« ១១. ក្រុមយុវនារី »ជម្រើសចេញមកពីក្បួនខ្នាតទូទៅ ( ឆ្នាំ២០២៣ ) ។
« ១១. ក្រុមយុវនារី » ជម្រើសចេញមកពីក្បួនខ្នាតទូទៅ
១១.
ក្រុមយុវនារី
១១.១
គោលបំណង និងអង្គការ
១១.១.១
គោលបំណង
អង្គការយុវនារីជួយក្រុមយុវនារីឲ្យចុះ និងរក្សាសេចក្តីសញ្ញាដ៏ពិសិដ្ឋ ហើយធ្វើឲ្យការប្រែចិត្តជឿរបស់ពួកគេលើព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់កាន់តែស៊ីជម្រៅ ។
១១.១.២
បាវចនាយុវនារី
« ខ្ញុំគឺជាបុត្រីសំណព្វរបស់ព្រះបិតាមាតាសួគ៌ដែលមាននិស្ស័យនៃព្រះ និងជោគវាសនាដ៏អស់កល្បជានិច្ច ។
ក្នុងនាមជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ ខ្ញុំខិតខំប្រែក្លាយដូចជាទ្រង់ ។ ខ្ញុំស្វែងរក ហើយធ្វើតាមវិវរណៈផ្ទាល់ខ្លួន និងផ្តល់ការងារបម្រើដល់មនុស្សដទៃនៅក្នុងព្រះនាមដ៏បរិសុទ្ធរបស់ទ្រង់ ។
ខ្ញុំនឹងឈរជាសាក្សីចំពោះព្រះនៅគ្រប់ពេល គ្រប់ការណ៍ទាំងអស់ និងគ្រប់កន្លែងទាំងអស់ ។
នៅពេលខ្ញុំព្យាយាមដើម្បីទទួលបានភាពតម្កើងឡើង នោះខ្ញុំរីករាយចំពោះអំណោយទាននៃការប្រែចិត្ត ហើយខិតខំកែលម្អជារៀងរាល់ថ្ងៃ ។ តាមរយៈសេចក្ដីជំនឿ ខ្ញុំនឹងពង្រឹងគេហដ្ឋាន និងគ្រួសាររបស់ខ្ញុំ ចុះ ហើយរក្សាសេចក្ដីសញ្ញាដ៏ពិសិដ្ឋ និងទទួលពិធីបរិសុទ្ធទាំងឡាយ ព្រមទាំងពរជ័យនៃព្រះវិហារបរិសុទ្ធ » ។
១១.១.៣
ថ្នាក់ទាំងឡាយ
យុវនារីក្លាយជាសមាជិកនៃថ្នាក់យុវនារីនៅដើមឆ្នាំក្នុងខែ មករា នៃឆ្នាំដែលពួកគេឈានដល់អាយុ ១២ ឆ្នាំ ។
គណៈប៊ីស្សព និងថ្នាក់ដឹកនាំជាមជ្ឈិមវ័យរបស់ក្រុមយុវនារី ធ្វើការសម្រេចចិត្តប្រកបដោយការអធិស្ឋានដើម្បីរៀបចំថ្នាក់ទាំងឡាយស្របតាមអាយុ ។ ថ្នាក់នីមួយៗ មិនថាវាមានទំហំប៉ុនណានោះទេ វាគួរតែមានប្រធានមួយរូប ហើយបើអាចធ្វើបាន មានទីប្រឹក្សាម្នាក់ ឬពីរនាក់ ហើយនិងលេខាម្នាក់ ។
១១.២
ការចូលរួមនៅក្នុងកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើងរបស់ព្រះ
១១.២.១
ការរស់នៅតាមដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ
១១.២.១.២
ការរៀនសូត្រដំណឹងល្អ
ការប្រជុំថ្នាក់ត្រូវធ្វើឡើងនៅថ្ងៃអាទិត្យទីពីរ និងទីបួននៃខែ ។ ការប្រជុំនេះមានរយៈពេល ៥០ នាទី ។ សមាជិកមួយរូបនៃគណៈប្រធានថ្នាក់ដឹកនាំកម្មវិធី ។ នាងដឹកនាំថ្នាក់ក្នុងការសូត្របាវចនា ហើយប្រឹក្សាជាមួយគ្នាអំពីការចាត់តាំង និងកិច្ចការផ្សេងៗទៀត ។
