ថ្នាក់​សិក្ខាសាលា
និក្ខមនំ ១៥; ១៧ ៖ ការស្វែងរក​សេចក្តីពិត​មកពី​ព្រះ​នៅក្នុង​បទគម្ពីរ​ទាំងឡាយ


« និក្ខមនំ ១៥; ១៧ ៖ ការស្វែងរក​សេចក្តីពិត​មកពី​ព្រះ​នៅក្នុង​បទគម្ពីរ​ទាំងឡាយ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៦ )

« និក្ខមនំ ១៥; ១៧ ៖ ការស្វែងរក​សេចក្តីពិត​មកពី​ព្រះ​នៅក្នុង​បទគម្ពីរ​ទាំងឡាយ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

និក្ខមនំ ១៤–១៨ ៖ មេរៀន​ទី ៤៦

និក្ខមនំ ១៥; ១៧

ការស្វែងរក​សេចក្តីពិត​មកពី​ព្រះ​នៅក្នុង​បទគម្ពីរ​ទាំងឡាយ

Moses sitting on a rock having his hands held up by Aaron and Hur.

ជារឿយៗ ព្រះ​តែង​ប្រើ​បទពិសោធន៍​ខាង​សាច់ឈាម ដើម្បី​បង្រៀន​មេរៀន​ខាង​វិញ្ញាណ​សំខាន់ៗ ។ ឧទាហរណ៍ ព្រះ​បាន​ប្រើ​សេចក្តី​ត្រូវការ​ទឹក​របស់​ពួកសាសន៏​អ៊ីស្រាអែល និង​ជំនួយ​ធ្វើ​ការប្រយុទ្ធ ដើម្បី​បង្រៀន​ពួកគេ និង​ពួក​យើង ។ តាមរយៈ​ការអនុវត្ត និង​ការដឹកនាំ​ពី​ព្រះវិញ្ញាណ នោះ​យើង​អាច​រៀន​សម្គាល់ និង​ប្រើ​សេចក្តីពិត​ខាង​វិញ្ញាណ​នៅក្នុង​ដំណើររឿង​នៃ​បទគម្ពីរ​ទាំងឡាយ​ចំពោះ​ជីវិត​របស់​យើង ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​អនុវត្ត​ការស្វែង​រក​សេចក្តីពិត​មកពី​ព្រះ​នៅក្នុង​ដំណើររឿង​នៃ​បទគម្ពីរ​ទាំងឡាយ និង​ភ្ជាប់​សេចក្តីពិត​ទាំងនោះ​ទៅនឹង​ជីវិត​របស់​ពួកគេ ។

ការរៀបចំ​សិស្ស ៖ អញ្ជើញ​សិស្ស​ឲ្យ​ជញ្ជឹងគិត​អំពី​ដំណើររឿង​ដែល​ពួកគេ​បានសិក្សា​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ និង​មុក្ដា​ដ៏​មានតម្លៃ​មហិមា​មក​ដល់​ត្រីមាស​នេះ ។ សុំ​ឲ្យ​ពួកគេ​រៀបចំ​ខ្លួន​មកថ្នាក់រៀន​ដើម្បី​ចែកចាយ​ពី​របៀប​ដែល​ពួកគេ​នឹង​បំពេញ​ឃ្លា​ដូចតទៅ​នេះ ៖ « ខ្ញុំ​ចូលចិត្ត​ដំណើររឿង​អំពី ដោយសារ​វា​បង្រៀន​ខ្ញុំ​ថា  » ។

