ថ្នាក់​សិក្ខាសាលា
និក្ខមនំ ១៦ ៖ នំបុ័ង​ប្រចាំថ្ងៃ


« និក្ខមនំ ១៦ ៖ នំបុ័ង​ប្រចាំថ្ងៃ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ២០២៦ )

« និក្ខមនំ ១៦ ៖ នំបុ័ង​ប្រចាំថ្ងៃ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

និក្ខមនំ ១៤–១៨ ៖ មេរៀន​ទី ៤៧

និក្ខមនំ ១៦

នំបុ័ង​ប្រចាំថ្ងៃ

Israelites at gathering of manna

បន្ទាប់ពី​ព្រះអម្ចាស់​បានរំដោះ​រាស្ដ្រ​របស់​ទ្រង់​ពី​ប្រទេស​អេស៊ីព្ទ​ហើយ នោះ​ពួកគេ​បានឆ្លងកាត់​នឹង​ឧបសគ្គ​ថ្មីៗ និង​ឱកាស​សម្រាប់​ការរីកចម្រើន ។ សាសន៏​អ៊ីស្រាអែល​មិន​អាច​ពឹងផ្អែក​លើ​សាសន៍​អេស៊ីព្ទ​ផ្តល់​របស់របរ​ចាំបាច់​ដូចជា​អាហារ និង​ទឹក​ទៀត​ទេ ។ ពួកគេ​ត្រូវ​រៀន​ពឹងផ្អែក​លើ​ព្រះអម្ចាស់​ដើម្បី​ទទួល​បាន​សេចក្តីត្រូវការ​ប្រចាំថ្ងៃ​របស់​ពួកគេ ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​ពឹងផ្អែក​លើ​ព្រះអម្ចាស់​ជា​រៀងរាល់​ថ្ងៃ ។

ការរៀបចំ​សិស្ស ៖ អញ្ជើញ​សិស្ស​ឲ្យ​រកមើល​ភស្ដុតាង​នៃ​ព្រះចេស្ដា​របស់​ព្រះអម្ចាស់​នៅក្នុង​ជីវិត​របស់​ពួកគេ​ចន្លោះ​ពេលនេះ និង​មេរៀន​លើក​ក្រោយ ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ចំណាយពេល​ក្នុង​ការអធិស្ឋាន​ផ្ទាល់ខ្លួន ឬ​ជា​គ្រួសារ ដើម្បី​ថ្លែង​អំណរគុណ​ចំពោះ​ព្រះវរបិតាសួគ៌​សម្រាប់​ជំនួយ​របស់​ទ្រង់ ។

សកម្មភាព​រៀនសូត្រ​ដែល​អាចមាន

តម្រូវការ​សម្រាប់​ការចិញ្ចឹមបីបាច់​ប្រចាំថ្ងៃ

សូម​ពិចារណា​ចាប់ផ្តើម​ថ្នាក់​ដោយ​ពិភាក្សា​អំពី​អ្វី​ដែល​រាងកាយ​របស់យើង​ត្រូវការ​ជា​រៀងរាល់​ថ្ងៃ ។ ឧទាហរណ៍ អ្នក​អាច​ដាក់បង្ហាញ​នំប៉័ង​ខ្លះៗ ។ សូមឲ្យ​សិស្ស​ម្នាក់​ដែល​ឃ្លាន ឡើង​មក​ខាង​មុខ​ថ្នាក់ ហើយ​ហូប​នំប៉័ង​នេះ​ខ្លះ ។ កាល​សិស្ស​ហូប សូម​សួរ​សំណួរ​ដូច​ខាង​ក្រោម​ដល់​គាត់ ៖

  • តើ​អ្នក​បាន​ហូប​អ្វី​លើក​ចុងក្រោយ​នៅពេល​ណា ?

  • ប្រសិនបើ​អ្នក​ទើប​តែ​បាន​ហូប​អ្វី​រួច ហេតុអ្វី​អ្នក​ឃ្លាន​នា​ពេល​នេះ ?

  • ហេតុអ្វី​យើង​ត្រូវ​បរិភោគ​ឲ្យ​បាន​ទៀងទាត់ ?

