អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម
៣.អាកប្បកិរិយា​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា


« ៣. អាកប្បកិរិយា​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា » បទដ្ឋាន​អ្នកផ្សព្វផ្សាយ​សាសនា​សម្រាប់​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ—ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម ( ឆ្នាំ២០២៥ )

« អាកប្បកិរិយា​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា » បទដ្ឋាន​អ្នក​ផ្សព្វផ្សាយ​សាសនា—ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម

ព្រះយេស៊ូវ​គ្រីស្ទ​យាង​ក្នុង​ចំណោម​មនុស្ស​ដែល​កំពុង​ឈោង​មក​រក​ទ្រង់

អាកប្បកិរិយា​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា

៣.០

សេចក្តីផ្ដើម

វគ្គ​នេះ​ពិពណ៌នា​អំពី​បទដ្ឋាន​អ្នកផ្សព្វផ្សាយ​សាសនា​ស្ដីពី​បុគ្គលិកលក្ខណៈ និង​គុណលក្ខណៈ​ដូចជា​ព្រះគ្រីស្ទ ។ ខិតខំ​រស់នៅ​តាម​បទដ្ឋាន​ទាំងនេះ ។ ខិតខំ​បណ្ដុះ​គុណលក្ខណៈ​ដូចជា​ព្រះគ្រីស្ទ​នៅក្នុង​កិច្ចខិតខំ​របស់​អ្នក ដើម្បី​កាន់តែ​ប្រែក្លាយ​ជា​សិស្ស​​ដ៏​លះបង់​របស់​ព្រះគ្រីស្ទ ។ ដូច​ជា​ព្យាការី​មរមន បាន​ប្រឹក្សា​ថា « នឹក​ចាំ​ពី​ព្រះ​បន្ទូល​នៃ​ព្រះ​ដែល​ចែង​ថា ដោយ​កិច្ចការ​របស់​គេ នោះ​អ្នក​រាល់​គ្នា​នឹង​ស្គាល់​ពួក​គេ​ហើយ ដ្បិត​បើ​សិន​ជា​កិច្ចការ​របស់​គេ​ល្អ នោះ​ពួក​គេ​ក៏​ជា​មនុស្ស​ល្អ​ដែរ » ( មរ៉ូណៃ ៧:៥ ) ។

៣.១

ឥរិយាបថ​ដូច​ជា​ព្រះគ្រីស្ទ

« គុណលក្ខណៈ​ដូចជា​ព្រះគ្រីស្ទ​គឺ​ជា​អំណោយទាន​មក​ពី​ព្រះ ។ ដូចជា​ការណ៍​ល្អ​គ្រប់យ៉ាង​ដែរ អំណោយទាន​ទាំងនេះ​បាន​មក​តាមរយៈ ‹ ព្រះ​គុណ​នៃ​ព្រះ​វរបិតា និង​ព្រះ​យេស៊ូវ​គ្រីស្ទ និង​ព្រះ​វិញ្ញាណ​បរិសុទ្ធ › » ( ប្រកាស​ដំណឹងល្អ​របស់​យើង ជំពូកទី ៦ )

សូមមើល​គុណលក្ខណៈ​ដូចជា​ព្រះគ្រីស្ទ​ដែល​បាន​ពិពណ៌នា​នៅក្នុង​ព្រះគម្ពីរ​ទាំងឡាយ ការបង្រៀន​របស់​ពួកព្យាការី និង​ពួក​សាវក​ដែល​នៅរស់ និង ប្រកាស​ដំណឹងល្អ​របស់​យើង ជំពូក​ទី ៦ ។ គុណលក្ខណៈ​ទាំងនេះ​មួយ​ចំនួន​គឺ សេចក្តីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ សេចក្តីសង្ឃឹម សេចក្តីសប្បុរស និង​សេចក្តីស្រឡាញ់ គុណធម៌ សេចក្តីសុចរិត ចំណេះដឹង ការអត់ធ្មត់ ការបន្ទាបខ្លួន ការឧស្សាហ៍ព្យាយាម និង​ការគោរព​ប្រតិបត្តិ ។ « ផ្ដោត​លើ​ព្រះគ្រីស្ទ ពេល​អ្នក​ខិតខំ​ដើម្បី​បណ្ដុះ​គុណលក្ខណៈ​របស់​ទ្រង់ ។ … អ្នក​អាច​ទទួល​គុណលក្ខណៈ​ទាំងនោះ នៅពេល​អ្នក​ខិតខំ​ដើម្បី​កាន់តែ​ប្រែក្លាយ​ជា​សិស្ស​ដ៏​លះបង់​របស់​ព្រះយេស៊ូវគ្រីស្ទ » ( ជំពូក​ទី ៦ ) ។

ចូរ​មាន​ចិត្តល្អ វិជ្ជមាន និង​លើក​ស្ទួយ ។ ចូរ​មាន​ការគិតគូរ​អំពី​ស្ថានភាព​របស់​មនុស្ស​ម្នាក់ៗ ។ អ្នក​គឺជា​ភ្ញៀវ​នៅក្នុង​ទីតាំង​ដែល​អ្នកបម្រើ ។ ប្រព្រឹត្តិ​ចំពោះ​មនុស្ស និង​ទីកន្លែង​ទាំងនោះ​ដោយ​ការគោរព និង​ការកោត​សរសើរ ។

ខណៈ​កំពុងបម្រើ​នៅ​ក្នុង​សហគមន៍ សូម​គោរព​ប្រពៃណី ជំនឿ​សាសនា និង​ការ​អនុវត្ត​របស់​មនុស្ស​ដទៃ​ជានិច្ច ។ ចៀសវាង​ធ្វើឲ្យ​មនុស្ស​ដទៃ​អាក់អន់ចិត្ត ។ អ្វី​ដែល​អ្នក​និយាយ និង​អ្វី​ដែល​អ្នក​ធ្វើ​អំឡុង​កិច្ចការ​បម្រើ​របស់​អ្នក​អាច​ត្រូវបាន​ស្ដាប់ឮ សង្កេត និង​កត់ត្រា​ទុក ។ នៅ​ទីកន្លែងណា​ដែល​អ្នក​បម្រើ នោះអ្នក​គឺជា​អ្នកតំណាង​របស់​ព្រះយេស៊ូវគ្រីស្ទ និង​សាសនាចក្រ​ដែល​បានស្ដារឡើងវិញ​របស់​ទ្រង់ ។

៣.២

ភាពស័ក្ដិសម​សម្រាប់​ព្រះវិហារ​បរិសុទ្ធ

ពួក​អ្នកផ្សព្វផ្សាយសាសនា​គួរតែ​មាន​ភាពស័ក្ដិសម​ដើម្បីចូល​ព្រះវិហារ​បរិសុទ្ធ​ពេញ​មួយបេសកកម្ម​របស់​ពួកគេ ។

ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ​អញ្ជើញ​អ្នក​ឲ្យ « រៀបចំ​ខ្លួន ហើយ​ប្រុងប្រៀប​ខ្លួន ហើយ​ញែក​ខ្លួន​ជា​បរិសុទ្ធ មែន​ហើយ ចូរ​ជម្រះ​ចិត្ត​របស់​អ្នក​ឲ្យ​បាន​បរិសុទ្ធ ហើយ​លាង​ដៃ​របស់​អ្នក និង​ជើង​របស់​អ្នក​នៅ​ចំពោះ​យើង​ចុះ ប្រយោជន៍​ឲ្យ​យើង​អាច​ធ្វើ​ឲ្យ​អ្នក​បាន​ជ្រះ​ស្អាត » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៨៨:៧៤ ) ។ ផ្នែក​នៃ​ការរៀបចំ​នេះ រួម​មាន​ការរក្សា​សេចក្តីសញ្ញា​ពិធីបុណ្យ​ជ្រមុជទឹក និង​ព្រះវិហារ​បរិសុទ្ធ​របស់​អ្នក ( ប្រសិន​បើ​អ្នក​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ​របស់​អ្នក​ក្នុង​ព្រះវិហារ​បរិសុទ្ធ ) ។

