ថ្នាក់​សិក្ខាសាលា
និក្ខមនំ ២៤; ៣២–៣៤ ៖ សេចក្ដី​យុត្តិធម៌ សេចក្តី​មេត្តា​ករុណា និង​សេចក្ដី​អត់ធ្មត់​របស់​ព្រះអម្ចាស់


« និក្ខមនំ ២៤; ៣២–៣៤ ៖ សេចក្ដី​យុត្តិធម៌ សេចក្តី​មេត្តា​ករុណា និង​សេចក្ដី​អត់ធ្មត់​របស់​ព្រះអម្ចាស់ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ២០២៦ )

« និក្ខមនំ ២៤; ៣២–៣៤ ៖ សេចក្ដី​យុត្តិធម៌ សេចក្តី​មេត្តា​ករុណា និង​សេចក្ដី​អត់ធ្មត់​របស់​ព្រះអម្ចាស់ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

និក្ខមនំ ១៩–២០; ២៤; ៣២–៣៤ ៖ មេរៀន​ទី ៥១

និក្ខមនំ ២៤; ៣២–៣៤

សេចក្ដី​យុត្តិធម៌ សេចក្តី​មេត្តា​ករុណា និង​សេចក្ដី​អត់ធ្មត់​របស់​ព្រះអម្ចាស់

Mural depicting prophets and events from the Old Testament and the Book of Mormon.  This part of the mural depicts Moses holding the stones of the Ten Commandments.  The Israelites can be seen in the background with the golden calf.

តើ​សេចក្ដី​យុត្តិធម៌ សេចក្តី​មេត្តា​ករុណា និង​សេចក្ដី​អត់ធ្មត់​របស់​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើការ​រួមគ្នា ដើម្បី​ប្រទានពរ​ដល់​ជីវិត​របស់​អ្នក​ដោយ​របៀបណា ? ពេល​ម៉ូសេ​ត្រឡប់​ពី​វត្តមាន​របស់​ព្រះអម្ចាស់​វិញ លោក​បានឃើញ​ថា សាសន៏​អ៊ីស្រាអែល​បានបំពាន​លើ​សេចក្ដីសញ្ញា​ដែល​ពួកគេ​បាន​ធ្វើ ហើយ​កំពុង​ថ្វាយបង្គំ​រូប​គោ​មាស ។ សាសន៏​អ៊ីស្រាអែល​ទទួលរង​ផលវិបាក​នៃ​អំពើបាប​នេះ ប៉ុន្តែ​ព្រះអម្ចាស់​បង្ហាញ​សេចក្ដី​យុត្តិធម៌ សេចក្ដី​មេត្តាករុណា និង​សេចក្ដីអត់ធ្មត់​របស់​ទ្រង់​ចំពោះ​អស់​អ្នក​ដែល​ប្រែចិត្ត ហើយ​ត្រឡប់​មករក​ទ្រង់​វិញ ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​យល់ដឹង​ថា ព្រះអម្ចាស់​មាន​យុត្តិធម៌ មេត្តា​ករុណា និង​អត់ធ្មត់ ។

ការរៀបចំ​សិស្ស ៖ អញ្ជើញ​សិស្ស​ឲ្យ​ជញ្ជឹងគិត​ពី​របៀប​ដែល​ពួកគេ​ធ្លាប់​ឃើញ​សេចក្ដីយុត្តិធម៌ សេចក្ដី​ស្រឡាញ់ និង​សេចក្ដី​អត់ធ្មត់ ( សេចក្ដី​អត់ធន់ ) របស់​ព្រះអម្ចាស់​នៅក្នុង​ជីវិត​របស់​ពួកគេ ។ អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​ទៅលេង​ជាមួយ​សមាជិក​គ្រួសារ ឬ​មិត្តភក្តិ​អំពី​របៀប​ដែល​យុត្តិធម៌ និង​សេចក្តី​មេត្តា​ករុណា​របស់​ព្រះអម្ចាស់​ធ្វើការ​រួមគ្នា ដើម្បី​ផ្ដល់​ពរ​ដល់​បុត្រាបុត្រី​ទាំងអស់​របស់​ទ្រង់ ។