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បានប្រៀបធៀប​ការចិញ្ចឹម​ខាង​រូបកាយ​របស់យើង​ទៅនឹង​ការយក​ចិត្ត​ទុកដាក់​ចំពោះ​វិញ្ញាណ​របស់​យើង ៖

Portrait of Elder D. Todd Christofferson.  Photographed in March 2020.

យើង​ទាំងអស់​គ្នា​ដឹង​ពី​តម្រូវការ​សម្រាប់​អាហាររូបត្ថម្ភ ។ ការស្រេកឃ្លាន និង​ស្រេក​ទឹក រំឭក​យើង​យ៉ាង​ខ្លាំង ប្រសិនបើ​យើង​ភ្លេច ។ ប៉ុន្តែ ខាងវិញ្ញាណ​ក៏​ត្រូវការ​អាហារ​ទ្រទ្រង់​ខ្លាំង​ដូចគ្នា​ដែរ ។ ( « Daily Bread: Pattern » បណ្ណាល័យ​ដំណឹង​ល្អ )

  • អ្នក​គិត​ថា ហេតុអ្វី​តម្រូវការ​ដើម្បី​ចិញ្ចឹម​វិញ្ញាណ​របស់​យើង​គឺ​សំខាន់​ដូចជា​ការថែទាំ​រាងកាយ​របស់​យើង​ដែរ ?

  • ហេតុអ្វី​បាន​វា​អាច​ជា​ការងាយ​នឹង​មើល​រំលង​សេចក្ដីត្រូវការ​ខាងវិញ្ញាណ​របស់​យើង ?

សូម​ចំណាយ​ពេល​បន្តិច ដើម្បី​ជញ្ជឹងគិត​អំពី​សំណួរ​ខាងក្រោម ។ សូម​ពិចារណា​កត់ត្រា​គំនិត​របស់​អ្នក​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

  • តើ​អ្នក​មាន​អារម្មណ៍​ចង់​មើលថែ​វិញ្ញាណ​របស់​អ្នក​រាល់ថ្ងៃ ដូច​អ្នក​មើលថែរាងកាយ​របស់​អ្នក​ដែរ​ឬ​ទេ ? ហេតុអ្វី​ចង់ ឬ​ហេតុអ្វី​មិន​ចង់ ?

  • តើ​អ្នក​មាន​អារម្មណ៍​ថា ព្រះវរបិតាសួគ៌​ចង់​ឲ្យ​អ្នក​ធ្វើ​អ្វីខ្លះ​ក្នុង​មួយថ្ងៃៗ ដើម្បី​មើលថែ​វិញ្ញាណ​របស់​អ្នក ?

សូម​ស្វែងរក​ការបំផុស​គំនិត ដើម្បី​ដឹង​ពី​អ្វី​ដែល​អ្នក​អាច​បន្ត​ធ្វើ ឬ​អ្វី​ដែល​អ្នក​អាច​ផ្លាស់ប្តូរ ដើម្បី​ផ្តល់​កម្លាំងចិត្ត​ប្រចាំថ្ងៃ​ពី​ព្រះអម្ចាស់ ដែល​វិញ្ញាណ​របស់​អ្នក​ត្រូវការ ។

ការពឹងផ្អែក​លើ​ព្រះអម្ចាស់​ជា​រៀងរាល់​ថ្ងៃ

បន្ទាប់ពី​ឆ្លងកាត់​សមុទ្រ​ក្រហម សាសន៏​អ៊ីស្រាអែល « ក៏​ជឿ​ដល់​ព្រះយេហូវ៉ា ព្រម​ទាំង​ដល់​ម៉ូសេ ជា​អ្នក​បម្រើ​ទ្រង់​ផង » ( និក្ខមនំ ១៤:៣១ ) ។ ពួកគេ​បានច្រៀង និង​រាំ​ដើម្បី​សរសើរ​តម្កើង​ព្រះអម្ចាស់ ដែល​បានរំដោះ​ពួកគេ ( សូមមើល និក្ខំមនំ ១៥:១–២១ ) ។ ទោះ​ជា​យ៉ាង​ណា ការសរសើរ​តម្កើង​របស់​សាសន៏​អ៊ីស្រាអែល​ចំពោះ​ព្រះ​អម្ចាស់​មិន​បាន​ស្ថិតស្ថេរ​យូរ​នោះ​ទេ ។ នៅពេល​ម៉ូសេ​បាននាំ​ពួកគេ​ទៅ​ភ្នំ​ស៊ីណាយ នោះ​ពួកគេ​បានប្រឈម​នឹង​បញ្ហា​ផ្សេងៗ ហើយ​ជំនឿ​របស់​ពួកគេ​ត្រូវ​បានសាកល្បង។

