ការរៀន​ភាសា​អង់គ្លេស
តើ​ខ្ញុំ​ដឹកនាំ​ក្រុម​សន្ទនា​ដោយ​របៀប​ណា ?


« តើ​ខ្ញុំ​ដឹកនាំ​ក្រុម​សន្ទនា​ដោយ​របៀប​ណា ? » សម្រាប់​គ្រូបង្រៀន EnglishConnect ( ឆ្នាំ ២០២៣ )

« តើ​ខ្ញុំ​ដឹកនាំ​ក្រុម​សន្ទនា​ដោយ​របៀប​ណា ? » សម្រាប់​គ្រូបង្រៀន EnglishConnect

ពួក​អ្នក​រៀន EnglishConnect ស្វាមគមន៍​គ្នា​ទៅវិញ​ទៅមក

តើ​ខ្ញុំ​ដឹកនាំ​ក្រុម​សន្ទនា​ដោយ​របៀប​ណា ?

អ្នក​នឹង​ប្រើ EnglishConnect ១ សម្រាប់​អ្នក​រៀនEnglishConnect ២ សម្រាប់​អ្នក​រៀន ដើម្បី​ដឹកនាំ​ក្រុម ។ មេរៀន​នីមួយៗ​មាន​ទម្រង់​ដូចគ្នា​នេះ ៖

ស្វាគមន៍ ៖ សូម​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​អ្នករៀន និង​ណែនាំ​អ្នក​ចូលរួម​ថ្មី ។ បង្កើត​ការរំពឹងទុក​ថា អ្នក​នឹង​និយាយ​ភាសា​អង់គ្លេស ហើយ​អញ្ជើញ​មនុស្ស​គ្រប់​គ្នា​ឲ្យ​ប្រើ​ភាសា​អង់គ្លេស​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។ សូម​ណែនាំ​ប្រធានបទ​នៃ​មេរៀន​ដោយ​សង្ខេប ។

ការអធិស្ឋាន ៖ អញ្ជើញ​អ្នករៀន​ឲ្យ​អធិស្ឋាន​ឮៗ ។ ព្យាយាម​ជ្រើសរើស​អ្នករៀន​ដែល​មាន​អារម្មណ៍​មិន​ភ័យ​ក្នុង​ការអធិស្ឋាន​ជា​ភាសា​អង់គ្លេស ។ អ្នក​អាច​អញ្ជើញ​បុគ្គល​នោះ​ឲ្យ​រៀបចំ​ជា​មុន​ដោយ​ការរៀន « ការអធិស្ឋាន​ជា​ភាសា​អង់គ្លេស » នៅក្នុង​ឧបសម្ព័ន្ធ​នៃ​សៀវភៅ​សិក្សាសម្រាប់​អ្នករៀន ។

គោលការណ៍​នៃ​ការរៀនសូត្រ ៖ អាន និង​ពិភាក្សា​ពី​គោលការណ៍​នៃ​ការរៀនសូត្រ​ដែល​មាន​នៅក្នុង « Personal Study » ផ្នែក ( ការសិក្សា​ផ្ទាល់​ខ្លួន ) នៅក្នុង​សៀវភៅ​សិក្សា​សម្រាប់​អ្នក​រៀន ។ គោលដៅ​នៃ​គោលការណ៍​នៃ​ការរៀនសូត្រ​គឺ​ដើម្បី​យាងអញ្ជើញ​ព្រះវិញ្ញាណ នៅពេល​អ្នក​ចែកចាយ និង​រៀនសូត្រ​ជាមួយ​គ្នា « ដោយសារ​ការសិក្សា និង​ដោយសារ​សេចក្តីជំនឿ​ផង » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨៨:១១៨ ) ។

សូម​យក​គំរូ​តាម​របៀប​ពិភាក្សា​អំពី​គោលការណ៍​នេះ ដោយ​ចែកចាយ​ខ្លីៗ​ពី​របៀប​ដែល​អ្នក​នឹង​ឆ្លើយ​សំណួរ​ពិភាក្សា​មួយ ។ ប្រើ​ពាក្យ និង​ឃ្លា​សាមញ្ញៗ ។

