ថ្នាក់​សិក្ខាសាលា
និក្ខមនំ ២៥; ៣៥–៤០ ៖ « សិរីល្អ​នៃ​ព្រះអម្ចាស់​មាន​ពាសពេញ​រោងឧបោសថ »


« និក្ខមនំ ២៥; ៣៥–៤០ ៖ ‹ សិរីល្អ​នៃ​ព្រះ​មាន​ពាសពេញ​រោងឧបោសថ › » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ២០២៦ )

« និក្ខមនំ ២៥; ៣៥–៤០ ៖ ‹ សិរីល្អ​នៃ​ព្រះ​មាន​ពាសពេញ​រោងឧបោសថ › » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

និក្ខមនំ ៣៥–៤០; លេវីវិន័យ ១; ៤; ១៦; ១៩ ៖ មេរៀន​ទី ៥២

និក្ខមនំ ២៥; ៣៥–៤០

« សិរីល្អ​នៃ​ព្រះ​មាន​ពាសពេញ​រោងឧបោសថ »

A depiction of the Israelite tabernacle in the wilderness.  The tabernacle is viewed from above.  The interior and exterior of the tabernacle are depicted.

ដោយ​គោរព​តាម​សេចក្ដី​បង្គាប់​របស់​ព្រះអម្ចាស់ សាសន៏​អ៊ីស្រាអែល​បាន​សង់​រោងឧបោសថ ឬ​ព្រះវិហារ​បរិសុទ្ធ​នៅ​ក្នុង​ទីរហោស្ថាន ។ រោងឧបោសថ​នេះ​ជា​ទីសក្ការៈ​ចល័ត​ដែល​ព្រះអម្ចាស់​អាច​គង់​នៅក្នុង​ចំណោម​រាស្ត្រ​របស់​ទ្រង់ នៅពេល​ពួកគេ​ធ្វើ​ដំណើរ ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​មាន​បំណង​ប្រាថ្នា​ដើម្បី​ថ្វាយបង្គំ​ព្រះអម្ចាស់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​របស់​ទ្រង់​កាន់តែ​ខ្លាំងឡើង ។

ការរៀបចំ​សិស្ស ៖ ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ប្រើ​បណ្ណាល័យ​ដំណឹងល្អ ឬ temples.ChurchofJesusChrist.org ដើម្បី​ស្វែងរក​រូបភាព​ព្រះវិហារ​បរិសុទ្ធ ឬ​វីដេអូ​ដែលទាក់ទង​នឹង​ព្រះវិហារ​បរិសុទ្ធ ។ សុំ​ឲ្យ​សិស្ស​គិតពី​អារម្មណ៍​របស់​ពួកគេ​ចំពោះ​ព្រះវិហារ​បរិសុទ្ធ​របស់​ព្រះ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ពិចារណា​អំពី​របៀប​ដែល​ព្រះវិហារ​បរិសុទ្ធ​សម័យ​ទំនើប​ជួយ​ពួកគេ​ឲ្យ​ចងចាំ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។

សកម្មភាព​រៀនសូត្រ​ដែល​អាចមាន

តើ​គោលបំណង​នៃ​ព្រះវិហារ​បរិសុទ្ធ​គឺជា​អ្វី ?

សូម​ពិចារណា​ចាប់ផ្តើម​មេរៀន​នេះ​ដោយ​ចែកចាយ​សាច់រឿង​ខាង​ក្រោម​នេះ ៖ បន្ទាប់មក អ្នក​អាច​ដាក់បង្ហាញ​សំណួរ​ទាំងនេះ​ក្បែរ​សាច់រឿង ហើយ​អញ្ជើញ​សិស្ស​ឲ្យ​ពិភាក្សា​វា​ជាមួយ​ដៃគូ ។

សូម​ស្រមៃថា ព្រះវិហារ​បរិសុទ្ធ​មួយ​នឹង​ត្រូវ​បាន​ឧទ្ទិស​ឆ្លង​ក្នុង​ពេល​ឆាប់ៗ​នៅក្នុង​តំបន់​របស់​អ្នក ។ អ្នក​អញ្ជើញ​មិត្តភក្តិ​ម្នាក់​ឲ្យ​ចូលរួម​ក្នុង​ពិធី​សម្ពោធ​ព្រះវិហារ​បរិសុទ្ធ​ជាមួយ​អ្នក ។ មិត្ត​របស់​អ្នក​ទទួល​យក​ការអញ្ជើញ​របស់​អ្នក ប៉ុន្តែ​និយាយថា នាង​មិន​ដឹង​អ្វី​អំពី​ព្រះវិហារ​បរិសុទ្ធ​ទេ ។

  • តើ​អ្នក​ចង់​ឲ្យ​មិត្ត​របស់​អ្នក​យល់​យ៉ាង​ណា​អំពី​ព្រះវិហារ​បរិសុទ្ធ និង​គោលបំណង​របស់​វា ?