សូម​អាន និក្ខមនំ ១៦:២–៤, ១១–១៥ ដោយ​រកមើល​របៀប​ដែល​ព្រះអម្ចាស់​បានប្រទាន​អាហារ​ដល់​សាសន៏​អ៊ីស្រាអែល ។

  • តើ​អ្នក​បាន​រកឃើញ​អ្វីខ្លះ ?

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​គូសចំណាំ​ពាក្យ « នំម៉ាន៉ា » នៅក្នុង និក្ខមនំ ១៦:១៥ ត្រូវ​ធ្វើ​សេចក្តីយោង​បទគម្ពីរ ឬ​ភ្ជាប់​វា​ទៅ​នឹង យ៉ូហាន ៦:៤៧–៥១ ។

សូម​អាន យ៉ូហាន ៦:៣១–៣៥, ៤៧–៥១ ដោយ​រកមើល​អ្វី​ដែល​ព្រះ​យេស៊ូវ​បានបង្រៀន​អំពី​នំ​ម៉ាន៉ា ។

  • តើ​នំ​ម៉ាន៉ា​ស្រដៀង​នឹង​ព្រះយេស៊ូវគ្រីស្ទ តាម​របៀប​ណាខ្លះ ?

  • តើ​អ្វី​ដែល​ព្រះ​យេស៊ូវ​ប្រទាន​ឲ្យ​យើង​ល្អ​ខ្លាំង​ជាង​នំ​ម៉ាន៉ា​ដោយ​របៀប​ណា ?

រូបតំណាង​ថ្នាក់​សិក្ខាសាលា សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​ផ្ដោតលើ​ព្រះយេស៊ូវ​គ្រីស្ទ នៅពេល​ពួកគេ​សិក្សា​អំពី​នំ​ម៉ាន៉ា ។ របៀប​មួយ​ដើម្បី​ធ្វើ​ការណ៍​នេះ​គឺ​ផ្តល់​ឲ្យ​សិស្ស​នូវ​សំណៅ​មេរៀន​ដែល​មាន​ចំណង​ជើង​ថា « នំបុ័ង​ធ្លាក់​ពីលើ​មេឃ » ។ សិស្ស​អាច​បំពេញ​សំណៅមេរៀន​រៀងៗខ្លួន ឬ​នៅក្នុង​ក្រុម​តូចៗ ។

ជា​ជម្រើស អ្នក​អាច​អញ្ជើញ​សិស្ស​ជា​ក្រុម​តូចៗ​ឲ្យ​អាន និក្ខមនំ ១៦:១៤–៣១, ៣៥ ហើយ​ត្រូវ​បង្កើត​សំណួរ​អំពី​នំ​ម៉ាន៉ា ។ ពួកគេ​អាច​សរសេរ​សំណួរ ៣–៤ ដែល​អាច​ឆ្លើយ​បាន​ដោយ​ការអាន​ខគម្ពីរ ។ បន្ទាប់មក​ក្រុម​អាច​ផ្លាស់ប្តូរ​សំណួរ​ជាមួយ​ក្រុម​ផ្សេង​ទៀត ។

សូម​ចែកចាយ​ចម្លើយ​ដែល​ត្រឹមត្រូវ​បន្ទាប់ពី​សិស្ស​បានធ្វើ​ហើយ ៖ ១ ២. ត្រូវ ៣. ខុស ៤. ខុស ៥. ត្រូវ ៦. ត្រូវ ៧. ខុស ៨. ត្រូវ ខុស ។

  • តើ​ព័ត៌មាន​លម្អិត​ទាំងនេះ​អំពី​នំម៉ាន៉ា អាច​អនុវត្ត​ចំពោះ​តម្រូវការ​របស់យើង​សម្រាប់​អាហារ​ចិញ្ចឹមបីបាច់​ខាងវិញ្ញាណ​ដោយ​របៀប​ណា ?