បន្ទាប់មក សមាជិកថ្នាក់ ឬថ្នាក់ដឹកនាំជាមជ្ឈិមវ័យម្នាក់ដឹកនាំការបង្រៀនដំណឹងល្អ ។
១១.២.១.៣
ការបម្រើ និងសកម្មភាពនានា
ការបម្រើ និងសកម្មភាពនានាគួរតែស្ថាបនាទីបន្ទាល់ ពង្រឹងក្រុមគ្រួសារ បង្កើតឲ្យមានសាមគ្គីភាពនៅក្នុងថ្នាក់ និងផ្តល់ឱកាសដើម្បីផ្តល់ពរជ័យដល់អ្នកដទៃ ។
ការបម្រើ និងសកម្មភាពមួយចំនួនគួរតែរួមបញ្ចូលទាំងក្រុមយុវជន និងក្រុមយុវនារី ជាពិសេសយុវវ័យដែលមានវ័យច្រើនជាងគេ ។
សកម្មភាពប្រចាំឆ្នាំ ។ បន្ថែមលើការធ្វើសកម្មភាពនានាជាប្រចាំរបស់យុវវ័យ នោះក្រុមយុវនារីក៏អាចចូលរួមសកម្មភាពដូចខាងក្រោមនេះជារៀងរាល់ឆ្នាំផងដែរ ៖
-
ការបោះជំរំរបស់ក្រុមយុវនារី ( សូមមើល សេចក្តីណែនាំស្តីពីការបោះជំរំរបស់ក្រុមយុវនារី ) ។
-
សន្និសីទយុវវ័យវួដ ឬស្តេក ឬសន្និសីទដើម្បីកម្លាំងនៃយុវជន ( FSY ) ។
១១.២.១.៤
ការអភិវឌ្ឍផ្ទាល់ខ្លួន
នៅក្នុងការខិតខំរបស់ពួកគេដើម្បីប្រែក្លាយកាន់តែដូចជាព្រះអង្គសង្រ្គោះ នោះយុវវ័យត្រូវបានអញ្ជើញឲ្យដាក់គោលដៅដើម្បីរីកចម្រើនខាងវិញ្ញាណ ខាងសង្គម ខាងរាងកាយ និងខាងបញ្ញា ( សូមមើល លូកា ២:៥២ ) ។
សម្រាប់ព័ត៌មានបន្ថែម សូមមើលគេហទំព័រ ChildrenandYouth.ChurchofJesusChrist.org ។
១១.២.២
ការមើលថែដល់អ្នកខ្វះខាត
ក្រុមយុវនារីគួរតែមានឱកាសបម្រើមនុស្សដទៃទាំងនៅក្នុង និងជាមួយក្រុមគ្រួសាររបស់ពួកគេជាប្រចាំ នៅអំឡុងពេលធ្វើសកម្មភាពយុវវ័យ និងដោយខ្លួនពួកគេផ្ទាល់ ។
១១.២.២.១
ការផ្ដល់ការងារបម្រើ
ក្រុមយុវនារីអាចទទួលការងារបម្រើដែលបានចាត់តាំងមក នៅដើមខែមករានៃឆ្នាំដែលពួកគេឈានចូលដល់អាយុ ១៤ ឆ្នាំ ។ សម្រាប់ព័ត៌មានបន្ថែម សូមមើល ជំពូកទី ២១ ។
១១.២.៣
ការអញ្ជើញមនុស្សទាំងអស់ឲ្យទទួលយកដំណឹងល្អ
ក្រុមយុវនារីអញ្ជើញមនុស្សទាំងអស់ឲ្យទទួលយកដំណឹងល្អ នៅពេលពួកគេ « ឈរជាសាក្សីដល់ព្រះនៅគ្រប់ពេល និងគ្រប់សេចក្តី និងគ្រប់ទីកន្លែង » ( ម៉ូសាយ ១៨:៩ ) ។
ឪពុកម្តាយ និងថ្នាក់ដឹកនាំអាចជួយក្រុមយុវនារីឲ្យរៀបចំខ្លួនដើម្បីចែកចាយដំណឹងល្អពេញមួយជីវិតរបស់ពួកគេ ។
១១.២.៤
ការបង្រួបបង្រួមក្រុមគ្រួសារសម្រាប់ភាពអស់កល្បជានិច្ច
ក្រុមយុវនារីអាចជួយក្រុមគ្រួសារឲ្យមានសាមគ្គីភាពនៅដ៏អស់កល្បជានិច្ចតាមរបៀបជាច្រើន ។
-
គោរពឪពុកម្តាយរបស់ពួកគេ និងធ្វើជាគំរូនៃការរស់នៅដូចជាព្រះគ្រីស្ទនៅក្នុងផ្ទះរបស់ពួកគេ ។
-
រៀបចំខ្លួនដើម្បីទទួលពិធីបរិសុទ្ធនៅព្រះវិហារបរិសុទ្ធ រួមទាំងការរៀបអាពាហ៍ពិពាហ៍នៅដ៏អស់កល្បជានិច្ចផងដែរ ។
