« ៩. សមាគមសង្គ្រោះ » ជម្រើសចេញមកពីក្បួនខ្នាតទូទៅ ( ឆ្នាំ២០២៣ ) ។
« ៩. សមាគមសង្គ្រោះ » ជម្រើសចេញមកពីក្បួនខ្នាតទូទៅ
៩.
សមាគមសង្គ្រោះ
៩.១
គោលបំណង និងអង្គការ
៩.១.១
គោលបំណង
ព្យាការីយ៉ូសែប ស្ម៊ីធបានបង្រៀនថា គោលបំណងនៃសមាគមសង្រ្គោះគឺដើម្បីសង្រ្គោះព្រលឹង និងជួយសម្រាលទុក្ខវេទនា ។
បាវចនារបស់សមាគមសង្រ្គោះគឺ « សេចក្តីស្រឡាញ់មិនដែលផុតឡើយ » ( កូរិនថូស ទី១ ១៣:៨ ) ។
៩.១.២
សមាជិកភាពក្នុងសមាគមសង្គ្រោះ
យុវនារីម្នាក់អាចចាប់ផ្ដើមចូលរួមនឹងសមាគមសង្រ្គោះ ពេលនាងមានអាយុ ១៨ ឆ្នាំ ។ លុះដល់អាយុ ១៩ ឆ្នាំ ឬពេលចាកចេញពីផ្ទះ ដូចជាការទៅរៀននៅសាកលវិទ្យាល័យ ឬបម្រើបេសកកម្ម នាងគួរតែចូលរួមនៅក្នុងសមាគមសង្គ្រោះ ។
ស្ត្រីដែលបានរៀបការរួចហើយ ដែលមានអាយុក្រោម ១៨ ឆ្នាំក៏ជាសមាជិកក្នុងសមាគមសង្គ្រោះផងដែរ ។
៩.២
ការចូលរួមនៅក្នុងកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើងរបស់ព្រះ
៩.២.១
ការរស់នៅតាមដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ
៩.២.១.២
ការរៀនសូត្រដំណឹងល្អនៅក្នុងការប្រជុំសមាគមសង្គ្រោះ
ការប្រជុំធ្វើឡើងនៅអាទិត្យទីពីរ និងអាទិត្យទីបួនរាល់ខែ ។ វាមានរយៈពេល ៥០ នាទី ។ គណៈប្រធានសមាគមសង្គ្រោះដាក់ផែនការសម្រាប់ការប្រជុំទាំងនេះ ។ សមាជិកមួយរូបនៃគណៈប្រធានដឹកនាំកម្មវិធី ។
ការប្រជុំសមាគមសង្គ្រោះផ្តោតទៅលើប្រធានបទក្នុងសុន្ទរកថាមួយ ឬច្រើនពីសន្និសីទទូទៅនាពេលថ្មីៗនេះ ។
៩.២.១.៣
សកម្មភាព
គណៈប្រធានសមាគមសង្គ្រោះអាចដាក់ផែនការធ្វើសកម្មភាពនានា ។ សកម្មភាពភាគច្រើនធ្វើឡើងក្រៅពីថ្ងៃអាទិត្យ ឬល្ងាចថ្ងៃចន្ទ ។
៩.២.២
ការមើលថែដល់អ្នកខ្វះខាត
៩.២.២.១
ការផ្ដល់ការងារបម្រើ
បងប្អូនស្រីទទួលការចាត់តាំងនៃការផ្ដល់ការងារបម្រើមកពីគណៈប្រធានសមាគមសង្រ្គោះ ។ សម្រាប់ព័ត៌មានបន្ថែម សូមមើល ជំពូកទី ២១ ។
៩.២.២.២
តម្រូវការរយៈពេលខ្លី
បងប្អូនស្រីដែលផ្តល់ការងារបម្រើព្យាយាមយល់ និងឆ្លើយតបទៅតាមតម្រូវការរបស់អស់អ្នកដែលពួកគាត់បម្រើ ។ សមាជិកមួយចំនួនអាចត្រូវការជំនួយសម្រាប់រយៈពេលខ្លី នៅគ្រាដែលមានជំងឺ ការសម្រាលកូន មរណភាព ការបាត់បង់ការងារ និងកាលៈទេសៈផ្សេងទៀត ។
នៅពេលចាំបាច់ បងប្អូនស្រីដែលផ្ដល់ការងារបម្រើស្នើសុំជំនួយពីគណៈប្រធានសមាគមសង្គ្រោះ ។
៩.២.២.៣
សេចក្ដីត្រូវការរយៈពេលវែង និងភាពខ្លួនទីពឹងខ្លួន