  • តើ​ព័ត៌មាន​លម្អិត​ទាំងនេះ​អំពី​នំម៉ាន៉ា អាច​បង្រៀន​អ្នក​អ្វីខ្លះ​អំពី​ការទទួល​បាន​ការចិញ្ចឹមបីបាច់​ខាងវិញ្ញាណ​ពី​ព្រះយេស៊ូវ​គ្រីស្ទ ?

សិស្ស​ប្រហែលជា​បាន​រកឃើញ​សេចក្តីពិត​ដ៏​មាន​តម្លៃ​ជាច្រើន ។ ពួកគេ​អាច​ចែកចាយ​ពី​មូលហេតុ​ដែល​ពួកគេ​មាន​អារម្មណ៍​ថា សេចក្តីពិត​ដែល​ពួកគេ​បានរកឃើញ​គឺ​មាន​សារៈសំខាន់ ។ អ្នក​ក៏​អាច​សួរ​សំណួរ​តាមដាន​ផ្សេងទៀត​ផងដែរ ។ មេរៀន​ដែល​នៅ​សេសសល់​នេះ​នឹង​ផ្ដោតលើ​សេចក្តីពិត​ដូច​តទៅ​នេះ ៖ នៅពេល​យើង​ពឹងផ្អែក​លើ​ព្រះអម្ចាស់​ជា​រៀងរាល់​ថ្ងៃ នោះ​ទ្រង់​នឹង​ប្រទាន​ពរ​ដល់​យើង​នូវ​ការចិញ្ចឹមបីបាច់​ខាង​វិញ្ញាណ​ដែល​យើង​ត្រូវការ ។ ( ចំណាំ ៖ សិស្ស​នឹង​គិតពិចារណា​ពី​បំណង​ប្រាថ្នា​របស់​ពួកគេ​លើ​ព្រះអម្ចាស់​នៅក្នុង​មេរៀន​ទី ៥៥ ៖ « វាយតម្លៃ​ការរៀនសូត្រ​របស់អ្នក​ទី ៣ » ។ ប្រសិនបើ​អ្នក​មាន​អារម្មណ៍​មាន​ចំណាប់​អារម្មណ៍​ក្នុងការ​ផ្ដោតលើ​សេចក្ដីពិត​ផ្សេងទៀត​នៃ​មេរៀន​ដែល​នៅ​សេសសល់​នេះ សូម​ប្រាកដ​ថា បាន​ធ្វើការ​បត់បែន​អ្វី​ដែល​ទាក់ទង​គ្នា នៅពេល​អ្នក​បង្រៀន​មេរៀន​ទី ៥៥ ) ។

ដើម្បី​ធ្វើ​ឲ្យ​ការយល់ដឹង​របស់​សិស្ស​កាន់តែ​ស៊ីជម្រៅ​ពី​សេចក្តីត្រូវការ​ព្រះ​យេស៊ូវ​គ្រីស្ទ​របស់​យើង​ជា​ប្រចាំ​ថ្ងៃ នោះ​អ្នក​អាច​ចែកចាយ​សេចក្តីថ្លែងការណ៍​ដូច​ខាងក្រោម​នេះ ឬ​មើល « Daily Bread: Pattern » ( ២:៥១ ) ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

2:52

អែលឌើរ គ្រីស្តូហ្វឺសិន បាន​មាន​ប្រសាសន៍​ពី​សេចក្តីត្រូវការ​របស់​យើង​ចំពោះ​ការចិញ្ចឹមបីបាច់​ខាងវិញ្ញាណ​ជា​ប្រចាំ​ថ្ងៃ​មកពី​ព្រះអម្ចាស់ ៖

Portrait of Elder D. Todd Christofferson.  Photographed in March 2020.

