« និក្ខមនំ ១៤–១៨ ៖ ទិដ្ឋភាពទូទៅ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
« និក្ខមនំ ១៤–១៨ ៖ ទិដ្ឋភាពទូទៅ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
និក្ខមនំ ១៤–១៨
និក្ខមនំ ១៤–១៨
ទិដ្ឋភាពទូទៅ
បន្ទាប់ពីកូនចៅអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីព្ទ ពួកគេបានឃើញខ្លួនឯងជាប់គាំងនៅចន្លោះសមុទ្រក្រហម និងកងទ័ពរបស់ផារ៉ោន ។ ព្រះអម្ចាស់បានរំដោះពួកគេដោយអព្ភូតហេតុ ដោយញែកសមុទ្របើកផ្លូវឲ្យពួកគេដើរនៅលើដីគោក ។ នៅទីរហោស្ថាន ព្រះអម្ចាស់បានបង្រៀន ការពារ និងផ្គត់ផ្គង់ដល់សាសន៏អ៊ីស្រាអែលតាមរយៈការពង្រឹងពួកគេក្នុងសមរភូមិ និងតាមរយៈទឹក និងអាហារដោយអព្ភូតហេតុ រួមទាំងនំម៉ាន៉ាផង ។
ជួយអ្នករៀនឲ្យទទួលខុសត្រូវលើការរៀនសូត្ររបស់ពួកគេ ។ នៅពេលអ្នករៀនប្រើប្រាស់សិទ្ធិជ្រើសរើសរបស់ពួកគេ ដើម្បីចូលរួមយ៉ាងសកម្មនៅក្នុងដំណើរការរៀនសូត្រ នោះពួកគេទំនងជាទទួលអារម្មណ៍ពីព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ ។ ដើម្បីរៀនបន្ថែមទៀតអំពីរបៀបដែលព្រះអង្គសង្គ្រោះបានធ្វើកិច្ចការនេះ សូមមើល « ព្រះអង្គសង្គ្រោះបានជួយអ្នកដទៃឲ្យទទួលខុសត្រូវលើការរៀនសូត្ររបស់ពួកគេ » ( ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ [ ឆ្នាំ២០២២ ] ទំព័រ ២៤–២៥ ) ។ ឧទាហរណ៍មួយនៃការជួយសិស្សឲ្យទទួលខុសត្រូវចំពោះការរៀនសូត្រអាចមាននៅក្នុងមេរៀនទី ៤៦ ៖ « និក្ខមនំ ១៥, ១៧ » ។
រៀបចំខ្លួនបង្រៀន
ព័ត៌មានខាងក្រោមផ្តល់ឲ្យអ្នកនូវគំនិតខ្លះៗអំពីអ្វីដែលអ្នកអាចរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។
និក្ខមនំ ១៤
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សឲ្យទទួលអារម្មណ៍នូវបំណងប្រាថ្នាដើម្បីដាក់ទីទុកចិត្តរបស់ពួកគេទៅលើព្រះអម្ចាស់ដើម្បីទទួលបានកម្លាំង និងសេចក្ដីសង្គ្រោះ ។
-
ការរៀបចំសិស្ស ៖ អញ្ជើញសិស្សឲ្យសិក្សា និក្ខមនំ ១៤:១៣–១៤ ហើយពិចារណាពីកត្តានានាក្នុងជីវិតរបស់ពួកគេដែលខគម្ពីរទាំងនេះអាចជួយ ។
-
រូបភាព ៖ ផែនទីព្រះគម្ពីរប៊ីប លេខ ២ « ការធ្វើដំណើររបស់ពួកអ៊ីស្រាអែលពីស្រុកអេស៊ីព្ទ និងការចូលស្រុកកាណាន » សមុទ្រក្រហម ព្រះយេស៊ូវគ្រីស្ទ
-
មាតិកាដែលត្រូវបង្ហាញ ៖ សំណួរត្រូវពិភាក្សាជាគូ ឬក្រុមតូចៗ
-
វីដេអូ ៖ « The Passover » ( ២:៥៥ ) ( វីដេអូគំនូរជីវចល ) ចាប់ពីនាទី ១:២៨ ដល់ ២:៣២; « Finding Christ During Difficult Times » ( ៤:៣៥ ); « Feeling the Lord’s Love and Goodness in Trials » ( ៤:១៨ )
និក្ខមនំ ១៥, ១៧
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សអនុវត្តការកំណត់សេចក្ដីពិតមកពីព្រះនៅក្នុងដំណើររឿងបទគម្ពីរ និងការភ្ជាប់សេចក្ដីពិតទាំងនោះទៅនឹងជីវិតរបស់ពួកគេ ។
-
ការរៀបចំសិស្ស ៖ អញ្ជើញសិស្សឲ្យជញ្ជឹងគិតអំពីដំណើររឿងដែលពួកគេបានសិក្សានៅក្នុងព្រះគម្ពីរសញ្ញាចាស់ និងមុក្ដាដ៏មានតម្លៃមហិមាមកដល់ត្រីមាសនេះ ។ សុំឲ្យពួកគេរៀបចំខ្លួនមកថ្នាក់រៀនដើម្បីចែកចាយពីរបៀបដែលពួកគេនឹងបំពេញឃ្លាដូចតទៅនេះ ៖ « ខ្ញុំចូលចិត្តដំណើររឿងអំពី ដោយសារវាបង្រៀនខ្ញុំថា » ។
-
រូបភាព ៖ អ័ប្រាហាំជាមួយនឹងអ៊ីសាកនៅលើអាសនា, យ៉ូសែបនៃស្រុកអេស៊ីព្ទ, ម៉ូសេញែកទឹកសមុទ្រក្រហម
-
សំណៅមេរៀន ៖ « ការរកមើលសេចក្ដីពិតនៃដំណឹងល្អចេញពី និក្ខមនំ ១៥, ១៧ »
និក្ខមនំ ១៦
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សពឹងផ្អែកលើព្រះអម្ចាស់ជារៀងរាល់ថ្ងៃ ។
-
ការរៀបចំសិស្ស ៖ អញ្ជើញសិស្សឲ្យរកមើលភស្ដុតាងនៃព្រះចេស្ដារបស់ព្រះអម្ចាស់នៅក្នុងជីវិតរបស់ពួកគេចន្លោះពេលនេះ និងមេរៀនលើកក្រោយ ។ សូមលើកទឹកចិត្តពួកគេឲ្យចំណាយពេលក្នុងការអធិស្ឋានផ្ទាល់ខ្លួន ឬជាគ្រួសារ ដើម្បីថ្លែងអំណរគុណចំពោះព្រះវរបិតាសួគ៌សម្រាប់ជំនួយរបស់ទ្រង់ ។
-
សម្ភារដែលត្រូវបង្ហាញ ៖ នំប៉័ង
-
សំណៅមេរៀន ៖ « នំប៉័ងពីស្ថានសួគ៌ »
-
វីដេអូ ៖ « Daily Bread: Pattern » ( ២:៥១ )