« លេវីវិន័យ ផ្នែកទី ២ ៖ ការពលិកម្មសម្រាប់ព្រះអម្ចាស់ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
« លេវីវិន័យ ផ្នែកទី ២ ៖ ការពលិកម្មសម្រាប់ព្រះអម្ចាស់ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
និក្ខមនំ ៣៥–៤០; លេវីវិន័យ ១; ៤; ១៦; ១៩ ៖ មេរៀនទី ៥៤
លេវីវិន័យ ផ្នែកទី ២
ការពលិកម្មសម្រាប់ព្រះអម្ចាស់
សាសន៏អ៊ីស្រាអែលពីបុរាណមានទម្លាប់ដែលជានិមិត្តរូបពីព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ ។ នៅក្នុងក្បួនច្បាប់ទាំងនេះគឺជាយញ្ញបូជានៃដង្វាយដុត ។ ដង្វាយទាំងនេះក៏បង្ហាញនូវការតាំងចិត្តជាបន្តរបស់សាសន៏អ៊ីស្រាអែលដើម្បីការពលិកម្មគ្រប់យ៉ាងដែលព្រះអម្ចាស់បានសុំពីពួកគេ ។ មេរៀននេះមានគោលបំណងជួយសិស្សស្គាល់នូវការពលិកម្មដែលពួកគេអាចធ្វើដើម្បីប្រែក្លាយកាន់តែដូចជាព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
ការរៀបចំសិស្ស ៖ អញ្ជើញសិស្សឲ្យធ្វើអ្វីមួយដែលពួកគេគិតថាជាពលិកម្មល្អមួយថ្វាយព្រះអម្ចាស់ ។ ឧទាហរណ៍មួយចំនួនអាចរួមបញ្ចូលការបង់ដង្វាយមួយភាគក្នុងដប់ ឬដង្វាយតមអាហារ ការលះបង់ពេលវេលាជួយមនុស្សម្នាក់ដែលត្រូវការជំនួយ ឬការលះបង់ការដេកប៉ុន្មាននាទីបន្ថែមទៀត ដើម្បីសិក្សាព្រះគម្ពីរ ។ សូមអញ្ជើញសិស្សឲ្យជញ្ជឹងគិតអំពីរបៀបដែលការលះបង់នេះមានឥទ្ធិពលលើទំនាក់ទំនងរបស់ពួកគេជាមួយនឹងព្រះអម្ចាស់ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ស្ម័គ្រចិត្តពលិកម្ម
សូមពិចារណាចាប់ផ្តើមថ្នាក់ដោយការជួយសិស្សឲ្យមើលឃើញពីតម្លៃនៃការស្ម័គ្រចិត្តពលិកម្មដើម្បីព្រះអម្ចាស់ ។ អ្នកអាចធ្វើការណ៍នេះដោយសរសេរសេចក្តីថ្លែងការណ៍ខាងក្រោមនៅលើក្ដារខៀន ។ សូមអញ្ជើញសិស្សឲ្យពិភាក្សាអំពីសំណួរដែលភ្ជាប់មកជាមួយ ។
គន្លឹះក្នុងការធ្វើឲ្យថ្ងៃរបស់យើងជោគជ័យគឺ …
-
តើអ្នកនឹងបញ្ចប់សេចក្តីថ្លែងការណ៍នេះដោយរបៀបណា ?
-
ហេតុអ្វីបានជាអ្នកមានអារម្មណ៍ថា ចម្លើយរបស់អ្នកអាចជួយនរណាម្នាក់ឲ្យមានថ្ងៃដ៏ជោគជ័យ ?
អែលឌើរ ថេលើរ ជី ហ្គូឌយ នៃពួកចិតសិបនាក់បានចែកចាយចែកចាយដូចខាងក្រោមនេះអំពីថ្ងៃដ៏ជោគជ័យ ៖
គន្លឹះដើម្បីធ្វើឲ្យថ្ងៃរបស់យើងជោគជ័យ គឺការស្ម័គ្រចិត្តធ្វើការពលិកម្ម ។ ( « One More Day » Liahona ខែឧសភា ឆ្នាំ២០១៨ ទំព័រ ៣៤ )
-
អ្នកគិតថា ហេតុអ្វីការហ៊ានពលិកម្មអាចធ្វើឲ្យសម័យយើងជោគជ័យ ?
