« និក្ខមនំ ៣៥–៤០; លេវីវិន័យ ១; ៤; ១៦; ១៩ ៖ ទិដ្ឋភាពទូទៅ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
« និក្ខមនំ ៣៥–៤០; លេវីវិន័យ ១; ៤; ១៦; ១៩ ៖ ទិដ្ឋភាពទូទៅ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
និក្ខមនំ ៣៥–៤០; លេវីវិន័យ ១; ៤; ១៦; ១៩
និក្ខមនំ ៣៥–៤០; លេវីវិន័យ ១; ៤; ១៦; ១៩
ទិដ្ឋភាពទូទៅ
ព្រះអម្ចាស់បានបង្គាប់សាសន៏អ៊ីស្រាអែលឲ្យសង់រោងឧបោសថចល័ត ឬព្រះវិហារបរិសុទ្ធ នៅទីរហោស្ថាន ។ ជាផ្នែកមួយនៃការថ្វាយបង្គំរបស់ពួកគេនៅក្នុងរោងឧបោសថ សាសន៏អ៊ីស្រាអែលបានថ្វាយយញ្ញបូជាសត្វ ។ ទាំងរោងឧបោសថ និងពិធីបរិសុទ្ធនៃការបូជាជានិមិត្តរូបបានបង្រៀនអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
ស្វែងរកនិមិត្តសញ្ញានានាដែលធ្វើទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ។ នៅពេលអ្នកសិក្សាឯកសារក្នុងសប្តាហ៍នេះជាមួយសិស្សរបស់អ្នក សូមរកមើលនិមិត្តសញ្ញាដ៏មានឥទ្ធិពលដែលថ្លែងទីបន្ទាល់អំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ ផ្តល់ឱកាសឲ្យសិស្សរៀនពីព្រះវិញ្ញាណបរិសុទ្ធ នៅពេលពួកគេគិតពិចារណាអំពីអ្វីដែលនិមិត្តសញ្ញាទាំងនេះអាចតំណាងឲ្យ ។ ឧទាហរណ៍មួយអំពីរបៀបធ្វើកិច្ចការនេះអាចមាននៅក្នុងមេរៀនទី ៥២ « និក្ខមនំ ២៥; ៣៥–៤០ » ។ ដើម្បីរៀនបន្ថែម សូមមើល « ស្វែងរកនិមិត្តរូបនានាដែលធ្វើបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ » ( ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្រ្គោះ [ ឆ្នាំ២០២២ ] ទំព័រ ៧ ) ។
រៀបចំខ្លួនបង្រៀន
ព័ត៌មានខាងក្រោមផ្តល់ឲ្យអ្នកនូវគំនិតខ្លះៗអំពីអ្វីដែលអ្នកអាចរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។
និក្ខមនំ ២៥; ៣៥–៤០
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សឲ្យមានអារម្មណ៍ចង់ថ្វាយបង្គំព្រះអម្ចាស់នៅក្នុងព្រះវិហារបរិសុទ្ធរបស់ទ្រង់កាន់តែខ្លាំង ។
-
ការរៀបចំសិស្ស ៖ ពិចារណាអញ្ជើញសិស្សឲ្យប្រើបណ្ណាល័យដំណឹងល្អ ឬ temples.ChurchofJesusChrist.org ដើម្បីស្វែងរករូបភាពព្រះវិហារបរិសុទ្ធ ឬវីដេអូដែលទាក់ទងនឹងព្រះវិហារបរិសុទ្ធ ។ សុំឲ្យសិស្សគិតពីអារម្មណ៍របស់ពួកគេចំពោះព្រះវិហារបរិសុទ្ធរបស់ព្រះ ។ សូមអញ្ជើញពួកគេឲ្យពិចារណាអំពីរបៀបដែលព្រះវិហារបរិសុទ្ធសម័យទំនើបជួយពួកគេឲ្យចងចាំព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
-
សំណៅមេរៀន ៖ « រោងឧបោសថព្រះគម្ពីរសញ្ញាចាស់ »
-
វីដេអូ ៖ « The Tabernacle » ( ៧:១៨ ); « Welcome to the Washington D.C. Temple » ( ១១:៤៦ )
-
មាតិកាដែលត្រូវបង្ហាញ ៖ ការប្រើប្រាស់ស្កុត ឬខ្សែ បង្កើតឡើងវិញនូវដ្យាក្រាមអំពីរោងឧបោសថពីបុរាណក្នុងសំណៅមេរៀនសម្រាប់មេរៀននេះនៅលើឥដ្ឋក្នុងថ្នាក់រៀន
-
រូបភាព ៖ ព្រះវិហារបរិសុទ្ធសម័យទំនើប បន្ទប់ជាក់លាក់នៅក្នុងព្រះវិហារបរិសុទ្ធ
