« ៨. កូរ៉ុមអែលឌើរ » ជម្រើសចេញមកពីក្បួនខ្នាតទូទៅ ( ឆ្នាំ២០២៣ ) ។
« ៨. កូរ៉ុមអែលឌើរ » ជម្រើសចេញមកពីក្បួនខ្នាតទូទៅ
៨.
កូរ៉ុមអែលឌើរ
៨.១
គោលបំណង និងអង្គការ
៨.១.១
គោលបំណង
បុរសដែលមានភាពស័ក្តិសមដែលមានអាយុ ១៨ ឆ្នាំឡើងអាចទទួលបព្វជិតភាពម៉ិលគីស្សាដែកបាន ហើយត្រូវបានតែងតាំងតំណែងជាអែលឌើរ ។ បុរសដែលតែងតាំងឲ្យមានតំណែងនេះ ចុះសេចក្តីសញ្ញាពិសិដ្ឋដើម្បីជួយព្រះនៅក្នុងការសម្រេចកិច្ចការរបស់ទ្រង់ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ៨៤:៣៣–៤៤ ) ។
៨.១.២
សមាជិកភាពនៅក្នុងកូរ៉ុមអែលឌើរ
វួដនីមួយៗមានកូរ៉ុមអែលឌើរមួយ ។ កូរ៉ុមអែលឌើរមាននូវបងប្អូនប្រុសដូចខាងក្រោម ៖
-
ពួកអែលឌើរនៅក្នុងវួដទាំងអស់ ។
-
ពួកអែលឌើរបម្រុងទាំងអស់នៅក្នុងវួដ ( សូមមើល ៨.៤ ) ។
-
សង្ឃជាន់ខ្ពស់ទាំងអស់នៅក្នុងវួដ លើកលែងតែអស់អ្នកដែលកំពុងបម្រើនៅក្នុងគណៈប្រធានស្តេក គណៈប៊ីស្សព ក្រុមប្រឹក្សាជាន់ខ្ពស់ ឬជាលោកអយ្យកោនាពេលបច្ចុប្បន្ននេះប៉ុណ្ណោះ ។
យុវជនអាចចាប់ផ្តើមចូលរួមការប្រជុំកូរ៉ុមអែលឌើរបាន នៅពេលគាត់ឈានដល់អាយុ១៨ឆ្នាំទោះបីជាគាត់ពុំទាន់បានតែងតាំងជាអែលឌើរក៏ដោយ ។ លុះដល់អាយុ១៩ឆ្នាំ ឬមុនពេលចាកចេញពីផ្ទះ ដូចជាការទៅរៀននៅសាកលវិទ្យាល័យ ឬបម្រើបេសកកម្ម គាត់គួរតែត្រូវបានតែងតាំងជាអែលឌើរ ប្រសិនបើគាត់មានភាពស័ក្តិសម ។
បុរសដែលបានរៀបអាពាហ៍ពិពាហ៍ហើយអាយុក្រោម ១៨ ឆ្នាំគឺជាពួកអែលឌើរបម្រុង ហើយក៏ជាសមាជិកនៃកូរ៉ុមអែលឌើរផងដែរ ។
៨.២
ការចូលរួមនៅក្នុងកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើងរបស់ព្រះ
៨.២.១
ការរស់នៅតាមដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ
៨.២.១.២
ការសិក្សាដំណឹងល្អនៅក្នុងការប្រជុំកូរ៉ុម
ការប្រជុំធ្វើឡើងនៅអាទិត្យទីពីរ និងអាទិត្យទីបួនរាល់ខែ ។ វាមានរយៈពេល ៥០ នាទី ។ គណៈប្រធានកូរ៉ុមអែលឌើរដាក់ផែនការការប្រជុំទាំងនេះ ។ សមាជិកមួយរូបនៃគណៈប្រធានដឹកនាំកម្មវិធី ។
ការប្រជុំកូរ៉ុមផ្តោតទៅលើប្រធានបទក្នុងសុន្ទរកថាមួយ ឬច្រើនមកពីសន្និសីទទូទៅថ្មីៗនេះ ។