៣.២.១

សេចក្ដី​សញ្ញា​ក្នុង​ព្រះវិហារ​បរិសុទ្ធ ( ប្រសិនបើ​បាន​ទទួល​អំណោយទានពិសិដ្ឋ )

ការរក្សា​សេចក្ដីសញ្ញា​ព្រះវិហារ​បរិសុទ្ធ​នឹង​ផ្តល់នូវ​ភាពអង់អាច​ដល់​អ្នក ហើយ​ជួយ​អ្នក​ឲ្យ​ក្លាយ​កាន់តែ​ដូច​ជា​ព្រះអង្គ​សង្គ្រោះ ។ សេចក្ដី​សញ្ញា​ទាំង​នេះ​រួម​មាន ៖

  • ក្រឹត្យវិន័យ​នៃ​ការគោរព​ប្រតិបត្តិ ។

  • ក្រឹត្យវិន័យ​នៃ​ការពលិកម្ម ។

  • ក្រឹត្យវិន័យ​នៃ​ដំណឹងល្អ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ។

  • ច្បាប់​ព្រហ្មចារីភាព ។

  • ក្រឹត្យវិន័យ​នៃ​ការថ្វាយ ។

    ( សូមមើល ក្បួនខ្នាត​ទូទៅ ២៧.២ ) ។

ទោះបីជា​ពុំ​មាន​ព្រះវិហារ​បរិសុទ្ធ​នៅ​ជិត​អ្នក​ក្តី សូម​បន្ត​មាន​ភាពស័ក្តិសម ។ សូម​សួរ​ដល់​ប៊ីស្សព និង​ប្រធាន​ស្តេក​របស់​អ្នក​សម្រាប់​ការសម្ភាស​ដើម្បី​ទទួល​បាន​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​មួយ ពីមុន​ប័ណ្ណ​បច្ចុប្បន្ន​របស់​អ្នក​ផុត​កំណត់ ។

ការស្លៀក​សម្លៀក​បំពាក់​ពិសិដ្ឋ គឺជា​អភ័យ​ឯកសិទ្ធិ​ដ៏​ពិសិដ្ឋ​នៃ​ជនទំាងឡាយ​ណា​ដែលបាន​ធ្វើ​សេចក្ដីសញ្ញា​ជាមួយ​នឹងព្រះអម្ចាស់​ទាក់ទង​នឹង​អំណោយទាន​ពិសិដ្ឋ ។ សម្រាប់​ការណែនាំ​ស្តីពី​ការពាក់​សម្លៀកបំពាក់​ពិសិដ្ឋ សូមមើល ក្បួនខ្នាត​ទូទៅ ៣៨.៥.៥ ។

៣.២.២

ការបម្រើ និង​ការថ្វាយបង្គំ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ

ប្រសិនបើ​មាន​ព្រះវិហារ​បរិសុទ្ធ​នៅ​ជិត នោះ​អ្នក​ត្រូវបាន​លើកទឹកចិត្ត​ឲ្យ​ចូលរួម​ជា​អ្នកចូលរួម​ពេញមួយ​បេសកកម្ម​របស់​អ្នក ។ ការបម្រើ​ជា​អ្នក​ចូលរួម​ក៏​អាច​ជា​ឱកាស​នៃ​ការបម្រើ​ក្នុង​ការចាត់តាំង​របស់​អ្នក​ផងដែរ ។

ការចូលរួម​ក្នុង​ព្រះវិហារ​បរិសុទ្ធ​នឹង​បង្កើន​បទពិសោធន៍​បេសកកម្ម​របស់​អ្នក​ផងដែរ ។ សូម​សម្រប​សម្រួល​វា​ជាមួយ​ការចាត់តាំង​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្សេង​ទៀត​របស់​អ្នក ។ នៅពេល​អ្នកកំពុង​បម្រើ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ សូម​បំពេញ​ការចាត់តាំង​របស់​អ្នក​ដោយ​សេចក្ដីទៀងត្រង់ ការគោរព និង​គារវភាព ។

នៅពេល​អ្នក​ចូល​រួម​ក្នុង​ព្រះវិហារ​បរិសុទ្ធ សូម​ចងចាំ​ចំណុច​ដូច​តទៅ​នេះ ៖

  • ប្រសិនបើ​អ្នក​ត្រូវបានហៅ​ដោយ​គណៈប្រធាន​ព្រះវិហារ​បរិសុទ្ធ​ដើម្បី​បម្រើ​ជា​អ្នកធ្វើ​ពិធីបរិសុទ្ធ អ្នក​នឹង​បម្រើ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​តាម​ការ​ដឹកនាំរបស់​ពួកគាត់ ។

  • អ្នក​អាច​ចូលរួម​ក្នុង​ពិធីបរិសុទ្ធ​ណាមួយ​ដែល​បាន​ធ្វើឡើង​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​លើក​លែង​តែ​ការធ្វើ​ជា​អ្នក​ជំនួស​សម្រាប់​ស្វាមី ឬ​ភរិយា​នៅក្នុង​ពីធី​ផ្សារភ្ជាប់​ប៉ុណ្ណោះ ។ ការណ៍​នេះ​គឺ​ដើម្បី​ចៀសវាង​ពី​ការបកស្រាយ​អារម្មណ៍​ខាង​វិញ្ញាណ​ថា​ជា​អារម្មណ៍​ស្នេហា ។

  • កុំ​យក​ម៉ាស៊ីនថតរូប ទូរសព្ទ​ដៃ ឬ​ឯកសារ​អំណាន ( ព្រមទាំង​ពរ​ជ័យ​អយ្យកោ ) ទៅ​ប្រើ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ឡើយ ។

  • កុំ​ផ្ដុំ​គ្នា​ជា​ក្រុម​អ្នក​ផ្សព្វផ្សាយ​សាសនា ឬ​លុត​ជង្គង់​អធិស្ឋាន​នៅ​ក្នុង​បន្ទប់​សេឡេស្ទាល​ឡើយ ។

  • តាមរយៈ​ការយក​ឈ្មោះ​គ្រួសារ​ទៅ​កាន់​ព្រះវិហារ​បរិសុទ្ធ អ្នក​អាច​ជួយ​ប្រមូល​ផ្ដុំ​អ៊ីស្រាអែល​នៅ​ផ្នែក​ម្ខាងទៀត​នៃ​វាំងនន ហើយ​បង្កើន​បទពិសោធន៍​ព្រះវិហារ​បរិសុទ្ធ​របស់​អ្នក ។

៣.៣

ច្បាប់​ព្រហ្មចារីភាព

ផ្នែក​សំខាន់​មួយ​នៃ​ការ​មានភាព​ស័ក្តិសម​ដើម្បី​ទៅ​ព្រះវិហារ​បរិសុទ្ធ គឺ​ត្រូវ​គោរព​តាម​ច្បាប់​ព្រហ្មចារីភាព ។ សូម​ធ្វើ​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​ការពារ​ខ្លួន​អ្នក​ពី​ការល្បួង​ខាងផ្លូវ​ភេទ ដែល​អាច​នាំ​ទៅ​កាន់​ការបំពាន​សេចក្ដី​សញ្ញា​ដ៏​ពិសិដ្ឋ​របស់​អ្នក ។ ការធ្វើ​អ្វីៗ​ដែល​បំពាន​ច្បាប់​ព្រហ្មចារីយភាព អាច​ត្រូវបាន​ចាត់ទុក​ថា​ជា​បទឧក្រិដ្ឋ​នៅក្នុង​តំបន់​ខ្លះ ។