សកម្មភាព​រៀនសូត្រ​ដែល​អាចមាន

ព្រះអម្ចាស់​មាន​យុត្តិធម៌ មេត្តាករុណា និង​អត់ធ្មត់ ។

សូម​ពិចារណា​ដាក់បង្ហាញ​រូបភាព​ព្រះអង្គ​សង្គ្រោះ ។ សូម​ពិភាក្សា​សំណួរ​ខាង​ក្រោម ។

  • តើ​អ្នក​នឹង​ប្រើ​ពាក្យ​អ្វីខ្លះ​ដើម្បី​រៀបរាប់​ពី​ចរិក​លក្ខណៈ​របស់​ព្រះអង្គ​សង្គ្រោះ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​ពាក្យ​របស់​ពួកគេ​នៅលើ​ក្តារខៀន ។ សូម​ពិចារណា​ជ្រើសរើស​ឧទាហរណ៍​មួយ​ចំនួន ហើយ​អញ្ជើញ​សិស្ស​ដែល​បាន​សរសេរ​ពាក្យ​ឲ្យ​រៀបរាប់​ពីហេតុផល​ដែល​ពួកគេ​បាន​ជ្រើសរើស​គុណលក្ខណៈនោះ​របស់​ព្រះអង្គ​សង្គ្រោះ ។

ដើម្បី​ជួយ​កូនចៅ​អ៊ីស្រាអែល​ឲ្យ​យល់ដឹង​អំពី​ទ្រង់ ព្រះអម្ចាស់​បាន​បើកសម្ដែង​ធាតុ​សំខាន់​មួយចំនួន​នៃ​ចរិក​លក្ខណៈ​របស់​ទ្រង់ ។

សូម​អាន និក្ខមនំ ៣៤:៦–៧ ដោយ​រកមើល​គុណលក្ខណៈ​របស់​ព្រះអង្គ​សង្គ្រោះ ។

  • តើ​អ្នក​បាន​រកឃើញ​អ្វីខ្លះ ?

ក្នុង​ចំណោម​គុណ​លក្ខណៈ​ដែល​សិស្ស​អាច​ស្គាល់ សូម​គូសបញ្ជាក់​សេចក្ដីពិត​នោះ​ថា ព្រះអម្ចាស់​មាន​យុត្តិធម៌ មេត្តាករុណា និង​​អត់ធ្មត់ ។ អ្នក​អាច​ជួយ​សិស្ស​ឲ្យ​យល់ដឹង​ថា​ពាក្យ « យឺត​នឹង​ខ្ញាល់ » ( ខទី ៦ ) ពិពណ៌នា​អំពី​ការអត់ធ្មត់​របស់​ព្រះអម្ចាស់​ចំពោះ​យើង ។

អ្នក​អាច​ចែកចាយ​ជាមួយនឹង​សិស្ស​ថា ពួកគេ​នឹង​សិក្សា​ពី​របៀប​ដែល​កូនចៅ​អ៊ីស្រាអែល​បាន​ដកពិសោធន៍​នូវ​សេចក្ដី​យុត្តិធម៌ សេចក្ដី​មេត្តាករុណា និង​សេចក្ដី​អត់ធ្មត់​របស់​ព្រះអម្ចាស់ ។ ពួកគេ​ក៏​នឹង​សិក្សា​ពីហេតុផល​ដែល​វា​មាន​សារៈសំខាន់​ចំពោះ​យើង​ដើម្បី​យល់ដឹង​នូវ​សេចក្ដីពិត​ទាំងនេះ​អំពី​ព្រះអម្ចាស់​ដែរ ។

