« ៥. « សិទ្ធិអំណាច និងពិធីបរិសុទ្ធនៃបព្វជិតភាព » បទដ្ឋានអ្នកផ្សព្វផ្សាយសាសនាសម្រាប់សិស្សរបស់ព្រះយេស៊ូវគ្រីស្ទ—ពួកអ្នកផ្សព្វផ្សាយសាសនាផ្នែកសេវាកម្ម ( ឆ្នាំ២០២៥ )
« សិទ្ធិអំណាច និងពិធីបរិសុទ្ធនៃបព្វជិតភាព » បទដ្ឋានអ្នកផ្សព្វផ្សាយសាសនាសម្រាប់សិស្សរបស់ព្រះយេស៊ូវគ្រីស្ទ—ពួកអ្នកផ្សព្វផ្សាយសាសនាផ្នែកសេវាកម្ម
៥
សិទ្ធិអំណាច និងពិធីបរិសុទ្ធនៃបព្វជិតភាព
៥.០
សេចក្តីផ្ដើម
បព្វជិតភាពគឺជាសិទ្ធិអំណាច និងព្រះចេស្ដាដែលព្រះប្រទានដល់បុត្រាបុត្រីរបស់ទ្រង់ ដើម្បីផ្ដល់ពរ និងនាំសេចក្ដីសង្គ្រោះដល់មនុស្សទាំងអស់ ។ សិទ្ធិអំណាចនេះគឺចាំបាច់ដើម្បីបង្រៀន និងចាត់ចែងពិធីបរិសុទ្ធទាំងឡាយនៃដំណឹងល្អ ។ ថ្នាក់ដឹកនាំបព្វជិតភាពដែលទទួល ហើយអនុវត្តកូនសោទាំងឡាយនៃបព្វជិតភាពមាននូវសិទ្ធិអំណាចបព្វជិតភាព ហើយអាចប្រគល់សិទ្ធិអំណាចនោះដល់មនុស្សដទៃទៀត ។
នៅក្នុងសាសនាចក្រ សិទ្ធិអំណាចបព្វជិតភាពទាំងអស់ត្រូវបានអនុវត្តនៅក្រោមការដឹកនាំរបស់អ្នកទាំងឡាយណា ដែលកាន់កូនសោទាំងឡាយនៃបព្វជិតភាព ។ … សមាជិកសាសនាចក្រទាំងអស់អាចអនុវត្តសិទ្ធិអំណាចដែលផ្តល់ឲ្យពួកគេបាន នៅពេលពួកគេត្រូវបានញែកចេញ ឬបានចាត់តាំងឲ្យជួយសម្រេចកិច្ចការរបស់ព្រះ » ( ក្បួនខ្នាត ៣.៤ ) ។
នៅពេលស្ត្រីម្នាក់ត្រូវបានញែកចេញឲ្យធ្វើជាអ្នកផ្សព្វផ្សាយសាសនា នោះគាត់ធ្វើសកម្មភាពនៅក្រោមសិទ្ធិអំណាចបព្វជិតភាពដើម្បីបំពេញមុខងារបព្វជិតភាព ។ នរណាម្នាក់ដែលមានការហៅមួយដែលបានទទួលពីមនុស្សម្នាក់ដែលកាន់កូនសោបព្វជិតភាព អនុវត្តសិទ្ធិអំណាចបព្វជិតភាពដែលបានផ្ដល់ឲ្យ នៅក្នុងការបំពេញកាតព្វកិច្ចដែលបានចាត់តាំងរបស់នាង ឬរបស់គាត់ ។
ប្រសិនបើអ្នកជាអ្នកកាន់បព្វជិតភាពម៉ិលគីស្សាដែក នោះអ្នកនឹងមានឱកាសចូលរួមនៅក្នុងពិធីបរិសុទ្ធ និងពរជ័យបព្វជិតភាពទាំងឡាយ ។
នៅពេលធ្វើពិធីបរិសុទ្ធនៃបព្វជិតភាព និងប្រសិទ្ធពរ សូមធ្វើតាមគោលការណ៍ណែនាំនៅក្នុង ជំពូកទី ១៨ នៃ ក្បួនខ្នាតទូទៅ ។ សូមមើលផងដែរ ក្បួនខ្នាតទូទៅ ៣.៤ និង ៣.៥ អំពីសិទ្ធិអំណាច និងអំណាចនៃបព្វជិតភាព ។