សូមពិចារណាសរសេរការឆ្លើយតបរបស់ព្រះអម្ចាស់ទៅនឹងសំណួរដូចខាងក្រោមនេះនៅលើក្ដារខៀន ។ អ្នកអាចយោងចម្លើយទាំងនេះនៅចំណុចផ្សេងៗក្នុងមេរៀននេះ ។
-
តើការពលិកម្មអ្វីខ្លះដែលព្រះអម្ចាស់សុំពីយើង ដែលអ្នកមានអារម្មណ៍ថា អាចនាំឲ្យទទួលបានជោគជ័យក្នុងថ្ងៃ ក្នុងសប្តាហ៍ ឬក្នុងជីវិត ?
សូមពិចារណាអញ្ជើញសិស្សឲ្យជញ្ជឹងគិតអំពីឆន្ទៈរបស់ពួកគេក្នុងការពលិកម្មសម្រាប់ព្រះអម្ចាស់ ។ របៀបមួយដែលអ្នកអាចធ្វើបានគឺបង្ហាញសិស្សនូវដ្យាក្រាមចំណិត ។ សូមផ្ដល់សេចក្តីណែនាំដូចខាងក្រោម ។
សូមបង្កើតដ្យាក្រាមចំណិតនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។ បំពេញក្នុងភាគរយ ( ០ ភាគរយទៅ ១០០ ភាគរយ ) ដែលអ្នកមានអារម្មណ៍ថា ឆ្លុះបញ្ចាំងពីឆន្ទៈរបស់អ្នកក្នុងសប្តាហ៍កន្លងទៅក្នុងការពលិកម្មសម្រាប់ព្រះអម្ចាស់ ។ បន្ទាប់មក សូមពិចារណាសំណួរដូចខាងក្រោម ៖
-
ប្រសិនបើអ្នកមានអារម្មណ៍ថាភាគរយរបស់អ្នកខ្ពស់ ហេតុអ្វីបានជាអ្នកស្ម័គ្រចិត្តពលិកម្មដើម្បីព្រះអម្ចាស់ ?
-
ប្រសិនបើអ្នកមានអារម្មណ៍ថា ភាគរយរបស់អ្នកទាប តើអ្វីដែលអាចរារាំងអ្នកមិនឲ្យមានឆន្ទៈពលិកម្ម ?
សូមពិចារណាធ្វើការអធិស្ឋានស្ងាត់ៗ ។ សូមទូលសូមឲ្យព្រះវរបិតាសួគ៌ជួយអ្នកយល់ពីអ្វីដែលទ្រង់ចង់ឲ្យអ្នកដឹង និងធ្វើទាក់ទងនឹងការពលិកម្មផ្ទាល់ខ្លួនរបស់អ្នក ។ ក្នុងអំឡុងមេរៀននេះ សូមយកចិត្តទុកដាក់លើគំនិត និងអារម្មណ៍ដែលអ្នកអាចមាន តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។
ដង្វាយដុត
នៅក្នុង លេវីវិន័យ ១ ព្រះអម្ចាស់បង្គាប់សាសន៏អ៊ីស្រាអែលឲ្យធ្វើដង្វាយដុត ។ ពួកសង្ឃបានថ្វាយដង្វាយនេះជាប្រចាំថ្ងៃ ។ ដង្វាយទាំងនោះជានិមិត្តរូបនៃដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ ។ ដង្វាយទាំងនេះក៏ជាទីសម្គាល់មួយនៃការប្ដេជ្ញាជាបន្តរបស់សាសន៏អ៊ីស្រាអែលចំពោះព្រះអម្ចាស់ផងដែរ ។
សូមអាន លេវីវិន័យ ១:៣, ៨–៩ ដោយរកមើលពាក្យ និងឃ្លាដែលអាចទាក់ទងនឹងការពលិកម្មដែលយើងអាចធ្វើសម្រាប់ព្រះអម្ចាស់នៅថ្ងៃនេះ ។
-
តើអ្នកបានរកឃើញអ្វីខ្លះ ?