សាសន៏​អ៊ីស្រាអែល​គឺជា​រាស្ត្រ​នៃ​សេចក្ដីសញ្ញា​របស់​ព្រះអម្ចាស់

សាច់រឿង​ខាងក្រោម​ត្រូវ​បានប្រើ​នៅក្នុង​មេរៀន​នេះ​ទាំងស្រុង ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​របៀប​ដែល​ដំណើររឿង​នៃ​សាសន៏​អ៊ីស្រាអែល​អាច​ទាក់ទង​នឹង​យុវវ័យ​នាសព្វ​ថ្ងៃ​នេះ ។ សាច់រឿង​នេះ​ប្រើ​ឈ្មោះ « ខាយលី » ប៉ុន្តែ​អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​ជ្រើស​យក​ឈ្មោះ​មួយ ហើយ​បន្ថែម ឬ​ផ្លាស់ប្ដូរ​ព័ត៌មាន​លម្អិត​នៃ​ដំណើររឿង​នេះ ។

ខាយលី ជា​យុវនារី​ម្នាក់​ក្នុង​សាលារៀន​របស់​នាង បានរៀន​អំពី​ដំណឹងល្អ​របស់​ព្រះអង្គ​សង្គ្រោះ ហើយ​បានសម្រេចចិត្ត​ធ្វើ​ការផ្លាស់ប្ដូរ​ដែល​ចាំបាច់​ដើម្បី​ជ្រមុជទឹក​ចូលទៅ​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ នាង​មាន​បំណងប្រាថ្នា​ចង់​ធ្វើ​សេចក្ដីសញ្ញា​ជាមួយនឹង​ព្រះ​ដើម្បី​គោរពតាម​ព្រះបញ្ញត្តិ​របស់​ទ្រង់ ។

សូម​ជួយ​សិស្ស​ឲ្យ​នឹកចាំ​ថា បន្ទាប់ពី​ការរំដោះ​របស់​ពួកគេ​ចេញពី​សាសន៍​អេស៊ីព្ទ ព្រះអម្ចាស់​បាន​នាំ​កូនចៅ​អ៊ីស្រាអែល​ទៅ​ភ្នំ​ស៊ីណាយ​ដើម្បី​ធ្វើ​សេចក្ដីសញ្ញា​មួយ​ជាមួយ​នឹង​ទ្រង់ ។

សូម​អាន និក្ខមនំ ២៤:៣–៨ ដោយ​រកមើល​របៀប​ដែល​សាសន៏​អ៊ីស្រាអែល​បាន​ទទួល​អារម្មណ៍​ស្រដៀង​គ្នា​នឹង​ខាយលី ។

  • តើ​អ្វីខ្លះ​ដែល​លេចធ្លោ​ចំពោះ​អ្នក ?

វា​ប្រហែលជា​មាន​អត្ថប្រយោជន៍​ដើម្បី​ពន្យល់​ទៅកាន់​សិស្ស​ថា ការប្រោះ​ឈាម​នៅ​លើ​អាសនា និង​លើ​ប្រជាជន​នោះ ( សូមមើល និក្ខមនំ ២៤:៦, ៨ ) គឺជា​និមិត្តសញ្ញា​តំណាង​មួយ​ថា​សាសន៏​អ៊ីស្រាអែល​យល់ព្រម​ធ្វើ​ជា​រាស្ត្រ​នៃ​សេចក្ដីសញ្ញា​របស់​ព្រះអម្ចាស់ ។

ព្រះអម្ចាស់​មាន​ព្រះរាជ​បំណង​ចង់​ប្រទានពរ​ដល់​កូនចៅ​អ៊ីស្រាអែល​ជាមួយនឹង​ពិធី​បរិសុទ្ធ​នៃ​បព្វជិតភាព​ម៉ិលគីស្សាដែក ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨៤:១៩–២៣ ) ។ ម៉ូសេ​បាន​ត្រឡប់​ទៅ​ភ្នំ​ស៊ីណាយវិញ​ដើម្បី​ទទួល​សេចក្ដីបង្គាប់​របស់​ព្រះអម្ចាស់​ចំពោះ​ពិធីបរិសុទ្ធ​ទាំងនេះ និង​ផែនការ​សម្រាប់​រោងឧបោសថ ។

ការបំពាន​សេចក្ដីសញ្ញា​របស់​យើង និង​លទ្ធផល

សូម​អាន និក្ខមនំ ៣២:១–៨ ដោយរក​មើល​អ្វី​ដែល​សាសន៏​អ៊ីស្រាអែល​បាន​ធ្វើ ខណៈ​ដែល​ម៉ូសេ​នៅលើ​ភ្នំ​ដើម្បី​ទទួល​សេចក្ដីបង្គាប់​មកពី​ព្រះ ។

  • តើ​អ្នក​បាន​រកឃើញ​អ្វីខ្លះ ?