សកម្មភាព​រៀនសូត្រ​ដែលអាច​មាន

ការស្វែងរក​សេចក្ដីពិត​នៃ​ដំណឹងល្អ​នៅក្នុង​បទគម្ពីរ​ទាំងឡាយ

នៅក្នុង​មេរៀន​នេះ សិស្ស​នឹង​មាន​ឱកាស​រកឃើញ និង​ចែក​ចាយ​សេចក្តីពិត​នៃ​ដំណឹងល្អ​ផ្សេងៗទៀត ។ វា​អាច​ជា​ប្រយោជន៍​ក្នុង​ការរំឭក​សិស្ស​ថា ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ គឺជា​ប្រភព​នៃ​សេចក្ដីពិត​នៃ​ដំណឹងល្អ​ទាំងអស់ ។ សូម​ពន្យល់​ថា ការដឹង​អំពី​របៀប​ស្វែងរក និង​ប្រើប្រាស់​សេចក្ដីពិត​នៃ​ដំណឹងល្អ អាច​ជួយ​យើង​ខិត​កាន់តែ​ជិត​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។

ដើម្បី​ចាប់ផ្តើម​មេរៀន​នេះ សូម​ពិចារណា​សួរ​សិស្ស​អំពី​របៀប​ដែល​ពួកគេ​នឹង​បំពេញ​ចន្លោះ​នៅក្នុង​ប្រយោគ​ខាងក្រោម ។ ប្រសិនបើ​រូបភាព​រំឭក​អំពី​ដំណើររឿង​មួយ​ចំនួន​ដែល​អ្នក​បាន​សិក្សា​អាចមាន​អត្ថប្រយោជន៍ នោះ​អ្នក​អាច​បង្ហាញ​រូបភាព​ទាំងឡាយ​ដូច​ខាងក្រោម ។ ឬ​សូម​អញ្ជើញ​សិស្ស​ឲ្យ​មើល​រូបភាព​ទាំងឡាយ​នៃ ព្រះគម្ពីរ​សញ្ញាចាស់ នៅក្នុង សៀវភៅ​រូបភាព​ដំណឹងល្អ [ ឆ្នាំ​២០០៩ ] ដែល​អាច​រកបាន​នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ នៅក្រោម « វីដេអូ និង​រូបភាព » ។

សូម​បំពេញ​ប្រយោគ​ខាងក្រោម​ជាមួយ​នឹង​ដំណើររឿង​បទគម្ពីរ​ដែល​អ្នក​ជ្រើសរើស ៖

« ខ្ញុំ​ចូលចិត្ត​ដំណើររឿង​នៃ ព្រោះ​វា​បង្រៀន​ខ្ញុំ​ថា  » ។

The Old Testament prophet standing beside an altar.  Abraham's son Isaac is strapped to the altar.  Abraham is holding a dagger in the air as he prepares to sacrifice Isaac. An angel is appearing before Abraham and commanding him to not sacrifice his son.
Joseph's brothers talking away his coat of many colors.
The Old Testament prophet Moses standing with his arm extended toward the Red Sea. Moses is commanding the Red Sea to part to allow the Israelites to escape the Pharoah of Egypt.

នៅពេល​អ្នក​ស្ម័គ្រចិត្ត​កំពុង​ចែកចាយ​ជាមួយ​សិស្ស​ក្នុង​ថ្នាក់ ពួកគេ​អាច​សរសេរ​សេចក្ដីពិត​ដែល​ពួកគេ​រកឃើញ​នៅលើ​ក្ដារខៀន ។ សេចក្តីពិត​ដែល​ពួកគេ​ចែកចាយ​អាច​ត្រូវបាន​ថ្លែងជា​គោលលទ្ធិ​ដូចជា « យើង​ជា​បុត្រាបុត្រី​របស់​ព្រះ » ( សូម​មើល ម៉ូសេ ១:១–៧ ) ។ ឬ​ពួកគេ​អាច​លើកឡើង​ជា​គោលការណ៍​ដែល​អាច​អនុវត្ត​បាន​ ដូចជា « ប្រសិនបើ​យើង​ស្ម័គ្រចិត្ត​ឲ្យ​ព្រះ​ដឹកនាំ នោះ​ទ្រង់​នឹង​បង្កើន​សមត្ថភាព​របស់​យើង​ដើម្បី​សម្រេច​កិច្ចការ​របស់​ទ្រង់ » ( សូម​មើល ម៉ូសេ ៦:៣១–៣៦ ) ។ អ្នក​ក៏​អាច​សុំ​សិស្ស​ដែល​ចែកចាយ ឲ្យ​ពន្យល់​ពី​មូលហេតុ​ដែល​សេចក្ដីពិត​ដែល​ពួកគេ​បាន​សរសេរ​មាន​សារៈសំខាន់​នៅក្នុង​ជីវិត​របស់​ពួកគេ ។

