ការរៀន​ភាសា​អង់គ្លេស
តើ​ខ្ញុំ​រៀបចំ​សម្រាប់​ក្រុម​សន្ទនា​ដោយ​របៀប​ណា ?


« តើ​ខ្ញុំ​រៀបចំ​សម្រាប់​ក្រុម​សន្ទនា​ដោយ​របៀប​ណា ? » សម្រាប់​គ្រូបង្រៀន EnglishConnect ( ឆ្នាំ ២០២៣ )

« តើ​ខ្ញុំ​រៀបចំ​សម្រាប់​ក្រុម​សន្ទនា​ដោយ​របៀប​ណា ? » សម្រាប់​គ្រូបង្រៀន EnglishConnect

អ្នករៀន​កំពុង​ញញឹម​នៅក្នុង​ក្រុម​សន្ទនា​របស់​ពួកគេ

តើ​ខ្ញុំ​រៀបចំ​សម្រាប់​ក្រុម​សន្ទនា​ដោយ​របៀប​ណា ?

ក្រុម​សន្ទនា​មាន​សារៈសំខាន់​ចំពោះ​បទពិសោធន៍ EnglishConnect ។ នៅក្នុង​ក្រុម​សន្ទនា សិស្ស​មាន​ឱកាស​អនុវត្ត​ការសន្ទនា​ប្រកប​ដោយ​អត្ថន័យ ។ នៅពេល​ពួកគេ​ជួប​គ្នា សិស្ស​អាច​ទទួលបាន​ទំនុកចិត្ត រៀន​ពី​ព្រះវិញ្ញាណ និង​គាំទ្រ​គ្នា​ទៅវិញទៅមក ។

ការនិយាយ​ភាសា​អង់គ្លេស​ជួយ​ឲ្យ​អ្នករៀន​រីកចម្រើន និង​ជា​មធ្យោបាយ​ដ៏​សំខាន់​មួយ​ដើម្បី​ស្វែងរក​អំណោយទាន​ខាង​ភាសា ។ អ្នក​អាច​ដឹកនាំ​ក្រុម​សន្ទនា​ដោយ​ប្រើ​ភាសា​អង់គ្លេស​សាមញ្ញៗ ។ ប្រសិនបើ​ចាំបាច់ អ្នករៀន​អាច​យោងទៅ​លើ​ការបកប្រែ​នៅក្នុង​សៀវភៅ​សិក្សា​សម្រាប់​អ្នករៀន EnglishConnect ជា​ភាសា​កំណើត​របស់​ពួកគេ ។ ការបកប្រែ​បានផ្តល់​ជូន​សម្រាប់​គោលបំណង គោលការណ៍​នៃ​ការរៀនសូត្រ វាក្យសព្ទ និង​ការណែនាំ ។

មុនពេល​ក្រុម​សន្ទនា​របស់អ្នក​ជួបគ្នា សូមមើល​ផ្នែក​នីមួយៗ​នៅក្នុង​សៀវភៅសិក្សា​អ្នករៀន EnglishConnect ។ ខាងក្រោម​នេះ​ជា​ជំហាន​មួយ​ចំនួន​ដើម្បី​ជួយ​អ្នក​ក្នុង​ការរៀបចំ​ខ្លួន ៖

  1. សូម​អធិស្ឋាន ហើយ​ស្វែងរក​ជំនួយ​ពី​ព្រះ ។

  2. សូម​ពិចារណា​ពី​របៀប​ដែល​អ្នក​នឹង​បណ្តុះ​ឲ្យ​មាន​សេចក្តីជំនឿ ការរាប់អាន និង​រីកចម្រើន​នៅក្នុង​ក្រុម ។

    1. តើ​ខ្ញុំ​អាច​យាង​អញ្ជើញ​ព្រះវិញ្ញាណ​ដោយ​របៀប​ណា ?

    2. តើ​ខ្ញុំ​អាច​ជួយ​អ្នករៀន​ស្វែងរក និង​ស្គាល់​ជំនួយ​របស់​ព្រះអម្ចាស់​ដោយ​របៀបណា ?

    3. តើ​ខ្ញុំ​អាច​ជួយ​អ្នករៀន​ឲ្យ​ស្រឡាញ់ និង​គាំទ្រ​គ្នា​ដោយ​របៀប​ណា ?

    4. តើ​ខ្ញុំ​អាច​ជួយ​អ្នករៀន​និយាយ​ភាសា​អង់គ្លេស និង​អភិវឌ្ឍ​ដោយ​របៀប​ណា ?

  3. សិក្សា​គោលការណ៍​នៃ​ការរៀនសូត្រ ។

    1. តើ​ខ្ញុំ​បាន​ដកពិសោធន៍​នឹង​គោលការណ៍​នេះ​ដោយ​របៀប​ណា ?