សូម​ចៀសវាង​ពី​គំនិត ឬ​ទង្វើ​ណា​ដែល​នឹង​បំបែក​អ្នក​ចេញពី​ព្រះវិញ្ញាណ ។ ការណ៍នេះ​រួម​មាន​ចំណុច​ជាច្រើន ប៉ុន្តែ​មិន​កំណត់​តែទៅ​លើការផិតក្បត់ សហាយស្មន់ សកម្មភាព​ប្រតិព័ទ្ធ​ភេទ​ដូចគ្នា រួមភេទ​តាម​មាត់ ការដាស់​អារម្មណ៍​ផ្លូវ​ភេទ ការប៉ះពាល់​ដែល​មិន​សមរម្យ ការផ្ញើ ឬ​ទទួល​សារ រូបភាព ឬ​វីដេអូ ដែល​មាន​លក្ខណៈ​អសីលធម៌ ឬ​ដែល​ទាក់ទង​នឹង​ផ្លូវ​ភេទ ការសម្រេច​កាម​ដោយ​ខ្លួន​ឯង និង​ការមើល ឬ​ប្រើប្រាស់​ការណ៍​អាសគ្រាមនោះទេ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូមមើល ដើម្បី​កម្លាំង​នៃ​យុវជន ៖ សេចក្តីណែនាំ​ដើម្បី​ធ្វើការ​ជ្រើសរើស « រូបកាយ​របស់​អ្នក​គឺ​ពិសិដ្ឋ » ។

ប្រសិន​បើ​អ្នក​កំពុង​មាន​ការលំបាក​ក្នុង​ការរក្សា​បទដ្ឋាន​ទាំងនេះ សូម​ទូល​សុំ​ជំនួយ​ពី​ព្រះវរបិតាសួគ៌ ហើយ​ជួប​ជាមួយ​នឹង​ប៊ីស្សព​របស់​អ្នក​ភ្លាមៗ ។

៣.៣.១

ការ​ចៀស​វាង​ពី​ការណ៍​អាសគ្រាម

ការណ៍​អាសគ្រាម​មាន​ទម្រង់​ជាច្រើន ។ ការ​ដាក់​ផែនការ​ទុក​ជា​មុន និង​ការ​ធ្វើ​ការ​ជ្រើស​រើស​សុចរិត​អាច​ជួយ​អ្នក​ឲ្យ​ចៀស​វាង​ការណ៍​អាសគ្រាម​បាន ។ បើ​អ្នក​ឃើញ​ការណ៍​អាសគ្រាម សូម​ងាក​ចេញ បិទ​ឧបករណ៍ ឬ​ចាក​ចេញ​ពី​ស្ថានភាព​នោះ ។

សូម​ប្រើ​យោបល់ខាងក្រោម​ដើម្បី​ជួយ​អ្នក​ចៀស​វាង​ពី​ការណ៍​​អាសគ្រាម ៖

  • ចៀស​វាង​ពី​វិបសាយ សម្ភារ និង​ទីតាំង​ដែល​អ្នក​ទំនង​ជា​ស្ដាប់​ឮ អាន ឬ​មើល​ឃើញ​សម្ភារ​ដែល​ដាស់​អារម្មណ៍​ផ្លូវភេទ ឬ​ការណ៍​អាសគ្រាម ។ សូម​ទាក់ទង​ទៅ​អ្នកប្រឹក្សា​យោបល់​របស់អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម​របស់​អ្នក ប្រសិន​បើ​អ្នក​ទាក់ទង​នឹង​សម្ភារ​មិន​សមរម្យ​នៅឯ​ទីតាំង​ការចាត់តាំង​របស់​អ្នក ។

  • រៀន​ស្គាល់​ពី​ពេល​ដែល​អ្នក​មាន​ការ​ល្បួង​បំផុត​ក្នុងការ​ប្រើ​បច្ចេកវិទ្យា​ដោយ​ពុំ​សមរម្យ ដូចជា​ពេល​អ្នក​នឿយ​ហត់ ឬ​ពេលអផ្សុក ។

  • មាន​ផែនការ​មួយ​ដើម្បី​ធ្វើ​អ្វី​ជំនួស​វិញ​នៅ​ពេល​នោះ ។ អ្នក​ប្រឹក្សា​យោបល់​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម​របស់​អ្នក​អាច​ជួយ​បាន ។

  • សូម​ពិនិត្យ​មើល​ជា​ញឹកញាប់​នូវ​ផ្នែក « ប្រើប្រាស់​បច្ចេកវិទ្យា​ប្រកប​ដោយ​សេចក្តី​សុចរិត » និង « សូម​ធ្វើ​តាម​វិធី​បង្ការ​ក្នុង​ការប្រើប្រាស់​បច្ចេកវិទ្យា » នៅក្នុង​ជំពូក​ទី ២ នៃ ប្រកាស​ដំណឹងល្អ​របស់​យើង ។

អ្នក​ក៏​អាច​ស្វែងរក​ព័ត៌មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org/study/life-help/pornographyបាន​ផងដែរ ។

នរណា​ម្នាក់​ដែល​ខិតខំ​ចៀសវាង ឬ​យក​ឈ្នះ​ការណ៍​អាសគ្រាម​អាច​ស្វែង​រក​ជំនួយ និង​ការ​ព្យាបាល​តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ប្រសិនបើ​អ្នក​កំពុង​មាន​ការលំបាក សូម​ជួប​ជាមួយ​ប៊ីស្សព ឬ​ប្រធាន​ស្តេក​របស់​អ្នក ។ គាត់​នឹង​ផ្ដល់​ដំបូន្មាន​ពេញ​ដោយ​ក្តីស្រឡាញ់ និង​ការគាំទ្រ ។

៣.៤

សេចក្តីទៀងត្រង់

យើង​ត្រូវបាន​បង្គាប់​ឲ្យ​មានភាព​ស្មោះត្រង់ ។ ភាពស័ក្ដិសម​សម្រាប់​ព្រះវិហារ​បរិសុទ្ធ រួមមាន​ការ​ស្មោះត្រង់​នៅក្នុង​គ្រប់​ទំនាក់ទំនង​ទាំងអស់​របស់​អ្នក​ជាមួយ​មនុស្ស​ដទៃ​ទៀត ។ ការមាន​ភាព​ស្មោះត្រង់ រួមមាន ៖

  • ការប្រាប់​ការពិត ជាពិសេស​ទៅកាន់​ប៊ីស្សព និង​ប្រធាន​ស្តេក អ្នកប្រឹក្សា​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម​របស់​អ្នក និង​ប្រធាន​បេសកកម្ម​ទាក់ទង​នឹង​ការប្រព្រឹត្តិ​របស់​អ្នក ទីបន្ទាល់ ទម្លាប់​ការងារ និង​សុខភាព​ខាងសតិ​អារម្មណ៍ និង​ផ្លូវកាយ​របស់​អ្នក ។

  • ការផ្ដល់​របាយការណ៍​ត្រឹមត្រូវ​អំពី​ការបម្រើ​របស់​អ្នក និង​របៀប​ដែល​អ្នក​បាន​ចំណាយ​ពេល​ក្នុង​អំឡុង​សប្ដាហ៍​នោះ ។

  • ការធ្វើ​ជា​មនុស្ស​ដែល​គួរ​ឲ្យ​ទុក​ចិត្ត និង​មិនដែល​ផ្ដល់​ការរាយការណ៍ ឬ​ព័ត៌មាន​ក្លែងក្លាយ អំពី​មនុស្ស​ណា​ម្នាក់ ឬ​ពី​កិច្ចការបម្រើ​របស់​អ្នក​ឡើយ ។

  • ការគោរព​អ្នក​ដទៃ​ដោយ​ការមិន​ខ្ចី មិន​យក ឬ​ការប្រើប្រាស់​របស់​របរ​ផ្ទាល់​របស់​ពួកគេ ( ដូចជា សម្លៀក​បំពាក់ សៀវភៅ ឧបករណ៍​អេឡិចត្រូនិក និង​គ្រឿង​អលង្ការ ) ដោយ​គ្មាន​ការអនុញ្ញាត​ឡើយ ។

