ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី១៨–២៤ ខែឧសភា  « ចូរ​ឲ្យ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ចុះ » ៖ យ៉ូស្វេ ១–៨; ២៣–២៤


« ថ្ងៃទី១៨–២៤ ខែឧសភា ‹ ចូរ​ឲ្យ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ចុះ › » ៖ យ៉ូស្វេ ១–៨; ២៣–២៤ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ២០២៦ ( ឆ្នាំ២០២៦ )

« ថ្ងៃទី១៨–២៤ ខែឧសភា ‹ ចូរ​ឲ្យ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ចុះ › » ចូរ​មក​តាម​ខ្ញុំ ៖ ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ២០២៦

ម៉ូសេ​ប្រសិទ្ធពរ​ឲ្យ​យ៉ូស្វេ

Moses Ordaining Joshua [ ម៉ូសេ​កំពុង​តែង​តាំង​យ៉ូស្វេ ] ដោយ ដារ៉ែល ថូម៉ាស ( សេចក្តីលម្អិត )

ថ្ងៃទី១៨–២៤ ខែឧសភា ៖ « ចូរ​ឲ្យ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ចុះ »

យ៉ូស្វេ ១–៨; ២៣–២៤

ជាច្រើន​ជំនាន់​បានកន្លង​ផុត​ទៅ ប៉ុន្តែ​ការសន្យា​របស់​ព្រះអម្ចាស់​ហៀប​នឹង​បានបំពេញ​ហើយ ៖ គឺ​នៅ​ទី​បញ្ចប់ កូនចៅ​អ៊ីស្រាអែល​បានគ្រង​ដែនដី​សន្យា​ទុក​ជា​មរតក ។ ប៉ុន្តែ​ពួកគេ​បានជួប​នឹង​ទន្លេ​យ័រដាន់ ក្រុង​យេរីខូរ និង​ប្រជាជន​ដ៏​ខ្លាំងក្លា​ដែល​បាន​បដិសេធ​ព្រះអម្ចាស់ ( សូម​មើល នីហ្វៃទី១ ១៧:៣៥ ) ។ ហើយ​ពួកគេ​នឹង​ត្រូវ​ប្រឈម​មុខ​នឹង​រឿង​ទាំងអស់​នេះ​ដោយ​គ្មាន​អ្នកដឹកនាំ​ជា​ទីស្រឡាញ់​របស់​ពួកគេ​ឡើយ​គឺ​ម៉ូសេ ។ ស្ថានភាព​នោះ​អាច​ធ្វើ​ឲ្យ​ពួក​សាសន៍​អ៊ីស្រាអែល​មួយ​ចំនួន​មាន​អារម្មណ៍​ទន់​ខ្សោយ ហើយ​ភ័យ​ខ្លាច ប៉ុន្តែ​ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា « ចូរ​ឲ្យ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ចុះ » ។ តើ​ពួកគេ​មាន​ហេតុផល​អ្វីខ្លះ​ទើប​មាន​ចិត្តក្លាហាន? វា​ពុំ​មែន​ដោយសារ​កម្លាំង​របស់​ពួកគេ​ផ្ទាល់​នោះ​ទេ—ឬ​មិន​មែន​ដោយសារ​តែ​កម្លាំង​របស់​ម៉ូសេ ឬ​យ៉ូស្វេ​ដែរ—​ប៉ុន្តែ​ដោយសារ « ព្រះយេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​គង់​ជាមួយ​នៅ​កន្លែង​ណា​ដែល​ឯង​ទៅ​ផង » ( យ៉ូស្វេ ១:៩ ) ។ នៅពេល​យើង​មាន​ឧបសគ្គ និង​ការលំបាក​ផ្ទាល់​ខ្លួន​ដែល​ត្រូវ​ពុះពារ នោះ​រឿង​អស្ចារ្យ​អាច​កើត​ឡើង​នៅ​ក្នុង​ជីវិត​របស់​យើង ដោយសារ​តែ « ព្រះយេហូវ៉ា​នឹង​ធ្វើ​ការ​អស្ចារ្យ​នៅ​ក្នុង​ពួក [ យើង ] » ( យ៉ូស្វេ ៣:៥ ) ។

សម្រាប់​ទិដ្ឋភាព​ទូទៅ​ស្ដីពី​គម្ពីរ​យ៉ូស្វេ សូម​មើល « យ៉ូស្វេ » នៅ​ក្នុង​សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំង​ឡាយ ។