Composite of images of Moses, the golden calf and the Israelites in the wilderness.
  • ហេតុអ្វី​អ្នកគិត​ថា ការសង់ និង​ការថ្វាយបង្គំ​រូប​គោ​មាស​គឺជា​អំពើបាប​ដ៏​ធ្ងន់ធ្ងរ ? ( សូមមើល និក្ខមនំ ២០:២–៧ ) ។

សូម​ធ្វើ​ឲ្យ​ប្រាកដ​ក្នុង​ការជួយ​សិស្ស​យល់ថា​សាសន៏​អ៊ីស្រាអែល​បាន​បំពាន​សេចក្ដីសញ្ញា​ដែល​ពួកគេ​ទើបតែ​បានធ្វើ​ជាមួយនឹង​ព្រះអម្ចាស់ ។

អ្នក​អាច​ចែកចាយ​ផ្នែក​មួយ​ទៀត​នៃ​សាច់រឿង​នេះ ដែល​វា​ស្របនឹង​អ្វីដែល​បាន​កើតឡើង​ជាមួយនឹង​កូនចៅ​អ៊ីស្រាអែល ហើយ​ទាក់ទង​ខ្លាំង​បំផុត​ទៅ​នឹង​យុវវ័យ ។ សិស្ស​អាច​ផ្ដល់​ឧទាហរណ៍​អំពី​អ្វី​ដែល​ខាយលី​អាច​ធ្វើ​ដើម្បី​បំពាន​លើ​សេចក្ដីសញ្ញា​ដែល​នាង​បាន​ធ្វើ​នៅ​ឯ​ពិធី​បុណ្យ​ជ្រមុជទឹក​ដើម្បី​គោរពតាម​ព្រះបញ្ញត្តិ​របស់​ព្រះ ។

បន្ទាប់ពី​ពិធី​បុណ្យជ្រមុជទឹក​របស់​នាង ខាយលី​បាន​ចាប់ផ្ដើម​ចំណាយ​ពេល​ច្រើន​ជាមួយ​នឹង​មិត្តភក្តិ​ចាស់ៗ​របស់​នាង ហើយ​វា​បាន​ដឹកនាំ​ទៅ​រក​ទម្លាប់​ចាស់ៗ​វិញ ។ ដំបូងឡើយ កំហុស​ដែល​នាង​បានធ្វើ​ហាក់ដូចជា​រឿង​តូចតាច ។ ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន នាង​បាន​ត្រឡប់​ទី​រក​ផ្លូវចាស់​វិញ ។ នាង​បាន​បំពាន​សេចក្ដីសញ្ញា​ដែល​នាង​បានធ្វើ​នៅឯ​ពិធីបុណ្យ​ជ្រមុជទឹក ។

  • តើ​អ្វីទៅ​ដែល​អាច​ជះឥទ្ធិពល​ដល់​ការសម្រេចចិត្ត​របស់​ខាយលី ?

ក្រឹត្យវិន័យ​នៃ​សេចក្ដីយុត្តិធម៌​របស់​ព្រះអម្ចាស់

សូម​អាន និក្ខមនំ ៣២:១៥–២០ ដោយ​រកមើល​ផលវិបាក​ដែល​សាសន៏​អ៊ីស្រាអែល​បាន​រកទុក្ខ​ដោយសារ​តែ​អំពើបាប​របស់​ពួកគេ ។

  • តើ​អ្នក​បាន​រកឃើញ​អ្វីខ្លះ ?

