ថ្នាក់​សិក្ខាសាលា
និក្ខមនំ ១៩–២០; ២៤; ៣១–៣៤ ៖ ទិដ្ឋភាពទូទៅ


« និក្ខមនំ ១៩–២០; ២៤; ៣១–៣៤ ៖ ទិដ្ឋភាពទូទៅ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ​២០២៦ )

« និក្ខមនំ ១៩–២០; ២៤; ៣១–៣៤ ៖ ទិដ្ឋភាពទូទៅ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

និក្ខមនំ ១៩–២០; ២៤; ៣១–៣៤

និក្ខមនំ ១៩–២០; ២៤; ៣១–៣៤

ទិដ្ឋភាព​ទូទៅ

ក្រោយពី​រំដោះ​សាសន៏​អ៊ីស្រាអែល​ពី​ស្រុក​អេស៊ីព្ទ ព្រះ​យេហូវ៉ា​បាននាំ​ពួកគេ​ទៅ​ភ្នំ​ស៊ីណាយ ។ នៅ​ទី​នោះ ទ្រង់​បាន​អញ្ជើញ​ពួកគេ​ឲ្យ​ធ្វើ​សេចក្ដី​សញ្ញា​ជាមួយ​ទ្រង់​ដើម្បី​ក្លាយ​ជា​« សាសន៍​បរិសុទ្ធ » ( និក្ខមនំ ១៩:៦ ) ។ ម៉ូសេ​បាន​ឡើង​ទៅ​លើ​ភ្នំ​នោះ ដើម្បី​ទទួល​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​សម្រាប់​ប្រជាជន​នេះ ។ ព្រះអម្ចាស់​បាន​បើក​សម្ដែង​ក្រឹត្យវិន័យ​ដប់ប្រការ ហើយ​ប្រជាជន​នេះ​បានសន្យា​ថា​នឹង​គោរព​តាម ។ ម៉ូសេ​បានត្រឡប់​ទៅ​ភ្នំ​នោះ​វិញ ដើម្បី​ទទួល​បាន​ការណែនាំ​បន្ថែម​ទៀត ។ ពេល​លោក​នៅ​លើ​ភ្នំ​នោះ សាសន៏​អ៊ីស្រាអែល​មួយ​ចំនួន​បានបំពាន​សេចក្ដីសញ្ញា​របស់​ពួកគេ​ជាមួយ​នឹង​ព្រះអម្ចាស់​ដោយ​ធ្វើ និង​ថ្វាយបង្គំ​គោ​មាស ។ ម៉ូសេ​បានត្រឡប់​មក​វិញ ហើយ​ស្ដីបន្ទោស​ប្រជាជន​នេះ​ចំពោះ​អំពើ​ទុច្ចរិត​របស់​ពួកគេ ។ បន្ទាប់ពី​សាសន៏​អ៊ីស្រាអែល​បានរងទុក្ខ​ដែល​ជាលទ្ធផល​មកពី​ការបំពាន​លើ​សេចក្ដីសញ្ញា​របស់​ពួកគេ ព្រះអម្ចាស់​បានរំឭក​ពួកគេ​ថា ទ្រង់​មាន​យុត្តិធម៌ មេត្តា និង​អត់ធ្មត់ ។