ប្រសិនបើសិស្សត្រូវការជំនួយ អ្នកអាចចង្អុលបង្ហាញចំណុចដូចខាងក្រោមនេះមួយចំនួន ៖
-
« គេត្រូវនាំយកដង្វាយនោះទៅថ្វាយ » ( ខទី ៣ ) ។
-
« ក្បាល » « ខ្លាញ់ » « អាការៈខាងក្នុង » និង « ជើងទាំងប៉ុន្មាន » ( ខទី ៨–៩ ) ។ ផ្នែកផ្សេងៗនៃសត្វទាំងនេះអាចជានិមិត្តរូបនៃការថ្វាយព្រះអម្ចាស់នូវអ្វីគ្រប់យ៉ាងដែលទ្រង់បង្គាប់ពីយើង រួមទាំងចិត្ត គំនិត និងរូបកាយរបស់យើងផងដែរ ។
-
« ដុតទាំងអស់នៅលើអាសនា » ( ខទី ៩ ) ។ ការដុតសត្វទាំងមូលនៅលើអាសនាតំណាងឲ្យការតាំងចិត្តទាំងស្រុងចំពោះព្រះអម្ចាស់ ។
-
« ក្លិនឈ្ងុយដល់ព្រះយេហូវ៉ា » ( ខទី ៩ ) ។ ការណ៍នេះអាចមានន័យថា ការពលិកម្មរបស់យើងគឺមានក្លិនឈ្ងុយ និងគាប់ព្រះហឫទ័យចំពោះព្រះវរបិតាសួគ៌ និងព្រះអង្គសង្គ្រោះ ។
ព្រះយេស៊ូវគ្រីស្ទគឺជាគំរូដ៏ល្អឥតខ្ចោះនៃការថ្វាយដង្វាយ ។
-
តើការស្ម័គ្រចិត្តពលិកម្មរបស់យើងជួយយើងក្លាយកាន់តែដូចជាព្រះអង្គសង្រ្គោះដោយរបៀបណា ?
មេរៀនមួយដែលយើងអាចរៀនដោយការយល់ពីដង្វាយដុតគឺថា យើងអាចប្រែក្លាយកាន់តែដូចជាព្រះអង្គសង្រ្គោះ នៅពេលយើងស្ម័គ្រចិត្តពលិកម្មគ្រប់យ៉ាងដែលទ្រង់បានបង្គាប់ពីយើង ។
ការរស់នៅតាមក្រឹត្យវិន័យនៃការពលិកម្មក្នុងសម័យរបស់យើង ។
បន្ទាប់ពីការពលិកម្មធួនរបស់ព្រះយេស៊ូវគ្រីស្ទត្រូវបានបំពេញ ទ្រង់បានកែសម្រួលប្រភេទនៃការពលិកម្មដែលទ្រង់បានបង្គាប់ឲ្យរាស្រ្តទ្រង់ធ្វើ ( សូមមើល នីហ្វៃទី៣ ៩:១៩–២០ ) ។ ទោះជាបច្ចុប្បន្ននេះ យើងមិនបូជាសត្វក៏ដោយ ព្រះអម្ចាស់នៅតែបង្គាប់ឲ្យរាស្រ្តរបស់ទ្រង់ធ្វើការពលិកម្ម ។ ការពលិកម្មទាំងនេះរួមបញ្ចូលលើសពីការពលិកម្មទ្រព្យសម្បត្តិបណ្តោះអាសន្នរបស់យើង ។
សូមដាក់បង្ហាញសេចក្តីណែនាំ វគ្គបទគម្ពីរ និងសំណួរដូចខាងក្រោមនេះ ។ អ្នកអាចអញ្ជើញសិស្សឲ្យបំពេញកិច្ចការនេះដោយខ្លួនឯងបាន ។
សូមសិក្សាវគ្គបទគម្ពីរពីរ ឬច្រើនដូចខាងក្រោមនេះ ដោយរកមើលការយល់ដឹងដែលអាចជួយអ្នកឆ្លើយសំណួរខាងក្រោមនេះ ។
-
រ៉ូម ១២:១–២
-
-
តើអ្នកអាចប្រើវគ្គបទគម្ពីរទាំងនេះដើម្បីជួយនរណាម្នាក់ឲ្យយល់ពីអ្វីដែលព្រះអម្ចាស់ចង់ឲ្យយើងពលិកម្មពេលវេលារបស់យើងដោយរបៀបណា ?