    2. តើ​ខ្ញុំ​អាច​ជួយ​អ្នករៀន​អនុវត្ត​គោលការណ៍​នេះ​ដោយ​របៀបណា ?

    3. តើ​ខ្ញុំ​អនុវត្ត​គោលការណ៍​នេះ​នៅក្នុង​ការបង្រៀន​របស់​ខ្ញុំ​ដោយ​របៀប​ណា ?

  4. មើល​វាក្យសព្ទ និង​លំនាំ​ទាំងឡាយ ។

    1. តើ​ខ្ញុំ​អាច​ប្រើ​វាក្យសព្ទ និង​លំនាំ​ទាំងឡាយ​ដោយ​ទំនុកចិត្ត​ក្នុង​ការសន្ទនា​បាន​ដែរ​ឬ​ទេ ?

  5. សកម្មភាព​អំណាន ១–៣ ។

    1. តើ​ខ្ញុំ​នឹង​បង្ហាញ​សកម្មភាព​នីមួយៗ​ដោយ​របៀបណា ?

    2. តើ​ខ្ញុំ​នឹង​ចាប់គូ​អ្នករៀន​ដើម្បី​អនុវត្ត​ដោយ​របៀប​ណា ?

    3. តើ​ខ្ញុំ​នឹង​គាំទ្រ​អ្នករៀន​ដោយ​របៀប​ណា​ពេល​ពួកគេ​អនុវត្ត ?

  6. សូម​មើល​ផ្នែក « វាយតម្លៃ » ។

    1. តើ​ខ្ញុំ​នឹង​ជួយ​សិស្ស​ឲ្យ​ទទួល​បានជោគជ័យ​ដោយ​របៀប​ណា ?

    2. តើ​ខ្ញុំ​នឹង​ជួយ​អ្នករៀន​ឲ្យ​ប្រើ « កម្មវិធី​តាមដាន​ការ​រៀន​ផ្ទាល់ខ្លួន » ក្នុង​សៀវភៅ​សិក្សា​សម្រាប់​អ្នករៀន​ដោយ​របៀប​ណា ?

  7. សូម​មើល​ផ្នែក « ការធ្វើ​សកម្មភាព​ដោយ​សេចក្តីជំនឿ​ដើម្បី​អនុវត្ត​ភាសា​អង់គ្លេស​ប្រចាំ​ថ្ងៃ » ។

    1. តើ​ខ្ញុំ​នឹង​លើក​ទឹកចិត្ត​អ្នករៀន​ឲ្យ​សិក្សា​ផ្នែក « ការសិក្សា​ផ្ទាល់​ខ្លួន » មុន​នឹង​ក្រុម​ជួប​ប្រជុំ និង​អនុវត្ត​ភាសា​អង់គ្លេស​ជា​រៀង​រាល់​ថ្ងៃ​ដោយ​របៀប​ណា ?

    2. តើ​ខ្ញុំ​នឹង​លើក​ទឹកចិត្ត​អ្នករៀន​ឲ្យ​ពឹង​ផ្អែក​លើ​ព្រះអម្ចាស់​យ៉ាង​ដូចម្ដេច ?

សូម​មើល​ផ្នែក « ធនធាន​ក្រុម » នៅក្នុង​សៀវភៅ​សិក្សា​នេះ ។ ( ធនធាន​ទាំងនេះ​ត្រូវបាន​រួមបញ្ចូល​ផងដែរ​នៅក្នុង​សៀវភៅ​សិក្សា​សម្រាប់​អ្នករៀន EnglishConnect ) ។ សូម​រៀបចំ​ផែនការ​នូវ​របៀប​ដែល​អ្នក​នឹង​ប្រើ​ធនធាន​ទាំងនេះ ។ នៅ​ផ្នែក​នេះ « ឃ្លា​ក្រុម​សន្ទនា » រួមបញ្ចូល​ឃ្លា​សាមញ្ញៗ ដែល​អាច​ជួយ​ក្រុម​ធ្វើ​អន្តរកម្ម​ជា​ភាសា​អង់គ្លេស ។ « ការអធិស្ឋាន​ជា​ភាសា​អង់គ្លេស » រួមបញ្ចូល​គំរូ​សាមញ្ញៗ​ដើម្បី​ជួយ​អ្នករៀន​អធិស្ឋាន​ជា​ភាសា​អង់គ្លេស ។ អ្នក​អាច​អញ្ជើញ​អ្នកចូលរួម​ឲ្យ​មើល​ផ្នែក​នេះ ដើម្បី​រៀបចំ​ខ្លួន​អធិស្ឋានបើក ឬ​បិទ ។

ធនធាន និង​ឧទាហរណ៍​នៃ​ការបង្រៀន​បន្ថែម​មាន​នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ និង​នៅលើ​គេហទំព័រ englishconnect.org/teacher ។