៣.៥

ការប្រាស្រ័យ​ទាក់ទង​ជាមួយ​មនុស្ស​ដទៃ​ទៀត

ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​ថា « នេះ​ជា​សេចក្តី​បញ្ញត្តិ​របស់​ខ្ញុំ គឺ​ឲ្យ​អ្នក​រាល់​គ្នា​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ជា​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ » ( យ៉ូហាន ១៥:១២ ) ។ សូម​ជ្រើសរើស​ធ្វើតាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ និង​ប្រព្រឹត្ត​ដោយ​គួរសម មាន​សុវត្ថិភាព និង​សមរម្យ​សម្រាប់​ស្ថានភាព​នោះ ។

៣.៥.១

បទដ្ឋាន​ទូទៅ​សម្រាប់​ការប្រាស្រ័យ​ទាក់ទង​ជាមួយ​គ្រួសារ និង​មិត្តភក្តិ

សូម​ធ្វើ​ជា​កម្លាំង និង​ជា​គំរូ​ល្អ​ដល់​គ្រួសារ និង​មិត្តភក្តិ​របស់​អ្នក ។ ចែកចាយ​បទពិសោធន៍​ដែល​លើក​ស្ទួយ និង​អ្វី​ដែល​អ្នក​កំពុងរៀនសូត្រ​ចេញពី​បទពិសោធន៍​បេសកកម្ម​របស់​អ្នក ។

សមាជិក​គ្រួសារ​អាច​ត្រូវ​ជួយ​អ្នក​ក្នុង​ផ្នែក​តម្រូវការ​ខាង​រូបកាយ និង​សតិអារម្មណ៍ ជាមួយ​ការធ្វើ​ដំណើរ ឬ​របៀប​ផ្សេងទៀត​ដើម្បី​អ្នក​បម្រើ​ដោយ​ជោគជ័យ ។ ជីវិត​គ្រួសារ​នឹង​មាន​ការផ្លាស់ប្តូរ​នៅអំឡុង​ការផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម​របស់​អ្នក ។ អ្នក និង​គ្រួសារ​របស់​អ្នក​នឹង​ត្រូវ​ធ្វើ​ការលះបង់​មួយ​ចំនួន ដើម្បី​ធានា​ឲ្យ​បាន​ថា​អ្នក​មាន​បទពិសោធន៍​បេសកកម្ម​ប្រកប​ដោយ​អត្ថន័យ និង​ផលិតភាព​បំផុត​អស់​ពី​លទ្ធភាព ។

៣.៥.២

បទដ្ឋាន​ទូទៅ​សម្រាប់​ការប្រាស្រ័យ​ទាក់ទង​ជាមួយ​មជ្ឈិមវ័យ

សូម​បង្កើត​ទំនាក់ទំនង​ដែល​មាន​ការទុក​ចិត្ត​គ្នា និង​មាន​អត្ថន័យ​ជាមួយ​មនុស្ស​ដែល​អ្នក​បម្រើ ។ ត្រូវ​មាន​វិជ្ជាជីវៈ និង​សណ្តាន​ចិត្ត​ល្អ ។ សូម​គោរពតាម​បទដ្ឋាន​ដូច​ខាងក្រោម ៖

  • ចៀសវាង​ស្ថានភាព​ទាំងឡាយ​ដែល​អាច​ប្រែ​ជា​មាន​គ្រោះថ្នាក់​ខាង​រាងកាយ និង​ខាង​វិញ្ញាណ ឬ​ដែល​អាច​ធ្វើ​ឲ្យ​ភាន់ច្រឡំ ។

  • កុំ​ដើរលេង​ជា​គូ ឬ​ចូលរួម​រាំ ចែចង់ ឬ​មាន​ទំនាក់ទំនង​ដោយ​មិន​សមរម្យ​ជាមួយ​នរណា​ម្នាក់​ឡើយ ។ ត្រូវ​ប្រុងប្រយ័ត្ន​ក្នុង​ការចូលរួម​សកម្មភាព​ណា​មួយ ឬ​ឥរិយាបថ​ដែល​អាច​យល់​ខុស​ថា​ជា​ការចែចង់ ឬ​អាច​មើល​ទៅ​ដូចជា​ការដើរ​លេង​ជា​គូ ។

  • រក្សា​ភាសា​របស់​អ្នក​ឲ្យ​ថ្លៃថ្នូរ ។ សូម​ចៀងវាង​ពី​ការប្រើប្រាស់​ក្រៀម​ភាសា ។ ប្រើ​ងារ​ត្រឹមត្រូវ​ពេល​ហៅ​មនុស្ស​ផ្សេង​ទៀត ។ ឧទាហរណ៍ ប្រើ​ងារ « អែលឌើរ » ឬ « ស៊ីស្ទើរ » នៅពេល​សំដៅ​ដល់​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្សេង​ទៀត និង​អ្នកប្រឹក្សា​យោបល់​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម ។ ការណ៍​នេះ​បង្ហាញ​ការគោរព​ចំពោះ​ការហៅ​របស់​ពួកគេ ។

៣.៥.៣

បទដ្ឋាន​ទូទៅ​សម្រាប់​ការប្រាស្រ័យ​ទាក់ទង​ជាមួយ​កុមារ និង​មជ្ឈិមវ័យ​ដែល​ងាយរងគ្រោះ

ដើម្បី​ជា​សុវត្ថិភាព​របស់​អ្នក និង​សុវត្ថិភាព​របស់​កុមារ និង​មជ្ឈិមវ័យ​ដែល​ងាយរងគ្រោះ​ផងដែរ​នោះ សូម​គោរពតាម​បទដ្ឋាន​ដូច​ខាង​ក្រោម​នេះ​ឲ្យ​បាន​តឹងរឹង​នៅពេល​ធ្វើការ​ជាមួយ​មនុស្ស​ទាំងនេះ ៖

  • សូម​កុំ​នៅ​ជាមួយ​កុមារ ឬ​មជ្ឈិមវ័យ​ងាយរង​គ្រោះ​តែ​ម្នាក់​ឯង​ទោះ​ស្ថិត​ក្រោម​កាលៈទេសៈ​ណា​ក៏​ដោយ ។

  • សូម​កុំ​មើលថែ​កូនក្មេង ស្លៀកពាក់​ឲ្យ​ពួកគេ ឲ្យ​ពួកគេ​លេបថ្នាំ​ ឬ​មើលថែ​អនាម័យ​ផ្ទាល់​ខ្លួន​របស់​ពួកគេ​ឡើយ ។

  • បម្រើ​ពួកគេ​តែ​ពេលណា​ដែលមាន​មជ្ឈិមវ័យ​ដែល​មាន​ទំនួលខុស​ត្រូវ​ម្នាក់​ទៀត​មាន​វត្តមាន​តែ​ប៉ុណ្ណោះ ។ សូម​ធ្វើតាម​ពិធីការ​សុវត្ថិភាព​របស់​សាសនាចក្រ ឬអង្គការ​សប្បុរសធម៌​ដែល​អ្នក​កំពុងបម្រើ ។

  • ប្រសិនបើ​អ្នក​នឹង​ធ្វើការ​ជាមួយ​ពួកគេ​នៅក្នុង​អង្គការ​សប្បុរសធម៌ ដំបូង​អ្នក​ត្រូវ​បំពេញ​ការពិនិត្យមើល​ជីវៈប្រវត្តិ​ឲ្យសព្វគ្រប់​សិន ។

មជ្ឈិមវ័យ​ដែល​ងាយរង​គ្រោះ គឺជា​បុគ្គល​ដែល​មាន​ពិការភាព​ផ្លូវចិត្ត ឬ​ផ្លូវកាយ ដែល​ជះឥទ្ធិពល​យ៉ាងខ្លាំង​ដល់​សមត្ថភាព​របស់ពួកគេ​ក្នុងការ​យល់ដឹង​អំពី​ស្ថានភាព និង​ការពារខ្លួន​ពី​ការរំលោភបំពាន ការធ្វេសប្រហែស ឬ​ការកេងប្រវ័ញ្ច ។ មជ្ឈិមវ័យ​ដែល​ងាយរង​គ្រោះ ក៏​អនុវត្ត​ចំពោះ​ជនភៀសខ្លួន ដែល​ប្រហែលជា​មិន​យល់​ពី​ភាពខុសគ្នា​នៃ​ភាសា ឬ​វប្បធម៌​ផងដែរ ។