រូបតំណាង​ការសិក្សា

គំនិត​សម្រាប់​ការរៀនសូត្រ​នៅ​ឯ​គេហដ្ឋាន និង​នៅ​ឯ​សាសនាចក្រ

យ៉ូស្វេ ១:១–៩

ព្រះ​នឹង​គង់​ជាមួយ​ខ្ញុំ បើ​ខ្ញុំ​ព្យាយាម​ស្មោះត្រង់​ចំពោះ​ទ្រង់ ។

សូម​នឹក​ស្រមៃ​ថា តើ​វា​នឹង​មាន​សភាព​បែប​ណា​ដែរ បើ​យ៉ូស្វេ​ត្រូវ​បាន​ហៅ​ជំនួស​ម៉ូសេ​នោះ ។ សូម​កត់​សម្គាល់​ពី​អ្វី​ដែល​ព្រះអម្ចាស់​បាន​មាន​បន្ទូល​នៅ​ក្នុង យ៉ូស្វេ ១:១–៩ ដើម្បី​លើក​ទឹក​ចិត្ត​លោក ។ សូម​គិត​ពី​ឧបសគ្គ​ធំៗ​ដែល​បងប្អូន​ជួប​ប្រទះ តើ​អ្វី​ទៅ​នៅ​ក្នុង​ខគម្ពីរ​ទាំង​នេះ​ដែល​ផ្ដល់​ភាព​ក្លាហាន​ដល់​បងប្អូន ?

ឈ្មោះ​ថា យ៉ូស្វេ ( YehoshuaYeshua ជា​ភាសា​ហេរព្រើរ ) មាន​ន័យ​ថា « ព្រះ​យេហូវ៉ា​ជួយ​សង្រ្គោះ » ។ ហើយ​ព្រះនាម ព្រះយេស៊ូវ ចេញ​មកពី​ពាក្យ Yeshua ។ ដូច្នេះ នៅពេល​បងប្អូន​អាន​អំពី​យ៉ូស្វេ សូម​ពិចារណា​អំពី​តួនាទី​របស់​លោក​ក្នុង​ការដឹកនាំ​កូនចៅ​អ៊ីស្រាអែល​ឆ្លងកាត់​ទន្លេយ័រ​ដាន់ និង​ចូល​ទៅក្នុង​ដែនដី​សន្យា ។ តើ​បេសកកម្ម​របស់​លោក​ស្រដៀង​ទៅនឹង​អ្វី​ដែល​ព្រះគ្រីស្ទ​ធ្វើ​សម្រាប់​យើង​យ៉ាង​ដូចម្តេច ?

យ៉ូស្វេ ១:៨

រូបតំណាង​ថ្នាក់​សិក្ខាសាលា
ព្រះបន្ទូល​របស់​ព្រះ​អាច​ធ្វើ​ឲ្យ​ផ្លូវ​របស់​យើង​រីកចម្រើន ។

នៅពេល​ដែល​ទ្រង់​បានលើក​ទឹកចិត្ត​យ៉ូស្វេ ព្រះអម្ចាស់​បាន​ប្រទាន​ឱវាទ​នៅក្នុង យ៉ូស្វេ ១:៨ អំពី​បទគម្ពីរ ឬ « ព្រះបន្ទូល​នៃ​ក្រឹត្យវិន័យ » ។ ដោយ​គិត​ពី​ការទទួលខុសត្រូវ​ដ៏​ធ្ងន់​របស់​យ៉ូស្វេ ហេតុអ្វី​ឱវាទ​នេះ​ប្រហែលជា​មាន​ប្រយោជន៍​ជា​ពិសេស ?