មិត្ត​នៃ​ជំនឿ​ផ្សេង

សិស្ស​ពីរនាក់​អនុវត្ត​ការសន្ទនា​ជា​ភាសា​អង់គ្លេស

ការផ្តោត​ទៅលើ​ការរៀន​ផ្អែកលើ​ជំនឿ​គឺជា​រឿង​មួយ​ដែល​ធ្វើ​ឲ្យ EnglishConnect ពិសេស ។ អ្នក​អាច​បញ្ចូល​បុគ្គល​ដែល​មកពី​ប្រវត្តិ​នៃ​ជំនឿ​ផ្សេងៗ​ដោយ​ជួយ​ពួកគេ​ឲ្យ​គិត​អំពី​របៀប​ដែល​គោលការណ៍​នៃ​ការរៀនសូត្រ​អាច​អនុវត្ត​ចំពោះ​ពួកគេ ។ អ្នក​អាច​ប្រើ « គោលការណ៍​នៃ​ការរៀន​សទ្ទានុក្រម » នៅក្នុង​សៀវភៅ​សិក្សា​សម្រាប់​អ្នករៀន EnglishConnect ដើម្បី​ជួយ​ពួកគេ​ឲ្យ​យល់​អំពី​លក្ខខណ្ឌ​នៃ​ដំណឹងល្អ ។ តាម​ការដឹកនាំ​ដោយ​ព្រះវិញ្ញាណ សូម​ពិចារណា​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​កំពុង​រៀន នៅពេល​អ្នក​ពិភាក្សា​អំពី​គោលការណ៍​នៃ​ការរៀនសូត្រ ។ សូម​បង្ហាញ​ការគោរព​ចំពោះ​ជំនឿ​របស់​អ្នកដទៃ​ជានិច្ច ខណៈពេល​ដែល​ការចែកចាយ​ដោយ​បើក​ចំហ​នូវ​ជំនឿ​របស់​អ្នក​ថា ព្រះ​អាច​ជួយ​ពួកគេ​រៀន​ភាសា​អង់គ្លេស​បាន ។

អ្នក​អាច​ស្វែងរក​គំនិត​បន្ថែម​នៅក្នុង​សេចក្តី​ណែនាំ​នៃ​សៀវភៅ​សិក្សា ប្រកាស​ដំណឹងល្អ​របស់​យើង សូមមើល​ផ្នែក « ការប្រើប្រាស់ ប្រកាស​ដំណឹងល្អ​របស់​យើង ដោយ​សមាជិក​សាសនាចក្រ » ។

ការធ្វើការ​ជាមួយ​យុវវ័យ

យុវនារី​កំពុង​បញ្ចេញ​ស្នាម​ញញឹម

EnglishConnect អាច​ផ្តល់​ពរ​ដល់​ជីវិត​របស់​យុវវ័យ ។ ស្តេក វួដ និង​បេសកកម្ម​អាច​រៀបចំ​ក្រុម​សម្រាប់​តែ​យុវវ័យ​ប៉ុណ្ណោះ ។ ប្រសិនបើ​ក្រុម​យុវជន និង​មជ្ឈិមវ័យ​ត្រូវ​បាន​បញ្ចូល​គ្នា សូម​ពិចារណា​ដាក់​ក្រុម​យុវវ័យ​ចូល​គ្នា​សម្រាប់​សកម្មភាព​អនុវត្ត ។

សូម​ចងចាំ​ថា​ត្រូវ​ធ្វើតាម គោលនយោបាយ​ការពារ​យុវវ័យ​របស់​សាសនាចក្រ ។ អនីតិជន ( អាយុ ១៨ ឆ្នាំ ឬ​ក្រោម​នេះ និង​រស់​នៅ​ក្នុង​ផ្ទះ ) ត្រូវតែ​មាន​បែបបទ​ការយល់ព្រម​ពី​ឪពុកម្តាយ​ដែល​បាន​ចុះ​ហត្ថលេខា មុនពេល​ចូលរួម​ក្រុម​នេះ ។ ទម្រង់បែបបទ​ទាំងឡាយ​មាន​ជា​ភាសា​ជាច្រើន​តាម​អនឡាញ​នៅ​គេហទំព័រ englishconnect.org/resources/leader ។ លើសពី​នេះ វគ្គ​រៀន EnglishConnect ត្រូវតែ​អនុវត្ត​តាម​គោលការណ៍​របស់​សាសនាចក្រ ដែល​យ៉ាង​ហោចណាស់​មាន​មជ្ឈិមវ័យ​ដែល​មាន​ទំនួល​ខុសត្រូវ​ពីរនាក់​តែងតែ​មាន​វត្តមាន​ក្នុង​អំឡុងពេល​កិច្ចប្រជុំ​ជា​ក្រុម ។ អ្នក​ត្រូវតែ​អនុវត្ត​តាម​គោលការណ៍​ទាំងនេះ ទោះបីជា​ក្រុម​កំពុង​ប្រជុំ​តាម​អ៊ីនធឺណិតក៏​ដោយ ។