-
ស្វែងរកបុព្វការីជនដែលត្រូវការពិធីបរិសុទ្ធនៅព្រះវិហារបរិសុទ្ធ ( សូមមើលគេហទំព័រ FamilySearch.org ) ។
-
ចូលរួមនៅក្នុងពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់សម្រាប់មរណជនឲ្យបានញឹកញាប់ តាមដែលកាលៈទេសៈអនុញ្ញាត ។
១១.៣
ថ្នាក់ដឹកនាំក្រុមយុវនារីវួដ
១១.៣.១
គណៈប៊ីស្សព
ការទទួលខុសត្រូវដ៏សំខាន់បំផុតរបស់ប៊ីស្សពគឺ ត្រូវមើលថែដល់ ជំនាន់ដែលកំពុងពេញវ័យ នៅក្នុងវួដរបស់គាត់ ។ គាត់ និងទីប្រឹក្សារបស់គាត់រៀនស្គាល់ឈ្មោះរបស់ពួកគេ ហើយយល់ពីកាលៈទេសៈនៅឯផ្ទះរបស់ពួកគេ ។ ពួកគាត់ជួបជាមួយយុវនារីម្នាក់ៗ យ៉ាងហោចណាស់ពីរដងក្នុងមួយឆ្នាំ ( សូមមើល ៣១.៣.១ ) ។
ប៊ីស្សពមានការទទួលខុសត្រូវលើអង្គការយុវនារីវួដ ។ គាត់ជួបនឹងប្រធានក្រុមយុវនារីជាប្រចាំ ។
ប៊ីស្សព និងទីប្រឹក្សារបស់គាត់ចូលរួមជាប្រចាំនៅក្នុងការប្រជុំ ការបម្រើ និងសកម្មភាពនានារបស់ក្រុមយុវនារី ។
១១.៣.២
គណៈប្រធានក្រុមយុវនារីជាមជ្ឈិមវ័យ
ប៊ីស្សពហៅ ហើយញែកចេញស្ត្រីមជ្ឈិមវ័យម្នាក់ឲ្យបម្រើជាប្រធានក្រុមយុវនារីវួដ ។ ប្រសិនបើអង្គភាពនោះធំល្មមគ្រប់គ្រាន់ ប្រធានក្រុមយុវនារីនោះផ្ដល់អនុសាសន៍ឲ្យហៅស្ត្រីមជ្ឈិមវ័យម្នាក់ ឬពីរនាក់មកធ្វើជាទីប្រឹក្សារបស់គាត់ ( សូមមើល ជំពូកទី ៣០ ) ។
នៅក្នុងអង្គភាពតូចមួយ ប្រធានក្រុមយុវនារីប្រហែលជាអ្នកដឹកនាំមជ្ឈិមវ័យតែម្នាក់គត់ ដែលត្រូវបានហៅឲ្យបម្រើនៅក្នុងអង្គការយុវនារី ។ នៅក្នុងករណីនេះ គាត់ធ្វើការជាមួយឪពុកម្តាយដើម្បីរៀបចំការបង្រៀន និងសកម្មភាពនានាសម្រាប់ក្រុមយុវនារី ។
ប្រសិនបើសាខាមួយគ្មានប្រធានក្រុមយុវនារីទេ នោះប្រធានសមាគមសង្គ្រោះអាចរៀបចំការបង្រៀនសម្រាប់ក្រុមយុវនារីរហូតដល់ប្រធានក្រុមយុវនារីម្នាក់ត្រូវបានហៅ ។
ប្រធានក្រុមយុវនារីមានការទទួលខុសត្រូវដូចខាងក្រោម ។ ទីប្រឹក្សារបស់គាត់ជួយដល់គាត់ ។
-
បម្រើនៅក្នុងក្រុមប្រឹក្សាវួដ ។
-
បម្រើជាសមាជិកមួយរូបក្នុងក្រុមប្រឹក្សាយុវវ័យវួដ ( សូមមើល ២៩.២.៦ ) ។
-
ផ្ដល់ការងារបម្រើដល់យុវនារីម្នាក់ៗ ។
-
បង្រៀនថ្នាក់ដឹកនាំក្រុមយុវនារីផ្សេងទៀត និងគណៈប្រធានថ្នាក់ទាំងឡាយអំពីការទទួលខុសត្រូវរបស់ពួកគេ ។
-
ប្រឹក្សាជាមួយយុវនារីអំពីឧបសគ្គនានាដែលមិនតម្រូវឲ្យប៊ីស្សពជួយដោះស្រាយ ឬឧបសគ្គដែលពាក់ព័ន្ធនឹងការរំលោភបំពាន ( សូមមើល ៣២.៣, ៣១.៣.១ និង ៣៨.៦.២ ) ។