នៅពេល​ព្រះអម្ចាស់​អញ្ជើញ​យើង​ឲ្យ​អាន​ព្រះគម្ពីរ ទ្រង់​តែងតែ​ប្រើ​ពាក្យ​ដែល​មាន​ហួស​ពី​ការ​គ្រាន់តែ​អាន ។ ទ្រង់​ក៏​សន្យា​នូវ​ពរជ័យ​ដ៏​អស្ចារ្យ​ផងដែរ ។ តារាង​ខាងក្រោម​អាច​ជួយ​បងប្អូន​រកឃើញ​ការអញ្ជើញ និង​ពរជ័យ​ដែល​បានសន្យា​ទាំងនេះ ៖

ការអញ្ជើញ

ពរជ័យ​ដែល​បាន​សន្យា

យ៉ូស្វេ ១:៨

ការអញ្ជើញ

ស្មឹងស្មាធ​ទាំងយប់​ទាំងថ្ងៃ

ពរជ័យ​ដែល​បាន​សន្យា

នីហ្វៃទី១ ១៥:២៣–២៤

ការអញ្ជើញ

ពរជ័យ​ដែល​បាន​សន្យា

នីហ្វៃទី២ ៣២:៣

ការអញ្ជើញ

ពរជ័យ​ដែល​បាន​សន្យា

ម៉ូសាយ ១:៧

ការអញ្ជើញ

ពរជ័យ​ដែល​បាន​សន្យា

រីកចម្រើន​នៅលើ​ដែនដី

ហេលេមិន ៣:២៩–៣០

ការអញ្ជើញ

ពរជ័យ​ដែល​បាន​សន្យា

គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨៤:៨៥

ការអញ្ជើញ

ពរជ័យ​ដែល​បាន​សន្យា

( រ័សុល អិម ណិលសុន « Hear Him » Liahona ខែឧសភា ឆ្នាំ២០២០ កថាខណ្ឌ​ចុងក្រោយ​នៅលើ​ទំព័រ ៨៩

ការអញ្ជើញ

ពរជ័យ​ដែល​បាន​សន្យា

តើ​ព្រះអម្ចាស់​បានបំពេញ​សេចក្តីសន្យា​ទាំងនេះ​នៅក្នុង​ជីវិត​របស់​បងប្អូន​ដោយ​របៀប​ណា ? ឥឡូវនេះ​ប្រហែលជា​ពេល​ល្អ​ដើម្បី​វាយ​តម្លៃ​ទម្លាប់​សិក្សា​ព្រះគម្ពីរ​របស់​បងប្អូន​ហើយ ។ តើ​អ្វី​ដែល​កំពុង​ធ្វើ​បាន​ល្អ ? តើ​បងប្អូន​មាន​អារម្មណ៍​ការបំផុស​គំនិត​ឲ្យ​ធ្វើ​អ្វី ដើម្បី​មាន​បទពិសោធន៍​ដ៏​មាន​អត្ថន័យ​បន្ថែម​ទៀត​ជាមួយ​នឹង​ព្រះបន្ទូល​នៃ​ព្រះ ?

សូមមើល​ផងដែរ « ពេល​ខ្ញុំ​ស្វែង​យល់​គម្ពីរ​ពិសិដ្ឋ » ទំនុក​តម្កើង ល.រ. ១៥៩ ។

យ៉ូស្វេ ២

ទាំង​សេចក្ដី​ជំនឿ និង​ការងារ​គឺចាំបាច់​ចំពោះ​សេចក្ដី​សង្គ្រោះ ។

ពួកគ្រីស្ទាន​នៅ​សម័យ​ព្រះគម្ពីរ​សញ្ញា​ថ្មី​បានឃើញ​រ៉ាហាប​ជា​គំរូ​មួយ​នៃ​អនុភាព​ទាំង​សេចក្ដីជំនឿ និង​ការងារ ( សូមមើល ហេព្រើរ ១១:៣១; យ៉ាកុប ២:២៥ ) ។ នៅពេល​បងប្អូន​អាន យ៉ូស្វេ ២ សូម​ពិចារណា​ពី​តួនាទី​នៃ​សេចក្ដីជំនឿ និង​ការងារ​របស់​រ៉ាហាប​នៅក្នុង​ការសង្គ្រោះ​ខ្លួន​នាង គ្រួសារ​នាង និង​អ្នក​ស៊ើបការសម្ងាត់​សាសន៍​អ៊ីស្រាអែល ។ តើ​ការណ៍​នេះ​បង្រៀន​បងប្អូន​អ្វីខ្លះ​អំពី​របៀប​ដែល​សេចក្ដី​ជំនឿ​របស់​បងប្អូន​លើ​ព្រះគ្រីស្ទ និង​ការងារ​របស់​បងប្អូន​អាច​ជះ​ឥទ្ធិពល​ដល់​ខ្លួន​បងប្អូន និង​មនុស្ស​ដទៃ ?