  • តើ​អ្នក​អាច​ឆ្លើយតប​យ៉ាង​ណា បើ​មិត្ត​របស់​អ្នក​សួរ​អ្នក​ថា​ហេតុអ្វី​បាន​ជា​ព្រះវិហារ​បរិសុទ្ធ​សំខាន់​ចំពោះ​អ្នក ?

    បន្ទាប់ពី​សិស្ស​បាន​ពិភាក្សា​អំពី​ចម្លើយ​របស់​ពួកគេ​ជាមួយ​ដៃគូ​របស់​ពួកគេ​មក សូម​អញ្ជើញ​ពួកគេ​ឲ្យ​គិត​អំពី​ចម្លើយ​របស់​ពួកគេ​ចំពោះ​សំណួរ​ខាងក្រោម ។

  • ដោយ​ប្រើ​រង្វាស់​ពី ១ ( ទាប ) ដល់ ៥ ( ខ្ពស់ ) តើ​អ្នក​នឹង​វាយតម្លៃ​បំណងប្រាថ្នា​របស់​អ្នក​ក្នុង​ការថ្វាយ​បង្គំ​ព្រះអម្ចាស់​ជានិច្ច​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​យ៉ាង​ដូចម្តេច ?

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​មូលហេតុ​ដែល​ពួកគេ​ឆ្លើយ​តប​តាម​របៀប​ដែល​ពួកគេ​បាន​ធ្វើ​ចំពោះ​សំណួរ​មុន ។

នៅពេល​អ្នក​សិក្សា​ថ្ងៃនេះ សូម​យកចិត្តទុកដាក់​លើ​អ្វី​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​បង្រៀន​អ្នក​អំពី​ព្រះវិហារ​បរិសុទ្ធ និង​របៀប​ដែល​ព្រះវិហារ​បរិសុទ្ធ​ភ្ជាប់​យើង​ទៅនឹង​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​ស្វែងរក​ការបំផុស​គំនិត​ដើម្បី​ជួយ​អ្នក​ឲ្យ​មាន​បំណងប្រាថ្នា​កាន់តែ​ខ្លាំង​ដើម្បី​ថ្វាយបង្គំ​ព្រះអម្ចាស់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​របស់​ទ្រង់ ។

ព្រះអម្ចាស់​បង្គាប់​សាសន៏​អ៊ីស្រាអែល​ឲ្យ​សង់​រោងឧបោសថ​មួយ ។

ពេល​កំពុង​មាន​បន្ទូល​ជាមួយ​ម៉ូសេ​នៅ​លើ​ភ្នំ​ស៊ីណាយ ព្រះអម្ចាស់​បាន​សុំ​ឲ្យ​សាសន៏​អ៊ីស្រាអែល​ថ្វាយ​មាស ប្រាក់ និង​សម្ភារ​ដ៏​មាន​តម្លៃ​ផ្សេង​ទៀត​របស់​ពួកគេ ដើម្បី​សាងសង់​ទីសក្ការៈ ឬ​រោងឧបោសថ​ថ្វាយ​ទ្រង់ ។ នៅ​សម័យ​របស់​យើង យើង​ក៏ត្រូវ​បាន​ស្នើសុំ​ឲ្យ​សាងសង់​ព្រះវិហារ​បរិសុទ្ធ ដើម្បី​ធ្វើជា​ទីសក្ការៈ ឬ​ជា​ទីកន្លែង​នៃ​បរិសុទ្ធភាព ។

សូម​អាន និក្ខមនំ ២៥:៨ ដោយ​រកមើល​មូលហេតុ​ដែល​ព្រះអម្ចាស់​ចង់​ឲ្យ​សាសន៏​អ៊ីស្រាអែល​សង់​ទីសក្ការៈ​មួយ​ឡើង ។

  • តើ​អ្នក​បាន​រកឃើញ​អ្វីខ្លះ ?

  • តើ​ហេតុផល​របស់​ព្រះអម្ចាស់​ចំពោះ​បទបញ្ញត្តិ​នេះ​បង្រៀន​អ្នក​អ្វីខ្លះ​អំពី​ទ្រង់ និង​ព្រះទ័យ​របស់​ទ្រង់​ចំពោះ​យើង ?