៣.៥.៤

បទដ្ឋាន​ទូទៅ​សម្រាប់​ការប្រាស្រ័យ​ទាក់ទង​ជាមួយ​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​ការបង្រៀន

អ្នក​នឹង​ធ្វើ​ការប្រាស្រ័យ​ទាក់ទង​ជាមួយ​នឹង​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្នែក​ការបង្រៀន​នៅ​សន្និសីទ​ហ្សូន និង​បរិយាកាស​ផ្សេង​ទៀត តាម​ការណែនាំ​ដោយ​ប្រធាន​បេសកកម្ម​របស់​អ្នក ។ ការប្រាស្រ័យ​ទាក់ទង​ជាមួយ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្នែក​ការបង្រៀន​នឹង​ផ្ដល​ពរ​ដល់​អ្នក ហើយ​អ្នក​នឹង​ជា​ពរជ័យ​ចំពោះ​ពួកគេ ។

ក្នុង​នាម​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម អ្នក​អាច​ទៅបង្រៀន​សួរ​សុខទុក្ខជាមួយ​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​បង្រៀន ។ ពាក់​ស្លាក​ឈ្មោះ​របស់​អ្នក ហើយ​ធ្វើតាម​បទដ្ឋាន​សម្លៀកបំពាក់​សម្រាប់​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្នែក​ការបង្រៀន និង​នៅពេល​អ្នក​ចូលរួម​ការបង្រៀន​ការសួរ​សុខទុក្ខ ។ ប្រសិនបើ​អ្នក​ធ្វើ​ដំណើរ​នៅក្នុង​យានជំនិះ​ជាមួយគ្នា សូម​ព្យាយាម​ចៀសវាង​ការស្ដាប់​តន្រ្តី និង​ការមើល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​មិន​ត្រូវ​នឹង​បទដ្ឋាន​សម្រាប់​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្នែក​ការបង្រៀន ។

៣.៥.៥

ការណាត់ដើរ​លេង​ជាគូ

អ្នក​ក៏​មិន​អាច​ទៅ​ដើរលេង​ជាគូ ឬ​ចែចង់​ក្នុង​នាម​ជា​អ្នកព្វផ្សាយ​សាសនា​នោះ​ដែរ ។ អ្នក​ត្រូវបាន​លើកទឹក​ចិត្ត​ឲ្យ​ចូលរួម​នៅក្នុង​វួដ និង​សកម្មភាព​យុវមជ្ឈិមវ័យ​នៅលីវ ( យ.ម.ល. ) ប៉ុន្តែ​អ្នក​មិនគួរ​ចូលរួម​នៅក្នុង​ការរាំរែក​នោះ​ទេ ។ ត្រូវ​ប្រុងប្រយ័ត្ន​ក្នុង​ការចូលរួម​សកម្មភាព​ណា​មួយ ឬ​ឥរិយាបថ​ដែល​អាច​យល់​ខុស​ថា​ជា​ការចែចង់ ឬ​ដូចជា​ការដើរ​លេង​ជា​គូ ។

៣.៥.៦

ការពាក់ស្លាក​ឈ្មោះ​អ្នក​ផ្សព្វផ្សាយ​សាសនា

វា​គឺជា​កិត្តិយស និង​ជា​អភ័យ​ឯកសិទ្ធិ​ដើម្បី​ពាក់​ស្លាក​ឈ្មោះ​អ្នក​ផ្សព្វផ្សាយ​សាសនា ។ សូម​ពាក់​ស្លាកឈ្មោះ​ជានិច្ច​ខណៈដែល​អ្នក​ធ្វើ​ដំណើរ​ទៅ ឬ​មកពី​កិច្ចការ​ផ្សព្វផ្សាយ​សាសនា​របស់​អ្នក​វិញ នៅពេល​កំពុង​បំពេញ​កិច្ចការ​ផ្សព្វផ្សាយ​សាសនា​របស់​អ្នក នៅពេល​អ្នក​ចូលរួម​ការបង្រៀន​ការសួរ​សុខទុក្ខ និង​ការប្រជុំ​ក្នុង​សាសនាចក្រ ។

កិច្ចការ​អ្នក​ផ្សព្វផ្សាយ​សាសនា​រួមមាន​ការប្រជុំ និង​សន្និសីទ​អ្នក​ផ្សព្វផ្សាយ​សាសនា ម៉ោង​បម្រើ​គ្រួសារ​របស់​អ្នក និង​កិច្ចការ​សាសនាចក្រ និង​សប្បុរសធម៌​ដែល​ធ្វើ​ពី​គេហដ្ឋាន ។ ប្រសិន​បើ​អ្នក​មាន​សំណួរ​ណាមួយ​អំពី​ពេលវេលា​ដែល​ត្រូវ​ពាក់​ស្លាកឈ្មោះ​អ្នក​ផ្សព្វផ្សាយ​សាសនា​របស់​អ្នក សូម​សួរ​ទៅ​អ្នកប្រឹក្សា​យោបល់​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម​របស់​អ្នក ។

៣.៥.៧

ការរស់​នៅក្នុង​ផ្ទះ

ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​ការបម្រើ​វ័យក្មង​រស់នៅ​ឯ​ផ្ទះ ។ ប្រកាស​ដំណឹងល្អ​របស់​យើង ថ្លែង​ថា « ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ជួយ​យើង​អភិវឌ្ឍ​ទំនាក់ទំនង​គ្រួសារ​កាន់តែ​រឹងមាំ ។ គេហដ្ឋាន​គឺជា​កន្លែង​ដ៏​ល្អ​បំផុត​សម្រាប់​បង្រៀន និង​រៀន​គោលការណ៍​នៃ​ដំណឹងល្អ ។ គេហដ្ឋាន​ដែល​បង្កើត​ឡើង​នៅ​លើ​គោលការណ៍​នៃ​ដំណឹងល្អ​នឹង​ក្លាយជា​កន្លែង​ជ្រកកោន និង​សុវត្ថិភាព ។ វា​នឹង​ក្លាយជា​កន្លែង​ដែល​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​អាច​គង់​នៅ » ( ជំពូកទី ៣ ) ។

នៅក្នុង​ការហៅ​របស់​អ្នក អ្នក​ត្រូវបាន​ចាត់​ឲ្យ​ធ្វើការ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម​នៅក្នុង​សហគមន៍​ក្នុង​មូលដ្ឋាន​របស់​អ្នក ដោយ​ផ្តល់​ការងារបម្រើ​ដូចជា​ព្រះគ្រីស្ទ​ខណៈពេល​កំពុង​រស់នៅ​ឯ​គេហដ្ឋាន ។ ប្រើ​ឱកាស​ពិសេស​នេះ​ដើម្បី​ពង្រឹង និង​បម្រើ​អស់​អ្នក​ដែល​នៅក្នុង​ផ្ទះ​របស់​អ្នក និង​ជួយ​ពួកគេ​ឲ្យ​កាន់តែ​ខិតជិត​ព្រះយេស៊ូវ​គ្រីស្ទ ។

៣.៥.៨

ការងារ និង​ការសិក្សា

ការងារ និង​ការសិក្សា—ទោះជា​ការងារពេញម៉ោង ឬ​ក្រៅ​ម៉ោង​ក្តី—គឺ​មិនមែន​ជា​ផ្នែក​​នៃ​ការបម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ពេញម៉ោង​ឡើយ ។ អ្នក​គួរ​លះបង់​ពេលវេលា ទេពកោសល្យ កម្លាំង និង​ធនធាន​ហិរញ្ញវត្ថុ​របស់​អ្នក​ដើម្បី​បេសកកម្ម​របស់​អ្នក ។ នេះ​គឺ​ជា​ផ្នែក​នៃ​ក្រឹត្យវិន័យ​នៃ​ការថ្វាយ ដែល​អ្នក​បាន​ធ្វើ​សេចក្ដី​សញ្ញា​ដើម្បី​គោរព​តាម​នៅក្នុង​ពីធី​អំណោយទាន​ពិសិដ្ឋ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។