រ៉ាហាប​កំពុង​សម្លឹងទៅ​ក្រៅ​បង្អួច

រ៉ាហាប​នៅ​ក្បែរ​បង្អួច ។ Waiting for the Promise [ កំពុង​រង់​ចាំ​ការសន្យា ] ដោយ អេលស្ពេធ យ៉ង់ ( សេចក្តីលម្អិត )

យ៉ូស្វេ ៣–៤

ដោយ​មាន​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ខ្ញុំ​អាច​ដកពិសោធន៍​នូវ « ការអស្ចារ្យ »​របស់​ព្រះ ។

ព្រះអម្ចាស់​បានធ្វើ​ការអស្ចារ្យ​ក្នុង​ចំណោម​រាស្ដ្រ​ទ្រង់ នៅពេល​ទ្រង់​បានដឹកនាំ​ពួកគេ​ទៅកាន់​ដែនដីសន្យា ហើយ​ទ្រង់​អាច​ធ្វើ​ដូចគ្នា​នឹង​បងប្អូន​ដែរ ។ ទាំងនេះ​គឺជា​សំណួរ​មួយចំនួន​ដើម្បី​ណែនាំ​ការសិក្សា​របស់​បងប្អូន យ៉ូស្វេ ៣–៤ ៖

  • តើ​បងប្អូន​គិតថា​ហេតុអ្វី​ពួកសាសន៍​អ៊ីស្រាអែល​ត្រូវការ​ញែកខ្លួន​ពួកគេ​ឲ្យបរិសុទ្ធ​ពីមុន​ពួកគេ​ឆ្លង​ទន្លេ​យ័រដាន់ ? ( សូមមើល យ៉ូស្វេ ៣:៥ ) ។

  • សូម​កត់ចំណាំ​ថា ទឹក​ទន្លេ​បានញែកចេញ​បន្ទាប់ពី « បាតជើង​របស់ពួក​សង្ឃ … ចុះ​ទៅ​ក្នុង​ទឹក​នៅ​មាត់​ទន្លេ » ( យ៉ូស្វេ ៣:១៣, ១៥ ) ។ ហេតុអ្វី​ការណ៍​នោះ​មាន​សារៈសំខាន់ ?

  • ព្រឹត្តិការណ៍​សំខាន់ៗ​ជាច្រើន​ទៀត​ដែល​បានកើតឡើង​នៅឯ​ទន្លេ​យ័រដាន់ សូមមើល ពង្សាវតារក្សត្រ ទី២ ២:៦–១៥; ៥:១–១៤ និង ម៉ាកុស ១:៩–១១ ។ តើ​បងប្អូន​មើលឃើញ​ព្រឹត្តិការណ៍​ទាំងនេះ​មាន​ទាក់ទងគ្នា​អ្វីខ្លះ ?

  • តើ​ព្រះអម្ចាស់​បាន​ធ្វើ « ការ​អស្ចារ្យ » នៅក្នុង​ជីវិត​បងប្អូន​យ៉ាង​ដូចម្តេច ? ( យ៉ូស្វេ ៣:៥ ) ។ តើ​បងប្អូន​អាច​ដកពិសោធន៍—ឬ​ស្គាល់—កិច្ចការ​អស្ចារ្យ​ទាំងនោះ​កាន់តែ​ញឹកញាប់​យ៉ាងដូចម្តេច ? ( ឧទាហរណ៍ សូមមើល យ៉ូស្វេ ៣:១៧ ) ។

