ការរៀន​ភាសា​អង់គ្លេស
តើ​អ្នក​រៀន​ធ្វើ​អ្វី​ខ្លះ ?


« តើ​អ្នក​រៀន​ធ្វើ​អ្វី​ខ្លះ ? » សម្រាប់​គ្រូបង្រៀន EnglishConnect ( ឆ្នាំ ២០២៣ )

« តើ​អ្នក​រៀន​ធ្វើ​អ្វី​ខ្លះ ? » សម្រាប់​គ្រូបង្រៀន EnglishConnect

បុរស​និង​ស្ត្រី​រៀន​ពី​សៀវភៅ​សិក្សា EnglishConnect ក្នុង​ក្រុម​សន្ទនា

តើ​អ្នក​រៀន​ធ្វើ​អ្វី​ខ្លះ ?

ក្នុង​នាម​ជា​គ្រូបង្រៀន EnglishConnect អ្នក​ត្រូវ​យល់​ពី​អ្វី​ដែល​អ្នករៀន​នឹង​ធ្វើ ដើម្បី​អ្នក​អាច​ជួយ​ពួកគេ​ឲ្យ​ទទួល​បាន​ជោគជ័យ ។ អ្នករៀន​នឹង​ទទួល​បាន​ជោគជ័យ​ខ្លាំង​បំផុត នៅពេល​ដែល​ពួកគេ​បំពេញ​សកម្មភាព​រៀន​ផ្ទាល់ខ្លួន ចូលរួម​ក្នុង​ក្រុម​សន្ទនា និង​បង្កើត​ទម្លាប់​នៃ​ការអនុវត្ត​ភាសា​អង់គ្លេស​ប្រចាំថ្ងៃ ។ មេរៀន​នីមួយៗ​នៅក្នុង EnglishConnect ១ សម្រាប់​អ្នក​រៀន និង EnglishConnect ២ សម្រាប់​អ្នក​រៀន គឺ​បំបែក​ជា​ពីរ​ផ្នែក ៖ « Personal Study » ( ការសិក្សា​ផ្ទាល់​ខ្លួន ) និង « Conversation Group » ( ក្រុម​សន្ទនា ) ។ សូម​មើល « សេចក្តីណែនាំ » នៅក្នុង​សៀវភៅ​ណែនាំ​អ្នករៀន EnglishConnect ដើម្បី​ជួយ​អ្នក​ឲ្យ​យល់​ពី​បទពិសោធន៍​របស់​អ្នករៀន ។

ក្រាហ្វិក​បង្ហាញ​ថា​ការសិក្សា​ផ្ទាល់ខ្លួន និង​ក្រុម​សន្ទនា​គឺជា​វដ្ត​នៃ​ដំណើរការ​មួយ

ស្វែងរក​ការរៀនសូត្រ​ដោយសារ​ការសិក្សា និង​ដោយ​សេចក្តី​ជំនឿ

មូលដ្ឋានគ្រឹះ​នៃ​បទពិសោធន៍ EnglishConnect គឺ​ជួយ​អ្នករៀន « ចូរ​ស្វែងរក​ការរៀនសូត្រ​គឺ​ដោយសារ​ការសិក្សា និង​ដោយសារ​សេចក្តីជំនឿ​ផង » ( គោលលទ្ធិ និង​សេចក្តី​ជំនឿ ៨៨:១១៨ ) ។ រាល់​មេរៀន​នៅក្នុង EnglishConnect គឺ​ផ្តោត​លើ​គោលការណ៍​នៃ​ការរៀនសូត្រ ។ ទាំងនេះ​គឺជា​គោលការណ៍​ខាង​វិញ្ញាណ​ដែល​ជួយ​យើង​ពឹងផ្អែក​លើ​ព្រះអម្ចាស់​ដើម្បី​បង្កើន​សមត្ថភាព​របស់​យើង​ដើម្បី​រៀន និង​បង្រៀន ។ គោលការណ៍​នៃ​ការរៀនសូត្រ​អាច​ជួយ​យើង​យល់​ពី​សក្ដានុពល​ពិតប្រាកដ​របស់​យើង និង​សមត្ថភាព​របស់​ព្រះអង្គ​សង្រ្គោះ​ដើម្បី​ជួយ​យើង ។ គោលការណ៍​នៃ​ការរៀនសូត្រ​ដែល​យើង​នឹង​សិក្សា និង​គំរូ​នៅក្នុង​បទពិសោធន៍ EnglishConnect រួមមាន ៖