៨.២.១.៣
សកម្មភាពទាំងឡាយ
គណៈប្រធានកូរ៉ុមអែលឌើរអាចដាក់ផែនការធ្វើសកម្មភាពនានាបាន ។ សកម្មភាពភាគច្រើនធ្វើឡើងក្រៅពីថ្ងៃអាទិត្យ ឬល្ងាចថ្ងៃចន្ទ ។
៨.២.២
ការមើលថែដល់អ្នកខ្វះខាត
៨.២.២.១
ការផ្ដល់ការងារបម្រើ
សមាជិកនៃកូរ៉ុមអែលឌើរទទួលការចាត់តាំងការផ្ដល់ការងារបម្រើមកពីគណៈប្រធានកូរ៉ុម ។ សម្រាប់ព័ត៌មានបន្ថែម សូមមើល ជំពូកទី ២១ ។
៨.២.២.២
តម្រូវការរយៈពេលខ្លី
បងប្អូនប្រុសដែលផ្តល់ការងារបម្រើព្យាយាមយល់ និងឆ្លើយតបទៅតាមតម្រូវការរបស់អស់អ្នកដែលពួកគាត់បម្រើ ។ សមាជិកមួយចំនួនអាចត្រូវការជំនួយសម្រាប់រយៈពេលខ្លី នៅគ្រាដែលមានជំងឺ ការសម្រាលកូន មរណភាព ការបាត់បង់ការងារ និងកាលៈទេសៈផ្សេងទៀត ។
នៅពេលត្រូវការ បងប្អូនប្រុសដែលផ្តល់ការងារបម្រើស្នើសុំជំនួយពីគណៈប្រធានកូរ៉ុមអែលឌើរ ។
៨.២.២.៣
សេចក្ដីត្រូវការរយៈពេលវែង និងភាពខ្លួនទីពឹងខ្លួន
ដូចបានសម្របសម្រួលដោយប៊ីស្សព គណៈប្រធានកូរ៉ុមអែលឌើរ និងគណៈប្រធានសមាគមសង្គ្រោះជួយដល់សមាជិកដែលមានសេចក្ដីត្រូវការរយៈពេលវែង និងភាពខ្លួនទីពឹងខ្លួន ។
ប្រធានកូរ៉ុមអែលឌើរ ប្រធានសមាគមសង្រ្គោះ ឬថ្នាក់ដឹកនាំម្នាក់ទៀតជួយបុគ្គល ឬគ្រួសារនោះឲ្យបង្កើត ផែនការភាពខ្លួនទីពឹងខ្លួន ។ បងប្អូនប្រុស និងបងប្អូនស្រីដែលផ្ដល់ការងារបម្រើក៏អាចជួយជាមួយនឹងផែនការនេះផងដែរ ។
៨.២.២.៤
ពេលសមាជិកវួដម្នាក់ទទួលមរណភាព
ពេលសមាជិកវួដម្នាក់ទទួលមរណភាព នោះគណៈប្រធានកូរ៉ុមអែលឌើរ និងគណៈប្រធានសមាគមសង្គ្រោះផ្ដល់ការលួងលោមចិត្ត និងជំនួយ ។ នៅក្រោមការដឹកនាំរបស់ប៊ីស្សព ពួកគេអាចជួយក្នុងពិធីបុណ្យសពបាន ។
សម្រាប់ព័ត៌មានបន្ថែម សូមមើល ៣៨.៥.៨ ។
៨.២.៣
ការអញ្ជើញមនុស្សទាំងអស់ឲ្យទទួលយកដំណឹងល្អ
ប្រធានកូរ៉ុមអែលឌើរចាត់សមាជិកម្នាក់ក្នុងគណៈប្រធានរបស់ខ្លួនឲ្យជួយដឹកនាំកិច្ចការដើម្បីចែកចាយដំណឹងល្អនៅក្នុងវួដ ។ គាត់ធ្វើការជាមួយនឹងសមាជិកដែលបានចាត់មកពីគណៈប្រធានសមាគមសង្គ្រោះដើម្បីសម្របសម្រួលដល់កិច្ចខិតខំទាំងនេះ ( សូមមើល ២៣.៦.២ ) ។
៨.២.៤