រូបតំណាង​ថ្នាក់​សិក្ខាសាលាជួយ​សិស្ស​ឲ្យ​ស្គាល់​សេចក្តី​ស្រឡាញ់ ព្រះចេស្តា និង​សេចក្តីមេត្តា​ករុណា​របស់​ព្រះអម្ចាស់​នៅក្នុង​ជីវិត​របស់​ពួកគេ ។ យើង​មិន​ត្រឹមតែ​ត្រូវ​ដឹង​អំពី​សេចក្តី​ស្រឡាញ់ ព្រះចេស្ដា និង​សេចក្តី​មេត្តាករុណា​របស់​ព្រះអម្ចាស់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​ក៏​ត្រូវ​ដកពិសោធន៍​វា​ផងដែរ ។ នៅពេល​អ្នក​បង្រៀន សូម​ស្វែងរក​ឱកាស​ដើម្បី​ជួយ​អ្នក​រៀន​ឲ្យ​ស្គាល់​សេចក្ដីស្រឡាញ់ ព្រះចេស្ដា និង​សេចក្ដី​មេត្តាករុណា​របស់​ព្រះអម្ចាស់ ។ សូម​ជួយ​ពួកគេ​ឲ្យ​ស្គាល់​គំរូ​នៅក្នុង​បទគម្ពីរ និង​បទពិសោធន៍​ក្នុង​ជីវិត​របស់​ពួកគេ​ផ្ទាល់ ។ ការទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​អ្នក​រៀន​ទៅលើ​សេចក្តី​ស្រឡាញ់ ព្រះចេស្ដា និង​សេចក្តី​មេត្តា​ករុណា​របស់​ព្រះអម្ចាស់​នឹង​ជួយ​ពួកគេ​ឲ្យ​យល់ និង​ទទួល​អារម្មណ៍​ពី​របៀប​ដែល​ព្រះអម្ចាស់​អាច​ប្រទានពរ និង​ជួយ​ពួកគេ ។ ឧទាហរណ៍​អំពី​របៀប​ធ្វើ​កិច្ចការ​នេះ​អាច​មាន​នៅ​ក្នុង​មេរៀន​ទី ៥១ ៖ « និក្ខមនំ ២៤; ៣១–៣៤ » ។ ដើម្បី​រៀន​បន្ថែម​ទៀត សូម​មើល « ជួយ​សិស្សឲ្យ​ទទួល​ស្គាល់​សេចក្តីស្រឡាញ់ ព្រះចេស្តា និង​សេចក្តី​មេត្តា​ករុណា​របស់​ព្រះអម្ចាស់​នៅក្នុង​ជីវិត​របស់​ពួកគេ » ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ [ ឆ្នាំ​២០២២ ] ទំព័រ ៨ ) ។

រៀបចំ​ខ្លួន​បង្រៀន

ព័ត៌មាន​ខាងក្រោម​ផ្តល់​ឲ្យ​អ្នក​នូវ​គំនិត​ខ្លះៗ​អំពី​អ្វី​ដែល​អ្នក​អាច​ត្រូវ​រៀបចំ​ទុកជាមុន​សម្រាប់​មេរៀន​នីមួយៗ ។

និក្ខមនំ ១៩

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​ទទួល​អារម្មណ៍​នូវ​បំណង​ប្រាថ្នា​របស់​ព្រះ​ដើម្បី​មាន​ទំនាក់​ទំនង​សេចក្ដីសញ្ញា​ជាមួយ​នឹង​ពួកគេ ។

  • ការរៀបចំ​សិស្ស ៖ អញ្ជើញ​សិស្ស​ឲ្យ​ជញ្ជឹងគិត​អំពី​អ្វី​ដែល​ធ្វើ​ឲ្យ​ទំនាក់ទំនង​មួយ​មាន​អត្ថន័យ ឬ​មាន​សារៈសំខាន់ ។ ពួកគេ​អាច​គិត​អំពី​មនុស្ស​ម្នាក់​ដែល​ពួកគេ​មាន​ទំនាក់ទំនង​ដ៏​មាន​អត្ថន័យ​ជាមួយ ហើយ​ពួកគេ​អាច​នាំ​យក​រូបភាព​របស់​បុគ្គល​នេះ​មក​ចែកចាយ​នៅពេល​ចាប់ផ្ដើម​ថ្នាក់ ។

  • សម្ភារ​ត្រូវ​បង្ហាញ ៖ រូបភាព​របស់​នរណា​ម្នាក់​ដែល​អ្នក​មាន​ទំនាក់ទំនង​ដ៏​មាន​អត្ថន័យ​ជាមួយ ដូចជា​សមាជិក​គ្រួសារ ឬ​អ្នក​ណែនាំ​ម្នាក់

និក្ខមនំ ២០:១–១១

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ស្រឡាញ់ និង​គោរព​ព្រះ​លើស​អ្វីៗ​ទាំងអស់ ។