លេវីវិន័យ ផ្នែកទី ១
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សឲ្យមានអំណរគុណចំពោះព្រះយេស៊ូវគ្រីស្ទ និងពលិកម្មធួនរបស់ទ្រង់ ។
-
ការរៀបចំសិស្ស ៖ អញ្ជើញសិស្សឲ្យពិចារណាដំបូន្មានដែលពួកគេនឹងផ្ដល់ឲ្យដល់មនុស្សម្នាក់ដែលកំពុងពិបាកយល់ដឹងអំពីអ្វីដែលព្រះយេស៊ូវគ្រីស្ទបានធ្វើសម្រាប់ពួកគេ ។ អ្នកក៏អាចអញ្ជើញសិស្សឲ្យសួរសមាជិកគ្រួសារ ឬមិត្តភក្តិនូវដំបូន្មានអ្វីដែលពួកគេនឹងផ្តល់ឲ្យ ។
-
វីដេអូ ៖ « What Has Our Savior Done for Us? » ( ១២:៤៤ ) ចាប់ពីនាទី ០:០០ ដល់ ០:៣៤; « Always Remember Him » ( ៥:២៧ )
-
មាតិកាដែលត្រូវបង្ហាញ ៖ សំណួរក្នុងសៀវភៅកំណត់ហេតុការសិក្សានៅជិតដើមមេរៀននេះ
-
រូបភាព ៖ ការពិពណ៌នាអំពីសត្វមួយក្បាលដែលនឹងត្រូវបូជានៅក្បែរនឹងរូបភាពរបស់ព្រះអង្គសង្គ្រោះនៅលើឈើឆ្កាង
-
សំណៅមេរៀន ៖ « ការធ្វើយញ្ញបូជាពីបុរាណ ៖ ជានិមិត្តសញ្ញានៃព្រះយេស៊ូវគ្រីស្ទ »
លេវីវិន័យ ផ្នែកទី ២
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សស្គាល់នូវពលិកម្មដែលពួកគេអាចធ្វើដើម្បីក្លាយកាន់តែដូចជាព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
-
ការរៀបចំសិស្ស ៖ អញ្ជើញសិស្សឲ្យធ្វើអ្វីមួយដែលពួកគេគិតថាជាពលិកម្មល្អមួយថ្វាយព្រះអម្ចាស់ ។ ឧទាហរណ៍មួយចំនួនអាចរួមបញ្ចូលការបង់ដង្វាយមួយភាគក្នុងដប់ ឬដង្វាយតមអាហារ ការលះបង់ពេលវេលាជួយមនុស្សម្នាក់ដែលត្រូវការជំនួយ ឬការលះបង់ការដេកប៉ុន្មាននាទីបន្ថែមទៀត ដើម្បីសិក្សាព្រះគម្ពីរ ។ សូមអញ្ជើញសិស្សឲ្យជញ្ជឹងគិតអំពីរបៀបដែលការលះបង់នេះមានឥទ្ធិពលលើទំនាក់ទំនងរបស់ពួកគេជាមួយនឹងព្រះអម្ចាស់ ។
-
រូបភាព ៖ គំនូសតាងចំណិត
-
មាតិកាដែលត្រូវបង្ហាញ ៖ ការណែនាំដើម្បីដឹកនាំការសិក្សារបស់សិស្សនៅក្នុងផ្នែកដែលមានចំណងជើងថា « ការរស់នៅតាមក្រឹត្យវិន័យនៃការពលិកម្មនៅជំនាន់របស់យើង » ការណែនាំសម្រាប់សកម្មភាពសិក្សានៅចុងបញ្ចប់នៃមេរៀននេះ
-
វីដេអូ ៖ « ផ្ទុកឈើឆ្កាងរបស់យើង » ( ១៤:៤៧ ) ចាប់ពីនាទី ៣:២៣ ដល់ ៣:៤៩
វាយតម្លៃការរៀនសូត្ររបស់អ្នកទី ៣
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សគិតពិចារណាពីគោលដៅដែលពួកគេបានកំណត់ និងការរីកចម្រើនដែលពួកគេបានដកពិសោធន៍ក្នុងអំឡុងពេលការសិក្សានាពេលថ្មីៗរបស់ពួកគេអំពីគម្ពីរសញ្ញាចាស់ ។
-
ការរៀបចំសិស្ស ៖ អញ្ជើញសិស្សឲ្យត្រៀមខ្លួនចែកចាយអ្វីដែលពួកគេបានរៀន ឬវិធីដែលពួកគេបានរីកចម្រើនខាងវិញ្ញាណ នៅពេលពួកគេបានសិក្សាព្រះគម្ពីរសញ្ញាចាស់នៅឆ្នាំនេះ ។ អ្នកអាចផ្ដល់យោបល់ឲ្យពួកគេពិនិត្យមើលកំណត់ហេតុការសិក្សារបស់ពួកគេឡើងវិញ ឬកំណត់ចំណាំរបស់ពួកគេនៅក្នុងព្រះគម្ពីររបស់ពួកគេ ដើម្បីជួយពួកគេឲ្យមើលឃើញពីការរីកចម្រើន និងការរៀនសូត្ររបស់ពួកគេ ។
-
រូបភាព ៖ ពួកព្យាការីក្នុងព្រះគម្ពីសញ្ញាចាស់ ដូចជា ហេណុក ណូអេ និង ម៉ូសេ ដុំនំប៉័ង ព្យាការីបច្ចុប្បន្ន