រូបតំណាង​ថ្នាក់​សិក្ខាសាលា ក្នុង​នាម​ជា​គ្រូបង្រៀន សូម​ព្យាយាម​កុំ​ផ្ដល់​ការឆ្លើយតប​របស់​អ្នកផ្ទាល់​ចំពោះ​យោបល់​របស់​សិស្ស​គ្រប់​រូប​ឡើយ ។ វា​អាច​មាន​អត្ថប្រយោជន៍​ក្នុង​ការសុំ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀនសូត្រ​ចេញពី​យោបល់​របស់​សិស្ស​ម្នាក់​ទៀត ។ ការណ៍​នេះ​អាច​ជួយ​សិស្ស​ស្វែងយល់​អំពី​គំនិត និង​អារម្មណ៍​របស់​ពួកគេ​ផ្ទាល់​តាមរយៈ​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ សម្រាប់​ការបំពាក់​បំប៉ន​បន្ថែម​លើ​ចំណុច​នេះ សូម​មើល « ជួយ​សិស្ស​ឲ្យ​ទទួល​ខុសត្រូវ​លើ​ការរៀន​សូត្រ​របស់​ពួកគេ » នៅក្នុង ជំនាញ​អភិវឌ្ឍ​ន៍គ្រូបង្រៀន [ ឆ្នាំ ២០២២ ] ។

នៅពេល​សិស្ស​ចែកចាយ អ្នក​អាច​ចង្អុល​បង្ហាញ​ថា មាន​ភាពខុសគ្នា​ដ៏​សំខាន់​មួយ​រវាង​ការចូលចិត្ត​ដំណើររឿង​បទគម្ពីរ​មួយ និង​ការស្វែងរក​សេចក្ដីពិត​ដែល​ទាក់ទង​អំពី​ព្រះ​នៅក្នុង​ដំណើររឿង​នោះ ។ សូម​ពន្យល់​ថា នៅពេល​ពួកគេ​ស្វែងរក​ការណែនាំ​ពី​ព្រះវិញ្ញាណ​ដោយ​អធិស្ឋាន​នៅក្នុង​ការសិក្សា​បទគម្ពីរ​របស់​ពួកគេ ព្រះវរបិតាសួគ៌​នឹង​ជួយ​ពួកគេ​ស្វែងរក​សេចក្ដីពិត​ដែល​ទាក់ទង​ចំពោះ​ពួកគេ​បំផុត ។

បន្ទាប់ពី​សិស្ស​បាន​ចែកចាយ​ចប់​ហើយ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ជញ្ជឹងគិត​អំពី​ការខិតខំ​របស់​ពួកគេ​ស្វែងរក​សេចក្ដីពិត​នៅក្នុង​ការសិក្សា​បទគម្ពីរ​របស់​ពួកគេ​ផ្ទាល់ ។ អ្នក​អាច​ប្រើ​ការបំផុស​ខាងក្រោម ។

សូម​កត់ត្រា​ចម្លើយ​របស់​អ្នក​ចំពោះ​សំណួរ​ខាងក្រោម​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ។

  • តើ​ការសិក្សា​បទគម្ពីរ​របស់​អ្នកផ្ទាល់​ជួយ​អ្នក​ឲ្យ​កាន់តែ​ជិតស្និទ្ធ​ជាមួយ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ដែរ​ឬ​ទេ ? ហេតុអ្វី​ជួយ ឬ​ហេតុអ្វី​មិន​ជួយ ?