  • ការរៀបចំ​សិស្ស ៖ អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​បទបញ្ញត្តិ​មួយ​ចំនួន​របស់​ព្រះ ។ អញ្ជើញ​ពួកគេ​ឲ្យ​ពិភាក្សា​ជាមួយ​សមាជិក​គ្រួសារ ឬ​មិត្តភក្តិ​ម្នាក់​អំពី​របៀប​ដែល​បទបញ្ញត្តិ​ដែល​ពួកគេ​បានសរសេរ​ជួយ​ពួកគេ​ឲ្យ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ និង​ដាក់​ទ្រង់​ជា​អាទិភាព​ទី​មួយ​នៅក្នុង​ជីវិត​របស់​ពួកគេ ។

  • សំណៅ​មេរៀន ៖ « បទបញ្ញត្តិ​ដែល​ជួយយើង​ឲ្យ​ស្រឡាញ់​ព្រះ និង​ដាក់​ទ្រង់​ជា​អាទិភាព​ទី​មួយ »

និក្ខមនំ ២០:១២–១៧

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​យល់ដឹង​ពី​របៀប​គោរព​តាម​បទបញ្ញត្តិ​ទាំងឡាយ​ដែល​នឹង​ជួយ​ពួកគេ​ឲ្យ​ស្រឡាញ់​ព្រះ និង​អ្នក​ជិតខាង​របស់​ពួកគេ ។

  • ការរៀបចំ​សិស្ស ៖ អញ្ជើញ​សិស្ស​ឲ្យ​សាកល្បង​ចំណេះដឹង​របស់​ពួកគេ​អំពី​ក្រឹត្យវិន័យ​ដប់​ប្រការ ។ ពួកគេ​អាច​សរសេរ​វា​តាម​លំដាប់​លំដោយ ឬ​សូត្រ​វា​ចេញពី​ការចងចាំ ។

  • សម្ភារ​សម្រាប់​សិស្ស ៖ សៀវភៅ ដើម្បី​កម្លាំង​នៃ​យុវជន ៖ សេចក្តីណែនាំ​ដើម្បី​ធ្វើ​ការជ្រើសរើស ( ឆ្នាំ​២០២២ )

  • សំណៅ​មេរៀន ៖ « បទបញ្ញត្តិ​ដែល​ជួយ​យើង​ឲ្យ​ស្រឡាញ់​អ្នក​ជិតខាង​របស់​យើង »

និក្ខមនំ ២៤; ៣២–៣៤

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​យល់ដឹង​ថា ព្រះអម្ចាស់​មាន​យុត្តិធម៌ មេត្តា និង​អត់ធ្មត់ ។

  • ការរៀបចំ​សិស្ស ៖ អញ្ជើញ​សិស្ស​ឲ្យ​ជញ្ជឹងគិត​ពី​របៀប​ដែល​ពួកគេ​ធ្លាប់​ឃើញ​សេចក្ដីយុត្តិធម៌ សេចក្ដី​ស្រឡាញ់ និង​សេចក្ដី​អត់ធ្មត់ ( សេចក្ដី​អត់ធន់ ) របស់​ព្រះអម្ចាស់​នៅក្នុង​ជីវិត​របស់​ពួកគេ ។ អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​ទៅលេង​ជាមួយ​សមាជិក​គ្រួសារ ឬ​មិត្តភក្តិ​អំពី​របៀប​ដែល​យុត្តិធម៌ និង​សេចក្តី​មេត្តា​ករុណា​របស់​ព្រះអម្ចាស់​ធ្វើការ​រួមគ្នា ដើម្បី​ផ្ដល់​ពរ​ដល់​បុត្រាបុត្រី​ទាំងអស់​របស់​ទ្រង់ ។

  • រូបភាព ៖ រូបភាព​ព្រះអង្គ​សង្គ្រោះ

  • វីដេអូ ៖ « ចូរ​ស្មោះត្រង់​ចំពោះ​ព្រះ និង​កិច្ចការ​របស់​ទ្រង់ » ( ១៣:៥៣ ) ចាប់ពី​នាទី ១១:០៥ ដល់ ១១:៤២