យើង​មិន​គួរ​គិត​ថា យើង​អាច​រស់នៅ​ជាច្រើន​សប្តាហ៍ និង​ជា​ច្រើន​ខែ​ដោយ​គ្មាន​ចំណីអាហារ​ខាងវិញ្ញាណ ហើយ​មិន​រងទុក្ខ និង​មិន​មាន​ឥទិ្ធពល​អវិជ្ជមាន​ដល់​ជីវិត​ខាងវិញ្ញាណ​របស់​យើង​ឡើយ ។ ការស្គាល់​ភាពពិត​នៃ​តម្រូវការ​របស់យើង​សម្រាប់​ការគ្រប់គ្រង​ខាងវិញ្ញាណ​ប្រចាំថ្ងៃ ឬ​នំម៉ាន៉ា ជួយ​យើង​បង្កើន​ភាពក្លាហាន​របស់យើង​ដើម្បី​ធ្វើ​រឿង​ត្រឹមត្រូវ និង​បម្រើ​អ្នក​ដទៃ​ច្រើន​ជាង​អ្វី​ដែល​យើង​អាច​ធ្វើ​បាន ប្រសិនបើ​យើង​មិន​ព្រងើយកន្ដើយ​នឹង​ព្រះ​នោះ​ទេ ។ ( « Daily Bread: Pattern » បណ្ណាល័យ​ដំណឹង​ល្អ )

  • ហេតុអ្វី​បាន​ជា​ការពឹងផ្អែក​លើ​ព្រះអម្ចាស់​ជា​រៀង​រាល់​ថ្ងៃ គឺ​ប្រសើរ​ជាង​បទពិសោធន៍​ខាង​វិញ្ញាណ​ដ៏​មាន​ឥទ្ធិពល​ម្តងម្កាល ?

នំបុ័ង​ប្រចាំថ្ងៃ

សូម​ផ្ដល់​សេចក្តី​ណែនាំ​ដូចខាងក្រោម ។ បន្ថែមពី​លើ​វគ្គបទគម្ពីរ​ដែល​បានណែនាំ សិស្ស​អាច​រកមើល​សេចក្តីថ្លែងការណ៍​ពី​ថ្នាក់​ដឹកនាំ​សាសនាចក្រ ដោយ​ការស្វែងរក​ពាក្យ ឬ​ឃ្លា​ដូចជា « ប្រចាំថ្ងៃ » ឬ « រៀង​រាល់​ថ្ងៃ » នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ ។

នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក សូម​ដាក់​ស្លាក​ទំព័រ​មួយ​ថា « នំបុ័ង​ប្រចាំ​ថ្ងៃ ៖ ព្រះយេស៊ូវ​គ្រីស្ទ » ។ នៅ​ពាក់​កណ្តាល​ទំព័រ សូម​គូរ​នំប៉័ង​មួយ​ដុំ ។ សូម​សិក្សា​បទគម្ពីរ​ខាងក្រោម​នេះ ដោយ​រកមើល​អ្វី​ដែល​យើង​អាច​ធ្វើ​រាល់ថ្ងៃ​ដើម្បី​ពឹងផ្អែក​លើ​ព្រះអម្ចាស់ និង​ទទួល​បាន​ការចិញ្ចឹមបីបាច់​ខាង​វិញ្ញាណ ។ សូម​សរសេរ​អ្វី​ដែល​អ្នក​រកឃើញ​នៅ​ជុំវិញ​រូបគំនូរ​នំបុ័ង​របស់​អ្នក ។

  • ចោទិយកថា ៨:៣

  • នីហ្វៃទី១ ១៧:៣

  • នីហ្វៃទី២ ៣២:៣

  • អាលម៉ា ៣៧:៣៦–៣៧

    សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិភាក្សា​អំពី​អ្វី​ដែល​ពួកគេ​បានរកឃើញ​ដោយ​ការសួរ​សំណួរ​ដូច​ខាងក្រោម ។ អ្នក​អាច​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​បន្ថែម​គំនិត​ទាំងឡាយ​ទៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ នៅពេល​ពួកគេ​រៀន​ពី​មិត្ត​រួម​ថ្នាក់​របស់​ពួកគេ ។

  • តើ​សកម្មភាព​ណាមួយ​ក្នុង​ចំណោម​សកម្មភាព​ទាំងនេះ​ដែល​បានជួយ​អ្នក​យាងអញ្ជើញ​នំបុ័ង​នៃ​ជីវិត ដែល​ជា​ព្រះយេស៊ូវ​គ្រីស្ទ មក​ក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់​អ្នក ? តើ​ជាលទ្ធផល ទ្រង់​បានចិញ្ចឹមបីបាច់ ឬ​ពង្រឹង​អ្នក​ដោយ​របៀប​ណា ?