អ្នក​ត្រូវ​បានលើក​ទឹកចិត្ត​ឲ្យ​ចូលរួម​ក្នុង​ថ្នាក់​វិទ្យាស្ថាន និង​សកម្មភាព​នានា លើកលែង​តែ​ការរាំរែក និង​សកម្មភាព​ដើរលេង​ជា​គូ ។ អ្នក​ក៏​អាច​ចុះ​ឈ្មោះ​ចូលរៀន​នៅក្នុង ប៊ី.វាយ.យូ PathwayConnect បានដែរ ប្រសិនបើ​អ្នក​មាន​បំណង​ធ្វើ​ដូច្នោះ ។

៣.៥.៩

គោលការណ៍​ណែនាំ​ស្ដីពី​សុវត្ថិភាព​សម្រាប់​ធ្វើ​សកម្មភាព​នានា

គោលការណ៍​ណែនាំ​ស្ដីពី​សុវត្ថិភាព​សម្រាប់​ធ្វើ​សកម្មភាព​នានា​ដែលអនុវត្ត​ចំពោះ​យុវមជ្ឈិមវ័យ​នៅ​លីវ អនុវត្ត​ចំពោះ​អ្នក​ក្នុងនាម​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម​ផងដែរ ។ ការធ្វើ​សកម្មភាព​ដែល​ត្រូវ​ដេកយប់ ការទៅ​ព្រះវិហារ​បរិសុទ្ធ​នៅក្រៅ​មណ្ឌល​ព្រះវិហារ​បរិសុទ្ធ​ដែល​បាន​ចាត់តាំងដល់​អ្នក និង​ការធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​គឺ​ត្រូវ​ហាមឃាត់ ។ ធ្វើការ​ជាមួយ​អ្នកប្រឹក្សា​យោបល់​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម ប្រធាន​បេសកកម្ម និង​ប្រធាន​ស្តេក​របស់​អ្នក សម្រាប់​ករណីលើកលែង​ណា​មួយ ។

៣.៦

ដំណើរកម្សាន្ត និង​កម្មវិធី​កម្សាន្ត

ជ្រើសរើស​សកម្មភាព​ដែល​លើក​ស្ទួយ ល្អ​សម្រាប់​សុខុមាលភាព​ខាងវិញ្ញាណ និង​ខាង​សតិអារម្មណ៍​របស់​អ្នក និង​ជួយ​ឲ្យ​អ្នក​សម្រាក ។ ធ្វើ​លំហាត់ប្រាណ និង​មាន​ភាពសកម្ម​ដើម្បី​រក្សា​រាងកាយ និង​គំនិត​របស់​អ្នក​មាំមួន​សម្រាប់​ការបម្រើ ។ សូម​ចៀសវាងពី​សកម្មភាព​កម្សាន្ត​ដែល​នាំ​ឲ្យ​មានរបួស និង​នឿយហត់ខ្លាំង ។

៣.៦.១

ហ្គេម ភាពយន្ត និង​ទូរទស្សន៍

សកម្មភាព​អំឡុងពេល​ម៉ោង​ដែល​អ្នក​មិន​ស្ថិត​ក្នុង​ការងារ​បម្រើ​របស់​អ្នក ដូចជា ហ្គេម ភាពយន្ត និង​កម្មវិធី​ទូរទស្សន៍​ដែល​សមរម្យ​គឺ​អាច​ទទួលយក​បាន​ដោយ​មាន​ការអនុម័ត​ពីអ្នកប្រឹក្សា​យោបល់​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម​របស់​អ្នក ។

បេសកម្ម​របស់​អ្នក​ផ្ដល់​ឱកាស​មួយ​ដើម្បី​អភិវឌ្ឍ​ទម្លាប់​សុចរិត ។ វា​ជា​ការចាំបាច់​ដែល​អ្នក​មិន​ស្តាប់ មើល ឬ​ចូលរួម​ក្នុង​សកម្មភាព ឬ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​បង្អាក់​ពី​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​ក្នុង​ជីវិត​របស់​អ្នក និង​គោលបំណង​របស់អ្នក​ក្នុង​នាម​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ឡើយ ។ សូម​ចាំ​ថា អ្នក​ត្រូវ​បានញែកចេញ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង ។ ព្យាយាម​សម្រប​ឥរិយាបថ​របស់អ្នក​ជាមួយនឹង​លក្ខណៈ​ដ៏​ពិសិដ្ឋ​នៃ​ការហៅ​របស់អ្នក ។

ពេល​អ្នក​ចាប់ផ្តើម​ការបម្រើ​ជា​អ្នក​ផ្សព្វផ្សាយសាសនា​របស់​អ្នក សូម​ដាក់​គោលដៅ និង​ដាក់​ផែនការ​ដើម្បី​ធានា​ថា​ទម្លាប់​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់អ្នក​គឺ​ស្រប​នឹង​ការធ្វើ​ជា​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ បន្ត​ដាក់​គោលដៅ​ទាំងនេះ និង​បង្កើត​ផែនការ​ក្នុង​អំឡុងពេល​បេសកកម្ម​របស់​អ្នក ។ អ្នកប្រឹក្សា​យោបល់​របស់​អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម​របស់​អ្នក​នឹង​ពិនិត្យមើល​គោលដៅ​របស់​អ្នក​ជា​ទៀងទាត់ និង​ជួយ​អ្នក​ដាក់​ផែនការ​ក្នុង​ការប្រើប្រាស់​ប្រព័ន្ធផ្សព្វផ្សាយ​របស់​អ្នក ។ សំណួរ​សំខាន់​មួយ​ដែល​ត្រូវ​សួរ​គឺ « តើ​នេះជា [ សកម្មភាព ភាពយន្ត តន្ត្រី ។ ល ។ ] ដែល​បង្អាក់​អ្នក​ចេញពី​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​នៅក្នុង​ជីវិត​របស់​អ្នក​ដែរ​ឬ​ទេ ? »

៣.៦.២

ការចូលរួម​ក្នុង​វួដ និង​ថ្នាក់​វិទ្យាស្ថាន

នៅក្នុង​អំឡុង​ពេល​នៃ​ការបម្រើ​របស់​អ្នក​ក្នុងនាម​ជា​អ្នកផ្សព្វផ្សាយ​សាសនា កំណត់ត្រា​សមាជិកភាព​របស់​អ្នក​នៅតែ​មាន​នៅក្នុង​វួដ​កំណើត​របស់អ្នក​ដដែល ។ ដោយ​មាន​ការអនុម័ត​របស់​ប៊ីស្សព​របស់​អ្នក នោះ​អ្នក​អាច​ចូលរួមវួដ​យុវមជ្ឈិមវ័យ​នៅលីវ ( យ.ម.ល. ) នៅក្នុង​តំបន់​របស់​អ្នក ។

អ្នក​ត្រូវបាន​លើកទឹកចិត្ត​ឲ្យ​ចូលរួម​នៅក្នុង​ថ្នាក់​វិទ្យាស្ថាន និង​សកម្មភាព​នានា ។ អ្នក​ក៏​អាច​ចូលរួម​ក្នុង​សកម្មភាព​យុវ​មជ្ឈិមវ័យ​នៅលីវ ដែល​ឧបត្ថម្ភ​ដោយ​វួដ ឬ​ស្តេក​របស់អ្នក ដូចជា សកម្មភាព​រាត្រីជួបជុំ​ក្រុមគ្រួសារ ដំណើរ​ទៅ​ព្រះវិហារបរិសុទ្ធ ការប្រជុំ​ធម្មនិដ្ឋាន ហ្គេម និង​អាហារ​ពិចនិច ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អ្នក​មិនគួរ​ចូលរួម​ការរាំរែក ឬ​សកម្មភាព​ដើរ​លេង​ជា​គូ​នោះ​ទេ ។