    សូម​ជួយ​សិស្ស​ឲ្យ​យល់​ថា ទោះជា​យើង​អាច​ប្រើ​សិទ្ធិ​ជ្រើសរើស​របស់​យើង​ដើម្បី​ធ្វើ​អំពើបាប​ក្ដី ក៏​ព្រះអម្ចាស់​មាន​យុត្តិធម៌​ដែរ ។ ដូច្នេះហើយ យើង​មិនអាច​គេច​ផុត​ពី​លទ្ធផល​នៃ​អំពើបាប​របស់​យើង​បានឡើយ ។ វា​ប្រហែលជា​មាន​ប្រយោជន៍​ដើម្បី​ពន្យល់ថា ម៉ូសេ​បាន​កាច់​ផ្ទាំង​ថ្ម​ដែល​មាននូវ​សេចក្ដី​បង្គាប់​សម្រាប់​ពិធី​បរិសុទ្ធ​នៃ​បព្វជិតភាព​ម៉ិលគីស្សាដែក ( សូមមើល និក្ខមនំ ៣២:១៥–១៩; ការបកប្រែ​ដោយ យ៉ូសែប ស្ម៊ីធ, និក្ខមនំ ៣៤:១–២ [ នៅក្នុង the Bible appendix ] ) ។ ដោយសារតែ​ការសម្រេចចិត្ត​របស់​ពួកគេ កូនចៅ​អ៊ីស្រាអែល​ខ្វះភាព​ស័ក្ដិសម​ដើម្បី​ទទួល​បាន​ពរជ័យ​ទាំងនេះ​មកពី​ព្រះអម្ចាស់ ។ ម៉ូសេ​បានត្រឡប់​ទៅ​ទី​វត្តមាន​របស់​ព្រះអម្ចាស់​វិញ ។ ព្រះអម្ចាស់​បានបង្គាប់​ឲ្យ​ម៉ូសេ​បង្កើត​ពិធី​បរិសុទ្ធ​នៃ​បព្វជិតភាព​អើរ៉ុន​ជំនួស​វិញ ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨៤:២៤–២៦ ) ។ អ្នក​ក៏អាច​លើកឡើង​ថា ម៉ូសេ​បាន​ដាក់​រោង​ឧបោសថ​នៅក្រៅ​ជំរំ ( សូមមើល និក្ខមនំ ៣៣:៧ ) ជា​និមិត្តរូប​ដែល​សាសន៏​អ៊ីស្រាអែល​បាត់បង់​វត្តមាន​របស់​ព្រះអម្ចាស់ ។

  • តើ​មាន​ផលវិបាក​ខាងវិញ្ញាណ និង​ខាងសាច់ឈាម​អ្វីខ្លះ ដែល ខាយលី អាច​ប្រឈម​នឹង​ការបំពាន​លើ​សេចក្ដីសញ្ញា​នៃ​ពិធីបុណ្យ​ជ្រមុជ​ទឹក​របស់​នាង ?

  • តើ​ផលវិបាក​នានា​បង្ហាញ​ពី​សេចក្ដីយុត្តិធម៌ សេចក្ដីមេត្តា​ករុណា និង​សេចក្ដីអត់ធ្មត់​របស់​ព្រះអម្ចាស់​យ៉ាង​ដូចម្ដេច ?

អ្នក​គួរ​ចង្អុល​បង្ហាញ​ថា ដូចជា​សាសន៏​អ៊ីស្រាអែល​ដែរ ខាយលី​ប្រហែល​ជា​ខកខាន​ទទួល​ពរជ័យ​ដែល​កើតចេញ​ពី​ពិធី​បរិសុទ្ធ​នៃ​បព្វជិតភាព ។ នាង​ក៏​អាច​បាត់បង់​ភាព​ជា​ដៃគូ​ដ៏​ខ្ជាប់ខ្ជួន​នៃ​ព្រះវិញ្ញាណ​របស់​ព្រះអម្ចាស់​ដែរ ។

ច្បាប់​នៃ​សេចក្ដី​មេត្តាករុណា​របស់​ព្រះអម្ចាស់

សូម​ជួយ​សិស្ស​យល់​ថា ព្រះអម្ចាស់​បាន​ធានា​ដល់​អ៊ីស្រាអែល​ថា​ពួកគេ​នៅតែ​ជា​រាស្ដ្រ​របស់​ទ្រង់ ( សូមមើល និក្ខមនំ ៣៣:១២–១៩ ) ។