យ៉ូស្វេ ៦–៨

ការគោរព​ប្រតិបត្តិ​អញ្ជើញ​ព្រះចេស្តា​របស់ព្រះ​ចូលក្នុង​ជីវិត​របស់ខ្ញុំ ។

យ៉ូស្វេ ៦–៨ ទាក់ទង​នឹង​ការប្រយុទ្ធ​គ្នា​នៅលើ​ដែនដី​នៃ​ទី​ក្រុង​យេរីខូរ និង​ក្រុង​អៃយ ។ នៅពេល​បងប្អូន​អាន​ជំពូក​ទាំងនេះ សូម​ពិចារណា​អំពី​របៀប​ដែល​បងប្អូន​ប្រយុទ្ធ​នឹង​ការល្បួង ( ឧទាហរណ៍ សូមមើល យ៉ូស្វេ ៧:១០–១៣ ) ។ តើ​បងប្អូន​បាន​រៀន​អំពី​របៀប​ដែល​ព្រះ​អាច​ជួយ​បងប្អូន និង​អ្វី​ដែល​បងប្អូន​ត្រូវ​ធ្វើ​ដើម្បី​ទទួល​បាន​ព្រះចេស្តា​របស់​ទ្រង់​អ្វីខ្លះ ? ឧទាហរណ៍ តើ​អ្វី​ដែល​ធ្វើ​ឲ្យ​បងប្អូន​ចាប់អារម្មណ៍​អំពី​សេចក្តីណែនាំ​របស់​ព្រះអម្ចាស់​សម្រាប់​ការយក​ក្រុង​យេរីខូរ ? ( សូមមើល យ៉ូស្វេ ៦:១–៥ ) ។ ប្រហែល​ដំណើររឿង​នៅក្នុង យ៉ូស្វេ ៧ នឹងបំផុស​គំនិត​បងប្អូន​ឲ្យ​កំណត់​បើ « មាន​របស់​ដែល​សម្រាប់​បំផ្លាញ » នៅក្នុង​ជីវិត​បងប្អូន​ដែល​បងប្អូន​ត្រូវ​យកចេញ ( យ៉ូស្វេ ៧:១៣ ) ។

យ៉ូស្វេ ២៣–២៤

« ចូរ​រើស​យក​ព្រះ​ណា​ដែល​ឯង​ចង់​គោរព​ប្រតិបត្តិ​តាម​នៅ​ថ្ងៃ​នេះ​ចុះ » ។

ការបង្រៀន​ចុងក្រោយ​របស់​យ៉ូស្វេ​ទៅកាន់​ពួក​សាសន៍​អ៊ីស្រាអែល​នៅក្នុង យ៉ូស្វេ ២៣–២៤ រួមបញ្ចូល​ការព្រមាន​សំខាន់ៗ ឱវាទ និង​ពរជ័យ​ដែល​បានសន្យា ។ ប្រហែលជា​បងប្អូន​អាច​ធ្វើ​បញ្ជី​នៃ​អ្វី​ដែល​បងប្អូន​រកឃើញ ។ ដោយ​ពិចារណា​អ្វីៗ​ដែល​សាសន៍​អ៊ីស្រាអែល​បាន​ឆ្លងកាត់ តើ​បងប្អូន​គិតថា ហេតុអ្វី​យ៉ូស្វេ​បាន​ជ្រើសរើស​ដើម្បី​ប្រាប់​ពួកគេ​នូវ​រឿង​ទាំងនេះ​នៅ​ចុង​បញ្ចប់​នៃ​ជីវិត​របស់​គាត់​ទៅ​វិញ ? តើ​បងប្អូន​រកឃើញ​អ្វីខ្លះ​ដែល​បំផុស​គំនិត​បងប្អូន​ឲ្យ « តោង​ជាប់​នឹង​ព្រះយេហូវ៉ា » ? ( យ៉ូស្វេ ២៣:៨ ) ។

សូមមើល​ផងដែរ ឌែល ជី រិនឡាន់ « Choose You This Day » Liahona ខែវិច្ឆិកា ឆ្នាំ២០១៨ ទំព័រ ១០៤–១០៦ ។

រូបតំណាង​ផ្នែក​របស់​កុមារ

គំនិត​សម្រាប់​បង្រៀន​កុមារ

យ៉ូស្វេ ១–៤

« ចូរ​ឲ្យ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ចុះ » ។

  • នេះ​គឺជា​របៀប​មួយ​ចំនួន​ដើម្បី​ជួយ​កូនៗ​បងប្អូន « ឲ្យ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន » ( យ៉ូស្វេ ១:៦ ) តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ស្វែងរក​ឃ្លា​ដែល​និយាយ​ដដែលៗ​ក្នុង យ៉ូស្វេ ១:៦, ៩ និង ១៨ និង​សរសេរ​វា​ទុក ឬ​ទន្ទេញ​វា ។ សូម​ជួយ​កូនៗ​បងប្អូន​គិត​ពី​ស្ថានភាព​ដែល​ពួកគេ​ត្រូវការ​សារលិខិត​នេះ ដូចជា​យ៉ូស្វេ​ត្រូវការ​សារនេះ​ដែរ ។ បងប្អូន​ក៏​អាច​មើល​ជាមួយ​គ្នា​នូវ​ដំណើររឿង​នៅក្នុង យ៉ូស្វេ ១–៤ ( សូមមើល​ផងដែរ « Joshua the Prophet » និង « រ៉ាហាប និង​អ្នកស៊ើប​ការណ៍ » នៅក្នុង ដំណើររឿង​ព្រះគម្ពីរ​សញ្ញា ទំព័រ ៨៥–៩១ ) ។ តើ​ប្រជាជន​នៅក្នុង​ដំណើររឿង​ទាំងនេះ​បង្ហាញ​សេចក្តីក្លាហាន និង​កម្លាំង​នៅក្នុង​ព្រះអម្ចាស់​ដោយ​របៀប​ណា ?