៣.៦.៣

សកម្មភាព​វប្បធម៌ និងការកម្សាន្ត

សូម​ចងចាំ​ថា អ្នក​គឺជា​អ្នក​ផ្សព្វផ្សាយ​សាសនា ។ សកម្មភាព​របស់​អ្នក​គួរតែ​ត្រឹមត្រូវ លើកស្ទួយ និង​ស្របតាម​បទដ្ឋាន​នៃ​ក្បួនខ្នាត​នេះ​ជានិច្ច ។ វា​គួរតែ​ស្របទៅ​នឹង​ការហៅ​របស់អ្នក​ឲ្យ​ធ្វើ​ជា​អ្នកតំណាង​របស់​ព្រះយេស៊ូវគ្រីស្ទ ។

ចូរ​មាន​សុវត្ថិភាព និង​ប្រើ​សុភវិនិច្ឆ័យ​ជានិច្ច នៅពេល​ចូលរួម​នៅក្នុង​សកម្មភាព​កម្សាន្ត​នានា ។ អំឡុង​បេសកកម្ម​របស់​អ្នក អ្នក​មិនគួរ​ចូលរួម​នៅក្នុង​សកម្មភាព​ណា​ដែល​មាន​ហានិភ័យ​ខ្ពស់​លើស​ពី​ធម្មតា​នោះ​ទេ ។

ប្រសិនបើ​បានអនុម័ត​ពី​អ្នកប្រឹក្សា​យោបល់​របស់​អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម ឬ​ប្រធាន​បេសកកម្ម​របស់អ្នក អ្នក​អាច​ចូលរួម​ក្នុង​ការជួបជុំ​ក្នុង​សង្គម​ជាមួយនឹង​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម​ផ្សេងទៀត នៅពេល​ដែល​អ្នក​មិន​នៅក្នុង​កិច្ចការ​ចាត់តាំង​របស់​អ្នក​ឡើយ ។ សកម្មភាព​ទាំងនេះ​គួរតែ​អនុវត្ត​តាម​បទដ្ឋាន​នៅក្នុង​ក្បួនខ្នាត​នេះ ។ វា​មិន​គួរ​ត្រូវ​បានប្រារព្ធ​ឡើង​ពេញ​មួយ​យប់​នោះ​ទេ ។

គោល​បំណង​នៃ​បេសកកម្ម​របស់​អ្នក​គឺ​ដើម្បី​បម្រើ ។ ទោះយ៉ាង​ណា​ក៏​ដោយ វា​អាច​កើត​មាន​ឡើង​នៅពេល​ដែល​វា​សម​ស្រប​ក្នុង​ការចូលរួម​ក្នុង​វិស្សមកាល​ជា​គ្រួសារ ។ ពិភាក្សា​អំពី​វិស្សមកាល​ជា​លក្ខណៈ​គ្រួសារ​ជាមួយ​អ្នកប្រឹក្សា​យោបល់​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម​របស់អ្នក​ជាមុន​សិន ហើយ​ស្វែងរក​ការអនុម័ត​ពី​ប្រធាន​បេសកកម្ម​របស់អ្នក ។ បង្កើត​ផែនការ​ជាមួយ​ថ្នាក់​ដឹកនាំ​ទាំងនេះ ដើម្បី​លើក​កម្ពស់​បទពិសោធន៍​បេសកកម្ម​របស់​អ្នក និង​បំពេញ​គោលបំណង​ជា​អ្នកផ្សព្វផ្សាយ​សាសនា​របស់​អ្នក ខណៈពេល​ទៅ​វិស្សមកាល​ជា​គ្រួសារ ។

៣.៦.៤

តន្ត្រី

សូម​ស្តាប់​តន្រ្តី​ដែល​សមស្របនឹង​ការហៅ​ដ៏​ពិសិដ្ឋ​របស់​អ្នក ។ តន្រ្តី​គួរ​យាង​អញ្ជើញ​ព្រះវិញ្ញាណ ជួយ​អ្នក​ផ្តោត​លើ​កិច្ចការ និង​ដឹកនាំ​គំនិត និង​អារម្មណ៍​របស់អ្នក​ទៅរក​ព្រះអង្គសង្រ្គោះ ។

កុំ​ស្តាប់​តន្ត្រី​ដែល​លើក​ទឹកចិត្ត​ឲ្យ​មាន​ទង្វើ​អសីលធម៌ លើកតម្កើង​អំពើ​ហិង្សា ឬ​ប្រើ​ភាសា​ប្រមាថ​ឡើយ ។ ចៀសវាង​តន្ត្រី​ដែល​ធ្វើ​ឲ្យ​បាត់បង់​ការ​ឆាប់​ដឹង​ខាង​វិញ្ញាណ​របស់​អ្នក​តាមរយៈ​ចង្វាក់ភ្លេង ឧបករណ៍ កម្រិត​សំឡេង អត្ថបទចម្រៀង ឬ​សំឡេង​ខ្លាំងៗ​របស់​តន្រ្តី ។

៣.៦.៥

ឧបករណ៍​អេឡិចត្រូនិក និង​កុំព្យូទ័រ

ព្រះអម្ចាស់​បាន​ប្រគល់​ឲ្យ​អ្នក​នូវ​បច្ចេកវិទ្យា ដើម្បី​ជួយ​សម្រេច​កិច្ចការ​របស់​ទ្រង់ ។ « បេសកកម្ម​របស់​អ្នក​គឺជា​ឱកាស​ដ៏​ល្អ​មួយ​ដើម្បី​រៀន​ប្រើប្រាស់​បច្ចេកវិទ្យា​ដោយ​ឈ្លាសវៃ » ( ប្រកាស​ដំណឹងល្អ​របស់​យើង ជំពូកទី ២ ) ។

ការប្រើប្រាស់​បច្ចេកវិទ្យា​ដោយ​ឈ្លាសវៃ និង​ដោយ​សុចរិត អាច​ជួយ​អ្នក​ឲ្យ​សម្រេច​គោលបំណង​ជា​អ្នក​ផ្សព្វផ្សាយសាសនា​និង​ប្រើប្រាស់​ពេលវេលា​ប្រកប​ដោយ​ប្រសិទ្ធភាព ។ បច្ចេកវិទ្យា​អាច​ពង្រឹង​ការសិក្សា​របស់អ្នក​អំពី​ដំណឹងល្អ និង​បទគម្ពីរ ព្រម​ទាំង​ជួយ​អ្នក​ដាក់​គោលដៅ និង​ដាក់​ផែនការ ។ វា​ក៏​នឹង​អាច​ជួយ​អ្នក​ឲ្យ​ចៀសវាង​ឯកសារ​ដែល​មិន​សមរម្យ​ផងដែរ ។

សូម​ធ្វើ​តាម​ព្រះវិញ្ញាណ​អំពី​ពេលវេលា និង​របៀប​ប្រើប្រាស់​បច្ចេកវិទ្យា​តាម​របៀប​ដែល​នឹង​ជួយ​ពង្រឹង​សេចក្ដីជំនឿ​របស់​អ្នក​ទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​សេចក្ដី​ជំនឿ​នៃ​អ្នក​ដែល​អ្នក​បម្រើ ។

សូម​ចៀសវាង​រាល់​អ្វីៗ​ដែល​ប្រមាថ អសីលធម៌ ហិង្សា ឬ​អាសអាភាស ។

ត្រូវ​មាន​គោលបំណង​ក្នុង​ការប្រើប្រាស់​ឧបករណ៍​របស់​អ្នក ។ ចៀសវាង​ការប្រើ​ទូរសព្ទ​ដៃ​របស់អ្នក​សម្រាប់​គោលបំណង​ផ្ទាល់ខ្លួន​ក្នុង​អំឡុងពេល​ម៉ោង​នៃ​ការចាត់តាំង ។