អញ្ជើញ​អ្នករៀន​ឲ្យ​ចែកចាយ​គំនិត និង​បទពិសោធន៍​របស់​ពួកគេ​ជាមួយ​គ្នា ។ អ្នករៀន​អាច​ពិភាក្សា​គ្នា​ជា​ភាសា​កំណើត​របស់​ពួកគេ ។ ប្រសិនបើ​ពួកគេ​មាន​អារម្មណ៍​មិន​ខ្លាច អ្នករៀន​អាច​ជ្រើសរើស​ប្រើ​ពាក្យ ឬ​ឃ្លា​ជា​ភាសា​អង់គ្លេស នៅពេល​ពួកគេ​ពិភាក្សា ។

សកម្មភាព ១ ៖ ដឹកនាំ​អ្នករៀន​តាមរយៈ​សកម្មភាព​នៅក្នុង « Conversation Group » ផ្នែក ( ការពិភាក្សា​ជា​ក្រុម ) នៃ​សៀវភៅ​សិក្សា​សម្រាប់​អ្នករៀន ។ សកម្មភាព​នីមួយៗ​រៀបចំ​អ្នក​រៀន​សម្រាប់​សកម្មភាព​បន្ទាប់ ។ សកម្មភាព​ទាំងឡាយ​ជួយ​សិស្ស​ឲ្យ​រីកចម្រើន​ពី​ការអនុវត្ត​ពាក្យ​ដដែលៗ ទៅជា​ការបង្កើត​ការសន្ទនា​ផ្ទាល់ខ្លួន​របស់​ពួកគេ ។

នៅក្នុង​សកម្មភាព​ទី ១ ជួយ​អ្នករៀន​ពិនិត្យមើល​វាក្យសព្ទ និង​លំនាំ​នៅក្នុង​ផ្នែក « ការសិក្សា​ផ្ទាល់​ខ្លួន » នៃ​សៀវភៅ​សិក្សា​សម្រាប់​អ្នករៀន ។ គោលដៅ​គឺ​ដើម្បី​រៀបចំ​អ្នករៀន​សម្រាប់​សកម្មភាព ២ និង ៣ ដោយ​ជួយ​ពួកគេ​ឲ្យ​យល់​ពាក្យ​គន្លឹះ​មួយ​ចំនួន និង​និយាយ​តាម​លំនាំ ។

សកម្មភាព ២ ៖ នៅក្នុង​សកម្មភាព​ទី ២ អ្នករៀន​ប្រើ​វាក្យសព្ទ និង​លំនាំ​ដើម្បី​អនុវត្ត​ការសួរ និង​ឆ្លើយ​សំណួរ​ជាមួយ​ដៃគូ​ដោយ​ប្រើ​ព័ត៌មាន​ដែល​បាន​ផ្តល់​ឲ្យ ។ គោលដៅ​គឺ​សម្រាប់​អ្នករៀន​ដើម្បី​បង្កើត​ប្រយោគ​ជា​ភាសា​អង់គ្លេស​ឲ្យ​បានច្រើន​តាម​ដែល​ពួកគេ​អាច​ធ្វើ​បាន ។

សូម​លើក​ទឹកចិត្ត​អ្នករៀន​ឲ្យ​ផ្លាស់ប្តូរ​ដៃគូ​ដើម្បី​បង្កើន​ឱកាស​អនុវត្ត ។ នៅពេល​អ្នក​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នករៀន សូម​ព្យាយាម​ស្វែងរក​អ្នក​ដែល​ត្រូវការ​ជំនួយ​បន្ថែម ។ ត្រូវ​លើក​ទឹកចិត្ត​និង​លើក​តម្កើង ។

សកម្មភាព ៣ ៖ នៅក្នុង​សកម្មភាព​ទី ៣ អ្នករៀន​មាន​ឱកាស​ប្រើ​វាក្យសព្ទ និង​លំនាំ​ដើម្បី​ធ្វើ​ការសន្ទនា​ពេញលេញ​នៅក្នុង​សាច់រឿង​នៃ​ដំណើរ​ជីវិត​ពិត ។ គោលដៅ​គឺ​ដើម្បី​ឲ្យ​អ្នករៀន​មាន​ការសន្ទនា​ប្រកប​ដោយ​អត្ថន័យ​ជា​ភាសា​អង់គ្លេស ។