  • បន្ថែមពី​លើ​អ្វី​ដែល​អ្នក​បានរកឃើញ​នៅក្នុង​បទគម្ពីរ តើ​មាន​កិច្ចការ​អ្វីខ្លះ​ទៀត​ដែល​អ្នក​ព្យាយាម​ធ្វើ​ជា​រៀងរាល់ថ្ងៃ ដើម្បី​ពឹងផ្អែក​លើ​ព្រះអម្ចាស់ ?

  • តើ​អ្នក​នឹង​និយាយ​អ្វី​ទៅ​នរណា​ម្នាក់​ដែល​មាន​អារម្មណ៍​ថា ពួកគេ​មិន​ត្រូវការ​ធ្វើ​រឿង​ទាំងអស់​នេះ​ទេ ?

ប្រសិនបើ​ពេលវេលា​អនុញ្ញាត សូម​ពិចារណា​ច្រៀង​ទំនុកតម្កើង​ជាមួយ​សិស្ស​អំពី​តម្រូវការ​របស់​យើង​ចំពោះ​ព្រះអម្ចាស់​ដូចជា​បទ « ខ្ញុំ​ត្រូវការ​ទ្រង់​ជានិច្ច » ( ទំនុកតម្កើង ល.រ. ៤៧ ) ។ សិស្ស​អាច​ចែកចាយ​ឃ្លា​ពី​ទំនុកតម្កើង​ដែល​មាន​ន័យ​សម្រាប់​ពួកគេ ។

សូម​មើល​បញ្ជី​ដែល​អ្នក​បាន​សរសេរ​ជុំវិញ​នំបុ័ង​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ។ គូស​រង្វង់​គំនិត​មួយ ឬ​ពីរ​ដែល​អ្នក​មាន​អារម្មណ៍​ថា ព្រះអម្ចាស់​ចង់​ឲ្យ​អ្នក​ចាប់ផ្តើម​ធ្វើ ឬ​ធ្វើ​ខុស​ពី​មុន ដើម្បី​ពឹងផ្អែក​លើ​ទ្រង់​កាន់តែ​ប្រសើរ​ឡើង​ជា​រៀង​រាល់​ថ្ងៃ ។ បន្ទាប់មក​សូម​ឆ្លើយ​សំណួរ​ដូច​ខាងក្រោម​នេះ ៖

  • តើ​អ្នក​នឹង​ធ្វើ​រឿង​នេះ​នៅ​ពេលណា និង​កន្លែង​ណា​ជា​រៀងរាល់​ថ្ងៃ ?

  • តើ​ឧបសគ្គ​អ្វីខ្លះ​ដែល​អ្នក​ត្រូវ​យក​ឈ្នះ​ដើម្បី​ធ្វើ​ឲ្យ​ទម្លាប់​នេះ ជា​ផ្នែក​មួយ​នៃ​ទម្លាប់​ប្រចាំថ្ងៃ​របស់​អ្នក ? តើ​អ្នក​នឹង​យក​ឈ្នះ​លើ​ឧបសគ្គ​ទាំងនេះ​ដោយ​របៀបណា ?

  • តើ​អ្នក​គិត​ថា ការធ្វើ​រឿង​នេះ​ជា​រៀង​រាល់​ថ្ងៃ អាច​ប៉ះពាល់​ដល់​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​នឹង​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​បន្តិចម្តងៗ​ដោយ​របៀប​ណា ?

សូម​បញ្ចប់​ដោយ​ការចែកចាយ​គំនិត និង​អារម្មណ៍​របស់​អ្នក​អំពី​តម្រូវការ​របស់យើង​ក្នុងការ​ពឹងផ្អែក​លើ​ព្រះអម្ចាស់​ជា​រៀង​រាល់​ថ្ងៃ ។ សូម​ស្វែងរក​ឱកាស​នៅក្នុង​មេរៀន​នា​ពេល​អនាគត ដើម្បី​តាមដាន​ការខិតខំ​ប្រឹងប្រែង​របស់​សិស្ស ។ អ្នក​ក៏​អាច​ធ្វើ​បច្ចុប្បន្នភាព​សិស្ស​របស់​អ្នក​ជា​ទៀងទាត់​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​ប្រចាំថ្ងៃ​របស់​អ្នក​ដើម្បី​ពឹងផ្អែក​លើ​ព្រះអម្ចាស់ ។