ការបង្រួបបង្រួមក្រុមគ្រួសារសម្រាប់ភាពអស់កល្បជានិច្ច
ប្រធានកូរ៉ុមអែលឌើរចាត់សមាជិកម្នាក់ក្នុងគណៈប្រធានរបស់ខ្លួនឲ្យជួយដឹកនាំកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិនៅក្នុងវួដ ។ គាត់ធ្វើការជាមួយនឹងសមាជិកដែលបានចាត់តាំងមកពីគណៈប្រធានសមាគមសង្រ្គោះ ដើម្បីសម្របសម្រួលដល់ការខិតខំទាំងនេះ ។
សូមមើល ២៥.២.២ ។
៨.៣
ថ្នាក់ដឹកនាំកូរ៉ុមអែលឌើរ
៨.៣.១
គណៈប្រធានស្តេក និងប៊ីស្សព
ប្រធានកូរ៉ុមអែលឌើរស្ថិតនៅក្រោមការដឹកនាំដោយផ្ទាល់របស់គណៈប្រធានស្តេក ។ គាត់ជួបជាទៀងទាត់ជាមួយនឹងសមាជិកមួយរូបក្នុងគណៈប្រធាននេះដើម្បីទទួលការណែនាំ ហើយរាយការណ៍ពីការទទួលខុសត្រូវរបស់គាត់ ។
ប្រធានកូរ៉ុមអែលឌើរក៏ទទួលការណែនាំមកពីប៊ីស្សពដែរ ព្រោះប៊ីស្សពគឺជាអ្នកកាន់តំណែងជាអធិបតីនៅក្នុងវួដនេះ ។ ពួកគាត់ជួបគ្នាជាប្រចាំ ។
៨.៣.២
ក្រុមប្រឹក្សាជាន់ខ្ពស់
គណៈប្រធានស្តេកចាត់តាំងក្រុមប្រឹក្សាជាន់ខ្ពស់ម្នាក់ ឲ្យធ្វើជាតំណាងពួកគាត់នៅក្នុងកូរ៉ុមអែលឌើរនីមួយៗ ។ ការទទួលខុសត្រូវរបស់គាត់មានចែងនៅក្នុង ៦.៥ ។
៨.៣.៣
គណៈប្រធានកូរ៉ុមអែលឌើរ
៨.៣.៣.១
ការហៅគណៈប្រធានកូរ៉ុមអែលឌើរ
បន្ទាប់ពីពិភាក្សាជាមួយប៊ីស្សព នោះប្រធានស្តេកហៅអែលឌើរ ឬសង្ឃជាន់ខ្ពស់ម្នាក់ឲ្យបម្រើជាប្រធានកូរ៉ុមអែលឌើរ ។
ប្រសិនបើអង្គភាពធំល្មម នោះប្រធានកូរ៉ុមអែលឌើរផ្តល់អនុសាសន៍ជូនប្រធានស្តេកឲ្យអែលឌើរ ឬសង្ឃជាន់ខ្ពស់ម្នាក់ ឬពីរនាក់ដើម្បីបម្រើជាទីប្រឹក្សារបស់គាត់ ។
៨.៣.៣.២
ការទទួលខុសត្រូវ
ប្រធានកូរ៉ុមអែលឌើរមានការទទួលខុសត្រូវដូចខាងក្រោម ។ ទីប្រឹក្សារបស់គាត់ជួយដល់គាត់ ។
-
បម្រើនៅក្នុងក្រុមប្រឹក្សាវួដ ។
-
ដឹកនាំឲ្យកូរ៉ុមខិតខំចូលរួមនៅក្នុងកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើង ( សូមមើល ជំពូកទី ១ ) ។
-
រៀបចំ និងមើលខុសត្រូវលើបងប្អូនប្រុសដែលផ្តល់ការងារបម្រើ ។
-
នៅក្រោមការដឹកនាំរបស់ប៊ីស្សព សូមប្រឹក្សាជាមួយនឹងសមាជិកមជ្ឈិមវ័យនៅក្នុងវួដ ។
-
សម្របសម្រួលកិច្ចខិតខំរបស់កូរ៉ុមអែលឌើរដើម្បីពង្រឹងបងប្អូនប្រុសមជ្ឈិមវ័យ ទាំងនៅលីវ និងបានរៀបការហើយ ។
