« តើអ្វីជា EnglishConnect ? » សម្រាប់គ្រូបង្រៀន EnglishConnect ( ឆ្នាំ ២០២៣ )
« តើអ្វីជា EnglishConnect ? » សម្រាប់គ្រូបង្រៀន EnglishConnect
តើអ្វីជា EnglishConnect ?
EnglishConnect គឺជាកម្មវិធីរៀនភាសាអង់គ្លេសដែលបានផ្តល់ជូនដោយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ គោលបំណងរបស់ EnglishConnect គឺដើម្បីជួយបុគ្គលទាំងឡាយអភិវឌ្ឍជំនាញភាសាអង់គ្លេសនៅក្នុងបរិយាកាសនៃសេចក្តីជំនឿ ការរាប់អាន និងការរីកចម្រើន ។
EnglishConnect មានជាច្រើនកម្រិត ។ EnglishConnect ១ និង ២ ជួយអ្នករៀនឲ្យអភិវឌ្ឍជំនាញភាសាអង់គ្លេសជាមូលដ្ឋាន ។ សូមមើល « សេចក្តីណែនាំ » នៅក្នុងសៀវភៅសិក្សាសម្រាប់អ្នករៀន EnglishConnect សម្រាប់ព័ត៌មានលម្អិត ។ EnglishConnect ៣ រៀបចំអ្នករៀនឲ្យទទួលបានឱកាសរៀន–ជាពិសេសកម្មវិធី BYU–Pathway Worldwide ។ អ្នកអាចរៀនបន្ថែមទៀតអំពី BYU–Pathway Worldwide នៅលើគេហទំព័រ byupathway.org/englishconnect ។
EnglishConnect ផ្តល់ផ្លូវមួយដើម្បីជួយអ្នករៀនឲ្យរីកចម្រើននៅពេលពួកគេរៀបចំខ្លួនចូលធ្វើការងារ ការអប់រំ និងការបម្រើ ។ សូមរៀនបន្ថែមនៅលើគេហទំព័រ EnglishConnect.org ។