និមិត្តរូប​នៃ​រោង​ឧបោសថ

រូបតំណាង​ថ្នាក់​សិក្ខាសាលា សូម​រំឭក​សិស្ស​ថា មាន​និមិត្តរូប​ជាច្រើន​នៅក្នុង​ព្រះគម្ពីរ​ដែល​អាច​បង្រៀន​យើង​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។ ការរៀន​ពី​និមិត្តរូប​ទាំងឡាយ​គឺជា​ជំនាញ​សិក្សា​ដែល​អាច​ជួយ​ពួកគេ​រៀន​បន្ថែម​ពី​ព្រះគម្ពីរ ។

សម្រាប់​ការ​បំពាក់​បំប៉ន​បន្ថែម​អំពី​ការ​ប្រើប្រាស់​និមិត្តរូប សូមមើល « ស្វែងរក​និមិត្តរូប​នានា​ដែល​ធ្វើ​បន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ » នៅក្នុង ជំនាញ​អភិវឌ្ឍន៍​គ្រូបង្រៀន ( ឆ្នាំ២០២២ ) ទំព័រ ៩ ។

វត្ថុ និង​ពិធី​បរិសុទ្ធ​នៅ​ក្នុង​រោង​ឧបោសថ​គឺជា​និមិត្ត​រូប ។ ពួកគេ​មាន​គោលបំណង​បង្រៀន​អ៊ីស្រាអែល​អំពី​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ និង​របៀប​ធ្វើ​ដំណើរ​ឆ្លងកាត់​ជីវិត​ត្រឡប់​ទៅកាន់​ទ្រង់ទាំង​ទ្វេ​វិញ ។

រូបតំណាង​ថ្នាក់​សិក្ខាសាលាដើម្បី​ជួយ​សិស្ស​រៀន​អំពី​និមិត្តរូប​នៃ​រោងឧបោសថ សូម​ពិចារណា​ចែកចាយ​សំណៅ​មេរៀន​ដែល​មាន​ចំណងជើង​ថា « រោង​ឧបោសថ​ព្រះគម្ពីរ​សញ្ញាចាស់ » ។ អ្នក​ក៏​អាច​បិទ​ស្កុត ឬ​ខ្សែ​នៅលើ​ឥដ្ឋ​នៃ​ថ្នាក់រៀន ដើម្បី​បង្កើត​ដ្យាក្រាម​ក្នុង​សំណៅ​មេរៀន​ឡើងវិញ ។

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​សិក្សា​វត្ថុ​នៅក្នុង​រោងឧបោសថ​ជាក្រុម​តូចៗ ។ ក្រុម​នីមួយៗ​អាច​ត្រូវបាន​ចាត់តាំង​ឲ្យ​នូវ​វត្ថុ​ផ្សេងៗ​គ្នា ។ បន្ទាប់មក ក្រុម​ទាំងឡាយ​អាច​ចែកចាយ​ការរកឃើញ​របស់​ពួកគេ​ជាមួយ​សិស្ស​ក្នុង​ថ្នាក់ ។ សូម​រំឭក​សិស្ស​ឲ្យ​ស្វែងរក​ការណែនាំ​ពី​ព្រះវិញ្ញាណ នៅពេល​ពួកគេ​ពិចារណា​អំពី​អ្វី​ដែល​វត្ថុ​ទាំងនោះ​បង្រៀន​ពួកគេ​អំពី​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។ អ្នក​អាច​ផ្តល់​ជំនួយ​តាម​តម្រូវការ ប៉ុន្តែ​ជាទូទៅ វា​ប្រហែល​ជា​ល្អ​បំផុត​ក្នុង​ការអនុញ្ញាត​ឲ្យ​សិស្ស​ស្វែងរក និង​បង្កើត​ទំនាក់​ទំនង​ដោយ​ខ្លួនឯង នៅពេល​ពួកគេ​រៀន​ដោយ​ខ្លួនឯង​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

7:19

ជំនួស​ឲ្យ​សំណៅ​មេរៀន អ្នក​អាច​ឲ្យ​សិស្ស​សិក្សា​អត្ថបទ « Journey through the Ancient Tabernacle » ( Ensign ខែមីនា ឆ្នាំ២០១៨ ទំព័រ ៥២–៥៣ ) ឬ​មើល​វីដេអូ « The Tabernacle » ( ៧:១៨ ) មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

បន្ទាប់ពី​សិស្ស​មាន​ពេល​គ្រប់គ្រាន់​ក្នុង​ការសិក្សា​ហើយ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន ។ អ្នក​អាច​សួរ​សំណួរ​ដូចខាងក្រោម​នេះ ជា​ផ្នែក​មួយ​នៃ​ការពិភាក្សា​នេះ ។

  • តើ​និមិត្តរូប​អ្វីខ្លះ​ដែល​មើលទៅ​មាន​អត្ថន័យ​ជាពិសេស ឬ​គួរ​ឲ្យ​ចាប់អារម្មណ៍​ចំពោះ​អ្នក ?