សូម​លើក​ទឹកចិត្ត​អ្នករៀន​ឲ្យ​ផ្លាស់ប្តូរ​ដៃគូ​ឲ្យ​បាន​ញឹកញាប់ ដើម្បី​ផ្តល់​ឲ្យ​ពួកគេ​នូវ​ឱកាស​អនុវត្ត​បន្ថែម​ទៀត ។ នៅ​ចុង​បញ្ចប់​នៃ​សកម្មភាព​ទី ៣ ជាទូទៅ អ្នករៀន​ទាំងអស់​និយាយ​ភាសា​អង់គ្លេស​ដោយ​មិន​យោងទៅ​សៀវភៅសិក្សា​របស់​ពួកគេទេ ។ ក្រុម​គួរតែ​មាន​ថាមពល និង​ចលនា នៅពេល​ដែល​អ្នករៀន​ធ្វើ​អន្តរកម្ម និង​អនុវត្ត​ជាមួយគ្នា ។ នៅពេល​អ្នក​ចូលរួម​ជាមួយ​អ្នករៀន អ្នក​អាច​សម្គាល់ឃើញ​ថា អ្នក​ខ្លះ​យល់​ច្បាស់ និង​ពូកែ​ក្នុង​សកម្មភាព​នេះ ។ សូម​ពិចារណា​លើ​ការអញ្ជើញ​ឲ្យ​អ្នករៀន​ទាំងនេះ​ធ្វើ​ឲ្យ​ការរៀន​សូត្រ​របស់​ពួកគេ​កាន់តែ​ស៊ីជម្រៅ ដោយ​រួមបញ្ចូល​ព័ត៌មាន​លម្អិត​បន្ថែម ឬ​ធ្វើ​សកម្មភាព​ដូចគ្នា​ក្នុង​បរិបទ​ផ្សេង ។ ឧទាហរណ៍ នៅពេល​ដែល​អ្នករៀន​អនុវត្ត​ការជួប​នរណា​ម្នាក់ សុំ​ឲ្យ​ពួកគេ​អនុវត្ត​សាច់រឿង​ខុសៗគ្នា ដូចជា​ការជួប​មិត្ត​ថ្មី ឬ​ចៅហ្វាយ​នាយ​ថ្មី ។

សម្រាប់​សកម្មភាព​នីមួយៗ ៖

  • សូម​បង្ហាញ​ពី​របៀប​ធ្វើ​សកម្មភាព​នោះ ។

  • ចាត់​អ្នករៀន​ជា​គូៗ ឬ​ក្រុម​តូចៗ ដើម្បី​អនុវត្ត ។

  • សង្កេតមើល​ក្រុម​នីមួយៗ និង​ផ្តល់​ការគាំទ្រ ។

វាយតម្លៃ ៖ ជួយ​អ្នក​រៀន​វាយ​តម្លៃ​ការរីកចម្រើន និង​ការខិតខំ​ប្រឹងប្រែង​របស់​ពួកគេ ។ សូម​ជួយ​ពួកគេ​ឲ្យ​មាន​អារម្មណ៍​ទទួល​បាន​ជោគជ័យ​ដោយ​ចង្អុល​បង្ហាញ​ពី​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​ដើម្បី​កែលម្អ ។ សូម​ជួយ​អ្នករៀន​ប្រើប្រាស់ « Personal Study Tracker » ( កម្មវិធី​តាមដាន​ការសិក្សាផ្ទាល់​ខ្លួន ) ដើម្បី​ដាក់​គោលដៅ​សម្រាប់​ការអនុវត្ត​ប្រចាំ​ថ្ងៃ ។

ការធ្វើ​សកម្មភាព​ដោយ​សេចក្តីជំនឿ​ដើម្បី​អនុវត្ត​ភាសា​អង់គ្លេស​ប្រចាំ​ថ្ងៃ ៖ អាន​សម្រង់​ឲ្យ​ឮៗ​ជាមួយ​ក្រុម​របស់​អ្នក ។ បង្ហាញ​សេចក្តី​ជំនឿ​របស់អ្នក​ថា ព្រះអម្ចាស់​អាច​ជួយ​ពួកគេ​រៀន​ភាសា​អង់គ្លេស​បាន ។ អញ្ជើញ​ពួកគេ​ឲ្យ​អនុវត្ត​ភាសា​អង់គ្លេស​ជា​រៀងរាល់​ថ្ងៃ ហើយ​រៀបចំ​សម្រាប់​មេរៀន​បន្ទាប់​ដោយ​បំពេញ « Personal Study » សកម្មភាព ( ការសិក្សា​ផ្ទាល់​ខ្លួន ) ។