៣.៦.៦

ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម

ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ( និង​វេទិកា​ដែល​ទាក់ទង ) អាច​ជា​វិធី​មួយ​ដ៏​មាន​ប្រសិទ្ធភាព​ដើម្បី​ចែកចាយ​ពី​របៀប ដែល​អ្នក​កំពុង​ធ្វើ​តាម​ព្រះអង្គ​សង្គ្រោះ​ក្នុងនាម​ជា​អ្នកផ្សព្វផ្សាយ​សាសនា ។ ការ​ចុះផ្សាយ​អំពី​សកម្មភាព​ដែល​មិន​មែន​ជា​ការផ្សព្វផ្សាយ​សាសនា គួរតែ​ឆ្លុះបញ្ចាំង​ពី​សេចក្តីថ្លៃថ្នូរ​នៃ​ការហៅ​បេសកកម្ម​របស់​អ្នក ។

សូម​ជ្រើសរើស​ដោយ​ឈ្លាសវៃ នៅពេល​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ ។ អ្វី​ក៏ដោយ​ដែល​អ្នក​អាន ស្តាប់ ឬ​មើល​ប៉ះពាល់​ដល់​អ្នក ។ ជ្រើសរើស​តែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​លើកស្ទួយ​អ្នក​តែ​ប៉ុណ្ណោះ ។

សូម​ការពារ​សុវត្ថិភាព​របស់អ្នក និង​សុវត្ថិភាព​អ្នកដទៃ​ដោយ​ប្រយ័ត្នប្រយែង​អំពី​ព័ត៌មាន​ផ្ទាល់ខ្លួន និង​រូបភាព​ដែល​អ្នក​ចែកចាយ​តាមរយៈ​បច្ចេកវិទ្យា ។ នៅពេល​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដើម្បី​បំពេញ​គោលបំណង​ផ្សព្វផ្សាយ​សាសនា​របស់​អ្នក សូម​កុំ ៖

  • ប្រើ​ងារ « អែលឌើរ » ឬ « ស៊ីស្ទើរ » នៅក្នុង​ឈ្មោះ​គណនី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់​អ្នក​ឡើយ ។

  • ទំនាក់ទំនង​អ្វីមួយ​តាម​អ៊ីនធឺណិត ឬ​តាមរយៈ​ការផ្ញើសារ​ដែល​មិន​សមរម្យ​ក្នុងការ​ចែកចាយ​ដោយផ្ទាល់​ឡើយ ។

  • ចែកចាយ​ទស្សនៈ​ខាងនយោបាយ ។

  • បញ្ជាក់​ថា ការ​ចុះ​ផ្សាយ​របស់​អ្នក​គឺជា​ការទំនាក់ទំនង​ជា​ផ្លូវ​ការ​របស់​សាសនាចក្រ ។

ត្រូវ​គោរព​តាម​ច្បាប់​ដែល​គ្រប់គ្រង​ពី​ការចែកចាយ​តន្ត្រី ភាពយន្ត និង​ច្បាប់​កម្មសិទ្ធិ​បញ្ញា​ផ្សេងៗ​ទៀត ។

ត្រូវ​ប្រយ័ត្ន​កុំ​ចំណាយ​ពេល​ប្រើប្រាស់​អ៊ីនធឺណិត ឧបករណ៍​ចល័ត ឬ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេង​ទៀត​ច្រើន​ពេក ។ ការធ្វើ​ដូច្នេះ​អាច​រារាំង​អ្នក​ពី​ការចូលរួម​ក្នុង​សកម្មភាព​ដែល​ជួយ​អ្នក​បំពេញ​គោលបំណង​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​របស់​អ្នក និង​បំពេញ​កិច្ចការ​ផ្សព្វផ្សាយ​សាសនា​របស់​អ្នក ។

ប្រសិនបើ​អ្នក​មិន​ច្បាស់​ថា​តើ​អ្វី​សមរម្យ​ដើម្បី​មើល ឬ​ស្តាប់ សូម​ជួប​ជាមួយ​ឪពុកម្ដាយ ឬ​អាណាព្យាបាល ប៊ីស្សព ឬ​អ្នកប្រឹក្សា​យោបល់​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម​របស់​អ្នក ។ ព្រះវិញ្ញាណ​បរិសុទ្ធ​ក៏​នឹង​ដឹកនាំ​អ្នក ហើយ​ប្រទាន​កម្លាំង​ដល់​អ្នក​ដើម្បី​ធ្វើការ​ជ្រើសរើស​ត្រឹមត្រូវ​ផងដែរ ។

៣.៧

ការលើកលែង​ផ្នែក​គោលនយោបាយ

ប្រសិនបើ​អ្នក​មាន​អារម្មណ៍​ថា មាន​ការលើក​លែង​មួយ​ចំពោះ​បទដ្ឋាន​នៅក្នុង​ក្បួនខ្នាត​នេះ​ដែល​គួរតែ​ត្រូវបាន​លើក​មក​ពិចារណា សូម​ពិភាក្សា​ជាមួយ​អ្នកប្រឹក្សា​យោបល់​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម​របស់​អ្នក ។ ករណី​លើកលែង​មួយ​ចំនួន​អាច​ទាមទារ​ការអនុម័ត​ពី​ប្រធាន​បេសកកម្ម​របស់​អ្នក ឬ​នាយកដ្ឋាន​អ្នក​ផ្សព្វផ្សាយ​សាសនា ។

៣.៨

ទំនាក់ទំនង​ជាមួយ​ថ្នាក់ដឹកនាំ​បេសកកម្ម អ្នកប្រឹក្សា​យោបល់​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម ថ្នាក់ដឹកនាំ​បព្វជិតភាព និង​អ្នក​គ្រប់គ្រង​ទីតាំង​ផ្នែក​សេវាកម្ម ។

ការបម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​រួមមាន​ការទទួល​ខុសត្រូវ​ចំពោះ​ព្រះអម្ចាស់ និង​ថ្នាក់​ដឹកនាំ​របស់​អ្នក ។ អ្នក​ធ្វើ​ដូច្នេះ​ដោយ​ផ្តល់​របាយការណ៍​អ្នកផ្សព្វផ្សាយ​សាសនា​ជា​ទៀងទាត់ រួមទាំង​របាយការណ៍​អ៊ីមែល​ប្រចាំ​សប្តាហ៍ ទៅកាន់​អ្នកប្រឹក្សា​យោបល់​របស់​អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម​របស់​អ្នក ។ របាយការណ៍​ទាំងនេះ​អាច​មាន ៖

  • កិច្ចការ និង​កាលវិភាគ​កិច្ចការ​ផ្សព្វផ្សាយសាសនា​របស់​អ្នក ។

  • សុខុមាលភាព​ខាង​ផ្លូវកាយ និង​ខាងសតិអារម្មណ៍​របស់​អ្នក ។

  • បទពិសោធន៍​ខាង​វិញ្ញាណ និង​ការអភិវឌ្ឍ​របស់​អ្នក ។

  • ជោគជ័យ និង​ឧបសគ្គ​នា​ពេលថ្មីៗ​របស់​អ្នក ។

ជូន​ដំណឹង​ទៅ​អ្នក​គ្រប់គ្រង​ទីតាំង​ផ្នែក​សេវាកម្ម​របស់​អ្នក និង​អ្នកប្រឹក្សា​យោបល់​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម​របស់​អ្នក រាល់​ពេល​អ្នក​មិន​អាច​ចូលរួម​នៅក្នុង​ការចាត់តាំង​ការបម្រើ​របស់​អ្នក ។ ទំនាក់ទំនង​នេះ​គួរតែ​ធ្វើឡើង​ជាមុន​ឲ្យ​បានល្អ ប្រសិនបើ​អាច​ធ្វើបាន ។

នៅ​ក្នុង​បេសកកម្ម​របស់​អ្នក សូម​ប្រើ​គណនី​អ៊ីមែល​អ្នក​ផ្សព្វផ្សាយ​សាសនា​ដែល​បាន​ចុះ​ឈ្មោះ​របស់​អ្នក ជាជាង​ប្រើ​គណនី​ផ្ទាល់ខ្លួន​ណា​មួយ ។