  • តើ​និមិត្តរូប​នៅក្នុង​រោងឧបោសថ​នោះ​បាន​បង្រៀន​អ្នក​អ្វីខ្លះ​អំពី​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ?

ព្រះវិហារ​បរិសុទ្ធ​សម័យ​ទំនើប

An exterior shot of the Kinshasa Democratic Republic of the Congo Temple. We see exterior images of the temple.

សូម​ពិចារណា​ដាក់​បង្ហាញ រូបភាព​ព្រះវិហារ​បរិសុទ្ធ​សម័យ​ទំនើប​មួយ ។ សូម​ពន្យល់​ថា ព្រះវិហារ​បរិសុទ្ធ​សព្វ​ថ្ងៃនេះ​រួម​បញ្ចូល​ពិធីបរិសុទ្ធ​នៃ​បព្វជិតភាព​ម៉ិលគីស្សាដែក ដែល​ព្រះ​បាន​ដកចេញ​ពី​សាសន៏​អ៊ីស្រាអែល​ពី​បុរាណ ដោយសារ​តែ​ការបះបោរ​របស់​ពួកគេ ។ ទោះបីជា​មាន​ភាព​ខុសគ្នា​នេះ​ក៏​ដោយ ក៏​ព្រះវិហារ​បរិសុទ្ធ​របស់​យើង​មាន​ភាព​ស្រដៀង​គ្នា​ជាច្រើន​ដូច​នឹង​រោងឧបោសថ​ពីបុរាណ​ដែរ ។

  • តើ​អ្នក​ឃើញ​មាន​ភាពស្រដៀង​គ្នា​អ្វីខ្លះ រវាង​ព្រះវិហារ​បរិសុទ្ធ​របស់​យើង និង​រោងឧបោសថ​ពី​បុរាណ ?

  • តើ​អ្នក​រៀន​សេចក្ដីពិត​អ្វីខ្លះ​ចេញពី​ភាព​ស្រដៀងគ្នា​ទាំងនេះ ?

សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ចែកចាយ​ចម្លើយ​ផ្សេងៗ​ចំពោះ​សំណួរ​មុនៗ ។ អ្នក​អាច​សរសេរ​សេចក្តីពិត​ដែល​សិស្ស​រកឃើញ​នៅលើ​ក្តារខៀន ។ ដោយប្រើ​ពាក្យ​សម្ដី​ផ្ទាល់ខ្លួន​របស់​ពួកគេ សិស្ស​អាច​បង្ហាញ​សេចក្ដីពិត​មួយ​ស្រដៀង​គ្នា​នឹង​សេចក្ដីពិត​ខាងក្រោម​នេះ ៖

  • ព្រះអម្ចាស់​ត្រាស់បង្គាប់​យើង​ឲ្យ​សាងសង់​ព្រះវិហារបរិសុទ្ធ ដើម្បី​ទ្រង់​អាច​គង់​ជាមួយ​យើង ។

  • ពិធីបរិសុទ្ធ និង​និមិត្តរូប​នៃ​ព្រះវិហារ​បរិសុទ្ធ​បង្រៀន​អំពី​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។

  • ព្រះវិហារ​បរិសុទ្ធ​ជួយ​យើង​រៀបចំ​ខ្លួន​ត្រឡប់​ទៅ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​វិញ ។

សូម​ពន្យល់​ថា ដូចជា​រោងឧបោសថ​ពី​បុរាណ​ដែរ ព្រះវិហារ​បរិសុទ្ធ​សម័យ​ទំនើប​មាន​និមិត្តរូប​ដែល​បង្រៀន​យើង​អំពី​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។

Baptistry (Temples) at Provo City Center Temple
Winnipeg Manitoba Temple. An interior image of the temple featuring the Sealing Room. There are chairs around an altar. Above the altar is a chandelier. There is a stained glass window on one side.
  • តើ​ព្រះវិហារ​បរិសុទ្ធ​សម័យ​ទំនើប​ជួយ​អ្នក​ចងចាំ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​តាម​របៀបណា ?