-
តើការពលិកម្មតាមរបៀបនេះជួយយើងឲ្យកាន់តែប្រែក្លាយដូចជាព្រះអង្គសង្គ្រោះដោយរបៀបណា ?
-
អ្នកគិតថាហេតុអ្វីបានជាវាអាចជាការលំបាកសម្រាប់មនុស្សមួយចំនួនក្នុងការស្ម័គ្រចិត្តពលិកម្មអ្វីដែលព្រះអម្ចាស់បង្គាប់ដល់ពួកគេ ?
-
សូមអញ្ជើញអ្នកស្ម័គ្រចិត្តឲ្យចែកចាយអ្វីដែលពួកគេបានរៀន និងរបៀបដែលពួកគេនឹងឆ្លើយសំណួរទាំងពីរខាងលើ ។ អ្នកក៏អាចពិភាក្សាអំពីរបៀបដែលខគម្ពីរទាំងនេះអាចអនុវត្តចំពោះការពលិកម្មដែលពួកគេបានរាយនៅលើក្ដារខៀនពីមុនមេរៀននេះ ។ ការពិភាក្សានេះអាចនាំទៅរកសំណួរបន្ទាប់ ។
ពរជ័យនៃការពលិកម្ម
សូមពិចារណាបែងចែកសិស្សជាក្រុមតូចៗ ។ សូមអញ្ជើញពួកគេឲ្យប្រើចម្លើយរបស់ពួកគេចំពោះសំណួរមុន ដើម្បីបង្កើតសាច់រឿងមួយ ដែលនរណាម្នាក់អាចស្ទាក់ស្ទើរក្នុងការពលិកម្មនូវអ្វីដែលព្រះអម្ចាស់បង្គាប់ពីពួកគេ ។ ខាងក្រោមនេះគឺជាឧទាហរណ៍ដ៏សាមញ្ញមួយ ។ សូមអញ្ជើញសិស្សឲ្យពិភាក្សាសំណួរដែលភ្ជាប់មកជាមួយនៅក្នុងក្រុមរបស់ពួកគេ ។ ដើម្បីជួយដល់ការពិភាក្សានេះ សិស្សអាចសិក្សា « បូជា, យញ្ញបូជា, លះបង់ » នៅក្នុងសេចក្តីណែនាំដល់បទគម្ពីរទាំងឡាយ ។
សូមស្រមៃថា អ្នកមានមិត្តម្នាក់ដែលមានអារម្មណ៍ថា ពួកគេមិនមានពេលគ្រប់គ្រាន់ដើម្បីធ្វើការពលិកម្មមួយចំនួនដែលព្រះអម្ចាស់បានបង្គាប់ដល់ពួកគេ ។
-
តើអ្នកអាចចែកចាយអ្វីខ្លះ ដែលអាចជួយដោះស្រាយកង្វល់មិត្តភក្តិរបស់អ្នកមួយចំនួន ?