សូម​ពិនិត្យ​មើល និក្ខមនំ ៣៤:៦–៧ ហើយ​គិត​អំពី​មូលហេតុ​ដែល​វា​អាច​ជា​រឿង​សំខាន់​ចំពោះ​ព្រះអម្ចាស់​ក្នុង​ការរំឭក​ដល់​កូនចៅ​អ៊ីស្រាអែល​ថា ទ្រង់​មាន​យុត្តិធម៌ មេត្តាករុណា និង​អត់ធ្មត់ ។

  • តើ​ព្រះ​អម្ចាស់​បាន​បង្ហាញ​សេចក្ដីមេត្តា​ករុណា និង​សេចក្ដីអត់ធ្មត់​របស់​ទ្រង់​យ៉ាង​ណា​ជាមួយ​នឹង​កូនចៅ​អ៊ីស្រាអែល ?

  • តើ​ខាយលី​អាច​ឃើញ​សេចក្ដី​មេត្តា​ករុណា និង​សេចក្ដី​អត់ធ្មត់​របស់​ព្រះអម្ចាស់​នៅក្នុង​ជីវិត​របស់​នាង​ដោយ​របៀបណា ?

អែលឌើរ ឃ្វីនថិន អិល ឃុក ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ទាំង​ដប់ពីរ​នាក់​បានពន្យល់​ពី​របៀប​ដែល​សេចក្តី​មេត្តាករុណា​របស់​ព្រះអង្គ​សង្រ្គោះ​បំពេញ​តាម​ក្រឹត្យវិន័យ​នៃ​សេចក្ដីយុត្តិធម៌ ៖

13:53
Official portrait of Elder Quentin L. Cook.  Called to the Quorum of the Twelve Apostles on 6 October 2007.

ប្រសិន​បើ​គ្មាន​ដង្វាយធួន​របស់​ព្រះអង្គ​សង្រ្គោះ​ទេ នោះ​គោលការណ៍​ដ៏​អស់កល្ប​ជានិច្ច​នៃ​សេចក្តី​យុត្តិធម៌ នឹង​តម្រូវ​ឲ្យ​មាន​ការដាក់​ទណ្ឌកម្ម ។ ដោយសារ​តែ​ដង្វាយធួន​ព្រះអង្គ​សង្គ្រោះ នោះ​សេចក្ដីមេត្តា​ករុណា​អាច​ឈ្នះ ដល់​អស់​អ្នក​ដែល​បាន​ប្រែចិត្ត ហើយ​អាច​អនុញ្ញាត​ឲ្យ​ពួកគេ​ត្រឡប់​ទៅ​ទីវត្តមាន​របស់​ព្រះវិញ ។ វាជា​ការណ៍ល្អ​ដល់​យើង ដើម្បី​ពិចារណា​ពី​គោលលទ្ធិ​ដ៏​អស្ចារ្យ​នេះ ។

គ្មាន​នរណា​ម្នាក់​អាច​ត្រឡប់​ទៅ​ព្រះ​វិញ​បាន ដោយ​សារ​តែ​កិច្ចការ​ល្អ​របស់​ខ្លួន​ផ្ទាល់​នោះ​ទេ យើង​ទាំងអស់​គ្នា​ត្រូវការ​អត្ថប្រយោជន៍​នៃ​ការពលិកម្ម​របស់​ព្រះអង្គ​សង្គ្រោះ ។ មនុស្ស​ទាំងអស់​មាន​បាប ហើយ​មាន​តែ​តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ​ប៉ុណ្ណោះ ដែល​យើង​អាច​ទទួល​បាន​សេចក្ដីមេត្តា​ករុណា ហើយ​រស់​នៅ​ជាមួយ​ព្រះ ។ ( « ចូរ​ស្មោះត្រង់​ចំពោះ​ព្រះ និង​កិច្ចការ​របស់​ទ្រង់ » លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២២ ទំព័រ ១១៩ )

  • តើ​ផ្នែកណាខ្លះ​នៃ​សេចក្តី​ថ្លែងការណ៍​នេះ​ដែល​អ្នក​អាច​ចែកចាយ​ជាមួយ​ខាយលី ?