  • តើ​អ្នក​ផ្អាក​ញឹកញាប់​ប៉ុនណា​ក្នុង​អំឡុង​ពេល​សិក្សា​បទគម្ពីរ​របស់​អ្នក ដើម្បី​ស្វែងរក​សេចក្ដីពិត​ដែល​អ្នក​មាន​អារម្មណ៍​ថា ព្រះវរបិតាសួគ៌​ចង់​ឲ្យ​អ្នក​ផ្ដោត​លើ ?

  • តើ​អ្នក​ព្យាយាម​យល់​អំពី​របៀប​ដែល​ដំណើររឿង​បទគម្ពីរ​អនុវត្ត​ចំពោះ​ជីវិត​របស់​អ្នក​ដែរឬ​ទេ ?

នៅពេល​អ្នក​សិក្សា​ដំណើររឿង​ពី និក្ខមនំ ១៥ និង ១៧ នៅថ្ងៃ​នេះ សូម​យក​ចិត្ត​ទុកដាក់​ចំពោះ​គំនិត និង​អារម្មណ៍​ដែល​ព្រះវិញ្ញាណ​បំផុស​គំនិត ។ សូម​រក​មើល​ចំណាប់​អារម្មណ៍​ដែល​អាច​ជួយ​អ្នក​ឲ្យ​ទទួល​បាន​កាន់តែ​ច្រើន​មកពី​ការសិក្សា​បទគម្ពីរ​របស់​អ្នក​ផ្ទាល់ ។

ការស្វែងរក​សេចក្ដីពិត​ដំណឹងល្អ​ចេញពី និក្ខមនំ ១៥, ១៧

នៅក្នុង​មេរៀន​ផ្នែក​នេះ សិស្ស​នឹង​មាន​ឱកាស​កំណត់ និង​ស្វែងរក​សេចក្ដីពិត​ដែល​ទាក់ទង​ពី​ដំណើររឿង​របស់​ព្រះអម្ចាស់​ដែល​ខ្វល់ខ្វាយ​អំពី​ពួកសាសន៏​អ៊ីស្រាអែល​នៅ​ទីរហោស្ថាន ។

រូបតំណាង​ថ្នាក់​សិក្ខាសាលា សូម​ពិចារណា​បែង​ចែក​សិស្ស​ទៅ​ជា​គូៗ ។ សូម​ចាត់តាំង​ចំនួន​គូ​ស្រដៀងៗ​គ្នា ដើម្បី​សិក្សា​ដំណើររឿង​នីមួយៗ​នៅក្នុង​សំណៅ​មេរៀន​នេះ ។ អ្នក​អាច​ចាត់តាំង​សិស្ស​ដែល​មាន​បទពិសោធន៍​តិច​ក្នុង​ការសិក្សា​បទគម្ពីរ​ឲ្យ​ធ្វើការ​ជាមួយ​សិស្ស​ដែល​មាន​បទពិសោធន៍​ច្រើន ។

សូម​ប្រាកដ​ថា ផ្តល់​ពេលវេលា​គ្រប់គ្រាន់​ដល់​ដៃគូ​ទាំងឡាយ ដើម្បី​ពិភាក្សា និង​រៀបចំ ។ អ្នក​អាច​ដើរ​ចុះ​ឡើង និង​ជួយ​សិស្ស​ដែល​អាច​​ត្រូវការ​ការណែនាំ​បន្ថែម ។

បន្ទាប់​ពី​មាន​ពេល​សិក្សា ពិភាក្សា និង​រៀបចំ​គ្រប់គ្រាន់​ហើយ សូម​ផ្តល់​ឱកាស​ដល់​ដៃគូ​ទាំងឡាយ​ដើម្បី​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន ។ ខាងក្រោម​នេះ​គឺជា​វិធី​ដែល​សិស្ស​អាច​ចែកចាយ អាស្រ័យ​លើ​ពេលវេលា​ដែល​មាន ៖