សូមអញ្ជើញពីរបីក្រុមឲ្យចែកចាយគំនិតរបស់ពួកគេមួយចំនួន ។ នៅពេលពួកគេចែកចាយ សូមពិចារណាសួរសំណួរតាមដានដូចជា « តើអ្នកចង់ឲ្យមិត្តរបស់អ្នកដឹងអ្វីខ្លះអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ដែលអាចជួយពួកគេកាន់តែមានឆន្ទៈពលិកម្មសម្រាប់ទ្រង់ទាំងទ្វេ ? ឬ « តើបទពិសោធន៍ផ្ទាល់ខ្លួនអ្វីខ្លះ ដែលអ្នកអាចចែកចាយ ដែលបានបង្រៀនអ្នកពីតម្លៃនៃការពលិកម្មសម្រាប់ព្រះអម្ចាស់ ? »
ដើម្បីយល់ដឹងកាន់តែស៊ីជម្រៅអំពីការពលិកម្ម អ្នកអាចដាក់តាំងសេចក្តីថ្លែងការណ៍ដូចខាងក្រោម ។
អែលឌើរ អូលីសេស សូរ៉េស ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់នៃពួកសាវកដប់ពីរនាក់ បានចែកចាយពរជ័យមួយចំនួនដែលព្រះអម្ចាស់ប្រទានឲ្យ នៅពេលយើងធ្វើការលះបង់សម្រាប់ទ្រង់ ៖
ការប្ដេជ្ញាចិត្តរបស់យើងដើម្បីបោះចោលអ្វីទាំងអស់ដែលផ្ទុយពីព្រះទ័យរបស់ព្រះ ហើយលះបង់អ្វីទាំងអស់ដែលយើងត្រូវបានសូមឲ្យផ្ដល់ និងធ្វើតាមការបង្រៀនរបស់ទ្រង់ នឹងជួយយើងឲ្យស៊ូទ្រាំលើផ្លូវនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ—ទោះក្នុងការប្រឈមនឹងទុក្ខព្រួយ ភាពទន់ខ្សោយក្នុងព្រលឹងយើង ឬសម្ពាធខាងសង្គម និងទស្សនវិជ្ជាខាងលោកិយដែលផ្ទុយពីការបង្រៀនទ្រង់ក្ដី ។ ( « Take Up Our Cross » Liahona ខែវិច្ឆិកា ឆ្នាំ២០១៩ ទំព័រ ១១៤ )
-
តើអ្នកបានរៀនអ្វីខ្លះអំពីព្រះអម្ចាស់ និងហេតុផលរបស់ទ្រង់សម្រាប់ការបង្គាប់យើងឲ្យពលិកម្ម ?
ការពលិកម្មផ្ទាល់ខ្លួន
សូមអញ្ជើញសិស្សឲ្យគិតអំពីចំណាប់អារម្មណ៍ដែលពួកគេបានទទួល ។ សូមពិចារណាបង្ហាញការណែនាំខាងក្រោម ។ ប្រសិនបើមានប្រយោជន៍ សិស្សអាចយោងទៅបញ្ជីនៃការពលិកម្មនៅលើក្ដារខៀន នៅពេលពួកគេបំពេញសកម្មភាពនេះ ។
សូមបំពេញឃ្លាមួយនៃឃ្លាដូចតទៅនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖
-
ការពលិកម្មមួយដែលខ្ញុំកំពុងធ្វើសម្រាប់ព្រះវរបិតាសួគ៌គឺ …
អ្វីមួយដែលខ្ញុំបានរៀននៅថ្ងៃនេះ ដែលនឹងជួយខ្ញុំបន្ត ឬកែលម្អការពលិកម្មនេះគឺ …
-
អ្វីមួយដែលខ្ញុំនឹងចាប់ផ្ដើម ឬឈប់ធ្វើ ដើម្បីបង្ហាញឆន្ទៈរបស់ខ្ញុំក្នុងការពលិកម្មសម្រាប់ព្រះអម្ចាស់គឺ …
អ្វីមួយដែលខ្ញុំបានរៀននៅថ្ងៃនេះ ដែលនឹងជួយខ្ញុំធ្វើការផ្លាស់ប្តូរនេះគឺ …
អ្នកអាចអញ្ជើញសិស្សឲ្យចែកចាយអ្វីដែលពួកគេបានសរសេររួមជាមួយនឹងទីបន្ទាល់របស់ពួកគេអំពីអ្វីដែលពួកគេបានរៀន ឬទទួលអារម្មណ៍ ។