ដោយបានសម្របសម្រួលដោយប៊ីស្សព គណៈប្រធានសមាគមសង្គ្រោះ និងគណៈប្រធានកូរ៉ុមអែលឌើរជួយសមាជិកជាមួយនឹងសេចក្ដីត្រូវការរយៈពេលវែង និងភាពខ្លួនទីពឹងខ្លួន ។
ប្រធានសមាគមសង្រ្គោះ ប្រធានកូរ៉ុមអែលឌើរ ឬថ្នាក់ដឹកនាំម្នាក់ទៀតជួយបុគ្គល ឬគ្រួសារនោះឲ្យបង្កើត ផែនការភាពខ្លួនទីពឹងខ្លួន ។
៩.២.២.៤
ពេលសមាជិកវួដម្នាក់ទទួលមរណភាព
នៅពេលសមាជិកវួដម្នាក់ទទួលមរណភាព នោះគណៈប្រធានសមាគមសង្គ្រោះ និងកូរ៉ុមអែលឌើរផ្ដល់ការលួងលោមចិត្ត និងជំនួយ ។ នៅក្រោមការដឹកនាំរបស់ប៊ីស្សព ពួកគេអាចជួយក្នុងពិធីបុណ្យសពបាន ។
សម្រាប់ព័ត៌មានបន្ថែម សូមមើល ៣៨.៥.៨ ។
៩.២.៣
ការអញ្ជើញមនុស្សទាំងអស់ឲ្យទទួលយកដំណឹងល្អ
ប្រធានសមាគមសង្រ្គោះចាត់តាំងសមាជិកម្នាក់ក្នុងគណៈប្រធានរបស់ខ្លួនឲ្យជួយដឹកនាំកិច្ចការដើម្បីចែកចាយដំណឹងល្អនៅក្នុងវួដ ។ គាត់ធ្វើការជាមួយនឹងសមាជិកដែលបានចាត់តាំងមកពីគណៈប្រធានកូរ៉ុមអែលឌើរដើម្បីសម្របសម្រួលដល់កិច្ចខិតខំទាំងនេះ ( សូមមើល ២៣.៥.២ ) ។
៩.២.៤
ការបង្រួបបង្រួមក្រុមគ្រួសារសម្រាប់ភាពអស់កល្បជានិច្ច
ប្រធានសមាគមសង្រ្គោះចាត់សមាជិកម្នាក់ក្នុងគណៈប្រធានរបស់ខ្លួនឲ្យជួយដឹកនាំកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិនៅក្នុងវួដ ។ គាត់ធ្វើការជាមួយនឹងសមាជិកដែលបានចាត់មកពីគណៈប្រធានកូរ៉ុមអែលឌើរ ដើម្បីសម្របសម្រួលដល់កិច្ចខិតខំទាំងនេះ ( សូមមើល ២៥.២.២ ) ។
៩.៣
ថ្នាក់ដឹកនាំសមាគមសង្រ្គោះ
៩.៣.១
ប៊ីស្សព
ជាធម្មតា ប៊ីស្សពជួបជាមួយប្រធានសមាគមសង្រ្គោះយ៉ាងហោចណាស់ប្រចាំខែ ។ ពួកគាត់ពិភាក្សាអំពីកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើងរបស់ព្រះ បូករួមទាំងការបម្រើរបស់បងប្អូនស្រីដែលផ្តល់ការងារបម្រើផងដែរ ។
៩.៣.២
គណៈប្រធានសមាគមសង្គ្រោះ
៩.៣.២.១
ការហៅគណៈប្រធានសមាគមសង្គ្រោះ
ប៊ីស្សពហៅស្រ្តីម្នាក់ដើម្បីបម្រើជាប្រធានសមាគមសង្រ្គោះវួដ ។ ប្រសិនបើអង្គភាពធំល្មមគ្រប់គ្រាន់ នោះគាត់ផ្តល់អនុសាសន៍ជូនប៊ីស្សពឲ្យហៅស្រ្តីម្នាក់ ឬពីរនាក់ធ្វើជាទីប្រឹក្សារបស់គាត់ ។
អង្គភាពតូចខ្លះអាចពុំមានប្រធានក្រុមយុវនារី ឬអង្គការបឋមសិក្សាទេ ។ នៅក្នុងអង្គភាពទាំងនេះ ប្រធានសមាគមសង្រ្គោះអាចជួយឪពុកម្តាយឲ្យដាក់ផែនការបង្រៀនសម្រាប់យុវវ័យ និងកុមារបាន ។
៩.៣.២.២
ការទទួលខុសត្រូវ
ប្រធានសមាគមសង្រ្គោះមានកាទទួលខុសត្រូវដូចខាងក្រោម ។ ទីប្រឹក្សារបស់គាត់ជួយដល់គាត់ ។
-
បម្រើនៅក្នុងក្រុមប្រឹក្សាវួដ ។
-