អ្នក​គឺជា​បុត្រ​របស់​ព្រះ

ខ្ញុំ​ជា​កូន​របស់​ព្រះ​ដែល​មាន​សក្តានុពល និង​គោលបំណង​ដ៏​អស់កល្បជានិច្ច ។

( សូមមើល រ៉ូម ៨:១៦–១៧; « ក្រុម​គ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » ) ។

អនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ

ព្រះយេស៊ូវ​គ្រីស្ទ​អាច​ជួយ​ខ្ញុំ​ធ្វើ​គ្រប់​កិច្ចការ​ទាំងអស់ នៅពេល​ខ្ញុំ​អនុវត្ត​សេចក្តីជំនឿ​លើ​ទ្រង់ ។

( សូមមើល ភីលីព ៤:១៣; អេធើរ ១២:២៧; មរ៉ូណៃ ៧:៣៣ ) ។

ត្រូវ​មាន​ការទទួលខុសត្រូវ

ខ្ញុំ​មាន​អំណាច​ក្នុង​ការជ្រើសរើស ហើយ​ខ្ញុំ​ទទួល​ខុសត្រូវ​លើ​ការរៀន​សូត្រ​របស់​ខ្ញុំ​ផ្ទាល់ ។

( សូមមើល នីហ្វៃទី២ ២:១៤, ១៦; គោលលទ្ធិ និង​សេចក្តី​សញ្ញា ៥៨:២៧–២៨ ) ។

ស្រឡាញ់ និង​បង្រៀន​គ្នា​ទៅ​វិញ​ទៅមក

ខ្ញុំ​អាច​រៀន​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​ខ្ញុំ​ស្រឡាញ់ បង្រៀន និង​រៀន​ជាមួយ​អ្នក​ដទៃ ។

( សូមមើល យ៉ូហាន ១៣:៣៤–៣៥; យ៉ូហាន ១៤:២៦–២៧; គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨៤:១០៦; ៨៨:៧៧, ១២២–១២៣ ) ។

ឈាន​ទៅមុខ

ដោយ​មាន​ជំនួយ​របស់​ព្រះ ខ្ញុំ​អាច​ឈាន​ទៅ​មុខ ទោះ​ជា​ខ្ញុំ​ប្រឈមមុខ​នឹង​ឧបសគ្គ​ក៏​ដោយ ។

( សូមមើល នីហ្វៃទី២ ៣១:២០; ៣២:៩; គោលលទ្ធិ និង​សេចក្តី​សញ្ញា ៥០:៤១–៤២ ) ។

ប្រឹក្សា​ជាមួយ​នឹង​ព្រះអម្ចាស់

ខ្ញុំ​កែលម្អ​ការរៀនសូត្រ​របស់ខ្ញុំ​ដោយ​ការប្រឹក្សា​ជាមួយ​ព្រះ​ជារៀងរាល់​ថ្ងៃ​អំពី​ការខិតខំ​របស់ខ្ញុំ ។

( សូមមើល សុភាសិត ៣:៥–៦; ម៉ាថាយ ៧:៧–៨; អាលម៉ា ៣៧:៣៧ ) ។

ការរៀន​ផ្ទាល់​ខ្លួន

ពីមុន​ចូលរួម​នៅក្នុង​ក្រុម​សន្ទនា នោះ​អ្នករៀន​បំពេញ « Personal Study » ផ្នែក ( ការសិក្សា​ផ្ទាល់​ខ្លួន ) នៅក្នុង​សៀវភៅសិក្សា​សម្រាប់​អ្នករៀន ។ នៅក្នុង​ផ្នែក​នេះ អ្នករៀន​សិក្សា​អំពី​គោលការណ៍​នៃ​ការរៀនសូត្រ ទន្ទេញ​វាក្យសព្ទ និង​ការអនុវត្ត​ដោយ​ប្រើ​គំរូ​ប្រយោគ ។