ការអធិស្ឋាន ៖ អញ្ជើញ​អ្នករៀន​ឲ្យ​ធ្វើ​ការអធិស្ឋាន​បិទ​ជា​ភាសា​អង់គ្លេស ។ ជ្រើសរើស​អ្នករៀន​ដែល​មាន​អារម្មណ៍​ជឿជាក់ ឬ​អ្នក​ដែល​បានអញ្ជើញ​ទុកជាមុន ។

មេរៀន EnglishConnect ត្រូវ​បានរចនា​ឡើង​ដោយ​ប្រើ​គោលការណ៍​នៃ​ការរៀន​ភាសា​ដែល​បង្ហាញ​ឲ្យ​ឃើញ ។ អ្នក​នឹង​ទទួល​បាន​ជោគជ័យ​នៅពេល​អ្នក​ធ្វើ​តាម​មេរៀន និង​បង្កើត​បរិយាកាស​នៃ​សេចក្តីជំនឿ ការរាប់អាន និង​ការរីកចម្រើន ។

ក្រុម​តាម​អ៊ីនធឺណិត

ប្រសិនបើ​ចាំបាច់ ក្រុម​អាច​ជួប​តាម​អនឡាញ​ដោយ​ប្រើ​វេទិកា​ប្រជុំ​ពី​ចម្ងាយ ។ សូម​ចងចាំ​ថា EnglishConnect គឺ​ទទួល​បាន​ជោគជ័យ​បំផុត នៅពេល​ដែល​អ្នករៀន​ទាំងអស់​កំពុង​ធ្វើ​អន្តរកម្ម និង​អនុវត្ត​ការសន្ទនា ។ ត្រូវ​ប្រាកដ​ថា​មាន​អន្តរកម្ម​ទូទាំង​បទពិសោធន៍​ទាំងមូល ។ មធ្យោបាយ​ដ៏​ល្អ​បំផុត​ក្នុង​ការសម្រប​សម្រួល​អន្តរកម្ម​គឺ​ចាត់​អ្នករៀន​ជា​គូៗ ឬ​ក្រុម​តូចៗ ។ ប្រើ​មុខងារ​បំបែក​ក្រុម និង​ឧបករណ៍​ផ្សេង​ទៀត​ដើម្បី​ជួយ​អ្នករៀន​និយាយ​គ្នា​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។ ជា​ឧទាហរណ៍ សូម​បែងចែក​អ្នករៀន​ជា​ពីរក្រុម ឬ​ច្រើនក្រុម ហើយ​ពិភាក្សា​ជាមួយ​គ្នា ជាជាង​ឱ្យ​អ្នករៀន​ម្នាក់​និយាយ ខណៈ​ពេល​ដែល​ក្រុម​ទាំងមូល​កំពុង​ស្តាប់ ។ រួចមក ចាត់តាំង​ក្រុម​ម្តងទៀត​សម្រាប់​សកម្មភាព​បន្ទាប់ ។ សូម​លើក​ទឹក​ចិត្ត​មនុស្ស​គ្រប់គ្នា​ឲ្យ​ប្រើ​វីដេអូ ប្រសិនបើ​អាច​ធ្វើ​ទៅ​បាន ។

សូម​ប្រើ « សេចក្តីណែនាំ​ដើម្បី​ដឹកនាំ​ក្រុម​តាម​អ៊ីនធឺណិត » នៅពេល​អ្នក​រៀបចំ និង​ដឹកនាំ​ក្រុម EnglishConnect តាម​អនឡាញ ។

សូម​ចែកចាយ « សេចក្តីណែនាំ​សម្រាប់​អ្នក​ចូលរួម​ក្រុម​តាម​អ៊ីនធឺណិត » ជាមួយ​អ្នករៀន​របស់អ្នក​ដោយ​ដាក់​តំណភ្ជាប់​នៅក្នុង​ឈែត​ក្នុងកំឡុង​ពេល​នៃការប្រជុំ​របស់​អ្នក ។ សូម​យោង​ទៅលើ​សេចក្តីណែនាំ​នេះ​តាម​តម្រូវការ ។

សូម​ប្រើ EnglishConnect ១ និង ២ « បទបង្ហាញ​របស់​ក្រុម​សន្ទនា » នៅឯ​គេហទំព័រ englishconnect.org/resources/teaching-materials ។ អ្នក​អាច​ចាក់​បទបង្ហាញ​នេះ​ដើម្បី​ជួយ​ណែនាំ​អ្នករៀន​តាមរយៈ​សកម្មភាព​នៅក្នុង​មេរៀន​នីមួយៗ ។