ការរៀន​ភាសា​អង់គ្លេស
សូម​ស្វាគមន៍​មក​កាន់ EnglishConnect


« សូម​ស្វាគមន៍​មក​កាន់ EnglishConnect » សម្រាប់​គ្រូបង្រៀន EnglishConnect ( ឆ្នាំ ២០២៣ )

« សូម​ស្វាគមន៍​មក​កាន់ EnglishConnect » សម្រាប់​គ្រូបង្រៀន EnglishConnect

ស្ត្រី​ម្នាក់​កំពុង​ញញឹម​នៅក្នុង​ក្រុម​តូច​នៅ​ខាងក្រៅ

សូម​ស្វាគមន៍​មក​កាន់ EnglishConnect

សូម​អរគុណ​សម្រាប់​ឆន្ទៈ​របស់​អ្នក​ដើម្បី​បម្រើ​ជា​គ្រូបង្រៀន EnglishConnect ។ យើង​សង្ឃឹម​ថា​អ្នក​នឹង​ទទួល​អារម្មណ៍​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះវរបិតាសួគ៌​ពេល​អ្នក​បម្រើ ។ ការជួយ​អ្នកដទៃ​ឲ្យ​រៀន​ភាសា​អង់គ្លេស​អាច​ពង្រីក​ឱកាស​របស់​ពួកគេ​ដើម្បី​ទទួល​ការអប់រំ ការងារ និង​ការបម្រើ ។ ការខិតខំ​ប្រឹងប្រែង​របស់អ្នក​នឹង​ប្រទានពរ​ដល់​ជីវិត​របស់អ្នក​រៀន​នា​ពេល​នេះ និង​ទៅ​អនាគត ។

នៅពេល​អ្នក​ស្វែងរក​ការណែនាំ និង​កម្លាំង​ពី​ព្រះ ទ្រង់​នឹង​ជួយ​អ្នក​ឲ្យ​ស្រឡាញ់ និង​បម្រើ​អ្នករៀន​នៅក្នុង​ក្រុម​របស់អ្នក ។ អ្នក​មិន​ចាំបាច់​និយាយ​ភាសា​ដូច​មនុស្ស​ដែល​អ្នក​បង្រៀន​នោះ​ទេ ។ អ្នក​មិន​ចាំបាច់​ជា​អ្នក​ជំនាញ​ខាង​ភាសា​អង់គ្លេស ឬ​មាន​បទពិសោធន៍​បង្រៀន​ដើម្បី​ដឹកនាំ​ក្រុម EnglishConnect នោះទេ ។ សម្ភារ EnglishConnect មាន​អ្វីៗ​ដែល​អ្នក​ត្រូវការ​ដើម្បី​ទទួលបាន​ជោគជ័យ ។ នៅពេល​អ្នក​ស្វែងរក​ព្រះវិញ្ញាណ ហើយ​ដឹកនាំ​អ្នក​រៀន​ដោយ​ក្ដី​ស្រឡាញ់​តាមរយៈ​មេរៀន អ្នក​អាច​ជួយ​ពួកគេ​ចូល​មក​ជិត​ព្រះ​តាមរយៈ​ការរៀន​ភាសា​អង់គ្លេស ។