    2:59

    Joshua the Prophet

    1:39

    Rahab and the Spies

យ៉ូស្វេ ១:៨

ការសិក្សា​បទគម្ពីរ​នាំមក​នូវ​ពរជ័យ​ដល់​ខ្ញុំ ។

  • សូម​អាន យ៉ូស្វេ ១:៨ អាច​បំផុសគំនិត​កូនៗ​បងប្អូន​ឲ្យ​អាន​បទគម្ពីរ​ដោយ​ខ្លួនឯង ។ សូម​ជួយ​ពួកគេ​ស្វែងរក​ពាក្យ​នៅក្នុង​ខគម្ពីរ​ទាំងនេះ​ដែល​បង្រៀន​ពួកគេ របៀប និង មូលហេតុ យើង​គួរតែ​អាន​ព្រះគម្ពីរ ។ ពួកគេ​អាច​រកមើល​ពាក្យ​ដូចគ្នា​នេះ​នៅក្នុង នីហ្វៃទី១ ១៥:២៣–២៤; នីហ្វៃទី២ ៣១:២០; ៣២:៣; យ៉ាកុប ៤:៦; ហេលេមិន ៣:២៩–៣០ ។ បងប្អូន​ក៏​អាច​ជួយ​ពួកគេ​បង្កើត និង​អនុវត្ត​ផែនការ​អាន​ព្រះគម្ពីរ​ផងដែរ ។

យ៉ូស្វេ ៣–៤

ខ្ញុំ​ត្រូវតែ​ទទួល​បុណ្យជ្រមុជទឹក​ដើម្បី​ចូល​ទៅក្នុង​នគរ​ស្ថានសួគ៌ ។

  • បងប្អូន​អាច​នឹង​ប្រើ​ដំណើររឿង​របស់​ពួកសាសន៍​អ៊ីស្រាអែល​ឆ្លង​ទន្លេ​យ័រដាន់​ជា​និមិត្តរូប​នៃ​ពិធីបុណ្យ​ជ្រមុជទឹក—ការបោះបង់​ជីវិត​ចាស់​របស់​យើង​នៅ​ទីរហោស្ថាន ហើយ​ចាប់ផ្តើម​ជីវិត​ថ្មី​ក្នុង​ទំនាក់ទំនង​នៃ​សេចក្ដីសញ្ញា​ជាមួយ​នឹង​ព្រះ ។ ដូច្នេះ​នៅពេល​បងប្អូន​អាន​ជាមួយ​គ្នា​នៅ យ៉ូស្វេ ៣–៤ ( ឬ « ព្យាការី​យ៉ូស្វេ » នៅក្នុង ដំណើររឿង​ព្រះគម្ពីរ​សញ្ញាចាស់ ទំព័រ ៨៥–៨៩ ) បងប្អូន​ក៏​អាច​មើល​រូបភាព​ព្រះយេស៊ូវ​កំពុង​ទទួល​បុណ្យ​ជ្រមុជទឹក ហើយ​ពន្យល់​ថា​ព្រះយេស៊ូវ​បាន​ទទួល​បុណ្យ​ជ្រមុជទឹក​ក្នុង​ទន្លេ​ដូចគ្នា​ដែល​ពួកសាសន៍​អ៊ីស្រាអែល​បានឆ្លងកាត់ ។ បន្ទាប់មក​បងប្អូន​អាច​ច្រៀងចម្រៀង​ដូចជា « ពិធីបុណ្យជ្រមុជទឹក » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៥៤–៥៥ ) ។ សូម​ចែកចាយ​គ្នា​ទៅ​វិញ​ទៅ​មក​អំពី​របៀប​ដែល​ការទទួល​បុណ្យ​ជ្រមុជទឹក​គឺ​ដូចជា​ការចាប់ផ្ដើម​ជីវិត​ថ្មី​ក្នុង​នគរ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

