​សង្គ្រោះ​របស់​ព្រះ​នៃ​យើង​រាល់​គ្នា » ( អេសាយ ៥២:១០ ) ហើយ​ទ្រង់ « នឹង​សោយរាជ្យ​លើ​សាច់​ឈាម​ទាំងអស់ » ( គោលលទ្ធិ និង​សេចក្តីសញ្ញា ១៣៣:២៥ ) ។ ( « Thy Kingdom Come » Liahona ខែ​ឧសភា ឆ្នាំ២០១៥ ទំព័រ ១២២ )

សូម​ឲ្យ​សិស្ស​សរសេរ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន​អំពី​ព្រះអង្គសង្គ្រោះ​នៅ​ថ្ងៃនេះ និង​អារម្មណ៍​របស់​ពួកគេ​អំពី​ការយាង​មកវិញ​របស់​ទ្រង់ ។ សូម​អញ្ជើញ​សិស្ស​ស្ម័គ្រចិត្ត​ឲ្យ​ចែកចាយ​យោបល់ និង​ការយល់​ដឹង​របស់​ពួកគេ ។ សូម​ពិចារណា​ចែកចាយ​គំនិត និង​ទីបន្ទាល់​របស់​អ្នក​ផងដែរ ។