    រូបតំណាង​ថ្នាក់​សិក្ខាសាលាការសួរ​សំណួរ​ដែល​ជួយ​សិស្ស​យល់​ពី​របៀប​ដែល​ព្រះអម្ចាស់​បង្ហាញ​ពី​សេចក្ដី​ស្រឡាញ់ ព្រះចេស្ដា និង​សេចក្ដី​មេត្តាករុណា​របស់​ទ្រង់​ក្នុង​ជីវិត​របស់​ពួកគេ​អាច​បង្កើន​ទំនាក់ទំនង​របស់​ពួកគេ​ជាមួយនឹង​ទ្រង់ ។ របៀប​មួយ​ដែល​អាច​ធ្វើ​កិច្ចការ​នេះ​បាន​គឺ​ត្រូវ​អញ្ជើញ​សិស្ស​ឲ្យ​ឆ្លើយ​សំណួរ​ខាងក្រោម ។

    សម្រាប់​ការ​បំពាក់​បំប៉ន​បន្ថែម សូមមើល​« ជួយ​សិស្ស​ឲ្យ​ស្គាល់​សេចក្តី​ស្រឡាញ់ ព្រះចេស្តា និង​សេចក្តីមេត្តា​ករុណា​របស់​ព្រះអម្ចាស់​នៅក្នុង​ជីវិត​របស់​ពួកគេ »​នៅក្នុង​ជំនាញ​ការអភិវឌ្ឍ​គ្រូបង្រៀន ។

  • តើ​ភស្ដុតាង​អ្វី​ខ្លះ​ដែល​អ្នក​បានឃើញ​អំពី​សេចក្ដី​យុត្តិធម៌ សេចក្ដី​មេត្តាករុណា និង​សេចក្ដី​អត់ធ្មត់​របស់​ព្រះអង្គ​សង្គ្រោះ​ក្នុង​ជីវិត​របស់​អ្នក ឬ​ក្នុង​ជីវិត​របស់​មនុស្ស​ម្នាក់​ដែល​អ្នក​ស្គាល់ ?

បង្ហាញ​ពី​ការយល់ដឹង

សកម្មភាព​នេះ​អាច​ជួយ​សិស្ស​សង្ខេប​ពីអ្វី​ដែល​ពួកគេ​បាន​រៀន​នៅថ្ងៃនេះ ។ អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​បញ្ចប់​ដំណើររឿង​របស់​ខាយលី ។ សូម​ពិចារណាដាក់​បង្ហាញ​ការដាស់តឿន​ខាងក្រោម​នេះ​ដើម្បី​ឲ្យ​សិស្ស​បំពេញ ។

  • ដោយសារតែ​បទពិសោធន៍​របស់​នាង ខាយលី​បានរៀនអំពី ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ  ។

  • ដោយសារតែ​អ្វី​ដែល​បានរៀន​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ខាយលី បាន​សម្រេច​ចិត្ត  ។

សូម​ពិចារណា​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ដែល​ស្ម័គ្រចិត្ត​ឲ្យ ចែកចាយ​ពី​របៀប​ដែល​ពួកគេ​អាច​បញ្ចប់​ដំណើររឿង​របស់ ខាយលី ជាមួយ​នឹង​សិស្ស​ក្នុង​ថ្នាក់ ។ បន្ទាប់ពី​សិស្ស​មាន​ឱកាស​ចែកចាយ​ចម្លើយ​របស់​ពួកគេ អ្នក​អាច​ចែកចាយ​ពី​របៀប​ដែល​អ្នក​បាន​ឃើញ​នូវ​សេចក្ដី​យុត្តិធម៌ សេចក្ដី​មេត្តា​ករុណា និង​សេចក្ដី​អត់ធ្មត់​របស់​ព្រះអម្ចាស់​ក្នុង​ជីវិត​របស់​អ្នក ។