ដឹកនាំឲ្យសមាគមសង្រ្គោះខិតខំចូលរួមនៅក្នុងកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើង ( សូមមើល ជំពូកទី ១ ) ។
-
រៀបចំ និងមើលការខុសត្រូវលើបងប្អូនស្រីដែលផ្តល់ការងារបម្រើ ។
-
នៅក្រោមការដឹកនាំរបស់ប៊ីស្សព សូមប្រឹក្សាជាមួយនឹងសមាជិកមជ្ឈិមវ័យនៅក្នុងវួដ ។
3:16 -
សម្របសម្រួលកិច្ចខិតខំរបស់សមាគមសង្រ្គោះដើម្បីពង្រឹងដល់បងប្អូនស្រីដែលជាយុវមជ្ឈិមវ័យនៅក្នុងវួដ ទាំងនៅលីវ និងរៀបការហើយ ។
-
ជួបជាមួយសមាជិកសមាគមសង្រ្គោះម្នាក់ៗដោយផ្ទាល់ យ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំ ។
-
មើលការខុសត្រូវលើកំណត់ត្រា របាយការណ៍ និងហិរញ្ញវត្ថុរបស់សមាគមសង្រ្គោះ ( សូមមើលគេហទំព័រ LCR.ChurchofJesusChrist.org ) ។
៩.៣.២.៣
ការប្រជុំគណៈប្រធាន
គណៈប្រធានសមាគមសង្រ្គោះ និងលេខាជួបគ្នាជាទៀងទាត់ ។ ប្រធានជាអ្នកដឹកនាំការប្រជុំទាំងនេះ ។ របៀបវារៈអាចរួមមាននូវចំណុចដូចខាងក្រោម ៖
-
ដាក់ផែនការដើម្បីពង្រឹងដល់បងប្អូនស្រី និងក្រុមគ្រួសាររបស់ពួកគេ ។
-
សម្របសម្រួលកិច្ចការអ្នកផ្សព្វផ្សាយសាសនា ព្រមទាំងកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិផងដែរ ។
-
ឆ្លើយតបនឹងការចាត់តាំងមកពីការប្រជុំក្រុមប្រឹក្សាវួដ ។
-
ពិនិត្យមើលព័ត៌មានពីការសម្ភាសអំពីការផ្ដល់ការងារបម្រើឡើងវិញ ។
-
ពិចារណារកបងប្អូនស្រីឲ្យបម្រើនៅក្នុងសមាគមសង្រ្គោះ និងការចាត់តាំងនានា ។
-
រៀបផែនការប្រជុំសមាគមសង្រ្គោះ និងសកម្មភាពនានា ។
៩.៣.៣
លេខា
គណៈប្រធានសមាគមសង្រ្គោះអាចផ្តល់អនុសាសន៍ឲ្យស្រ្តីម្នាក់បម្រើជាលេខារបស់សមាគមសង្រ្គោះបាន ។
៩.៤
ការជួយក្រុមយុវនារីឲ្យរៀបចំខ្លួនចូលរួមក្នុងសមាគមសង្គ្រោះ
គណៈប្រធានសមាគមសង្រ្គោះធ្វើការជាមួយក្រុមយុវនារី ឪពុកម្តាយរបស់ពួកគេ និងថ្នាក់ដឹកនាំក្រុមយុវនារីដើម្បីជួយរៀបចំក្រុមយុវនារីឲ្យចូលរួមនៅក្នុងសមាគមសង្រ្គោះ ។
ថ្នាក់ដឹកនាំទាំងឡាយក៏ផ្ដល់ឱកាសជាបន្តបន្ទាប់ឲ្យក្រុមយុវនារី និងបងប្អូនស្រីនៃសមាគមសង្គ្រោះស្គាល់គ្នា ហើយបង្កើតចំណងមិត្តភាពផងដែរ ។ ការបម្រើជាមួយគ្នាក្នុងនាមជាបងប្អូនស្រីការផ្ដល់ការងារបម្រើគឺជារបៀបដ៏មានតម្លៃមួយដើម្បីភ្ជាប់ទំនាក់ទំនង ។
៩.៦
គោលការណ៍ណែនាំ និងគោលនយោបាយបនែ្ថម
៩.៦.២
អក្ខរកម្ម
តាមដែលត្រូវការ គណៈប្រធានសមាគមសង្រ្គោះធ្វើការជាមួយប៊ីស្សព គណៈប្រធានកូរ៉ុមអែលឌើរ និងក្រុមប្រឹក្សាវួដដើម្បីជួយសមាជិកឲ្យរៀនអាន និងសរសេរ ។