    2:59

    Joshua the Prophet

រូបភាព​ដែល​បានចងក្រង​បង្ហាញ​ថា ព្រះ​យេស៊ូវ​កំពុង​ទទួល​បុណ្យ​ជ្រមុជទឹក និង​យុវជន​ម្នាក់​កំពុង​ទទួល​បុណ្យ​ជ្រមុជ​ទឹក ។

យ៉ូស្វេ ២៤:១៥

ខ្ញុំ​អាច​ជ្រើសរើស​បម្រើ​ព្រះយេស៊ូវគ្រីស្ទ ។

  • តើ​បងប្អូន​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​ជួយ​កូនៗ​បងប្អូន​រៀន​ជ្រើសរើស​ដើរ​តាម​ព្រះយេស៊ូវគ្រីស្ទ ដូច​ដែល​យ៉ូស្វេ​បានអញ្ជើញ​ពួកសាសន៍​អ៊ីស្រាអែល​ឲ្យ​ធ្វើ ? បងប្អូន​អាច​អញ្ជើញ​ពួកគេ​ឲ្យ ៖

    • ទន្ទេញ​ឃ្លា​ខ្លី​មួយ ចេញពី យ៉ូស្វេ ២៤:១៥ ។ សូម​ព្យាយាម​ធ្វើ​ឲ្យ​វា​សប្បាយ​សម្រាប់​កូនៗ​បងប្អូន ។ ចំនួន​ពាក្យ​ដែល​ពួកគេ​ទន្ទេញ​អាច​អាស្រ័យ​លើ​អាយុ​របស់​ពួកគេ ។

    • ស្វែងរក​ដំណើររឿង អំពី​មនុស្ស​ដែល​បានជ្រើសរើស​បម្រើ​ព្រះ​យេស៊ូវ​គ្រីស្ទ ។ ពួកគេ​អាច​មើល​នៅក្នុង​ទស្សនាវដ្តី ប្រិយមិត្ត សៀវភៅ​រូបភាព​ដំណឹងល្អ ឬ ដំណើរ​រឿង​ក្នុង​ព្រះគម្ពីរ​សញ្ញាចាស់ និង​ដំណើររឿង​ក្នុង​ព្រះគម្ពីរ​ផ្សេងទៀត ។

    • សម្តែង​តាម​ស្ថានភាព ដែល​ពួកគេ​អាច​ជ្រើសរើស​ធ្វើ​តាម ហើយ​បម្រើ​ព្រះអង្គ​សង្គ្រោះ ។

សូម​ប្រើ​សកម្មភាព​ផ្សេងៗ ។ « កុមារ​ទាំងអស់​មាន​ភាព​ខុសគ្នាៗ ហើយ​នៅពេល​ពួកគេ​ចម្រើន​វ័យ​ឡើង នោះ​តម្រូវការ​របស់​ពួកគេ​នឹង​ផ្លាស់ប្តូរ ។ ការធ្វើ​ឲ្យ​វិធីសាស្ត្រ​បង្រៀន​របស់​អ្នក​មាន​ភាព​ចម្រុះ​នឹង​ជួយ​អ្នក​ឲ្យ​បំពេញ​តម្រូវការ​ផ្សេងៗ​របស់​ពួកគេ » ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ៣១ ) ។

សម្រាប់​គំនិត​បន្ថែម សូម​មើល​ការចុះផ្សាយ​ទស្សនាវដ្តី ប្រិយមិត្ត នៅ​ខែ​នេះ ។

កន្លែងដាក់

First Steps of Faith into the Jordan [ ជំហាន​ដំបូង​នៃ​សេចក្តីជំនឿ​ចូលទៅ​ក្នុង​ទន្លេ​យ័រដាន់ ] ដោយ ទ្រីនធ៍ ហ្គូដម៉ុនសិន

ទំព័រ​សកម្មភាព​សម្រាប់​កុមារ ៖ ខ្ញុំ​ត្រូវតែ​ទទួល​បុណ្យជ្រមុជទឹក​ដើម្បី​ចូល​ទៅក្នុង​នគរ​ស្ថានសួគ៌