១១.៣.៤
គណៈប្រធានថ្នាក់ និងលេខា
១១.៣.៤.១
ការហៅ ការគាំទ្រ និងការញែកចេញ
ថ្នាក់យុវនារីនីមួយៗគួរតែមានគណៈប្រធានថ្នាក់ម្នាក់ ។
សមាជិកមួយរូបនៃគណៈប៊ីស្សពហៅយុវនារីម្នាក់ឲ្យបម្រើជាប្រធានថ្នាក់ ។ នៅពេលមានយុវនារីគ្រប់គ្រាន់ដើម្បីបម្រើ ប្រធានថ្នាក់ពិចារណាប្រកបដោយការអធិស្ឋានពីសមាជិកថ្នាក់ ដែលត្រូវផ្តល់អនុសាសន៍ឲ្យធ្វើជាទីប្រឹក្សា និងជាលេខា ។
បន្ទាប់ពីបានផ្ដល់ការហៅបម្រើទាំងនេះ សមាជិកមួយរូបនៃគណៈប៊ីស្សពបង្ហាញយុវនារីរូបនោះទៅកាន់ថ្នាក់របស់ពួកគេដើម្បីធ្វើការគាំទ្រ ។ ប៊ីស្សព ឬទីប្រឹក្សាដែលបានចាត់តាំងម្នាក់ធ្វើពិធីញែកចេញដល់យុវនារីនោះ ។
១១.៣.៤.២
ការទទួលខុសត្រូវ
ប្រធានថ្នាក់បម្រើនៅក្នុងក្រុមប្រឹក្សាយុវវ័យវួដ ( សូមមើល ១១.៣.៤.៤ ) ។ គណៈប្រធានថ្នាក់ក៏មានទំនួលខុសត្រូវដូចខាងក្រោមផងដែរ ៖
-
ដឹកនាំកិច្ចខិតខំរបស់ថ្នាក់ឲ្យចូលរួមនៅក្នុងកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើងរបស់ព្រះ ( សូមមើល ជំពូកទី ១ ) ។
-
រៀនស្គាល់ និងបម្រើយុវនារីម្នាក់ៗ ដោយរួមទាំងយុវនារីដែលមិនបានចូលរួមនៅក្នុងការប្រជុំថ្នាក់ផងដែរ ។
-
ដាក់ផែនការ និងដឹកនាំការប្រជុំថ្នាក់នៅថ្ងៃអាទិត្យ ( សូមមើល ១១.២.១.២ ) ។
-
ដាក់ផែនការ និងអនុវត្តការបម្រើ និងសកម្មភាពនានានៅក្នុងថ្នាក់ ( សូមមើល ១១.២.១.៣ ) ។
១១.៣.៤.៣
ការប្រជុំគណៈប្រធានថ្នាក់
គណៈប្រធានថ្នាក់ក្រុមយុវនារីជួបគ្នាជាប្រចាំ ។ ប្រធានថ្នាក់ដឹកនាំការប្រជុំទាំងនេះ ។ អ្នកដឹកនាំជាមជ្ឈិមវ័យរបស់ក្រុមយុវនារីដែលត្រូវបានចាត់តាំងឲ្យជួយដល់គណៈប្រធានថ្នាក់ក៏ចូលរួមផងដែរ ។
១១.៣.៤.៤
ក្រុមប្រឹក្សាយុវវ័យវួដ
សូមមើល ២៩.២.៦ សម្រាប់ព័ត៌មានបន្ថែមទៀតស្ដីពីក្រុមប្រឹក្សាយុវវ័យវួដ ។
១១.៦
គោលការណ៍ណែនាំ និងគោលនយោបាយបនែ្ថម
១១.៦.១
ការការពារយុវវ័យ
នៅពេលមជ្ឈិមវ័យប្រាស្រ័យទាក់ទងជាមួយយុវវ័យនៅក្នុងបរិវេណសាសនាចក្រ យ៉ាងហោចណាស់គួរមានមជ្ឈិមវ័យពីររូបដែលមានការទទួលខុសត្រូវ មានវត្តមាននៅទីនោះ ។ វាអាចចាំបាច់ដើម្បីបញ្ចូលថ្នាក់រៀនចូលគ្នាដើម្បីឲ្យការងារនេះអាចធ្វើទៅបាន ។
មជ្ឈិមវ័យទាំងអស់ដែលធ្វើការជាមួយយុវវ័យត្រូវតែបំពេញវគ្គបណ្តុះបណ្តាលការការពារកុមារ និងយុវវ័យក្នុងរយៈពេលមួយខែក្រោយពីត្រូវបានគាំទ្រចំពោះការហៅ ( នៅលើគេហទំព័រProtectingChildren.ChurchofJesusChrist.org ) ។