-
ជួបជាមួយកូរ៉ុមអែលឌើរម្នាក់ៗយ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំ ។
-
បង្រៀនសមាជិកកូរ៉ុមពីកាតព្វកិច្ចបព្វជិតភាពរបស់ពួកគេ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ១០៧:៨៩ ) ។ ការណ៍នេះរួមបញ្ចូលទាំងការបង្រៀនពួកគេពីរបៀបអនុវត្តបព្វជិតភាពរបស់ពួកគេនៅក្នុងការធ្វើពិធីបរិសុទ្ធ និងពរជ័យនានាផងដែរ ។
-
មើលការខុសត្រូវលើកំណត់ត្រា របាយការណ៍ និងហិរញ្ញវត្ថុរបស់កូរ៉ុម ( សូមមើលគេហទំព័រ LCR.ChurchofJesusChrist.org ) ។
៨.៣.៣.៣
ការប្រជុំគណៈប្រធាន
គណៈប្រធានកូរ៉ុមអែលឌើរ និងលេខាជួបគ្នាជាទៀងទាត់ ។ ប្រធានជាអ្នកដឹកនាំការប្រជុំទាំងនេះ ។ ទីប្រឹក្សាជាន់ខ្ពស់ដែលបានចាត់តាំងមកកាន់កូរ៉ុមនេះ ចូលរួមជាប្រចាំតាមកាលកំណត់ ។
របៀបវារៈអាចរួមមាននូវចំណុចដូចខាងក្រោម ៖
-
ដាក់ផែនការដើម្បីពង្រឹងដល់សមាជិកកូរ៉ុម ( រួមទាំងពួកអែលឌើរបម្រុង ) និងក្រុមគ្រួសាររបស់ពួកគេ ។
-
សម្របសម្រួលកិច្ចការអ្នកផ្សព្វផ្សាយសាសនា ព្រមទាំងកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិផងដែរ ។
-
ឆ្លើយតបនឹងការចាត់តាំងមកពីការប្រជុំក្រុមប្រឹក្សាវួដ ។
-
ពិនិត្យមើលព័ត៌មានពីការសម្ភាសអំពីការផ្ដល់ការងារបម្រើឡើងវិញ ។
-
ពិចារណារកបងប្អូនប្រុសឲ្យបម្រើនៅក្នុងការហៅទាំងឡាយ និងការចាត់តាំងនានា ។
-
រៀបចំផែនការការប្រជុំកូរ៉ុម និងសកម្មភាពកូរ៉ុម ។
៨.៣.៤
លេខា
ដោយមានការអនុម័តពីប៊ីស្សព សមាជិកនៃគណៈប្រធានកូរ៉ុមអែលឌើរអាចហៅសមាជិកកូរ៉ុមម្នាក់ឲ្យធ្វើជាលេខារបស់កូរ៉ុមបាន ។
៨.៤
ការជួយរៀបចំពួកអែលឌើរបម្រុងដើម្បីទទួលបព្វជិតភាពម៉ិលគីស្សាដែក
អែលឌើរបម្រុងគឺជាសមាជិកសាសនាចក្រជាបុរស ដែលពុំទាន់បានទទួលបព្វជិតភាពម៉ិលគីស្សាដែក និង (១) មានអាយុ១៩ឆ្នាំឡើង ឬ (២) មានអាយុតិចជាង១៩ឆ្នាំ តែបានរៀបការរួចហើយ ។
ការជួយរៀបចំពួកអែលឌើរបម្រុងឲ្យទទួលបព្វជិតភាពម៉ិលគីស្សាដែកជាអាទិភាពមួយ ក្នុងចំណោមអាទិភាពខ្ពស់បំផុតរបស់គណៈប្រធានកូរ៉ុម ។