ការទន្ទេញ​វាក្យសព្ទ និង​គំរូ​អនុវត្ត​គឺជា​សកម្មភាព​ដែល​ធ្វើ​បាន​ល្អ​បំផុត​ក្នុង​ការរៀន​ផ្ទាល់ខ្លួន ។ ការណ៍​នេះ​អនុញ្ញាត​ឲ្យ​អ្នក​រៀន​ធ្វើ​ជា​ម្ចាស់​ទស្សនៈ​តាម​ល្បឿន​ផ្ទាល់ខ្លួន​របស់​ពួកគេ ។

ក្រុម​សន្ទនា

នៅក្នុង​ក្រុម​សន្ទនា អ្នក​រៀន​បំពេញ « Conversation Group » សកម្មភាព ( ក្រុម​សន្ទនា ) នៅក្នុង​សៀវភៅ​សិក្សា​សម្រាប់​អ្នក​រៀន ។ ធ្វើការ​ជា​ក្រុមតូចៗ ឬ​ជាគូៗ អ្នករៀន​ពិភាក្សា​អំពី​គោលការណ៍​នៃ​ការរៀនសូត្រ ពិនិត្យមើល​វាក្យសព្ទ និង​គំរូ​ប្រយោគ និង​អនុវត្ត​ការសន្ទនា ។ សកម្មភាព​នីមួយៗ​រៀបចំ​អ្នក​រៀន​សម្រាប់​សកម្មភាព​បន្ទាប់ ។ នៅ​ចុង​បញ្ចប់​នៃ​ក្រុម​សន្ទនា​នីមួយៗ អ្នករៀន​វាយតម្លៃ​ការរីកចម្រើន​របស់​ពួកគេ ហើយ​ដាក់​គោលដៅ​សម្រាប់​ការអនុវត្ត​ប្រចាំ​ថ្ងៃ ។

ការអនុវត្ត​ប្រចាំថ្ងៃ

ដើម្បី​រៀន​ភាសា​អង់គ្លេស​ឲ្យ​បានល្អ​បំផុត អ្នករៀន​ត្រូវ​បង្កើត​ទម្លាប់​នៃ​ការអនុវត្ត​ជា​រៀង​រាល់​ថ្ងៃ ។ ដើម្បី​បង្កើត​ទម្លាប់​នេះ​បាន អ្នករៀន​ត្រូវ​ស្វែងរក​វិធី​ដើម្បី​បញ្ចូល​ភាសា​អង់គ្លេស​ទៅក្នុង​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​ពួកគេ ។ ឧទាហរណ៍ ពេល​ពួកគេ​ស្តាប់​តន្ត្រី ពួកគេ​អាច​ស្តាប់​ជា​ភាសា​អង់គ្លេស ។ អ្នករៀន​ក៏​អាច​មាន​ការសន្ទនា​សាមញ្ញៗ​ជា​ភាសាអង់គ្លេស​នៅផ្ទះ កន្លែង​ធ្វើការ ឬ​ព្រះវិហារ​ផងដែរ ។ ( សូមមើល​គំនិត​បន្ថែម​នៅក្នុង​ផ្នែក « មតិយោបល់​សម្រាប់​ការសិក្សា » នៅក្នុង​សៀវភៅ​សិក្សាសម្រាប់​អ្នករៀន EnglishConnect ) ។ គន្លឹះ​នៃ​ការអនុវត្ត​ប្រចាំ​ថ្ងៃ គឺ​ដើម្បី​ជួយ​អ្នករៀន​ស្វែងរក​វិធី​ប្រើប្រាស់​ភាសា​អង់គ្លេស​តាម​ទម្លាប់​ធម្មតាៗ ។

ជា​ផ្នែក​នៃ​ការអនុវត្ត​ប្រចាំ​ថ្ងៃ​របស់​ពួកគេ អ្នករៀន​អាច​បំពេញ​អ្វីដែល​ត្រូវ​គ្នា « Personal Study » ផ្នែក ( ការសិក្សា​ផ្ទាល់​ខ្លួន ) នៅក្នុង​សៀវភៅសិក្សា​សម្រាប់​អ្នក​រៀន ។ ពួកគេ​ក៏​អាច​បំពេញ​សកម្មភាព​មេរៀន និង​ការវាយតម្លៃ​តាម​អនឡាញ​នៅ​គេហទំព័រ englishconnect.org/learner/resources ហើយ​នៅក្នុង សៀវភៅ​លំហាត់ EnglishConnect និង សៀវភៅ​លំហាត់ EnglishConnect ២ ។