  • គូ​នីមួយៗ​ចែកចាយ​ជាមួយ​គូ​ដែល​បាន​សិក្សា​ដំណើររឿង​ផ្សេង ។ បន្ទាប់មក​ពួកគេ​ឆ្លាស់​វេន​គ្នា​ចែកចាយជាមួយ​ដៃគូ​ដែល​បាន​សិក្សា​ដំណើររឿង​ដែល​នៅ​សេស​សល់ ។

  • ដៃគូ​ដំបូង​ត្រូវ​រួម​គ្នា ហើយ​ចែកចាយ​ជាមួយ​អ្នក​ផ្សេងទៀត​ដែល​បាន​សិក្សា​ដំណើររឿង​ដូចគ្នា ។ ( ការណ៍​នេះ​អាច​ផ្តល់​ឲ្យ​សិស្ស​នូវ​ការយល់ដឹង​បន្ថែម​អំពី​ដំណើររឿង​របស់​ពួកគេ​ផ្ទាល់ ) ។ បន្ទាប់មក សិស្ស​មក​ជួបជុំ​គ្នា ហើយ​ចែកចាយ​នៅក្នុង​ក្រុម​ដែល​មាន​គ្នា​ប្រាំមួយ​នាក់ ដោយ​ដៃគូ​នីមួយៗ​បាន​សិក្សា​ដំណើររឿង​ខុសៗ​គ្នា ។

  • ដៃគូ​ទាំងឡាយ​ឆ្លាស់​វេន​គ្នា​បង្ហាញ​ពី​អ្វី​ដែល​ពួកគេ​បានរៀបចំ​ដល់​ថ្នាក់​ទាំងមូល ។

ការធ្វើ​ឲ្យ​មេរៀន​មាន​ទំនាក់ទំនង​ផ្ទាល់​ខ្លួន

ដើម្បី​បញ្ចប់​មេរៀន​នេះ សូម​ពិចារណា​ប្រើ​ការបំផុសគំនិត​ដូច​តទៅ​នេះ ដើម្បី​ជួយ​សិស្ស​ធ្វើ​ឲ្យ​អ្វី​ដែល​ពួកគេ​បាន​រៀន​ទំនាក់ទំនង​ផ្ទាល់​ខ្លួន ។

សូម​កត់ត្រា​គំនិត​របស់​អ្នក​អំពី​សំណួរ​ដូច​ខាង​ក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ៖

  • តើ​អ្នក​មាន​អារម្មណ៍​ថា​ព្រះវរបិតាសួគ៌​ចង់​ឲ្យ​អ្នក​ចងចាំ​អ្វីខ្លះ​ចេញពី​មេរៀន​នេះ ? ហេតុអ្វី ?

  • តើ​អ្នក​អាច​ប្រើ​ជំនាញ​ស្វែងរក​សេចក្តីពិត​ចេញពី​ដំណើររឿង​បទគម្ពីរ​នៅក្នុង​ការសិក្សា​បទគម្ពីរ​របស់​អ្នក​ផ្ទាល់​ដោយ​របៀបណា ? តើ​ការប្រើ​ជំនាញ​នេះ​អាច​មាន​ឥទ្ធិពល​លើ​បទពិសោធន៍​របស់​អ្នក​ពី​បទគម្ពីរ​យ៉ាង​ដូចម្ដេច ?

អ្នក​អាច​អញ្ជើញ​អ្នកស្ម័គ្រចិត្ត​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​សរសេរ​នៅក្នុង​សៀវភៅ​សិក្សា​របស់​ពួកគេ​មួយ​ផ្នែក ។

សូម​ពិចារណា​ស្វែងរក​ឱកាស​នៅក្នុង​មេរៀន​ខាងមុខ ដើម្បី​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​សេចក្តីពិត​ដែល​ពួកគេ​រៀន​ពី​ការសិក្សា​បទគម្ពីរ​របស់​ពួកគេ​ផ្ទាល់​ផងដែរ ។