    ជាផ្នែក​មួយ​នៃ​ការពិភាក្សា​របស់​អ្នក​អំពី​សំណួរ​មុនៗ សូម​ពិចារណា​ដាក់​បង្ហាញ​រូបភាព​នៃ​បន្ទប់​ជាក់លាក់​មួយ​នៅ​ខាងក្នុង​ព្រះវិហារ​បរិសុទ្ធ​សម័យ​ទំនើប ។ ឧទាហរណ៍ បន្ទាប់ពី​បាន​ចង្អុលបង្ហាញ​រូបភាព​នៃ​ពិធីបុណ្យ​ជ្រមុជទឹក​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ អ្នក​អាច​សួរ​សិស្ស​អំពី​អ្វី​ដែល​ពិធីបរិសុទ្ធ​នៃ​ពិធីបុណ្យ​ជ្រមុជទឹក​សម្រាប់​អ្នកស្លាប់​អាច​បង្រៀន​យើង​អំពី​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។ អ្នក​គួរ​ប្រើ​រូបភាព​ខាងលើ ឬ​រូបភាព​ដែល​មាន​នៅក្នុង​អត្ថបទ « Inside Temples » ដែល​មាននៅ​គេហទំព័រ ChurchofJesusChrist.org ។

    អ្នក​ក៏អាច​មើល​វីដេអូ « Welcome to the Washington D.C. Temple » ( ១១:៤៦ ) ដែល​មាន​នៅ​លើ​គេហទំព័រ ChurchofJesusChrist.org ។ វីដេអូ​នេះ​គឺជា​ធនធាន​មួយ​ដើម្បី​ជួយ​សិស្ស​មើលឃើញ​ពី​របៀប​ដែល​ព្រះវិហារ​បរិសុទ្ធ​សម័យ​ទំនើប​បង្រៀន​យើង​អំពី​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។ ប្រសិន​បើ​ពេលវេលា​មាន​កំណត់ សូម​ពិចារណា​មើល​ផ្នែក​មួយ​ក្នុង​ចំណោម​ផ្នែក​ខាងក្រោម ៖ នាទី​ទី ០:០០ ដល់ ៣:៤៩ និង​នាទី​ទី ៤:៣៧ ដល់ ៧:៤៤ ឬ​នាទី​ទី ៨:១៦ ដល់ ៩:០៤ ។

    11:45
  • តើ​ការដឹង​ថា​ព្រះវិហារ​បរិសុទ្ធ​បង្រៀន​យើង​អំពី​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​អាច​ជះឥទ្ធិពល​ដល់​បំណង​ប្រាថ្នា​របស់​យើង​ដើម្បី​ថ្វាយបង្គំ​នៅ​ទីនោះ​ដោយ​របៀបណា ?

  • តើអ្នក​ធ្លាប់​មាន​អារម្មណ៍​ស្និទ្ធស្នាល​ជាមួយ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ដោយសារ​តែ​ព្រះវិហារ​បរិសុទ្ធ ឬ​ដោយ​ការចូលរួម​ក្នុង​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​នៅពេលណា ?

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

ដើម្បី​ជួយ​សិស្ស​ជញ្ជឹងគិត​ពី​អ្វី​ដែល​ពួកគេ​បាន​រៀន និង​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​នៅ​ថ្ងៃនេះ សូម​ពិចារណា​អញ្ជើញ​ពួកគេ​ឲ្យ​ឆ្លើយ​សំណួរ​ខាងក្រោម​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ។

  • តើ​អ្នក​បាន​រៀន ឬ​មាន​អារម្មណ៍​អ្វី​ខ្លះ​នៅថ្ងៃនេះ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​ជះឥទ្ធិពល​លើ​បំណង​ប្រាថ្នា​របស់​អ្នក​ក្នុង​ការថ្វាយបង្គំ​ព្រះអម្ចាស់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ?

អ្នក​អាច​អញ្ជើញ​សិស្ស​ស្ម័គ្រចិត្ត​ពីរ​បី​នាក់​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​សរសេរ ។ សូម​ឲ្យ​សិស្ស​ដឹង​ថា ពួកគេ​នឹង​មាន​ឱកាស​ដើម្បី​ជញ្ជឹងគិត​អំពី​បំណង​ប្រាថ្នា​របស់ពួកគេ​ក្នុង​ការ​ថ្វាយបង្គំ​ព្រះអម្ចាស់​នៅក្នុង​ព្រះវិហារបរិសុទ្ធ​នៅក្នុង​មេរៀនទី ៨០ ៖ « វាយតម្លៃ​ការរៀនសូត្រ​របស់អ្នក​ទី ៥ » ។

សូម​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីពិត​ដែល​អ្នក​បាន​ពិភាក្សា​នៅ​ថ្ងៃនេះ ។